VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ទៅ​ទស្សនា​បរទេស​មាន​ការ​កើន​ឡើង

Posted: 06 May 2012 08:10 AM PDT

យោង​តាម​ទីភ្នាក់ងារ​​​​ព័ត៌មាន​​​ចិន សិនហួ (Xinhua) ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​​​ដែល​​​​ទៅ​ទស្សនា​បរទេស​បាន​កើន​ឡើង ៣៧​ភាគរយ ពោល​គឺ​ចំនួន​១៨៨.២៧០​នាក់ ក្នុង​ត្រី​មាស​ទី​មូយ​នៃ​ឆ្នាំ​២០១២ ដែល​បាន​កើន​ពី​ចំនួន​​​១៣៧.៣២០ នាក់ ក្នុង​​​រយៈ​​​ពេល​​​​​​ដូច​​​គ្នា​​​​​​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​​​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

លោក អាំង គីម អៀង (Ang Kim Eang) ប្រធាន​សមាគម​ខ្មែរ​សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍ ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន កើន​ឡើង​ដោយសារតែ​មាន​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​​​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​មាន​ភូមិសាស្រ្ដ​ក្បែរ​គ្នា រីឯ​អ្នក​ខ្លះ​ទៀត​ទៅ​ទស្សនា​ប្រទេស​ចិន ហុងកុង ម៉ាកាវ គុនមិញ និង សៀងហៃ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->ស.រ.អា/ឥណ្ឌា៖ លោកស្រី​រដ្ឋ​មន្ដ្រី​ការបរទេស​ស.រ.អា កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា ដែល​លោកស្រី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង ញូវ ដេលី (New Delhi) ឲ្យ​កាត់​បន្ថយ​ការនាំ​ចូល​ប្រេង​ឥន្ទនៈ ពី​ប្រទេស​អ៊ីរ៉ង់ ដែល​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អ.ស.ប។

គុយបា៖ តុលាការ​យោធា​ពិសេស​មួយ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​កាន់ លោក ខាលីដ សេអ៊ីក ម៉ូហាម៉ាដ (Khalid Sheik Mohammad) អ្នក​រៀបចំ​គម្រោងការណ៍​វាយ​ប្រហារ​មក​លើ ស.រ.អា នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ព្រម​ទាំង​សហចុងចោទ ៤​នាក់​ផ្សេង​ទៀត ពី​បទ​ឧក្រិដ្ឋកម្ម ពាក់ព័ន្ធ​នឹង​មនុស្សឃាត និង​ភេរវកម្ម។

ប៉េរូ៖ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​នៅ​ក្នុង​ប្រទេស ប៉េរូ និយាយ​ថា​អគ្គីភ័យ​បាន​ឆាបឆេះ​មជ្ឈមណ្ឌល​ស្តារ​និតិសម្បទា​មូយ​ នៅ​ជិត​រដ្ឋធានី លីម៉ា (Lima) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

ចិន៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចិន​ម្នាក់ លោក ចេន គួងចេង បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា លោក កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី ប៉េកាំង ហើយ​បាន​ស្នើរ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គាត់​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទៅ​រៀន​នៅ​បរទេស។

ជប៉ុន៖ ខ្យល់​ព្យុះ​កំបុត​ត្បូង​មូយ​បាន​បក់បោក​បំផ្លាញ​តំបន់​ភាគ​ខាងកើត​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​សម្លាប់​ក្មេង​ម្នាក់ ហើយ​បាន​កំទេច​ផ្ទះ​ជា​ច្រើន​ខ្នង ព្រមទាំង​បាន​បណ្ដាច់​ខ្សែ​ភ្លើង បណ្ដាល​ឲ្យ​គ្រួសារ​ជាង​២​ម៉ឺន​នាក់​គ្មាន​អគ្គីសនី​ប្រើប្រាស់។

ហ្វីលីពីន៖ មាន​ស្ដ្រី​ហ្វីលីពីន​បី​នាក់​បាន​ត្រូវ​ចាប់​ខ្លួន នៅ​ឯ​អាកាសយានដ្ឋាន​អន្ដរជាតិ ណយ បៃ នៅ​ពេល​ដែល​ស្រ្ដី​ទាំង​នោះ​ព្យាយាម​នាំ​ចូល​គ្រឿងញៀន​ជាង​១៣​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ ១ លាន ៤ សែន ដុល្លារ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!