Koh Santipheap Daily

Koh Santipheap Daily


ប្រធានាធិបតី​​ចិន លោក​ហ៊ូ ជីនតាវ ​​សម្តែង​​មរណទុក្ខ​​ចំពោះ​​​មរណភាព​​​របស់​លោក​គីម ជុងអ៊ី​ល​

Posted: 19 Dec 2011 11:44 PM PST

​ប្រធានាធិបតី​ចិន លោក​ហ៊ូ ជីនតាវ ​កាលពី​ថ្ងៃទី​​​២០ តុលា ​​បានអញ្ជើញ​​​​ទៅកាន់​​​ស្ថានទូត​កូរ៉េ​ខាងជើង ប្រចាំក្រុង​​​ប៉េកាំង ដើម្បី​​​​សម្តែង​​​មរណទុក្ខ​​ចំពោះ​មរណភាព​​​នៃ​​មេដឹកនាំ​​​កំពូល​កូរ៉េ​ខាងជើង​​ លោកគីម ជុង​អ៊ី​ល​។​ ប្រទេស​ចិន​​កាលពីថ្ងៃទី​​១៩ ធ្នូ ​​បានផ្ញើ​​​សារ​ចូលរួម​​រំលែកទុក្ខ​​​​មួយដល់​កូរ៉េ​ខាង​ជើង ​ចំពោះ​មរណ​ភាពរបស់​​លោកគីម ​ជុងអ៊ី​ល​។​

Tom Lewis ជាកីឡាករថ្មី​ឆ្នើម​ប្រចាំ​ឆ្នាំ2011 ក្រប​ខណ្ឌកីឡា​វាយកូន​ហ្គោល​ទេស​ចរណ៍​អឺរ៉ុប

Posted: 19 Dec 2011 11:41 PM PST

កីឡាករ​អង់​គ្លេស Tom Lewis
ម្ចាស់​ជើង​ឯក​ British Openកីឡាករ​ Tom Lewisបាន​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស​កីឡា​វាយ​កូន​ហ្គោល​ប្រ​ចាំ​ឆ្នាំ​របស់​ក្រប​ខណ្ឌ​​ទេស​ចរណ៍​អឺរ៉ុប​ Eurpoean Tour Rookie of the Yearបន្ទាប់​ពី​សម្រេច​បាន​សមិទ្ធផល​ល្អ​រយៈ​ពេល​១២​ខែ​កន្លង​មក​នេះ ។ Lewisវ័យ​២០​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ Welwyn Garden Cityប្រទេស​អង់​គ្លេស​ធ្វើ​បាន​លទ្ធផល​ល្អ​បំ​ផុត​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​នៃ​ការ​ប្រកួត Open។

យុវជន​២​នាក់​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ប្រចាំ​​ខេត្ត​កំពង់​ធំ ជិះ​​ម៉ូតូ​​បុក​បង្កាន់​ដៃ​ស្ពាន

Posted: 19 Dec 2011 11:33 PM PST

ខេត្តកំពង់ធំ ៖ យុវជន​២​នាក់​ជា​បុគ្គ​លិក​​របស់​ក្រុមហ៊ុន​មួយ​បាន​រង​របួស​បាក់ជើង​ ខាងឆ្វេង​ដូច​គ្នា ខណៈ​ដែលជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​បង្កា​ន់​ដៃស្ពាន​បណ្ដាល​ឱ្យ​ដួល​រងរបួស កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ធ្នូ នៅ​តាម​ផ្លូវលំ​ក្នុង​ភូមិ​ខ្វែក ស្រុក​ស​ន្ទុ​ក ។

ផ្លូវ​លំ​1​ខ្សែ​ប្រ​វែង​1.400ម៉ែត្រ​​ខូច​5​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​​ជួស​ជុល​ឡើង​វិញ

Posted: 19 Dec 2011 11:30 PM PST

ខេត្ត​បន្ទាយ​មានជ័យ ៖​ ​ផ្លូវ​លំ​១​ខ្សែ​ប្រ​វែង​​១.៤០០​ម៉ែត្រ​ចាប់​ពី​ភូមិ​រូង​ក្រ​បៅ​ ដល់​ភូមិ​គោក​អម្ពិល ឃុំ​អូរ​ប្រាសាទ ស្រុង​មង្គល​បុរី​ ដែល​មាន​​ការ​​ខូច​ខាត​​រយៈ​​ពេល​៥​ឆ្នាំ​មក​ហើយ ត្រូវ​បានជួស​ជុល​​ឡើង​វិញ ដោយ​ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ​។

ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​អ្នក​ជិះពីក្រោយ​​​គេច​ដួល​​របួស​ធ្ងន់​

Posted: 19 Dec 2011 11:23 PM PST

អ្នករងរបួស
ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ឈ្មោះសូត្រ ថៃ អាយុ​២១ឆ្នាំ មានកូនស្រីម្នាក់ឈ្មោះសូត្រ តុលា អាយុ១ឆ្នាំ៣ខែ ជិះម៉ូតូម៉ាក​ឌ្រីមស៊េរី​ឆ្នាំ​២០១០ ស្រប​ទិស​គ្នា​​ជា​មួយ​ម៉ូតូមួយគ្រឿង​​ទៀត ​ស្រាប់​តែ​មក​ដល់​កន្លែង​កើត​ហេតុ​ម៉ូតូ​​ខាង​មុខ​​បត់​ចូលផ្ទះដោយមិនបាន​ មើល​ក្រោយ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​គេច​មិន​ទាន់​ដួលរងរបួសយ៉ាងធ្ងន់ធ្ងរ រហូត​សន្លប់​​បាត់​បង់ស្មារតី ។ ហេតុ​ការណ៍​នេះ​

បុរស​ជន​បរទេស​ម្នាក់​ដេក​ស្លាប់​​នៅ​ក្នុង​ផ្ទះ​ជួល​ ក្នុង​លក្ខណៈ​​មិន​ប្រក្រតី​

Posted: 19 Dec 2011 11:23 PM PST

សពជនបរទេស
ខេត្តព្រះសីហនុ ៖ សពជនបរទេស​ម្នាក់​ត្រូវ​​បាន​ម្ចាស់​ផ្ទះ​​​ប្រទះឃើញកាលពីវេលាម៉ោង៨ នាទី​យប់​ថ្ងៃទី១៩ ធ្នូ នៅក្នុង​បន្ទប់​​លេខ០៩ ក្នុងផ្ទះ​ជួល។ ​ដែល​ជាកម្មសិទ្ធិរបស់លោករស់ សិរីវុឌ្ឍន៍ ភេទ​ប្រុស អាយុ៦០ឆ្នាំ ជាមន្រ្តីប៉េអឹម​ចូល​និវត្តន៍ ស្ថិតក្នុងក្រុម៤ ភូមិ៥ សង្កាត់៤ ក្រុង​ព្រះសីហនុ។ សព​ដែល​​ប្រទះ​ឃើញ​​នោះ​មាន​សភាព​​ហើម​ស្អុយ​​​ទៅ​ហើយ​​ដេកលើគ្រែ​ពូក​ត្រឹម ​ភ្លៅ​ឡើង​លើ

​ចាប់​ផ្តើម​​​កិច្ចប្រជុំ​​កំពូល​អនុមហា​តំបន់​​​​មេគង្គ​នៅភូមា​

Posted: 19 Dec 2011 11:06 PM PST

​មេដឹកនាំ​​​របស់​ប្រទេស​​​​ជា​សមាជិក GMS
​កិច្ចប្រជុំ​​កំពូល​​លើកទី​៤ ​របស់​អនុ​​​មហា​តំបន់​មេគង្គ GMS បានចាប់ផ្តើម​​​កាលពីថ្ងៃទី​​២០ ធ្នូ នៅ​មជ្ឈមណ្ឌល​​​សន្និសីទ​​​អន្តរជាតិ​​​របស់​​មីយ៉ាន់​ម៉ា (ភូមា) ​​នាទីក្រុង​​ណៃ​ពិដោ ​​ក្រោមប្រធាន​បទ​​​ «​​​ហួស​ពីឆ្នាំ​​​​២០១២ ៖ ឆ្ពោះទៅរក​ទសវត្ស​​ថ្មី​មួយ​​នៃ​​​ភាពជា​ដៃគូនៃការអភិវឌ្ឍន៍​​​ជា​យុទ្ធ​សាស្ត្រ​​​​​របស់ GMS»។​ ប្រធានាធិបតី​​​ភូមា លោក​​អ៊ូថេន ​​សេន ប្រធាន​កិច្ចប្រជុំកំពូល​នេះ បានថ្លែង​​សុន្ទរកថា​​​​មួយ​នា​​​​ពិធីបើក​​កិច្ចប្រជុំ​កំពូល​នោះ​ ។​

KCNA ៖ ប្រជា​​ជន​​គាំទ្រ​​ពេញទំហឹង​​​ចំពោះការ​​ដឹកនាំ​របស់​​លោកគីម ជុង​​អ៊ុន​

Posted: 19 Dec 2011 10:59 PM PST

លោក​គីម ជុង​អ៊ុន​
ទីភ្នាក់ងារ​​​ព័ត៌​មានផ្លូវ​ការ​​​កូរ៉េ​ខាង​ជើង KCNA រៀបរាប់​​កាលពីថ្ងៃទី​​​១៩ ធ្នូ ថា ប្រជា​ជន​​​​កូរ៉េ​ខាងជើង​​នឹងគាំទ្រ​​​​ ហើយ​នឹង​​ផ្តល់​ទំនុកចិត្ត​​​​ចំពោះការ​ដឹកនាំរបស់​លោក​គីម ជុង​អ៊ុន​។​ KCNA ក្នុងអត្ថបទ​​​មួយសរសេរថា ប្រជា​ជន​​កូរ៉េដែល​កំពុង​មានទុក្ខក្រៀមក្រំ​​ បង្ហាញ​​​ជា​ថ្មី​​ពីការ​​​សន្យា​ស្មោះត្រង់​​​​​ជានិច្ច​ចំពោះ​​ការដឹកនាំ​របស់​លោកគីម ជុង​អ៊ុន ​ដោយ​ជម្នះ​នូវ​​​ទុក្ខ​​ក្រៀមក្រំ និង​ដោយបង្ហាញ​​​ពីកម្លាំង និង​​ភាពអង់​អាច​​ក្លាហាន​។​

ផេង គន្ធាបុរី ​និងបក្ស​ពួក​ជ​ម្រះ​​​ព្រឹក​មិញ​​​មិនទាន់​ចប់​​​ បន្តនៅ​រសៀល​​​នេះទៀត​

Posted: 19 Dec 2011 10:40 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​​វេលា​ម៉ោង​​​​១​និង​​​​​​៣០​នាទីរសៀល​​ថ្ងៃទី​២០ ធ្នូ ​​​២០១១ ​សាលាដំបូង​​រាជធានីភ្នំពេញ ​នឹង​ចាប់​ផ្តើម​​​​សួរ​ដេញដោល​ក្នុង​​សវនាការ​​ជំនុំជម្រះ​​​ទោស​លោកស្រី​​ ​ផេង គន្ធា​បុរី ​និង​​បក្សពួក​បន្តទៀត ​​បន្ទាប់ពី​​​​សម្រាក​រយៈ​ពេល​​ខ្លី ដើម្បី​​​ទទួលទាន​អាហារ​ថ្ងៃ​​ត្រង់​...​​​មាន​ន័យ​​​​ថា ព្រឹក​មិញ​នេះ ​តុលាការ​​​​សួរដេញដោល​ជម្រះ​​មិន​ទាន់​ចប់នៅឡើយ​​ទេ ​ហើយ​​​ក៏​មិន​​ទាន់​ដឹង​ថា ​

ស្រវឹងធ្លាក់​ភ្នែកប្រញាប់​​ទៅ​ច្រៀង​ខារ៉ា​អូខេ​ជា​មួយ​ពួក​ម៉ា​ក​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​បែក​​មុខ​​

Posted: 19 Dec 2011 10:38 PM PST

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានរង​របួស​ធ្ងន់​ ខណៈដែលស្រវឹងធ្លាក់ភ្នែកជិះម៉ូតូធ្លាក់​ជង្ហុក​ដួលម្នាក់ឯង ព្រោះ​​តែប្រញាប់​ទៅ​ច្រៀង​ខារ៉ា​អូខេ កាលពីវេលាម៉ោង១០​យប់ថ្ងៃទី១៩ ធ្នូ នៅ​លើកំណាត់ផ្លូវមួយ​កន្លែង​ក្បែរ​ភោជនីយដ្ឋាន​អ៊ិច​ហ្គោល ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់រតនះ ក្រុង​បាត់ដំបង។

សពស្ត្រី​អណ្តែត​ទឹក​​ក្នុង​ស្ទឹង​សែ​សិន​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា ​ជា​កា​រលោត​ពី​លើ​ស្ពាន​ធ្វើ​អត្ត​ឃាត

Posted: 19 Dec 2011 10:36 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មាន​ការភ្ញាក់​ផ្អើល​មួយ​បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​សព​ស្រ្តីម្នាក់​​អណ្តែត ​ក្នុងទឹកស្ទឹងសិរីសោភ័ណ កាលពីវេលា​ម៉ោង​៨និង៣០នាទីព្រឹកថ្ងៃទី១៨​ ធ្នូ ​នៅចំណុច​ក្រោមស្ពានសែសិន ស្ថិតនៅ​ភូមិសែ​សិន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ​បាន​ធ្វើ​ឱ្យ​អ្នកដំ​ណើរ​​​ឆ្លងកាត់ និងប្រជាពលរដ្ឋរស់នៅក្បែរ​នោះ​នាំគ្នាឈរមើលត្រៀបត្រា​ ។ នាឱ​កាស​នោះ​ គេ​​

គណៈប្រតិភូ​ក្រសួង​​​ព័ត៌​មាន​​​និង​​ទូរគមនាគមន៍​​​វៀត​ណាម​​​ធ្វើ​​ទស្សនកិច្ច​នៅកម្ពុជា​

Posted: 19 Dec 2011 10:35 PM PST

រាជធានីភ្នំពេញ ៖​ កាលពី​​ថ្ងៃទី​​​១៨ ​ធ្នូ​​​​ គណៈ​​ប្រតិភូ​​ក្រសួង​​​ព័ត៌​មាន​​​ និង​​ទូរគមនាគមន៍​​នៃ​សាធារណរដ្ឋសង្គម​​និយម​​​​វៀត​ណាម​​ដឹកនាំ​​​ដោយ​​​ លោក​​បណ្ឌិត​​​ Nguyen Bac Son ​រដ្ឋមន្ត្រី​​​​ក្រសួង​​​ព័ត៌​មាន ​​​និង​ទូរគមនាគមន៍​​​វៀត​ណាម​​​ បាន​អញ្ជើញ​​​​មក​​ទស្សនកិច្ច​​នៅព្រះ​​រាជា​ណាចក្រ​កម្ពុជា​​ចាប់​ពី​​ថ្ងៃ ​ទី​១៨ ដល់​ថ្ងៃទី​២២​ ខែធ្នូ​ ឆ្នាំ​​២០១១ ។​

សមាគមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃកម្ពុជាត្រូវបានបងើ្កតឡើង

Posted: 19 Dec 2011 10:34 PM PST

រាជធានីភ្នំពេញ ៖​ កាលពីថ្ងៃទី១៨ ធ្នូ កន្លងមកនេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ​មាន​ការ​ជួបប្រជុំ​បង្កើតសមាគមគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​នៃកម្ពុជា (ស.គ.អ.ប.វ.ក)​ដោយមានការ​អញ្ជើញ​ចូល​រួមពីគ្រឹះស្ថានអប់រំបណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន

ស្រវឹង​ធ្លាក់​ភ្នែក​​ជិះ​ម៉ូតូ​បុក​រះ​​រ​បួស​ធ្ងន់​2នាក់ ស្រាល​2​នាក់ នៅ​កំពង់​ចក​

Posted: 19 Dec 2011 10:33 PM PST

​ខេត្ត​ស្វាយ​រៀង ៖​ បុរស​​២​​នាក់ដួល​ម៉ូតូ​បោ​ក​ក្បាល​​​ទៅ​លើ​ថ្នល់​សន្លប់​​​ស្តូក​ស្តឹងគួរ​ ឱ្យ​​សង្វេគ ដោយ​សារ​តែ​​​ស្រ​វឹង​ស្រា​ជោក​ ហើយ​​ជិះ​ម៉ូតូ​​​ទៅ​បុក​​ម៉ូតូ​២​គ្រឿង បន្ត​កន្ទុយ​គ្នា​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ថ្នល់​កៅ​ស៊ូ បោក​ក្បាល​​បែក​រង​របួស​ធ្ងន់​ធ្ងរ សន្លប់​នៅ​​កន្លែង​​ និង​ពី​រ​នាក់​ទៀត រង​របួស​​​ស្រាល​​ ។

ខណ្ឌរដ្ឋ​បាល​ជល​ផល​​បន្ត​សកម្ម​ភាព​​បង្ក្រាប​​ការ​ប្រើ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​

Posted: 19 Dec 2011 10:31 PM PST

ឧបករណ៍នេសាទដែលត្រូវបង្រ្កាប
ខេត្តក្រចេះ ៖ ខណ្ឌរដ្ឋបាលជលផល​ខេត្ត​ក្រចេះសហការជាមួយកងកម្លាំង​ប្រដាប់​អាវុធ​បាន​ ធ្វើការដុតបំផ្លាញឧបករណ៍នេសាទខុស​ច្បាប់​។ ក្រោយពីបានចុះធ្វើការរុះរើ និងចាប់រឹប​អូស​បាន​នៅចំណុចបឹងវែង ក្នុងឃុំឬស្សីកែវ ស្រុក​ព្រែកប្រសព្វ កាលពីថ្ងៃទី១៧ ខែធ្នូ ។

អគ្គិភ័យ​​ឆាបឆេះ​​លំនៅឋាន​តាម​ផ្លូវ​រទេះ​ភ្លើង​មួយ​ដង្ហើម​ចង្រិត

Posted: 19 Dec 2011 10:29 PM PST

លំនៅឋានរងការឆេះ
រាជធានីភ្នំពេញ ៖ ​លំនៅឋាន​​មួយ​ខ្នង​ស្ថិត​នៅ​ក្នុង​ចំណោម​លំនៅ​ឋាន​រាប់​សិបខ្នង​​ដែល​សង់​ ជាប់ៗ​គ្នា​​នៅតាម​ផ្លូវ​រទេះ​ភ្លើង​ក្រោយ​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​​ កម្ពុជា (តិចណូ) ​ស្ថិត​នៅសង្កាត់​ទឹក​​ល្អ​ក់ទី​១ ខណ្ឌ​ទួល​គោក​ ត្រូវ​អគ្គី​ភ័យ​​ឆាប​ឆេះ​កាល​ពីវេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៩ ធ្នូ តែ​សំណាង​ល្អ​​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ គ្រាន់តែ​​ឆេះ​ខូចខាត​សម្ភារ​តែ​ប៉ុណ្ណោះ ។

ពិរុទ្ធ​ជន​ជួញដូរគ្រឿង​ញៀនហែក​គុក​លួច​រត់​អស់​៣​នាក់​ចាប់​បាន​ម្នាក់​វិញ​កំពុង​ចែក​ចាយ​ថ្នាំ​ញៀន​ដដែល

Posted: 19 Dec 2011 10:26 PM PST

រាជធានីភ្នំពេញ ៖ ពិរុទ្ធជន​៣​នាក់ ដែល​ម្នាក់​ឃាត់ខ្លួន​បាន​នៅ ផ្ទះ​​សំណាក់​ហ្គោ​លហោស​ន៍ និង​២​នាក់​ទៀត​ឃាត់​ខ្លួន​បាន​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​ដែល​នាំ​ខ្លួន​ទៅ​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន​ហើយ​​បាន​លួច​ហែក​ចំរឹង​បង្អួច គុក​លួច​រត់​បាត់​ទាំង​៣​នាក់​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ​។ បន្ទាប់​ពី​ពិរុទ្ធ​ជន​ទាំង​៣​នាក់​លួចរត់​បាត់​​ លោក​ឌុ​ច គឹ​ម​សន ចៅក្រម​ស៊ើប​សួរ​បាន​

តារាតឺន្នីសអាមេរិកនាងវេនីស វីលៀមដកខ្លួនពីការប្រកួតនៅណូវែលហ្សេឡង់

Posted: 19 Dec 2011 10:18 PM PST

កីឡាការិនី​អា​មេរិក​វេនីស វីលៀម
ការ​ចូល​រួម​ប្រកួ​ត​ក្នុង​ក្រប​ខណ្ឌធំ​ Australian Openរបស់​នាង​វេនីស វីលៀម​នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ​នេះ​បាន​ក្លាយ​ជា​រឿង​មិន​ច្បាស់​លាស់​បន្ទាប់​ពី​កីឡាការិនី​អា​មេរិក​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​កម្ម​វិធី​ប្រកួតឆ្នាំ​ថ្មី​ ASB Classicនៅ​ទី​ក្រុង​ Auckland ប្រទេស​ណូ​វែល​ហ្សេ​ឡង់​។​ ការ​ដក​ខ្លួន​នោះ​ក៏​ព្រោះ​តែ​នាង​មាន​បញ្ហា​សុខ​ភាព ។ Australian Openគឺ​ជា​ព្រឹត្តិការណ៍​តឺន្នីស​ធំ​ដំបូង​គេ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ធំ​ៗ​ទាំ​ង​៤​ប្រ​ចាំ​ឆ្នាំ​។ វា​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​​​​​ថ្ងៃទី​១៦​ខែ​មក​រា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។ នាង​វេនីស​វ័យ​៣១​ឆ្នាំ​គឺ​ជាអតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក។

បើក​សម្ពោធ​ការ​ហោះ​ហើរ​ត្រង់​ពី​ក្រុង​សៀម​រាប​ មក​កាន់​​ខេត្តព្រះសីហនុ

Posted: 19 Dec 2011 10:07 PM PST

​យន្តហោះ​​របស់ក្រុម​ហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា អង្គរ​អ៊ែរ
ខេត្តព្រះសីហនុ ៖ ក្រោមអធិបតីភាព​លោក​​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រី ​​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ និង​មាន​ការ​ចូល​​រួម​ពី​​លោក​សូ ម៉ារ៉ា រដ្ឋ​លេខា​ធិ​ការក្រសួងទេសចរណ៍ និង​​មន្ត្រី​​អ្នក​មុខ អ្នក​ការ​ជា​ច្រើន​នាក់​​ទៀត​នារសៀលថ្ងៃទី១៩ ធ្នូ ២០១១ នៅ​ព្រលានយន្តហោះអន្តរជាតិខេត្ត​ព្រះ​សីហនុ ​ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ មានប្រារព្ធ​ពិធីបើកសម្ពោធ​ជា​ផ្លូវ​ការ​នូវ​ការហោះហើរត្រង់ពីក្រុងសៀមរាប ​ទៅ​កាន់​​ខេត្ត​ព្រះ​សីហនុ និងពីក្រុងព្រះសីហនុ ទៅ​ខេត្តសៀម​រាប របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិកម្ពុជា​អង្គរ​អ៊ែរ ។

បុរស​ជាង​តបណ្ដាញ​អគ្គិសនី​ម្នាក់បាន​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ទន្លេ​សាប​បាត់

Posted: 19 Dec 2011 08:43 PM PST

បុរស​ជាង​តបណ្ដាញ​អគ្គិសនី​ម្នាក់បាន​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ទន្លេ​សាប​បាត់​ ហើយ​មិន​ត្រូវបាន​​គេរំពឹង​ថា​គាត់អាច​មានជីវិត​រស់ឡើង​វិញនោះទេ​ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​ជាង១០​ព្រឹក​ ថ្ងៃទី២០ធ្នូ២០១១ នៅលើ​ជញ្ជាំង​ស្ពាន​ជ្រោយចង្វា​ប៉ែក​ខាង​កើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ​គាត់ឡើង​តខ្សែ​ភ្លើង​នៅទី​នោះ​។

​ចិនចង់​​​​​ជំរុញទំនាក់ទំនង​​ជាមួយវៀតណាម និងថៃ​

Posted: 19 Dec 2011 08:00 PM PST

លោកស៊ី​ ជីនពិញ
​ក្រសួងការ​បរទេស​ចិន ថ្លែង​កាលពីថ្ងៃទី​​​១៩ ធ្នូ ថា ប្រទេសចិន​​​ចង់ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​​​​ជាមួយវៀតណាម និង​ថៃ ក្នុង​​ឱកាសនៃ​​​ទស្ស​​ន​កិច្ច​​​​​នាពេលខាងមុខនេះ ​​របស់​អនុប្រធានាធិបតី​ចិន លោក​ស៊ី​​ ជីន​ពិញ ក្នុងប្រទេស​ទាំង​​​២នេះ​។​ លោកលូ វ៉ី​មីន អ្នកនាំពាក្យ​​​របស់ក្រសួង​​ការ​បរទេស​​​ចិន ក្នុង​​សន្និសីទ​​​សារព័ត៌មាន​មួយ​រាយ​ការណ៍​​ថា​​ លោក​​ស៊ី ​​នឹ​ងទៅបំពេញ​​​ទស្សនកិច្ច​​​​ផ្លូវ​ការ​​នៅវៀតណាម​ពីថ្ងៃទី​​​២០ ទៅ​​២២ ធ្នូ ​និង​នៅ​ថៃ​​ពីថ្ងៃទី​​​២២ ដល់​​២៤ ធ្នូ ។​ នៅវៀតណាម​លោកស៊ី ​​នឹង​ជួប​ពិភាក្សា​​ជាមួយ​អគ្គលេខាបក្ស​​​កុម្មុយនីស្ត​​វៀតណាម ​លោក​ង្វៀន ​ភូជុង

​ធាតុអាកាស​ត្រជាក់​ខ្លាំងនៅ​​ភាគខាង​ជើង​ឥណ្ឌា​ស្លាប់​​26នាក់​

Posted: 19 Dec 2011 07:58 PM PST

​អាជ្ញាធរ​​​រាយការណ៍​​កាលពីថ្ងៃទី​​១៩ ធ្នូ ​ថា មនុស្សយ៉ាង​​តិច​​២៦នាក់ ​បានត្រូវ​​ស្លាប់​​ដោយ​សារ​​​ធាតុអាកាស​​​ត្រជាក់​ខ្លាំង​នៅ​​​ឥណ្ឌា ​​​ខណៈដែល​​​​ធាតុអាកាសត្រជាក់​​កំពុង​បង្កើន​​​នៅ​ភាគខាង​ជើង​ប្រទេស​​នេះ ​រួមទាំង​​ក្នុង​​​រដ្ឋ​ធានី​ញូវ​ដែល្លី​ផង​។​ មនុស្សស្លាប់​​​​ភាគច្រើន​​​គឺក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេស ​ដែលនៅទីនោះ​មនុស្ស​​៦​នាក់​ស្លាប់ កាលពី​យប់ថ្ងៃទី​​​១៨ ធ្នូ ។ MEERUT ជាទីក្រុងមួយ​ស្ថិតនៅ​​ចម្ងាយ​​​១០០គីឡូម៉ែត្រ ​​ខាង​ជើង​​ក្រុង​ញូវ​​​ដែល្លី ​​​មានធាតុអាកាស​ត្រជាក់​ខ្លាំង​​បំផុត​​ជាមួយ​នឹង​​សីតុណ្ហភាព​​​​​២,២អង្សា​​​សេ​។​

​អ្នក​រកស៊ី​ឈើ​ផ្ទុះកំហឹង​ប្រច័ណ្ឌ​​ប្រពន្ធ​​​​បាញ់សម្លាប់​មិត្តភក្តិ​​២នាក់​យ៉ាង​តក់​ក្រហល់​​​បំផុត​

Posted: 19 Dec 2011 07:54 PM PST

​ខេត្តពោធិ៍សាត់​​​​​ ៖ ​បុរស​​​​ពីរនាក់ត្រូវ​​មិត្ត​ភក្តិ​​​ដែលជាអ្នក​រកស៊ី​​ដឹកជញ្ជូន​ ឈើដូចគ្នា​​បាញ់​សម្លាប់​​​​ ព្រោះតែ​​ភ្លើងប្រច័ណ្ឌ​រវាង​បុរស​​​ទាំង​២​នោះ​ជាមួយ​​​​​​ប្រពន្ធ​ របស់ខ្លួន​។ ​​ករណី​​​មនុស្ស​​​ឃាត​​ដ៏ហិង្សា​​តក់​ក្រហល់​នេះ​​បានកើតឡើង​​នៅភូមិ​​​ រវៀង ​​ឃុំ​សំរោង ស្រុក​​​​ភ្នំ​ក្រវាញ ​​​​កាលពីថ្ងៃទី​​​១៩ ​​ធ្នូ ​​​២០១១ វេលាម៉ោង​​​៦​និង​​​៣០នាទី​យប់​។​

ទំនាស់​​ដីធ្លី​​រវាង​ព្រះ​ចៅ​អធិការ​វត្ត​​ច្បារ​អំពៅ​ និង​លោក​ជៀង ញិប

Posted: 19 Dec 2011 07:53 PM PST

រាជធានីភ្នំពេញ ៖ រយៈ​ពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​​ គឺ​នៅ​ថ្ងៃ​ទី​១៨ និង​១៩ ធ្នូ ​ឆ្នាំ​២០១១ ​ព្រះ​សង្ឃ​​​វត្ត​ច្បារ​​​អំពៅ​ដឹក​នាំ​ដោយ​ព្រះ​គ្រូ​ ហោ សុខុន ចៅ​អធិ​ការ​វត្ត​ច្បារ​អំពៅ​ ​បាន​កាន់​លិខិត​​ផ្តិត​មេ​ដៃ​ឱ្យ​ពុទ្ធ​​បរិ​ស័ទចំណុះ​ជើង​វត្ត​​​ជួយ​ គាំទ្រ​​ក្នុង​ការ​ប្តឹង​ប្តល់​​យក​ដី​ទំនាស់​​ជាង​មួយ​ហិកតា ស្ថិត​​នៅខាងកើត​​វត្ត​​ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី២ ​​ខណ្ឌ​មាន​ជ័យ ជា​មួយ​លោក​ជៀង ញិប ម្ចាស់​បុរី​​​ស៊ីធី​ហោស៍ ។

សពស្ត្រី​​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ហើម​ស្អុយ​ក្នុង​ស្ទឹង​​សែ​សិន

Posted: 19 Dec 2011 07:47 PM PST

នៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​​ប្រទះ​ឃើញ​សព​ស្រ្តីម្នាក់​​អណ្តែត​ទឹក​ ក្នុងស្ទឹងសិរីសោភ័ណ កាលពីវេលា​ម៉ោង​​៨​និង​៣០នាទីព្រឹកថ្ងៃទី១៨​ ធ្នូ ២០១១ នៅ​ចំណុច​ក្រោមស្ពានសែសិន ស្ថិតក្នុង​ភូមិសែ​សិន សង្កាត់​អូរ​អំបិល ក្រុងសិរីសោភ័ណ ​បាន​ធ្វើ​ឱ្យ​អ្នក​ដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋរស់នៅ​ក្បែរ​នោះ​នាំគ្នាឈរមើលយ៉ាងច្រើន។

សាលាដំបូង​​​រាជធានី​​​បើក​​សវនាការ​​ជម្រះ​​​ទោស​​ផេង គន្ធាបុរី ​និងបក្ស​ពួក​

Posted: 19 Dec 2011 07:44 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​​លោកស្រីផេង គន្ធាបុរី ​​អតីតអ្នក​​​មានមុខមាត់​​​​ខ្លាំងក្លា​ម្នាក់ ​ក្នុងខុទ្ទកា​ល័យ​​​​សម្តេចអគ្គ​​មហា​ធម្មពោធិសាល ជា ស៊ីម ​​​ប្រធានព្រឹទ្ធសភា ​និង​បក្សពួក​​ដែលមាន​ឋានៈ និង​មុខ​​​ងារ​គួរ​សម​​ដែរ​នោះ ត្រូវ​បានបញ្ជូន​​​ពី​ពន្ធនាគារ​​ព្រៃ.ស ​​មកបើកសវនាការ​​​​ជំនុំ​​ជម្រះ​​នៅ​សាលា​​ដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង​​​៩ព្រឹកថ្ងៃទី​​​២០ ធ្នូ ​២០១១​។​

បុរស​ម្នាក់​​ស្រវឹងស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​​កន្ទុយ​​ម៉ូតូគេ​ពីក្រោយ​​ដួល​ម្នាក់​ឯង​រងរបួស​​

Posted: 19 Dec 2011 07:32 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំង​​ពេក​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​កន្ទុយ​ម៉ូតូ​ គេ​ពី​ក្រោយ​បណ្ដាល​ឱ្យ​ដួល​ច្រ​ងាប់​ច្រ​ងិ​ល​ម្នាក់ឯង​កណ្ដាល​ថ្នល់​រយះ​ ខ្ទង់ច្រមុះ​ និង​ដាច់​ក្បាលជង្គង់​ខាងស្ដាំ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ទួល​គោក។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ទល់មុខ​ផ្សារ​ហេង​លី​ចំណុច​មុខ​ផ្ទះ​លេខ​៣២០​AB ផ្លូវ​លេខ​២៧១ សង្កាត់​

រថយន្ត​​​នីស្សាន់​ដឹកទឹក​​លក់​​1គ្រឿង​​​ជាប់​ផុង​​​រោទ៍ម៉ាស៊ីន​​​​​ក្លាយជា​ភ្លើង​ឆេះហ្មត់

Posted: 19 Dec 2011 07:31 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ រថយន្តនីស្សាន់​ដឹកទឹកលក់១គ្រឿងត្រូវភ្លើងឆេះហ្មត់ សំណាង​ល្អអ្នកបើកបរបើកទ្វាររត់ចេញទាន់ទាំងព្រលឹង​ចុងសក់។ ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង៥ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ នៅ​ក្នុងភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយ​ចេក។

មេវេដឌ័រទាមទារប្រាក់តម្លៃខ្លួន១០០លានដុល្លារវ៉ៃជាមួយប៉ាក់គីអាវ

Posted: 19 Dec 2011 07:25 PM PST

កីឡាករ​អា​មេរិក​មេវេដឌ័រ
ជើង​ឯក​ប្រដាល់​ប្រកួត​មិន​ធ្លាប់​ចាញ់​របស់​អា​មេរិក​ហ្វ្លយ មេវេដឌ័រ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​ឡើង​រេញ​វ៉ៃ​ជា​មួយ​កីឡាករ​ហ្វ៊ី​លី​ពីន​ម៉ា​នី ប៉ាក់​គី​អាវ​ទេ​ ប្រ​សិន​ជា​មិន​អាច​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​១០០​លាន​ដុល្លារ​នោះ ។ ប៉ាក់​គី​អាវ​បាននិយាយ​ថា មេវេដឌ័រ​ចង់​បាន​លុយ​យ៉ាង​ច្រើន​ហួស​ហេតុ​នេះ​មុន​ពេល​គេ​ចុះ​កិច្ច​សន្យា​ប្រកួត​ ហើយ​ថា​ នេះ​ក៏​ជា​មូល​ហេតុ​ធំ​មួយ​ផង​ដែរ​ដែល​ការ​ប្រកួត​នេះ​មិន​អាច​កើត​ឡើង​បាន​។ ​ថ្លែង​ប្រាប់​ទូ​រទស្សន៍​ ABS-CBN News​ប៉ាក់​គី​អាវ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​បាន​ឮថា គេ(​មេវេដឌ័រ)​ទាម​ទា​រ​ប្រាក់​១០០​លាន​ដុល្លារ​អា​មេរិក​។ អ្វី​ដែល​គេ​សុំ​នេះ​គឺ​ជា​មូល​ហេតុ​ដែល​ការ​ប្រកួត​មិន​អាច​លេច​ចេញ​ជា​រូប​រាង​ពិត​ប្រា​កដ​»។

​​ក្រុង​ព្យុងយ៉ាង​កាន់​មរណទុក្ខ​​​ក្រោយ​ការ​​ប្រកាស​ពី​មរណ​ភាពរបស់​​​​លោក​គីម ជុងអ៊ី​ល​

Posted: 19 Dec 2011 07:22 PM PST

​លើកគ្នាទៅ​​សម្តែង​​​​​មរណទុក្ខចំពោះ​​មរណភាព​​​លោកគីម ជុងអ៊ី​ល
​ក្រុងព្យុង​យ៉ាង​​​​ទាំងមូល​កាលពីថ្ងៃទី​​១៩ ធ្នូ​​​ ស្ថិតក្នុង​​​សភាព​នៃ​​ការ​​កាន់មរណទុក្ខ​​​​​ក្រោយ​ការ​​ប្រកាស​ពី​​មរណភាពរបស់​មេដឹកនាំ​​​លោកគីម ជុងអ៊ី​ល ​​​។ គេឃើញ​​មនុស្សម្នា​​​ក្នុងនោះ រួម​ទាំង​​​ពួកនិស្សិត​​​​ប្រមូលផ្តុំគ្នា​​​នៅមុខ​រូប​​ចម្លាក់​​​ពី​​​ទង់​ដែង​របស់​លោកគីម អុីលស៊ុង ​នៅ​កណ្តាល​ក្រុង​​​​ព្យុងយ៉ាង ដើម្បី​​​យំ​ចំពោះ​មរណភាព​​របស់​​លោ​ក​គីម ជុងអ៊ី​ល​​។ ក្នុងបរិយាកាស​​​ស្រងូត​ស្រងាត់​​​​ ពួកគេ​បាន​នាំ គ្នា​​​​ឡើង​​​​កាំជណ្តើរ​​​​ទៅកាន់​កន្លែង​តម្កល់​​​​រូប​ចម្លាក់​​​ពីទង់ដែង​នោះ ដើម្បី​​សម្តែង​​​​មរណទុក្ខ​​របស់​ពួក​គេ​។ ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!