Koh Santipheap Daily

Koh Santipheap Daily


សណ្តាប់ធ្នាប់ខណ្ឌដូនពេញធ្វើអនាម័យ​និងបាញ់ទឹកលាងសំអាតច្រាំងទន្លេមុខព្រះអង្គ​ដងកើ

Posted: 18 Dec 2011 11:35 PM PST

សកម្មភាពសំអាតច្រាំងទន្លេ
រាជធានីភ្នំពេញ ៖ ដើម្បីអបអររសាទរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំសកលដែលជិតឈានមក​ដល់ និង​កិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ​កម្លាំង​សណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ សហ​ការ​​ជា​មួយមន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះ​ធ្វើអនាម័យរើសសំរាមតាមមាត់ច្រាំង​ទន្លេ និង​បាញ់ទឹកសំអាតនៅចំណុចខាងត្បូងព្រះ​អង្គ​ដង​កើ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូន​ពេញ

ស្មាត​ហ្វូន Windows Phone ទីពីររបស់ Nokia មានដាក់លក់​នៅ​លើ​ទីផ្សារហើយ​

Posted: 18 Dec 2011 11:34 PM PST

អ៊េ​ស្ពូ ហ្វាំង​ឡង់ ៖​ ​ថ្ងៃ​នេះ​ក្រុមហ៊ុន Nokia ​បាន​ប្រកាស​​ចេញ​លក់ Nokia Lumia 710 នៅលើទីផ្សារ​​ហើយ បន្ទាប់​ពីបាន​ចេញ​លក់ Nokia Lumia 800 កាល​ពី​ជាង​កន្លះ​​ខែ​មុន នេះ ។ នៅ​ថ្ងៃ​នេះ​ Nokia Lumia 710 ​បាន​ចាប់​ផ្តើម​ដាក់​លក់​នៅ​​​តៃ​​វ៉ាន់ ជា​មួយ​ Nokia Lumia 800 ហើយ​វា​នឹង​ត្រូវ​​ដាក់​លក់​ជា​បន្ត​បន្ទាប់​​​នៅ​​ប្រទេស​​សិង្ហ​បុរី​​ ហុង​កុង ឥណ្ឌា និង​រុស្ស៊ី​នា​

ស្ត្រី​មាន​ផ្ទៃ​ពោះ​3ខែ​ជិះ​កង់​ត្រូវរថយន្ត​បុក​ស្លាប់​កូន​ក្នុង​ផ្ទៃ​

Posted: 18 Dec 2011 11:32 PM PST

ស្រ្តីរងគ្រោះ
ខេត្ត​កំពត ៖​ ស្ត្រី​មាន​ផ្ទៃ​ពោះ​៣​ខែ​ម្នាក់​បាន​រង​គ្រោះធ្ងន់​ធ្ងរ​ខណៈ​ជិះ​កង់​ទៅ​ ហូប​បង្អែម​នៅ​ផ្សារ​ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង​ប៉ើង​ដូច​ស្លឹក​កណ្តប​ ធ្លាក់​បោក​នឹ​ង​ថ្នល់​សន្លប់​ស្តូកស្តឹង​កាល​ពី​ព្រ​លប់​វេលា​ម៉ោង​៦ ​ថ្ងៃទី​១៨ ធ្នូ នៅតាម​ផ្លូវ​ជាតិ​លេខ​៣​ មុខ​វត្ត​ចក្រីទីង​ ​​ភូមិ​ត្រពាំង​ច្រាប​ ឃុំ​ថ្មី​ ស្រុក​ទឹកឈូ​ ​។

អាជ្ញា​ធរ​ខេត្ត​កំពង់ឆ្នាំង ​ចុះ​បង្ក្រាប​​បទ​ល្មើស​​នេសាទ ខណៈ​​​មន្ត្រី​ជល​ផល​​ដេក​លក់​

Posted: 18 Dec 2011 11:30 PM PST

សកម្មភាពបង្រ្កាបឧបករណ៍នេសាទខុស​ច្បាប់
ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តម​សេនីយ៍​ត្រី ​អាត់ ខែម ស្នង​ការ​នគរបាល​​ខេត្ត​កំពង់ឆ្នាំង ​​និង​លោក​ចេង ញ៉ាន់ ​អភិ​បាល​​រង​ខេត្ត កាលពី​ថ្ងៃទី​១៧ ​និង​ថ្ងៃទី​១៨ ធ្នូ បាន​ដឹក​នាំ​កម្លាំង​នគរបាល​ខេត្ត​ស្រុក និង​ក្រុង​ទាំង​៨​សរុប​ជាង​៣០០​នាក់ ចែក​ជា​៥​ក្រុម​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ដែល ​​កើត​មានពេញ​ដង​ទន្លេ។ តែ​​ការ​ចុះ​បង្ក្រាប​​នេះ​​ហាក់​ដូច​ធ្វើ​ការ​ជំនួស​មន្ត្រី​​ជល​ផល​

ប្អូនថ្លៃកាប់ប្រហារបងថ្លៃ1កាំបិតដាច់.កស្លាប់ចោទថាពូកែរករឿង

Posted: 18 Dec 2011 11:29 PM PST

សពជនរងគ្រោះ
ខេត្ត​កំពង់​ចាម ៖​ ​​អំពើហិង្សាក្នុង​គ្រួសារ​​មួយបានកើតឡើង ដោយបុរសម្នាក់ឈ្មោះងួន ងឿន អាយុ៣៣ឆ្នាំ ត្រូវបានប្អូនថ្លៃប្រុសកាប់​ប្រហារ​១កាំបិតកកុកចំ.កផ្នែកខាងឆ្វេង ដាច់ដល់បំពង់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម​នៅមុខផ្ទះឪពុកក្មេក ។ ហេតុការណ៍នេះបាន​កើត​ឡើង​នៅ​វេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី​១៧ ធ្នូ នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ធ្លាក់​ខ្យល់​ត្រជាក់​រងា​ញាក់​សាច់​ដុត​ភ្លើង​​អាំង​ប៉ះ​ចំ​ក្បាល​គ្រាប់​ផ្ទុះ​ស្លាប់​១ របួស​ធ្ងន់​១

Posted: 18 Dec 2011 11:26 PM PST

សពបុរសរងគ្រោះ
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ បុរសគ្រោះឈ្មោះអ៊ី ភាក់ អាយុ៣២ឆ្នាំ ជាទាហាន​អង្គ​ភាព​អនុ​សេនា​ធំលេខ២កងវរសេនាតូចលេខ​៤១៥ កងពល​តូច​ថ្មើរជើងលេខ៤១ ​បាន​ស្លាប់់​នៅ​កន្លែងកើតហេតុ ទី២ឈ្មោះវឿន ប៉ឺស ភេទ​ស្រី អាយុ១១ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ​អ្នក​ស្លាប់​មាន​​ស្រុក​កំណើត​ភូមិ​ចាន់់​តាសាយ ឃុំសរស្តំ ស្រុកពួក ខេត្តសៀមរាប បច្ចុ​ប្បន្នមករស់់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍

បុរស​ម្នាក់​រអិល​ជើង​ចូល​ម៉ាស៊ីន​​កាណូត​​​រង​របួស​ធ្ងន់​

Posted: 18 Dec 2011 11:24 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ ​បុរស​​ម្នាក់​រង​របួស​​ជើង​​ទាំង​ពីរ ដោយ​សារ​រអិល​​ជើង​ចូល​ម៉ាស៊ីន​​កាណូត​​​កំពុងឆេះ​​បណ្តាល​ឱ្យ​​ជើងទាំងពីរ​ និង​ដៃ​ម្ខាង​​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៩​​យប់​ថ្ងៃទី​​១៨ ​ធ្នូ នៅ​ចំណុច​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ ស្រុករលា​ប្អៀរ ។

ចង.កសម្លាប់ខ្លួនចោលប្ដី និងកូនរញង់៥នាក់ ព្រោះតែជីវភាពទ័ល​ក្រ

Posted: 18 Dec 2011 11:22 PM PST

សពស្រ្តីចង.កសម្លាប់ខ្លួនចោលកូន
ខេត្ត​បាត់​ដំ​បង ៖​ ស្រ្តីម្នាក់បានចង.ក​សម្លាប់​ខ្លួនចោលប្ដី និងកូនប្រុសស្រីតូចៗចំនួន​៥នាក់ក្រោយពីស្វាមីរបស់នាង​ចេញ​ទៅរត់ម៉ូតូ​ឌុប​​​ ​ម៉ោង៩ព្រឹកថ្ងៃទី១៧ ធ្នូ នៅក្នុងផ្ទះ​​​ស្ថិត​ក្នុង​ភូមិ​អង់ សង្កាត់អូរចា ក្រុងបាត់​ដំបង ។

កីឡា​ករ​វីល​សៀខ្សែ​បម្រើ​ Arsenal ជាប់​ចោទ​ភ្នាល់​ជាមួយ​មិត្ត​ភក្តិ

Posted: 18 Dec 2011 11:20 PM PST


កីឡា​ករ​ជែក វី​ល​សៀ ខ្សែ​បម្រើ​ក្លឹប​កាំ​ភ្លើង​ធំ Arsenal ត្រៀម​ទទួល​ការ​ស៊ី​ប​អង្កេត​ពី​សហ​ព័ន្ធ​បាល់​ទាត់​អឺរ៉ុប​ក្នុង​ករណី​ភ្នាល់​នៅ​ក្នុង​ការ​ប្រកួត​យូហ្វា​ឆេម​ពាន​លីក​ ដោយ​មាន​ភស្តុ​តាង​បញ្ជាក់​​តាម​រយៈ​ការ​សន្ទនា​ក្នុង​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​។ បច្ចុប្បន្ន​កីឡា​ករ​ជែក​ វីល​សៀ ស្ថិត​ក្នុង​អំឡុង​ពេល​ព្យាបាល​របួស​​ក​ជើង​ ប៉ុន្តែ​កីឡា​ករ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​រូប​នេះ​ត្រូវ​សហ​ព័ន្ធ​បាល់​ទាត់​អឺរ៉ុប​(UEFA)ត្រៀម​ស៊ី​ប​អង្កេត​ ព្រោះ​មាន​ការ​ភ្នាល់​គ្នា​ជាមួយ​កីឡា​​ករ​អេម​ម៉ា​នូ​ អេល​ ព្រីម​ពុង

ហ្វម​មូឡា​វ័ន​សង្ឃឹម​នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​ប្រទេស​អាហ្សង់​ទីន​ក្នុង​ឆ្នាំ​២​​០១៤

Posted: 18 Dec 2011 11:17 PM PST

ការ​ប្រ​ណាំង​ហ្វមមូឡា​វ័ន​​ចុង​ក្រោយ​នៅ​អា​ហ្សង់​ទីន​កាល​ពី​ឆ្នាំ​១៩៩៨
អា​ហ្សង់​ទីនបាន​ចាប់​ផ្តើម​ការ​ងារ​សាង​សង់​ទី​លាន​ប្រណាំង​ដែល​មាន​តម្លៃ​១០០លាន​ដុល្លារ​អា​មេរិក​ដែល​គម្រោង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ហ្វមមូឡាវ័ន​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​នេះ​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បាន​បាត់​មុខ​អស់រយៈ​ពេល​១៣ឆ្នាំ​។ ទីលាន​ប្រណាំង​ថ្មី​ Velociudad Speedcity​មាន​ចម្ងាយ​ផ្លូវ​៤,៧​គី​ឡូ​ម៉ែត្រ​​កំពុង​សាង​សង់​នៅ​ក្នុង​តំបន់ Zarateចម្ងាយ​១០០​គី​ឡូ​ម៉ែត្រ​ពី​រដ្ឋ​​ធា​នី​ Buenos Aires។

ពល​រដ្ឋ​កម្ពុជា​២០​នាក់​ត្រូវ​ទាហាន​​ឡាវ​ចាប់​ច្រើន​ថ្ងៃ ហើយ​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ​ទេ

Posted: 18 Dec 2011 10:57 PM PST

ខេត្តស្ទឹងត្រែង ៖ ប្រភពមួយបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ធ្នូ ២០១១ វេលាម៉ោង៥​នាទី​​ល្ងាច​​ ស្ថិត​ត្រង់ចំណុចចុងអូរពោះថ្លាន់ ចន្លោះ​បង្គោល​​ឡាក់លេខ០៥៦ និង០៥៧ ចូល​ក្នុងទឹក​ដី​ឡាវចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីខ្សែ​បន្ទាត់​ព្រំដែន​រវាងប្រទេសកម្ពុជា និងប្រទេស​ឡាវ។ ​ទាហាន​ព្រំ​ដែន​ឡាវ​​បាន​ចាប់ពលរដ្ឋខ្មែរចំនួន​២០​នាក់ បញ្ជូន​ទៅ ស្រុកមឿងខូង ខេត្តចំប៉ា​សាក

ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ីល ​ទទួល​មរណ​ភាព​ហើយ​

Posted: 18 Dec 2011 10:56 PM PST

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ​កាលនៅរស់ និងកន្លែងតម្កល់អដ្ឋិធាតុ
​យោង​​តាម​ប្រភពព័ត៌​មាន​ពី​បណ្តាញ​​អន្តរ​ជាតិ​ផ្សេងៗ​​បាន​ឱ្យ​ដឹងថា ​លោក​គីម ជុង​អ៊ីល ​ប្រធានាធិបតី​​សាធារណ​រដ្ឋ​ប្រជា​មានិត​​​ ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េ​ខាង​ជើង) បាន​ទទួល​មរណភាព​​ហើយ​កាលពីថ្ងៃទី​​១៧ ធ្នូ ២០១១ ខណៈ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ជំងឺ​ជរា​ពាធ ។ ​លោក​គីម ជុង​អ៊ីល ​វ័យ​៦៩ឆ្នាំ ​បាន​ទទួល​រង​នូវជំងឺ​​ដាច់​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​ច្រើន​​ឆ្នាំ​មក​ហើយ ​និង​ព្យា​បាល​​ជា​ប្រចាំ​ ហើយ​ពេល​នេះ​លោក​ធ្វើដំណើរ​ក្នុង​ស្រុក​តាម​រថភ្លើង​មួយខ្សែ ខណៈ​​​​នោះ​​លោក​អស់​កម្លាំង​ល្ហិត​ល្ហៃ

រយៈ​ពេល​២​ម៉ោង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កើត​ឡើង​២​លើក​​រង​របួសធ្ងន់​​៤​នាក់ និង​ស្រាល​​ម្នាក់​

Posted: 18 Dec 2011 10:54 PM PST

ជនរងគ្រោះ
ខេត្តព្រះសីហនុ ៖ យ៉ាងហោច​ណាស់ក៏​មាន​មនុស្ស៤នាក់រងរបួសធ្ងន់ និង​ម្នាក់​រង​របួស​ស្រាល​បានបញ្ជូនទៅសង្គ្រោះជា​បន្តបន្ទាប់​។ ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ពីរលើកក្នុង​រយៈ​​ពេល២ម៉ោង កាលពីយប់ថ្ងៃទី១៨ ធ្នូ​ ២០១១ នៅចំណុចមុខស្នាក់ការគយខេត្តព្រះ​សីហនុ និងក្បែរផ្ទះសំណាក់ណាសា​ បង្ក​ឱ្យម៉ូតូ​ចំនួន​៣គ្រឿងរងការខូចខាត និងរថយន្តមួយ​

ស៊ីរី​​​អាច​ចុះហត្ថលេខា​​លើ​ពិធីសារ​បញ្ជូន​​​ពួកអ្នក​សង្កេត​ការណ៍​​អារ៉ាប់​

Posted: 18 Dec 2011 09:56 PM PST

​ទីភ្នាក់ងារ​​​ព័ត៌មានផ្លូវការ​​ស៊ីរី MENA រាយ​ការណ៍​ថា ​​ប្រទេសស៊ីរី​​​អាច​ចុះហត្ថលេខា​​​ក្នុង​ទីក្រុង​​​គែរ ​​លើពិធី​សារ​ស្តីពីការបញ្ជូន​​​​ពួកអ្នក​សង្កេតការណ៍​អារ៉ាប់​​មក​​ក្នុង​ប្រទេសនេះ ដែលកំពុង​កើតមាន​​ភាពចលាចល​។​ លោកហ្វា​ឡេហ៍ ​អាល់​ហ្វា​យ៉ាដ ​ទីប្រឹក្សា​​អ៊ី​រ៉ាក់​​​ទទួលបន្ទុក​​​កិច្ចការ​​​សន្តិសុខ​​ជាតិថ្លែង​ថា ពិធីសារ​មួយរបស់សម្ព័ន្ធ​​អារ៉ាប់​ស្តីពី​​វិបត្តិស៊ីរី​នឹង​ត្រូវ​ចុះហត្ថលេខា​​​នាថ្ងៃទី​១៩ ធ្នូ ​នៅក្រុងគែរ ​។ គឺ​​អនុរដ្ឋមន្ត្រី​​​​​​ការបរទេស​​​ស៊ីរី លោក​​ហ្វៃ​​សាល​អាល់ ​ម៉ិក​​​​ដាដ ដែលត្រូវ​ចុះហត្ថលេខា​​លើ​ពិធី​សារនោះ​​។​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​​ឆ្មក់​បង្ក្រាប​​សង្វៀន​​ភ្នាល់​បញ្ជល់​​មាន់​ឃាត់​ខ្លួន​មនុស្ស​​៥​នាក់​​មាន់​២៧​ក្បាល​

Posted: 18 Dec 2011 08:23 PM PST

កន្លែងបញ្ជល់មាន់
រាជធានីភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់​សាលាខណ្ឌដូនពេញសហការជាមួយសាលា​សង្កាត់ស្រះចក បានឆ្មក់ចូលបង្រ្កាបទីតាំង​ភ្នាល់​បញ្ជល់​​មាន់ដែលស្ថិតនៅផ្ទះលេខ២១១៨ក ផ្លូវ​ជាតិ​លេខ៥ ក្រុមទី២០៦ ភូមិទី១៦ សង្កាត់ស្រះ​ចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៨ ធ្នូ ២០១១ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៤នាក់ មាន់​ជល់២៧ក្បាល និងដកហូតទូហ្គេម១៦ ។

​មេដឹកនាំ​​​កូរ៉េ​ខាងជើង​​លោកគីម ជុងអ៊ីល ​ទទួលមរណ​ភាព​​ហើយ​

Posted: 18 Dec 2011 08:17 PM PST

 ​លោកគីម ជុង​អ៊ីល  និងតម្កល់អដ្ឋិធាតុ
បណ្តា​ម៉ាស៊ីន​ឃោសនា​កូរ៉េ​ខាងជើង​​​រាយ​ការណ៍​​​​កាលពីថ្ងៃទី​១៩ ធ្នូ ​ថា ​​មេដឹកនាំ​កូរ៉េ​ខាង​​ជើង ​លោកគីម ជុង​អ៊ីល ​​​បានទទួលមរណភាព​ហើយ​​នា​វេលាម៉ោង​​​៨​និង​​​​​៣០នាទី​ព្រឹកថ្ងៃទី​១៧ ធ្នូ ​កន្លង​មក​នេះ ក្នុង​​រថភ្លើង​​​​​ពិសេស​មួយ​ដោយ​សារ​​ការ​អស់​កម្លាំង​​​រលីង​ក្នុងខ្លួន​ ។​

បុរស​វ័យ​ចំណាស់​​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​​ត្រូវ​ម៉ូតូ​​គ្រូបង្រៀន​​បុក​របួស​ធ្ងន់​

Posted: 18 Dec 2011 08:15 PM PST

បុរសចំណាស់រងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀន​ម្នាក់​ដល់​ម៉ោង​បង្រៀន​សិស្ស​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំង​ មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​​ដើរ​ឆ្លងផ្លូវ​ បណ្ដាល​ឱ្យ​ដួល​បែកក្បាល និង​បាក់​ជើង​ស្ដាំ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៤ មុខ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ថិត​​​ក្នុង​ភូមិ​វ​ល្លិ៍​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​

