Koh Santipheap Daily

Koh Santipheap Daily


ពុលត្រី​ក្រពត​ចំហុយ​ស្លាប់​មា្នក់ពុល​ខ្លាំង5នាក់ ជួយ​សង្គ្រោះទាន់

Posted: 26 Apr 2012 01:00 AM PDT

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បានស្លាប់ ​និង​៥​នាក់​ផ្សេងទៀត​​​ក្អួត​ចង្អោ​ររាករូស​យ៉ាង​ខ្លាំង​ ដោយ​​សារ​តែ​​ពុល​ត្រី​ក្រពត​ បន្ទាប់​ពី​ទៅ​នេសាទ​បាន​ត្រី​ក្រពតប្រមាណ​​មួយគីឡូក្រាម ​​យក​មក​ចំហុយ​​ហូប​ក្លែម​ស្រា​ ។ ហេតុការណ៍​ពុល​ត្រី​ ក្រពត​នេះ កើត​ឡើង​កាលពី​

SAMSUNG សម្ពោធ​ហាង​ដៃគូ​ទំនើប​មួយ​ដើម្បី​ក្តោប​ក្តាប់​ទីផ្សារ​

Posted: 26 Apr 2012 12:56 AM PDT

ទិដ្ឋ​ភាព​​នៅ​ក្នុងពិធីសម្ពោធ​

បាត់​ប្តីខ្ញុំ​​ហើយ​មិន​ដឹង​នៅ​ទី​ណា​ទេ សូម​​ប៉ូលិស​​ជួយ​រក​ផង​

Posted: 26 Apr 2012 12:47 AM PDT

​ស្ត្រី​​​ដែល​បាត់​ប្តី​
​រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​ស្រឡាញ់​​ប្តី​​យ៉ាង​​ស្មោះ​ស្ម័គ្រ​​ និង​មិន​​​ដែល​បែក​គ្នា​នោះ​បាន​ធ្វើ​​ដំណើរ​ទៅ​​ប្តឹង​ប៉ូលិស​​ប៉ុស្តិ៍​​ទួល​សង្កែ កាលពី​ព្រឹក​​ថ្ងៃទី​២៥ មេសា ២០១២ ​ដើម្បី​ឱ្យ​​ប៉ូលិស​​ជួយ​​រក​លោក​ប្តីរបស់​គាត់​ផង បន្ទាប់​ពី​បាត់​ខ្លួន​អស់​២​យប់​មិន​ដឹង​ទៅទីណា​ហើយ​ទូរស័ព្ទ​​ចំនួន​៤​ខ្សែ​​ក៏​តេ​មិន​ចូល​

គន់ រៀម​​រត​នៈ ហៅ​​វីហ្សា ធ្វើ​ការ​​ពេល​​យប់​​រ​ក​​ប្រាក់​ដើម្បី​​ផ្គត់​​ផ្គង់​ការ​​សិក្សា

Posted: 26 Apr 2012 12:47 AM PDT

លោកគន់ រៀម​រតនៈ ហៅ​វីហ្សា
រាជ​ធានី​ភ្នំពេញ​​​ ៖ តារា​​​សម្តែ​ង​​កាយ​វិការ​​​ខា​រ៉ា​អូ​ខេ និង​​ភាព​យន្ត​ ​គន់ រៀម​រតនៈ ហៅ​វិហ្សា ក្នុង​វ័យ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង​ ។ តារាសម្តែងរូប​នេះ​​ជា​កូន​​កំព្រា​ឪពុក​ម្តាយ​ ហើយ​ខិត​ខំ​ប្រឹង​ប្រែង​​​រក​ប្រាក់​ផ្គត់​ផ្គង់​​ក្នុង​ការ​រស់​នៅ​

កម្មករ កម្មការិនី​រោងចក្រ​កាត់​ដេរ SH បន្ត​ធ្វើ​កូដ​កម្ម

Posted: 26 Apr 2012 12:45 AM PDT

កម្មករ កម្មការិនី​រោងចក្រ​កាត់​ដេរ SH បន្ត​ធ្វើ​កូដ​កម្ម
រាជធានីភ្នំពេញ​​ ៖ កម្មករ​ កម្មការិនី​រោង​ចក្រ​S.H ជាង​​៨០០នាក់ បន្ត​ធ្វើ​កូដកម្ម​ដែល​គិត​​​រហូត​មក​ទល់​នឹង​ពេល​នេះមាន​រយៈ​ពេល​មួយ​អាទិត្យ​​ហើយ នៅ​មិន​ទាន់​បញ្ឈប់​នៅ​ឡើយ​ ដោយ​សារ​​តែ​​ពុំមាន​ដំណោះ​ស្រាយ មិន​តែ​ប៉ុណ្ណោះ​ក្រុមកម្មករ​ចោទ​ប្រកាន់​ថា ថៅ​កែ​ក្រឡិច​ក្រឡុច​មិន​គោរព​តាម​​ការ​សន្យា​

កាយ​ដី​ឃើញ​​ក្បាលគ្រាប់​​រ៉ុកកែតសល់​តាំង​ពី​​​សម័យ​សង្គ្រាម

Posted: 26 Apr 2012 12:43 AM PDT

ក្បាលគ្រាប់​​រ៉ុកកែត
ខេត្តស្ទឹងត្រែង ៖ ​ ​ក្បាល​គ្រាប់​រ៉ុកកែត​​មួយ​គ្រាប់​​ ត្រូវ​បានកម្មករ​​​សាង​សង់​​​ស្ពាន​​ប្រទះ​ឃើញ​​​ កប់ក្នុង​ដី​ ខណៈ​ត្រាក់ទ័រ​​កាយដី សម្រាប់​​ធ្វើស្ពាន​​ថ្មី កាលពីវេលា​ម៉ោង​៩ព្រឹកថ្ងៃទី​២៦ មេសា ២០១២ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងត្រែង ។

លទ្ធ​ផល​តម្លៃ​មូល​បត្រ​បិទ​ទីផ្សារ​​ប្រចាំ​ថ្ងៃទី២៦ មេសា ២០១២

Posted: 26 Apr 2012 12:41 AM PDT

អគារ​ផ្សារ​ហ៊ុន​នៅ​វិមានកាណាឌីយ៉ា
រាជធានី​ភ្នំពេញ ៖​​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ កម្ពុជា​បាន​ប្រកាស​លទ្ធ​ផល​ការ​ទិញ​លក់​​ភាគ​​ហ៊ុន​រដ្ឋា​ករ​ទឹក​ស្វយ័ត​រាជ​រាជធានីភ្នំពេញ​លើក​ទី​​មួយ​នៅម៉ោង​៩ព្រឹក​សម្រាប់ថ្ងៃ​ទី២៥ មេសា​ ២០១២ ​នេះ ​ដល់សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ តម្លៃ​មូល​បត្រ​ក្នុង​ការ​ទិញ​ដូរ​

វល្លិចម្លែក​មាន​ចលនា​រស់​រវើក​ប្រទះ​ឃើញនៅក្បែរ​កុដិ

Posted: 26 Apr 2012 12:30 AM PDT

វល្លិចម្លែក​មាន​ចលនា​រស់​រវើក
ខេត្តកណ្តាល​​ ៖ វល្លិចម្លែក​ដែល​មាន​ចលនា​រស់​រវើក​បត់​បែន​ ពត់​ពេន​ដូច​សត្វ​ពស់ ឬ​ជន្លេន ពណ៌​ក្រហម​ក្រមៅ ត្រូវ​ព្រះ​ចៅ​អធិការ​វត្ត​ជម្ពូ​ណា​រ៉ាម ហៅ​វត្ត​តា​ពុត ស្ថិត​នៅភូមិ​ព្រែក​​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ប្រទះ​ឃើញ​នៅ​ក្បែរ​កុដិ​ក៏​រើស​យក​ទៅ​រក្សា​ទុក ដើម្បី​ចែក​ជូន​ពុទ្ធបរិស័ទ និង​ប្រជា​ពលរដ្ឋ​

ម៉ូតូមីអូ​កៀរម៉ូតូ​​អាយខន ដួល​​រង​របួស​បន្តិច​បន្តួច​ទារ​១.០០០​ដុល្លារ​

Posted: 26 Apr 2012 12:18 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​បើក​ម៉ូតូ​ម៉ាកមី​អូ​ទៅ​កៀរ​ម៉ូតូ​អាយ​ខន បណ្ដាល​ឱ្យ​ដួល​ រងរ​បួស​​​​នារី​ម្នាក់ កាលពីវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាចថ្ងៃ​ទី​២៥​​ ​​មេ​សា​ ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​សុរា​ម្រិ​ត​ ក្នុង​សង្កាត់ចតុមុខ​ ខណ្ឌ​​ដូនពេញ​។

រន្ទះ​ខ្យល់​បាញ់​បុរស​ម្នាក់​ស្លាប់​ពេល​នៅ​ក្រោម​ផ្ទះ

Posted: 26 Apr 2012 12:15 AM PDT

ខេត្តកំពង់​ស្ពឺ​​ ៖ បុរស​ម្នាក់​​ស្លាប់​ភ្លាម នៅ​ក្រោម​ផ្ទះ​របស់​ខ្លួន​ដោយ​រន្ទះ​បាញ់​​ ខណៈគាត់​កំពុង​តែ​​ធ្វើ​ទ្រុង​រទេះ​​ពេលមេឃ​​ភ្លៀង ។ សព​​ទន់​ខ្លួន​​ ដែល​អ្នក​ភូមិ​និយាយថា​ជា​រន្ទះ​ខ្យល់ ឬ​រន្ទះ​ទឹក ។

សង្កាត់​ផ្សារ​ដើម​ថ្កូវ​​ប្រជុំ​​រឹត​បណ្តឹង​​គោល​នយោ​បាយ​​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​

Posted: 26 Apr 2012 12:07 AM PDT

ទិដ្ឋ​​ភាព​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​​នៅ​ទី​ស​្នាក់​ការ​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​​ចំការ​មន កាលពី​រសៀលថ្ងៃទី​២៥ មេសា ២០១២ ​បាន​បើក​​កិច្ច​ប្រជុំ​​សំណេះ​សំណាល​​ជា​មួយ​ប្រជា​ការពារសង្កាត់ និង​សមា​ជិក​សំខាន់ៗ​នៃ​គណ​បក្ស​ប្រជាជន​​កម្ពុជា​មក​ពី​បណ្តា​ភូមិ​នានា​ក្នុង​សង្កាត់​ផ្សារ​ដើម​

ប្រជា​ពលរដ្ឋ​​៣០០​នាក់ ​ទៅ​​តវ៉ា​​ដល់​សាលា​​ខេត្ត​​ពីរឿង​រំលោភ​​បំពាន​លើ​ដីធ្លី​របស់​ពួក​គាត់​

Posted: 26 Apr 2012 12:03 AM PDT

ខេត្ត​បាត់ដំបង​ ៖ ​ប្រជា​ពលរដ្ឋ​ប្រមាណ​៣០០​នាក់ ​បាន​មកតវ៉ា​​ដល់​សាលា​​ខេត្ត ដើម្បី​​សុំ​ឱ្យ​​អាជ្ញា​ធរ​​​ខេត្ត​ជួយ​ធ្វើ​អន្តរា​គមន៍​បញ្ឈប់​ការ​​រំលោភ​​បំពាន​លើ​ដីធ្លីរបស់​ពួក​គាត់​ ដោយ​ប្រជា​ពលរដ្ឋទាំង​នោះ​​បាន​ទៅ​ប្រមូល​ផ្តុំ​​គ្នា​នៅ​​សួន​ច្បារ​​នាគ​បាញ់​ទឹក​ខាង​ជើង​ប្រមាណ​២០០​ម៉ែត្រ​ពី​សាលា​ខេត្ត​បង្ក​ឱ្យ​មាន​ការ

ឆក់កាបូបអ្នក​ដំណើរ​មិន​បាន​សម្រេច​ប៉ូលិសចាប់ខ្លួន

Posted: 25 Apr 2012 11:55 PM PDT

ជនសង្ស័យ​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​​​ ៖ យុវជនម្នាក់​ត្រូវ​សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍បឹង​កេង​កង​ទី​៣ សហការ​ជា​មួយ​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ចំការ​មន​ ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​២៤ មេសា ២០១២ នៅ​ផ្លូវ​លេខ​៣១០ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ បន្ទាប់​ពី​រូប​គេ និង​បក្ស​ពួក​ម្នាក់​ទៀត​ដែល​​​រត់​គេច​ខ្លួន​បាត់​​ជិះ​ម៉ូតូ​ម៉ាក​ហ្វ៊ីណូ ​ឆក់​កា​បូបអ្នក

នគរបាល​​ខេត្ត​​បន្ទាយ​មាន​ជ័យ ៨០​នាក់ ​ទទួល​ការ​រៀន​សូត្រ​បំប៉ន​ជំនាញ​

Posted: 25 Apr 2012 11:54 PM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​
ខេត្ត​បន្ទាយមានជ័យ ៖ ​យោង​តាម​របាយ​ការណ៍​​ប្រចាំ​ត្រី​មាស​ទី១ ឆ្នាំ ២០១២ ​របស់​ការិយា​ល័យ​​នគរបាល​ចរា​ចរ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​អត្រា​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នៅ​ទូទាំង​ខេត្ត​កើត​ឡើង​ចំនួន​៥៤​លើក បើ​ប្រៀប​ធៀប​នឹង​ត្រី​មាស​ទី​១ ឆ្នាំ២០១១ ​​កើត​ឡើង​ចំនួន​១០០​លើក​​​ថយ​

ជប៉ុន​បើក​ការិយា​ល័យ​តំណាង​ធនាគារ​នៅរាជធានី​ភ្នំពេញ​

Posted: 25 Apr 2012 11:52 PM PDT

រាជ​ធានីភ្នំពេញ​​​ ៖ ដើម្បី​​​គាំទ្រ​ដល់​ដំណើរ​ការ​របស់​ក្រុមហ៊ុន​នានា​របស់​ប្រទេស​ជប៉ុន​ ដែល​​​​កំពុង​វិនិយោគ​នៅកម្ពុជា​ ធនាគារ​ប៊ែង​ អហ្វ​​ តូក្យូ​ មី​ត​ស៊ុយ​ប៊ីស៊ី​ យូ​អេហ្វ​ជេ​ អិល​ធីឌី​ របស់​ប្រទេសជប៉ុន​​ បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅរាជ​ធានីភ្នំពេញ​

​លោក​ផ្កាយ​​២ ​ម្នាក់ និង​អង្គ​រក្ស​៣​នាក់ វាយ​ដំ​ច្រំ​ធាក់​​ព្រៃ​ផ្សៃ​​ទៅ​លើ​បុរស​៤​នាក់​ត្រូវ​​បាន​ចាប់​​ឃុំ​ខ្លួន​នៅពន្ធនា​គារ​

Posted: 25 Apr 2012 11:52 PM PDT

ខេត្ត​កោះ​កុង ៖ ​មន្ត្រី​យោធា​​ផ្កាយ​២ មួយ​រូប ​ដែល​​គេ​ស្គាល់ថា ​​ជើង​ខ្លាំង​​រក​ស៊ី... ​នៅ​​ខេត្ត​ព្រះវិហារ ​​​និង​អង្គ​រក្ស​៣​នាក់ ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​កោះ​កុង ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គារ​​កាលពី​រសៀល​ថ្ងៃទី​២៥ ​មេសា ២០១២ ​បន្ទាប់ពី​លោក​​ផ្កាយ​​២​ម្នាក់​នេះ និង​

ឡាវ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​វាយ​កូន​ហ្គោល​ក្រប​ខណ្ឌ​ទេស​ចរណ៍​អាស៊ី​លើក​ដំបូង

Posted: 25 Apr 2012 11:50 PM PDT

ប្រ​ទេស​​ឡាវ​​បាន​​បោះ​១​​ជំ​​ហាន​ប្រ​កប​ដោយ​ភាព​​រឹង​មាំ​​នៅ​ក្នុង​វិ​ស័យ​កីឡា​ខណៈ​ដែល​សប្តាហ៍​ក្រោយ​​នឹង​ទទួល​រៀប​ចំ​ព្រឹត្តិការ​ណ៍​ប្រ​កួត​កីឡា​វាយ​កូន​ហ្គោល​អា​ជីព​ជា​លើក​ដំ​បូង​របស់​ខ្លួន​ឈ្មោះហ្លួង​​ព្រះ​បាង​ឡាវ​អូ​ផឹន​(Luang Prabang Laos Open)។

អត្រា​​ឥតការងារ​​ធ្វើ​នៅ​ចិន​ធ្លាក់​នៅត្រឹម​4,1%ក្នុង​​ត្រីមាស​ទីមួយ

Posted: 25 Apr 2012 11:47 PM PDT

ក្រសួង​​ធនធាន​​​មនុស្ស​និង​សន្តិសុខសាធា​រណៈ​​រាយការណ៍​កាលពី​ថ្ងៃទី​​២៥ មេសាថា អត្រា​​អ្នក​ឥត​ការងារ​​ធ្វើ​ក្នុង​តំបន់ទីក្រុង​​ចិន​បាន​​ធ្លាក់​​​មក​​នៅត្រឹម​៤,១%​​ ក្នុង​​ត្រីមាស​​ទីមួយ​​​នៃ​ឆ្នាំ​​២០១២​​​នេះ ។​

រថយន្ត​លោក​ចៅ​សង្កាត់​ក្រាំង​ធ្នង់​​ឆេះ​ពេល​កំពុង​បើក​បរ

Posted: 25 Apr 2012 11:45 PM PDT

លោក​ចៅ​សង្កាត់​ក្រាំង​ធ្នង់
រាជធានីភ្នំពេញ​​​ ៖ រថយន្ត​​មួយ​គ្រឿង​ម៉ាក​កាមរី​ ស៊េរី​១៩៩៧ បើក​​ដោយ​លោក​ស្រី រស់​ ចៅ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌពោធិ៍សែន​ជ័យ​ ត្រូវ​ភ្លើង​​ឆាប​ឆេះ​​ពេល​កំពុង​បើក​លើ​​វិថី​ព្រះ​មុនីរ៉េត សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​២​និង​៥​នាទី​រសៀល​ ថ្ងៃ​ទី​២៥ មេសា បណ្តាល​មក​ពី​ឆ្លង​​ចរន្ត​ភ្លើង​​ ។

ទៅបេះ​ក្រអៅ​ឈូកបាត់​ប្រពន្ធ​ដើរ​រក​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុងបឹង​

Posted: 25 Apr 2012 11:30 PM PDT

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បឹង​ឈូក​បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅបេះ​ក្រអៅ​ឈូក​ពីរនាក់ប្តី-ប្រពន្ធ​ក្នុង​បឹង​ស្ថិត​នៅភូមិ​ក្រោល​គោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​​​ឫស្សី​កែវ​ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង

រដ្ឋ​ខន​​ណេកធីខត​ក្លាយ​​ជា​​រដ្ឋទី17របស់​​​អាមេរិក​​ដែល​លុប​ចោល​​​​ទោស​​ប្រហារជីវិត​

Posted: 25 Apr 2012 11:28 PM PDT

រដ្ឋខន​ណេក​ធី​ខត​ក្លាយ កាលពី​​ថ្ងៃទី​​២៥ មេសាជារដ្ឋទី​១៧ របស់​​សហរដ្ឋអាមេរិក​​ដែល​​​​លុប​ចោល​​​ទោស​​ប្រហារ​ជីវិត​​ដែល​នោះ​​​បញ្ជាក់​ពីនិន្នាការ​ចុះ​ថយ​​​​នៃទោស​ប្រហារ​ជីវិត​ក្នុង​សហ​រដ្ឋ​អាមេរិក​​រយៈពេល​​ប៉ុន្មាន​​ឆ្នាំចុង​ក្រោយ​នេះ ។​

កាត់​ទោស​​ឧក្រិដ្ឋ​​ជន​សម្លាប់​អាចារ្យ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​ម្នាក់​ៗ​១១ឆ្នាំ

Posted: 25 Apr 2012 11:25 PM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ ​ករណី​​មនុស្ស​ឃាត​​មួយ​ដែល​​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ២០១១ នៅ​ចំណុច​​វត្ត​ឥសី​គិរី​ជុំ ហៅ​វត្ត​ត្រពាំង​ឫស្សី ​តាម​ផ្លូវ​លំ​ចេញពី​វត្ត​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ​ខណៈ​​ដែល​តាអាចារ្យ​ឈ្មោះ​​ស៊ីន ឃឿន អាយុ​​៧៣​ឆ្នាំ ជិះ​កង់​ចេញ​ពីវត្ត​​ទៅ​​ផ្ទះវិញ​​ពេល​បុណ្យ​កឋិន​​​កន្លង​ទៅ​

ខឿន​មាត់​ស្ទឹង​ព្រះ​ពន្លាបាក់​ស្រុត​កាលទឹក​ជំនន់​ឆ្នាំ​មុន​ជាង​10​ម៉ែត្រ​ត្រៀម​ជួល​ជុល

Posted: 25 Apr 2012 11:20 PM PDT

ទិដ្ឋភាពស្ពានព្រះពន្លាដែលបាក់
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ខឿន​មាត់​ស្ទឹង​ព្រះ​ពន្លា​បាក់​ស្រុត​កាលពី​ទឹក​ជំនន់​ឆ្នាំ​មុន​ជាង​១០​ម៉ែត្រ​ អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​​ជួសជុល​នៅ​ឡើយ​រង់​ចាំ​ប្រជុំ​ពិភាក្សាក្រុមប្រឹក្សា​ខេត្ត​លើក​ឡើង​នឹង​ជួស​ជុល​ឡើងវិញ​។ ប្រជាពល​រដ្ឋ​នៅ​សង្កាត់​ព្រះ​ពន្លា​​ប្រាប់​ថា​ នៅ​ពេល​​ដែល​ទទួល​បាន​​​សម​ិទ្ធផល​ស្ពាន​ថ្ម​ព្រះ​

​ខ្យល់​ព្យុះ​​រលំ​ផ្ទះ​៦​ខ្នង រន្ទះ​បាញ់​​ងាប់​គោ​២​ក្បាល​

Posted: 25 Apr 2012 11:17 PM PDT

ខេត្តកំពង់​ស្ពឺ​ ៖ ​គ្រោះ​ធម្ម​ជាតិ​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​​បក់​​បោក​​​ បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​៦​ខ្នង ​បាក់​រលំ​​ទាំង​ស្រុង និងគោ​​​ចំនួន​២​ក្បាល​ងាប់​ដោយ​រន្ទះ​បាញ់​​កាលពី​​វេលា​ម៉ោង​​៤​និង​៣០​នាទី​​​រសៀល​ថ្ងៃ​ទី​២៥ ​មេសា ២០១២ ​នៅ​ចំណុច​ទំនប់​ភូមិ​ក្រាំង​​​ប្រស្រុក ​ឃុំ​ដំបូក​រូង ស្រុក​ភ្នំ​ស្រួច។

កីឡា​ករ​អង់​គ្លេស Wiggins​ឈ្នះ​ដំណាក់​ទី​2​ប្រណាំង​កង់​នៅ​ស្វ៊ីស​

Posted: 25 Apr 2012 11:10 PM PDT

កីឡាករអង់គ្លេស Bradley Wiggins​
Bradley Wigginsបាន​​សម្តែង​​​ក្តី​​រីក​​រាយ​​យ៉ាង​​​ខ្លាំង​​បន្ទាប់​​ពី​រូប​គ​យក​ឈ្នះ​ដំ​ណាក់​ទី​២​​នៃ​ការ​ប្រ​ណាំង​កង់​​កម្ម​វិធី​Tour de Romandie​​នៅ​ទី​ក្រុង ​Lausanneប្រ​ទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​​ទី​២៥​​មេសា​ ​។

ពីរនាក់​ប្តី​-ប្រពន្ធ​ជិះ​ម៉ូតូ​ដឹ​ក​ផ្លែ​ឈើ​ពីផ្សារ​ថៃ​ដើរ​លក់​បែកកង់​​ក្រោយ​របួស​

Posted: 25 Apr 2012 11:10 PM PDT

ពីរនាក់​ប្តី​ប្រពន្ធ​កំពុងសម្រាកក្នុងមន្ទីរពេទ្យ
ខេត្ត​ប៉ៃ​លិន​​​ ៖ ប្តី​-ប្រពន្ធ​ដែល​រកស៊ី​ជួញ​ដូរ​ផ្លែ​ឈើ​ពី​ផ្សារ​ថៃ​ដឹក​តាម​ម៉ូតូ​​ដើរ​លក់​ដូរ​នៅ​ទឹកដី​ខ្មែរ​ លុះ​ត្រឡប់​មក​វិញ​ជិត​ដល់​គោល​ដៅ​ទៅ​ហើយ​ដល់​ផ្លូវ​ចុះ​ចំណោត ​ម៉ូតូ​​ក៏​ផ្ទុះ​កង់​ក្រោយ​​​​បណ្តាល​ឱ្យ​រេចង្កូត​​ទប់​មិន​ជាប់​ដួលបោក​ខ្លួន​ទៅ​លើ​ថ្នល់​រងរបួស​ធ្ងន់​។ ​ប្តី​ដួលបោក​ខ្លួន​ទៅ​​ខាង​​​ស្តាំ​ដៃបុកក្បាល​នឹងចិញ្ចើម​

ប្រជា​ពល​រដ្ឋ​​​​ឃុំ​បឹង​ល្វា​​​លើ​ ស្រុក​​សន្ទុក​ ​ទទួល​​បាន​​ការ​ជួយ​​កសាង​​ព្រះ​វិហារ​​ថ្មី

Posted: 25 Apr 2012 10:55 PM PDT

ខេត្ត​កំពង់ធំ​ ៖ ព្រះ​វិហារ​​​វត្ត​បឹង​​ល្វា​លើ​ ត្រូវ​បាន​​លោក​​​ជា​ ចាន់​​តូ​ សមា​ជិក​​អចិន្ត្រៃ​យ៍​​​គណៈ​កម្មា​ធិ​ការ​​​កណ្តាល​​​គណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា​​ អនុ​ប្រធាន​​​ទី​១​​ក្រុ​​ម​​ការ​ងារ​​ចុះ​ជួយ​​​ខេត្ត​កំពង់​ធំ​​ និង​ជា​ប្រធាន​ក្រុម​​ការ​ងារ​​​ចុះ​ជួយ​​ស្រុក​សន្ទុក​​ ស្រុក​ស្ទោង​​ និង​លោក​ជំ​ទាវ​ ខៀវ​​ ស៊ីណា​ ​បាន​ប្រកាស​​​ជួយ​​កសាង​​នូ​វ​ព្រះ​

ចែក​​​​អត្ត​​​សញ្ញាណ​ប័ណ្ណ​​​ជូន​​​ប្រជា​​​ពល​រដ្ឋ​​​5​សង្កាត់​

Posted: 25 Apr 2012 09:20 PM PDT

ទិដ្ឋ ភាពក្នុងពិធី​ចែកអត្តសញ្ញាណប័ណ្ណ
ខេត្ត​កំពត​ ៖ នាព្រឹក​​​ថ្ងៃទី​​​២៥ មេសា​ ​​នៅ​កីឡ​ដ្ឋាន​​​បាល​់​ទាត់​​​ខេត្ត​​ អធិការ​​​​ដ្ឋាន​នគរ​បាល​​ក្រុង​​​កំពត​ បាន​​​ធ្វើ​ពិ​ធី​​ចែក​អត្ត​​សញ្ញា​ណ​​​ប័ណ្ណ​​​​ជូ​ន​ដល់​​​ប្រជា​ពល​រដ្ឋ​​​ចំនួន​​៥សង្កាត់​​​ទូទាំង​​​ក្រុង​​ ដែល​មាន​​​ប្រជា​ពល​រដ្ឋ​​​​មក​​ទទួល​​​​ចំនួន​​​១.៤៣២នាក់ ។ ក្រោម​​អធិប​តី​​​​ភាព​​លោក​ជឹង​ ផល្លា ​អភិបាល​រង​នគរ​បាល​ខេត្ត​​​​ ។

​ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​​​កូរ៉េ​ត្រូវបាន​អនុ​ញ្ញាត​ឱ្យ​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​​សម្តេច​ហ៊ុន សែន

Posted: 25 Apr 2012 09:16 PM PDT

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គ​មហា​េសនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​បានអនុ​ញ្ញាត​ឱ្យ​​ឯក​អគ្គ​រដ្ឋទូតសាធារណរដ្ឋ​កូរ៉េ​​ចូល​ជួប​សម្តែង​ការ​​គួរ​​សម និងពិភាក្សា​ការងារ​នាវេលា​ព្រឹក​ថ្ងៃទី​២៦ មេសា ២០១២ ​នៅ​វិមាន​ទី​ស្តី​​ការ​ ​នាយក​រដ្ឋមន្ត្រី ។

ពលករ​ខ្មែរ​​ខុសច្បាប់​​ជាច្រើន​រយនាក់​ចាញ់​បោក​មេខ្យល់​​ដេក​អត់​បាយក្រហាយទឹក​តាមច្រក​របៀង​ក្នុងទឹកដី​ថៃ

Posted: 25 Apr 2012 09:07 PM PDT

កម្ម​ករ​ទាំង​អស់​កំពុង​ស្ថិត​ក្នុងព្រៃ
ខេត្ត​បន្ទាយមានជ័យ ៖ ​ ពលករខ្មែរ​​ខុស​ច្បាប់​​រាប់​រយនាក់​​បានចាញ់បោក​មេខ្យល់​យក​​ទៅ​ទុក​ចោល​ដេកអត់​បាយ​ក្រហាយ​ទឹក​​​តាម​ច្រក​របៀង​​​​ចំនួន៥​កន្លែង នៅ​ក្នុងទឹក​ដី​ថៃ​​​​នៅ​ខាង​ជើង​​​ជាប់​​ច្រក​ទ្វារ​​​អន្តរ​ជាតិប៉ោយ​ប៉ែត ។​កាលពីវេលាម៉ោង៣រសៀល​​ថ្ងៃទី​២៥

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!