Koh Santipheap Daily

Koh Santipheap Daily


ជីវិតក្មេង​ស្រី​ពិកាដៃ​ជើង​ឪពុក​ម្តាយ​រត់​ចោល

Posted: 23 Apr 2012 01:32 AM PDT

ខេត្ត​ព្រៃវែង ៖ ​ក្មេង​ស្រី​ម្នាក់​កើត​មក​អភ័ព្វ​​តាំងពី​​កំណើត​​រហូត​មក​ដល់​ពេល​នេះ​នាង​មិន​ដែល​បាន​ឃើញ​មុខ​ឪពុក​ ឃើញតែ​​ម្តាយ ឯ​រូប​រាង​កាយ​ពេញ​លក្ខណៈ​ជា​មនុស្ស​ដូចគេ​ឯង​ដែរ ទាស់​តែ​នាង​ពិកាដៃ និង​ជើង​គួរ​ឱ្យ​អាណិត ។

ស្ថានីយ​ទូរទស្សន៍បាយ័ន​ចេញ​ថតភាព​យន្ត​​ភាគ​ថ្មី​ដើម្បី​​លើក​ទឹក​ចិត្ត​​កង​ទ័ព​ជួរ​មុខ​

Posted: 23 Apr 2012 01:29 AM PDT

ទិដ្ឋ​​ភាព​ក្នុង​ការ​ថត​ភាព​យន្ត​
រាជធានីភ្នំពេញ ៖ នេះជា​លើក​ទី​១ ​ដែល​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​​សម្រេចចិត្ត​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​មាន​ចំនួន​៣០​ភាគ​​ដែល​​សាច់​រឿង​ទាក់​ទង​ទៅ​នឹង​កង​ទ័ព​សមរ​ភូមិ​​មុខ និង​សមរ​ភូមិ​ក្រោយ។ ​

បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​វ​គ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី​2

Posted: 23 Apr 2012 01:29 AM PDT

កីឡាករក្រុម Barcelona
ការ​ប្រកួត​បាល់ទាត់​​យូ​ហ្វា​​​​​ឆេម​ពាន​​​​​លីក​​​វគ្គ​1/2 ជើង​​​ទី​​2 សម្រាប់​​​រាត្រី​​ថ្ងៃ​អង្គារ​នេះ​​​មាន1ប្រកួត​ ។ ក្រុម​​ Barcelona ត្រូវ​ការ​ឈ្នះ Chelsea ដោយ​​គ្រាប់​បាល់​​2គ្រាប់​​ក្នុង​ទឹក​ដីថ្ងៃ​នេះ​ ដើម្បី​​ឡើង​ទៅ​​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ ។

កងទ័ព​​ស៊ូដង់​អះអាង​ថា​សម្លាប់​​ពួកឧទ្ទាម​​​ជាង50នាក់

Posted: 23 Apr 2012 01:18 AM PDT

ពួកឧទ្ទាម​​ស៊ូដង់​
កងទ័ព​​ស៊ូដង់​​ថ្លែង​កាលពី​​ថ្ងៃទី​​២២ ​មេសាថា​ បាន​​សម្លាប់​​ពួកឧទ្ទាម​​​​នៃចលាចល​រំដោះ​ប្រជា​ជន​ស៊ូដង់​​​តំបន់​ខាងជើង​SPLM-N​ចំនួន​​ជាង​៥០​​​នាក់​​ហើយ​ចាប់​ខ្លួន​​​​ពួកនោះ​​​បាន​១៧​នាក់​​​​ទៀត ​ក្នុង​តំបន់​​​៣នៃ​រដ្ឋNIL BLEU​។ ​​ឧត្តម​សេនីយ៍​​មៀរតាដា អាប់​​ដាល់​​ឡា បញ្ជាក់​​​ថា​​​កងទ័ព​​គាំទ្រ​​ដោយ​​កម្លាំងការពារ​​របស់​​​ប្រជាជន​​និង​កង​កម្លាំង​​រៀបរយដទៃៗ​ទៀត​​

ជិះ​ម៉ូតូ​​បុក​អ្នក​ដើរ​រង​របួស​២​នាក់​

Posted: 23 Apr 2012 01:14 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ​
ខេត្តកណ្តាល ៖ បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​​រង​របួស ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ ​និង​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ ​ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀលថ្ងៃ​ទី​២២ មេសា ២០១២ ​នៅ​ចំណុច​មុខ​ផ្សារ​គគីរ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ស្ថិតក្នុង​ភូ​មិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ។

ម៉ូតូ​គុប​បត់​មិន​មើល​​មុខ​ក្រោយ​​ រថយន្ត​កូរ៉ូឡាប៉ះដួល​ប្រាវ​

Posted: 23 Apr 2012 01:12 AM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​​សេ​៥០​ ពណ៌​ទឹក​សមុទ្រ បត់​ស្ដាំ​ដោយ​មិន​ស៊ីញ៉ូ​ត្រូវរថយន្ដ​កូ​រ៉ូឡា​ពណ៌​ខ្មៅ​ប៉ះ​ចំ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​ប្រាវ​ទៅលើ​ថ្នល់ ប៉ុន្ដែ​សំណាង​ល្អ​មិន​​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។​ ករណី​នេះ​បានកើតឡើង​កាល​ពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​ មេសា ២០១២ ​នៅ​ក្នុង​សង្កាត់​​បឹង​កេងកង​១ ខណ្ឌចំការ​មន ។

កូរ៉េ​ខាង​ត្បូង​សាក​ល្បង​មនុស្ស​យន្ត​ឆ្មាំ​គុក​សំដៅ​កាត់​បន្ថយ​​ចំនួន​បុគ្គលិក

Posted: 23 Apr 2012 01:10 AM PDT

មនុស្ស​យន្ត​ឆ្មាំ​គុក​
សារ​ព័ត៌មាន​បរទេស​ ផ្សាយ​ឱ្យ​ដឹងថា រដ្ឋា​ភិបាល​កូរ៉េ​​ខាង​ត្បូង​ និង​ក្រសួង​យុត្តិ​ធម៌ បាន​យក​ «​មនុស្ស​យន្ត​ឆ្មាំ​គុក» មក​ប្រតិបត្តិ​តួ​នាទី​ក្នុង​ពន្ធ​នាគារ​​មួយ​នៅ​ទី​ក្រុង​ប៉ូ​ហាំង​ ទី​ក្រុង​កំពង់​ផែ ដ៏​សំខាន់​​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ត្បូង ។របាយ​ការណ៍​​បញ្ជាក់​ឱ្យ​ដឹងថា ការ​សាក​ល្បង​​កើត​ឡើង​ស្រប​​តាម​​បទ​ដ្ឋាន​របស់​រដ្ឋា​ភិបាល​​កូរ៉េ​ខាង​ត្បូង ដែល​មាន​

​វ៉ាន់​​ភើ​ស៊ី​ជាប់​​ជា​​កីឡា​​ករ​​​ឆ្នើម​​ប្រចាំ​​ឆ្នាំ​​របស់​​សមា​​គម​​បាល់​​ទាត់​​អា​ជីព​​អង់​​គ្លេស​ (PFA)

Posted: 23 Apr 2012 01:03 AM PDT

កីឡា​ករ​វ៉ាន់​ភើស៊ី
យោង​​ទៅ​​តាម​​ប្រភព​​ព័ត៌​​មាន​​ប៊ីប៊ី​ស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣ មេសា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​ វ៉ាន់​ភើស៊ី បាន​ជាប់​ជា​កីឡា​ករ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១២ របស់​សមា​គម​បាល់​ទាត់​អាជីព​អង់​គ្លេស ។កីឡាករ​​វ័យ​២៨​ឆ្នាំ វ៉ាន់​ភើស៊ី ស៊ុត​បាល់​​បញ្ចូល​ទី​ឱ្យ​ក្រុម​កាំ​ភ្លើង​ធំ​ Arsenal បាន​២៧​គ្រាប់សម្រាប់​រដូវ​កាលនេះ 

ព្រះ​មហា​ក្សត្រ​ស្តេច​យាង​ទៅ​កាន់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន

Posted: 23 Apr 2012 12:59 AM PDT

​ការ​យាង​ត្រឡប់​របស់ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម ​សីហមុនី
រាជធានី​ភ្នំពេញ ៖​​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម ​សីហមុនី ព្រះ​មហា​​ក្សត្រ​នៃ​ព្រះរាជាណាច​ក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បានស្តេច​យាង​ទៅ​កាន់​ទី​ក្រុង​ប៉េ​កាំង​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព និង​ចូល​ថ្វាយ​បង្គំ​គាល់​ព្រះ​វរ​រាជ​បិតា និង​ព្រះ​វរ​រាជ​មាតា ដែល​ព្រះ​អង្ក​គង់​ប្រថាប់​ព្យាបាល​ព្រះ​

ប៉ូលិស​ក្រុ​ង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​​ជន​ជាប់​​​ចោទ2នាក់​​

Posted: 23 Apr 2012 12:50 AM PDT

ជន​ជាប់ចោទ​ទាំងពីរនាក់ត្រូវ​បានចាប់ខ្លួន
ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​ជាប់​ចោទ​​២នាក់​​ត្រូវ​បាន​​​​​ប៉ូលិស​​​ក្រុង​ប៉ោយ​ប៉ែត​​​​​​​​ ​​​ឃាត់ខ្លួន​​​កាល​ពី​​​​ល្ងាច​​ និង​យប់​​​ថ្ងៃទី​​​​២០ មេសា ដែល​ម្នាក់​​​ជាប់​ចោទ​​​​ពី​បទ​​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​​​ និង​ម្នាក់​ទៀត​​​ជាប់​ចោទ​​​ពី​បទ​​គំរាម​​កំហែង​​ ។​​

ពលរដ្ឋ​​​​ភ្លើង​​ឆេះ​​ផ្ទះ​​ទទួល​អំណោយ​​សប្បុរ​ស​ជន​​តាម​រយៈ​​អាជ្ញាធរ​​​ស្រុក​​អន្លង់​​វែង​​

Posted: 23 Apr 2012 12:44 AM PDT

ទិដ្ឋ​ភាព​ក្នុង​​ពេលចែកអំណោយ
ខេត្ត​ឧត្ត​រមាន​ជ័យ​​ ៖ ប្រជាពលរដ្ឋ​​នៅ​ក្នុង​​ស្រុក​​អន្លង់​វែង​​ ដែល​​​​រងគ្រោះ​​​ដោយអគ្គិភ័យ​​​ឆាប​ឆេះ​​លំនៅ​ឋាន​​​នាពេល​​ថ្មីៗ​កន្លងម​កនេះ ចំនួន​​​១០​គ្រួសារ ​​បាន​​ទទួល​អំណោយ​​​ពី សប្បុ​​រស​​ជន​នៅ​​ក្នុង​ស្រុក ​​តាមរយៈ​​លោក​អភិ បាល​​ស្រុក​អន្លង់វែង នាព្រឹក​​ថ្ងៃ​​ទី​​៩ មេសា ។

កាមរី​​បែកកង់​​រេកាត់​​ទទឹង​​​​ផ្លូវរថយន្ត​​ដឹក​​ថ្ម​បុក​ស្លាប់​​1របួស​​ធ្ងន់​​2

Posted: 23 Apr 2012 12:40 AM PDT

រថ​យ​ន្ត​ត្រូវ​​បាន​ខ្ទេច​ដោយ​ការបុ​កគ្នា
ខេត្ត​កំពត​ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​ដ៏រន្ធត់​​​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​​២០ មេសា ​​​នៅលើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ៣កំពត​-​ភ្នំពេញ​​ ត្រង់​​ចំណុច​ភូមិ​​ទ្វារ​ថ្មី​ ឃុំ​​ព្រៃថ្នង​ ស្រុក​ទឹក​ឈូ បង្ក​ឡើង​​​ដោយ​​រថយន្ត​​កាមរី​​​១គ្រឿង​​​​បុក​ជាមួយ​រថយន្ត​​​ដឹក​ថ្ម​​មួយ​គ្រឿង​​ក្នុង​ទិសដៅ​​បញ្ច្រាស​​គ្នា​បណ្តាល​​ឱ្យ​ស្លាប់​​​ម្នាក់​ និង​​របួស​ធ្ងន់​២​នាក់។

បុរសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​ត្រូវ​រថយន្ត​បុកស្លាប់​

Posted: 23 Apr 2012 12:38 AM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
ខេត្ត​បន្ទាយ​មានជ័យ ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ដោយ​សាររថយន្ត​បុក កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​​២១ មេសា ២០១២ ​នៅលើ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​​នាង ​ស្រុក​មង្គល​បុរី ។

ស្ទូច​ត្រី​ធូណា​ទម្ងន់​194​គីឡូក្រាម​ ប៉ុន្តែ​មិន​អាច​បំបែក​ឯ​តទគ្គ​កម្ម​បាន​

Posted: 23 Apr 2012 12:33 AM PDT

ត្រី​ធូណា​ទម្ងន់​194​គីឡូក្រាម
អ្នក​ស្ទូច​ត្រី​ជន​ជាតិ​ម៉ិចស៊ិកម្នាក់​ បង្កើត​ភាព​សប្បាយ​រីក​រាយ​ដោយ​ការ​ស្ទូច​ត្រី​ធូណា​ទំហំ​ធ​ំ​ដែល​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោកបាន​ ប៉ុន្តែ​បែរជា​មិន​បាន​ទៅ​វិញ​ដោយ​សារ​​ប្រព្រឹត្ត​ខុស​ច្បាប់​លើ​ការ​ចាប់​ត្រី​ខាង​លើ​។

ខាត់ សុឃីម ៖ ​ស្នេហា​ខ្ញុំ​ និង​ផាណូ​កំពុង​​តែ​រលូន​ទៅ​មុខ​មិន​មាន​បញ្ហា​ដូច​គេ​និយាយ

Posted: 23 Apr 2012 12:27 AM PDT

អ្នក​នាង​ខាត់ សុឃីម
រាជធានីភ្នំពេញ ៖ ​អ្នកនាង ខាត់ សុឃីម ​ក្នុង​វ័យ​៣២​​ឆ្នាំ​​​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅថា ជា​តារា​ចម្រៀង​ និង​កំប្លែង​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ក្នុង​ចំណោម​តារា​ចម្រៀងស្របាល​នាង។ ​បន្ទាប់​ពីរង​ព្យុះ​ភ្លៀង​​ក្នុង​ជីវិត​​ស្នេហា​របស់​នាង​កន្លង​មក ​នាង​ក៏​​បាន​ផ្សះបេះដូង​ដោយ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​អ៊ិន សុបញ្ញា ​ហៅ​ផាណូ កាល​ពី​ថ្ងៃទី​២៣ ​កុម្ភៈ ២០១១ ហើយ​ថា​នឹង​រៀប​មង្គល​ការ​​នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១២ ​ខាង​មុខ​នេះ។ ​ប៉ុន្តែ​​នៅដើម​​ខែ​មេសា នេះ​ក៏​មាន​ពាក្យ​ចចា​ម​អារ៉ាម​​ពី​រង្វង់​​អ្នក​សិល្បៈ និង​មហា​ជន​ទូទៅ​ដែល​គាំទ្រ​នាងថា ​ខាត់ សុឃីម បែក​បាក់​​ស្នេហា​ជា​មួយ​ប្រុស​ក្មេង​ គម្រោង

ទាហាន​សៀម​បាញ់​​ពលរដ្ឋ​ខ្មែរ​​ស្លាប់​​​១០​នាក់​ រងរបួស​ច្រើន​នាក់​ ជាង​១០០​​នាក់​​រត់​រួច

Posted: 23 Apr 2012 12:24 AM PDT

ខេត្ត​ឧត្តរមានជ័យ ៖ ​ ​ប្រជាពលរដ្ឋ​​​​រាប់​រយ​នាក់​ ដែលបានឡើង​ទៅលើកំពូល​ភ្នំដង​រែក ​​​គោលបំណង​​​​​រកស៊ី​កាប់​​ឈើគ្រញូង​​ ក្នុងទឹកដី​​ថៃ​ ស្រុក​ខាន់​​តាឡាក់​​​ ខេត្តស៊ីសា​​កេត ត្រូវ​​​បាន​ក្រុម​ទាហាន​សៀម​​​​បាញ់​រះ​​មកលើ​​បណ្តាល​ឱ្យ​ស្លាប់​ និងរបួស​​អស់​ជាច្រើននាក់​ គឺយ៉ាង​ហោចណាស់​ស្លាប់​១០នាក់ ​ស្ថិត​នៅ​ចំណុចឈើទាលគងខាង​លិចច្រក​

ព្យុះភ្លៀង​​រន្ទះ​បាញ់​​​ក្របី​ងាប់​៦​ក្បាល​រលំ​ផ្ទះ​​បីខ្នង

Posted: 23 Apr 2012 12:20 AM PDT

ខេត្ត​​ស្វាយរៀង ៖ ​ យ៉ាងហោចណាស់ ​មានក្របី​ចំនួន៦​ក្បាល ត្រូវ​រន្ទះ​បាញ់​ងាប់​ជា​បន្ត​បន្ទាប់​​​​​​ និង​ផ្ទះ​ចំនួន​៣ខ្នងដួលរលំ​ និងប៉ើង​ដំបូល​​​អស់ជាច្រើន​ទៀត ​ដោយសារព្យុះ​​ភ្លៀង​បោក​បក់​​ក្នុង​​ស្រុក​២ផ្សេងគ្នា​ នៅថ្ងៃ​​​បន្តបន្ទាប់​គ្នា ។

ចេញ​ពី​ហូប​ការ​ជិះម៉ូតូ​បុក​រថយន្ត​ស្លាប់​3នាក់​យ៉ាង​អាណោច​អាធ័ម

Posted: 23 Apr 2012 12:06 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បាត់ដំបង ៖ បុរស​៣​នាក់​ស្លាប់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថយន្ត​​​ក្រោយ​ពេល​ចេញ​ពី​ហូប​ការ​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មេសា នៅ​លើ​ផ្លូវទៅ​កាន់​តំបន់​ទេសចរណ៍​ «​អាង​កំពីង​ពួយ» ក្នុង​​​ភូមិ​អូរ​ពងមាន់​ ឃុំ​តា​គ្រាម ស្រុក​បាណន់ ។

រថយន្ត​កាម​រី​បត់​អត់​ស៊ី​ញ៉ូ​ត្រូវ​ម៉ូតូ​សង់​កូរ៉េ​បុក​ពី​ក្រោយ​ពេញ​ទំហឹង

Posted: 23 Apr 2012 12:03 AM PDT

ទិដ្ឋ​ភាព​កន្ឡែង​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​កាម​រី មួយ​គ្រឿង​ បើក​ដោយ​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លឿន​ លុះ​ពេល​បត់​​​អត់​​បើក​ភ្លើង​​ស៊ី​ញ៉ូ ​ត្រូវ​ម៉ូតូ​សង់​កូរ៉េ បើក​បរ​ដោយ​បុរស​ម្នាក់​​​បុក​ចំពី​ក្រោយ​ពេញ​ទំ​ហឹង ​តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​​ធ្ងន់​ទេ គ្រាន់​តែ​រលាត់​ដៃ​​រលាត់​​ជើង​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ​ ​កើត​ឡើង​​កាល​ពី​វេលាម៉ោង​

ឈ្មួញ​វៀត​ណាម​​​​ដឹក​ទូ​​ចូល​​តាម​ច្រក​​របៀង​យ៉ាង​អនា​ធិប​តេយ្យ​​​ធ្វើ​​ឱ្យ​​កក​ស្ទះ​​​ចរា​ចរណ៍​​

Posted: 23 Apr 2012 12:01 AM PDT

ទិដ្ឋភាព​នៅច្រក​របៀង
ខេត្តស្វាយរៀង ៖ ​ យ៉ាងហោច​ណាស់ មានការកកស្ទះ​ចរាចរណ៍​​​អស់​កន្លះ​ម៉ោង​​ដោយ​សារ​មកពី​​ក្រុម​អាជីវករ​​ជនជាតិវៀតណាម ​បាន​ដឹកទូ និង​ពូក ​តាមច្រក​​​របៀង​យ៉ាង​អនាធិប​តេយ្យ​ចូលមក​ខេត្ត​​​ស្វាយរៀង ​​តាមផ្លូវ​​លេខ​១៣​ជាង១០រ៉ឺម៉កយ៉ាងសំពីង​ សំពោងកម្ពស់​​ជាង​៣ម៉ែត្រ ដោយក្នុងមួយ​រ៉ឺ​ម៉ក ​ផ្ទុកទូកញ្ចក់​​ចាប់ពី២០​ ទៅ​៣០​ទូ ។

ផ្ទះ​ទិញ​​អេត​ចាយ​ជាច្រើន​កន្លែង​​ក្នុង​ក្រុង​កំពត ​ប៉ះពាល់​បរិស្ថាន​​ និង​សោភ័ណ​​ភាព​

Posted: 22 Apr 2012 11:58 PM PDT

ទិដ្ឋ​ភាព​ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន​
ខេត្ត​កំពត ៖ ​ក្រុង​កំពតត​ជា​ក្រុង​ទេស​ចរណ៍ សម្បូរ​​​ទៅដោយ​ភ្ញៀវ​​ទេស​ចរ​​ជាតិ និង​​អន្តរ​ជាតិ​ទៅកម្សាន្ត​​ជាច្រើន​ផង​ដែរ ។ ​តែ​អ្វីដែល​​គួរឱ្យ​​ចាប់​អារម្មណ៍​​ពី​មជ្ឈ​​ដ្ឋាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ជា​សំខាន់​នោះ គឺ​ផ្នែក​អនាម័យ និង​​បរិ​ស្ថាន ។ ​

ខឹង​ប្តី​ផឹក​ស្រា​និយាយ​មិន​ស្តាប់​​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​​សម្លាប់​ខ្លួន​

Posted: 22 Apr 2012 11:54 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​លេប​ថ្នាំ​ងងុយ​ដេក​​អស់​១០​គ្រាប់​​ប៉ុន​ប៉ង​ធ្វើអត្តឃាតសម្លាប់​ខ្លួន ដោយ​សារ​តែ​ខឹង​ប្តី​ចូល​ចិត្ត​ផឹក​ស្រា​និយាយ​​មិន​ស្តាប់។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​២៣ មេសា នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​​កក់​ទី២ ខណ្ឌ​ទួល​គោក ។

ចោរ​តាមប្លន់​ម៉ូតូ​ហ្វ៉ីណូពី​នារី​ម្នាក់​បាញ់​​ត្រូវ​ចំ​ជើង​គ្នា​រត់​លែង​រួច​

Posted: 22 Apr 2012 11:21 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ចោរ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​​២​នាក់​​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​ផ្សារ​ដើម​ថ្កូវ ចាប់​ខ្លួនកាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៣ មេសា ២០១២ ​នៅចំណុច​ផ្លូវ​លេខ​៥១៤ ​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ខណៈ​ដែល​ចោរ​ប្លន់​រូប​នេះ​​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហ្វ៉ីណូ ពណ៌ស​លាយ​ខ្មៅ ពី​នារី​ម្នាក់​មិន​បាន​សម្រេច ហើយ​​បក្ស​ពួក​ចោរ​ប្លន់​បាញ់​​​ត្រូវ​ចំ​

បុរសម្នាក់​ជិះម៉ូតូ​ទៅបុក​គូទ​រថយន្ត​ចត​នៅចិញ្ចើមផ្លូវ​រង​របួស​ធ្ងន់ធ្ងរ

Posted: 22 Apr 2012 11:18 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ បុរស​ម្នាក់​ដួ​ល​បែក​មុខ​​បែកមាត់​របួស​ធ្ងន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ដែលចត​នៅលើចិញ្ចើម​​ផ្លូវ​បណ្តាល​ឱ្យ​​​ដួល​បោក​នឹង​កញ្ចក់​រថយន្ត​ខាង​ក្រោយ​បែក​ ​ខ្ទេច ​។ ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលាម៉ោង​​​៨យប់​ ​ថ្ងៃទី​២២ មេសា ​តាម​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ភូមិ​ព្រៃ​ទា​ សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​

លទ្ធ​ផល​ការ​​ប្រកួត​​បាល់​ទាត់​​​​ក្រប​ខណ្ឌ​​​លីក​2012​ឧបត្ថម្ភ​​​ដោយ​​មិត្ត​​ហ្វូន​ក្រសួង​ការ​ពារ​ជាតិ​ 1-1​បឹង​កេត​,​ ភ្នំពេញ​​ក្រោន 3-0​បៀល​​ប្រាយ

Posted: 22 Apr 2012 09:13 PM PDT

ម៉ូតូសង់​កូរ៉េ​​ និង​រ៉ឺម៉ក​​ម៉ូតូ​បុក​គ្នា​ធ្លាក់​​ស្ត្រី​ជិះ​ម៉ូតូ​សង់​កូរ៉េ​បែក​ក្បាល​​របួស​ធ្ងន់​

Posted: 22 Apr 2012 09:13 PM PDT

សមត្ថ​កិច្ច​​កំពុងត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ធ្លាក់​ពី​លើ​ម៉ូតូ​ដួល​​បោក​ក្បាល​របួស​ធ្ងន់ និង​បុរស​ម្នាក់​​ទៀត​របួស​ស្រាល ​ដោយ​សារ​​ម៉ូតូ​សង់​កូរ៉េ និង​រ៉ឺម៉ក​​ម៉ូតូ​បុក​គ្នា​នៅ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​តេលា ​តាម​បណ្តោយ​វិថី​ព្រះ​មុនី​រ៉េត ក្រុម​​ទី​១៤ ​ភូមិ​ទ្រា សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​​ជ័យ ​​កាល​ពីវេលា​ម៉ោង១០​​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ មេសា ២០១២។

គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្ងន់​ធ្ងរ​មួយ​​នៅភាគ​​​ខាង​កើត​​ចិន​​ស្លាប់​13នាក់​​​

Posted: 22 Apr 2012 09:09 PM PDT

 ពួក​អ្នកជួយសង្គ្រោះ​​នៅ​កន្លែង​រថយន្ត​​បុកគ្នា​
អ្នកនាំពាក្យ​​ម្នាក់​​របស់​អាជ្ញាធរ​ខេត្តអះ​អាង​​ថា មនុស្ស​១៣​នាក់​​បានត្រូវ​​ស្លាប់​​ហើយ​​​២១​នាក់​​ទៀត​​ត្រូវរបួស​កាលពី​ព្រឹក​​ថ្ងៃទី​២២​មេសា​ ក្នុង​គ្រោះ​ថ្នាក់​​បុកគ្នា​​​រវាង​រថយន្ត​បឺស​​មួយ​គ្រឿង​​និង​រថយន្ត​​​កាំមីញ៉ុង​​មួយគ្រឿង​​​​ក្នុងខេត្ត​យ៉ាង​​ស៊ូ​ភាគ​ខាងកើត​ចិន ។​

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​បើក​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​

Posted: 22 Apr 2012 09:05 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បានស្លាប់​​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​​នឹង​កន្លែង​​​ ដោយ​សារ​តែ​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​​មួយ​គ្រឿង​​ជ្រុល​​ទៅ​បុក​ចំទទឹង​ខ្លួន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​​ដែល​កំពុង​បើក​បរ​ស្រប​ទិសគ្នា ហើយ​រថយន្ត​នោះ​បត់​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​ក្រោយជា​ហេតុ​​​ធ្វើ​ឱ្យ​ម៉ូតូ​​វាក់​​​គេច​មិន​ទាន់​​ក៏ជ្រុល​ទៅ​បុក​​ពេញ​ទំហឹង​​លាន់​សូរដូចរន្ទះ​​ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ឯ​រថយន្ត​នោះ​បើក​រត់​

​សមាជិក​គណ​បក្ស​សង្កាត់​គីឡូ​​ម៉ែត្រ​លេខ​៦ ជួប​សំណេះ​សំណាល​​ជា​មួយ​ប្រធាន​ក្រុម​​បក្ស​

Posted: 22 Apr 2012 09:03 PM PDT

ទិដ្ឋ​ភាព​​ក្នុងពិធី​ថ្លែង​សុន្ទរកថា
រាជធានីភ្នំពេញ ៖ សមា​ជិកគ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​សង្កាត់​​គីឡូ​ម៉ែត្រ​លេខ​៦ ​កាលពី​រសៀល​ថ្ងៃទី​២២ មេសា ២០១២ បាន​​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ក្រុម​បក្ស​​ចំនួន​៦៣៧​នាក់ ដើម្បី​ផ្តល់​អនុ​សាសន៍​ល្អៗ​ធ្វើ​យ៉ាង​ណា​​ឱ្យ​គណ​បក្ស​ឈាន​ទៅ​រក​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​នៅ​ថ្ងៃទី​៣ មិថុនា ខាង​មុខ​នេះ ។

វេត​ទែល​ឈ្នះ​ជើង​ឯក​ប្រណាំង​រថ​យន្ត Bahrain Formula One Grand Prixនៅ​បា​រ៉ែន

Posted: 22 Apr 2012 08:56 PM PDT

កីឡាករ​អា​ល្លឺ​ម៉ង់​វេតទែល​
កីឡា​ករ​​អា​ល្លឺ​ម៉ង់​​សេ​បា​ស្ទៀន វេតទែល​បាន​សម្តែង​​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះជើងឯក​នៃការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​ Bahrain Formula One Grand Prix នៅ​ទីលាន​ប្រណាំង​Bahrain International Circuitស្ថិត​ក្នុង​ទី​ក្រុងSakhir​ប្រទេស​បា​រ៉ែន​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២២​​ខែមេសា​​​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!