|
- ជនបរទេសស្លាប់ក្នុងសណ្ឋាគារ Jockey សង្ស័យប្រើប្រាស់គ្រឿងញៀន
- ចាប់ឈើប្រណីតមួយឡានទៀតបម្រុងរត់ឆ្លងដែន
- ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី២ រវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ២៤ភូមិ
- ពលរដ្ឋខ្មែរដែលទាហានឡាវចាប់ខ្លួន៨នាក់ដោះលែង ២០នាក់ទៀត មិនទាន់មានដំណឹង
- រថយន្តស្ទូចបុករថយន្តសាំងយ៉ុងរបួស6នាក់
- ស្ត្រីចំណាស់វ័យ៦២ឆ្នាំ ជាជនដៃដល់កាប់ប្រហារស្ត្រីចំណាស់ដូចគ្នាអាយុ៥៩ឆ្នាំ
- ប៉េអឹមចាប់ខ្លួនជនជាប់ចោទគំរាមតាមទូរស័ព្ទប៉ងសម្លាប់អ្នកបើកបររថយន្ត
- សង់កូរ៉េធ្លាក់ភ្នែកពន្លះគូទកង់យាយអាយុ66ឆ្នាំសន្លប់
- រញ្ជួយដីកម្លាំង6រីស្ទ័រនៅនូវែលហ្សេឡង់
- ប្លន់យកកាបូបលុយអ្នករុញរទេះលក់ងៀតបបែលយីហ៊ឺ សាច់ក្រកគោ អស់ចំនួន២០ម៉ឺនរៀល
- ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន
- គ្រូបង្វឹកជើងចាស់ហូឡង់ហ៊ីដ ឌីង គ្រោងនឹងវិលត្រឡប់មកធ្វើជាគ្រូបង្វឹកនៅរុស្ស៊ីវិញ
- ចោរអាកាច្រើននាក់ចូលប្លន់ផ្ទះអ្នកធូរធារជនបទ និងបាញ់ច្រើនគ្រាប់
- បំផ្ទុះគ្រាប់បំបែករណ្តៅដី ដើម្បីរុករករ៉ែមាសបាក់សង្កត់កប់មនុស្ស៧នាក់បាត់ខ្លួន
- មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃជួបប្រជុំនៅស្រុកអរញ្ញ ប្រទេសថៃ
- ជិះម៉ូតូពេលយប់បញ្ច្រាសទិសអត់បើកភ្លើង បណ្តាលឱ្យបុកម៉ូតូគេ
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រតិភូជាន់ខ្ពស់គោរពវិញ្ញាណក្ខន្ធលោកគីម ជុងអ៊ីល
- បុរសម្នាក់ពុលស្រាពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់បាត់បង់ជីវិត
- រកឃើញកាំភ្លើង២ដើម គ្រាប់បែក១គ្រាប់ និងចាប់ជនសង្ស័យ៤នាក់បក្សពួកចោរលួចម៉ូតូនៅភ្នំពេញថ្មី
- ការសង្ស័យនានាជុំវិញការស្លាប់របស់លោកគីម ជុងអ៊ីល
- សម្លាប់មនុស្សទៀតហើយ ! សម្លាប់នៅក្នុងបន្ទប់នៃសណ្ឋាគារចកឃី (Jockey) ខណ្ឌដូនពេញ
- ជិះម៉ូតូទៅហៅភ្ញៀវការកូនត្រូវរថយន្តបុកពីក្រោយសន្លប់ធំ
- កូនប្រុសច្បងលោកគីម ជុងអ៊ីល ងាកទៅរកមូលធននិយម
- រងរបួសធ្ងន់៣នាក់ដោយសារជិះម៉ូតូលឿនបុកក្បាលរថយន្តត្រង់ផ្លូវបែកជា៤
- ស្រវឹងស្រាជិះម៉ូតូដួលបែកមុខបែកមាត់ម្នាក់ឯង
- ការផ្ទុះនានានៅក្រុងបាដាដអ្នកស្លាប់ឡើងដល់យ៉ាងតិច72នាក់
- នាង Fan Bingbing ប្តឹងជំទាស់លើករណីថា នាងលួចទៅរៀបការស្ងាត់ៗ
- អនុប្រធានាធិបតីចិនចាប់ផ្តើមបំពេញទស្សនកិច្ចនៅថៃ
- ហ្វីណូបោលបុកម៉ូតូឌ្រីមសេ១២៥ រងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់
ជនបរទេសស្លាប់ក្នុងសណ្ឋាគារ Jockey សង្ស័យប្រើប្រាស់គ្រឿងញៀន Posted: 23 Dec 2011 12:03 AM PST រាជធានីភ្នំពេញ ៖ បុរសជនជាតិកាណាដាម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់លេខ៤១០ ជាន់ទី៤ សណ្ឋាគារ Jockey ដែលមានទីតាំងកែងផ្លូវលេខ៦៣ និង២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ២០១១ ដោយការស្លាប់នេះជំហានដំបូងសង្ស័យថា ប្រើប្រាស់ |
ចាប់ឈើប្រណីតមួយឡានទៀតបម្រុងរត់ឆ្លងដែន Posted: 23 Dec 2011 12:01 AM PST ខេត្តមណ្ឌលគិរី ៖ រថយន្តសាំយ៉ុងបន្លំដឹកឈើប្រណីតមួយគ្រឿងត្រូវសមត្ថកិច្ចចម្រុះស្រុក កែវសីមា ចាប់បាន ខណៈដែលរថយន្តដឹកឈើនេះ បើកបញ្រ្ចាសជាមួយក្បួនរថយន្តរបស់គណៈប្រតិភូថ្នាក់ជាតិ ចុះទៅចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្តមណ្ឌលគិរី។ ហេតុការណ៍ខាងលើកើត |
ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី២ រវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ២៤ភូមិ Posted: 22 Dec 2011 11:49 PM PST ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២៣ ធ្នូ ២០១១ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី២ ជាមួយគណកម្មការ គ្រប់គ្រង សហគមន៍ព្រៃឈើចំនួន២៤ភូមិ។ ពិធីនេះបានប្រារព្ធធ្វើក្នុងបរិវេណវត្តស្នាមព្រះស្រុកបាកាន ក្រោមអធិបតីភាពលោកកែម សុខធឿន អភិបាលរងខេត្ត ដោយ |
ពលរដ្ឋខ្មែរដែលទាហានឡាវចាប់ខ្លួន៨នាក់ដោះលែង ២០នាក់ទៀត មិនទាន់មានដំណឹង Posted: 22 Dec 2011 11:48 PM PST ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋខ្មែរចំនួន២០នាក់ ត្រូវទាហានព្រំដែនឡាវចាប់ខ្លួន និង៨នាក់ផ្សេងទៀត បាត់ខ្លួនក្នុងព្រៃនៃទឹកដីឡាវ កាលពីពេលថ្មីៗកន្លងទៅនេះ។ ប្រភពមួយបានឱ្យដឹងថា ពលរដ្ឋទាំង៨នាក់នោះ ក៏ត្រូវទាហានឡាវចាប់ខ្លួនដូចគ្នាដែរ តែបានអាជ្ញាធរឡាវដោះលែងឱ្យមានសេរីភាព វិលមកភូមិកំណើតវិញ ខណៈ |
រថយន្តស្ទូចបុករថយន្តសាំងយ៉ុងរបួស6នាក់ Posted: 22 Dec 2011 11:46 PM PST រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់បានរងរបួសនៅក្នុងហេតុការណ៍ រថយន្តស្ទូចម៉ាកហ្វុ៊យហ្សូ ពណ៌.សមួយគ្រឿង បុកជាមួយរថយន្តទួរីស១២កៅអី ម៉ាកសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខបណ្តោះអាសន្នមួយគ្រឿង កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ធ្នូ នៅចំណុចស្តុបអង់តែន |
ស្ត្រីចំណាស់វ័យ៦២ឆ្នាំ ជាជនដៃដល់កាប់ប្រហារស្ត្រីចំណាស់ដូចគ្នាអាយុ៥៩ឆ្នាំ Posted: 22 Dec 2011 11:42 PM PST ខេត្តស្វាយរៀង ៖ ស្ត្រីក្រមុំចាស់វ័យ៦២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារតែបានកាប់ប្រហារទៅលើស្ត្រី ម្នាក់អាយុ៥៩ឆ្នាំ យ៉ាងឃោរឃៅចំនួន៦កាំពិត ចំក្បាល៤កាំបិត ចំស្មា១កាំបិត និងកាប់ចំសាច់ដុំដៃដាច់សល់តែស្បែក គួរឱ្យសង្វេក ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២១ ធ្នូ |
ប៉េអឹមចាប់ខ្លួនជនជាប់ចោទគំរាមតាមទូរស័ព្ទប៉ងសម្លាប់អ្នកបើកបររថយន្ត Posted: 22 Dec 2011 11:38 PM PST រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយមានការសហការ ជាមួយទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌឫស្សីកែវកាលពីថ្ងៃទី២០ ធ្នូ បានឃាត់ខ្លួនយុវជន២នាក់ បញ្ជូនទៅកាន់សាលាដំបូងដើម្បីសម្រេចពីការចោទប្រកាន់ ពីបទគំរាមតាមទូរស័ព្ទប៉ុនប៉ងធ្វើមនុស្សឃាត ។ ជនសង្ស័យម្នាក់ឈ្មោះសុខ លាភ |
សង់កូរ៉េធ្លាក់ភ្នែកពន្លះគូទកង់យាយអាយុ66ឆ្នាំសន្លប់ Posted: 22 Dec 2011 11:36 PM PST |
រញ្ជួយដីកម្លាំង6រីស្ទ័រនៅនូវែលហ្សេឡង់ Posted: 22 Dec 2011 11:16 PM PST ទីភ្នាក់ងារភូមិសាស្ត្រនូវែលហ្សេឡង់រាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំង៦រីស្ទ័រ កើតមានកាលពីថ្ងៃទី២៣ ធ្នូ ក្នុងទីក្រុង CHRISTCHURCH នាកោះខាងត្បូងរបស់នូវែលហ្សេឡង់។ ការរញ្ជួយដីនេះកើតមាននាវេលាម៉ោង១៥និង១៨នាទីម៉ោងក្នុងស្រុក ក្នុងជម្រៅ៦គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រនាភាគខាងជើងកំពុងផែ LYTTELTON ។ មនុស្សម្នាទាំងឡាយផ្អើលនាំ គ្នារត់មកកាន់ដងវិថីនានា ។ |
ប្លន់យកកាបូបលុយអ្នករុញរទេះលក់ងៀតបបែលយីហ៊ឺ សាច់ក្រកគោ អស់ចំនួន២០ម៉ឺនរៀល Posted: 22 Dec 2011 11:10 PM PST រាជធានីភ្នំពេញ ៖ បុរសរុញរទេះលក់ងៀតបបែល យីហ៊ឺ សាច់ក្រកគោ ត្រូវចោរប្លន់យកកាបូបលុយអស់ជិត២០ម៉ឺនរៀល ខណៈដែលរុញរទេះត្រឡប់មកជិតដល់ផ្ទះសំរាកហើយនោះ។ ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២៣ ធ្នូ នៅក្រោយភោជនីយដ្ឋានសុខសប្បាយ តាមបណ្តោយវិថីម៉ៅសេ |
ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន Posted: 22 Dec 2011 11:07 PM PST ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវបាននគរបាលការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀនធ្វើការចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២២ ធ្នូ នៅចំណុចសាលាបុណ្យក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ |
គ្រូបង្វឹកជើងចាស់ហូឡង់ហ៊ីដ ឌីង គ្រោងនឹងវិលត្រឡប់មកធ្វើជាគ្រូបង្វឹកនៅរុស្ស៊ីវិញ Posted: 22 Dec 2011 11:04 PM PST យោងទៅតាមប្រភពព័ត៌មានអា អែហ្វ ប៉េចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ធ្នូ ឆ្នាំ ២០១១ បានឱ្យដឹងថា លោកហ្គាស់ ហ៊ីដឌីង គ្រោងនឹងវិលត្រឡប់មកទឹកដីរុស្ស៊ីវិញ ដើម្បីធ្វើជានាយកគ្រប់គ្រង ឬក៏អ្នកពិគ្រោះយោបល់ក្លឹបបាល់ទាត់ Anzhi ក្នុងក្របខណ្ឌបាល់ទាត់រុស្ស៊ីប្រឺមីញេលីក ។ លោកហ៊ីដ ឌីង ធ្លាប់ដឹកនាំក្រុមជម្រើសជាតិរុស្ស៊ីកាលពីឆ្នាំ២០០៦-២០១០ ឱ្យឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០០៨។ លទ្ធផលនេះត្រូវបានគេមើលឃើញថា ជាជោគជ័យមួយដ៏ត្រចះត្រចង់សម្រាប់ប្រវត្តិសាស្ត្រក្រុមបាល់ទាត់រុស្ស៊ី។ |
ចោរអាកាច្រើននាក់ចូលប្លន់ផ្ទះអ្នកធូរធារជនបទ និងបាញ់ច្រើនគ្រាប់ Posted: 22 Dec 2011 10:48 PM PST ខេត្តព្រៃវែង ៖ គ្រួសារអ្នកធូរធារនៅឯជនបទមួយត្រូវចោរមានគ្នាច្រើននាក់ចូល ចាប់ចង ភ្ជង់កាំភ្លើង និងបាញ់ម្ចាស់ផ្ទះរងរបួសធ្ងន់ធ្ងរ ប្លន់ប្រមូលយកទ្រព្យសម្បត្តិកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ធ្នូ ២០១១ នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក បង្កឱ្យអ្នកស្រុកភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ហើយបន្ទាប់មកក្រុមចោរ |
បំផ្ទុះគ្រាប់បំបែករណ្តៅដី ដើម្បីរុករករ៉ែមាសបាក់សង្កត់កប់មនុស្ស៧នាក់បាត់ខ្លួន Posted: 22 Dec 2011 10:47 PM PST ខេត្តក្រចេះ ៖ សកម្មភាពដាក់គ្រាប់បំផ្ទុះរណ្តៅដី ដើម្បីរុករករ៉ែមាស បានបង្កឱ្យបាក់ដីសង្កត់មនុស្សនៅក្នុងរណ្តៅបាត់ខ្លួន៧នាក់ មិនដឹងថា ស្លាប់ ឬរស់ទេ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ធ្នូ ២០១១ នៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសម្បូរណ៍ ។ |
មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃជួបប្រជុំនៅស្រុកអរញ្ញ ប្រទេសថៃ Posted: 22 Dec 2011 10:45 PM PST ក្រុងប៉ោយប៉ែត ៖ តាមប្រភពពីមន្ត្រីកម្ពុជា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ធ្នូ ២០១១ នេះ មន្ត្រីការិយាល័យ ប្រឆាំងគ្រឿងញៀនថៃ-កម្ពុជា ហៅកាត់ថា B.L.O មានជំនួបគ្នាមួយនៅក្នុងស្រុកអរញ្ញ។ |
ជិះម៉ូតូពេលយប់បញ្ច្រាសទិសអត់បើកភ្លើង បណ្តាលឱ្យបុកម៉ូតូគេ Posted: 22 Dec 2011 10:41 PM PST រាជធានីភ្នំពេញ ៖ យុវជនម្នាក់សន្លប់ស្តូកស្តឹង ខណៈកំពុងជិះម៉ូតូ ស្រាប់តែត្រូវបុរស២នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្ដិសុខឯកជនជិះ ម៉ូតូបញ្ច្រាស់ទិស អត់បើកភ្លើងងងឹតមើលអ្វីមិនឃើញ បណ្តាលឱ្យទាក់ដៃចង្កូតដួលទាំងអស់គ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២២ ធ្នូ តាម |
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រតិភូជាន់ខ្ពស់គោរពវិញ្ញាណក្ខន្ធលោកគីម ជុងអ៊ីល Posted: 22 Dec 2011 10:29 PM PST រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០១១ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោក សេនាប្រមុខគីម ជុងអ៊ីល អគ្គលេខាធិការបក្សពលករកូរ៉េ |
បុរសម្នាក់ពុលស្រាពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់បាត់បង់ជីវិត Posted: 22 Dec 2011 10:16 PM PST |
Posted: 22 Dec 2011 10:14 PM PST រាជធានីភ្នំពេញ ៖ ក្រោយពីកម្លាំងការិយាល័យសន្ដិសុខព័ត៌មាននៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចវិហារចាមក្នុងភូមិត្រពាំង ពោធិ៍ សង្កាត់ចោមចៅ ខណ្ឌដង្កោដែលបានលួបម៉ូតូវ៉េវអេសនៅមុខវិហារចាមកាលពីវេលាម៉ោង ១២និ៤៥នាទីថ្ងៃទី២២ ធ្នូ នោះ កម្លាំងសមត្ថកិច្ចដដែល បាន |
ការសង្ស័យនានាជុំវិញការស្លាប់របស់លោកគីម ជុងអ៊ីល Posted: 22 Dec 2011 09:54 PM PST ពួកចារបុរសកូរ៉េខាងត្បូងអះអាងថា «មេដឹកនាំជាទីស្នេហា» របស់កូរ៉េខាងជើងពុំមែនស្លាប់ដោយសារមូលហេតុនានាដែលប្រកាសដោយបណ្តាម៉ាស៊ីនឃោសនារដ្ឋឡើយ ។ អាចពុំមែនស្លាប់ដូចតាមកាលបរិច្ឆេទដែលគេរាយការណ៍ផង។ ជាផ្លូវការគេប្រកាសថា លោកគីម ជុងអ៊ីល ស្លាប់ដោយសារគាំងបេះដូងកាលពីថ្ងៃទី១៧ ធ្នូ ២០១១ នាវេលាម៉ោង៨និង៣០នាទីព្រឹក ក្នុងរថភ្លើងពាសដែករបស់លោក។ |
សម្លាប់មនុស្សទៀតហើយ ! សម្លាប់នៅក្នុងបន្ទប់នៃសណ្ឋាគារចកឃី (Jockey) ខណ្ឌដូនពេញ Posted: 22 Dec 2011 08:23 PM PST រាជធានីភ្នំពេញ ៖ ព័ត៌មានជំហានដំបូងទាន់ហេតុការណ៍បានឱ្យដឹងថា មានការភ្ញាក់ផ្អើលឆោឡោ និងធ្វើឱ្យមនុស្សម្នាចង់តាមដានយ៉ាងខ្លាំងទៅចោមរោមមើលនៅ មុខសណ្ឋាគារចកឃី (Jockey) កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ធ្នូ ២០១១ លើកំណាត់ផ្លូវលេខ៦៣ កែងផ្លូវលេខ១១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយភ្ញាក់ |
ជិះម៉ូតូទៅហៅភ្ញៀវការកូនត្រូវរថយន្តបុកពីក្រោយសន្លប់ធំ Posted: 22 Dec 2011 07:51 PM PST ខេត្តកំពត ៖ បុរសម្នាក់សន្លប់ស្ដូកស្ដឹងនៅកណ្ដាលថ្នល់ ខណៈដែលជិះម៉ូតូដើរហៅភ្ញៀវការកូន ស្រាប់តែត្រូវរថយន្ដជិះបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យខ្ទាតផ្កាប់មុខទៅលើថ្នល់ សន្លប់បាត់ស្មារតី ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ធ្នូ នៅ |
កូនប្រុសច្បងលោកគីម ជុងអ៊ីល ងាកទៅរកមូលធននិយម Posted: 22 Dec 2011 07:49 PM PST កូនប្រុសច្បងរបស់លោកគីម ជុងអ៊ីល ឈ្មោះគីម ជុងណាម តាមពិតត្រូវក្លាយជាមេដឹកនាំថ្មីរបស់កូរ៉េខាងជើង ។ ក៏ប៉ុន្តែរូបគេបានបាត់បង់ឱកាសនេះ កាលពីប៉ុន្មានឆ្នាំមុនដោយឪពុករបស់គេបែរជាងាកទៅស្រឡាញ់លោកគីម ជុងអ៊ុន ប្អូនប្រុសម្តាយទីទៃសម្រាប់ជាអ្នកឡើងបន្តវេនទៅវិញ ។ លោកគីម ជុងណាម អាយុ៤០ឆ្នាំ ចាប់តាំងពីពេលនោះមក បែរមកពង្រឹងជីវភាពរស់នៅឯក្រុងម៉ាកាវ ជាទីក្រុងកាស៊ីណូ ដែលនៅទីនោះគេមានផ្ទះទំនើបៗជាច្រើន ដើម្បីឱ្យប្រពន្ធ និងប្រពន្ធចុងទាំងឡាយ ព្រមទាំងពួកកូនៗគេរស់នៅស្រួល ។ |
រងរបួសធ្ងន់៣នាក់ដោយសារជិះម៉ូតូលឿនបុកក្បាលរថយន្តត្រង់ផ្លូវបែកជា៤ Posted: 22 Dec 2011 07:48 PM PST រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានរងរបួសជាទម្ងន់ ហើយក្នុងនោះយុវជនម្នាក់ប្រហែលជាមិនសង្ឃឹមថា មានជីវិតនោះទេ ដោយសារតែរងរបួសធ្ងន់ធ្ងរជាងគេ ដោយត្រូវក្បាលពីក្រោយហូរឈាមតាមស្លឹកត្រជៀកក្នុងហេតុការណ៍បើក ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ទៅបុកក្បាលរថយន្ដយីឌុបយ៉ាងពេញទំហឹងលាន់ |
ស្រវឹងស្រាជិះម៉ូតូដួលបែកមុខបែកមាត់ម្នាក់ឯង Posted: 22 Dec 2011 07:29 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះលី ឡៃអាយុ៤៥ឆ្នាំ ជាអ្នករត់ម៉ុតូឌុបស្នាក់នៅជាមួយបងប្អូននៅភូមិដំបូល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្ដព្រៃវែងបានរងរបួសបែកមុខបែកមាត់ និងរលាត់ដៃជើងហូរឈាមកក្លាក់ ខណៈដែលស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុកតែ |
ការផ្ទុះនានានៅក្រុងបាដាដអ្នកស្លាប់ឡើងដល់យ៉ាងតិច72នាក់ Posted: 22 Dec 2011 07:15 PM PST យោងតាមបណ្តាអ្នកទទួលខុសត្រូវខាងសុខាភិបាល និងសន្តិសុខអ៊ីរ៉ាក់ថា ប៉ុន្មានថ្ងៃក្រោយការចាកចេញរបស់កងទាហានអាមេរិកនៅក្រុងបាដាដ កាលពីថ្ងៃទី២២ ធ្នូ កើតមានការផ្ទុះមួយចំនួនដែលមានការសម្របសម្រួលគ្នា។ គ្រាប់មីនទាំងឡាយ និងរថយន្តបង្កប់គ្រឿងផ្ទុះមួយបានផ្ទុះនៅភាគកណ្តាល ខាងលិច ខាងជើង និងខាងកើត រដ្ឋធានីអ៊ីរ៉ាក់ ដែលកំពុងផ្ទុះវិបត្តិនយោបាយ និងសហគមន៍សាសនារវាងពួកស៊ុននីត និងស៊ីអ៊ីត។ |
នាង Fan Bingbing ប្តឹងជំទាស់លើករណីថា នាងលួចទៅរៀបការស្ងាត់ៗ Posted: 22 Dec 2011 07:14 PM PST នាង Fan Bingbing តារាភាពយន្ត និងចម្រៀងចិនបានចេញមុខតទល់និងធ្វើពាក្យបណ្តឹងតវ៉ាជាមួយកាសែត និងអ្នកយកព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថា នាងបានលួចទៅរៀបការស្ងាត់ៗជាមួយលោក Wang Xueqi ជាតារាភាពយន្តជើងចាស់ វ័យ៦៥ឆ្នាំ ។ នេះបើយោងតាមគេហទំព័រ maydaily ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ។ |
អនុប្រធានាធិបតីចិនចាប់ផ្តើមបំពេញទស្សនកិច្ចនៅថៃ Posted: 22 Dec 2011 07:00 PM PST អនុប្រធានាធិបតីចិន លោកស៊ី ជីនពិញ បានមកដល់ក្រុងបាងកកកាលពីថ្ងៃទី២២ ធ្នូ ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ មួយនៅប្រទេសថៃតាមការអញ្ជើញរបស់រដ្ឋាភិបាលថៃ។ ក្នុងសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរមួយចេញផ្សាយពេលមកដល់ព្រលានយន្តហោះ លោកស៊ី ថ្លែងថា ចិន និងថៃ ជាប្រទេសជិតខាងល្អ ជាដៃគូ ជាមិត្ត ហើយមានទំនាក់ទំនងមិត្តភាពជាមួយគ្នាដ៏យូរលង់មកហើយ។ |
ហ្វីណូបោលបុកម៉ូតូឌ្រីមសេ១២៥ រងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ Posted: 22 Dec 2011 06:48 PM PST រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បង្កឡើងដោយម៉ូតូហ្វីណូនិងម៉ូតូឌ្រីមសេ១២៥ បានបោលបុកគ្នាពេញទំហឹង ហើយដួលទៅលើថ្នល់ភ្លាមៗ បណ្ដាលឱ្យរងបួសធ្ងន់ស្រាល២នាក់។ ករណីនេះកើតឡើងកាលពីវេលា |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |