VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ ធ្នូ

Posted: 24 Dec 2011 06:41 AM PST

អេហ្ស៊ីប៖ ជន​ជាតិ​អេហ្ស៊ីប​រាប់​ម៉ឺននាក់​បាន​ធ្វើ​ការ​ប្រជុំ​មហាជន​​នៅ​ក្នុង​រដ្ឋធានី​ឡឺគែរ​​និងក្រុង​មួយ​ចំនួនទៀតដើម្បី​ទាម​ទារ​ឲ្យ​ពួ​ក​មេដឹកនាំ​យោធា​អន្តរកាល​របស់​ប្រទេស​នោះ​សុំ​អភ័យ​ទោស​​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប្រឆាំង​បាតុករ​ស្រ្តី​បាន​ត្រូវ​យោធា​​​​វាយ​ដំ​​ទាញ​សម្រាត​ខោអាវ។ ជាការឆ្លើយតប ក្រុម​ប្រឹក្សា​យោធា​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​​ខ្លួននឹង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​​និង​ទទួល​ខុសត្រូវ​ឲ្យ​មាន​ការ​រំលោភ​ធ្វើ​បាប​នេះ។

ចិន៖ ប៉ូលីស​ប្រឆាំង​កុប្បកម្ម​​បាន​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​បាតុករ​រាប់​រយ​នាក់​​នៅចិន​ខាង​ត្បូង ​នៅ​ថ្ងៃ​ទី​៤​នៃ​ការ​ប្រឆាំង​តវា​​នៃ​ការ​ពង្រីក​​រោង​ចក្រ​ថាម​ពល​​ប្រើ​ដោយ​ធ្យូង​ថ្ម​ដែល​ធ្វើ​ឲ្យ​ប្រភព​ទឹក​ទន្លេ​នៅក្នុងតំបន់មិនអាចប្រើប្រាស់បាន។ ​​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​រាយការណ៍​ថា​មនុស្ស​​ប្រហែល​​​៥​រយ​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ដងផ្លូវ​​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ក្នុង​ទីក្រុង​ ហៃមិន ខេត្ត​ក្វាងតុង ​នៅ​ពេល​ដែល​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​ដាក់​ពួក​បាតុករ។

ស៊ីរី៖ ការ​ផ្ទុះ​គ្រាប់​បែក​​អត្តឃាតពីរ​គ្រាប់​នៅក្រុង​ដាម៉ាសកាល​ពី​ថ្ងៃ​សុក្រ​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច៤០​នាក់ ​និងធ្វើ​ឲ្យ​មនុស្ស​១៤០​នាក់​ទៀត​រង​របួស។ ការ​វាយ​ប្រហារ​ដោយ​គា្រប់​បែក​អត្តឃាត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អំពើភេវរកម្ម​ដែល​មន្រី្ត​ស៊ីរី​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​អាច​ជា​អំពើរបស់ពួក​កង​ជីវពល​អាល់កៃដា។

កុងហ្គោល៖ ​មេដឹកនាំ​​ប្រឆាំងកុងហ្គោ អ៊ីធីនណី ថស៊ីសិខេឌី ​​​កំពុង​រិះគន់​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ជូសកាប៊ីឡា ​​ដោយ​លោក​ហៅ​សកម្មភាព​​ប្រឆាំង​រូប​លោក​ថា ​ភ្លីភ្លើ។

ប៉ាគីស្ថាន៖ នាយក​កងទ័ពប៉ាគីស្ថាន​កំពុង​បដិសេធ​សេចក្តី​រាយការណ៍​ថា​​កំពុង​ស្វះស្វែង​បណ្តេញ​រដ្ឋាភិបាល​ស៊ី​វិល​ចេញ​ពី​អំណាច ​​នៅពេល​ដែល​​រឿង​អាស្រូវ​លើ​បញ្ហា​អនុសារនៈ។ ឧត្តម​សេនីយ អាសហ្វាក ផាវីស ខេយ៉ានី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ការ​ទស្សន៍​ទាយ​​ពី​ពួក​យោធា​​ដណ្តើម​យក​អំណាច​​ជាការ​យល់​ច្រឡំ ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ ទាញការ​យក​ចិត្ត​ដាក់​​ពី​បញ្ហា​ពិតប្រាកដ​​។

ឆែក៖ មេដឹកនាំ​ពិភពលោកនិងពល​រដ្ឋ​​ឆែក​បាន​គោរព​វិញ្ញាណ​ខ័ន្ធចុងក្រោយ​ដល់​អតីត​​ប្រធានាធិបតី​វ៉ាក្លាវ ​នៅ​ពិធី​បុណណ្យ​សព​​ផ្លូវ​រដ្ឋ​​ក្នុង​រដ្ឋធានី​ប្រ៉ាក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​អតីត​មេដឹកនាំ​​ឆែក​អាយុ​​៧៥​ឆ្នាំ​នេះ​ លោក​ហាវ៉ែលបាន​ទទួល​មរណភាព​ក្នុង​ការ​ទទួល​ទាន​ដំណេក​​ដោយ​សារ​បញ្ហា​ជំងឺ​ផ្លូវ​ដក​ដង្ហើម​​កាល​ពី​ថ្ងៃ​អាទិត្យ។ គួរ​ឲ្យ​ដឹង​ផង​ដែល លោកហាវែលគឺ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​លើកដំបូង​​របស់ឆែក។

អ៊ីរ៉ាក់៖ ពលរដ្ឋអ៊ី​រ៉ាក់​ជា​ច្រើន​ពាន់​នាក់​ក្នុង​តំបន់​​អ៊ីស្លាម​និកាយ​ស៊ុននី​​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​​ប្រឆាំង​នាយក​រដ្ឋ​មន្រ្តី​និកាយ​ស៊ី​អ៊ីត​ ណូរី អាល ម៉ាលីគី។ បាតុកម្ម​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​​កាន់​តែ​ខ្លាំង​ឡើង​​ដែល​ពាក់​ព័ន្ធ​​នឹង​លោក​ ម៉ាគីលី និង​លោក​ ថារីខ អាល ហាសឺមី អនុ​ប្រធានាធិបតី​​និកាយ​ស៊ុន​នី។

អ៊ុយក្រែន៖ តុលាការ​ឧទ្ធរ​អ៊ុយ​ក្រែន ​បាន​គាំទ្រ​ការ​កាត់​ឲ្យ​​ជាប់​ទោសឲ្យដាក់​​គុក​ចំនួន​៧ឆ្នាំ​ដល់អតីត​នាយករដ្ឋមន្រ្តី​ យូលៀ ធីមូសឺនកូ។ ធីមូសឺនកូ ​​បាន​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ពីការ​ប្រើ​អំណាច​ហួស​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​ឧស្ម័ន​ឆ្នាំ​២០០៩​ជាមួយ​ប្រទេស​រុស្ស៊ី។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!