The Phnom Penh Post - KHMER: “ហ៊្វុនស៊ិនប៉ិច​គ្មាន​សង្ឃឹម​ឈ្នះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ” plus 9 more

The Phnom Penh Post - KHMER: “ហ៊្វុនស៊ិនប៉ិច​គ្មាន​សង្ឃឹម​ឈ្នះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ” plus 9 more


ហ៊្វុនស៊ិនប៉ិច​គ្មាន​សង្ឃឹម​ឈ្នះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ

Posted: 20 Nov 2011 01:46 AM PST

ភ្នំពេញៈ អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ថា គណ​បក្ស​រាជានិយម​មួយ​នេះ នឹង​មិន​ដាក់​បេក្ខជន​របស់​ខ្លួន​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ឡើយ ដោយសារ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​របស់​ខ្លួន​ពុំ​មាន​ចំនួន​ គ្រប់​គ្រាន់។

ជន​ជាប់​ចោទ​ក្នុង​បណ្ដឹង​ជាមួយ​លោក កុក អាន បដិសេធ​ជំនួយ​ពី​បក្ស​ប្រឆាំង

Posted: 20 Nov 2011 01:33 AM PST

ភ្នំពេញៈ ជន​ជាប់​ចោទ ២​នាក់​ប្ដី​ប្រពន្ធ​នៅ​ក្នុង​សំណុំ​រឿង​រំលោភ​សេចក្តី​ទុក​ចិត្ត និង​សម​គំនិត ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ជាង​រាប់​សិប​លាន​ដុល្លារ​ពី​គណនី​របស់​ ក្រុមហ៊ុន​អានកូ​ ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពី​លោក កុក អាន បាន​បដិសេធ​ទទួល​យក​ការ​ជួយ​អន្តរាគមន៍​ពី​គណ​បក្ស​ប្រឆាំង។

ប្រគល់​ផ្ទះ​២២​ខ្នង​ដល់​ពលរដ្ឋ​ក្រីក្រ​មក​ពី​គំនរ​សម្រាម​ស្ទឹងមានជ័យ

Posted: 20 Nov 2011 01:17 AM PST

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​មួយ បាន​ផ្ដល់​ផ្ទះ​ចំនួន ២២​ខ្នង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ បាន​សង្គ្រោះ​ចេញ​ពី​តំបន់​គំនរ​សម្រាម​ស្ទឹងមាន ក្នុង​រាជ​ធានី​ភ្នំពេញ។

រន្ទះ​បាញ់​ផ្ដាច់​ជីវិត​ម្នាក់ របួស​បួន​នាក់​ម្សិល​មិញ

Posted: 20 Nov 2011 12:58 AM PST

កោះកុងៈ ប្រជា​នេសាទ​លើ​ផ្ទៃ​សមុទ្រ​ម្នាក់ បាន​ស្លាប់ និង ០៤​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​រន្ទះ​បាញ់​មួយ​នៅ​ខេត្ត​កំពត និង​ខេត្ត​កោះកុង។

បុរស​​អង់គ្លេស​ម្នាក់​លង់​ទឹក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​នៅ​​ខេត្ត​ព្រះសីហនុ

Posted: 20 Nov 2011 12:17 AM PST

ព្រះសីហនុៈ ភ្ញៀវ​ទេសចរ​ជន​ជាតិ​អង់គ្លេស​ម្នាក់ បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​អាង​ហែល​ទឹក បន្ទាប់​ពី​គាត់​បាន​ផឹក​ស្រា​ស្រវឹង រួច​ចុះ​ហែល​ទឹក​អាង​នៅ​ក្នុង​ផ្ទះ​សំណាក់ និង​ភោជីនីដ្ឋាន UTOPIA កាល​ពី​ម៉ោង​ប្រហែល​ជិត ១​នាទី​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១១​ ស្ថិត​នៅ​តំបន់​អូឈើទាល ក្នុង​ក្រុម​១៣ ភូមិ​៣ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ។

