VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ២៤ វិច្ឆិកា

Posted: 23 Nov 2011 10:46 PM PST

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បារ៉ាក់​ អូបាម៉ា​ ​បាន​ដោះលែង​​មាន់​តួកគី​ក្នុង​បុណ្យ​ថ្លែង​អំណរ​គុណ​ជាតិ​ National Thanksgiving​Turkey ​ហើយ​​ការ​ជួយ​សង្គ្រោះ​សត្វមាន់​តួកគី​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​បុណ្យអំណរ​គុណ​ទូទាំង​ប្រទេស​ជាតិ។

យេម៉ែន​៖ ប្រធានាធិបតី​យេម៉ែន Ali Abdullah Saleh បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ផ្តួច​ផ្តើម​តំ​បន់​ឈូង​សមុទ្រ​ពែក្ស​ដែល​អំពាវនាវ​ឲ្យ​លោក​ផ្ទេរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​ ដែល​ជា​ចំណាត់​ការណ៍​មួយ​​រៀបចំឡើង​​ដើម្បី​បញ្ចប់​ការ​ប្រឆាំង​តវ៉ា​ដែល​រីក​កាន់តែ​ធំឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​លោក​រយៈពេល​៣៣​ឆ្នាំ។

អេហ្ស៊ីប​៖ ​ពួក​បាតុករ​អេហ្ស៊ីប​កំពុងកៀប​សង្កត់​ពួ​ក​មេដឹកនាំ​​យោធា​ឲ្យ​ចុះ​ចេញ​ពី​តំណែង​​ជាបន្ទាន់​ មួយ​ថ្ងៃ​បន្ទាប់​ពី​សេនា​ប្រមុខ​ Mohamed Hussein ​Tantawi ​​បាន​ប្រកាស​ពី​ការ​ផ្តល់​សម្បទាន​ដែល​មាន​គោល​បំណង​បន្ធូរបន្ថយ​​ការ​តាន​តឹង​នេះ។

តួកគី​៖ នាយក​រដ្ឋ​មន្រ្តី​តួកគី Recep​ Tayyip ​Erdogan បាន​សុំ​អភ័យ​ទោស​​ចំពោះ​ការ​សម្លាប់​មនុស្ស​ជិត​១​ម៉ឺន​៤​ពាន់​នាក់ ​ក្នុង​ការ​បះបោរ​របស់​ជន​ជាតិ Kurds ​ក្នុង​ទសវត្សរ៍​១៩៣០​ ដែល​ជាការសុំ​ទោស​ជាសាធារណៈ​លើក​តំបូង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​សម្លាប់​នេះ។

ប៉ាគីស្ថាន​៖ ​ពួក​គណបក្ស​សាធារណ​រដ្ឋ​ឲ្យ​បាន​ទទួល​ការតែង​តាំង​ជាបេក្ខជន​ប្រធានាធិបតី​ បាន​ជជែក​ដេញដោល​​ថាតើ​ត្រូវ​ដោះស្រាយ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្គានី​ស្ថាន​និង​កម្ម​វិធី​នុយគ្លែអ៊ែ​​របស់​អ៊ីរ៉ង់​​យ៉ាង​ដូចម្តេច​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​៖ ទិន្នន័យ​ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ពី​រូប​ភាព​ចម្រុះ​នៃ​សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ ដោយ​ការ​សុំ​​ប្រាក់​គ្មាន​ការងារ​ធ្វើ​និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ទំនិញ​បាន​កើន​ឡើង​បន្តិច។

អាហ្វ្រិក​៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ George W. Bush នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​នៅ​ខែ​ក្រោយ​ដើម្បី​សង្កត់​លើ​កម្មវិធី​​នានា​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​នានា​ដូចជា​ជំងឺ​ AIDS ​និង​ជំងឺ​គ្រុន​ចាញ់។

រុស៊្សី​៖ ​ប្រធានាធិបតី​រុស្ស៊ី​ Dmitry Medvedev ​និយាយ​ថា​រុស្ស៊ី​នឹង​ដាក់​កាំជ្រួច​ផ្លោង​ ​តម្រង់​ទៅ​ទីកន្លែង​ប្រឆាំង​កាំជ្រួច​ផ្លោង​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​​ក្នុង​អឺរ៉ុប​ខាង​កើត​ បើសហរដ្ឋ​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​លើកង្វល់​របស់​រុស្ស៊ី​អំពី​ផែនការ​​ការ​ពារ​​កាំជ្រួច​ផ្លោង​មីស៊ី​ល​របស់​ខ្លួន​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!