The Phnom Penh Post - KHMER: “កម្ពុជា​ខ្វះ​ខាត​ថវិកា​ទិញ​ស្រូវ​ស្តុក ឈ្មួញ​សម្រុក​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​ជិត​ខាង” plus 9 more

The Phnom Penh Post - KHMER: “កម្ពុជា​ខ្វះ​ខាត​ថវិកា​ទិញ​ស្រូវ​ស្តុក ឈ្មួញ​សម្រុក​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​ជិត​ខាង” plus 9 more


កម្ពុជា​ខ្វះ​ខាត​ថវិកា​ទិញ​ស្រូវ​ស្តុក ឈ្មួញ​សម្រុក​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​ជិត​ខាង

Posted: 21 Nov 2011 01:56 AM PST

ភ្នំពេញៈ មន្ត្រី​កម្ពុជា បាន​អះ​អាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​នាំ​ស្រូវ​ចេញ​​ទៅ​កាន់​ប្រទេស​ជិត​ខាង បណ្ដាល​មក​ពី​ប្រទេស​កម្ពុជា​ពុំ​មាន​មូលធន​គ្រប់​គ្រាន់​សម្រាប់​ប្រមូល​ ទិញ​ស្រូវ​ទាំង​នោះ ឬ​ផ្ដល់​កម្ចី​ដល់​​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រុវ​ក្នុង​ស្រុក​សម្រាប់​កែ​ ច្នៃ​មុន​នឹង​នាំ​ចេញ។

មេធាវី​ជន​ជាប់​ចោទ​ស្នើ​ឲ្យ​ចៅក្រម​សាលា​ក្ដី​ខ្មែរ​ក្រហម​លា​ឈប់​ពី​តំណែង

Posted: 21 Nov 2011 01:29 AM PST

ភ្នំពេញៈ ក្រុម​មេធាវី​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចូល​រួម​នៅ​ក្នុង​ដំណើរការ​ចាប់​ផ្ដើម​នៃ​សវនាការ​ក្ដី​សំណុំ​រឿង ០០២ នៅ​ថ្ងៃ​នេះ ដោយ​បាន​ឲ្យ​លោកស្រី Silvia Cartwright ចៅក្រម​សញ្ជាតិ​នូវែលហ្សេឡង់ នៃ​សាលាក្ដី​កូន​កាត់​មួយ​នេះ ចុះ​ចេញ​ពី​ពី​តំណែង​​របស់​លោកស្រី​ជា​បន្ទាន់ និង​ទាមទារ​ឲ្យ​ពន្យារ​ពេល​ស៊ើប​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​ដ៏​សម្ងាត់​មួយ នោះ​គឺ​ការ​ជួប​គ្នា​ដែល​លោក​ស្រី​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ជាមួយ​ ព្រះរាជ​អាជ្ញា​សញ្ជាតិ​អង់គ្លេស លោក Andrew Cayley និង​អនុ​ប្រធាន​រដ្ឋបាល​ លោក Knut Rosandhaug។

នីសាន់​លក់​រថយន្ត​បាន​​លើស​គោល​ដៅ​កំណត់​ប្រចាំ​ឆ្នាំ

Posted: 21 Nov 2011 01:11 AM PST

តូក្យូៈ ក្រុម​ហ៊ុន Nissan ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​ទី​ពីរ​របស់​ជប៉ុន បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​របស់​ខ្លួន​នៅ​ប្រទេស​ចិន ទំនង​ជា​មាន​ចំនួន​លើស​ ៨០០ ០០០​គ្រឿងនៅ​ឆ្នាំ​នេះ ដោយ​សារ​ក្រុម​ហ៊ុន​​កំពុង​ពង្រីក​ទីផ្សារ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​ធំជាង​ គេ​របស់​ពិភពលោក​មួយ​នេះ។

មនុស្ស​១១​នាក់​ពុល​ទឹក​ក្រូច​បាន​ធូរ​ស្បើយ​វិញ​ហើយ

Posted: 21 Nov 2011 12:58 AM PST

បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អះ​អាង​នៅ​ថ្ងៃ​ចន្ទ័​នេះ​ថា មនុស្ស​ចំនួន ១១​នាក់ ដែល​​រង​គ្រោះ​ដោយសារ​ពុល​ទឹក​ក្រូច​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​កាល​ពី​ ចុង​សប្ដាហ៍​មុន​នោះ បាន​ធូរ​ស្រាល​វិញ​ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពី​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ពី​ក្រុម​គ្រូ​ពេទ្យ​ នោះ។

ប្រទះ​ឃើញ​សព​ទារិកា​ម្នាក់​អណ្ដែត​ទឹក​ទន្លេ​ផ្ដុំ​មុខ​វត្ត​ឧណ្ណាឡោម

Posted: 21 Nov 2011 12:20 AM PST

ភ្នំពេញៈ សាក​សព​ទារិកា​អាយុ​ប្រមាណ ៣​ខែ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​​ទន្លេ​នៅ​ម្ដុំ​ចតុមុខ មុខ​វត្ត​ឧណ្ណាឡោម ក្នុង​ខណ្ឌ​ដូនពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ស៊ូជី​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ភូមា

Posted: 21 Nov 2011 12:09 AM PST

111121_b05

យ៉ាំងហ្គូនៈ មន្ត្រី​កំពូល​ម្នាក់​នៅ​ក្នុង​គណៈបក្ស បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា លោក​ស្រី អ៊ុងសាន ស៊ូជី នឹង​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​សភា​មួយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ ថា​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ដំណាច់​ឆ្នាំ​នេះ ៣​ថ្ងៃ​ក្រោយ​ពី​ចលនា​ដ៏​មាន​ប្រជាប្រិយភាព​របស់​លោក​ស្រី បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​ចំពោះ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ នេះ។

មន្ត្រី​ចិន​ប្រាប់​អាមេរិក​ថា សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​សភាព​ខ្មៅ​ងងឹត

Posted: 20 Nov 2011 11:57 PM PST

ឆឹងទូៈ ឧប​នាយករដ្ឋ​មន្ត្រី​ចិន លោក វ៉ាង គីសាន បាន​ថ្លែង​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ ហើយ​ថា «ការ​ងើប​ឡើង​វិញ​ដោយ​មិន​មាន​តុល្យភាព​នៃ​សេដ្ឋកិច្ច»​ អាច​​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ខណៈ​ពេល​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក បាន​និយាយ​ថា កំហឹង​របស់​ពលរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង។

តុលាការ​សម្រេច​ឃុំ​ខ្លួន​អតីត​មេដឹកនាំ​ហ្វីលីពីន អារ៉ូយ៉ូ នៅ​មន្ទីរ​ពេទ្យ

Posted: 20 Nov 2011 11:21 PM PST

111121_b04

ម៉ានីលៈ តុលាការ​ជាន់​ទាប​មួយ​របស់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អនុញ្ញាត​ឲ្យ​ដាក់​អតីត​ប្រធានាធិបតី​ ក្លូរៀ ម៉ាកាប៉ាហ្កាល អារ៉ូយ៉ូ ស្ថិត​នៅ​​ក្រោម​ការ​ចាប់​ឃុំ​​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​ បំផ្លាញ​ការ​បោះ​ឆ្នោត នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ានីល រហូត​ដល់​លោក​ស្រី​ ត្រូវ​បាន​គេ​យល់​ព្រម​ឲ្យ​ផ្លាស់​ទៅ​អគារ​ឃុំ​ខ្លួន។

តាលីបង់​ប៉ាគីស្ថាន​កំពុង​ចរចា​សន្តិភាព

Posted: 20 Nov 2011 11:09 PM PST

អ៊ីស្លាម៉ាបាដៈ ចលនា​តាលីបង់​របស់​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​កម្លាំង​គំរាម​កំហែង​សន្តិសុខ​ដ៏​ធំ​បំផុត​ចំពោះ​ប្រទេស​នេះ កំពុង​តែ​រៀប​ចំ​នូវ​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​នឹង​រដ្ឋាភិបាល​គាំ​ទ្រ ​ដោយ​សហរដ្ឋ​អាមេរិក។​ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​ប្រាប់​រ៉យទ័រ​ពី​មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ តាលីបង់ និង​អ្នក​ចរចា​កុលសម្ព័ន្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក គង់ សំអុន ក្លាយ​ជា​សហ​មេធាវី​ការពារ​ក្ដី​ ខៀវ សំផន

Posted: 20 Nov 2011 10:55 PM PST

111121_b03

ភ្នំពេញៈ សហ​មេធាវី​ជាតិ​ថ្មី​របស់​ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ឲ្យ​ចូល​កាន់​តំណែង​ការពារ​ក្ដី​សម្រាប់​អតីត​មេដឹកនាំ​ ខ្មែរ​ក្រហម​រូប​នេះ​ហើយ ដើម្បី​ជំនួស​​លោក ស សូវាន់ សហ​មេធាវី​កម្ពុជា​ ដែល​បាន​លា​លែង​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!