Koh Santipheap Daily

Koh Santipheap Daily


ខេត្តព្រះវិហារ​ សៀមរាប​​​ និង​ខេត្ត​ស៊ីសាកេត ខេត្តឧប៊ុន​តាំងពិព័រណ៍ផលិតផល

Posted: 21 Dec 2011 10:53 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១​ ធ្នូ​ កន្លងមក​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ក្រុង​ព្រះ​វិហារ​ ​រៀបចំ​​តាំង​ផលិតផល​កសិកម្ម​រួមគ្នារវាង​ខេត្ដ​ចំនួន​៤ ​មាន​ខេត្ដព្រះវិហារ សៀមរាប និង​​​ខេត្ដ​ស៊ី​សាកេ​ត និងខេត្ដ​ឧ​ប៊ុ​ន​នៃ​ព្រះរាជាណា​ចក្រ​ថៃ​ ។ ពិធីនេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា​ អភិបាល​ខេត្ដព្រះវិហារ​ជា​

ក្លឹប Villarreal សម្រេចបណ្តេញគ្រូបង្វឹក​ចេញពី​តំណែង

Posted: 21 Dec 2011 10:39 PM PST

លោក Juan Carlo Garrido គ្រូបង្វឹក​ក្លឹប Villarreal
​ដោយមិន​អាច​ទ្រាំបន្ត​ការឈឺចាប់​បានជា​មួយ​​នឹង​ការ​បរាជ័យ​​​ជា​បន្តបន្ទាប់​​​នៅក្នុង​លីក និង​ជា​​​ពិសេស​​​ការបរាជ័យ​យ៉ាង​អាម៉ាស់​ក្នុងការ​ប្រកួត​​​បាល់​ទាត់អេ​ស្ប៉ាញ​​ខាប់​​កាលពី​​រាត្រី​ថ្ងៃ​ពុធ ​​ទី​២១ ឆ្នាំ២០១១ ​​ក្លឹប Villarreal បាន​សម្រេច​​បណ្តេញ​គ្រូបង្វឹក​​លោក Juan Carlo Garrido ​​ចេញពី​តំណែង។ ក្រៅពីការបរាជ័យក្នុង​លីក និ​ងខាប់​ក្រុម​​នាវា​​​ពណ៌​លឿង Villarreal ក៏ត្រូវ​បាន​​មហាជន​អ្នកគាំទ្រ​​រិះគន់​យ៉ាង​ចាស់ដៃ​​ បន្ទាប់ពី​ក្លឹប​នេះ​​ជ្រុះ​ចេញ​​​ពីការប្រកួត​ក្រប​ខណ្ឌ​បាល់ទាត់​យូហ្វា​ឆេម​ពានលីក​​ជា​មួយ​នឹង​​លទ្ធផល​​​បរា​ជ័យ​ទាំង៦​ប្រកួត ។

ឃាតក​ដៃ​ឆៅ​​ប្រច័ណ្ឌ​​ប្រពន្ធ​​បាញ់​សម្លាប់​​មិត្តភក្តិ​២​នាក់ ​ប្រមាញ់បាន​ហើយ

Posted: 21 Dec 2011 10:24 PM PST

សពជនរងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ​ឃាតក​បាញ់​​​ប្រហារ​ឥត​ញញើត​ដៃ​ទៅ​លើ​មិត្តភក្តិ​២​នាក់ បណ្តាល​ឱ្យ​​ស្លាប់​​យ៉ាង​ទាន់​ហន់ ​ដោយ​សារ​តែ​ប្រច័ណ្ឌ​ប្រពន្ធ​​នោះ ឥឡូវ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ហើយ​កាលពី​​វេលា​ម៉ោង​៦​ព្រឹក​​ ថ្ងៃទី​២២ ធ្នូ ២០១១ ខណៈ​លាក់​ខ្លួន​​​ក្នុង​ចម្ការ​អំពៅ​ក្បែរ​ជើង​ភ្នំ ស្ថិត​ក្នុង​ភូមិ​ព្រែក​២ ​ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ។

រថយន្ត​​ដឹក​ទឹក​បរិ​សុទ្ធ​​ក្រឡាប់​ ព្រោះ​ដាច់​រ៉ូទីល

Posted: 21 Dec 2011 10:03 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពត ៖ ​រថយន្តកូរ៉េ​​មួយ​គ្រឿង​ចំណុះ​១​តោន​ដឹក​ទឹក​បរិ​សុទ្ធ​​ចែក​ចាយ​តាម​ដេប៉ូ ​​​​បាន​ក្រឡាប់​​ផ្ងារ​ជើង​ធ្លាក់​ក្នុង​ស្នាម​ភ្លោះ​​ បណ្តាល​ឱ្យ​​ក្រពឹត​ទ្រុង​ និង​ខូច​ដប​ទឹក​សុទ្ធ​​អស់​មួយ​ចំនួន​​ ប៉ុន្តែ​​អ្នក​​បើក​បរ​​គ្រាន់តែ​​រង​របួស​បន្តិច​បន្តួច​​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​​ថ្ងៃទី​២២ ធ្នូ ២០១១ ​នៅលើ​​

និស្សិត​ជាង​300​នាក់​ស្វែង​យល់​ពី​ប្រសិទ្ធភាព​ថាម​ពល​កើត​ឡើង​វិញ

Posted: 21 Dec 2011 10:01 PM PST

រាជ​ធានី​ភ្នំពេញ ៖ នៅ​វិទ្យា​ស្ថាន​បច្ចេក​​វិទ្យា​នៃ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២០ ធ្នូ ក្រុម​ហ៊ុន​Schneider Electric បាន​រៀប​​ចំ​សិក្ខា​សាលា​ផ្តាច់​មុខ​ស្តី​ពីប្រសិទ្ធ​ភាព​ថា​មពល​សម្រាប់​ និស្សិត​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា ។

រថយន្តឡង់គ្រីស្ស័រ​បើក​បុក​​ម៉ូតូឌ្រីម​​ចត​ស្ងៀម​​រួច​ជ្រុលទៅ​បុក​ចូល​ក្នុង​ភោជនីយ​ដ្ឋាន​​មណ្ឌល​​គិរី

Posted: 21 Dec 2011 10:01 PM PST

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ មាន​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង ពណ៌​ខ្មៅ បាន​បើក​​ទៅ​បុក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ដែល​​ចត​ស្ងៀម ​រួច​ជ្រុល​ទៅ​បុក​ជ​ញ្ជាំ​ង​រុល​ចូល​ក្នុង​ភោជនីយ​ដ្ឋាន​មណ្ឌលគិរី ​ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​វិ​ថី​ត្រសក់​ផ្អែម ខាងត្បូង​ផ្សារ​ទំនើប​​សូ​រិ​យា ក្នុង​សង្កាត់​បឹង​រាំង

ស្រវឹងធ្លាក់​​ភ្នែក​​បោះ​ពួយ​​ម៉ូតូឌ្រីម C125 ទៅ​បុក​ម៉ូតូ​គុប​

Posted: 21 Dec 2011 09:59 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​​បោះ​ពួយ​​ម៉ូតូ C125 ​មួយ​គ្រឿង​​ទៅ​បុក​ម៉ូតូ​គុប​​ពណ៌​ទឹក​ប៊ិច ​មួយ​គ្រឿង បណ្តាល​ឱ្យ​​នារី​ម្នាក់រងរបួស ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​​២១ ធ្នូ ២០១១ ​តាមផ្លូវបេតុង​​ភូមិ​ច្រេស សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ ។

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​អេស្ប៉ាញ​​គ្រង​ចំណាត់​ថ្នាក់លេខ 1របស់ FIFA 4​ឆ្នាំ​ជាប់ៗគ្នា

Posted: 21 Dec 2011 09:53 PM PST

ក្រុមបាល់ទាត់​​​ជម្រើស​ជាតិ​អេស្ប៉ាញ
យោងទៅតាម​​ប្រភពព័ត៌មាន​​​​​អេ ភី​ចេញ​ផ្សាយ​​កាលពីថ្ងៃពុធ ​ទី២១ ធ្នូ ឆ្នាំ ២០១១ ​បាន​ឱ្យ​ដឹង​ថា ក្រុមបាល់ទាត់​​​ជម្រើស​ជាតិ អេស្ប៉ាញ​ដែល​​បានគ្រង​ជើង​ឯកបាល់​ទាត់​​យូ​​រ៉ូ​​ឆ្នាំ​២០០៨ ​និង​​គ្រងជើងឯក​​បាល់​ទាត់​​ពិភព​លោក​​​ឆ្នាំ២០១០ ​នៅ​តែ​​រក្សា​​បានចំណាត់ថ្នាក់កំពូល​​តារាង​​​របស់ FIFA ​ដដែល​ ហើយ​ជា​ពិសេស​នោះ​ គេអាច​គ្រប់​គ្រង​តំណែង​នេះ​បាន​ក្នុងរយៈ​ពេល​៤ឆ្នាំ​ជាប់​ៗគ្នា​​ចុង​​ក្រោយ​នេះ ។

កីឡាករប្រដាល់អាមេរិកមេវេដឌ័រត្រូវកាត់ទោសឱ្យជាប់គុក90ថ្ងៃនិងពិន័យ2.500ដុល្លារពីបទវាយតប់

Posted: 21 Dec 2011 08:15 PM PST

កីឡាករ​អា​មេរិក​ហ្វ្លយ មេវេដឌ័រ
កីឡាករ​ប្រដាល់​មិន​ធ្លាប់​ចាញ់​​របស់​អា​មេរិក​ ហ្វ្លយ មេវេដឌ័រ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ត្រូវ​​តុលាការ​មួយ​ក្នុង​ក្រុង​ឡា​ស​វេ​ហ្គាស់​រដ្ឋ​នេ​វ៉ា​ដា សហ​រដ្ឋ​​អា​មេរិក​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៩០​ថ្ងៃ​ក្រោយ​ពី​រូប​គេ​បាន​ឆ្លើយ​សារ​ភាព​ទោស​កំហុស​ចំពោះ​បទ​ចោទ​ប្រកាន់​ប្រើ​អំពើ​ហិង្សា​វាយ​តប់​និង​បទ​បៀត​បៀន​កេរ្តិ៍​ខ្មាស​ចំនួន​២​ករណី​ ។ ក្រៅ​ពី​ជាប់​ទោស​៩០​ថ្ងៃ​ តុ​លាការ​នៅ​បាន​បញ្ជាឱ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​ចូល​ខ្លួន​បម្រើ​ក្នុងសហ​គម​ន៍ចំនួន​១០០​ម៉ោង​និង​ពិ​ន័យ​​ជា​ប្រាក់​២៥០០​ដុល្លារ​ថែម​ទៀត​ផង​។ ​ការ​ឆ្លើយ​ទទួល​កំ​ហុស​របស់​មេវេដឌ័រ​គឺ​ដើម្បី​ជៀស​វាង​ពី​ការ​ចោទ​ប្រកាន់​

សភា​ឌូម៉ា​រុស្ស៊ី​​​ជ្រើសរើស​​​​ប្រធានថ្មី​​របស់ខ្លួន​

Posted: 21 Dec 2011 08:10 PM PST

ទិដ្ឋភាព​​​ក្នុង​សភា​​ឌូម៉ារុស្ស៊ី​
​​សភាឌូម៉ា​ថ្មីរបស់​រុស្ស៊ី​​បានជ្រើសតាំង​​​​លោក​​ស័រហ្គេយ ​ណារីស្គីន ​ជាប្រធានថ្មីរបស់ខ្លួន​​​នា​ឱកាស​​​សម័យប្រជុំ​​លើកដំបូង​កាលពីថ្ងៃទី​​២១ ធ្នូ​។​ លោកណារី ស្គីន ​ដែលតែង​តាំង​ដោយ​គណ​បក្ស​រុស្ស៊ី​រួបរួម​​ទទួលការគាំទ្រ​ក្នុងសភា​​ដោយ​​​២៣៨​សំឡេង ​​ខណៈដែល​​​សភារុស្ស៊ី​​មាន​កៅអី​​​សរុប​​​៤៥០​។​ លោកណារីស្គិន​​ អាយុ​​​៥៧ឆ្នាំ ​​បានធ្វើការ​ក្នុង​វិមាន​ក្រឹមឡាំង ជានាយ​ខុទ្ទកាល័យ​​ប្រធានា​ធិប​តី​​មុនពេលក្លាយ​ជា​​​​ប្រធានសភា​។​ ក្រោយ​ការ​ជ្រើស​តាំង​លោក​​ណារីស្គីន បាន​ថ្លែង​​​​សុន្ទរកថា​​មួយនៅ​មុខសភា​​​ ដោយសន្យា​​​ធ្វើ​ការ​​​​កែទម្រង់​​​ប្រព័ន្ធ​​​នយោបាយ​រុស្ស៊ី​ ដើម្បី​ឱ្យ​កាន់​តែ​​​​មានប្រសិទ្ធ​ភាព​។

លោក​​គីម ជុង​អ៊ុន មេដឹកនាំ​​ថ្មីស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​

Posted: 21 Dec 2011 08:06 PM PST

លោកគីម ជុង​អ៊ុន និងបណ្តា​មេទ័ព​ចាស់​ៗ​​
​មេដឹកនាំថ្មីកូរ៉េ​ខាងជើង​ត្រូវ​ចែក​អំណាច​គ្នា​ជាមួយ​បណ្តាមេទ័ព និង​​​សាច់ញាតិគ្រួសារ​។​ លែង​ដូច​ពីមុនទៀតហើយ ​នៅកូរ៉េ​ខាងជើង ​​ដែលលោកគីម ជុងអ៊ី​ល ធ្លាប់​​​​ក្តោប​អំណាច​​​​ទាំង​អស់​ក្នុង​​ដៃ។​ អ្នកបន្តវេន​​​​​​ពីលោកគីម ជុង​អ៊ី​ល ​គឺ​កូន​ប្រុស​​ពៅ​លោកគីម ជុងអ៊ុន ​ជាអ្នក​មកគោរពសព​​ឪពុក​​​លោក​មុនគេ ក្រោម​ការ​​ថត​យក​រូបភាព​របស់​កាមេរ៉ា​ទូរទស្សន៍​រដ្ឋ​។​ ឧត្តមសេនីយ៍​​​ផ្កាយ​​៤ ​ដ៏ក្មេង​​​នេះ​មានអាយុ​មិនដល់​​​៣០ឆ្នាំ​​ផង ពិតជា​​​មេដឹកនាំ​​​ថ្មីរបស់​កូរ៉េខាងជើង ក៏ប៉ុន្តែ គេ​ខ្លាច​​​រូប​គេ​ក្លាយ​​​ជា​​ជនផ្តាច់ការ​មួយរូប​

ម៉ូតូ​និង​ម៉ូតូ​​បុក​គ្នា​​ទាំង​ព្រឹក​​មិន​មាន​អ្នក​ណា​សង​​អ្នក​ណា​

Posted: 21 Dec 2011 07:47 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ទាំង​ព្រឹក​នៅ​ចំណុច​ផ្លូវ​លេខ​៥២៨​កែង​៣១៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២​ ធ្នូ។ គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​មិនជា​ធ្ងន់ធ្ងរ​ទេ គ្រាន់​រលាត់​ដៃ​ជើង និង​ខូច​ម៉ូតូ​បន្ដិចបន្ដួច ហើយ​ភាគី​ទាំង​ពីរ​បាន​សម្រួល​គ្នា​ដោយ​មិន​មាន​អ្នក​ណា​ខុស​អ្នក​ណា​

ចង.កសម្លាប់ខ្លួនចោលប្រពន្ធនិងកូន៣​នាក់ អ្នកជិតខាងអះអាងថាមកពីជីវភាព​ក្រីក្រ

Posted: 21 Dec 2011 07:45 PM PST

សពបុរសរងចង.ក

បុរស​ម្នាក់​ធ្លាក់​ពីលើ​ដើម​ត្នោត​​កម្ពស់​១២​ម៉ែត្រ

Posted: 21 Dec 2011 07:43 PM PST

បុរសរងគ្រោះ
ខេត្តកំពត ៖ បុរស​ម្នាក់​សន្លប់​ស្ដូក​ស្ដឹង ខណៈ​​ឡើង​ដើម​ត្នោត​​ឡៃ​​នៅ​ក្បែរ​ផ្ទះ​ ស្រាប់​តែ​​ធ្លាក់​ពី​លើ​ដើម​ត្នោត​ផ្កាប់មុខ​សន្លប់​កាល​ពី​​វេលា​ម៉ោង​​៧​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ធ្នូ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំ​ង​កញ្ឆែត ឃុំ​កំពង់​សំរោង ស្រុក​កំពត។ បុរស​រង​គ្រោះ​ឈ្មោះ​យ៉ុ​ន សុខ អាយុ​​៣៩​ឆ្នាំ ជា​ជាង​ធ្វើ​ទូក និង​ឡើងត្នោត មាន​ទីលំនៅ​​ភូមិ​-ឃុំ​ខាង​

ឃាត់ខ្លួន​ពលរដ្ឋឡាវ​​​១១នាក់ ខណៈ​ចូលកាប់​ឈើប្រណីត​ក្នុងទឹកដី​​​កម្ពុជា​

Posted: 21 Dec 2011 07:30 PM PST

​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​​ពលរដ្ឋឡាវ​​១១នាក់ ដែល​ចូលមកកាប់​ឈើ​​​ក្នុង​ដង​ព្រៃ​​ទឹកដី​​​​ប្រទេស​កម្ពុជា ត្រូវបានសមត្ថកិច្ច​​​ចាប់ឃាត់ខ្លួន​​ (មិន​មាន​​បាញ់​ប្រហារ​​​ដូច​បណ្តា​ប្រទេសជិត​ខាង​​​ផ្សេងៗ​​ទៀត​នោះទេ) ​កាលពីវេលាម៉ោង​​​១០ព្រឹកថ្ងៃទី​​​២១ ធ្នូ ​២០១១ ​នៅចន្លោះបង្គោល​​​លេខ​​​​០៤៥-០៤៦ តំបន់​​របៀង​​ត្រពាំង​ក្តួច ​ស្ថិតក្នុង​​ភូមិ​​ខាំ​​

