VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិ៖ ២០ វិច្ឆិកា Posted: 19 Nov 2011 10:13 PM PST បេណាំង៖ កាលពីថ្ងៃសៅរ៍ សម្តេចប៉ាប Benedict ទី១៦បានចុះហត្ថលេខាលើការសន្យាមួយរបស់ព្រះវិហារគ្រឹស្តសាសនាកាតូលិកសម្រាប់ទ្វីបអាហ្វ្រិកនៅក្នុងថ្ងៃទីពីរនៃព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គក្នុងប្រទេសបេណាំងនាប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក។ អាហ្វហ្គានីស្ថាន៖ ពួកប្រតិភូដែលចូលរួមក្នុងរដ្ឋសភាប្រពៃណីមួយនៅ អាហ្វហ្គានីស្ថានបានផ្តល់កិច្ចគាំទ្រមានលក្ខខណ្ឌរបស់ពួកគេដល់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេលយូរមួយជាមួយអាមេរិក។ លីប៊ី៖ ពួកមន្ត្រីលីប៊ីចាប់បាន Seif al-Islam Gadhafi ដែលជាកូនប្រុសម្នាក់របស់អតីតមេដឹកនាំ Moammar Gadhafi ដែលបានត្រូវព៌ណនាយូរយាមកហើយថាជាអ្នកបន្តតំណែងពីគាត់។ ពួកមន្ត្រីទាំងនេះបាននិយាយកាលពីថ្ងៃសៅរ៍ថាគាត់បានជាប់ឃុំឃាំងនៅក្នុងក្រុងមួយនៅជិតព្រំដែនជាមួយប្រទេសនីហ្សេ។ ស៊ីរី៖ មានមនុស្សយ៉ាងតិចណាស់១៣នាក់បានត្រូវសម្លាប់នៅក្នុងចលាចលនៅស៊ីរី ដែលរដ្ឋាភិបាលប្រឈមមុខនឹងការកំណត់ពេលវេលាចុងក្រោយបង្អស់នៅពាក់កណ្តាលអធ្រាត្រពីសម្ព័ន្ធអារ៉ាប់ដើម្បីបញ្ឈប់ការបង្ក្រាបរបស់ខ្លួនលើក្រុមប្រឆាំង។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |