Koh Santipheap Daily

Koh Santipheap Daily


ប្រភេទ​ទូរទស្សន៍​សាំ​សុង​ស្មាត​ធីវី នឹង​ធ្វើ​ឱ្យ​ការ​ទស្សនា​កាន់​តែ​ទំនើប

Posted: 27 Apr 2012 12:45 AM PDT

ទិដ្ឋ​ភាពក្នុងពិធីសម្ពោធ
Samsung ដែល​ជា​ក្រុមហ៊ុន​​ឈាន​មុខ​គេ​លើ​ផ្នែក​​បច្ចេកវិទ្យា នា​ពេល​ថ្មី​ៗ​នេះ​​បាន​ចេញ​លក់​នូវ​ទូរទស្សន៍​ Smart TV ។ យោង​តាម​ប្រសាសន៍​លោក​ Gwithan Lee នាយក​​ក្រុមហ៊ុន​អេឡិច​ត្រូនិក​​ Samsung​ ប្រចាំនៅ​ឥណ្ឌូចិន​បាន​មាន​ប្រសាសន៍​ថា

​វីដេអូ​ឃ្លីបស្តីពី​​សមត្ថ​កិច្ច​ប្រមូល​ទំនិញ​​ក្នុង​ផ្សារ​គ្មាន​​លិខិត​ស្នាម លិខិត​បញ្ជា ឬ​ដីកា​បង្គាប់​

Posted: 27 Apr 2012 12:43 AM PDT

រូបភាព​វីដេអូ​
រាជធានីភ្នំពេញ ៖ ​មាន​វីដេអូ​ឃ្លីប​មួយ​គួរ​ឱ្យ​​អស់​សំណើច​​ផង​ដែរ ស្តីពីសមត្ថកិច្ច​មួយ​ក្រុម​បាន​ទៅរុះរើ​ប្រមូល​អីវ៉ាន់ (ទំនិញ) ​របស់​អាជីវ​ករ​ក្នុង​ផ្សារ​មួយ​នៅក្រុង​ស្ទឹង​ត្រែង ​គ្មាន​លិខិត​បញ្ជាក់ ឬបញ្ជា​​ពីស្ថាប័ន​​ណា​ច្បាស់​លាស់​​ឡើយ។ ​អាជីវ​ករ​​សួរ​រក​ដីកា​បង្គាប់​ពីតុលា​​ការ​ក៏ស​មត្ថ​កិច្ច​​អត់ សួរ​រក​​លិខិត​

ក្មេង​​ប្រុស​​ចម្លែក​មាន​ប្រជ្រុយ​ខ្នង​​ដូច​​«ស្នូក​អណ្តើក» ទទួល​ការ​​វះ​​កាត់

Posted: 27 Apr 2012 12:37 AM PDT

ក្មេង​ប្រុស​ចម្លែកមានប្រជ្រុយខ្នង​ដូច​ស្នូក​អណ្តើក
សារព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២៦​ មេសា ផ្សាយ​ថា​ក្មេង​ប្រុស​ ឌីឌី​យេ ម៉ុនតាល​វ៉ូ អាយុ​៦​​ឆ្នាំ ជន​ជាតិ​កូឡុំប៊ី ដែលទទួល​ការ​ចំអែ​​ចំអន់​ថា​ ជា​កុមារ​​ខ្នង​ស្នូក​អណ្តើក ព្រោះ​នៅ​ខាង​ក្រៅ​មាន​ដុំ​សាច់​ក្រាស់​ ឬ​ប្រជ្រុយ​មួយ​ផ្ទាំង​​ស្រដៀង​ស្នូក​អណ្តើក បាន​ទទួល​

​កិច្ច​ប្រជុំ​អាជ្ញាធរ​​​ខេត្ត​មាន​​ព្រំ​ដែន​​​ជាប់​គ្នា​កម្ពុជា​-ថៃ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ

Posted: 27 Apr 2012 12:34 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ កិច្ចប្រជុំពេញអង្គ កម្ពុជា-ថៃលើកទី៤ រវាងអាជ្ញាធរខេត្តជាប់គ្នា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានផ្តើម​ប្រារព្ធ​ធ្វើហើយ នៅវិមានសន្តិភាពទីស្តីការ​នាយក​រដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ មេសា​ ២០១២​នេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តី​

ប៉ូលិស​មិន​ចាប់​ខ្លួន​ស្ត្រី​ជិះម៉ូតូស្រាតតែ​ណែនាំ​ឱ្យ​ពាក់​មួក​សុវត្ថិភាព

Posted: 27 Apr 2012 12:30 AM PDT

ប៉ូលិស​មិន​ចាប់​ខ្លួន​ស្ត្រី​ជិះម៉ូតូស្រាតតែ​ណែនាំ​ឱ្យ​ពាក់​មួក​សុវត្ថិភាព
សារ​ព័ត៌មាន​បរទេស​ កាលពី​​ថ្ងៃទី​​២៥​មេសា ​ផ្សាយ​ថា ​​មាន​ហេតុការណ៍​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ ក្នុង​ប្រទេស​​រ៉ូម៉ានី ដោយស្ត្រី​​ម្នាក់​​​ជិះ​ម៉ូតូ​ក្នុង​សភាព​ស្រាត​ននលគក ​ប៉ុន្តែ​មិន​ត្រូវ​បាន​ប៉ូលិស​​ចាប់​ខ្លួន​​ទេ ​គ្រាន់តែ​ធ្វើ​​ការ​​ក្រើន​រំលឹក​​​ និង​ណែ​នាំ​​ឱ្យ​​ពាក់មួក​សុវត្ថិភាព​​ និង​

បើក​រ៉ឺម៉ក​ទៅ​ផ្ទះ​មិត្ត​ភក្តិ​ត្រូវ​ឡិចស៊ីស​​បុក​បាក់​ជើងស្តាំ

Posted: 27 Apr 2012 12:25 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​​កើតហេតុ​
ខេត្ត​ព្រះវិហារ​ ៖ បុរសម្នាក់បាក់ជើងស្តាំ និងរបួសកដៃឆ្វេង ខណៈបើករ៉ឺម៉ក​ទៅ​ផ្ទះ​មិត្ត​ភក្កិត្រូវ​រថយន្តឡិចស៊ីសបុក កាលពី​វេលា​ម៉ោង​២រសៀល​ថៃ្ងទី​២៦ មេសា នៅភូមិ​ស្រយ៉ង់ ឃុំ​ស្រយ៉ង់ ស្រុកគូលែន ។

នាយ​សាន​ម៉ៅ ចូល​រួម​ក្នុង​ក្រុម​នាយ​កុយ​វិញ​រាសីឡើង​ខ្ពស់ត្រដែត

Posted: 27 Apr 2012 12:21 AM PDT

លោក​សាន ម៉ៅ កំពុង​សម្តែង​ជាមួយ​នាយ​កុយ
រាជធានីភ្នំពេញ ៖ នាយសានម៉ៅ ក្នុង​វ័យ​៥៤ឆ្នាំ ជា​អតីត​​តួ​ល្ខោន​បាសាក់​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៥-១៩៨៦ ក្នុង​ក្រុម​ល្ខោន​​បាសាក់​​ភូមិ​ចំពុះ​ក្អែក ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល រួ​ចហើយ​ក្លាយ​ជា​តារា​កំប្លែងជា​មួយ​ក្រុម​នាយ​កុយ និង​

ខេត្តមណ្ឌលគិរី​ទទួល​​បាន​កំណើន​អ្នក​ទេសចរ​កាន់​តែ​​ច្រើន​ឡើង​​​ពី​​1ឆ្នាំទៅ1ឆ្នាំ

Posted: 27 Apr 2012 12:15 AM PDT

ទិដ្ឋ​ភាព​ក្នុង​ខេត្ត​មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ មណ្ឌល​គិរី​គឺ​ជា​​ខេត្ត​មួយ​ដែលមាន​​​ធាតុ​អាកាស​​​ត្រជាក់​​ជាង​បណ្តា​​ខេត្ត​​នានា​ក្នុង​​​ប្រទេស​​​កម្ពុជា​ ​គ្រប់​​​រដូវ​​កាល​​ និង​មាន​ទេស​ភាព​​ធម្មជាតិផ្លាស់​ប្តូរ​​ទៅតាម​​រដូវ​ផង​ដែរ ។​ ​ ខេត្ត​​មណ្ឌល​គិរី​​​ក៏សម្បូរ​​ទៅដោយ​រម​ណីយ​ដ្ឋាន​​​​​ធម្មជាតិ ​រមណីយ​ដ្ឋាន​​

ក្រុម​ចោរ​លួច​ឆក់​ប្រើកាំបិត​​ពេល​រាត្រី​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ត្រូវ​ក្របួច​

Posted: 27 Apr 2012 12:14 AM PDT

សមត្ថ​កិច្ច​ឃាត់​ជនសង្ស័យ​
ក្រុង​ប៉ោយប៉ែត ៖ ក្រុម​ចោរ​ប្លន់ ឬ​លួច​ឆក់​​​​ប្រើ​​​​កាំ​បិត​​ធ្វើ​សកម្មភាព​​ពេល​រាត្រី​​​ភ្ជង់​ភ្ញៀវ និង​អ្នក​ដំណើរ​ត្រូវ​បាន​​ប៉ូលិស​​ក្រុង​​ប៉ោយ​ប៉ែត ធ្វើ​ការ​ឃាត់​ខ្លួន​​ជា​បន្ត​បន្ទាប់​​បាន​ចំនួន​​​៤នាក់​​ ក្រោយ​​ពី​ពួក​​គេ​ធ្វើ​​សកម្ម​ភាព​​ភ្ជង់​​ដោយ​ប្រើ​​កាំបិត​​​​យក​ទូរស័ព្ទ​​របស់​ជន​រង​គ្រោះ​​​២នាក់​​ កាល​​ពី​​វេលា​ម៉ោង​​៩និង​​​៥០នាទី​​

ចុះត្រពាំង​​បេះ​​កញ្ឆែត​ប្រកាច់​​ឈ្លក់​ទឹក​ស្លាប់​

Posted: 27 Apr 2012 12:11 AM PDT

ទិដ្ឋ​​ភាពនៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ស្ពឺ​ ៖ ​បុរស​ម្នាក់​​បាន​​ប្រកាច់​​ឈ្លក់​​ទឹក​​ត្រពាំង​​ក្បែរ​ផ្ទះ​​របស់​ខ្លួន​ដែល​មាន​ជម្រៅ​​​​ត្រឹម​ក្បាល​ជង្គង់​ស្លាប់គ្មាន​​អ្នក​ដឹង ខណៈ​បុរស​រូប​នោះ​​បានចុះទៅ​បេះ​កញ្ឆែត​​កាលពី​​វេលា​ម៉ោង​​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​​២៦ មេសា ២០១២ ​នៅ​ភូមិ​កាប់​​ទូក ​សង្កាត់​កណ្តាលដុំ ​ក្រុង​ច្បារ​មន។

តារា​សម្តែង​ និង​​​ចម្រៀង​​​ស៊ុន ដាំប៊ី ​ត្រូវបាន​ជ្រើសរើស​​ជា​តារាម៉ូដែល​​ប្រចាំ​​សួន​កម្សាន្ត Ocean World

Posted: 27 Apr 2012 12:04 AM PDT

តារា​សម្តែង​ និង​​​ចម្រៀង​​​ស៊ុន ដាំប៊ី
យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​សិល្បៈ​​កូរ៉េ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​សុក្រ ទី​២៧ ​មេសា ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹងថា តារា​ចម្រៀង​​​កូរ៉េ​ដែល​មាន​​រូប​សម្ផស្ស​​ស្រស់​ស្អាត និង​ទេព​កោសល្យ​​ចម្រុះ ស៊ុន ដាំប៊ី ត្រូវ​បាន​ជ្រើសរើស​​ជា​តារា​​ម៉ូដែល​​របស់​ក្រុម​ហ៊ុន​​

ផ្សា​រ​មូលបត្រ​​​​ គឺជា​សញ្ញា​បង្ហាញ​ពីសេដ្ឋ​កិច្ច​ធ្លាក់​ ឬឡើង​​របស់ជាតិ

Posted: 27 Apr 2012 12:01 AM PDT

ការ​ដើរ​ទិញអីវ៉ាន់របស់ប្រជាពលរដ្ឋ
រាជ​ធានីភ្នំពេញ ៖ ​ ផ្សារ​មូលបត្រ​​​គឺជា​កត្តា​​​​មូលដ្ឋាន​មួយយ៉ាង​​​សំខាន់សម្រាប់​​​​​សេដ្ឋកិច្ច​ជាតិ ​គេ​តែង​តែ​​​និយាយ​ថា ទីផ្សារ​មូលបត្រ​​​ គឺជា​និមិត្ត​​​រូប​នៃ​​សេដ្ឋកិច្ច​ជាតិមួយ​​​ទាំងមូល ។

យើង​ត្រូវ​​លុប​បំបាត់​ជំងឺ​​គ្រុន​ចាញ់​ទាំង​អស់​​គ្នា​ចាប់​​ផ្តើម​នៅ​ស្រុក​ព្រៃ​នប់​

Posted: 27 Apr 2012 12:00 AM PDT

ទិដ្ឋ​ភាព​​នៃ​ពិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​
ខេត្ត​ព្រះ​សីហនុ ៖ ​កាល​ពីព្រឹក​ថ្ងៃ​ទី​២៥ មេសា ២០១២ ​នៅ​មណ្ឌល​សុខ​ភាព​ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ ​មាន​​រៀប​ចំពិធីទិវា​ពិភព​លោក​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុន​​ចាញ់​ ក្រោម​​ប្រធាន​បទ​​យើង​ត្រូវ​​​លុប​បំបាត់​​ជំងឺ​គ្រុញ​ចាញ់​ទាំង​អស់​​គ្នា។

សង្កាត់​ផ្សារ​​ដើម​ថ្កូវ​​ប្រជុំ​​រឹត​បន្តឹង​​គោល​នយោ​បាយ​​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​

Posted: 26 Apr 2012 11:55 PM PDT

ទិដ្ឋ​ភាព​ក្នុង​កិច្ច​ប្រជុំ
រាជ​ធានី​ភ្នំពេញ​ ៖ ​នៅ​ទី​ស្នាក់​ការ​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​​សង្កាត់​ផ្សារ​​ដើម​ថ្កូ​វ​​ ខណ្ឌ​​ចំ​កា​រ​មន​ ​កាល​ពី​​ល្ងាច​​ថ្ងៃទី​​២៥ ​មេសា​ ​បាន​បើក​​កិច្ច​ប្រជុំ​​​​សំណេះ​សំណាល​​ជា​មួយ​ប្រជា​​កា​រ​ពារ​​សង្កាត់​​​ និង​សមា​ជិក​​​សំខាន់​ៗ​​​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​ មក​ពី​​បណ្តា​ភូមិ​

ស្វែង​​​យល់​ជុំ​វិញ​​​រោគ​ទល់លាមក​

Posted: 26 Apr 2012 11:53 PM PDT

តើ​អ្វី​ទៅ​ដែល​ជា​ការ​ភាន់​ច្រឡំ​ដ៏​សាមញ្ញ​មួយចំនួ​ន​ជុំ​វិញ​រោគ​ទល់​លាមក​?​ ជំ​នឿ​យល់​ខុស​ជា​ច្រើន​បាន​កើត​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​​ទម្លាប់​របស់​ពោះ​វៀន​។ ជំ​នឿ​មួយ​ក្នុង​ចំណោម​ជំ​នឿ​ទាំង​នេះ​គឺ​ថា ពោះវៀន​ធ្វើ​ចល​នា​រៀង​រាល់​ថ្ងៃ​គឺ​ជា​រឿង​ចាំ​បាច់​ ។​ ជំនឿ​ខុស​មួយ​ផ្សេង​ទៀត​គឺ​ថា លា​មក​ដែល​ស្តុក​នៅ​ក្នុង​រាង​កាយ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​

កីឡាករបា​រាំង​ Hivertឈ្នះដំណាក់ទី៣​ប្រណាំងកង់ Tour de Romandieនៅស្វ៊ីស​

Posted: 26 Apr 2012 11:43 PM PDT

កីឡាករបា​រាំង​ Jonathan Hivert
Jonathan Hivert បាន​សម្តែង​​ក្តី​រីក​រាយ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​​នៃ​ការ​ប្រ​ណាំង​កង់​​កម្ម​វិធី​ Tour de Romandie​នៅ​ទី​ក្រុង ​Lausanneប្រ​ទេស​ស្វុីស​កាល​ពី​ធីព្រហស្បតិ៍​​​ទី​២៦មេសា​ ​។

ជិះ​ម៉ូតូ​​បុក​ជា​មួយ​គោ​យន្ត​រង​របួស​ធ្ងន់​

Posted: 26 Apr 2012 11:30 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់ស្ពឺ​ ៖ ​បុរស​ម្នាក់​​រង​របួស​បែក​ក្បាល​​រយះ​ថ្ពាល់ ​និង​បាក់​ជើង​ខាង​ឆ្វេង ខណៈ​​​ជិះ​​ម៉ូតូបុក​ជា​មួយ​គោ​យន្ត​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​៤ ជិត​វត្ត​អំពែភ្នំ ​ស្ថិត​ក្នុង​ស្រុក​សំរោង​ទង ​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​២៦​មេសា ។

ស្ត្រីពោះ​​ធំសន្លប់ ព្រោះតែ​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​​មក​បុក​

Posted: 26 Apr 2012 11:26 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
​រាជធានីភ្នំពេញ ៖ ស្ដ្រី​ពោះធំ​ម្នាក់​បាន​សន្លប់​​បាត់ស្មារតី​រង​របួស​​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​​ត្រូវ​​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ប​ញ្ច្រា​សទិស​មក​បុក​ បណ្ដាល​​​ឱ្យ​ដួល​ប្រាវ​ទៅ​នឹង​ផ្លូវ​ទាំងអស់​គ្នា​។​ ចំណែកឯ​ក្មេង​ស្ទាវ​បើកបរ​ម៉ូតូ​ក៏​រង​របួស​ធ្ងន់ធ្ងរ​​ដែរ ហើយ​ភ្លាម​ៗ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​

​បុរស​ម្នាក់​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​ផលិត​ដែក​គោល​​សើយ​ស្បែក​ពី​ក្រោយ​​ម្រាម​ដៃ​រហូតដល់​កែង​ដៃ

Posted: 26 Apr 2012 11:23 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​សើយ​ស្បែក​ម្រាមដៃ​រហូតដល់​កែង​ដៃខាង​ឆ្វេង ហើយ​ដួល​បែក​បោក​ក្បាល ខណៈ​កំពុង​ឈរ​ដាក់​​ដែក​ក្នុង​ម៉ាស៊ីន​​សម្រាប់​ផលិតដែក​គោល ស្រាប់តែ​​ស្រូប​ដៃ​ចូល​ក្នុងម៉ាស៊ីន​​ ​កាលពី​វេលាម៉ោង​២​និង​៣០​នាទី​​រសៀលថ្ងៃទី​២៦ មេសា ស្ថិត​នៅ​ក្នុង​រោង​ចក្រ​ផលិត​

ទិវា​ផ្សាយ​ព័ត៌​មាន​ស្តី​ពី​ការ​សិក្សា​ភាសា​បារាំង​នៅ​តាម​គ្រឹះ​ស្ថាន​ដែល​​មាន​ថ្នាក់ពីរភាសា

Posted: 26 Apr 2012 11:20 PM PDT

រាជធានី​ភ្នំពេញ ៖​​ ​​នៅខែមេសា​ និង ខែឧសភា​ខាងមុខនេះ ផ្នែកសហ​ប្រតិបត្តិ​ការ​បារាំង​​​និងទីភ្នាក់ងារសាកលវិទ្យា​ល័យនៃ​ប្រទេស​និយាយភាសាបារាំង នឹងរៀបចំនូវ​យុទ្ធ​នាការ​ផ្សព្វផ្សាយព័ត៌មាននៅតាមគ្រឹះស្ថាន សិក្សា​ផ្សេងៗដែលមានថ្នាក់ពីរភាសា​ ។​ យុទ្ធ

ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​​​ព្រមព្រៀង​​ព្រៃសហគមន៍

Posted: 26 Apr 2012 11:18 PM PDT

ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​​​ព្រមព្រៀង​​ព្រៃសហគមន៍
ខេត្តកំពត ៖ ​ នៅ​ក្នុង​ភូមិសាស្ត្រ​​​ ព្រៃសហ​គមន៍​​មួយ​កន្លែង​​​​ ស្ថិត​ក្នុង​​ភូមិព្រៃ​​​ត្នោត ឃុំ​​​​​ព្រែក​ត្នោត ​ស្រុកទឹកឈូ ​ក្នុងខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើ ​​កំពត ដឹក​នាំដោយ​​លោកស៊ឹម ឡាប៉័ង​ នាយ​ខណ្ឌ​រដ្ឋ​​បាល​ព្រៃឈើកំពត ​បានធ្វើពិធីចុះ​កិច្ច​ព្រម​ព្រៀង ​​សហគមន៍​​​ព្រៃឈើ​

លទ្ធ​ផល​តម្លៃ​មូល​បត្រ​បិទ​ទីផ្សារ​​ប្រចាំ​ថ្ងៃទី២៧ មេសា ២០១២

Posted: 26 Apr 2012 11:16 PM PDT

អគារ​មូលបត្រ​នៅក្នុង​វិមាន​កាណាឌីយ៉ា
រាជធានី​ភ្នំពេញ ៖​​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ កម្ពុជា​បាន​ប្រកាស​លទ្ធ​ផល​ការ​ទិញ​លក់​​ភាគ​​ហ៊ុន​រដ្ឋា​ករ​ទឹក​ស្វយ័ត​រាជរាជធានីភ្នំពេញ​លើក​ទី​​មួយ​នៅម៉ោង​៩ព្រឹក​សម្រាប់ថ្ងៃ​ទី២៧ មេសា​ ២០១២ ​នេះ ​ដល់ស​ាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ តម្លៃ​មូល​បត្រ​ក្នុង​ការ​ទិញ​ដូរ​

សម្តេច​តេជោ​ទទួល​ជួប​សវនា​ការ​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូតគូវ៉ែត

Posted: 26 Apr 2012 11:10 PM PDT

រាជធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ក្រោយ​ជំនួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ នា​ព្រឹក​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១២ នៅ​អគារ​វិមាន​សន្តិ​ភាព​ទី​ស្តី​

កម្មករ​​រោង​ចក្រ​​ម្នាក់​​​ចត​ម៉ូតូ​​នៅ​មុខ​​ហាង​​បាយ​ត្រូវ​​ចោរ​លួច​​ទៅ​បាត់​​

Posted: 26 Apr 2012 10:50 PM PDT

រាជ​ធានី​ភ្នំពេញ​​​​ ៖ ម៉ូតូ​ស៊េរី​​ទំនើប​​១គ្រឿង​​ដែលម្ចាស់​​​​ជិះ​ទៅចត​​ទុក​​នៅ​​​មុខហាង​​មួយ​កន្លែង​​ រួចហើយ​​ដើរ​​ចូល​ទៅ​ហូ​បបាយ​​​​នៅ​ខាង​​ក្នុង​​​ភ្លេច​ខ្លួន​​ ត្រូវ​​ចោរ​​​លួច​​កាច់​សោ​​​​​.​ក​ជិះ​​យក​ទៅ​​បាត់​​ លុះ​​​ពេលម្ចាស់​​​ហូប​​បាយ​រួច​​ចេញ​​មក​វិញ​​​បាត់​​មិន​ឃើញ​​ម៉ូតូ​ទើប​​​មាន​ការ​ភ្ញាក់​

វីដេអូ​ឃ្លីប​​​របស់​កាមេរ៉ាសន្តិសុខ​​នៃ​សណ្ឋាគារ​មួយបង្ហាញ​នូវ​អំពើ​​​ព្រៃផ្សៃ​​ សាហាវ​យង់ឃ្នងបំផុត​របស់​លោក​ផ្កាយ​២ និង​អង្គរក្ស

Posted: 26 Apr 2012 10:50 PM PDT

វីដេអូឃ្លីប
ខេត្តកោះកុង ៖ ​ អំពើ​ហិង្សា​ដ៏​​សាហាវព្រៃ​​ផ្សៃ​​បំផុត​មួយ​​​ រវាង​អ្នក​​មាន​បណ្តា​​ស័ក្តិ​​ខ្ពង់ខ្ពស់​​​​ម្នាក់​​​ រួម​ជាមួយ​​អង្គរក្ស​​​៣នាក់ ប្រព្រឹត្ត​​អមនុស្សធម៌​​ទៅ​លើ​​អ្នកតូច​ទាប ដោយ​វាយ​ទាត់ធាក់តាម​ចិត្ត និង​ឆក់ដោយ​ដំបងអគ្គិសនី កាល​ពីយប់​ថ្ងៃទី២២ មេសា ​២០១២ ​នៅ​

បើក​រថយន្ត​​ធ្លាក់​ព្រែក​​កប់​ភក់​​តែម្នាក់​​ឯង​​​

Posted: 26 Apr 2012 09:20 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​កណ្តាល​​ ៖ ​រថយន្ត​​ម៉ាក​ឡង់​គ្រីស្ស័រ​​​១​គ្រឿងពេល​​ធ្វើ​ដំណើរ​​​​​ដល់​ផ្លូវ​​បត់​អ្នក​​បើកបរ​​​​មិន​​ជាន់​ហ្វ្រាំង​​​បែ​រជា​ជាន់​​ហ្គែរ​​​បន្ថែម​​​ល្បឿន​​​ ក៏​​បាន​រេ​ចង្កូត​​ធ្លាក់​ចូល​​ក្នុ​ង​ព្រែក​​​​​​កប់​ភក់​ បណ្តាល​​​ឱ្យ​​រថយន្ត​​រង​​ការ​​ខូច​ខាត​​យ៉ា​ង​ដំណំ ឯ​​អ្នក​បើក​បរ​​​សំណាង​ល្អ​​គ្រាន់​តែ​​របួស

បុរសម្ចាស់​កសិ​ដ្ឋាន​​ម្នាក់​​ឆក់​ខ្សែភ្លើង​ស្លាប់​ដោយ​សារ​ការ​រៀបចំរបស់​ខ្លួន​

Posted: 26 Apr 2012 09:19 PM PDT

រាជធានីភ្នំពេញ ៖ ​បុរស​ម្ចាស់​​កសិ​ដ្ឋាន​​ចិញ្ចើម​​ត្រី-ទា​មួយ​កន្លែង​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈ​​ពេល​ចុះ​ទៅដេញ​ត្រី​​ឱ្យ​ហែល​ទៅ​ម្តុំ ហើយ​​ខ្សែ​ភ្លើង​​ដែល​មាន​ចរន្ត​អគ្គិ​សនី​នេះ គឺ​ម្ចាស់​​កសិ​ដ្ឋាន​រូប​នេះ​ជាអ្នក​តបណ្តាញ​ដោយ​ខ្លួន​​ឯង ដើម្បី​សម្លាប់​​កណ្តុរ​កុំ​ឱ្យ​ពូកែ​ចូល​មក​ស៊ី​កូន​ទា​របស់​គាត់ ពេល​នេះ​

​បើក​រថយន្ត​ភ្លេច​យក​ប័ណ្ណ​បើក​បរ​​តាម​ខ្លួន​ត្រូវ​រថយន្តមួយ​គ្រឿង​​ទៀត​បុក​គូទ​​ពី​ក្រោយ​សង​សំណង​ទៅ​អ្នក​បុក​៤០​ដុល្លារ​ទៀត​

Posted: 26 Apr 2012 09:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​គូទ​ហើម ពណ៌ស្លែ ​បើក​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ ពណ៌​ផ្ទៃ​មេឃ ​នៅចំណុច​ផ្លូវ​កោង ​បណ្តាល​ឱ្យ​ផុង​​​ដំបូល​រថយន្តខាង​មុខ​ចំហៀង​ខាងស្តាំ​ចូល​ក្នុង ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​​ថ្លៃទី​​២៦ មេសា នៅ​តាម​ផ្លូវ​លេខ​

ពល​ករ​ឆ្លង​​ដែន​​​ខុស​​ច្បាប់​​​កក​ស្ទះ​​

Posted: 26 Apr 2012 09:05 PM PDT

ពលករ​ទាំងអស់​ដែល​ស្ថិត​នៅក្នុងព្រៃ
ខេត្ត​​បន្ទាយ​មាន​ជ័យ​​​​ ៖ ពលរដ្ឋ​ចំណាក​ស្រុក​ជិត​​១ពាន់​​នាក់​​​​ដែល​ចាញ់​បោ​ក​​មេ​ខ្យល់់​​បាន​កក​ស្ទះ​​ដេក​អត់​បាយ​​​​​ក្រហាយ​ទឹក​​​តាម​ច្រក​​​របៀង​​​ចំនួន​​៥កន្លែង​​ នៅ​ក្នុង​​ទឹក​ដី​ថៃ​​ភាគ​​ខាង​ជើង​ជាប់​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែត ។

ចេញពីផឹកស៊ី​ជិះម៉ូតូ​បុកគូ​ទម៉ូតូឆាលី​ដួល​ច្រងាប់ច្រងិល​ម្នាក់ឯង

Posted: 26 Apr 2012 09:03 PM PDT

បុរសនៅកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ បុរ​សម្នាក់​ជិះ​ម៉ូតូ​ទៅ​​ដល់​ស្តុប​អំបាសាឌ័រចុះ​ពីលើ​ម៉ូតូ​ទៅ​អង្គុយ​​នៅ​ចិញ្ចើម​​ផ្លូវ​ជិត​​ប៉ូលិស​​ទៅមុខ​​លែងរួចដោយ​ប្រាប់ថា ​ត្រូវ​ក្មេងស្ទាវជិះ​ជ្រែ​ពីមុខ​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូរបស់គេដួល​ច្រងាប់ច្រងិល​ម្នាក់​ឯង​បាក់​ដង​កាំបិត​ខាងឆ្វេងកាលពី​វេលា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!