The Phnom Penh Post - KHMER: “អគ្គីភ័យ​ឆាប​ឆេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ GST” plus 9 more

The Phnom Penh Post - KHMER: “អគ្គីភ័យ​ឆាប​ឆេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ GST” plus 9 more


អគ្គីភ័យ​ឆាប​ឆេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ GST

Posted: 22 Nov 2011 02:06 AM PST

ភ្នំពេញៈ ក្រុម​មន្ត្រី បាន​និយាយ​ថា ការិយាល័យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ GST​ រថយន្ត​ធំ​ពីរ​គ្រឿង និង​រថយន្ត​តូច​មួយ​គ្រឿង ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង​​ដោយ​សារ​ភ្លើង​ឆេះ​​នៅ​ថ្ងៃ​អង្គារនេះ ​ក្នុង​​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ តែ​សំណាង​ល្អ​មិន​រាល​ដាល​ដ​ល់​​ស្ថានីយ៍​ប្រេង​​​ឥន្ធនៈ​ដែល​នៅ​ក្បែរ​នោះ។

ក្រុម​ស្ដ្រី​មេ​ផ្ទះ​លើក​គ្នា​បិទ​ផ្លូវ​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន

Posted: 22 Nov 2011 02:01 AM PST

កោះកុងៈ ក្រុម​អ្នក​តវ៉ា​ជា​ស្ត្រី​មេ​ផ្ទះ​ប្រមាណ ៧០​នាក់ នៅ​ថ្ងៃ​អង្គារ​នេះ បាន​លើក​គ្នា​រារាំង​ផ្លូវ​ក្រុមហ៊ុន​ឯកជន​របស់​ថៅកែ​ចិន​ម្នាក់ ដែល​ព្យាយាម​ដឹក​ជញ្ជូន​សម្ភារៈ និង​កម្មករ ចូល​ទៅ​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ដើម្បី​ចុះ​ទៅ​រុះ​រើ​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ។

វេទិកា​ធុរកិច្ច​លើក​ទី​១៦​នឹង​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ស្អែក

Posted: 22 Nov 2011 01:37 AM PST

ភ្នំពេញៈ កិច្ច​ប្រជុំ​ធុរកិច្ច​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​លើក​ទី ១៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ទីស្នាក់ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

អៀង សារី បដិសេធ​ថ្លែង​តប​នឹង​ការ​ចោទ​ប្រកាន់​ពី​ព្រះរាជ​អាជ្ញា

Posted: 22 Nov 2011 12:57 AM PST

111122_b08

ភ្នំពេញៈ ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ អៀង សារី បាន​បដិសេធ​​ធ្វើ​សេចក្តី​ថ្លែងការណ៍​​នៅ​ក្នុង​ដំណើរការ​បើក​សវនាការ​ក្ដី​ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​រូប​នេះ។

នួន ជា៖ អ្វីៗ​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន

Posted: 22 Nov 2011 12:46 AM PST

111122_b07

ភ្នំពេញៈ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​រូប នួន ជា បាន​ថ្លែង​បញ្ជាក់​ជំហរ​របស់​គាត់​ថា រាល់​សកម្មភាព​ដែល​លោក និង​ក្រុម​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​បាន​ធ្វើ​ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ តាម​រយៈ​ការ​កសាង​សង្គម​មួយ​ដ៏​ស្អាត​ស្អំ និង​មាន​ឯករាជភាព។

រុស្ស៊ី​ចាត់​ទុក​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់​ជា​រឿង​មិន​អាច​ទទួល​យក​បាន

Posted: 21 Nov 2011 11:32 PM PST

មូស្គូៈ ប្រទេស​រុស្ស៊ី​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​វាយ​ប្រហារ​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​វិស័យ​ ហិរញ្ញវត្ថុ និង​ថាមពល​របស់​អ៊ីរ៉ង់​ថា​ជា​ទណ្ឌកម្ម«មិន​អាច​ទទួល​យក​បាន» និង​បាន​និយាយ​ថា ពួកគេ​នឹង​​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ឱកាស​នៃ​ការ​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ ពិភាក្សា​ឡើង​វិញ​ជាមួយ​នឹង​ទីក្រុង​តេរ៉ង់ជុំ​វិញ​បញ្ហា​កម្មវិធី​ នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

នួន ជា ​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​វៀតណាម

Posted: 21 Nov 2011 10:50 PM PST

111122_b05

ភ្នំពេញៈ នួន ជា ឬ​បង​ធំ​ទី ២ នៃ​របប​ខ្មែរ​ក្រហម នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំងៗ​ទៅ​លើ​បក្ស​កុម្មុនិស្ត​វៀតណាម​ថា បាន​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា ដោយ​បាន​​រារាំង​វឌ្ឍនភាព​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។

ធនាគារ​ពិភព​លោក​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៦​ភាគរយ

Posted: 21 Nov 2011 10:37 PM PST

111122_b04

ភ្នំពេញៈ ធនាគារ​ពិភព​លោក នៅ​ថ្ងៃ​អង្គារ​នេះ បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​មាន​កំណើន​ ៦​ភាគរយ​នៅ​ឆ្នាំ​នេះ បើ​ទោះ​បី​ជា​ប្រទេស​មួយ​នេះ​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​នា​ពេល​ថ្មីៗ និង​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​អាមេរិក និង​អឺរ៉ុប​ក៏​ដោយ។

សាច់​ញាតិ​ជន​គ្រោះ​ក្នុង​ឧប្បទ្ទវ​ហេតុ​កោះពេជ្រ​រំលឹក​ហេតុការណ៍​រន្ធត់​មួយ​ឆ្នាំ​មុន

Posted: 21 Nov 2011 09:18 PM PST

111122_b03

ភ្នំពេញៈ ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​នៃ​ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​ស្ពាន​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​នៅ​កន្លែង ​ស្ពាន​ពេជ្រ ជា​ទី​ដែល​មនុស្ស​យ៉ាង​តិច ៣៥១​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត និង​រាប់​រយ​នាក់​ទៀត​បាន​រង​របួស ​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​ដ៏​រន្ធត់​កាល​ពី​ឆ្នាំ​មុន។

អ្នក​បុរី​កីឡា​ប៉ះ​ទង្គិច​នឹង​សមត្ថកិច្ច​មួយ​ប្រាវ​របួស​ច្រើន​នាក់

Posted: 21 Nov 2011 08:54 PM PST

111122_b06

ភ្នំពេញៈ អ្នក​ភូមិ​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ស្រាល នៅ​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​ អភិវឌ្ឍន៍​បុរី​កីឡា និង​ក្រុម​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​មុខ​វិទ្យាល័យ​បាក់ទូក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!