VOA News: ព័ត៌មាន |
ចិន ជប៉ុន និងកូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងឱ្យឈប់បង្ករឿង Posted: 13 May 2012 01:05 PM PDT មេដឹកនាំនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថាពួកគេនឹងមិនអត់ឱនដល់ការបង្ករឿងពីសំណាក់កូរ៉េខាងជើងទៀតទេ នៅពេលមានការព្រួយបារម្ភថារដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang) កំពុងប្រុងប្រៀបធ្វើការពិសោធន៍បរមាណូថ្មីមួយទៀត។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម៉្យុង បាក់ (Lee Myung-bak) បានថ្លែងដូច្នេះនៅថ្ងៃអាទិត្យនេះនៅក្នុងរដ្ឋធានីប៉េកាំងនៅក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីចិនលោក វេន ជាបាវ (Wen Jiabao) និងនាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីកូ នូដា (Yoshihiko Noda)។ ការបង្ហោះរ៉ុក្កែតដោយបរាជ័យរបស់កូរ៉េខាងជើងកាលពីខែមុនបាននាំឱ្យមានការដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ការបង្ហោះរ៉ុក្កែតនោះបាននាំឱ្យមានការថ្កោលទោសភ្លាមៗពីស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់ខ្លួន ដែលយល់ថាវាជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលដ៏គួរឱ្យស្អប់ខ្ពើម ដែលបានត្រូវហាមប្រាមដោយសេចក្តីសម្រេចរបស់អ.ស.ប.។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថាពួកជនប្រដាប់អាវុធបានបាញ់សម្លាប់សមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថានដែលជាការរំខានចុងក្រោយបំផុតដល់កិច្ចចរចាសន្តិភាព។ យ៉េមែន៖ ពួកមន្ត្រីយ៉េមែន (Yemen) បាននិយាយថាការវាយប្រហារដោយអ្វីដែលគេសង្ស័យថាជាយន្តហោះគ្មានមនុស្សបើករបស់ស.រ.អាពីរគ្រឿង បានបណ្តាលឱ្យពួកជនសកម្មប្រយុទ្ធអាល់ កៃដា (al-Qaida) យ៉ាងតិចណាស់១១នាក់ស្លាប់នាភាគខាងត្បូងប្រទេស។ ក្រិក៖ លោកប្រធានាធិបតីនៃប្រទេសក្រិកជួបជាមួយពួកមេដឹកនាំនៃគណបក្សនយោបាយធំៗបីនៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ លីបង់៖ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់បាននិយាយថាការប៉ះទង្គិចគ្នានៅក្នុងប្រទេសលីបង់រវាងក្រុមដែលគាំទ្រនិងក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅពេលដែលអំពើហិង្សាថែមទៀតក្នុងប្រទេសស៊ីរីបាននាំឱ្យមនុស្សយ៉ាងតិចណាស់៥នាក់បាត់បង់ជីវិត។ អ៊ីស្រាអែល/បាឡេស្ទីន៖ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ប្រេសិតអ៊ីស្រាអែលម្នាក់បានជួបជាមួយប្រធានាធិបតីបាទ្បេស្ទីន លោក ម៉ាមូដ អាបាស (Mahmoud Abbas) កាលពីថ្ងៃសៅរ៍ហើយបានប្រគល់លិខិតមួយច្បាប់ពីលោកនាយករដ្ឋមន្ត្រី បេចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលរៀបរាប់អំពីគោលជំហររបស់រដ្ឋាភិបាលលោកស្តីពីកិច្ចចរចាសន្តិភាពដែលជាប់គាំង។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |