VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិវីអូអេ ១៨ ធ្នូ Posted: 18 Dec 2011 02:20 AM PST ហ្វីលីពីន៖ ពួកមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងវ៉ាស្ហ៊ី Washi បោកបក់លើតំបន់ មីនដាណាវ (Mindanao) ខាងត្បូងប្រទេសកាលពីយប់មិញបានទ្បើងដល់ជាង២រយនាក់ ហើយមានមនុស្សប្រមាណ៤រយនាក់បានបាត់ខ្លួន។ អង្គការកាកបាទក្រហមហ្វីលីពីន ដែលអាចទៅដល់យ៉ាងតិចណាស់៤៣៦នាក់ នេះបើយោងតាមការរាប់ចំនួនសាកសពនៅកន្លែងតំកល់សព។ អេហ្សីប៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងពួកបាតុករក្នុងទីក្រុងឡឺគែរ បានចូលដល់ថ្ងៃទីពីរបន្តបន្ទាប់គ្នាហើយកាលពីថ្ងៃសៅរ៍។ មានមនុស្សយ៉ាងតិចណាស់៨នាក់បានស្លាប់ ហើយជាង៣០០នាក់ទៀតបានត្រូវរបួស។ ស៊ីរី៖ សម្ព័ន្ធអារ៉ាប់ប្រហែលសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តិផែនការសន្តិភាព អារ៉ាប់មួយដែលមានគោលដៅបញ្ចប់ការបង្ក្រាបដ៏ឃោរឃៅរបស់អាជ្ញាធរស៊ីរីលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ពេលដែលប្រទេសស៊ីរីបានពន្យាពេលការឆ្លើយតបរបស់ខ្លួនដល់សំណើសន្តិភាពអារ៉ាប់។ លីប៊ី៖ លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក លីអន ផាណេតថា ជារដ្ឋមន្រ្តីការពារប្រទេសទីមួយរបស់អាមេរិកដែលបំពេញទស្សនកិច្ចទៅលីប៊ី បានមានប្រសាសន៍ថាលោកមានជំនឿទុកចិត្តថារដ្ឋាភិបាលថ្មីលីប៊ីនឹងមានជោគជ័យក្នុងការបង្កើតលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិករីករាយនឹងឆ្លើយតបនិងផ្តល់ជំនួយលើសេចក្តីត្រូវការរបស់លីប៊ី។ អ៊ីរ៉ាក់៖ ក្រុមទាហានសហរដ្ឋអាមេវិក បានបញ្ចប់ការប្រគល់ការទទួលខុសត្រូវខាងសន្តិសុខឱ្យកងកម្លាំងអ៊ីរ៉ាក់នៅមុនការកំណត់ពេលវេលាចុងក្រោយបង្អស់សម្រាប់ឱ្យក្រុមទាហានអាមេរិកាំងដកចេញពីប្រទេសអ៊ីរ៉ាក់។ សហរដ្ឋអាមេរិច៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តិវិធានការសម្របសម្រួលមួយដែលពន្យារពេលការកាត់បន្ថយពន្ធដារប្រាក់បៀវត្សសម្រាប់ពួកអ្នកធ្វើការអាមេរិកាំងចំនួន២ខែទៀត ដោយសម្លេងច្រើនលើសលុបតាមរយៈការបោះឆ្នោតដែលមាន៨៩សម្លេងទល់នឹង១០សម្លេង មួយថ្ងៃក្រោយពីពួកសាធារណរដ្ឋនិងពួកប្រជាធិបតេយ្យបានសម្រេចកិច្ចព្រមព្រៀងមួយអំពីវិធានការនេះ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |