The Phnom Penh Post - KHMER: “IMF ពង្រឹង​វិធានការ​ផ្ដល់​ប្រាក់​កម្ចី​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​វិបត្តិ​អឺរ៉ុប” plus 9 more

The Phnom Penh Post - KHMER: “IMF ពង្រឹង​វិធានការ​ផ្ដល់​ប្រាក់​កម្ចី​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​វិបត្តិ​អឺរ៉ុប” plus 9 more


IMF ពង្រឹង​វិធានការ​ផ្ដល់​ប្រាក់​កម្ចី​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​វិបត្តិ​អឺរ៉ុប

Posted: 23 Nov 2011 02:02 AM PST

វ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុ​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ បាន​កែ​លម្អ​ឧបករណ៍​ផ្តល់​ឥណទាន​របស់​ខ្លួន និង​​ដាក់​ដំណើរ​ការ​កម្ម​វិធី​​​សាច់​ប្រាក់​ងាយ​ស្រួលរយៈ​ពេល ៦​ខែ ដោយ​ជួយ​ដល់​ប្រទេស​នានា ដែល​ប្រើ​ប្រាស់​គោល​នយោបាយ​រឹត​ត្បិត​ និង​អាច​ប្រឈម​នឹង​ហានិភ័យ​ពី​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប​។

ច្បាប់​ពាណិជ្ជកម្ម​សេរី​អាមេរិក-កូរ៉េ​ខាង​ត្បូង​ចូល​ជា​ធរមាន​ម្សិលមិញ

Posted: 23 Nov 2011 01:33 AM PST

សេអ៊ូលៈ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដែល​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាង​ ៤​ឆ្នាំ​កន្លង​មក​ហើយ​នេះ នឹង​ចូល​ជា​ធរមាន​​យ៉ាង​ឆាប់​បំផុត​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១២​ខាង​មុខ​នេះ​ បន្ទាប់​ពី​តំណាង​រាស្រ្ត​នៅ​ទីក្រុង​សេអ៊ូល បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​នេះ​ ដើម្បី​បញ្ចប់​ការ​ជំទាស់​​ពី​សំណាក់​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង។

បារាំង​គាំ​ទ្រ​​អាល្លឺម៉ង់​ដើម្បី​កែ​ប្រែ​សន្ធិសញ្ញា​អឺរ៉ុប

Posted: 23 Nov 2011 01:03 AM PST

ប៉ារីស/ប៊ែរឡាំងៈ ប្រធានា​ធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី បាន​គាំ​ទ្រ​យុទ្ធនាការ​របស់​អាល្លឺម៉ង់ដើម្បីធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា ដែល​អាច​ផ្តល់​អំណាច​​យ៉ាង​ច្រើន​ដល់​អាជ្ញាធរ​អឺរ៉ុប​ឲ្យ​ធ្វើ​អន្តរាគមន៍​ ក្នុង​ថវិកា​ជាតិ​របស់​ប្រទេស​នានា​ដែល​ប្រើ​ប្រាស់​រូបិយប័ណ្ណ​អឺរ៉ូ។

តួកគី​ប្រាប់​ត្រង់ៗ​ទៅ​​អាសាដថា ចុះ​ចេញ​ពី​អំណាច​ទៅ!

Posted: 23 Nov 2011 12:58 AM PST

អង់ការ៉ាៈ ប្រទេស​តួកគី បាន​ថ្លែង​ប្រាប់​ត្រង់ៗ​ទៅ​ប្រធានាធិបតី​ស៊ីរី បាសារ អាល់ អាសាដ ឲ្យ​ចុះ​​ចេញ​ពី​អំណាច​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាជន​លោក ដោយ​កាន់​រឹត​បន្តឹង​បន្ថែម​ទៀត​នូវ​សម្ពាធ​ថ្នាក់​តំបន់​ទៅ​លើ​ទីក្រុង​ ដាម៉ាស់ ខណៈ​ពិភព​លោក​​កាន់​តែ​ច្រើន​ឡើងៗ នៅ​ឯ​ការ​បោះ​ឆ្នោត​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ថ្កោល​ទោស​លើ​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប្រទេស​ស៊ីរី​ទៅ​លើ​ បាតុកម្ម។

សាឡេះ​កំពុង​ស្ថិត​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ចុះ​ហត្ថលេខា​ផ្ទេរ​អំណាច

Posted: 23 Nov 2011 12:37 AM PST

ឌូបៃៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​យេម៉ែន បាន​និយាយ​ថា ប្រធានាធិបតី​យេម៉ែន អាលី អាប់ឌុលឡះ សាឡេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​ការ​សម្រប​សម្រួល​ពី​ បណ្ដា​រដ្ឋ​ឈូង​សមុទ្រ​ពែក ដែល​នឹង​​បញ្ចប់​តំណែង​របស់​គាត់ ក្រោយ​ពី​​មាន​ការ​តវ៉ា​យ៉ាង​យូរ​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​របស់​គាត់ ដែល​បាន​បង្ក​ចលា​ចល​នៅ​ក្នុង​ប្រទេស​នេះ។

ខៀវ សំផន៖ ហេតុ​អ្វី​មិន​យាង​សម្ដេច​ព្រះ​នរោត្ដម សីហនុ ចូល​បំភ្លឺ​?

Posted: 23 Nov 2011 12:10 AM PST

111123_b03

ភ្នំពេញៈ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម ខៀវ សំផន នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ជា​សំណួរ​ទៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ថា ហេតុ​អ្វី​បាន​ជា​សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្ដី​នេះ មិន​យាង​អតីត​ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ចូល​មក​មាន​បន្ទូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​កូន​កាត់​មួយ​នេះ ជុំ​វិញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ចិន​ជំទាស់​ទៅ​នឹង​ទណ្ឌកម្ម​ថ្មីៗ​លើ​អ៊ីរ៉ង់

Posted: 22 Nov 2011 11:45 PM PST

ប៉េកាំងៈ ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​ប្រឆាំង​នឹង​ប្រទេស​ អ៊ីរ៉ង់ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បណ្ដា​ប្រទេស​ជាច្រើន បាន​ប្រកាស​នូវ​វិធានការ​ថ្មីៗ​ប្រឆាំង​នឹង​វិស័យ​ថាមពល និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ៊ីរ៉ង់។

ភូមា​បង្កើត​វឌ្ឍនភាព​ដ៏​កម្រ​នៅ​ក្នុង​កិច្ច​ចរចា​សន្តិភាព​ជាមួយ​ក្រុម​បះ​បោរ

Posted: 22 Nov 2011 11:33 PM PST

យ៉ាំងហ្គូនៈ រដ្ឋាភិបាល​ភូមា​បាន​ឈាន​ដល់​​ការ​ទម្លុះ​ទម្លាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ នានា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​សំខាន់ៗ​ពីរ​របស់​ជន​ជាតិ​ភាគ​តិច​ នៅ​ក្រោយ​​មាន​ការ​ចរចា​ដ៏​មាន​សារ​សំខាន់​បំផុត​​នៅ​ឆ្នាំ​នេះ ដើម្បី​បញ្ចប់​ទៅ​នូវ​អំពើ​ហិង្សា​​ក្នុង​លើ​ជន​ជាតិ​ភាគ​តិច​អស់​រយៈ​ពេល​ ជា​ច្រើន​ទសវត្សរ៍​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​អ្នក​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

អតីត​មេ​ខ្មែរ​ក្រហម​ចោទ​​ថា​ សហ​ព្រះ​រាជ​អាជ្ញា​​ពុំ​មាន​ភស្តុតាង និង​សាក្សី​គ្រប់​គ្រាន់

Posted: 22 Nov 2011 09:14 PM PST

111123_b01

ភ្នំពេញៈ ជន​ជាប់​ចោទ​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​​ចោទ​ប្រកាន់​ទៅ​លើ​សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ថា ពុំ​មាន​ភស្តុតាង និង​សាក្សី​គ្រប់​គ្រាន់​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់​នៅ​ក្នុ​ង​ សវនាការ​រយៈ​ពេល ២​ថ្ងៃ​កន្លង​មក​នេះ។

វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់​បង្ខំ​ឲ្យ​អ្នក​ភូមិ​ម្នាក់​លោត​ទឹក​សម្លាប់​ខ្លួន

Posted: 22 Nov 2011 08:47 PM PST

ភ្នំពេញៈ អ្នក​ភូមិ​បឹងកក់​ម្នាក់ បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ដោយ​ការ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ ជ្រោយចង្វា កាល​ពី​យប់​មិញ ដែល​​អំពើ​អត្តឃាត​នេះ​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ទង្វើ​របស់​អាជ្ញាធរ​រាជ​ធានី ​ភ្នំពេញ ដែល​បដិសេធ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​គ្រួសារ​របស់​គាត់ ដែល​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​សាច់​ញាតិ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​ភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!