VOA News: ព័ត៌មាន: “គណបក្សរបស់លោកស្រីស៊ូ ជី ពន្យាពេលចូលកាន់តំណែងក្នុងរដ្ឋសភាភូមា” plus 1 more |
គណបក្សរបស់លោកស្រីស៊ូ ជី ពន្យាពេលចូលកាន់តំណែងក្នុងរដ្ឋសភាភូមា Posted: 22 Apr 2012 11:51 AM PDT គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ថ្លែងកាលពីថ្ងៃអាទិត្យនេះថានឹងលើកពេលចូលកាន់តំណែងលើកដំបូងរបស់ខ្លួនក្នុងសភានៅសប្ដាហ៍ក្រោយ ដែលជាសញ្ញាមូយនៃការខ្វែងគំនិតគ្នា រវាងគណបក្សប្រឆាំងដែលទើបជាប់ឆ្នោតថ្មីថ្មោង និងរដ្ឋាភិបាលកំណែទម្រង់របស់ប្រទេសភូមា។ បើតាមអ្នកនាំពាក្យរបស់គណបក្សនេះថ្លែងប្រាប់បណ្ដាញព័ត៌មាន AFP ក្រោយពីមានការខ្វែងគំនិតគ្នាអំពីសម្បថចូលកាន់តំណែងថា លោកស្រី ស៊ូជី និងសមាជិកដទៃទៀតនៃគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នឹងមិនធ្វើដំណើរទៅកាន់រដ្ឋធានី ណៃពិដោ (Naypyidaw) ទេ ដើម្បីចូលរួមក្នុងរដ្ឋសភានៅថ្ងៃច័ន្ទខាងមុខនេះ។ លោកស្រី ស៊ូ ជី ថ្លែងថា "យើងមិនមែនកំពុងធ្វើពហិការទេ ប៉ុន្តែយើងកំពុងតែរង់ចាំពេលវេលាល្អ"។គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ មានភាពរុញរានឹងការប្រើពាក្យក្នុងសម្បថ ដែលតម្រូវឲ្យពួកគេការពាររដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយអតីតរដ្ឋាភិបាលរបបសឹករបស់ប្រទេសនេះ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត៖ <!--IMAGE-RIGHT-->ចិន/រុស្ស៊ី៖ ចិននិងរុស្ស៊ីបានរួមគ្នាក្នុងការធ្វើសមយុទ្ធយោធាក្នុងដែនទឹក នៅថ្ងៃអាទិត្យនេះ នៅក្នុងសមុទ្រលឿងរវាងឆ្នេរសមុទ្រខាងកើតរបស់ប្រទេសចិន និងឧបទ្វីបកូរ៉េ។ ពិភពលោក៖ ក្រុមអ្នករៀបចំពិធីរបស់អង្គការទិវាព្រះធរណី (Earth Day) បានអំពាវនាវដល់មនុស្សដែលរស់នៅក្នុងពិភពលោកឲ្យសន្យាអំពី"ចំណាត់ការ១ពាន់លានដើម្បីការពារបរិស្ថាន"។ កិច្ចសន្យាទាំងនោះ រាប់បញ្ចូលទាំងការឱ្យម្ខាស់គេហដ្ឋានបិទភ្លើងនៅក្នុងផ្ទះរបស់ពួកគេ ការប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ សម្រាប់ការធ្វើដំណើរទៅធ្វើការ រហូតដល់ការបរិភោគអាហារដែលដាំដុះផ្ទាល់នៅក្នុងតំបន់។ ហូឡង់៖ ប៉ូលិសនៅក្នុងប្រទេស ហូឡង់ និយាយថាមានមនុស្សយ៉ាងតិចណាស់ក៏១២០នាក់ដែរ បានរងរបួសភាគច្រើនធ្ងន់ធ្ងរ ពីការបុកទង្គិចពីមុខរវាងរថភ្លើងពីរគ្រឿង នៅក្នុងរដ្ឋធានីអាំស្ទែដាំ (Amsterdam) កាលពីថ្ងៃសៅរ៍។ បារាំង៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីបារាំងលោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) និងភរិយា អ្នកស្រី ខារឡា ប្រូនី (Carla Bruni) បានបោះឆ្នោតក្នុងជុំទីមូយ ដើម្បីជ្រើសតាំងប្រធានាធិបតីថ្មី។ ម៉ិកស៊ិក៖ អាជ្ញាធរនៃប្រទេសម៉ិកស៊ិក និយាយថាមនុស្សយ៉ាងតិច១៥នាក់ បានស្លាប់ នៅយប់ថ្ងៃសុក្រ នៅពេលដែលជនប្រដាប់អាវុធធុនធ្ងន់បានសម្រុកចូលទៅក្នុងបារមួយនៅក្នុងក្រុង ជីហាវហាវ ( Chihuahua) រដ្ឋធានីតំបន់ភាគខាងជើង រួចបានបាញ់រះ។ ពិភពលោក៖ កិច្ចប្រជុំពាក់កណ្ដាលឆ្នាំរបស់មូលនិធិរូបីយវត្ថុអន្ដរជាតិ (IMF) និង ធនាគារពិភពលោក (WB) បានត្រូវបញ្ចប់នៅថ្ងៃសៅរ៍នេះ ក្រោយពីប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានសន្យាថានឹងផ្ដល់ថវិកាច្រើនថែមទៀត ឲ្យIMFដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចទៅអនាគតនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសតំបន់អឺរ៉ុប។ ហ្វីលីពីន៖ មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងកម្លាំងជើងទឹកនៃប្រទេសហ្វីលីពីននៅតំបន់ប៉ាស៊ីហ្វីកបានបញ្ជាក់ឡើងវិញ អំពីសន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាមួយស.រ.អា និងហ្វីលីពីន កាលពីថ្ងៃអាទិត្យនៅពេលដែលមានភាពតានតឹងរវាងប្រទេសឧបទ្វីបមួយនេះនិង ប្រទេសចិន។ This posting includes an audio/video/photo media file: Download Now |
ជប៉ុន៖ ជំនួយ៧ពាន់៤រយលានដុល្លារទៅឲ្យប្រទេសក្នុងតំបន់ទន្លេមេគង្គ Posted: 22 Apr 2012 07:18 AM PDT នៅក្នុងសន្និសីទកំពូលជប៉ុន-មេគង្គនៅក្នុងក្រុងតូក្យូកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានប្រកាសអំពីការសន្យាថានឹងផ្តល់ជំនួយអភិវឌ្ឍន៍៧ពាន់៤រយលានដុល្លារឱ្យដល់ប្រទេសជាតិទាំង៥ក្នុងទ្វីបអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឧបត្ថម្ភផ្ចុងផ្តើមកិច្ចសហប្រតិបត្តិការជាមួយពួកប្រទេសក្នុងតំបន់ទន្លេមេគង្គ។ លោកបានមានប្រសាសន៍ថាស្ថិរភាពនិងការអភិវឌ្ឍន៍នៃទ្វីបអាស៊ីខាងកើតមិនអាចកើតមានបានទេបើគ្មានស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ទន្លេមេគង្គ។ កាលពីថ្ងៃសៅរ៍ដែរ ប្រទេសជប៉ុនក៏បាននិយាយដែរថាខ្លួននឹងមិនឱ្យភូមាសងបំណុល៣ពាន់៧រយលានដុល្លារទេហើយនឹងផ្តល់ជំនួយជាថ្មីឱ្យប្រទេសនេះជាវិធីមួយដើម្បីគាំទ្រដល់ការកែទម្រង់ប្រជាធិបតេយ្យនិងកំណែទម្រង់សដ្ឋកិច្ចរបស់ប្រទេសនេះ។ អាហ្វហ្គានីស្ថាន៖ កងកម្លាំងសន្តិសុខអាហ្វហ្កានិស្ថានបានឃុំឃាំងជនបះបោរ៥នាក់គឺជនជាតិប៉ាគិស្ថានបីនាក់និងអាហ្វហ្កានិស្ថាន២នាក់ជាមួយគ្រឿងផ្ទុះ៤រយបាវ ស្មើរនឹង១០តោនដែលអាជ្ញាធរនិយាយថាពួកជនសកម្មប្រយុទ្ធមានបំណងប្រើប្រាស់ក្នុងការវាយប្រហារនៅក្នុងរដ្ឋធានីកាប៊ុល។ ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានអនុញ្ញាតឱ្យមានការដាក់ពង្រាយពួកអ្នកសង្កេតការគ្មានអាវុធរហូតដល់បីរយនាក់ឲ្យនៅក្នុងប្រទេសនេះរយៈពេលដំបូងចំនួន៩០ថ្ងៃ ដើម្បីធ្វើ"ការស្ទង់ប៉ាន់មើល"អំពីកំរិតសុវត្ថិភាពក្នុងការដាក់ពង្រាយអ្នកសង្កេតការនៅក្នុងប្រទេសនោះដែល អំពើហិង្សាដ៏ប្រល័យបានធ្វើឱ្យសៅហ្មងដល់កិច្ចឈប់បាញ់គ្នាដែលមានរយៈពេលមួយអាទិត្យមកហើយរវាងកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងប្រឆាំង។ ទីផ្សាហរិញ្ញវត្ថុ៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃសៅរ៍ស.រ.អ.បានជំរុញប្រទេសចិនឱ្យធ្វើឱ្យមានការជឿនលឿនក្នុងការកែទម្រង់រូបិយប័ណ្ណដែលខ្លួនបានប្រកាសកាលពីពេលថ្មីៗនេះដើម្បីធ្វើឱ្យប្រាក់ Yuan មានការទោរទន់ច្រើនជាងមុនដោយបានហៅវិធានការនេះថាជាគន្លឹះនាំឱ្យមានការលូតលាស់សេដ្ឋកិច្ចសាកល។ បារំាង៖ បានផ្សាយថាសេចក្តីរាយការណ៍របស់ខ្លួនអំពីសិទ្ធិមនុស្សក្នុងទ្វីបអាស៊ីបានត្រូវទទួលស្គាល់ក្នុងក្រុងហុងកុងជាមួយរង្វាន់បីដែលភាសាអង់គ្លេសហៅថា photojournalism នៅក្នុងរង្វាន់ខាងសិទ្ធិមនុស្ស។លោក បេហរស មឺរី (Behrouz Mehri) អ្នកថតរូបសម្រាប់ AFP មានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ង់បានទទួលរង្វាន់២ក្នុងផ្នែកសារព័ត៌មានចំពោះរូបថតរបស់លោកថតបានក្នុងប្រទេសប៉ាគិស្ថាន និងលោក សូ តានវីន (Soe Than Win)អ្នកថតរូបមានមូលដ្ឋានក្នុងប្រទេសភូមាបានទទួលរង្វាន់សម្រាប់រូបថតមួយចំនួននៃលោកស្រីអោងសានស៊ូជី ជ័យលាភីរង្វាន់ណូបែល។ បារំាង៖ ពួកបេក្ខជនប្រធានាធិបតីបារាំងបានឈប់ធ្វើការវាយប្រហារគ្នាតាមពាក្យសំដីមួយថ្ងៃកាលពីថ្ងៃសៅរ៍នៅពេលល្ងាចមុនការបោះឆ្នោតជុំទីមួយដើម្បីជម្រុះបេក្ខជន៨នាក់ក្នុងបណ្តាបេក្ខជនទាំងអស់១០នាក់ឱ្យនៅសល់តែ២នាក់ដែលនាំមុខគេ។ ហូល្លង់៖ លោកនាយករដ្ឋមន្ត្រី ម៉ាក់ រូទី (Mark Rutte) នៃប្រទេសហូល្លង់បាននិយាយថាប្រទេសលោកកំពុងធ្វើដំណើរទៅកាន់ការបោះឆ្នោតមុនពេលកំណត់ក្រោយការចរចាគ្នារវាងក្រុមចម្រុះអំពីកញ្ចប់ចំណាយត្បិតត្បៀតសារពើពន្ធបានរលុំកាលពីថ្ងៃសោរ៍។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |