Koh Santipheap Daily

Koh Santipheap Daily


ប្រទេសចិនត្រូវការបុគ្គលិកប្រមាណ​១២០លាននាក់ដូចឆ្នាំ២០១០ ប្រទេសចិនមានមនុស្សដែលមានការងារ

Posted: 18 May 2012 12:51 AM PDT

ខាងក្រៅដូចឆ្នាំ២០១០ កើនឡើង៧,៨ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០០៨។ នេះបើតាមការ​ស្ទង់​មតិ​ពីនាយកដ្ឋាន​ការ​ងារ​រដ្ឋាភិបាល​ចិន ។ តាមការស្ទាបស្ទង់​ទ្រង់​ទ្រាយធំ ​បានចាប់​ផ្តើម​នៅខែកុម្ភៈ ឆ្នាំ២០០៨ លើប្រជាជន​ប្រមាណ​​ជាង១០.០០០នាក់ ក្រោមការចូលរួម​ពី​​នាយកដ្ឋាន​ការ​ងារ​នៃគណៈកម្មាធិការ​កណ្តាល​​បក្សកុំម្មុយនិស្តចិន ​។

អត្រាមរណៈ​របស់​ស្ត្រី​ជា​មាតា​​​នៅ​ក្នុង​​​ប្រទេសវៀតណាមខ្ពស់ជាង៥ដងធៀបជាមួយប្រទេសអភិវឌ្ឍន៍

Posted: 18 May 2012 12:50 AM PDT

អត្រាមរណៈ​របស់​ស្ត្រី​ជា​មាតា​ក្នុង​ប្រទេស​វៀត​ណាមមានចំនួន៧៥នាក់ក្នុងការផ្តល់​កំណើត​កូន​​ចំនួន១០០.០០០នាក់ ខ្ពស់​ជាង៥​ដង​ធៀប​ជា​មួយប្រទេសអភិវឌ្ឍន៍ ។ គ្រូពេទ្យក្រុង​ហូជីមិញត្រូវបាន​កោះ​ហៅ​ប្រជុំបន្ទាប់ពីមានស្ត្រី​ស្លាប់ក្នុង​ពេល​សម្រាល​កូន​ចំនួន៦នាក់ក្នុងអំឡុងថ្ងៃ១៩ មេសា ដល់ថ្ងៃទី​៦ ឧសភា នេះបើតាមសារព័ត៌មាន Dan Tri ផ្សព្វ​ផ្សាយ ។លោកគ្រូពេទ្យ Tran

កម្ម​ករ​រោង​ចក្រ​បោកគក់ SL ជាង​១.០០០​នាក់ ធ្វើបាតុកម្ម​​​បិទ​ផ្លូវ​នៅ​មុខ​រោង​ចក្រ​​បង្ក​សំឡេងអឺង​អាប់​ (មានវីដេអូឃ្លីប)

Posted: 18 May 2012 12:50 AM PDT

ទិដ្ឋភាព​នៃ​ការ​ធ្វើបាតុ​កម្ម​របស់​​កម្ម​ករ​-កម្ម​ការិនី​រោងចក្រ​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​​​រោង​ចក្រ​​បោក​គក់​​ SL ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ​ភូមិ​ឫស្សី ​សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​ប្រមាណ​ជាង១.០០០​នាក់ ​បាន​​នាំគ្នា​​ធ្វើ​​បាតុ​កម្ម​នៅ​ខាងមុខ​រោង​ចក្រ​​ឈរ​ត្រៀប​ត្រា​បិទ​ផ្លូវ​លេខ​៣៧១ ​បង្កឱ្យ​​ស្ទះ​ចរា​ចរ​វែង​អន្លាយ​​ផង​ដែរ និង​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​ជិត​២​រសៀល នា​​​ថ្ងៃទី​១៨ ឧសភា ​២០១២ ដើម្បី​ទាមទារ​នូវ​

កម្ម​ករ​ក្រុម​ហ៊ុន​​​ស្បែក​ជើង​​​​​​​​​​​​​​​ធ្វើ​កូដ​កម្ម​​​ទាម​ទារ​​​ល​ក្ខ​​​​ខណ្ឌ​​​ចំនួន​​​18ចំណុច​

Posted: 18 May 2012 12:45 AM PDT

កម្ម​ករ​ក្រុម​ហ៊ុន​​​ស្បែក​ជើង​​​​​​​​​​​​​​​ធ្វើ​កូដ​កម្ម​​​ទាម​ទារ​​​ល​ក្ខ​​​​ខណ្ឌ​​​ចំនួន​​​18ចំណុច​
ខេត្ត​កំពង់​ស្ពឺ​​ ៖ កម្ម​ករ​​​ កម្ម​ការិនី​​​​​កាត់​​ដេរ​ស្បែក​ជើង​​​​​​របស់​ក្រុម​ហ៊ុន​​​ជេនើរេសិន អីុន​ធើរណេសិន​ណល ​​ជា​​ច្រើន​រយ​នាក់​បាន​​​​ប្រមូល​​ផ្តុំ​គ្នា​ធ្វើ​កូដ​ក​ម្ម​​ មិន​ចូល​ធ្វើ​ការ​​​ងារ​​ដើម្បី​​ទាម​ទារ​​​ឱ្យ​ខាង​​​​​និយោ​ជក​​ក្រុម​​ហ៊ុន​​​ដោះ​​​ស្រាយ​​​​សំណើ​​​​​​​​​មួយចំនួន​​​របស់​​ថ្នាក់​​​ដឹក​នាំ​​​សហ​ជីព​​​ និង​កម្ម​ករ​និយោ​ជិត​​ ។ ​​​កូដ​​កម្ម​នេះ​​​ធ្វើ​​​​​​ឡើង​នៅ​​​​ថ្ងៃ​ទី​​​១៧ ឧសភា​ នៅ​ពី​មុខ​រោង​ចក្រ​​ស្ថិត​​នៅ​​​​​ឃុំ​ត្រពាំង​​គង​ ស្រុក​​​សំរោ​ង​​ទង​​ ។

ជុំ​វិញ​ការប្រកួត​បាល់ទះ​ដណ្តើម​ពា​ន​លីអូ​2012 ក្រុម​ក្រសួង​មហាផ្ទៃ​បាន​ឆ្លង​ផុត​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​

Posted: 18 May 2012 12:41 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួត​បាល់​ទះ
រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល​់​ទះ​ដណ្តើម​ពា​ន​រង្វាន់​លីអូ​ឆ្នាំ​២០១២​ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ស្តាត​ចាស់​ សម្រាប់​ពូល​A​ ក្រុម​ក្រសួង​​មហាផ្ទៃ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ក្រុម​ខេត្ត​កណ្តាល​២​ ក្នុង​លទ្ធ​ផល​៣​សិត​០​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ទី​១៧​ ឧសភា​ មក​នេះ​ ​គេអាច​ឆ្លង​ផុត​ពីវគ្គ​ជម្រុះ​វិល​ជុំ​ក្នុង​ពូល​​ និង​អាច​មាន​​ឱ​កាស​ ត្រៀម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​

សកម្ម​ភាព​ក្បួន​ឃោសនា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សម​រង្ស៊ី​​ជួប​គ្នា​​នៅថ្ងៃ​ដំបូង​​ប្រកប​ដោយ​ប្រជា​ធិបតេយ្យ​ (​មាន​វីដេអូ​ឃ្លីប)

Posted: 18 May 2012 12:35 AM PDT

ទិដ្ឋភាព​​នៃ​ការ​ហែ​ក្បួន​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា និងគណ​បក្ស​សម​រង្ស៊ី
រាជធានីភ្នំពេញ ៖ ​សកម្ម​ភាព​ហែ​ក្បួន​ឃោសនា​​ រក​សំឡេង​ឆ្នោត​​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ឱកាស​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​សង្កាត់-ឃុំ​អាណត្តិ​ទី​៣ ដែល​ប្រព្រឹត្ត​​ទៅ​នា​ថ្ងៃទី​​៣ មិថុនា ​២០១២ ​ខាងមុខ​នេះ គេបាន​​សង្កេត​ឃើញ​​គណ​បក្សប្រជា​ជន​កម្ពុជា ខណ្ឌ​មាន​ជ័យ ដឹក​នាំ​ដោយ​លោក​គួច ចំរើន ​ប្រធាន​គណ​បក្ស​​ខណ្ឌ​មាន​ជ័យ និង​ជា​អភិ​បាល​ខណ្ឌ​មាន​ជ័យ បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោសនា

សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ស្រុក​ព្រៃ​នប់មាន​ការ​កើន​ឡើង​

Posted: 18 May 2012 12:30 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ព្រះ​សីហនុ​​​​​​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៦ ឧសភា ​នៅ​បរិវេណ​​ចំណត​រថយន្ត​​ស្រុក​ព្រៃនប់​​ មាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​ក្រុម​បក្ស​ប្រជា​ជន​កម្ពុជា ក្រោម​អធិបតី​​ភាព​ពី​សំណាក​់​លោក​​ស្បោង ​សារ៉ាត ​សមាជិក​គណៈ​កម្មាធិការ​​កណ្តាល​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ លោក​ស្រី​ប្រធាន អនុប្រធាន​​គណៈ​កម្មា​

ជំងឺ​កញ្ជ្រឹល​អាច​បង្ក​ឱ្យ​មាន​ផល​វិបាក​ដល់​កូន​របស់​លោក​អ្នក

Posted: 18 May 2012 12:18 AM PDT

ជំងឺ​កញ្ជ្រឹល​ គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ឆ្លង​តាមរយៈ​ទឹក​មាត់ ហើយ​ជំងឺ​នេះ​តែង​តែ​កើត​​ចំពោះ​កុមារ​​ដែល​មាន​អាយុ​ចម្លោះ​ពី​៦​ខែ​ទៅ​១០​​ឆ្នាំ ។ ជំងឺ​នេះ​ក៏​អាច​កើត​មាន​នៅ​លើ​មនុស្ស​ពេញ​វ័យ​បាន​​ផង​ដែរ​ ប្រសិន​បើ​លោក​អ្នក​មិន​​​ធ្លាប់​​កើត​ជំងឺ​កញ្ជ្រឹល​នេះពី​មុន​មក​​ ឬ​​​អ្នកដែល​​គ្មាន​ប្រព័ន្ធ​​ការ​ពារ​ប្រឆាំង​ជា​មួយ​នឹង​មេ​រោគ​កញ្ជ្រឹល​ ។

មូរ៉េជ្រុះ​​ចេញ​ពី​កម្ម​វិធី​ប្រកួតតឺន្នីស Internazionali BNL d'Italiaបន្ទាប់​ពី​បរា​ជ័យ​២​សិត​ផ្ទួន​ៗ​

Posted: 18 May 2012 12:15 AM PDT

កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​
កីឡាករ​លំ​ដាប់​ទី​៤​ពិភពលោក​​សញ្ជាតិ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​កាល​ពី​ថ្ងៃទី​១៧​​ឧស​ភាបាន​ទទួល​រង​នូវ​ភាព​អា​ម៉ាស់​​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​រូប​គេ​ធ្លាក់​ចេញ​ពី​ជុំ​ទី​៣​កម្ម​វិធី​ Internazionali BNL d'Italia​​។ ការ​ប្រ​កួត​ក្នុង​ជុំ​ទី​៣​នោះ​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អ៊ីតា​លី។​ ​មូ​រ៉េ​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​បា​រាំង Richard Gasquet ក្នុង​លទ្ធផល​៦-៧,៦-៣និង​៦-២​ ។​ បរា​ជ័យ​លើក​នេះ​​រូប​គេ​អះ​អាង​

ប្រកាស​​បញ្ចូល​​សមាជិក​ថ្មី​គណបក្ស​ប្រជា​ជន​​282​នាក់​ទើប​ផ្តាច់​ខ្លួនពី​បក្ស​ផ្សេង​

Posted: 18 May 2012 12:15 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ធំ​​​​​​​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ​នៅ​ក្នុង​ភូមិ​​ស្រើង ឃុំ​ស្រើង​ ស្រុក​ប្រាសាទ​សំបូរ ​មានរៀប​ចំ​ពិធី​​ប្រកាស​បញ្ជូល​​​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជា​ជន​ចំនួន​២៨២​នាក់ ដែល​ផ្តាច់​ខ្លួន​មក​ពី​គណបក្ស​​សម រង្ស៊ី និ​ងគណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​​ ក្រោម​អធិបតីភាព​​លោក​ផាន់ សុផេង ​ទី​ប្រឹក្សា​លោក​បណ្ឌិត​​ងួន​ញ៉ិល អនុប្រធាន​​ទី​១ ​​​​រដ្ឋ​សភា នៃ​ព្រះ​​​​​​រាជាណា ចក្រ​កម្ពុជា​ ដោយ​មាន​

រាង​​​បង្គន់​ដ៏​ចម្លែក​មាន​រូប​រាង​ជា​មុខ​មនុស្ស​ ឬ​រូប​ត្រែ​

Posted: 18 May 2012 12:11 AM PDT

រាង​​​បង្គន់​ដ៏​ចម្លែក
រាង​បង្គន់​ដ៏​ចម្លែក​​ត្រូវបាន​យក​ទៅ​តាំង​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​«​Oddie» កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​លេង​ប្រព័ន្ធ​អីុន​ធើរ​ណេត ដោយ​មាន​រូប​បង្គន់​​ដូច​ជា​មឈូស​សាក​សព​ ​ដោយ​មាន​កន្លែង​ជាន់​សម្រាប់​ចុច​ទឹក​ ​នៅ​ក្នុង​​ភោជនីយ​ដ្ឋាន​មួយ​នា​ទី​ក្រុង​បូហ្គោតា​ ​ប្រទេស​កូឡុំប៊ី​ ។

ប្រទេសចិនត្រៀមខ្លួនក្លាយជាទីផ្សារ​មាសធំបំផុតក្នុងពិភពលោក

Posted: 18 May 2012 12:04 AM PDT

តម្រូវការមាសរបស់ប្រទេសចិន បាន​កើន​ឡើង​ខ្ពស់ជាងប្រទេសឥណ្ឌា បាន​ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេស​ដែលមាន​ទីផ្សារ​មាស​ធំ​បំផុត​ក្នុងពិភពលោក​ ។ ​នេះ​បើតាម​ក្រុម​ប្រឹក្សា​មាស​​ពិភព​លោក ។ ប្រទេសចិនត្រូវគេមើលឃើញការបន្ត​កំណើន​សេដ្ឋ​កិច្ច​របស់ខ្លួន បើទោះជាមាន​ជំហាន​យឺតក៏ដោយ ។ លោក Marcus Grubb នាយក គ្រប់គ្រងនៃការវិនិយោគនៃក្រុមប្រឹក្សាមាស

​នារី​វ័យ​​ក្មេង​​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ក្មេង​ស្រី​៣​នាក់ ​ទាក់​ដៃ​ចង្កូត​​នឹង​កន្ត្រក​​ដួល​​គ្រេច​​ត្រគាក​​

Posted: 18 May 2012 12:03 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​
ខេត្ត​ប៉ៃលិន ៖ ​នារីវ័យ​ក្មេង​​ម្នាក់​ឈ្មោះ​​វ៉ាង ស្រីអូន អាយុ​២២​ឆ្នាំ ​បាន​បើក​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ ឌុប​ក្មេង​ស្រី​បី​នាក់​ចេញ​ពី​កន្លែង​ចិញ្ច្រាំ​មើម​ដំឡូង​មី​ក្នុង​ភូមិ​អូរ​ច្រា​លិច ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ធ្វើ​ដំណើរ​ស្រាប់តែ​ដៃកន្ត្រក​ដែល​ដាក់​នៅខាង​មុខ​​ទាក់​នឹង​ដៃចង្កូត​​ម៉ូតូ បណ្តាល​ឱ្យ​ដួល​​បោក​ខ្លួន​ទៅ​លើ​​ថ្នល់​ត្រូវ​ម៉ូតូ​សង្កត់​ពី​លើ​រង​របួសគ្រេច​ត្រគាក​ខាងឆ្វេង​​ដើរ​មិន​រួច​

សួន ដាវន តារា​ចម្រៀងទើប​តែ​រីក​ ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ខ្មែរ​ដែល​រស់នៅ​ប្រទេសជប៉ុន

Posted: 18 May 2012 12:00 AM PDT

កញ្ញា សួន ដាវន
រាជ​ធានីភ្នំពេញ ៖ ​ កញ្ញា សួន ដាវន ជា​តារា​ចម្រៀង​​មួយដួង ដែល​កំពុង​​ចាប់​ផ្តើម​រីក​នៅ​ក្នុង​សួនសិល្បៈ​ហើយ​នាង​​ ក៏ជា​បេក្ខជន​ដែល​បាន​ប្រឡង​​ជាប់​លេខ២​ ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​​អាស៊ីអាគ្នេយ៍​​​កាលពីឆ្នាំ​២០១១ ផ្នែក​ចម្រៀង​​កន្លង​ទៅនេះ​ផង​ដែរ ។​ ជាង​នេះ​​ទៅ​ទៀត ​នាង​ទើប​តែ​ត្រឡប់​មកពី​ច្រៀង​​ និង​សម្តែង​នៅ​ប្រទេស​ជប៉ុន​ជាមួយ​នឹង​តារា​ចម្រៀង​​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ

ជាង​ធ្វើ​ដំបូល​​ស័ង្កសី​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​​​ចោល​ប្រពន្ធទើប​ឆ្លង​ទន្លេ​7​ថ្ងៃ​

Posted: 18 May 2012 12:00 AM PDT

ខេត្ត​ព្រៃវែង​​​​​​​ ៖ ជាងធ្វើ​ដំបូល​ស័ង្កសី​ឈ្មោះ​ខេន ធូ អាយុ​២៤​ឆ្នាំ ​មាន​ប្រពន្ធ​​កូន​១​ទើប​តែ​កើត​​បាន​៧​ថ្ងៃ និង​មានទី​លំនៅ​ក្នុង​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​ ត្រូវ​ចរន្ត​អគ្គិសនី​​ឆក់ស្លាប់​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក ​ថ្ងៃ​ទី​១៤ ឧសភា ​នៅ​​ភូមិ​៥ ឃុំ​ព្រែក​ខ្សោយ​ខ ស្រុក​ពាមរក៍ ។

សេដ្ឋកិច្ចជប៉ុនលោតឡើងជាថ្មីក្នុងត្រីមាស​ទីមួយ

Posted: 17 May 2012 11:57 PM PDT

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកើនឡើងក្នុងត្រីមាសទីមួយ​នាំមុខប្រទេសមហាអំណាច​ឧស្សា​ហ​​កម្ម ដោយសារការរីកចម្រើន​ក្នុង​ផ្នែក​​នាំ​ចេញ ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខបីរបស់ ពិភពលោកមួយនេះ កើនឡើង១ភាគរយក្នុង ខែមករា ដល់ខែមីនា ខ្ពស់ជាងការព្យាករណ៍ ពីទីផ្សារថា មានចំនួនតែ០,៩ភាគរយ ធៀបជា​មួយ​ត្រីមាសទីមួយឆ្នាំ២០១១​កំណើន​សេដ្ឋកិច្ច​មាន​តែ០,២​

ក្មេង​តូច​លង់​ទឹក​ពាង​ស្លាប់​ ឯ​កម្ម​ករ​វារី​អគ្គិ​សនី​​ឆក់​ខ្សែ​ភ្លើង​ស្លាប់​

Posted: 17 May 2012 11:55 PM PDT

ខេត្តពោធិ៍​សាត់ ៖ រយៈ​ពេល​២​ថ្ងៃ​​មាន​មនុស្ស​ស្លាប់​២​នាក់ ម្នាក់​ជា​កូន​ក្មេង​លង់​ទឹក​ពាង ម្នាក់​ទៀត​ជា​កម្ម​ករ​វារី​អគ្គិ​សនី​ត្រូវ​​ចរន្ត​អគ្គិ​សនី​ឆក់​ស្លាប់ ។ តាម​ការ​ផ្តល់​​ព័ត៌​មាន​​ពី​ប៉ូលិស​ខេត្ត​ពោធិ៍សាត់ ឱ្យ​​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ​២០១២ ​​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ក្មេង​ប្រុស​ម្នាក់​​ដែល​មាន​អាយុ​ទើប​តែ​១​ឆ្នាំ ៤​ខែ បាន​លង់​ទឹក​ពាង​ស្លាប់​​ ខណៈ​​​​ម្តាយ​រវល់​លាង​ចាន​ ។ ករណី​នេះ​​បាន​កើត​ឡើង​​នៅភូមិ​

ជនជាតិ​​ចិន​​ស្រទាប់កណ្តាល​​ និង​ស្រទាប់ខ្ពស់​​ពេញនិយម​ធ្វើ​ម៉ុង​​បញ្ចុះ​សត្វ

Posted: 17 May 2012 11:46 PM PDT

ជនជាតិ​​ចិន​​ស្រទាប់កណ្តាល​​ និង​ស្រទាប់ខ្ពស់​​ពេញនិយម​ធ្វើ​ម៉ុង​​បញ្ចុះ​សត្វ
ប្រភព​​ពី​ទីភ្នាក់​ងារ​​​​​ព័ត៌មាន​​​បរទេស​​​​ផ្សាយ​​​ឱ្យ​ដឹង​ថា ​​​បច្ចុប្បន្ន​នៅ​ប្រទេស​​​ចិន​​​​​ប្រជា​ជន​​​​ដែល​​​ស្ថិត​​​នៅ​ក្នុង​​ស្រទាប់​​​កណ្តាល​​​​ និង​ស្រទាប់​​​ខ្ពស់​​​​និយម​​បញ្ចុះ​​​ឬ​ក៏បូជាខ្មោច​​សត្វ​​ចិញ្ចឹម​​​​ជា​​ទី​សំណព្វ​​​របស់ខ្លួន ​ជា​ពិសេស​​​នៅ​ទីក្រុង​​ប៉េកាំង ។ តាម​រយៈ​​ការ​​ប៉ាន់​ប្រមាណ​​ឃើញ​ថា ​មាន​​ផ្នូរ​សម្រាប់​​​​សត្វ​​ចិញ្ចឹម​​ជាង​ ៣.០០០ ​កន្លែង​​​ ជា​ទី​តាំង​​​​បញ្ចុះ​​​ខ្មោច​​​សត្វ​ចិញ្ចឹម​​​ទាំង​នេះ ។​

រថយន្ត​​​ក្រុង​ដឹកអ្នក​ដំណើរ​​​បុក​ម៉ូតូ​មួយគ្រឿង​ស្លាប់​ម្នាក់​នៅកន្លែង​កើតហេតុ

Posted: 17 May 2012 11:45 PM PDT

រថយន្ត​ក្រុង​បង្កហេតុ
ខេត្ត​សៀមរាប ៖ គ្រោះ​ថ្នាក់ចរាចរណ៍​​​​គួរ​​ឱ្យ​​រន្ធត់​មួយ​​បាន​កើត​ឡើង​កាលពីវេលាម៉ោង​​​​១០​និង​៣៥នាទីព្រឹកថ្ងៃទី​១៦ ឧសភា​ ​​នៅ​ផ្លូវ​​​លេខ​៦៣​​ ក្រុម​ទី៨ ​ភូមិ​វត្ត​ស្វាយ​​ ​សង្កាត់​សាលា​​កំរើក​​ ក្រុង​សៀមរាប បណ្តាល​​ឱ្យ​អ្នក​បើក​ម៉ូតូ​សេ​១២៥ម្នាក់​ស្លាប់​​​​នៅនឹង​កន្លែង ។​ តាម​​ប្រភព​ពីសាក្សី​​​នៅ​កន្លែង​កើត​ហេតុ​​​​​ ​ឱ្យ​ដឹង​ថា​ ​​អ្នក​បើក​​​​រថយន្ត​​ក្រុង​ដឹក​ភ្ញៀវ​ទេស​ចរ​វៀតណាម​​​​មក​លេង​កម្សាន្ត​​នៅ​ទន្លេ​​​សាប

​ស្រវឹង​​​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​​ជ្រែ​ដួល​ប្រកាច់​​ប្រកិន​​​សមត្ថ​កិច្ច​ជួយ​​លើក​រក​វាយ​សមត្ថ​កិច្ច​ និង​ដណ្តើម​​កាំភ្លើង​

Posted: 17 May 2012 11:34 PM PDT

ក្រុម​ក្មេង​ទំនើង​ដែល​ស្រវឹង​​ហើយវាយ​សមត្ថ​កិច្ច​
ខេត្ត​បាត់ដំបង ៖ ​ក្រុម​ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​​៣​នាក់​ដែល​ស្រវឹង​ជោក​ជាំ​បាន​ប្រវាយ​ប្រតប់​​ជាមួយ​កម្លាំង​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ខេត្ត ​​ក្នុងគ្រាដែល​ក្រុម​នគរបាលទាំង​នេះ​ព្យាយាម​ចូល​​ជួយ​លើ​ក​ពួកគេ​ដែល​ជិះ​ម៉ូតូ​​ជ្រែ ហើយ​ដួល​ប្រកាច់​ប្រកិន​នៅ​ក្បែរ​វិទ្យាល័យ​នេត​យ៉ង់ ​ក្នុងសង្កាត់​​ព្រែក​​ព្រះ​ស្តេច ក្រុងបាត់​ដំបង ​កាលពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១៧ ឧសភា ​មិន​តែប៉ុណ្ណោះ​​​ពួក​គេ​​បាន​

ISUZU បែកកង់​ក្រឡាប់​ស្លាប់​ម្នាក់ របួស​៤​នាក់ និង​ធ្លាយ​ចេញ​​ឈើ​ប្រណីត​

Posted: 17 May 2012 11:31 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្តពោធិ៍សាត់ ៖ រថយន្តតាក់ស៊ី​មួយ​គ្រឿង​ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​ជួប​ឧប្បត្តិ​ហេតុ​ផ្ទុះ​កង់​​ក្រឡាប់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ របួស​ធ្ងន់​និងស្រាល​៤​នាក់​​ ហើយ​អ្វី​ដែល​នឹក​ស្មា​ន​មិន​ដល់​នោះ​ គឺ​ធ្លាយ​ចេញ​​សុទ្ធ​តែ​ឈើ​ប្រណីត​ ​ដែល​ខ្លះ​កែច្នៃ​រួច​ និង​ខ្លះ​ទៀត​មិន​ទាន់​កែ​ច្នៃ​នៅឡើយ​ ​។ គ្រោះ​ថ្នាក់​​នេះ​បាន​កើត​ឡើង​លើកំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់ចំ​ណុច​​ភូមិ​ខ្សាច់​ល្អិត​ ឃុំ​

ប្រជាពលរដ្ឋ​​ចូល​​ជាសមាជិក​​​​គណបក្សសង្កាត់​​ព្រែក​លៀបចំនួន​73នាក់​បន្ថែមទៀត

Posted: 17 May 2012 11:30 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការបក្ស​ប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប​ កាល​ពី​ព្រឹក​ថ្ងៃទី១៧ ឧសភា​ បាន​រៀប​ចំពិធី​បញ្ចូល​សមាជិក​បក្សចំនួន៧៣នាក់ទៀត​ក្រោម​អធិបតី​ភាព​លោក​ ព្រាប​ មុនី ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​សង្កាត់ព្រែកលៀប ។​ ពិធីនេះ​​រៀប​ចំ​ឡើង​នៅ​ស្នាក់ការ​គណបក្សប្រជា​ជន​សង្កាត់​ ព្រម​ទាំង​មានការចូលរួមពីសមាជិក-សមា​ជិកា​បក្ស​យ៉ាង​ច្រើនកុះករ ។

​បិទ​​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​​កងរាជអាវុធ​ហត្ថ​ និងច្បាប់​នៅ​​ខេត្ត​ព្រះវិហារ​

