Koh Santipheap Daily

Koh Santipheap Daily


នាំ​ស្រី​ក្មេង​ចូល​ផ្ទះ​សំណាក់​​បាន​​កន្លះ​​​ម៉ោង​ខ្យល់​គរ​ស្លាប់​បាត់​អស់​ចិញ្ចៀន​​ខ្សែ.ក និង​ប្រាក់​

Posted: 24 Apr 2012 12:18 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បាត់ដំបង​ ៖ កម្លាំងចម្រុះ​​ផ្នែក​​កោសល្យ​​វិច័យ​​បាន​អះអាងថា ​បុរស​សក់​ល្បាយ​អាចម៌​ខ្លា​ម្នាក់​ដែល​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​​មួយ​កន្លែង​ក្នុង​ ខណៈដែល​​នាំ​ស្រី​ក្មេង​មករួម​មេត្រី​កាលពី​រសៀល​​ថ្ងៃទី​២៣ ​មេសា នៅ​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង គឺ​ស្លាប់​ដោយ​សារ ខ្យល់​គរ រីឯ​​ការ​បាត់​បង់​ចិញ្ចៀន​ ខ្សែ.ក ​និង​ប្រាក់​នោះ​​សមត្ថ​កិច្ច​មិន​ទាន់​ហ៊ាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​​

ម៉ូតូឃ្លីក​ពន្លះ​ជា​មួយ​ឌ្រីម​​​សេ១២៥ រង​របួស​៣​នាក់​ទាំង​ព្រឹក​

Posted: 24 Apr 2012 12:16 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឃ្លី​ក​បើកបរ​ដោយ​ក្មេង​ស្ទាវ​ចំនួន​២​នាក់​​ជ្រែ​គេឯងហើយ​ ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីមសេ​១២៥​ ​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​​៣​នាក់កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​២៤ មេសា ២០១២ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុងសង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក។

បុណ្យ​​ពុទ្ធា​​​ភិសេកព្រះ​​ពុទ្ធ​​អង្គ​ធំ​​ទ្រង់​​ផ្ចាញ់​​​មារ​នៅ​រមណីយដ្ឋាន​​ភ្នំ​បាណន់​លោក​ជំទាវម៉ែន សំអន អញ្ជើញ​​ជា​អធិបតី​ប្រារព្ធ​ពិធីពុទ្ធា​ភិសេក​​​ជា​ផ្លូវការ​

Posted: 24 Apr 2012 12:15 AM PDT

ខេត្ត​បាត់ដំបង​ ៖ ព្រះពុទ្ធ​រូប​​អង្គ​ធំ​​​ទ្រង់​ផ្ចាញ់​​​​​មារដែល​កសាង​នៅ​​​​រមណីយដ្ឋានភ្នំ​​​បាណន់​​​​ ខេត្ត​បាត់​ដំបង ត្រូវ​បាន​​ធ្វើ​ពិធី​បុណ្យ​​ពុទ្ធា​​ភិសេក​​ជា​ផ្លូ​វការ​នា​ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១២​ក្រោមអធិបតីភាព​​លោក​ជំទាវ​ម៉ែន​ សំអន ឧបនាយក​រដ្ឋមន្ត្រី​​​ រដ្ឋមន្ត្រី​ប្រចាំការ​​នៃទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ ព្រមទាំង​​​អស់​លោក​​ លោក​ជំទាវ​​ជា​សប្បុរសជន​​

រថយន្ត​​​CR-Vបុ​ក​​ម៉ូតូ​ស្មាស​​ពីក្រោយ​​ ហើយ​បើក​​រត់​បាត់​​​​

Posted: 24 Apr 2012 12:13 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ​
រាជ​ធានី​ភ្នំពេញ​​​​​​ ៖​​ ​រថយន្ត​​CR-V ពណ៌ សម្បក​​ឪឡឹក​​មួយគ្រឿង​​​ បើក​បរ​ដោយ​​​បុរស​ម្នាក់​​​ បាន​​ជ្រុ​ល​ចង្កូត​​ទៅ​​​បុក​ម៉ូតូ​ស្មាស​​ ពណ៌​​ខ្មៅ​​មួយគ្រឿង​​​ចំពី​ក្រោយ​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​បុរស​ជា​អ្នក​​បើក​​ម៉ូតូ​​​​​​ដួល​រលាត់​​ជើង​បន្តិច​​បន្តួច​​​ ឯ​​រថយន្ត​​​​​មិន​ព្រម​ឈប់​​​ដោះ​ស្រាយ​​ទេ គឺ​​​​បាន​បើក​រត់គេច​​​​ទៅ​បាត់​​​​ ។​ ហេតុ​​ការណ៍​​​គ្រោះ​ថ្នាក់​​នេះ បាន​​កើត​ឡើង​​​នៅ​តាម​​បណ្តោយ​​​ផ្លូវ​លេខ​​​២៧១​​ ត្រង់​ចំណុច​​ភ្លើង​ស្តុប

វិបតិ្តពិភពលោកមិនទាន់ឆ្លងផុតនៅឡើយទេ កំណែទម្រង់ចិននឹងនៅបន្ត

Posted: 24 Apr 2012 12:10 AM PDT

លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao ​បាននិយាយនៅថ្ងៃអាទិត្យក្នុងអំឡុងពេល​ដំណើរ​​ទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ថា វិបត្តិហិរញ្ញវត្ថុ​ពិភពលោកមិនទាន់ឆ្លងផុត​នៅ​ឡើយទេ ហើយ​បច្ចេកទេសថ្មី និងការវិនិ​យោគ​​ជាកូន​សោដើម្បីទ្រទ្រង់ការស្តារសេដ្ឋកិច្ចឡើង​វិញ។

ធនាគារកណ្តាលជប៉ុនព្យាករ​ពីការ​កើន​ឡើងតម្លៃតិចតួច

Posted: 24 Apr 2012 12:09 AM PDT

ធនាគារជប៉ុននឹងព្យាករ​តម្លៃដែល​​មាន​ការ​កើនឡើងតិចតួចទាបជាងមួយភាគរយ​នៃ​ច្បាប់​ពន្ធឆ្នាំក្រោយ។ ដើម្បីពង្រីកឱកាស​នៃ​ការអនុវត្តវិធានការសម្រាប់ឆ្នាំថ្មីដើម្បី​ស្តារ​សេដ្ឋ​កិច្ច​ជាតិ​ឡើងវិញ ។

ក្រុម​អគ្គស្នង​ការ​​ដ្ឋាន​​នគរបាល​​ជាតិ​មាន​ពិន្ទុ​​​នាំ​មុខ​​ ក្រោយ​​​​ឈ្នះ​​ព្រះ​ខ័ន​​រាជ្យ​3-2

Posted: 24 Apr 2012 12:04 AM PDT

ក្រុម​អគ្គស្នង​ការ​​ដ្ឋាន​​នគរបាល​​ជាតិ​
រាជ​ធានី​ភ្នំពេញ​​​​​​ ៖​​ ក្រុម​​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​​ បាន​ក្លាយ​​ជា​ក្រុម​​​​​នាំ​មុខ​​គេ​នៅក្នុង​​​តា​រាង​​ជា​បណ្តោះ​​អាសន្ន​​​ បន្ទាប់​​ពីបាន​ប្រកួត​​​ឈ្នះ​​ព្រះ​ខ័ន​រាជ្យ​​៣-២ ​កាល​ពី​​​រសៀល​​ថ្ងៃអាទិត្យ​​​​ ទី​​២២ មេសា ខណៈណាហ្គា​ខប​​បាន​ឡើង​​​​​មក​​នៅ​លេខ​​​រៀង​ទី​​២ ពេល​​​​យក​ឈ្នះ​​សាកល​វិទ្យាល័យ​​​វេស្ទើ​​ន​​​​៤-១ ។ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​​​លេ​ង​

រថយន្ត​ស្ទូច​ឡើង​ចំណោត​​រលត់​​ម៉ាស៊ីន​​រអិល​​ថយ​ក្រោយ​​កិន​ម៉ូតូ​​ខ្ទេច​ សំណាង​ល្អ​​អ្នក​បើក​បរ​​​លោត​​ផុត​​

Posted: 24 Apr 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​​​​​ ៖​​ រថយន្ត​​​​ស្ទូ​​​ច​ដឹក​ក្តារកុង​​​​ផ្លាកេ​​មួយគ្រឿង​​ ឡើង​​ចំណោត​​បាន​​រលត់​ម៉ាស៊ីន​​ដោយ​ចៃ​ដន្យ​​​​បង្ក​​​ឱ្យ​រថយន្ត​​រអិល​​ថយក្រោយមក​​​​​​​កិនម៉ូតូ​​​ម៉ាក​ហុង​​ដា​​មួួយគ្រឿង​​ ធុន​​​​សេ​​១២៥ ស៊េរី​​​២០០៥​​ ពណ៌​ខ្មៅ​ បណ្តាល​​ឱ្យ​​ខូច​ខាត​​ផ្នែក​ខាងមុខ​ តែ​​សំណាង​​​ល្អ​​អ្នក​​​​​បើក​ម៉ូតូ​​​លោត​​ចេញ​ពី​ម៉ូតូ​​ផុត​​​​មិនមាន​រង​​របួស​អ្វី​​ទេ​​​ ។ ហេតុការណ៍​​​នេះ កើត​ឡើង​​

យុវជន​2​នាក់​ដួល​​​សន្លប់​​​ក្រោយ​​ពី​ជិះ​​ម៉ូតូ​​ប៉ះ​​ដៃ​ចង្កូត​​គ្នា​​

Posted: 23 Apr 2012 11:57 PM PDT

យុវជនទាំងពីរដែលសន្លប់
រាជ​ធានី​ភ្នំពេញ​​​​​​ ៖​​ យុវជន​២​នាក់​បាន​សន្លប់​បាត់ស្មារតី​​​ប្រមាណ​៣០​នាទី​ទើប​ដឹងខ្លួន​វិញ​​ ក្រោយ​​ពេល​​ជិះ​ម៉ូតូ​ក្នុង​ស្ថាន​ភាព​ស្រវឹង ស្រា​ដោយ​​​ល្បឿន​លឿន​​ ក៏​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឱ្យ​ដួល​បោក​​​​​ទៅ​លើ​​​ថ្នល់​ រីឯ​ភាគី​ម្ខាង​ទៀត​បាន​រង​របួស​ដែរ​ តែ​ស្រាល​ជាង​ ប៉ុន្ដែ​ដោយសារ​ឃើញ​យុវជន​ទាំង​២​នាក់​​សន្លប់​បាត់ស្មារតី​ ក៏​

ផ្ទះ​ទិញ​​​អេតចាយ​​​ជា​ច្រើន​​​កន្លែង​​កំពុង​ប៉ះ​ពាល់​​​​សោភ័ណ​ភាព

Posted: 23 Apr 2012 11:55 PM PDT

ទិដ្ឋ​ភាព​ដែល​ប៉ះ​ពាល់​ដល់​សោភ័ណភាព
ខេត្ត​កំពត ៖ ក្រុង​កំពត​ជា​ក្រុង​​​សម្បូរ​​​ទៅដោយ​​​​ភ្ញៀវ​ទេសចរ​​​​ជាតិ​និង​អន្តរជាតិ​​ម​ក​កម្សាន្ត​​​និង​​​ស្នាក់​នៅ​​​ ខណៈ​​​​ក្រុង​​​កំពត​កំពុង​​តែ​​អភិវឌ្ឍន៍​​​គួរឱ្យ​​កត់​សម្គាល់​ តែអ្វី​​ដែល​​គួរ​ឱ្យ​​​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​​នោះ​​គឺផ្នែក​​​អនាម័យ​​​ និង​បរិស្ថាន​ ។​

អតីត​អ្នក​ទទួល​ខុសត្រូវ​​ក្រុង​សៀង​ហៃ​​ម្នាក់​​កាត់​ទោស​ប្រហារជីវិត​​​ជាមួយការ​ព្យួរ​ទោសពី​​​បទពុក​រលួយ​

Posted: 23 Apr 2012 11:52 PM PDT

យោងតាម​​​សាល​ក្រម​​​ចេញ​ផ្សាយ​​​កាលពី​​ថ្ងៃទី​២៣ មេសា​ ដោយ​តុលាការ​​មូល​ដ្ឋាន​មួយ​ថា​ លោក​​ចេន​ម៉េង​ អតីត​អនុប្រធាន​ខណ្ឌមួយ​នៃក្រុង​សៀង​ហៃ​ត្រូវទទួល​ការ​កាត់​ទោស​​ប្រហារ​ជីវិត​ជាមួយ​ការ​ព្យួរ​​​ទោសរយៈពេល​​​២​ឆ្នាំ​ពីបទ​ទទួល​សំណូក​​​យ៉ាង​ច្រើន ។​

កូរ៉េខាង​ជើង​គំរាមធ្វើ​ប្រតិបត្តិ​ការ​ពិសេស​ប្រឆាំង​លោក​​​លីម្យុងបាក់​​​

Posted: 23 Apr 2012 11:51 PM PDT

លោក​គីម​ជុងអ៊ុន​​មេដឹកនាំ​​វ័យ​ក្មេង​​កូរ៉េខាងជើង​
ទីភ្នាក់​ងារ​​សារព័ត៌​មាន​ផ្លូវការ​កូរ៉េខាងជើង​ KCNA ​រាយ​ការណ៍​​កាលពី​ថ្ងៃទី​២៣​មេសា​ថា កូរ៉េ​ខាងជើង​បាន​គំរាម​​​បើក​ធ្វើ​ប្រតិបត្តិការ​​ពិសេស​​មួយ​ប្រឆាំង​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​​ លោក​​​លីម្យុង​​​​បាក់​​ជាអ្នក​​អភិរក្ស​​​និយម ។​

វីដេអូភាគ​រឿង​ជីវិតលើ​វិថី​សិល្បៈ​ប្រមូល​ផ្តុំ​ដោយ​តារា​ថ្មី​វ័យ​ក្មេង

Posted: 23 Apr 2012 11:45 PM PDT

ឈុត​មួយ​នៅ​ក្នុង​រឿង
រាជធានី​ភ្នំពេញ ៖​​ ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ចាប់​ផ្តើម​ថត​ខ្សែ​វីដេ​អូ​ភាគ​មួយ​ថ្មី​ទៀត​ក្រោម​ការ​ដឹក​នាំ​រឿងដោយ​​លោក​មុត ថាវី ផលិត​ករ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ ។ ខ្សែ​វីដេ​អូ​ដែល​មាន​៣១​ភាគ រឿង​ជីវិត​លើ​វិថី​សិល្បៈ​​ផលិត​ករ​ជ្រើសស​រើស​យក​តារា​សម្តែង​ថ្មី​ៗ​ វ័យ​ក្មេង​ជា​ច្រើន​ដួង​ផុស​ចេញ​ពី​កម្ម​វិធី​ពេជ្រ​មិន​ទាន់​ច្នៃ ។ តារា​

ម្តាយ​ប្រមឹក​កាប់ក្បាល​កូន​មួយចប​ក្លាយ​​ជា​ឃាតករ

Posted: 23 Apr 2012 11:44 PM PDT

ស្ត្រីជា​ម្តាយ​ជាប់ចោទ
ខេត្តស្វាយ​រៀង ៖ ​ ស្ត្រី​ម្នាក់​ក្លាយ​ជា​ឃាត​ករ​​ ដោយសារតែចិត្ត​ក្តៅ​​យ​កចប​កាប់​ប្រហារកូនប្រុស​បង្កើត​​​ក្នុង​រឿងទាស់ពាក្យសម្តី​​ពេល​ផឹកស្រាស្រវឹង ។ ករណី​ម្តាយ​កាប់ប្រហារ​​​​កូននេះ​ បានកើត​ឡើង​កាលពីវេលាម៉ោង​១១ និង២០នាទីយប់ ​នៅភូមិ​​​កោះ​ក្បានខាង​ជើង ឃុំ​សំរោង ​ស្រុកចន្ទ្រា ។​

ស៊ីរី ៖ អំពើ​ហិង្សា​ស្លាប់​34នាក់​ទោះ​មាន​វត្ត​មាន​ពួក​អ្នក​សង្កេត​ការណ៍​អ.ស.ប

Posted: 23 Apr 2012 11:39 PM PDT

ពួក​មួក​ខៀវ​អ.ស.ប​ក្នុង​ចំណោម​ពួក​បាតុករ​ស៊ី
មនុស្ស​៣៤​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ក្នុង​អំពើ​ហិង្សា​នានា​នៅ​ស៊ីរី​ជា​កន្លែង​​ដែល​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​៣០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ចាប់​ពី​សប្តាហ៍​ ខាង​មុខ​នេះ​ទៅ​ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា ។

បញ្ជូនខ្លួនកូន​ប្រសា​អភិ​បាល​ខេត្ត​មណ្ឌល​គិរី ទៅ​ឃុំ​បណ្តោះ​អាសន្ន​​នៅ​ PJ

Posted: 23 Apr 2012 11:35 PM PDT

ខេត្ត​មណ្ឌល​គិរី​ ៖ ​លោក​ធុយ ចាន់ថន មន្ត្រី​រាជការ​សាលា​ខេត្ត​​មណ្ឌល​គិរី ​ជាជំនួយ​ការផ្ទាល់​​លោក​ចាន់ យឿន ​អភិ​បាល​​ខេត្ត​មណ្ឌល​គិរី និង​ត្រូវ​ជា​កូន​​ប្រសា​របស់​លោក​អភិ​បាល​​ខេត្ត​រូប​​នេះត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​​សាកសួរ និង​ដាក់​បន្ទុក​ពាក់​ព័ន្ធ​​បទ​ល្មើស​​​កាង-រកស៊ី​ឈើ​ប្រណីត​ កាលពី​​ព្រឹក​ថ្ងៃទី​២៤ មេសា ២០១២ ​បន្ទាប់​មក​តុលាការ​បាន​ចេញ​​ដីកា​​បង្គាប់​​

​ម៉ូតូ​​វីវ៉ា​ពន្លះ​​ម៉ូតូសង់​កូរ៉េ​របួសធ្ងន់​ និង​ស្រាល​ម្នាក់​

Posted: 23 Apr 2012 11:32 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​វីវ៉ាទៅ​បុក​​ម៉ូតូ​សង់​កូរ៉េ​​​ពេញទំហឹង​ បណ្ដាល​ឱ្យ​​រង​របួស​ខ្លួន​ឯង​ត្រូវ​បា​ន​គេ​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យភ្លាម​ៗ ​កាលពី​វេលា​ម៉ោង​៩​និង១០​នាទី​យប់​ថ្ងៃ​ទី២៣​ ​​មេសា​ តាម​បណ្ដោយ​ផ្លូវ​​ត្រសក់ផ្អែម ​ក្នុង​​​សង្កាត់​ផ្សារ​ថ្មីទី​​៣​ ខណ្ឌ​ដូនពេញ។

ម៉ូតូ​ស្មាសបើក​បុក​គ្នា​ជា​មួយ​រថយន្ត​កូរ៉េ​

Posted: 23 Apr 2012 11:29 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូស្មាស​​ពណ៌​ក្រហម មួយ​គ្រឿង​បើក​បរដោយ​បុរស​ម្នាក់​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​កូរ៉េ ពណ៌ស ដែលបើក​បញ្ច្រាស​ទិស​គ្នា​ចំពី​មុខពេញ​ទំហឹង បណ្តាល​​ឱ្យ​​ម្ចាស់​ម៉ូតូ​ស្មាស​​រង​របួស​​​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅគ្លីនិក​ឯក​ជន​មួយកាលពី​វេលា​​ម៉ោង​​៨ន​ិង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ មេសា ​២០១២ តាម​បណ្តោយ​​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​

​មាន​ក្រុម​ហ៊ុន​ចំនួន​១៤​បាន​ចូល​រួម​ជួញ​ដូរ​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា​

Posted: 23 Apr 2012 11:28 PM PDT

អគារអេស៊ីលីដា ស៊ីឃ្យូរឹធី
រាជធានីភ្នំពេញ ៖ ​មាន​ក្រុម​ហ៊ុន​​១៤​ក្រុម​ហ៊ុន​​បាន​ចុះ​ឈ្មោះ​ជា​សមា​ជិក និង​ជា​អ្នក​ចូល​រួម​សហ​​ការ ដើម្បី​​បង្កើន​នូវ​ភាពងាយ​ស្រួល​​ដល់​ពាណិជ្ជ​ករ បន្ទាប់​ពី​​ផ្សារ​ជួញដូរ​​មូល​បត្រ​កម្ពុជា បាន​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​១៨ មេសា ​កន្លង​មក ហើយ​ទទួល​បាន​នូវការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​សំណាក់​វិនិ​យោគិន​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ធ្វើ​ការ​ទិញ​លក់​នូវ​ប័ណ្ណភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​​

លទ្ធ​ផល​តម្លៃ​មូល​បត្រ​នៅ​ម៉ោង​៩​និង​ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤ មេសា

Posted: 23 Apr 2012 11:23 PM PDT

សាលមូលបត្រ​កម្ពុជានៅ​ក្នុង​វិមានកាណាឌីយ៉ា
រាជធានី​ភ្នំពេញ ៖​​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ កម្ពុជា​បាន​ប្រកាស​លទ្ធ​ផល​ការ​ទិញ​លក់​លើក​ទី​​មួយ​នៅម៉ោង​៩ព្រឹក​សម្រាប់ថ្ងៃ​ទី២៤ មេសា​​នេះ ​ដល់សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ តម្លៃ​មូល​បត្រ​ក្នុង​ការ​ទិញ​ដូរ​លើកទីមួយនេះ មាន​ការ​ធ្លាក់​ចុះ​មកនៅ​ត្រឹម​៩.៧០០រៀល ដែល​ធៀប​ទៅនឹង​តម្លៃ​កាលពីថ្ងៃ​ម្សិលមិញ​១០.២០០ មានការ​ធ្លាក់ចុះ​ប្រមាណ​

ខ្យល់​ព្យុះ​​បោក​បក់​​​បំផ្លាញ​​លំនៅ​​ឋាន​​​ចំនួន​​​12ខ្នង​​នៅសង្កាត់​​​បាក់​ខែង​​

Posted: 23 Apr 2012 11:20 PM PDT

ទិដ្ឋភាព​ក្រោយពេលព្យុះ
រាជ​ធានី​ភ្នំពេញ​​​​​ ៖ លំនៅ​​ឋាន​​ចំនួន​​១២​ខ្នង​​​ ស្ថិត​​នៅភូមិ​​​ក្តី​​ចាស់​ និង​ភូមិ​​​​​ចំបក់​មាស សង្កាត់​​បាក់ខែង ខណ្ឌ​ប្ញស្សី​កែវ​​ ​បានត្រូវ​ខ្យល់​ព្យុះ​​បោក​បក់​​​បំ​ផ្លាញ​ឱ្យ​​​ខូច​ខាត​​​យ៉ាង​ធ្ងន់​ធ្ងរ​​​ កាល​ពី​​វេលា​ម៉ោង​​​​៧យប់​​ថ្ងៃទី​​​២១ មេសា ហើយ​​​ពលរដ្ឋ​​​មា្នាក់​ជាស្រ្តី ​​បាន​រង​​របួស​ស្រាល​​ពក​ក្បាល ។ លំនៅ​ឋាន​​ទាំង​​​១២ខ្នង​ ដែល​​រងការ​ខូច​​ខាត​​​នេះមាន​​៣ខ្នង​​​​​ដួល​​

ឪពុក​តិរច្ឆាន​មាន​សារជាតិ​ជាត្រី​ឆ្តោ​ស៊ីកូន​ឯង​ត្រូវ​ចាប់​ខ្លួន​

Posted: 23 Apr 2012 11:10 PM PDT

ឪពុក​តិរច្ឆាន​​ត្រូវ​បានចាប់ខ្លួន
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ឪពុក​តិរច្ឆាន​ម្នាក់​ដែល​មាន​​សារ​ជាតិ​ជាត្រី​ឆ្កោស៊ី​កូន​ឯង​ ទីបំផុត​ត្រូវ ​បែក​ការណ៍​ ហើយ​ម្តាយ​ធំ​ក្មេងស្រី​រងគ្រោះ​ បាន ដឹក​ដៃក្មួយ​ស្រីបង្កើត​មក​ប្តឹង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​មង្គល​បុរី​ នៅវេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ មេសា​ ដើម្បី​ចាប់​ខ្លួន​បុរស​ជា​ឪពុក​អគត​ិ​រូប​នេះ​យក​ទៅ​ដាក់​ទោស​​ ។

ទាហាន​សៀម​បាញ់​​ពលរដ្ឋ​ខ្មែរ​​ស្លាប់១០​នាក់​ រងរបួស​ច្រើន​នាក់​ និងជាង​១០០​​នាក់​​រត់​រួច

Posted: 23 Apr 2012 11:03 PM PDT

ខេត្ត​ឧត្តរមានជ័យ ៖ ​ ​ប្រជាពលរដ្ឋ​​​​រាប់​រយ​នាក់​ ដែលបានឡើង​ទៅលើកំពូល​ភ្នំដង​រែក ​​​គោលបំណង​​​​​រកស៊ី​កាប់​​ឈើគ្រញូង​​ ក្នុងទឹកដី​​ថៃ​ ស្រុក​ខាន់​​តាឡាក់​​​ ខេត្តស៊ីសា​​កេត ត្រូវ​​​បាន​ក្រុម​ទាហាន​សៀម​​​​បាញ់​រះ​​មកលើ​​បណ្តាល​ឱ្យ​ស្លាប់​ និងរបួស​​អស់​ជាច្រើននាក់​ គឺយ៉ាង​ហោចណាស់​ស្លាប់​១០នាក់ ​ស្ថិត​នៅ​ចំណុចឈើទាលគងខាង​លិចច្រក​អាន​

លេ​ប​ថ្នាំ​ជ្រុល​​បញ្ជូន​ចូល​ពេទ្យ​​ឯក​ជន​

Posted: 23 Apr 2012 09:25 PM PDT

នារី​រងគ្រោះ​កំពុងសម្រាកក្នុងមន្ទីរពេទ្យ
ក្រុង​ប៉ោយ​ប៉ែត​ ៖ នាង​ក្រ​មុំ​ម្នាក់​​បាន​ត្រូវ​គេ​​​បញ្ជូន​​​​ចូល​គ្លី​និក​​​​២កន្លែង​​​​ ​​​​ក្នុង​សង្កាត់​​ផ្សេង​​គ្នា គឺ​សង្កាត់​​​​ប៉ោយ​ប៉ែត​ និង​សង្កាត់​​ផ្សារ​កណ្តាល​​​​ក្នុង​​រយៈ​ពេល​​មួយ​យប់​​​​មួយ​ថ្ងៃ​​ ក្នុង​ការ​ប្រឹង​ប្រែង​​ជួយ​សង្គ្រោះ​​ជីវិត​​នៅ​ក្នុង​​ករ​ណី​​ដែល​នា​ង​អះ​អាង​ថា ​បាន​​លេប​ថ្នាំ​​​​ងងុយ​​​ដេក​ជ្រុល​​ ។

ចោរប្លន់​ម៉ូតូ​បាញ់​ត្រូវ​ជើង​គ្នា​ឯងរបួស​រត់​អត់រួច​ចាប់​បាន​ម្នាក់​

Posted: 23 Apr 2012 09:10 PM PDT

ចោរ​ប្លន់​ត្រូវ​​បាន​ចាប់ខ្លួន​បាន
រាជធានីភ្នំពេញ​​​​ ៖ ជន​សង្ស័យ​ចោរ​ប្លន់​​​ម្នាក់ក្នុង​ចំណោម​បក្ស​ពួក​​២​នាក់ ត្រូវ​បាន​​​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ចាប់​ខ្លួន​បាន​​ កាលពី​វេលា​ម៉ោង​​១២​និង​១៥នាទី រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៣ មេសា​ នៅ​ចំណុច​ផ្លូវ​លេខ​៥១៤ សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​ប​ន្ទាប់ពីរូប​គេ និង​បក្សពួកបាន​​ធ្វើ​សកម្ម​ភាព​​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​​ហ្វីណូ​ ពណ៌​ស​

យួន​​ដឹក​ទូ​​ចូល​តាម​ច្រក​របៀង​​​មក​លក់​​បែប​អនា​ធិបតេយ្យ​​​​

Posted: 23 Apr 2012 08:45 PM PDT

ខេត្តស្វាយរៀង​ ៖ ​មាន​​​ការកក​ស្ទះ​ចរា ចរណ៍​​​​​​រយៈ​ពេល​កន្លះ​ម៉ោង​​​ បណ្តាល​មក​ពី​ក្រុម​​​អាជីវករ​​​ជន​ជាតិ​វៀតណាម​​​​បាន​ដឹក​ទូ​ និង​ពូក​​​ចូល​មក​​តាមច្រក​​របៀង​​​​យ៉ាង​​​អនា​ធិប​តេយ្យ​​​ឆ្ពោះ​​ម​កទី​រួម​​​​​​ខេត្ត​​ តាម​ផ្លូវ​​ជាតិ​លេខ​​​​១៣ ចំនួន​​​ជាង​​​១០រ៉ឺម៉ក​​ យ៉ាង​សំពីង​​​សំពោងដែល​មាន​​​​​​កម្ពស់​​​​​ជាង​​​៣ម៉ែត្រ​ ហើយ​ក្នុង​​មួយ​រ៉ឹម៉ក​​​ផ្ទុក​​ទូ​កញ្ចក់​​​ចាប់​​ពី​​២០ទៅ​​​៣០​ទូ​។

បុរស​​ម្នាក់​មិន​​ស្គាល់​អត្ត​សញ្ញាណ​ត្រូវរថយន្ត​​បុក​ស្លាប់​​​

Posted: 23 Apr 2012 08:30 PM PDT

សព​បុរស​មិនស្គាល់អត្តសញ្ញាណ
ខេត្ត​​បន្ទាយមាន​ជ័យ​​​​ ៖ បុរស​ម្នាក់​​បាន​​ត្រូវ​​​​រថយន្ត​បុកស្លាប់​​​​ កាល​ពី​​វេលា​ម៉ោង​​​១០​និង​​​​១៥នាទី​យប់​ថ្ងៃទី​​​២១ មេសា​ នៅលើ​ផ្លូវ​ជាតិ​​លេខ​​៥ ស្ថិត​ក្នុងភូមិ​​បន្ទាយ​នាង ឃុំ​បន្ទាយនាង​ ស្រុក​មង្គល​បុរី​ ។

ក្រុមហ៊ុ​ន​​ ខេ ខេ អេស ត្រាវែល​​ជួប​ជុំ​​អតិថិជន​​​នៅ​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​​

Posted: 23 Apr 2012 08:15 PM PDT

ក្រុមហ៊ុ​ន​​ ខេ ខេ អេស ត្រាវែល​​ជួប​ជុំ​​អតិថិជន​​​នៅ​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​​
ដើម្បី​អបអរ​​សាទរ​​នូវ​ជោគជ័យ​​ និង​ថ្លែង​អំណរ​​គុណ​ដល់​អតិ​​ថិជន​​ថ្មី​ និង​ចាស់​​​ទាំង​អស់​​​ដែលបាន​គាំ​ទ្រ​​ និង​ប្រើ​ប្រាស់​​សេវាកម្ម​របស់​​ក្រុម​ហ៊ុន​​ ​​នៅថ្ងៃ​​​សៅរ៍​​ ទី​​​​២១ មេសា ឆ្នាំ​​២០១២ ក្រុម​ហ៊ុន​​ខេ ខេ​ អេស ត្រាវែល​​​បាន​រៀប​ចំ​​ពិធី​​ជួប​ជុំ​​​ពិសា​​​អាហារ​​ និង​រាំ​លេង​កម្សាន្ត​​​ ដោយ​​​មាន​​​ការ​ចូល​រួម​​ពីអតិថិ​ជន​​​​​​ប្រមាណ​ជាង​​​​៤០០នាក់ ដែលបាន​ទិញ​កញ្ចប់​​

ជិះ​ម៉ូតូបុក​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ឆ្លង​ផ្លូវ​ស្លាប់​

Posted: 23 Apr 2012 08:05 PM PDT

ជនរងគ្រោះត្រូវ​បានស្លាប់​ក្រោយកើតហេតុ
រាជ​ធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​​ស្លាប់​បាត់​​បង់​ជីវិត​​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​​ ដោយ​សារ​ជិះ​ម៉ូតូស៊េរី​ទំនើប​​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​ទទឹង​ខ្លួន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​​ដែ​ល​កំពុង​បើ​ក​បរ​ស្របទិស​គ្នា​ ហើយ​ពេល​ទៅដល់​​ចំណុច​​កើត​ហេតុ​រថយន្ត​នោះ​​បត់​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​ក្រោយ​ ធ្វើ​ឱ្យ​ម៉ូតូ​វាក់​គេច​មិន​ទាន់ជាន់​ហ្វ្រាំង​​ក៏​មិន​ជាប់​

​ក្មេង​ប្រុស​រើស​អេត​ចាយ​ម្នាក់ត្រូវ​បាន​ចរន្ត​អគ្គិ​សនី​ឆក់​ស្លាប់​នៅ​លើ​ទឹក​ដី​ថៃ​

Posted: 23 Apr 2012 07:53 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ​ក្មេង​ប្រុស​ខ្មែរ​ម្នាក់​​ត្រូវ​​ចរន្ត​អគ្គិ​សនី​​​ឆក់​ស្លាប់​លើ​ទឹក​ដី​ថៃ​ចំណុច​ផ្សារ​លុង​ក្លឿ ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ កាល​ពីវេលា​ម៉ោង​​១​រសៀល​ថ្ងៃទី ២៣ មេសា ២០១២ ខណៈ​​​ទៅដើរ​រើស​អេត​ចាយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!