The Phnom Penh Post - KHMER: “គ្រាប់​បែក​បង្កៃ​ផ្ទុះ​របួស​ស្ដ្រី​ពីរ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត” plus 9 more

The Phnom Penh Post - KHMER: “គ្រាប់​បែក​បង្កៃ​ផ្ទុះ​របួស​ស្ដ្រី​ពីរ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត” plus 9 more


គ្រាប់​បែក​បង្កៃ​ផ្ទុះ​របួស​ស្ដ្រី​ពីរ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត

Posted: 24 Nov 2011 02:08 AM PST

ប៉ោយប៉ែតៈ ស្រ្តី ២​នាក់​បាន​រង​របួស​ធ្ងន់ និង​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ  ក្នុង​ឧប្បទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​បែក​មួយ នៅ​ផ្ទះ​នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​យប់​ថ្ងៃ​ពុធ ក្នុង​ភូមិ​បាលិលេយ្យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ទោះបី​មាន​កំណែ​ទម្រង់ ក្រុម​ហ៊ុន​ប្រេង​អឺរ៉ុប​នៅ​តែ​បន្ត​គេច​ចេញ​ពី​ភូមា

Posted: 24 Nov 2011 01:44 AM PST

យ៉ាំងហ្គូនៈ កេរ្តិ៍​ល្បី​ល្បាញ​របស់​ភូមា​ជា​រដ្ឋ​ឯកោ និង​ដ៏​អាថ៌​កំបាំង​បំផុត​មួយ​នៅ​លើ​ពិភព​លោក​នោះ កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ ក្រុម​វិនិយោគិន​ជាច្រើន​នៅ​តែ​បន្ត​តាម​ដាន​​ការ​រុក​រក​ប្រេង​ និង​ឧស្ម័ន​នៅ​ទីនោះ​ដោយ​ប្រុង​ប្រយ័ត្ន ដោយ​ទុក​ឱកាស​នេះ​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា ថៃ និង​ម៉ាឡេស៊ី។

សមត្ថកិច្ច​បង្ហាញ​មុខ​ជន​ចាប់​ជំរិត​កូន​​លោក សូ ផន

Posted: 24 Nov 2011 01:07 AM PST

111124_b02

ភ្នំពេញៈ សមត្ថកិច្ច​​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​អត្ត​សញ្ញាណ​បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ចាប់​ជំរិត​កូន​លោក សូ ផន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ខណៈ​ជន​សង្ស័យ​ចំនួន ៥​នាក់​ទៀត កំពុង​លាក់​ខ្លួន​នៅ​ក្នុង និង​ក្រៅ​ប្រទេស។

ជប៉ុន​គ្រោង​​បង្កើត​ជំនួយ​អភិវឌ្ឍន៍​ដល់​ភូមា

Posted: 24 Nov 2011 12:37 AM PST

តូក្យូៈ រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ប្រទេស​ជប៉ុន​នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​នឹង​ប្រទេស​ភូមា​នៅ​ សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​អំពី​គម្រោង​ជំនួយ ដែល​នេះ​គឺ​ជា​ជំហាន​មួយ​ទៀត​​នៅ​ក្នុង​ដំណើរ​វវត្តន៍​អន្តរជាតិ​ ខណៈ​ប្រទេស​ឯកោ​ជា​យូរ​មក​ហើយ​មួយ​នេះ បាន​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។

សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ពលរដ្ឋ​លើក​គ្នា​ប្រឆាំង​នៅ​កំពង់ស្ពឺ

Posted: 24 Nov 2011 12:16 AM PST

កំពង់ស្ពឺៈ ប្រជា​ពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ដក​បង្គោល​ដែល​បាន​បោះ​លើ​ដី​ពួក​គាត់​ចេញ ក្នុង​ពេល​ដែល​កង​កម្លាំង​នគរបាល និង​អាវុធ​ហត្ថ​ប្រហែល ៩០​នាក់ ដឹកនាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល លើ​ជម្លោះ​ដី​ធ្លី ១៦០​ហិកតា​ ស្ថិត​ក្នុង​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សាឡេះ​ចុះ​ហត្ថលេខា​ផ្ទេរ​អំណាច​នៅ​ទីក្រុង​រីយ៉ាដ

Posted: 23 Nov 2011 11:59 PM PST

111124_b01

រីយ៉ាដៈ ប្រធានាធិបតី​យេម៉ែន អាលី អាប់ឌុលឡះ សាឡេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ដែល​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ លោក​នឹង​ចុះ​ចេញ​ពី​អំណាវ​ក្រោយ​ពី​បាន​កាន់​អំណាច​អស់​រយៈ​ពេល ៣៣​ឆ្នាំ និង​ ១០​ខែ​ក្រោយ​ការ​តវ៉ា​ប្រឆាំង​របប​គ្រប់​គ្រង​របស់​គាត់ ដែល​បាន​នាំ​ប្រទេស​មួយ​នេះ​ស្ទើរ​តែ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល។

អតិផរណា​វៀតណាម​ធ្លាក់​ចុះ​បី​ខែ​ជាប់​គ្នា​នៅ​ត្រឹម​ខែ​វិច្ឆិកា

Posted: 23 Nov 2011 11:40 PM PST

ហាណូយៈ អតិរផណា​វៀត​ណាម បាន​ធ្លាក់​ចុះ​រយៈ​ពេល​បី​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​វិច្ឆិកា ដោយ​បង្កើន​វិសាល​ភាព​របស់​ធនាគារ​កណ្តាល​ឲ្យ​ជំរុញ​ដល់​សេដ្ឋកិច្ច​ តាម​រយៈ​ការ​មិន​ដំឡើង​អត្រាការ​ប្រាក់។

MITSUBISHI នៅ​តែ​រក្សា​បាន​ចំណែក​ទីផ្សារ​ល្អ

Posted: 23 Nov 2011 11:36 PM PST

តូក្យូៈ ចំណែក​ទីផ្សារ​រថយន្ត​របស់​ក្រុម​ហ៊ុន Mitsubishi នៅ​ប្រទេស​ថៃ នៅ​តែ​ល្អ​នៅ​ឆ្នាំ​នេះ បើ​ទោះ​បីជា​មាន​គ្រោះ​មហន្តរាយ​ទាំង​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ​ក៏​ដោយ។

រោង​ម៉ាស៊ីន​កិន​ស្រូវ​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​ត្រូវ​ភ្លើង​ឆេះ​អស់

Posted: 23 Nov 2011 11:25 PM PST

បាត់ដំបងៈ រោង​ម៉ាស៊ីន​កិន​ស្រូវ​តម្លៃ​ជិត ១០​ម៉ឺន​ដុល្លារ​មួយ បាន​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ឃុំ​ឫស្សីក្រាំង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ប៉ុន្តែ ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ បាន​បញ្ជាក់​ថា ពុំ​មាន​នរណា​ម្នាក់​​រងរបួស ឬ​ស្លាប់​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​នេះ​ឡើយ។

នគរបាល​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ឃាតករ​ធ្វើ​គត​ព្រះចៅ​អធិការ​វត្ត​សំរោងបុរី

Posted: 23 Nov 2011 11:17 PM PST

កំពង់ចាមៈ នគរបាល​ខេត្ត​កំពង់ចាម កំពុង​តែ​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​បាញ់​ប្រហារ​លើ​​ព្រះចៅ​អធិការ​វត្ត​មួយ​អង្គ ឲ្យ​សុគត​ភ្លាមៗ​នៅ​នឹង​កុដិ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្នុង​ឃុំ​ មួងរាវ ស្រុក​ត្បូងឃ្មុំ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!