​អ៊ី​តាលី ៖ តារាម៉ូដែល​​ម្នាក់​ចាប់​​​ខ្លួនជាមួយកូកា​អ៊ី​ន2,5​​​គីឡូក្រាម​លាក់​​ក្នុងសុដន់​

Posted: 21 Dec 2011 07:28 PM PST

យោង​តាម​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​អ៊ី​តាលី ANSA ថា ប៉ូលិស​​អ៊ី​តាលី បានចាប់ខ្លួន​​នារី​បង្ហាញម៉ូដ​​ម្នាក់​មកពី​​ប្រេស៊ីល​នៅព្រលាន​យន្តហោះ​​​ទីក្រុងរ៉ូម កាលពីថ្ងៃទី​​​​២១ ធ្នូ ​ដោយ​ក្នុង​សុដន់​ និង​​គូទ​របស់​​នារីនោះ មាន​លាក់​កូកា​អ៊ីន​​ដល់​ទៅ​​​២,៥គីឡូក្រាម​។​ នារីអាយុ​​៣៣​ឆ្នាំ​​រូបនេះ ​បានមក​ដល់​អ៊ី​តា​លី​​តាមយន្តហោះ​​មួយគ្រឿង​មកពី​​ក្រុង​​​សាវប៉ូឡូ ប្រទេស​​ប្រេស៊ីល ​ដោយ​ស្លៀកពាក់​​​​​នូវ​សម្លៀក​បំពាក់​​ដ៏​​ថ្លៃៗ​បំផុត ពិតណាស់​ ព្រោះចង់​​​​បិទ​បាំង​​​ការ​ប្រុងប្រយ័ត្ន​​​របស់ពួក​គយ ក៏ប៉ុន្តែ​​ពួកគយ​​​បាន​ចាប់អារម្មណ៍​​ និងមាន​​​ការ​សង្ស័យ​​​

ផឹកស៊ីនៅ​ហាង​​តាសា​រ៉ន​ដូង​៣​កាំបិត​​មើល​​មុខ​ឌឺដង​ច្រើន​ពេក​​វាយ​កណ្តាល​ក្បាល​មួយ​កែវ​ដេរ​៧​ថ្នេរ

Posted: 21 Dec 2011 07:11 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បែកក្បាល​ដេរ​៧​ថ្នេរ ខណៈ​​កំពុង​​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ហើយ​ចេះ​តែ​អង្គុយ​មើល​មុខ​គេ​របៀប​ឌឺ​ធ្វើ​ឱ្យ​គេ​ខឹង​​ទ្រាំ​មិន​បាន​យក​ កែវ​វាយ​កណ្ដាល​​ក្បាល​បែក​ដេរ​៧​ថ្នេរ កាលពី​វែ​លា​ម៉ោង​០១​និង​៥​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២២ ធ្នូ នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

ប្រមូល​សិស្ស​ទំនើង​គេច​សាលា​ដែល​ជួប​ជុំ​ប្រព្រឹត្ត​​អបា​យ​មុខ​យក​​​ទៅ​អប់រំ​

Posted: 21 Dec 2011 07:09 PM PST

សិស្សដែលគេចថ្នាក់
ខេត្តសៀមរាប ៖ ក្រុម​សិស្ស​ទំ​នើង​ដែល​គេច​សាលា​មិន​ចូលរៀន​ចំ​នួន​​២៩នាក់ បានត្រូវ​បានកម្លាំង​នគរ​បាល​​នៃ​អធិការ​ដ្ឋាន​ក្រុង​សៀម​រាប​សហ​ការ​ជា​មួយ ​​កម្លាំ​ង​នគរបាល​ប៉ុស្តិ៍​ សង្កាត់​ស្វាយ​ដង្គំ​ ប្រ​មូល​ និង​​បញ្ជូន​ទៅ​ធ្វើ​ការ​ព្រមាន ​និង​អប់រំ​ណែ​នាំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ​នេះ​ ។

​រុស្ស៊ី​បាញ់បង្ហោះ​​​យានអវកាស​​​មាន​មនុស្ស​ជិះ​​ទៅ​កាន់​ ISS

Posted: 21 Dec 2011 06:55 PM PST

យានអវកាស​​​ SOYOUZ ពេញ​​បាញ់បង្ហោះ​​​ចេញ​
​ទីភ្នាក់ងារ​​​អវកាស​​​​សហព័ន្ធរុស្ស៊ី ROSCOSMOS រាយការណ៍​ថា ​យាន​អវកាស SOYOUS TMA-03M ដែលដឹក​អវកាស​យានិក​​៣នាក់ទៅកាន់​ស្ថានីយ​អវកាស​​អន្តរជាតិ​​ ISS ត្រូវបានបាញ់បង្ហោះ​​​ពី​​ទីតាំង​បាញ់​បង្ហោះ​រុស្ស៊ីទៅកាហ្សាក់ស្ថាន​កាលពីថ្ងៃទី​​២១ ធ្នូ ។​ តាមរយៈ​ការផ្សាយ​​បន្តផ្ទាល់​របស់ ROSCOSMOS គេអាច​ឃើញ​​​យាន SOYOUZ TMA-03M ត្រូវបាញ់បង្ហោះ​​​នា​វេលាម៉ោង​​​​១៧​និង​​​​១៦នាទី ម៉ោង​នៅក្រុង​​​មូស្គូ ​ចេញ​​ពី​មជ្ឈមណ្ឌល​អវកាស​​​បៃកូនួរ នៅ​កាហ្សាក់​ស្ថាន ហើយ​យាននេះ​បានទៅដល់​​តារាវិថី​​​ក្រោយ​​​បាញ់បង្ហោះ​​​​បាន​៩នាទី ។

ឈើធ្នង់​​១១៥​កំណាត់​ឈ្មួញ​​លាក់​ទុក​នៅ​ក្នុង​ព្រៃត្រូវ​រក​ឃើញ​រឹប​អូស​

Posted: 21 Dec 2011 06:52 PM PST

ឈើប្រណីត
ខេត្តមណ្ឌលគិរី ៖ ឈើប្រណីត​ជាង​១០០​កំណាត់លាក់ទុកក្នុងព្រៃជ្រៅ ត្រូវលោក​ព្រះ​រាជអាជ្ញារង សោម វុទ្ធី ដឹកនាំមន្ត្រីជំនាញ​ លោក​កែវ សុភ័ក្រ្ត ប្រធានព្រៃការពារមណ្ឌល​គិរី និង​លោក​ឈួន សេរីវឌ្ឈន៍ នាយផ្នែករដ្ឋបាល​ព្រៃ​ឈើកោះញែក និងកងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​នាក់កាលពីថ្ងៃទី​១៨ ធ្នូ ២០១១ ចុះ​

រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អា​មេរិក​គាំ​ទ្រ​កម្ម​វិធីការ​ប្រ​​​គំ​តន្ត្រី​MTVប្រឆាំ​ង​ការ​ជួញ​ដូ​រមនុស្ស

Posted: 21 Dec 2011 06:51 PM PST

រាជ​ធានី​ភ្នំពេញ ៖​ បន្ទាប់​ពី​ទិវា​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ រដ្ឋា​ភិបាល​សហរដ្ឋ​អា​មេរិក​តាម​រយៈ​ទីភ្នាក់​ងារ​សហរដ្ឋ​អា​មេរិក​ ដើម្បីអភិវឌ្ឍ​ន៍​អន្តរ​ជាតិ​​(USAID)​បាន​ចូល​រួម​ជា​មួយ​កម្ម​វិធី​MTV EXIT(បញ្ឈប់​ការ​កេង​ប្រ​វ័ញ្ច​ និង​ការ​ជួញ​ដូរ​មនុស្ស​)​ក្នុង​ការ​ផ្តើម​វេទិ​កាយុវវ័យ​ថ្នាក់​ជាតិ​លើក​ ដំបូង​ដែល​មិន​ធ្លាប់​មាន​

Samsung អបអរ​ការ​លក់ទូរស័ព្ទ​ដៃ​បាន300លាន​គ្រឿង​ក្នុង​ឆ្នាំ​2011

Posted: 21 Dec 2011 06:40 PM PST

ការបង្ហាញទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន
Samsung Electronic Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ទូរស័ព្ទ​ដៃ​នៅ​លើពិភពលោក​ បាន​ប្រកាស​នៅ​ឯ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ នា​ថ្ងៃ​ទី១១ ធ្នូ ឆ្នាំ ២០១១ថា ឆ្នាំ​នេះ​ជា​លើក​ដំបូង​ក្នុងប្រវត្ដិសាស្ដ្រ របស់​ខ្លួន​ដែល Samsung បាន​លក់​ទូរស័ព្ទ​ដៃ​អស់​រហូត​ដល់៣០០លាន​គ្រឿង​។

ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​ គ.ជ.ប​ បដិសេធ​ពាក្យ​បណ្តឹង​គណបក្ស​សម រង្ស៊ី

Posted: 21 Dec 2011 06:37 PM PST

រាជធានីភ្នំពេញ ៖ ​យោង​តាមការ​ប្រកាស​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង២​រសៀល​​​នា​ថ្ងៃ​ទី ២១ ធ្នូ ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​នៃ​គណៈ​កម្មា​ធិ​ការជាតិ​​រៀប​ចំ​ការ​បោះ​ ឆ្នោត​(គ.ជ.ប)​បាន​បើក​សវនា​ការ​ជា​សា​ធារណៈ​ដោះ​ស្រាយ​បណ្តឹង​លេខ​ ០៤៥/១១​ របស់​គណបក្ស​សម​ រង្ស៊ី​

ទិញម៉ូតូយកមកជួសជុលទុកជិះជាប់​ចោទទទួលផលចោរកម្ម

Posted: 21 Dec 2011 06:36 PM PST

ជនជាប់ចោទ និងម៉ូតូ
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី​២១ ធ្នូ ​២០១១ សមត្ថកិច្ចបានឃាត់ខ្លួនបុរស​ម្នាក់​ឈ្មោះជុំ ចាន់ អាយុ២៥ឆ្នាំ នៅ​ភូមិ​កណ្ដាល ឃុំ​អន្លង់​ត្នោត ស្រុកក្រគរ ពីបទទទួលទិញ​ផល​ចោរ​កម្មគឺម៉ូតូម៉ាកអាយខុន ពណ៌សលាយ​ក្រហម គ្មានស្លាកលេខមួយគ្រឿង។

​ស៊ីរី ៖ មនុស្ស​ជាង​​100នាក់ស្លាប់ក្នុង​ភូមិ​មួយ​

Posted: 21 Dec 2011 06:19 PM PST

បាតុកម្ម​​​គាំទ្រ​​ប្រធានាធិបតី​ស៊ីរី​​
​កងកម្លាំង​​រដ្ឋាភិបាលស៊ីរី​បានឡោមព័ទ្ធ​​​ និង​បាញ់​ប្រហារលើ​ភូមិ​​មួយនៅភាគ​ពាយ័ព្យ​​​កាល​ពី​ថ្ងៃទី​​​​​២០ ធ្នូ កន្លង​មក​នេះ ​ដោយ​សម្លាប់​​​​មនុស្ស​ជាង​​​១០០នាក់ ​ដែលជាប់ក្នុង​​​ការឡោមព័ទ្ធ​​ នោះ​។ នេះជា​​​ការ​អះអាង​កាលពីថ្ងៃទី​​២១ ធ្នូ ​របស់​សាក្សី និង​បណ្តាអង្គការ​​សិទ្ធិមនុស្ស​​។ តុល្យ​​ការ​​រយៈ​ពេល​​២ថ្ងៃ ​នៃ​អំពើហិង្សា​​​នៅស៊ីរី​ចំនួន​​អ្នក​ស្លាប់​​​អាច​មាន​​​លើស​ពី​​២០០នាក់​។​ នេះជាការ​​វាយប្រហារ​​​យ៉ាងបង្ហូរឈាម​​បំផុត​មួយ​​រយៈ​ពេល​​​​៩ខែ ​​​នៃការ​តវ៉ាប្រឆាំង​នឹង​របប​របស់​លោកប្រធានាធិបតី​​បាចា​អាល់ អាសាដ​។

បាញ់​ប្លន់​ដាច់​អហង្ការ​​ទៀត​ហើយ ! ​គឺ​​បាញ់​យុវជន​ម្នាក់​ប្លន​់យក​ម៉ូតូ​​​ពេល​ឈប់​និយាយ​ទូរស័ព្ទ​

Posted: 21 Dec 2011 06:16 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​ក្នុង​ចំណោម​​គ្នីគ្នា​​៣​នាក់ ត្រូវ​ជន​​អន្ធ​ពាល​ដើរ​ស្វែង​រក​​ប្លន់​​ទ្រព្យ​សម្បត្តិ​ពេល​យប់​ បាញ់ប្រហារ​២​គ្រាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រីម​​សេ​១២៥ ស៊េរី​២០០៨ បិទ​តែម​២០១១ ពណ៌​ខ្មៅ ​ជិះ​ចេញ​ទៅ​បាត់​ បន្សល់​ទុក​​ឱ្យ​​យុវ​ជន​ម្ចាស់​ម៉ូតូ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​ដែល​មើល​ទៅ ​គួរ​ឱ្យ​តក់​ស្លុត​បំផុត គឺ​រង​របួស​ក្រោម​

រថយន្ត​​​2គ្រឿង​​​បុកគ្នា​​នៅ​ភ្លើង​​​ស្តុប​​ទួល​ទំពូង​ទារ​​សំណង​​140ដុល្លារ​អាមេរិក

Posted: 21 Dec 2011 06:03 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​​ រថយន្ដ​២គ្រឿង​​បាន​បុក​គ្នា​នៅ​ចំណុច​ភ្លើងស្ដុប​ទួល​ទំពូង​​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់ថ្ងៃ​ទី​២១ ធ្នូ ។ គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​មិនបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេគ្រាន់​តែ​​ ក្រ​ពឹត​រថយន្ដ​បន្ដិច និង​ជ្រុះ​កាង​

ថវិកា​200ដុល្លារ​នាំ​​ទៅ​ប្រ​គល់​ដល់​ដៃស្ត្រី​​អ​ភ័ព្វ​ប្តី​ធ្វើ​បាប

Posted: 21 Dec 2011 06:00 PM PST

រាជធានីភ្នំពេញ ៖​ ​​អាណិកជន​​ខ្មែរ​​នៅ​​សហ​រដ្ឋ​អា​មេរិក​​​​មួយ​រូប ​បាន​ឧ​ប​ត្ថម្ភ​​ថវិកា​ចំនួន​២០០​ដុល្លារ ​ដល់​ស្ត្រី​មេ​ម៉ាយ​​​មាន​កូន​៥​នាក់ ដែល​ត្រូវ​​​ប្តី​វាយ​ធ្វើ​បាប​​ និង​ចុះ​ចោល​​​ជា​បន្ត​បន្ទាប់​ ហើយ​ថវិកា​នេះ​ត្រូវ​បាន​ភ្នាក់​ងារ​​កោះសន្តិ​ភាព​​នាំ​យកទៅ​​ប្រ​គល់​​​ ដល់​ដៃ​ស្ត្រី​រូប​នេះ​​ នៅ​ឯ​ផ្ទះ​ជួល​ដែល​នាង​​​ស្នាក់​នៅ​​ កាល​ពី​​​ព្រឹក​ ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​

ឧកញ៉ា​​​​អូស្មាន ហាស្សាន់ ​ប្រគល់​​វិញ្ញា​បនបត្រ​​​​​ក្នុង​ឱកាស​​​បិទវគ្គ​​បណ្តុះបណ្តាល​គ្រូអ៊ិស្លាម​

Posted: 21 Dec 2011 05:58 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ចាម​ ៖ កាលពី​​​ព្រឹក​​ថ្ងៃទី​​​២០ ធ្នូ ​ លោក​ឧកញ៉ា​​​​អូស្មាន​ ហាស្សាន់ រដ្ឋលេខាធិការ​​​​ក្រសួង​​ការងារ​និងបណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈនិង​ជា​​ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​​មូស្លីម​​​កម្ពុជា បាន​​អញ្ជើញ​​ជាអធិបតីភាព​​​ក្នុង​​​ឱកាស​​​​បិទ​វគ្គ​​​​បណ្តុះ​បណ្តាល​​​ គរុកោសល្យ​​​​និង​​ចែក​វិញ្ញាបន​បត្រ​​​​​ដល់​​គ្រូ​អ៊ិស្លាម​ចំនួន​​​២០០​ នាក់ ​​​នៅភូមិ​​​រកា

រកឃើញថាម៉ឹក ដារ៉ា និងគូកន​យក​ការិយា​ល័យរដ្ឋនៃមន្ទីរប្រឆាំងគ្រឿងញៀន ជាកន្លែងរកស៊ី

Posted: 21 Dec 2011 05:56 PM PST

ម៉ឹក តារា និងបក្សពួក
ខេត្តបន្ទាយមានជ័យ ៖ ក្នុងការសន្និដ្ឋាន​លើ​អង្គហេតុទី៥និងទី៦ កាលពីថ្ងៃទី២០ ធ្នូ ២០១១​នេះ អយ្យការអមសាលាដំបូងខេត្ត​បន្ទាយ​មានជ័យ ដែលក្រុមប្រឹក្សាជំនុំជំរះ​នៃ​សាលា​ដំបូងខេត្ត បានជំនុំជំរះ រួចកាលពីថ្ងៃទី​១៧ វិច្ឆិកា ដល់ថ្ងៃទី១២ ធ្នូ ២០១១ កន្លងមក​នេះ បានយោងមាត្រាច្បាប់​ព្រហ្មទណ្ឌ និង​នីតិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!