VOA News: ព័ត៌មាន: “ប៉ាគីស្ថាន​តំឡើង​សាច់​ដុំ​ខាង​កាំជ្រួច​ផ្លោង​ក្នុង​ការ​សាកល្បង​បាញ់​បង្ហោះ” plus 1 more

VOA News: ព័ត៌មាន: “ប៉ាគីស្ថាន​តំឡើង​សាច់​ដុំ​ខាង​កាំជ្រួច​ផ្លោង​ក្នុង​ការ​សាកល្បង​បាញ់​បង្ហោះ” plus 1 more


ប៉ាគីស្ថាន​តំឡើង​សាច់​ដុំ​ខាង​កាំជ្រួច​ផ្លោង​ក្នុង​ការ​សាកល្បង​បាញ់​បង្ហោះ

Posted: 25 Apr 2012 08:05 AM PDT

យោធា​ប៉ាគីស្ថាន និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ៏​ជោគជ័យ​ក្នុង​ការ​បាញ់​បង្ហោះ ម៉ីស៊ីល​ធន់ Shaheen 1 កាល​ពី​ថ្ងៃ​ពុធ​នេះ។ ម៉ីស៊ីល​នោះ មាន​សមត្ថភាព​នឹង​ទៅ​ដល់​ទិសដៅ​ក្នុង​ប្រទេស​ឥណ្ឌា ជាមួយ​ក្បាល​បរិមាណូ ហើយ​អាច​តម្លើង​គុណភាព​ដែល​អាច​ហោះ​បាន​កាន់​តែ​ឆ្ងាយ​បាន​ទៀត។

ការ​សាកល្បង​ធ្វើ​តេស​ម៉ីស៊ីល​នោះ កើត​ឡើង​តិច​ជាង​មួយ​សប្ដាហ៍ ក្រោយ​ពី​ឥណ្ឌា​បាន​ប្រកាស​ថា​ខ្លួន​បាន​សាកល្បង​ដ៏​ជោគជ័យ នូវ​ម៉ីស៊ីល​មាន​ក្បាល​អាវុធ​បរិមាណូ ដែល​អាច​ហោះ​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង។ មន្ដ្រី​ឥណ្ឌា និយាយ​ថា​ការ​បាញ់​សាកល្បង​នោះ បង្ហាញ​ឲ្យ​ដឹង​ថា​ឥណ្ឌា អាច​ចូលរួម​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ម៉ីស៊ីល​ក្នុង​ពិភពលោក។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត៖

តំបន់​មេគង្គ៖ តំបន់​ត្រីកោណ​មាស ដែល​មាន ភូមា លាវ និង ថៃ នៃ​តំបន់​ទន្លេ​មេគង្គ ល្បី​ឈ្មោះ​ខាង​ការ​រត់​គ្រឿងញៀន​និង​មនុស្ស។ ទី​នោះ នៅ​ពេល​នេះ ទាក់ទាញ​ទេសចរណ៍​ច្រើន​សន្ធឹក ដោយសារតែ ទេសភាព​ល្អ និង ទីកន្លែង​ល្បែង​កាស៊ីណូ។ ប៉ុន្តែ​ការ​កសាង​ទំនប់​មេគង្គ ដោយ​ក្រុមហ៊ុន​សំណង់​ទំនប់​ថៃ បាន​បន្ដ​ការ​សាងសង់​ទំនប់​ដែល​មាន​រឿង​ចម្រូងចម្រះ សាយបូរី តម្លៃ​៣.៥​ពាន់​លាន​ដុល្លារ នៅ​លើ​ទន្លេ​មេគង្គ។

ស៊ូដង់៖ ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក សាលវ៉ា កៀ (Salva Kiir) បាន​ផ្អាក​ដំណើរ​ទស្សនកិច្ចរបស់​លោក ទៅ​កាន់​ប្រទេស​ចិន ដោយសារតែ​អ្វី​ដែល​មន្ដ្រី​ចិន​ម្នាក់ និយាយ​ថា
"បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស"។

កូរ៉េខាងជើង៖ មន្ដ្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង បាន​ធ្វើ​ការ​គម្រាម​ជា​ថ្មី​របស់​រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អំពី​សង្រ្គាម​ប្រឆាំង​កូរ៉េខាងត្បូង និង​សម្ពន្ធមិត្ដ នៅ​ថ្ងៃ​ពុធ​នេះទោះបីជា ចិន​ព្រមាន​មក​លើ​ការ​បង្ក​រឿង​បន្ថែម​មក​លើ​ឧបទ្វីប​កូរ៉េ​ក៏​ដោយ។

អង់គ្លេស៖ រដ្ឋមន្ដ្រី​ការបរទេស​របស់​ប្រទេស​អង់គ្លេស លោក វីល្លៀម ហេគ (William Hague) ថ្លែង​ថា​លោក​បាន​ពិភាក្សា​អំពី​ជម្លោះ​ដ៏​ងំ អំពី​បូរណភាព​ដែនទឹក​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម។

ភូមា៖ អង្គការ​​សិទ្ធិ​មនុស្ស​ដ៏​មាន​ឥទ្ធិពល​មួយ​ក្រុម និយាយ​ថា ស.រ.អា បាន​ចាត់​វិធានការ​ឆាប់​រហ័ស​ពេក ក្នុង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា។

ស៊ីរី៖ ប្រេសិត​អន្ដរជាតិ​ពិសេស លោក កូហ្វី អាណាន់ ថ្លែង​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​តែ​បន្ដ មិន​អាច​ទទួល​យក​បាន ហើយ​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​រាយការណ៍​របស់ បណ្ដាញ​ព័ត៌មាន ថា​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​ប្រហារ​មក​លើ​ជន​ស៊ីវិល ក្រោយ​ពី​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរជាតិ។

ជប៉ុន៖ អ្នក​តាក់តែង​ច្បាប់​ជាន់​ខ្ពស់​របស់​ស.រ.អា បី​នាក់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​កិច្ច​ព្រមព្រាង​មួយ​អំពី ការ​រៀបចំ​ឡើង​វិញ​នូវ​កងកម្លាំង​ស.រ.អា នៅ​លើ​កោះ​ជប៉ុន អូគីណាវ៉ា ដោយ​គេ​និយាយ​ថា នឹង ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។

..អា៖បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក មិត រមនី (Mitt Romney) បាន​ផ្ដោត​ទៅ​លើ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​វិច្ឆិកា និង​មក​លើ​ប្រធានាធិបតី លោក​បារ៉ាក់ អូបាម៉ាក្រោយ​ពី​លោក​បាន​ពង្រឹង​ការ​តែងតាំង​ខ្លួន​លោក​ពី​គណបក្ស​របស់​លោក ដោយ​បាន​យកជ័យ​ជន្នះ ក្នុង​រដ្ឋ​៥​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

អង់គ្លេស៖ ប្រទេសអង់គ្លេស​វិល​ចុះ​មក​រក​ដំណើរ​យឺត​នៃ​សេដ្ឋកិច្ច​ម្ដង​ទៀត​ហើយ។ ការិយាល័យ​ជាតិ សម្រាប់​ស្ថិតិ កាល​ពី​ថ្ងៃ​ពុធ​នេះ និយាយ​ថា សេដ្ឋកិច្ច​ជាតិ​បាន​ចុះ​រួញ ពីរ ភាគ ដប់ នៃ ១​ភាគរយ​ ជា​លើក​ដំបូង ក្នុង​៣​ខែ កាល​ពី​ឆ្នាំ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ចិន​គ្រោង​អភិវឌ្ឍកោះ​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​ទេសចរណ៍​

Posted: 25 Apr 2012 04:11 AM PDT

មន្ត្រីខេត្ត​ចិន​ម្នាក់​បាន​និយាយ​ថា​ប្រទេស​ចិន​គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​លើ​កោះ​មួយ​ចំនួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​បាន​អះអាង​ទាមទារ​ថា​ជា​របស់​ផង​ខ្លួន។

ហ្វីលីពីន៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ បាន​រាយការណ៍​ថាហ្វីលីពីន​បាន​ធ្វើឱ្យ​មាន​កិច្ច​ព្រមព្រៀង​«សំខាន់»​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​ពួក​ឧទ្ទាម​អ៊ីស្លាម​អំពី​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​បញ្ចប់​ការ​បះបោរ​ច្រើន​ទសវត្សរ៍​មក​​ហើយ តែ​បាន​ព្រមាន​ថា​នៅ​មាន​បញ្ហា​ធំៗ​ទៀត​ដែល​ត្រូវ​ដោះស្រាយ។

ស៊ូដង់៖ ​មេដឹកនាំ​នៃ​​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទប់​ចិត្ត​ពី​ប្រទេស​ស៊ូដង់​ទាំង​ពីរ ​នៅ​ក្រោយ​លោក​ប្រធានាធិបតី​ Salva Kiir ​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​ថា​ស៊ូដង់​បាន​ប្រកាស​សង្គ្រាម​​"ប្រឆាំង​នឹង​ប្រទេស​លោក។​

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថាមន្ត្រី​ស៊ើបការ​សម្ងាត់​ស៊ីរី​ម្នាក់​បាន​ត្រូវ​បាញ់​ស្លាប់​នៅ​ក្នុង​រដ្ឋធានី​ដាម៉ាស់ ​នៅ​ពេល​ដែល​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ដាច់​ដោយ​ទ្បែក​បាន​ធ្វើ​ឱ្យ​របួស​មនុស្ស​បីនាក់​នៅ​ក្នុង​ក្រុង​នេះ។​

​​កូរ៉េ​ខាង​ត្បូង៖ អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ​ជុំវិញ​បណ្តាញ​ផ្សាយ​ព័ត៌មាន​អភិរក្ស​និយម​៩​ក្នុង​ក្រុង​សេអ៊ូល​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​កំហែង​ថា​នឹង​ធ្វើ​ «សកម្មភាព​យោធា​ពិសេស» ​មួយ​លើ​បណ្តាញ​ទាំង​នេះ​ដោយ​"មធ្យោបាយ​និង​វិធី​មិន​ធ្លាប់​មាន​ពី​ពេល​មុន។​​

ប៉ាគីស្ថាន៖ ពួក​ប៉ូលីស​ប៉ាគីស្ថាន​បាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​នៅ​ក្នុង​ក្រុង​ Lahore ​នា​ប៉ែក​ខាង​កើត​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់​ហើយ​ធ្វើ​ឱ្យ​មនុស្ស​២០​នាក់​ត្រូវ​របួស។​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!