Koh Santipheap Daily

Koh Santipheap Daily


បាក់​ច្រាំង​ទន្លេ​បាសាក់​រលំ​ផ្ទះ​ប្រជាពល​រដ្ឋ​មួយ​ខ្នង​ចូល​ក្នុង​ទន្លេ

Posted: 10 May 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ មាន​ទំហំ​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​៥​ម៉ែត្រ បាន​រលំ​ចូល​ទៅ​ក្នុង​ទន្លេ​​បាសាក់​ ​នៅ​ក្នុង​ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​​ទី​១ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃទី​​៨ ឧសភា ​បណ្តាល​មក​ពី​បាក់​ច្រាំង​ទន្លេ ។

ចិន​​សុំឱ្យ​ហ្វ៊ីលីពីន​​កុំ​បំផ្លាញ​ថែមទៀត​​​​នូវ​​ទំនាក់​ទំនង​​​​គ្នា​

Posted: 10 May 2012 12:46 AM PDT

ប្រទេស​​ចិន​បាន​​​ស្នើ​កាលពី​​ថ្ងៃទី​៩ឧសភា​​ ដល់​ប្រទេស​ហ្វ៊ីលីពីន​​​កុំ​ឱ្យ​​​​បំផ្លាញ​​​ថែមទៀត​ ដល់​​ទំនាក់​ទំនង​ទ្វេភាគី​​ដោយ​​សម្តែង​ពី​ឆន្ទៈ​​​ធ្វើ​ការ​​​ស្រាវជ្រាវ​រុក​រក​​រួមគ្នា​​​នូវ​ធនធាន​ឧស្ម័ន​​​ក្នុង​​​ដែន​​ទឹក​នៃប្រជុំ​​កោះ​​ណាសា​​ក្នុង​សមុទ្រ​​ចិន​​ខាង​ត្បូង ។​ ​អ្នកនាំពាក្យ​​ក្រសួង​​ការ​បរ​ទេស​ចិន​​លោក​​​ហុង​ឡី អះអាង​បែប​នេះ​ក្នុង​សន្និសីទ​​សារព័ត៌​មាន​​មួយដោយ​ធ្វើ​អត្ថាធិប្បាយ​​ពី​លទ្ធភាព​​នៃ​ការ​​​​បង្កើន​ភាព​តាន​តឹង​

លោកស្នង​ការ​​​ប៉ូលិស​ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​​​ពល​រដ្ឋ​ដល់​ផ្ទះ​

Posted: 10 May 2012 12:45 AM PDT

លោកស្នង​ការ​​​ប៉ូលិស​ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​​​ពល​រដ្ឋ​ដល់​ផ្ទះ​
ខេត្ត​តា​កែវ​ ៖ លោ​​ក​ឧត្តម​សេនីយ៍​​​ត្រី​​ អ៊ុក សំណាង​ ​ស្នង​ការ​​​​នគរ​បាល​​ខេត្ត​ ​ផ្តល់​​​​​​អត្ត​សញ្ញាណ​ប័ណ្ណ​​​សញ្ជាតិ​ខ្មែរ​​ជូន​​​ប្រជា​​​ពល​រដ្ឋ​​​​ឃុំ​​​សន្លុង​​​ ស្រុក​​ទ្រាំង​​​​​ ដោយ​មាន​ការ​​​​​​ចូ​ល​រួម​​ពី​លោក​​​​វរ​សេនីយ៍​ត្រី​​ ទៀង​ ម៉ាលី​ អធិការ​​​នគរ​បាល​ស្រុក​​-អធិ​​ការ​រង​​ លោក​​មេឃុំ​-​មេ​ភូមិ​​

ព្យុហយាត្រា​​​យោធា​​​​នៅទីលាន​​​ក្រហម​​ខួបទី67នៃជ័យ​ជំនះ​​​លើ​ពួក​ណាហ្ស៊ី

Posted: 10 May 2012 12:41 AM PDT

លោក​ពូទីន​​​និង​លោក​​​ម៉េដវេដេវ​​​​មក​ទស្សនា​​ព្យុហយាត
ក្បួន​​ព្យុហយាត្រា​​យោធាមួយ​ត្រូវ​បាន​ធ្វើ​​ឡើង​កាលពី​ថ្ងៃទី​៩​ឧសភា​នៅទីលាន​​ក្រហម​ក្រុង​​មូស្គូ​​​នាឱកាស​ខួប​​លើក​ទី​៦៧​​នៃ​ជ័យជំនះ​​របស់​​​ពួក​សូវៀត​​លើ​​អាល្លឺម៉ង់​​​​ណាហ្ស៊ី​ ក្នុង​សម័យ​​សង្គ្រាម​​​​​លោក​លើកទី​​២​ ។ ​​ប្រធានាធិបតី​ថ្មីរុស្ស៊ី​​​​លោក​វ៉្លា​ឌីមៀរ ពូទីន​ ​និងនាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ឌី​មីទ្រី​​​ម៉េដ​វេដេវ​ អម​ដំណើរ​ដោយ​ឥស្សរជន​​ជាន់​ខ្ពស់​​រុស្ស៊ី​​និង​​​បរទេស​​ បាន​ចូល​រួម​​​ទស្សនា​​​​ក្បួន​​​​ព្យុហយាត្រាយោ​

សិស្ស​​ជន​​ជាតិ​​ចិន​​​នាំ​​គ្នា​​​ព្យួរ​​ស៊ី​​រ៉ូម​​ប្រៃ​​​ប៉ូវ​​កម្លាំង​​​​ត្រៀម​​ប្រលង

Posted: 10 May 2012 12:36 AM PDT

សិស្ស​​ជន​​ជាតិ​​ចិន​​​នាំ​​គ្នា​​​ព្យួរ​​ស៊ី​​រ៉ូម​​ប្រៃ​​​ប៉ូវ​​កម្លាំង​​​​ត្រៀម​​ប្រលង
សារ​​ព័ត៌​មាន​​​បរ​ទេស កាល​​ពី​​ថ្ងៃ​​ទី​​៩ ឧសភា ផ្សាយ​​ឱ្យ​​ដឹង​ថា មាន​​ហេតុ​ការណ៍​​ដ៏​​លេច​​ធ្លោ​​មួយ​​នៅ​​ប្រទេស​​ចិន គឺ​​សិស្ស​​​នាំ​​គ្នា​«ព្យួរ​ស៊ី​រ៉ូម​ប្រៃ» ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រឡ​ង​បញ្ចប់កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​សៀវ​កាំង ក្នុង​តំបន់​ហ៊ឺ​ប៉ើយ។ ហេតុការណ៍​​នោះ ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធអ៊ីន​ធើរ​ណេតផង​ដែរ​ ​។

រថយន្ត​កាមរី​ឆ្លាម​​បើក​បុក​​គូទ​រថយន្ត​​កូរ៉ូឡា​ពី​ក្រោយ​សង​៥០​ដុល្លារ​

Posted: 10 May 2012 12:34 AM PDT

ទិដ្ឋ​ភាព​​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​ឆ្លាម​ពណ៌ស្ករ បើក​បរដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​​បោះ​ពួយ​យ៉ាង​លឿន​​ទៅ​បុក​គូទ​រថយន្ត​កូរ៉ូឡា ពណ៌ស ពេញទំហឹង បណ្តាល​ឱ្យ​​ក្រពឹត​បន្តិច​បន្តួច​ឯ​រថយន្ត​កាមរីឆ្លាម​ខូចខាត​មួយ​កំណាត់​មុខ​។ ហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាលពីវេលា​​ម៉ោង​​១០​និង​៥៥​នាទី​យប់​​ថ្ងៃ​ទី​៩

ក្លឹប​Man City ប្រកាស​​នឹង​​ផ្តល់​​ប្រាក់​​រង្វាន់​សម្រាប់​​​​លើក​​ទឹ​ក​​ចិត្ត​​​ដល់​​កីឡា​​ករ​​​​ប្រសិន​​បើ​​ប្រឹង​​ប្រែង​​​យក​​ឈ្នះ​ក្លឹប QPR​ បាន​ក្លាយ​ជា​ជើង​ឯក​​ប្រឺ​​មី​ញេ​​លីក​

Posted: 10 May 2012 12:32 AM PDT

ពហុកីឡដ្ឋានរបស់ក្លឹប​Man City
​សារ​ព័ត៌​មាន​​​បរ​ទេស​​​កាល​​ពី​​ថ្ងៃ​​ទី​​​៩ ឧសភា ​ផ្សាយ​​ឱ្យ​​ដឹង​ថា ក្លឹប Man City ត្រៀម​​ចំណាយ​​ប្រាក់​​​ដ​ល់​​កីឡា​​ករ​​​គ្រប់​​រូប ប្រសិន​បើ​ឈ្នះ​​ក្លឹប QPR ក្នុង​ការ​ប្រកួត​​លើក​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ​​បាល់​ទាត់​ប្រឺ​មី​ញេ​លីក អង់​គ្លេស​​ រដូវ​កាល​​២០១១-២០១២ នៅ​យប់​ថ្ងៃ​អាទិត្យ​ ​ទី​១៣ ឧសភា ​។

ដំឡូង​មី​ឡើង​ថ្លៃ​កសិករ​រីក​រាយ​ ប៉ុន្តែ​ពិបាក​សម្ងួត​ ព្រោះ​រដូវ​ភ្លៀង​

Posted: 10 May 2012 12:30 AM PDT

ដំឡូង​មី​ឡើង​ថ្លៃ​កសិករ​រីក​រាយ​ ប៉ុន្តែ​ពិបាក​សម្ងួត​ ព្រោះ​រដូវ​ភ្លៀង​
ខេត្ត​បន្ទាយ​មានជ័យ​​​​ ៖ តម្លៃ​ដំឡូងមី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទាំងស្រស់​ទាំង​ស្ងួត​បាន​ឡើងថ្លៃ​វិល​ទៅ​រក​ភាព​ដើម​វិញ​ហើ​យ​ ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ការ​ត្រេក​អរ​ជាខ្លាំង​​បន្ទាប់​ពីធ្លាក់​ថ្លៃ​មួយ​រយៈ​ កាលពី​មុន​រដូវ​ចូល​ឆ្នាំថ្មី​ ​។ ​ប៉ុន្តែ​​ទន្ទឹម​នឹង​ការ​ត្រេក​អរ​ចំពោះ​តម្លៃ​

អា​កាស​​ធាតុ​​​មិន​​​ល្អ​​​បន្ត​​គ្រប​​ដណ្តប់​​​ការ​​ជួប​​គ្នា​​រវាង​​ភ្នំពេញ​​​ក្រោន និង​​Dor​Doi

Posted: 10 May 2012 12:25 AM PDT

អា​កាស​​ធាតុ​​​មិន​​​ល្អ​​​បន្ត​​គ្រប​​ដណ្តប់​​​ការ​​ជួប​​គ្នា​​រវាង​​ភ្នំពេញ​​​ក្រោន និង​​Dor​Doi
រាជធានីភ្នំពេញ​​​ ៖ អាកាស​ធាតុនៅ​តែ​អាក្រក់​​សម្រាប់​ការ​ជួប​គ្នា​​​រវាង​ភ្នំពេញ​​ក្រោន និង​ DorDoi នៅ​​ថ្ងៃ​ប្រកួត​ចុង​ក្រោយ នៃ​​ការ​ប្រកួត​​​បាល់​ទាត់​ AFC President's Cup 2012 ដែលធ្វើឡើង​​កាល​ពី​ថ្ងៃ​​ពុធ​ ទី​៩ ឧសភា នៅ​លើ​ទី​លាន​ពហុកីឡ​ដ្ឋាន​ជាតិ ធ្វើ​ឱ្យ​ DorDoi យកឈ្នះភ្នំពេញ​​​ក្រោន​១-០ ។ អាកាស​ធាតុ​អំណោយ​ផល​ល្អ​សម្រាប់​​ការ​ជួប​គ្នា​រវាង​ក្រុម​ NEPAL POLICE CLUB នៅ​

រថយន្ត​បួន​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​

Posted: 10 May 2012 12:23 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ព្រះសីហនុ ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​កើត​ឡើង​​ដោយ​សារ​រថយន្ត​​បុក​បន្ត​កន្ទុយ​គ្នា​​បណ្តាល​ឱ្យ​​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ​ហេតុ​ការណ៍​នេះ​​បាន​កើត​​ឡើង​​កាលពី​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ឧសភា តាម​​បណ្តោយ​​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​១៨៦-១៨៧ ​​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ថ្ម

ស្រវឹងស្រា​ខ្ចី​រ៉ឺម៉ក​ម៉ូតូមិត្តភក្តិ​បើក​ទៅ​បុក​រថ​យន្ត​កូរ៉ូឡាចត​នៅ​មុខ​អាហារដ្ឋាន

Posted: 10 May 2012 12:22 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ បុរសម្នាក់​ផឹកស៊ី​ស្រវឹង​បាន​​ខ្ចី​រ៉ឺម៉ក​ម៉ូតូ​មិត្តភក្តិ​បើក​សាកមើល ស្រាប់តែ​​ទៅ​បុក​​រថយន្ត​កូរ៉ូឡា ចត​នៅខាង​មុខ​​អាហារ​​ដ្ឋាន ដាវី ​មានទីតាំង​នៅតាមផ្លូវ​៣៦៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌចំការមន កាលពី​វេលាម៉ោង៩ និង​១៥​នាទី​យប់​ថ្ងៃទី៩ ឧសភា ខណៈ​ម្ចាស់​រថយន្ត​កំពុង​កុម្មង់​​ម្ហូប​អាហារ​មិន​​ទាន់បាន​ស្រស់​ស្រូប​​ផង ស្រាប់តែ​មាន​គេមក​បុក​រថយន្ត​របស់​ខ្លួន​តែ​

ស្ត្រីម្នាក់ដើរ​លក់​​ថ្នាំញៀន​​កាត់​​ព្រឹក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

Posted: 10 May 2012 12:19 AM PDT

សមត្ថកិច្ចឃាត់​ខ្លួន​ស្ត្រី​ដើរ​លក់​ថ្នាំញៀន
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​​ទួល​សង្កែ​ចាប់​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​១០​និង​​១០​នាទី​ព្រឹក​ថ្ងៃទី​១០ ឧសភា ​២០១២ ​ខណៈកំពុងធ្វើ​សកម្ម​ភាព​ដើរ​លក់​គ្រឿង​ញៀន​នៅ​ចំណុច​ខាង​កើត​អង់​តែន​ទូរទស្សន៍​ជាតិ​ស្ថិត​​ក្នុង​ក្រុម​ទី​៣ ​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

សម្ពោធ​អគារ​សិក្សា​1ខ្នង​អំណោយ​ធនាគារ​ BIDV ​វៀត​ណាម​នៅ​កម្ពុជា​

Posted: 10 May 2012 12:15 AM PDT

ខេត្ត​ស្វាយ​រៀង​ ៖ លោក​ជំទាវ​ម៉ែន​ សំ​អន ឧបនាយករដ្ឋមន្ដ្រី​​ប្រចាំការ ​​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​ អធិ​ការ​កិច្ច​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុងពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់ នៅ​សាលា​បឋម​សិក្សា​ក្រួ​ស

កូរ៉េ​ខាង​ជើង​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​នៅ​ទី​ក្រុង​ឡុង​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិក

Posted: 10 May 2012 12:09 AM PDT

កូរ៉េ​ខាង​ជើង​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​នៅ​ទី​ក្រុង​ឡុង
កា​​សែត​​គាំ​​ទ្រ​​រដ្ឋា​​ភិ​​បាល​​ក្រុង​​ព្យុង​​យ៉ាង​​មួយ​​បាន​​និយាយ​​កាល​​ពី​​ថ្ងៃ​​​​ទី​​៩​ឧស​ភា​​ថា កូ​រ៉េ​ខាង​ជើង​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​​​​​ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​ក្រោយ​ពី​បញ្ចប់​ព្រឹត្តិការ​ណ៍​កី​ឡា​អូ​ឡាំ​ពិក​​រដូវ​ក្តៅ​ឆ្នាំ​២០១២​​។

អ្នក​បើក​បរ​កូរ៉ូឡា​ស្រវឹង​ជោក​បើក​បុក​ដើម​ក្រខុប​ ហើយ​ហោះ​​ទៅ​បុក​ចូល​ផ្ទះ​លក់​ភេសជ្ជៈ

Posted: 10 May 2012 12:05 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ជា​ម្ចាស់​ផ្ទះ​ម្នាក់​រង​របួសធ្ងន់ និង​អ្នក​បើក​បរ​រថយន្ត​ធ្វើ​ពុតជា​សន្លប់​​ ខណៈ​ពេល​​ស្រវឹង​ជោក​បើក​​រថយន្ត​បុក​ដើម​ក្រខុប​ដាច់​ត្រឹម​គល់ ហើយ​​ហោះ​ទៅ​បុក​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​​យីហោ​ស៊ីដែន ​ស្ថិតនៅតាម​ផ្លូវ​លេខ​២១៧ ​ក្រុម​៦ ភូមិ​បាគោ ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​

ទស្សន​កិច្ច​សិក្សា​សាលា​រៀន​សុវណ្ណ​ភូមិ​ទៅកាន់​រមណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រ​ព្យ​

Posted: 10 May 2012 12:00 AM PDT

ទស្សន​កិច្ច​សិក្សា​សាលា​រៀន​សុវណ្ណ​ភូមិ​ទៅកាន់​រមណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រ​ព្យ​
ទស្សន​​វិទូ​ជា​ច្រើនបាន​លើក​ឡើង​ថា​ គុណ​ភាព​អប់​​រំរបស់​​សិស្សា​នុសិស្ស​ទាំង​អស់​ ​​ស្ថិត​​នៅ​លើ​មុំសំ​ខាន់​៣​គឺ គ្រួសារ សា​លារៀន និង​សង្គម​ ។ ក្នុង​នោះ​​ក្រុម​គ្រួសារ​​បា​​ន​​ដើរតួ​យ៉ា​​ង​សំ​ខា​ន់​​ក្នុង​ការ​អប់​រំ​ពី​វប្បធម៌ ទំនៀម​ទម្លាប់​ ​ការ​ស្រ​ឡាញ់​ ក្តី​មេត្តា​ករុណា និង​

ខណ្ឌមាន​ជ័យ​​ប្រជុំ​ផ្សព្វផ្សាយ​​ច្បាប់​ស្តីពី​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​

Posted: 09 May 2012 11:59 PM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​នៅ​សាលា​ខណ្ឌ​មាន​ជ័យ នា​​ព្រឹក​​ថ្ងៃទី​១០ ឧសភា ​បាន​បើក​​អង្គ​ប្រជុំ​​​​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពីការ​ប្រឆាំង​​​អំពើ​ពុក​រលួ​យ​ដល់​មន្ត្រី​​រាជការ​កង​កម្លាំង​​ប្រដាប់​​​អាវុធ​​ដែល​មាន​ភារ​កិច្ច​បម្រើ​ការ​ងា​រជូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ខណ្ឌ​មាន​ជ័យ ក្រោម​​អធិបតី​ភាព​លោក ឯវ ភារម្យ ​ឧប​ការី​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ ។

សម្តេច​​តេជោ ហ៊ុន សែន ​អញ្ជើញ​​ជា​​អធិប​តី​​​បើក​​កិច្ច​​ប្រជុំ​​រដ្ឋ​​មន្ត្រី​​ការ​​ងារ​​​អា​ស៊ាន

Posted: 09 May 2012 11:51 PM PDT

រាជ​​ធានី​ភ្នំពេញ ៖ ​ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​​ឱកាស​​បើក​​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​ងារ​អាស៊ាន​លើក​ទី​២២ អា​ស៊ាន​បូក​៣ ក្រោមប្រធានបទ «ការធ្វើ​ឱ្យ​ប្រសើរឡើងនូវកិច្ចគំាពារការងារសង្គម» នៅ​វិមាន​សន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នា​ព្រឹក​​ថ្ងៃទី១០ឧសភា ២០១២នេះ ។

កម្ម​ករ​សំណង់​ម្នាក់​ត្រូវ​​កន្ត្រក​ម៉ាស៊ីន​​យោង​​ឥដ្ឋ​​សង្កត់​ក្បាល​ធ្លាក់​ពី​ជាន់​ទី​៦

Posted: 09 May 2012 11:46 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​យ៉ាង​​អាណោច​អាធ័ម​ដោយ​សារ​​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​មួយ​ ខណៈកម្ម​កររង​គ្រោះ​ឈរ​អើត​ក្បាល​ឈ្ងោក​មើល​មក​ក្រោម​ពី​ជាន់​ទី​៦ ក្នុង​ការ​ដ្ឋាន​សំណង់ ហើយ​ត្រូវ​កន្ត្រក​​ម៉ាស៊ីន​សម្រាប់​យោង​​ជញ្ជូន​​ឥដ្ឋ​​​ពី​ជាន់​ក្រោម​​ទៅ​ជាន់​លើ​​ធ្លាក់​​សង្កត់​ក្បាល​បោក​ខ្លួន​ចូល​

រថយន្ត​ដឹក​ជ្រូក​ទៅ​ឡាវ​បុក​អ្នក​ជិះ​ម៉ូតូ​របួស​

Posted: 09 May 2012 11:45 PM PDT

រថយន្ត​ដឹក​ជ្រូក​ទៅ​ឡាវ​បុក​អ្នក​ជិះ​ម៉ូតូ​របួស​
ខេត្ត​ស្ទឹង​ត្រែង ៖ ​មនុស្ស​៣​នាក់​ ជា​ម្តាយ​ និង​កូន​​​រង​របួស​ធ្ងន់​ និង​ស្រាល ​ដោយសារ​​រថយន្ត​​ធុន​ធំ​មួយ​គ្រឿង​ បុកពេលធ្វើ​​ដំណើរ​តាម​​ម៉ូតូ​មួយ​គ្រឿង​ កាល​ពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៩ ឧសភា ស្ថិត​ត្រង់​ចំណុច​​ផ្លូវ​បំបែក​​ចូល​ទី​រួម​ខេត្ត​ ។

រៀប​ការ​ថ្មី​ៗ​ខឹង​ប្តី​ប្រច័ណ្ឌ​ចង.ក​សម្លាប់​​ខ្លួន​

Posted: 09 May 2012 11:42 PM PDT

ខេត្ត​កំពង់​ស្ពឺ ៖ ​ស្ត្រី​ម្នាក់​​ទើប​នឹង​រៀប​ការ​ថ្មី​ៗ​​​មិន​ទាន់​បាត់​ក្លិន​ផ្កា​ស្លា​ផង​បាន​សម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្ត​ឃាត​​ដោយ​តូចចិត្ត​នឹង​ប្តី​ប្រច័ណ្ឌ​​ខ្លាំង​ពេក​ដែល​ស្ទើរ​តែ​ដើរ​ចេញ​ពី​ផ្ទះពុំ​បាន​​ផង។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​៩ ឧសភា ​២០១២ ​នៅ​ចំណុច​​ចម្ការ​តាពែក ​ចម្ងាយ​១.៥០០​​មែត្រ ​

ឃាត់​ខ្លួន​​បុរស​វ័យ​ចំណាស់​រំលោភ​ក្មេង​ស្រី​ពេល​កំពុង​ងូត​ទឹក​

Posted: 09 May 2012 11:39 PM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរស​ចំណាស់​ពី​បទ​រំលោភ​
ខេត្ត​ក្រចេះ​ ៖ ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃទី​១០ ឧសភា ​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ជា​បុរស​ពោះម៉ាយ​វ័យ​ចំណាស់​​​ជាង​៧០​ឆ្នាំ ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ពី​បទ​​រំលោភ​​សេព​សន្ថវៈ​លើ​ក្មេង​ស្រី អនីតិ​ជន​វ័យ​១៤​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​​​កាលពី​ល្ងាច​ថ្ងៃទី​៨ ឧសភា ​នៅចំណុច​​អូរ​កណ្តៀរ ស្ថិតក្នុងភូមិ​អូរព្រះ ឃុំ​អូរ​គ្រៀង ស្រុក​

យុវជន​​២នាក់ជិះម៉ូតូ​​ទៅបុកគូទរថយន្ត​យីឌុប​ពីក្រោយ​សន្លប់ស្តូកស្តឹង

Posted: 09 May 2012 11:37 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​២នាក់សន្លប់​ស្តូក​ស្តឹង​​​ ខណៈ​ពេលជិះ​ម៉ូតូឌុបគ្នា​ទៅ​បុកគូទ​រថ​យន្ត​យីឌុប​​ដែលបើកពី​​ខាងមុខ​​ បណ្តាល​ឱ្យ​​​ដួល​ច្រងាប់ច្រងិលទាំងពីរនាក់ កាលពីវេលាម៉ោង​១២​ និង​១៥នាទី​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី​១០ ឧសភា នៅ​តាម​ផ្លូវ​​ជាតិ​លេខ​​២ ​មុខ​ហាង​លក់​ម៉ូតូស៊ុយហ្សូ៊គី ស្ថិត​ក្នុង​ក្រុមទី២ ​ភូមិព្រែក​តានូ ​សង្កាត់ចាក់អង្រែ​លើ​ខណ្ឌ​មានជ័យ ។

ខណ្ឌឫស្សីកែវចែកអត្តសញ្ញាណ​ប័ណ្ណ​​​ជូន​ប្រជាពល​រដ្ឋ​​​ចំនួន​​​​427នាក់​

Posted: 09 May 2012 11:30 PM PDT

ទិដ្ឋភាពនៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណ
រាជធានីភ្នំពេញ​ ៖ អាជ្ញាធរខណ្ឌ​ឫស្សីកែវ​កាលពីរសៀលថ្ងៃទី៨ ឧសភា បានរៀប​ចំពិធី​ចែកអត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​​៤២៧នាក់ មកពីសង្កាត់ច្រាំងចំរេះទី១ សង្កាត់​ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្រោម​​អធិប​តីភាពលោកឃ្លាំង ហួត

ក្រុម​ហ៊ុន​Boeing ​និង​ក្រុម​ហ៊ុន​Airbus ​រង​ការ​ប៉ះ​ពាល់​ពី​ការ​លុប​ចោល​ការ​បញ្ជា​​ទិញ

Posted: 09 May 2012 11:24 PM PDT

ក្រុម​ហ៊ុន​អា​កាស​ចរ Boeing និង​ក្រុម​ហ៊ុន​​Airbus​រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការលុប​ចោល​ការ​បញ្ជា​ទិញ​កាល​ពី​ខែ​មុន​ជាមួយ​នឹងការ​បាត់​បង់ការ​បញ្ជាទិញយន្តហោះប្រភេទ Dreamliner​ ​787ចំនួន២៥គ្រឿង និងយន្តហោះ A350ចំនួន៧គ្រឿង។ នេះបើ​តាម​របាយការណ៍​ចេញពីរោងចក្រធ្វើយន្តហោះ ។

អតិ​ផរ​ណា​ប្រទេស​វៀត​ណាម

Posted: 09 May 2012 11:21 PM PDT

អតិផរណារបស់ប្រទេសវៀតណាមធ្លាក់មក ត្រឹម១០,៥ភាគរយក្នុងខែមេសា ដែលកាល​ពីខែមីនា អតិផរណា​មាន​ចំនួន​១៤,១​ភាគ​រយ។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់ធនាគារHSBC ។ ការព្យាករពីអតិផរណាប្រចាំឆ្នាំនេះ ធ្លាក់ មកត្រឹម៩,៨ភាគរយ ធូរ​ស្រាល​ជាង​ការ​​ព្យាករ​​ពី​មុន​ថា មានចំនួន១១ភាគរយ ។

លោក​​រស់ វណ្ណា​ ជួប​សំណេះ​សំណាល​​ជាមួយលោក​គ្រូ អ្នក​គ្រូ​​ សាស្ត្រាចារ្យនិង​​គ្រូពេទ្យ​

Posted: 09 May 2012 11:15 PM PDT

ទិដ្ឋភាពក្នុងពិធី
​ខេត្តកណ្តាល​ ៖ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យ និងគ្រូពេទ្យ ទូទាំងឃុំបែកចាន ស្រុក​អង្គ​ស្នួលប្រមាណជិត២០០នាក់ បាន​មក​ជួប​ជុំគ្នា​ក្នុង​ពិធីសំណេះសំណាលមួយដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការបក្ស​ប្រជាជនកម្ពុជាឃុំ នាថ្ងៃទី៦ ឧសភា ក្រោមវត្ត​មាន​

រន្ទះ​បាញ់​ប្រល័យ​ជាង​សំណង់​ក្នុង​វត្ត​​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង

Posted: 09 May 2012 11:00 PM PDT

ខេត្ត​ពោធិ៍​សាត់​​​ ៖ បុរស​ជា​ង​សំណង់​​ម្នាក់​​ត្រូវ​រន្ទះ​បាញ់​​ស្លាប់​ ខណៈ​កំពុង​ចាក់​ក្បាច់​​ពុម្ព​ធ្វើ​កុដិ​​ពេល​មេឃ​កំពុងធ្លាក់​ភ្លៀង​​ ។ បាតុភូត​ធម្មជាតិ​​នេះ​កើត​ឡើង​​នៅ​ក្នុង​វត្ត​កោះ​កែវ ស្ថិត​ក្នុង​​ភូមិ​កោះ​កែវ ឃុំ​​​ត្រពាំង​ជង​ ​ស្រុក​បាកាន​ កាល​ពី​វេលា​ម៉ោង​៣​និង​៤២​នាទី​​

ឈើ​អារ​ដឹក​ចូល​ដេ​ប៉ូ​ទាំង​ថ្ងៃ​មិន​រំខាន​ដល់​មេព្រៃ​​ និង​សមត្ថកិច្ច​

Posted: 09 May 2012 10:55 PM PDT

ខេត្ត​តា​កែវ​​​ ៖ ឈើ​អារគ្រប់​ប្រភេទ​​ត្រូវ​ឈ្មួញ​​​​ដឹក​ចូល​ដេ​ប៉ូ​ទាំង​ថ្ងៃ​​ដោយ​មិន​រំខាន​ដល់មន្ត្រី​​ជំនាញ​​មេ​ព្រៃ​​ឡើយ ។ ទោះ​បី​ជា​មាន​កា​រ​ដឹក​ជញ្ជូន​ឈើ​អារ​ជា​ចំហបែប​នេះ​ក៏​ដោយ ស្ទើរ​​តែ​គ្រប់​រដូវ​កាល​​​អត់​ដែល​ឃើញ​​ក្រុម​មេ​ព្រៃ​​ឈរ​ជើង​នៅ​​ក្នុង​ខេត្ត​​​ចាប់​បាន​មួយ​បន្ទះ​

ក្លឹប Atletico​​​ លើក​​ពាន​​​រង្វាន់​​​​យូ​​ហ្វា​​ខា​​ប់​​​​លើក​​ទី​​​2 បន្ទាប់​​​​ពី​បំបាក់​​​​ក្លឹប​​​រួម​​អា​ជីព​​Bilbao​ ​3-0

Posted: 09 May 2012 10:53 PM PDT

ក្លឹប Atletico​​​ លើក​​ពាន​​​រង្វាន់​​​​យូ​​ហ្វា​​ខា​​ប់​​​​លើក​​ទី​​​2 បន្ទាប់​​​​ពី​បំបាក់​​​​ក្លឹប​​​រួម​​អា​ជីព​​Bilbao​ ​3-0
ការ​​ប្រកួត​​​​​​បាល់​​ទាត់​​​​​យូ​​ហ្វា​​ខាប់​​​​វគ្គ​​​ផ្តាច់​​​​​ព្រ័ត្រ​​​​​បាន​​​បញ្ចប់​​​​​ទៅ​​ហើយ​​​​កាល​​​ពី​​​រាត្រី​​​​ថ្ងៃ​​ពុធ ទី​​​៩ ឧសភា ឆ្នាំ​​​២០១២​ នៅក្នុង​​ទីក្រុង Bucharest​​​ ប្រទេស​​រូម៉ានី ។ ក្រុម​ Atletico​ បាន​បំបាក់​​​​ក្រុម Bilbao​​​ ក្នុង​​លី​​ក​​តែ​​១​​របស់​អេស្ប៉ាញ​​​ព្រី​​​មេរ៉ា​​​​លីហ្គា ដោយ​លទ្ធ​ផល​​​៣-០​ មាន​ឱកាស​​​លើក​​ពាន​​រង្វាន់​​​យូ​ហ្វា​ខាប់​​​បន្ទាប់​ពី​ឆ្លង​​ការ​ឧបសគ្គ​​​​​ច្រើន​​ដំណាក់​កាលរយៈ​ពេល​១​ឆ្នាំ​​កន្លង​មក​​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!