Posted: 17 May 2012 11:19 PM PDT

ពិធី​បិទ​វគ្គ​​ហ្វឹក​ហ្វឺន​​ជំនាញ​កង​រាជ​អាវុធហត្ថ​
ខេត្ត​ព្រះវិហារ​ ៖ រសៀល​ថ្ងៃទី​​១៧ ឧសភា ​២០១២ ​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តព្រះវិហារ ​​មាន​រៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​​កងរាជ​អាវុធហត្ថ​​ខេត្ត​ព្រះវិហារ វគ្គ​ទី​១ ​និង​ផ្សព្វ​ផ្សាយ​​ក្រម​សីល​ធម៌​ជំហាន​ទី​១ ទី២ នៃ​កង​រាជអាវុធហត្ថ​​ខេត្តព្រះវិហារ ​ក្រោម​ការ​​អញ្ជើញ​ចូល​​រួម​

ឥណ្ឌា​អាច​ក្លាយ​ជា​ជើង​ឯក​ក្នុង​ការ​នាំ​ចេញ​អង្ករ​​ឆ្នាំ​២០១២​នាំមុខ​វៀត​ណាម​​ និង​ថៃ

Posted: 17 May 2012 11:16 PM PDT

ឥណ្ឌា​អាច​ក្លាយ​ជា​ជើង​ឯក​ក្នុង​ការ​នាំ​ចេញ​អង្ករ​​ឆ្នាំ​២០១២​នាំមុខ​វៀត​ណាម​​ និង​ថៃ
លោក​សាម៉ា​វ៉េនឌូ ម៉ូហាន​ទី​ ព្រឹទ្ធ​បុរស​​ផ្នែក​សេដ្ឋ​សាស្ត្រ​មក​ពី​វិទ្យា​ស្ថាន​«អ៊ីន​ធើរ​ណេ​សិនល​​​រ៉ែ រីស៊ើច អ៊ីន​ស្ទី​ស្យូត» បាន​​បង្ហាញ​ទស្សនៈ​របស់​​ខ្លួន​ជា​មួយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​«ប្លូ៊ម​ប៊ើក» ថា ​ការ​នាំ​ចេញ​អង្ករ​របស់​ឥណ្ឌា​រហូត​​ដល់​ខែ​សីហា​​ខាង​មុខ​​អាច​កើន​ឡើង​ដល់​ទៅ​៧​លាន​តោន បើ​ប្រៀប​ធៀប​នឹង​ទិន្ន​ន័យ​របស់​ក្រសួង​កសិកម្ម​​សហ​រដ្ឋ​អាមេរិក ចាត់​ទុក​ថា ច្រើន​ជាង​២​ដង​នៃ​ចំនួន​អង្ក​រ​

ជិះ​​ម៉ូតូ​ឆ្លង​ស្ពាន​ព្រះ​មុនី​​វង្ស​ចាស់​បញ្ច្រាស​ទិស​ទៅ​បុក​រថយន្ត ហើយ​នាំ​គ្នា​​ចុះ​ចាប់​ក្រៀក​​ក្របួច​.ក​​អាវ​អ្នក​បើក​បរ​

Posted: 17 May 2012 11:15 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​​ស្ទាវ​​មួយ​ក្រុម​ជិះ​ម៉ូតូ​​ឆ្លង​​ស្ពាន​ព្រះ​មុនី​វង្ស​បញ្ច្រាសទិស​​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម ពណ៌​ខ្មៅ ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ត​បែក​ក្បាល​ហូរឈាម​រួច​នាំ​គ្នា​ស្ទុះ​ទៅ​ក្របួច​.កអាវ​គំរាមអ្នក​បើក​រថយន្ត​ ។ ​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលាម៉ោង​១២​និង​៣០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​១៨ ​ឧសភា ​នៅលើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២

ក្រុម​អាជីវករ​ត្អូញ​ត្អែរ​ពីបញ្ហា​គំនរ​សំរាម​ជះ​ក្លិន​ស្អុយ​អ​សោចិ៍

Posted: 17 May 2012 11:15 PM PDT

សំរាមគនៅ​ក្នុងផ្សារ​បានលុង
ខេត្ត​រតន​គិរី ៖​​ ​ក្រុម​អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារក្រុង​​បាន​លុង​ ​​មាន​ការ​ខឹង​សម្បា​ និង​ក្តៅ​ក្រហាយ​​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ដែល​ទុក​សំរាម​​ឱ្យ​គរ​ចោល​ដូច​ភ្នំ​ ជះ​ក្លិន​យ៉ាង​អសោចិ៍នៅ​ក្នុង​ផ្សារ​ ។ ក្រុម​អាជីវ​ករ​​​​បាន​ត្អូញ​ត្អែរ​​​ថា នៅ​​​ពេល​​រដូវ​វស្សា​ចូល​​មក​ដល់​​​ពួក​គាត់​ពិត​ជា​​ទទួល​ក្លិន​ស្អុយ​ចេញ​ពី​គំនរ​សំរាម​ដែល​ត្រូវ​ទឹ​ក​ភ្លៀង​​​រលួយ​ និង​ជះ​ក្លិន​​​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ។

ជេន្នីស​​​ហ្វើ ឡូ​ប៉ែស ជាប់​ជា​តារា​​កំពូល​​ល្បី​​​បំផុត​​លើ​ពិភពលោក​​​ស្នង​តំឡែង​​​ឡេ​ឌី​ ហ្គាហ្គា

Posted: 17 May 2012 11:11 PM PDT

ជេន្នីស​​​ហ្វើ ឡូ​ប៉ែស
យោង​​ទៅ​តាម​​ប្រភព​ព័ត៌​មាន​​ពី​​ទស្ស​នា​វដ្តី​​​ Forbes ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​​១៧ ឧសភា ឆ្នាំ​​​២០១២ បាន​​ឱ្យ​ដឹងថា​ តា​រា​ចម្រៀង​​​ជេន្នីស​ហ្វើ ឡូ​​​ប៉ែស​ បាន​​ចូល​មក​ស្នង​រាជ្យ​​​​​បល័្លង្ក​​ជំនួស​​​តំណែង​​​តារាច​ម្រៀង​​​ប៉ុប​​​ ឡេឌី ហ្គាហ្គា​​ ដែល​បាន​គង់​ប្រ​ថាប់​​អស់​រយៈ​​ពេល​​១​ឆ្នាំ​​​ជាកំពូល​​​​​​តា​រា​ល្បី​​​និងមានប្រជា​​ប្រិយ​​ភាព​​​​​ក្នុង​​ឆ្នាំ​​២០១១ ​​។

សន្តិ​សុខ​យាម​ក្លឹប​អេហ្ស៊ីប​ដេក​លក់​ចោរ​លួច​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់

Posted: 17 May 2012 11:00 PM PDT

សមត្ថកិច្ច​កំពុង​សាកសួរជនរងគ្រោះ
រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​លួច​ពី​មុខ​ក្លឹប​កម្សាន្ត​អេហ្ស៊ីប ​ស្ថិត​នៅ​តាម​មហា​វិថី​ម៉ៅសេទុង​ មុខ​ផ្សារ​សាម​គ្គី​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក​ ខណៈពេល​ដែល​សន្តិ​សុខ​យាម​ក្លឹប​ដេក​លង់​លក់​ ។ គេ​ពុំ​ដឹង​ថា​ ចោរ​ចូល​លួច​ម៉ូតូ​តាំង​ពី​ពេល​ណា​​​​ទេ ហើយ​នៅ​វេលា​​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​១៦ ឧសភា ទើប​​មាន​

Ytting Bak​ឈ្នះ​ដំណាក់​ទី​១២​ប្រណាំង​កង់ Tour of Italy​នៅ​​អ៊ី​តា​​លី​

Posted: 17 May 2012 10:16 PM PDT

កីឡាករកូ​ស្តា​រី​កា  Lars Ytting Bak
កីឡា​ករ​ដា​​ណឺ​​ម៉ាក​ Lars Ytting Bak​​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​លើក​ដំ​បូង​ក្នុង​កម្ម​វិធី Tour of Italyឬ​​ ​Giro d'Italia​​ក្រោយ​ពីរូប​គេ​​យក​ឈ្នះ​ដំ​ណាក់​ទី​១២​​​​កាល​ពីថ្ងៃ​ពុធ​ទី​១៧​​​​​​​​ខែ​សភា​​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Sestri Levante​ប្រ​ទេស​អ៊ីតា​លី ​ ។

គណៈរដ្ឋមន្ត្រី​​​​បារាំង​អនុម័ត​​​​​កាត់​បន្ថយ​​​ប្រាក់​​ខែ​​​ប្រធានាធិបតី​​​​និង​រដ្ឋមន្ត្រី​30%

Posted: 17 May 2012 10:15 PM PDT

 នាយក​រដ្ឋមន្ត្រី​​​ថ្មី​បារាំង
គណៈ​រដ្ឋមន្ត្រី​​​ថ្មី​បារាំង​​ដែល​​​រួម​ប្រជុំ​​​លើក​ដំបូង​បាន​​​​អនុម័ត​​​​​កាលពីថ្ងៃទី​១៧ឧសភា​​​​នូវការ​​​កាត់​បន្ថយ​ប្រាក់​ខែ​​ប្រធានាធិបតី​​​និង​បណ្តា​​​​រដ្ឋ​មន្ត្រី​​ចំនួន​៣០% ព្រមទាំង​​អនុម័ត​​​គោល​ការណ៍​​​ធំៗ​​ស្តីពី​​ការ​​​​រៀបចំ​​ការងារ​​​​របស់​រដ្ឋាភិបាល ។ នេះ​​បើ​យោងតាម​​​​សេចក្តី​​​ប្រកាស​​​មួយ​ចេញ​​​ផ្សាយ​​​ដោយ​​វិមាន​អេលី​ហ្សេ​ ​ក្រោយ​កិច្ច​ប្រជុំ​​​​នោះ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!