Koh Santipheap Daily

Koh Santipheap Daily


ស្ត្រីវៀតណាម​​លក់​នំ​ក្នុង​ក្រុម​​ហ៊ុន​​ភូរៀង ​ត្រូវជន​មិន​ស្គាល់​​មុខវាយ​សម្លាប់​

Posted: 11 May 2012 01:06 AM PDT

សព​ជន​រងគ្រោះ​
ខេត្តក្រចេះ ៖ ​ស្ត្រីជនជាតិ​វៀតណាម​​ម្នាក់​បាន​ស្លាប់​​ក្រោយពីបញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ ​បន្ទាប់ពី​​​ត្រូវ​ជន​មិនស្គាល់​អត្ត​សញ្ញាណ​វាយ​ បណ្តាល​ឱ្យ​​របួសដេក​សន្លប់​​នៅ​ចំណុច​អូរប៉ោម ភូមិថ្នល់ ឃុំ​ស្វាយ​ជ្រះ ​កាល​ពី​វេលា​ម៉ោង​​៦ល្ងាចថ្ងៃទី​៨ ឧសភា ​និងត្រូវ​បាន​ប៉ូលិស​​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​​ តែ​មិន​​​អាច​ជួយ​

ផឹក​ស្រា​បែកគំនិត​កាប់​អ្នក​ទិញ​អេត​ចាយ​​ជនជាតិ​វៀតណាម ប្លន់​យក​ប្រាក់​២៤​ម៉ឺន​រៀល

Posted: 11 May 2012 01:01 AM PDT

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​
ខេត្ត​កំពង់ចាម ៖ ​យុវជន​ឈាម​រាវ​ចំនួន​៣​នាក់ ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់ទៅ​លើ​​បុរស​អ្នក​ទិញ​អេត​ចាយ​ជន​ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ហ្វ វាំង​ហ៊ុង អាយុ​៣៧​ឆ្នាំ ​រស់​នៅភូមិ​ដុង​ទៀង ​ឃុំតាំង​ចូវ ស្រុក​តាំង​ចូវ ខេត្ត​តៃនិញ យក​លុយ​ចំនួន​២៤​ម៉ឺន​​រៀល ​ក្នុងខណៈ​​ជនរងគ្រោះ​កំពុង​ដើរ​​ទិញ​អេត​ចាយក្នុងស្រុក​មេមត់​ ។

កន្ត្រក​​ម៉ាស៊ីន​​​យោង​​ឥដ្ឋ​​​ដុំ​សង្កត់​​កម្មករ​​​ម្នាក់​​​ធ្លាក់​​ចូល​កន្ត្រក​​ពី​​ជាន់​ទី​​​​6មកដីស្លាប់​​

Posted: 11 May 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រា​​ជធានី​ភ្នំពេញ​​​​​​ ៖ កម្មករ​សំណង់​ម្នាក់​​ត្រូវ​ស្លាប់​​​​យ៉ាង​​អាណោច​អាធ័ម​​​​ដោយ​​សារ​​ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​ដ៏កម្រ​​មួយ​ បណ្តាល​​​មក​​ពី​កម្មករ​​​រងគ្រោះ​​​នោះ​​ឈរអើត​ក្បាល​​​ឈ្ងោក​​មើល​មក​ក្រោម​​​ពី​ជាន់​ទី​​​៦​​ ក្នុង​​​ការដ្ឋាន​សំណង់​​​​​ក៏ត្រូវ​​​ម៉ាស៊ីន​​កន្ត្រក​​​​​សម្រាប់​​​​យោង​​ឥដ្ឋ​​​ពី​ជាន់​ក្រោម​​​ទៅជាន់​​លើ​​​សង្កត់​​ក្បាល​​​​​បោក​ខ្លួន​​​ចូល​​​ក្នុង​កន្ត្រក​​​បន្ត​​ធ្លាក់​ដល់​ដី​​រង​របួស​​ធ្ងន់​ធ្ងរ​ ហើយ​​បាន​​ស្លាប់​​​ក្រោយ​ពេល​​បញ្ជូន​​ទៅ​

លោក​ជំទាវ​ ជា ខេង ស៊ុយ សែម ​សួរ​សុខ​ទុក្ខ និងចែក​​អាហារ​បំប៉ន​ដល់ប្រជាជន​ឃុំបឹង​ខ្នារ

Posted: 11 May 2012 12:58 AM PDT

លោក​ជំទាវ​ ជា ខេង ស៊ុយ សែម ​សួរ​សុខ​ទុក្ខ និងចែក​​អាហារ​បំប៉ន​ដល់ប្រជាជន​ឃុំបឹង​ខ្នារ
ខេត្តពោធិ៍សាត់​ ៖ ​​លោក​ជំទាវ​ជា ខេង ភរិយា​លោករ​ដ្ឋ​មន្ត្រី​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់​​អម​ដំណើរ​​ដោយ​លោក​ជំទាវ​​ទី នរិន្ទ ​​លោក​ជំទាវ​​តាន់ គឹមវិន លោក​​ជំទាវ​ខូយ សុខា ​បាន​ជួប​សំណេះ​សំណាល​សួ​រសុខ​ទុក្ខ​ និង​នាំ​​​​យក​អំណោយ​ទៅ​​ចែក​ជូន​ប្រជាពលរដ្ឋ​​នៅ​ឃុំបឹង​ខ្នារ ស្រុក​បាកាន​​ ។ ពិធីនេះ បានប្រារព្ធ​​

ការ​ស្រាវ​ជ្រាវ​​បញ្ជាក់​ថា ​នៅ​ពេល​ម្ចាស់​ស្ងាប ឆ្កែក៏​ស្ងាប​តាម​ដែរ

Posted: 11 May 2012 12:56 AM PDT

ការ​ស្រាវ​ជ្រាវ​​បញ្ជាក់​ថា ​នៅ​ពេល​ម្ចាស់​ស្ងាប ឆ្កែក៏​ស្ងាប​តាម​ដែរ
សារព័ត៌មាន​​បរទេស កាលពី​ថ្ងៃ​​ទី​១១ ឧសភា ​ផ្សាយ​ថា ​អ្នក​វិទ្យា​សាស្ត្រ​​មក​ពី​មហា​វិទ្យា​ល័យ​ ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គាល់ និង​អង់​គ្លេស​ រក​ឃើញ​ថា​ ឆ្កែ​ធ្វើ​ត្រាប់​តាម​សំឡេង​​ផ្សេង​ៗ​​របស់​​ម្ចាស់​​ ដូច​ជា​សំឡេង​​ស្ងាប​​​ជាដើម។ ​ឆ្កែ​នឹង​ស្ងាបតាម ​ក្រោយពី​​ឮ​សំឡេង​​ស្ងាបរបស់​​ម្ចាស់​​របស់​វា ទោះ​បី​ជា​មិន​ឃើញ​​​​​ម្ចាស់​វា​ក៏​ដោយ ។

ហុងគ្រី​​ពិភាក្សា​ស្វែង​យល់​​បទ​ពិសោធន៍​​បង្រួប​បង្រួម​ជាតិ​របស់​កម្ពុជា​ដែល​ជោគជ័យ​

Posted: 11 May 2012 12:51 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​
រាជធានីភ្នំពេញ ៖ ​​នៅ​ក្នុង​ជំនួប​សម្តែង​​ការគួរសម​ និងពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​ឧប​នាយករដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​​កាលពី​ព្រឹកថ្ងៃទី​១១ ឧសភា ​​នៅ​ទី​ស្តីការគណៈ​រដ្ឋ​មន្ត្រី លោក Janor HOVARI ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេ​​ស​ប្រទេស​ហុងគ្រី​​ជំរាប​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ថា ដំណើរ​ការ​​ទស្សន

ប៉ូលិស​ស្រុកទឹកផុស​ចាប់​ចោរ​លួច​ដោះ​ដែក​ឃ្នាប​ផ្លូវ​រថភ្លើង​បាន២នាក់

Posted: 11 May 2012 12:45 AM PDT

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ​ ជនសង្ស័យ២​នាក់ ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ទឹកផុសចាប់​ឃាត់​ខ្លួន ក្នុង​បទ​ចោទប្រកាន់​ចោរ​កម្ម លួច​ដោះ​​យក​ដែក​ឃ្នាប​ផ្លូវ​រថ​ភ្លើង​​កាលពីវេលាម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី១១ ឧសភា នៅចំណុច​មុខ​វត្ត​រលាំង​កែ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជុំ ឃុំ​​ចោង​ម៉ោង ស្រុកទឹក​ផុស ខណៈ​ដែលពួក​គេ​ទាំង​ ពីរនាក់បាន​ដឹកដែក​ឃ្នាប​ផ្លូវ​រថ​ភ្លើង ដែល​លួច​បាន​ទាំងនោះ បំណង​យកទៅ​លក់​

ប្រតិបត្តិ​ការ​បង្ក្រាប​ថ្នាំញៀន​​ឃាត់​ខ្លួន​​មនុស្ស​២​នាក់ ថ្នាំ​​ញៀន​​ជិត​២​ពាន់​គ្រាប់​

Posted: 11 May 2012 12:45 AM PDT

ទិដ្ឋភាព​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​
ខេត្ត​ស្ទឹងត្រែង ៖ ​លោក​ស្រី ស៊ុន ​យ៉ឺត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​បានដឹក​នាំ​កម្លាំង​​កង​រាជអាវុធហត្ថ​​ខេត្ត​ធ្វើ​​ការឡោម​ព័ទ្ធ​ និង​ឆែក​ឆេរ​​ផ្ទះ​ជួល​​រឹប​អូស​បាន​ថ្នាំញៀន​​ប្រភេទ​មេតំហ្វេ​​តាមីន ជិត​២.០០០​គ្រាប់ ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​​២​នាក់​ កាលពី​ថ្ងៃទី​១០ ឧសភា ២០១២ នៅ​កន្លែង​២​ផ្សេង​គ្នា​​។

​ឡិចស៊ីស RX300 បុក​ជា​មួយ​​ម៉ូតូ​ក្នុង​​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​អូស​ម៉ូតូ​៣៧​ម៉ែត្រ​

Posted: 11 May 2012 12:31 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ឡិចស៊ីស​ RX300 ពណ៌​ខ្មៅ ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​​លឿន​បុក​ជា​មួយ​​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ពណ៌​​ខ្មៅ ​មួយ​គ្រឿងក្នុង​ទិស​ដៅបញ្ច្រាស​ទិស​គ្នា​​អូស​ម៉ូតូ​ចំនួន​៣៧​ម៉ែត្រ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។ ចំណែក​អ្នក​

បើក​​គម្រប​​ទឹក​​ម៉ា​ស៊ីន​​កំពុង​​ពុះ​​ផ្ទុះ​​សាច​​ត្រូវ​​ចំ​​ផ្ទៃ​​មុខ​​និ​ង​ភ្នែក​​រលាក​​​​​ធ្ងន់

Posted: 11 May 2012 12:30 AM PDT

ជន​រងគ្រោះ​កំពុងស​ម្រាកក្នុង​មន្ទីរពេទ្យ
ខេត្ត​​កំពង់​​ឆ្នាំង ៖​​ ​កម្ម​​ករ​​ចិញ្ចឹម​​ជ្រូក​​ម្នាក់​​បាន​​រង​​រ​បួស​​​រលាក​​យ៉ា​ង​​ធ្ងន់​​ធ្ងរ​ ខណៈទៅ​បើក​គម្រប​ធុង​ទឹក​ម៉ាស៊ីន​ដែល​កំពុង​ពុះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ឧសភា នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូ​ក​មួយ ​ស្ថិត​​​នៅ​ភូមិ​បឹង​កៅ ឃុំ​ក្រាំង​តាមុំ ស្រុក​ទឹក​ផុស ខណៈ​​កម្ម​​ករ​រង​គ្រោះ​កំពុង​បាញ់​ទឹក​លាង​ជ្រូក។

​គណ​បក្ស​​ប្រជា​ជន​កម្ពុជាសង្កាត់​ព្រែក​លៀប​​បញ្ចូល​​សមា​ជិក​ថ្មី​ចំនួន​៤៦៤​នាក់​​ដែល​ផ្តាច់​​ខ្លួន​ពី​បក្ស​ផ្សេង​ៗ​

Posted: 11 May 2012 12:29 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុង​ពិធី​
រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​​គណ​បក្ស​ប្រជាជន​កម្ពុជា​​សង្កាត់​ព្រែក​លៀប កាលពី​ព្រឹក​ថ្ងៃទី​​១១ ឧសភា ២០១២ ​បាន​រៀបចំពិធី​បញ្ចូល​​សមា​ជិក​បក្ស​ចំនួន​៤៦៤​នាក់​ដែល​បាន​ផ្តាច់​​ខ្លួន​ពី​គណ​បក្ស​ផ្សេងៗ​មក​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្រោម​អធិបតី​ភាព​លោក​ឡោក ​ឆាយ អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​

ស្ពាន​ថ្ម​ប្រវែង​24​ម៉ែត្រ​បើក​ការដ្ឋាន​ស្ថា​បនា​ថ្មី​ដោយ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន

Posted: 11 May 2012 12:10 AM PDT

​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុងពិធី​បើក​ការ​ដ្ឋាន
ខេត្ត​កំពង់​ឆ្នាំង​ ៖​​ ​ស្ពាន​បេតុង​ប្រវែង​២៤​ម៉ែត្រ បាន​បើក​ការដ្ឋាន​ស្ថាបនា​​ជា​ថ្មី​ជំនួស​ស្ពាន​ឈើ​ចាស់​ដែល​ទ្រុឌ​ទ្រោម​ធ្វើ​ដំណើរ​ឆ្លង​កាត់​លែង​ចង់​កើត ។ ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិ​បតី​​ភាព​លោក​បណ្ឌិត​ អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ប្រតិភូ​​អម​នាយករដ្ឋ​មន្ត្រី​ កាល​ពី​​ព្រឹក​ថ្ងៃទី​៩ ឧសភា នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលា​ប្អៀរ​ ។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​មាន​លោក​ឌួង សាវ៉ាង ទី​ប្រឹក្សា​

បាត់​​ខ្លួន​មនុស្ស​​16នាក់​​នៅ​​តំបន់​​កូកាស់​ខាង​​ជើង​​របស់​រុស្ស៊ី​

Posted: 11 May 2012 12:07 AM PDT

ម៉ាស៊ីន​ឃោសនា​​​​រុស្ស៊ី​​រាយការណ៍​កាលពី​ថ្ងៃទី​១០​ឧសភា​ថា អ្នក​ទេសចរ​​មួយ​ក្រុម​​មាន​គ្នា​​​១៦​នាក់​​បាន​បាត់​​ខ្លួន​ក្នុង​តំបន់​​ភ្នំ​នៅ​កូកាស់​​ខាង​ជើង​​ក្នុង​សាធារណរដ្ឋកាបា​​ឌីណូ​-បាល់ការី​​របស់​​​រុស្ស៊ី ។

សម្តេច​តេជោ ហ៊ុន សែន ​ជំរុញ​ប្រ៊ុយណេ​ឱ្យ​​វិនិ​យោគ​​លើ​វិស័យ​​កសិកម្ម និង​នាំ​អង្ករ​ពី​កម្ពុជា​

Posted: 11 May 2012 12:06 AM PDT

ទិដ្ឋភាព​​ក្នុងពិធី
រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​​មន្ត្រី​​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ស្នើឱ្យ​ប្រទេស​​ប្រ៊ុយ​​ណេ​ជំរុញ​ការ​វិនិ​យោគ​​នៅ​កម្ពុជា ​ជា​ពិសេស​​លើ​វិស័យ​កសិ​កម្ម ។

អតីត​​​មេម៉ា​​​ហ្វី​យ៉ា​​​​​អ៊ីតាលី​​​ម្នាក់​ប៉ង​ធ្វើ​អត្តឃាត​ក្នុង​​គុក​

Posted: 11 May 2012 12:05 AM PDT

អតីត​មេម៉ាហ្វី​យ៉ា​​អ៊ីតាលី
ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​អ៊ីតាលី​​​​ ANSA ដែល​​​ដក​ស្រង់​​ប្រភព​ព័ត៌​មាន​​​ពន្ធ​នាគារ​​រាយ​ការណ៍​​​​កាលពី​​​ថ្ងៃទី​​​១០ ឧសភាថា អតីតមេ​​ម៉ាហ្វី​យ៉ា​​​​ក្រុង​​ស៊ីស៊ីល​​អ៊ីតាលី​ឈ្មោះ​​​​ប័រ​ណាដូ ប្រូ​​​វេន​ ​ហ្សាណូ បាន​​​ប៉ុនប៉ង​​​ធ្វើ​អត្ត​ឃាត​​ជាមួយថង់​ប្លាស្ទីក​​​ក្នុង​ពន្ធ​នាគារ​​មួយ​នៃទី​ក្រុង​​ PARME ។

សង្កាត់​ឫស្សីកែវ និង​សង្កាត់​គីឡូ​ម៉ែត្រ​​លេខ​៦ ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​​ជូន​ប្រជា​ពល​រដ្ឋ​​ចំនួន​៤៨៧​នាក់​

Posted: 11 May 2012 12:03 AM PDT

ទិដ្ឋភាព​នៃ​ការ​ចែក​អត្តសញ្ញាណ​ប័ណ្ណ
រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ប្ញស្សី​កែវ​​​​ កាល​ពី​​ព្រឹក​ថ្ងៃ​​ទី​​១០ ឧសភា បាន​រៀប​ចំ​​ពិធី ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​​ប្រជាពលរដ្ឋ​​ចំនួន​​៤៨៧នាក់​​ មក​ពី​សង្កាត់​គីឡូ​​ម៉ែត្រ​លេខ​​៦​​ សង្កាត់​​​ប្ញស្សីកែវ ក្រោម​អធិប​តី​ភាព​​លោក​ឃ្លាំង​ ហួត ជំនួយ​​ការ​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​

ប៉េ​កាំង​​​ត្រៀម​​ចាត់​​វិធាន​​កា​រ​​លើ​​រោង​​ចក្រ​​បង្កើត​​​ជាតិ​​ពុល​1.200 កន្លែង​​​នៅ​​ឆ្នាំ​​2015

Posted: 11 May 2012 12:02 AM PDT

ទិដ្ឋភាពទីក្រុងប៉េកាំង
អាជ្ញា​​ធ​រ​​ក្នុង​​ទី​​ក្រុង​​​ប៉េ​កាំង​​​​ត្រៀម​​​ចាត់​​វិធាន​​ការ​​​​លើ​​រោង​​ចក្រ​ដែល​​បង្កើត​​សារ​ធាតុ​​ពុល​​បរិមាណ​ច្រើនក្នុងទីក្រុង​​ចំនួន​១.២០០​កន្លែង​ នៅ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​បង្កើន​គុណ​ភាព​បរិស្ថាន។

មិត្ត​​ហ្វូន​​ផ្តល់​​ជូន​​សិស្ស និស្សិត​​នូវ​​ស៊ីម​​និស្សិត​​ដែល​​មាន​​អត្ថ​​ប្រយោជន៍​​ហៅ​ចេញផ្ញើ​សារ​ ​និង​​ប្រើ​​​អ៊ីន​​ធើ​រ​​ណេត​​បាន​​កាន់​​តែ​​ច្រើន!

Posted: 11 May 2012 12:00 AM PDT

រាជ​ធានី​​ភ្នំពេញ ៖​​ ​ចាប់​​ពី​​ថ្ងៃ​ទី​​១១ ឧសភា ឆ្នាំ​​២០១២ មិត្ត​​ហ្វូន​​ផ្តល់​​ជូន​នូវ​​ស៊ីម​និស្សិត​ជូន​ចំពោះ​និស្សិត ក្នុង​តម្លៃ​០ដុល្លារ! សិស្ស ​និស្សិត​ទាំង​អស់ អាច​ចូល​រួម​ទទួល​យក​ស៊ីម​និស្សិត​ពី​ក្រុម​ហ៊ុន​មិត្ត​ហ្វូន ​ដោយ​គ្រាន់​តែ​ភ្ជាប់​ជា​មួយ​នូវ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ និង​ប័ណ្ណ​សម្គាល់​សិស្ស​ និស្សិត​មក​កាន់​គ្រប់​សាខា​លក់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ ឬ​ស្តង់​លក់​របស់​មិត្ត​ហ្វូន​សម្រាប់​សិស្ស​និស្សិត​​ ។ សិស្ស​ និស្សិត

អ្នក​​បើក​​រថ​យន្ត​​ប្រភេទ​​ស្ទាវ​​ត្រូវ​​អ្នក​​ភូមិ​​នាំ​​គ្នា​​លើក​រថ​យន្ត​​ដាក់​​តម្កល់​​លើ​​ដើម​​ឈើ​ជា​​កា​រ​​ព្រ​មាន​នៅ​​ប្រទេស​​​ប៉ូ​ឡូញ

Posted: 10 May 2012 11:46 PM PDT

អ្នក​​បើក​​រថ​យន្ត​​ប្រភេទ​​ស្ទាវ​​ត្រូវ​​អ្នក​​ភូមិ​​នាំ​​គ្នា​​លើក​រថ​យន្ត​​ដាក់​​តម្កល់​​លើ​​ដើម​​ឈើ
សារ​​​ព័ត៌មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ​ផ្សាយ​ឱ្យ​ដឹង​ថា ​​អ្នក​ទី​ក្រុង​​លូប៊ិក​សាណា ប្រទេស​ប៉ូឡូញ បាន​ប្រមូល​ផ្តុំ​​គ្នា​​ព្រមាន​លោក​ស្ប៊ិកញូវ​ ​ហ្វ៊ីឡូ អ្នក​បើក​រថយន្ត​​ប្រណាំង ឬ​បើក​រថយន្ត​​ជា​លក្ខណៈ​​ស្ទាវ​ ​ដោយ​លើក​រថយន្ត​​របស់​គេ​ ដាក់​​លើ​ដើម​ឈើ ក្នុង​គោល​បំណង​​ព្រមានឱ្យប្តូរ​ឥរិយា​បថក្នុង​ការ​បើក​បរ ព្រោះ​អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ ។

Anchor Beer ឈ្នះ​មេ​ដាយ​មាស​ពី​ការ​ប្រកួត​ Monde Selection 201​2

Posted: 10 May 2012 11:45 PM PDT

ជា​ការ​បញ្ជាក់​នូវ​គុណ​ភាព​ខ្ពស់​ជាប់​ជា​និច្ច​​ស្រា​បៀរ​Anchor ដែល​ត្រូវ​បាន​ផលិត​ និង​ចែក​ចាយ​ដោយ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ (Cambodia Brewery Limited) បាន​ឈ្នះ​មេដាយ​មាស​ផ្នែក​គុណ​ភាព​ (Gold Quality Award) នៅក្នុង​ការ​ប្រកួត​ Monde Selection 2012 ។

​ចោរ​ស្រី​២​នាក់​ប្រើ​ល្បិច​​បន្លំ​​លួច​គ្រឿង​អលង្ការ​​ស្ទើរ​អស់​ពី​ទូ​

Posted: 10 May 2012 11:30 PM PDT

ទិដ្ឋ​​ភាព​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​កំពត​ ៖ ​ផ្ទះ​លក់​​គ្រឿង​អលង្ការ​-ប្តូរ​ប្រាក់​មួយ​កន្លែង​​នៅ​ជុំវិញ​​ផ្សារ​សាមគ្គី​​ក្រុងកំពត​ ត្រូវបាន​ចោរ​ស្រី​មាន​​គ្នា​២​នាក់ ប្រើ​ល្បិច​បន្លំ​​ចូល​ប្រមូល​យក​​មាស-បា្លទីន (គ្រឿង​អលង្លារ) ​ស្ទើរ​អស់​ពីទូ​រួច​ហើយ​រត់​គេច​ខ្លួន​បាត់​បង្ក​ឱ្យ​​មាន​ការ​ ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ​២០១២ ។ 

ពិធី​សំណេះសំណាល​​​​ជាមួយ​ប្រជា​​ការពារ​ទូទាំង​​​ស្រុក​​កៀន​ស្វាយ

Posted: 10 May 2012 11:30 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កណ្តាល​ ៖ ក្នុងគោលដៅឆ្ពោះទៅ​​​ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់​នាពេល​បោះ​ឆ្នោតខាងមុខ គណៈពង្រឹងមូលដ្ឋាន​ស្រុក​កៀន​ស្វាយកាលពីថ្ងៃទី៩ ឧសភា​ ឆ្នាំ២០១២​​បាន​រៀបចំពិធីសំណេះសំណាលជាមួយ​ប្រជា​ការពារ​កងកម្លាំងនគរបាល និង​កង​រាជ​អាវុធ​ហត្ថទូទាំង​ស្រុកកៀនសា្វយ ដោយ​មាន​ការ​​ចូលរួម​ពីលោក​អ៊ុក គឹមលេខ ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោហ៊ុន សែន លោក​ម៉ក់

​សង់ផ្ទះ​​​ល្វែង​​ជុំ​វិញ​​ផ្សារ​​បានលុង​​​ រំលោភ​​​ចំណី​ផ្លូវ​​​ប៉ះ​ចរន្ត​​ភ្លើង​​​ទុស្សេ​​​ងងឹត​​មួយ​​ចំហៀងក្រុង​​​​

Posted: 10 May 2012 11:15 PM PDT

​សង់ផ្ទះ​​​ល្វែង​​ជុំ​វិញ​​ផ្សារ​​បានលុង​​​ រំលោភ​​​ចំណី​ផ្លូវ​​​ប៉ះ​ចរន្ត​​ភ្លើង​​​ទុស្សេ​​​ងងឹត​​មួយ​​ចំហៀងក្រុង​​​​
ខេត្ត​រតនគិរី​​​​ ៖ លំនៅ​ឋាន​​​នៅ​​​​ជុំ​វិញ​​ផ្សារ​បាន​លុង​​​ ស្ថិត​​ក្នុង​ភូមិ​​១ សង្កាត់​​ឡា​បាន​​សៀក ក្រុង​បាន​លុង ស្ទើ​រតែ​​​មួយ​ចំហៀង​​​ក្រុង​បាន​​​ត្រូវ​កាត់​​ផ្តាច់​ចរន្ត​​អគ្គិសនី​​​ជាង​មួយ​​​សប្តាហ៍​​​​មក​ហើយ ដោយ​សារ​​សំណង់​ផ្ទះ​​ល្វែង​​​ទើប​សាង​សង់​​​ថ្មី​​​ដែលក្រុម​ហ៊ុន​​តាយ​សេង​​​បាន​​​លក់​​​​ផ្ទេរ​សិទ្ធិ​​​​​ទៅ​​ឱ្យ​បុគ្គល​ម្នាក់​​​​សាង​សង់​​ហើយ​ការ​​​សាងសង់​​នេះ​​​ចូល​​កៀក​មក​ក្បែរ​​​ខ្សែ​​កាប​​មេ​​​​ដែល​​អង្គភាព​​​អគ្គិសនី​​​បាន​ត​​ភ្ជាប់​​​

វគ្គ​បណ្តុះបណ្តាល​​បច្ចេក​ទេស​​ចរា​ចរណ៍​​ដល់​មន្ត្រី​នគរបាល​​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះ​វិហារ

Posted: 10 May 2012 11:04 PM PDT

ទិដ្ឋភាព​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​
ខេត្តកំពង់ធំ ៖ ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១២ ​​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តកំពង់ធំ ​មាន​បើក​វគ្គ​បំប៉ន​​ជំនាញ​ដល់​មន្ត្រី​​ចរា​ចរ ក្នុងការរឹត​បន្តឹង​​ច្បាប់​លើ​ការ​​បើក​បរ​ក្រោម​ឥទ្ធិ​​ពល​នៃ​ជាតិ​ស្រវឹង​ និង​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព ។

ស្រា​បៀរ​ដ៏​ពេញ​និយម​ក្នុង​​ស្រុក​ត្រឡប់​មក​វិញ​ជា​មួយ​មេដាយ​មាស​ថ្មី​ផ្សេង​ទៀត​ស្រា​បៀរ​ហ្គោល​ក្រោន​​ឈ្នះ​រង្វាន់​មេដាយ​មាស​បន្ថែម​ពី​ប្រទេស​បែល​​ហ្ស៊ិក

Posted: 10 May 2012 11:00 PM PDT

ស្រា​បៀរ​ហ្គោល​ក្រោន​ជា​ស្រា​បៀរ​ដែល​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​នូវ​​មោទន​ភាព​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​ ដោយ​នាំ​មក​​ជា​មួយ​នូវ​មេដាយ​មាស​ទី​៣​របស់​ខ្លួន​ក្នុង​ការ​ប្រកួត Monde Selection នៅ​ប្រទេស​បែល​ហ្ស៊ិក។ ស្រា​បៀរ​ហ្គោល​ក្រោន​ក៏​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ការ​​ប្រកួត World Beer Cup ឆ្នាំ​២០០៤​ផង​ដែរ ។ ក្រោម​ការ​​វិនិ​ច្ឆ័យ​ដ៏​សុក្រឹត​ក្នុង​ការ​ប្រកួត​ស្រា​

រថយន្ត​2​គ្រឿង​បុក​គ្នា​នៅ​ស្តុប​ទូត​ចិន​ ខណៈ​ពេល​ដាច់​ភ្លើង​មិន​គោរពសិទ្ធិគ្នា

Posted: 10 May 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត​ឡង់​រ៉ូវែរ ពណ៌​ទឹក​ប្រាក់ និង​រថយន្ត​កាម​រី​គូទ​ហើម បុកគ្នា​នៅ​ចំណុច​​ស្តុប​ទូត​ចិន ខណៈ​ពេល​ភ្លើង​ស្តុប​ដាច់​ចរន្តរ​អគ្គិសនី ហើយ​អ្នក​បើក​បរ​មិន​យោគ​យល់​ និង​គោរ​ពសិទ្ធិ​គ្នា​ ទើប​បង្ក​ឱ្យ​មាន​ការ​បុក​គ្នា​កើត​ឡើង ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃទី​៩ ឧសភា នៅ​តាម​បណ្តោយ​​មហា​វិថី​ម៉ៅសេទុង​កែង​ផ្លូវ​លេខ​

ប៉ូលិស​-​ប៉េ​អឹម​​ព័ទ្ធ​​ចាប់​​ចោរ​​ប្លន់​​​រថ​​យន្ត​​​បា​​ឡែន​​នៅ​​ក្នុង​ព្រៃ​​មិន​​ទាន់​​បាន​​ទេ

Posted: 10 May 2012 09:08 PM PDT

ខេត្ត​​កំពង់​​ស្ពឺ ៖ ​ គិត​មក​ទល់​នឹង​វេលា​​ម៉ោង​​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ឧសភា នេះ សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​កំពង់​ស្ពឺ មាន​ប៉េ​អឹម និង​ប៉ូលិស​ប្រមាណ​១០០​នាក់ នៅ​មិន​ទាន់​​ប្រមាញ់​​ចោរ​ប្លន់​រថ​យន្ត​នៅ​ខេត្ត​កំពត​នោះ​បាន​​​នៅ​​ឡើយ​ទេ ​ដែលនៅពេលនេះ​សមត្ថ​កិច្ចបាន​និង​កំពុងឡោមព័ទ្ធនៅចំណុចភ្នំ៥៥៣ ក្នុងស្រុក​ភ្នំ​ស្រួច ។

Tiger Beer ឧបត្ថម្ភ​ការ​បង្ហាញ​ម៉ូដ​សក់ Glamazon Hair Show 2012

Posted: 10 May 2012 09:00 PM PDT

​បង្ហាញ​ម៉ូដ​សក់ Glamazon Hair Show 2012
រាជធានី​ភ្នំពេញ ៖​​ ​Tiger Beer ដែល​ជា​ស្រា​បៀរ​មាន​កេរ្តិ៍​ឈ្មើ​ល្បី​ល្បាញ​​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ មាន​លក់​នៅ​ទូ​ទាំង​​៦០​ប្រទេស ហើយ​​ទើប​តែ​បាន​ឈ្នះ​មេ​ដាយ​មាស​ជា​ថ្មី​ម្តង​ទៀត​ដែល​ធ្វើ​ឱ្យ Tiger Beer មាន​មេ​ដាយ​មាស​សរុប​ច្រើន​ជាង​៥០ ​បាន​ចូល​រួម​ឧបត្ថម្ភ​កម្មវិធី​បង្ហាញ​ម៉ូដ​សក់ «Glamazon Hair Show 2012» ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី​២៦ មេសា ដោយ​មាន​ការ​

តារា​ហូលីវូដ​​លោក​ GEORGE CLOONEY​ប្រមូល​​​​ប្រាក់​​​ច្រើន​​​ជួយ​​លោក​អូបាម៉ា

Posted: 10 May 2012 08:52 PM PDT

តារា​​​ហូលី​វូដ​​លោក​​ GEORGE CLOONEY ​
នា​ថ្ងៃទី​​​១០​ឧសភា​​​លោក​បារ៉ាក់​​អូបាម៉ា​​​​ទទួល​​​បាន​​ប្រាក់​​​ជាច្រើន​​លាន​​ដុល្លារ​​​​សម្រាប់​​​ទ្រទ្រង់​​​​ដល់​​ការឃោសនា​បោះ​ឆ្នោត​ដើម្បី​​ឱ្យ​​លោក​​​​​បាន​ជាប់​​ឆ្នោត​​ជាថ្មី​ពី​​​លោក​ GEORGE CLOONEY ដែល​​ជា​តួអង្គ​​សំខាន់​​ម្នាក់​​​ខាង​ប្រមូល​​​ប្រាក់​​​ជួយ​ប្រធានាធិបតី​​ចប់​អាណត្តិ​​​អាមេរិក ។

ឌ្រីម​សេ​១២៥ ប៉ះគ្នា​​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កូរ៉េ​របួស​​ម្នាក់​

Posted: 10 May 2012 08:49 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​​ហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៩ ​បើក​បរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ពី​ត្បូង​ទៅ ជើង​ក៏ជ្រុល​ចង្កូត​ទៅ​ប៉ះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៨ ​បើក​បរ​ដោយ​បុរស​ម្នាក់​ដែរ ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា​ជា​ហេតុ បណ្តាល​ឱ្យ​​ម៉ូតូ​ឌ្រីម​​​សេស៊េរី​​២០០៨ ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កូរ៉េ​ បណ្តាល

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!