កីឡាករចិនលីន ដានឈ្នះជើងឯកវាយសី World Superseries Finalsនៅទឹកដីកំណើត

Posted: 18 Dec 2011 07:43 PM PST

កីឡាករវាយសី​​ចិន​ លីន ដាន
កីឡាករ​ចិន​លីន​ ដាន​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ដណ្តើម​បាន​ពាន​ជើង​ឯក​កីឡា​វាយ​សី​ World Superseries Finalsនៅ​ទី​ក្រុង​ Liuzhouខេត្ត​ ​Guangxiប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ធ្នូ​។ លីន ដាន​បាន​យក​ឈ្នះ​កី​ឡា​ករ​មិត្តរួម​ជាតិ​របស់​ខ្លួន​ Chen Longក្នុង​លទ្ធផល​២១-១២និង​២១-១៦​ដោយ​ចំ​ណាយ​អស់​ជិត​១ម៉ោង​ ។ ​ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​លីន ដាន​ក្លាយ​ជា​កីឡាករ​ជើង​ខ្លាំង​លំ​ដាប់​ទី​១​នៅ​ប្រទេស​ចិន​ដែល​រហូត​មក​ដល់​ពេល​នេះ​គេ​​យកឈ្នះ​ពាន​ជើង​ឯក​ចំនួន​៩ ។ មុន​ឈាន​ចូល​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​នេះ​ លីន ដាន​បាន​បំ​បាក់​​កីឡាករ​ជើង​ខ្លាំង​របស់​ដា​ណឺ​ម៉ាក​ Peter Gade

​ពួកជន​ប្រដាប់អាវុធ​វាយប្រហារ​​​បំពង់​បង្ហូរ​​​​ឧស្ម័ន​​អេហ្ស៊ីប​​ទៀត​

Posted: 18 Dec 2011 07:40 PM PST

​ភ្លើង​ឆាប​ឆេះ​​​ពេលធ្វើ​​ឱ្យ​ផ្ទុះបំពង់​​បង្ហូរ​​ឧស្ម័ន​​​​មួយកាលពី​​ថ្ងៃទី​​​​២៨ វិច្ឆិកា​
​ប្រភពព័ត៌មាន​​​​​នៃ​ផ្នែកសន្តិសុខ​​​​អេហ្ស៊ីប​​​រាយ​ការណ៍​ថា​ ពួកជន​ប្រដាប់អាវុធ​​​ពុំស្គាល់​អត្ត​សញ្ញាណ​​​​បានដាក់​គ្រាប់​​បែក​ឱ្យផ្ទុះ​ឆេះបំពង់​​បង្ហូរ​ឧស្ម័ន​​​មួយ ស្ថិត​នៅ​​​ឧបទ្វីប​​​​ស៊ីណៃ​អ៊ីប្រទេស​អេហ្ស៊ីប​កាលពីព្រឹកថ្ងៃទី​​១៨ ​​ធ្នូ ​​​​តែពុំបណ្តាល​​ឱ្យ​មានអណ្តាត​ភ្លើង​​​​ឆាបឆេះ​​​​​ដូច​ការ​វាយប្រហារ​​​​​បែប​​ដូចគ្នានេះ កាលពីថ្ងៃទី​២៨ វិច្ឆិកា ​​ឡើយ ​​ព្រោះបំពង់​​​បង្ហូរ​​​ឧស្ម័ន​នេះ​​​​​កំពុង​​ធ្វើការ​​​​ជួសជុល​។​ បំពង់​បង្ហូរ​​​ឧស្ម័ន​​​​អេហ្ស៊ីប​ទាំងឡាយ​​ជា​កម្ម​វត្ថុ​នៃការ​​វាយប្រហារ​​​​បំផ្លិចបំផ្លាញ​​​ជាច្រើន​​លើក​​ចាប់តាំងពីខែកុម្ភៈ​​​មក​​​ ដែលញ៉ាំង​​ឱ្យ​មានការ​កាត់​ផ្តាច់​​​ការ​ផ្តល់​ឧស្ម័ន​​​ដល់​អ៊ី​ស្រាអែល​ និង​ហ្ស៊ក​ដានី ​។ ​

អ៊ី​ស្រាអែល​​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​550​នាក់ទៀត​

Posted: 18 Dec 2011 07:35 PM PST

ពួកអ្នក​​​ទោស​ប៉ា​ឡេស្ទីន​ដែលត្រូវ​​ដោះលែង​​ពេលជួបជាមួយ​សាច់​ញាតិ​​គ្រួសារ
កាលពីថ្ងៃទី​​​១៨​ ធ្នូ ​អ៊ី​ស្រាអែល​​​បាន​ដោះ​លែង​​អ្នកទោស​ប៉ាឡេស្ទីន​​​ក្រុមទី​២ ​ដែល​មាន​មនុស្ស​​​៥៥០​នាក់ ​ក្នុង​ក្របខណ្ឌ​​នៃកិច្ច​ព្រមព្រៀង​​​​ផ្លាស់ប្តូរ​អ្នកទោស​​គ្នាជាមួយ​ក្រុម​ហាម៉ាស់​។​ ពួកប៉ាឡេស្ទីន​ដែលត្រូវ​ដោះលែង​​​បាន​ទៅដល់​​ស៊ី​​សហ្ស៊កដានី ​និង​​ជ្រោយ​ហ្គាហ្សា​។ ​នៅ​ក្រុង​​​រ៉ា​ម៉ាល់​​​ឡាហ៍ ជាទីក្រុង​​មួយ​នៅ​​​ស៊ីស​ហ្ស៊ក​​ដានី ​​អតីត​ពួកអ្នក​ទោសដែល​​ទៅ​ដល់​​ដោយ​ជិះ​រថយន្តទាំងឡាយ​​​របស់​កាក​បាទ​ក្រហម​​​​​អន្តរ​ជាតិ CICR ត្រូវ​បាន​ទទួល​ដោយ​​​សាច់ញាតិ​​​គ្រួសារ​​ និង​ឪពុក​ម្តាយ​ពួកគេជា​ច្រើន​រយ​​នាក់​។​

អាមៀ ខាន់បរា​ជ័យ​ការ​ប្តឹង​ឧទ្ធរណ៍​លុប​ចោល​លទ្ធ​ផល​ប្រកួត​ជាមួយ​កីឡាករ Peterson

Posted: 18 Dec 2011 07:23 PM PST

កីឡាករ​​អង់​គ្លេសអាមៀ ខាន់​​​​
ទោះ​ជា​យ៉ាង​ណាក្តី ជំរំហ្វឹក​ហាត់​របស់​អា​មៀ ខាន់​ត្រូវ​គេ​ទុក​ពេល​ឱ្យ​១ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ពាក្យ​តវ៉ា​ផ្លូវ​ការ​ប្រ​ឆាំង​នឹង​សេចក្តី​សម្រេច​របស់​សហ​ព័ន្ធ​ IBF។ អាមៀ ខាន់​វ័យ​២៥​ឆ្នាំ​​​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBAនិង IBFរបស់​ខ្លួន​បន្ទាប់​ពី​ចាញ់​ Peterson​ដោយ​ពិន្ទុ​កាល​ពី​ប្រកួត​នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី​សហរដ្ឋ​អាមេរិកក្នុង​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ ។ រូប​គេ​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​សម្រេច​របស់​អាជ្ញា​កណ្តាល​ដែល​បាន​កាត់​ពិន្ទុ​ពី​រូប​គេ​។ គេ​បាន​សុំ​ឱ្យ​មាន​ការ​ប្រកួត​សង​សឹក​ដោយ​ធ្វើ​នៅ​ទឹក​ដី​អព្យា​ក្រឹត​ណា​មួយ​។ អំ​ឡុង​ការ​ប្រកួត​អា​មៀ ខាន់​ត្រូវ​អាជ្ញា​កណ្តាល​កាត់​អស់​២ពិន្ទុ​ដោយ​សារ​តែ​រុញ​គូ​ប្រកួត​ក្នុង​ទឹក​ទី​៧​និង​ទី​១២ ។

រដ្ឋសភានឹងបើកសម័យប្រជុំសម្រេចលើ​ការព្យួរអភ័យឯកសិទិ្ធតំណាងរាស្រ្តសម​រង្ស៊ី​នៅថ្ងៃស្អែកនេះ

Posted: 18 Dec 2011 07:17 PM PST

រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីនៃអគ្គ​លេខាធិការដ្ឋាននៃរដ្ឋសភាបានឲ្យដឹងកាលពីថ្ងៃទី១៩ ធ្នូ ២០១១ ថា រដ្ឋសភានឹងបើកកិច្ច​ប្រជុំ​ពិភាក្សា និងអនុម័តនូវរបៀបវារៈមួយចំនួន ក្នុង​នោះរួម​មាន​ការព្យួរអភ័យឯកសិទ្ធិ​របស់តំណាង​រាស្រ្ត​ គណបក្សសមរង្ស៊ីមួយរូបមកពីមណ្ឌលខេត្ត​កណ្តាលតាមការស្នើសុំរបស់តុលាការ និង​ក្រសួង​យុត្តិធម៌ ដើម្បីបើកផ្លូវឲ្យតុលាការស៊ើបអង្កេត​

បន្ទប់​​ខារ៉ា​អូខេ​មួយ​ត្រូវ​ប៉ា​ហ្សេ​​រ៉ូ​ពន្លះ​​ផ្អើល​​ស្រីៗ​រត់​ចែក​ជើង​គ្នា​

Posted: 18 Dec 2011 07:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្តប៉ា​ហ្សេ​រ៉ូ​មួយ​គ្រឿង​បានពន្លះផ្ទះខារ៉ាអូខេ បណ្តាលឲ្យធ្លាយ​ជញ្ជាំង​បាក់តុកៅអី និង​សម្ភារ​នៅក្នុង​បន្ទប់​ខូច​ខាត​មួយចំនួន។ ហេតុការណ៍​គ្រោះថ្នាក់​នេះបាន​កើតឡើងកាលពីវេលា​ម៉ោង​៦​និង​១៥នាទី​ល្ងាច​ ថ្ងៃទី​១៨ ធ្នូ ២០១១ នៅ​ចំណុចអគារថ្មី ស្ថិត​ក្នុង​ភូមិបាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ។

​មរណភាព​របស់បិតា​បដិវត្តន៍​ VELOURS ឆេក លោក​​វ្ល៉ា​ក្លាវ​ហា​​វែល​

Posted: 18 Dec 2011 07:06 PM PST

លោក​វ៉ា​ក្លាវ ​ហា​វែល
​លោក​វ៉្លាក្លាវ ​ហាវែល ដែលមានឈ្មោះល្បី​ល្បាញ​​​​​ ព្រោះ​លោក​ជា​ប្រមុខ​​នៃបដិវត្តន៍ VELOURS ក្នុងអតីត​ប្រទេស​​​ឆេកូស្លូវ៉ាគី​ ​ប្រឆាំង​របប​​កុម្មុយនីស្ត​​​នោះបានទទួលមរណ​ភាព​​ហើយ​កាល​ពីថ្ងៃទី​​១៨ ធ្នូ ​ដោយសារ​​ជំងឺក្នុង​ជន្មា​យុ​​៧៥​ឆ្នាំ​។​ ពិភពលោក​ទាំង​មូលបាន​សម្តែង​ការ​គោរព​​វិញ្ញា​ណក្ខន្ធ​​​​ក្រោយ​មរណ​ភាពរបស់​ជន​​​​ជា​និមិត្ត​រូប​នៃ​​​សន្តិភាព និង​​សេរីភាព​នេះ ដោយ​ប្រជា​ជន​ទីក្រុង​​ប្រាក បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញា​​ណ​ក្ខន្ធ​​​​​លោក​នៅវិមាន​​ប្រធានាធិបតី​​​ និង​នៅទីលាន WENCESLAS ។

គ.ជ.ប បើកសវនាការលើបណ្តឹងរបស់​គណ​បក្សសម រង្ស៊ី

Posted: 18 Dec 2011 07:03 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ជូន​ដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះ​ ឆ្នោតដែលកោះសន្តិភាពបានទទួលកាលពីថ្ងៃទី​១៧ ធ្នូ ២០១១ ឲ្យដឹង​ថា គ.ជ.ប នឹងបើក​សវនា​ការដោះស្រាយ​បណ្តឹងសុំលុប​ឈ្មោះ​ចេញ​ពី​បញ្ជីដំបូង​ សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមា​ជិកព្រឹទ្ធសភានីតិកាលទី៣ ឆ្នាំ២០១២ ដែល​ប្តឹង ដោយតំណាង​គណបក្សសម រង្ស៊ី។

គ្រូបង្វឹក​មុខ​ស្រពោន​របស់​ក្លឹប Spurs​ ហាម​កីឡាករ​ជប់​លៀង​ក្នុង​បុណ្យ​គ្រីស្មាស់

Posted: 18 Dec 2011 07:00 PM PST

លោក​ហែរ៍​រី រ៉េត​ណេប ​គ្រូបង្វឹក​​​​របស់​​ក្លឹប Spurs
តាម​សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ហែរ៍​រី រ៉េត​ណេប ​គ្រូបង្វឹក​​មុខ​ស្រពោន​​របស់​​ក្លឹប Spurs ផ្អាក​​ការ​ប្រារព្ធ​ពិធី​ជប់​លៀង​ក្នុង​ថ្ងៃ​​គ្រី​ស្មាស់​ រួម​ទាំងធ្វើ​ការ​​បញ្ចុះ​បញ្ចូល​​ដល់​បណ្តា​កីឡា​ករ​​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជួយ​សម្រប​​​ឱ្យ​​សម​តាម​តម្លៃ​ខ្លួន ។ ​កាលពី​សប្តាហ៍​មុន ​ទាំង​ក្លឹប Man City ​និង​ក្លឹប Arsenal មាន​លេច​ឮ​ដំណឹង​ថា នឹង​ប្រារព្ធ​​ពិធី​ជប់​លៀង​​​គ្រីស្មាស់​​រហូតធ្វើ​​ឱ្យ​​មាន​ការ​ចុះ​ផ្សាយ​​​តាម​សារ​ព័ត៌​​មាន​ព្រោង​ព្រាត ប៉ុន្តែ​សម្រាប់​លោក​រ៉េត ​ណេប បែរ​ជា​មិន​ចាប់​អារម្មណ៍​ឱ្យ​ក្លឹប​​រៀប​ចំពិធី​នេះទេ ដោយ​លោក​​យល់​ថា​ ការ​ឱ្យ​​កីឡា​ករ​ទៅ​ប្រារព្ធ​​ពិធី​ក្នុង​អំឡុង​ពេល​​ដែល​​ក្លឹប​​ត្រូវ​ចូល​រួម​ប្រកួត​ប្រឺមីញេ​លីក​​ដល់​ទៅ​៤​លើក

ប្រហែល​ដោយ​សារ​រសើប​ពេកទេដឹងកោះសន្តិភាព​ចេញ​​ផ្សាយពី «គោ»ឆ្លើយ​តប​បំភ្លឺ​មក​វិញពី «ក្របី»

Posted: 18 Dec 2011 06:31 PM PST

រាជធានីភ្នំពេញ ៖ ​ក្រោម​ចំណង​ជើង​​ថា «​មានក្លិន​​មិន​​សូវ​ស្រួល​​​ចេញពី ​«ស្ថាប័ន​​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍» ​ដែល​កោះ​សន្តិភាព ​​ចេញ​ផ្សាយ​​​​ថ្ងៃ​ទី១២ ​​ធ្នូ ឆ្នាំ​២០១១ នេះ ត្រូវ​បាន​​​អ្នកទទួល​​បន្ទុក​ពីធំ​មកតូច​​មួយ​​ក្រុម​នៃ​ស្ថាប័ន​នេះ​បាន​ បញ្ជូន​​លិខិត​​មួយច្បាប់​មកការិ​យាល័យ​​និពន្ធ​​​កោះ​សន្តិភាព​​​ ដើម្បី​បំភ្លឺ ។

ជិះម៉ូតូបោះពួយធ្លាក់​ផ្លូវទៅ​​បុក​​លូ​ផ្លោង​មនុស្ស​​ចម្ងាយ​10ម៉ែត្រ​បាក់ក​ស្លាប់

Posted: 18 Dec 2011 06:18 PM PST

ខេត្ត​សៀមរាប ៖ លោក​ប៉ូ ចិន្តា​ អាយុ​១៨​ឆ្នាំ ជាគ្រូបង្រៀន​ភាសា​អង់គ្លេស រស់់​នៅ​ភូមិ​ព្រែកស្រមោច ឃុំកំពង់់ឃ្លាំង ស្រុក​សូទ្រនិគមន៍ ខេត្តសៀមរាប បាន​ជិះម៉ូតូ​ឌ្រីម​C125 ស៊េរី​២០០៨ ​ធ្លាក់​​ផ្លូវ​​ទៅបុក​​​លូ​ រួច​​ផ្លោង​ចម្ងាយ​១០ម៉ែត្រ​​បាក់​កស្លាប់ ​។ ហេតុការណ៍​នេះ​កើត​ឡើងនៅតាមបណ្តោយផ្លូវវាងអង្គរក្នុងភូមិ​ជ្រៃ សង្កាត់់កណ្តែក ក្រុងសៀមរាប ខេត្ត​សៀមរាប​កាលពីវេលា​

ប្លន់​​សម្លាប់​​ស្ត្រី​អ្នក​មេម៉ាយ​​កូន​មួយ​​យក​គ្រឿង​​អលង្ការ​​ និង​ប្រាក់​អស់​​ជាង​១.០០០​ដុល្លារ​

Posted: 18 Dec 2011 06:02 PM PST

លំនៅឋានដែលចោរចូលប្លន់
រាជធានីភ្នំពេញ ៖ ​ស្ត្រីមេម៉ាយ​​កូន​មួយត្រូវ​ក្រុម​ចោរ​​ប្លន់​មិ​​ន​ស្គាល់​អត្ត​សញ្ញាណ​​ ឡើង​ទៅ​លើ​ផ្ទះ​ច្របាច់​​.ក​សម្លាប់​​ប្លន់​យក​គ្រឿង​អលង្ការ​​ និង​ប្រាក់​​កាស​អស់​មួយ​ចំនួន ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ធ្នូ ​២០១១ ​នៅ​ចំណុច​ផ្ទះ​លេខ​៤២៦ ផ្លូវ​លេខ​​៦៩BT ភូមិ​ត្នោត​ជ្រុំ ​សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ។

នួន ជា អះអាង​ពី​ផែន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទី​ក្រុង​ដោយ​​ទម្លាក់​​កំហុស​ទៅលើ​ប៉ុល ពត

Posted: 18 Dec 2011 05:58 PM PST

រាជធានីភ្នំពេញ ៖ ​នៅ​ថ្ងៃ​​ចុង​ក្រោយ​​នៃ​ការ​ផ្តល់​សក្ខី​​កម្ម​ដល់​សាលា​ក្តី​​ក្នុង​សវនា​ ការ​ដេញ​​ដោល​លើ​ភស្តុ​តាង​កាលពី​សប្តាហ៍​​កន្លង​ទៅ​នេះ នួន ជា បង​ធំ​ទី​២ នៃ​​របប​ខ្មែរ​ក្រហម​បាន​អះ​អាង​ថា ​ការ​ជម្លៀស​​ប្រជា​ជន​​ចេញពី​ទី​ក្រុង​ភ្នំពេញ ជា​ការ​សម្រេច​របស់​គណៈ​កម្មាធិការ​អចិ​ន្ត្រៃយ៍​មជ្ឈិម​បក្ស​​នៅ​ក្នុង​ កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​​ក្នុង​ឆ្នាំ​​១៩៧៤ គឺ​ប៉ុល ​ពត​ជា​អ្នក​សម្រេច ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!