អាគីណូ​៖ អារ៉ូយ៉ូ​នឹង​ទទួល​បាន​សវនាការ​ដ៏​យុត្តិធម៌

Posted: 19 Nov 2011 11:52 PM PST

ម៉ានីលៈ ប្រធានាធិបតី​ហ្វីលីពីន លោក បេនិកណូ អាគីណូ បាន​ថ្លែង​ថា អតីត​មេដឹកនាំ​ហ្វីលីពីន លោក​ស្រី ក្លូរៀ ម៉ាកាប៉ាហ្កាល អារ៉ូយ៉ូ ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្រោយ​ពី​ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​​បំផ្លិច​បំផ្លាញ​ការ​ បោះ​ឆ្នោត​នោះ នឹង​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​សម្រាប់​ការពារ​ខ្លួន​ដោយ​ខ្លួន​លោក​ស្រី​ ផ្ទាល់​នៅ​ក្នុង​តុលាការ។

Huawei យក​ថៃ​ធ្វើ​ជា​មណ្ឌល​កណ្ដាល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

Posted: 19 Nov 2011 11:31 PM PST

ប៉េកាំងៈ ក្រុមហ៊ុន Huawei Technologies កំពុងពង្រឹង​ជីវកម្ម​របស់​ខ្លួន​តាម​រយៈ​ពង្រីក​សហ​គ្រាស​អាជីវកម្ម​ថ្មី​ ដើម្បីជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ចិន។

ជម្រះ​ក្ដី​ប្រធាន​អង្គការ​អភិរក្ស​ធម្មជាតិ និង​មន្ត្រី​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់

Posted: 19 Nov 2011 11:23 PM PST

កំពង់ស្ពឺៈ ប្រធាន​អង្គការ​ក្នុង​ស្រុកមួយ​ ដែល​ជាប់​ចោទ​ពី​បទ​បរិហារកេរ្តិ៍ បាន​ទទួល​ស្គាល់​ក្នុង​តុលាការ​ថា ​អត្ថបទ​ក្នុង​កាសែត​ក្នុង​ស្រុក​ពិត​ជាបាន​ចោទ​ប្រកាន់​ប្រធាន​ដែនជម្រក​ សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ថា​ ជា​អ្នក​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​ និង​បាន​បញ្ជា​ឲ្យ​មាន​ការ​ដក​ហូត​នូវ​សម្ភារៈ​របស់​គាត់​ពេល​កំពុង​ឃ្លាំ​ មើល​សកម្មភាព​ខុសច្បាប់​ទាំង​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​មន្ត្រី​អង្គ​ការសិទ្ធិ​មនុស្ស​។

ចិន​កំពុង​ប្រឈម​មុខ​នឹង​ជម្លោះ​ដែន​ដី​នៅសមុទ្រ​ចិន​ខាង​ត្បូង

Posted: 19 Nov 2011 11:13 PM PST

បាលីៈ ចិន​បាន​ស្នើ​ឲ្យ​មាន​មូលនិធិ​សហប្រតិបត្តិការ​ដែន​សមុទ្រ​មួយ ហើយ​ថា​ ខ្លួន​ពុំ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​រា​រាំង​ដល់​ពាណិជ្ជកម្ម​ទេ ខណៈ​ប្រទេស​របស់​ខ្លួន​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្ដូរ​​ធ្វើ​ឡើង​ដោយ​ សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន ដែល​បាន​ផ្តោត​លើ​ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អូបាម៉ា៖ ទស្សនកិច្ច​នៅ​អាស៊ាន​ជួយ​ពង្រីក​ទីផ្សារ​ការងារ និង​ពាណិជ្ជកម្ម

Posted: 19 Nov 2011 10:55 PM PST

បាលីៈ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​លោក​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍នៅ​កោះ​បាលី នឹង​ជួយ​ពង្រីក​ទីផ្សារ​បរទេស និង​ជំរុញ​ការ​បង្កើត​ការ​ងារ​នៅអាមេរិក។ លោក​មាន​ប្រសាសន៍​ថា អាមេរិក នឹង​អាច​បង្កើន​ការ​នាំ​ចេញ​បាន​ទ្វេរ​ដង​នៅ​ឆ្នាំ​២០១៤​ខាង​មុខ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!