VOA News: ព័ត៌មាន: “ហេឡូវីអូអេ ១៤ ឧសភា ២០១២៖ ចលនាយុវជនក្នុងការការពារព្រៃឈើនៅកម្ពុជា” plus 1 more |
ហេឡូវីអូអេ ១៤ ឧសភា ២០១២៖ ចលនាយុវជនក្នុងការការពារព្រៃឈើនៅកម្ពុជា Posted: 14 May 2012 01:47 PM PDT នៅពេលថ្មីៗនេះ គេសង្កេតឃើញមានយុវជនកាន់តែច្រើនឡើងបានចូលរួមការពារព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជានៅតាមតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ តើសកម្មភាពរបស់ពួកគេមានសារៈសំខាន់យ៉ាងដូចម្តេច? ហើយតើពួកគេត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះក្នុងការធ្វើសកម្មភាពរបស់ពួកគេនោះ? វាគ្មិនដែលបានចូលរួមមាន លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា និង លោក ឈឹម សាវុធ មន្ត្រីពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
អ៊ីរ៉ង់និងទីភ្នាក់ងារនុយក្លេអ៊ែរអ.ស.ប.បើកការចរចា Posted: 14 May 2012 01:13 PM PDT ការចរចារវាងពួកអាជ្ញាធរអ៊ីរ៉ង់និងមន្រ្តីទីភ្នាក់ងារនុយក្លែអ៊ែររបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមនៅក្នុងទីក្រុងវីយ៉ែនប្រទេសអូទ្រីស នៅពេលដែលកាសែតសំខាន់ៗរបស់សហរដ្ឋអាមេរិករាយការណ៍ថា អ៊ីរ៉ង់បានរំលោភម្តងហើយម្តងទៀតដល់ច្បាប់នាវាចរណ៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មបណ្តាលមកពីកម្មវិធីនុយក្លែអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួន។ ពួកមន្រ្តីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិត្រូវគេរំពឹងនឹងគាបសង្កត់ប្រទេសអ៊ីរ៉ង់ដើម្បីអនុញ្ញាតិឲ្យខ្លួនបានចេញចូលទីកន្លែងយោធា Parchin នៅជិតរដ្ឋធានីតេហេរ៉ង់ (Tehran) ក្នុងអំឡុងពេលនៃការចរចារយៈពេល២ថ្ងៃរបស់ពួកអស់លោក។ អ៊ីរ៉ង់មិនទាន់បានផ្តល់ការយល់ព្រមតាមសំណើរបស់អង្គការសហប្រជាជាតិនៅឡើយដើម្បីទៅពិនិត្យមើលទីកន្លែងយោធានោះ ដែលពួកមន្រ្តីសង្ស័យថា អ៊ីរ៉ង់បានស្ថាបនាកន្លែងសម្រាប់ធ្វើតេស្តគ្រឿងផ្ទុះ។ អ្នកការទូតប្រទេសលោកខាងលិចនិយាយថា ពួកគេសង្ស័យថា អ៊ីរ៉ង់កំពុងពន្យារពេលវេលាដើម្បីរើភស្តុតាងដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋមុនពេលពួកគេអនុញ្ញាតិឲ្យអធិការរបស់អង្គការសហប្រជាជាតិចូលក្នុងទីកន្លែងនោះ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ ក្រិក៖ មេដឹកនាំគណបក្សនៃប្រទេសក្រិក បានបន្តការចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនៅថ្ងៃច័ន្ទនេះ ដោយសង្ឃឹមថានឹងបញ្ចៀសការបោះឆ្នោតសភាថ្មី។ ប្រធានាធិបតីក្រិក Karolos Popoulias បានកោះហៅមេដឹកនាំគណបក្សត្រឡប់មកកាន់ការចរចាបន្ថែមទៀតបន្ទាប់ពីការចរចាកាលពីថ្ងៃអាទិត្យបានទទួលបរាជ័យ។ <!--IMAGE-RIGHT--> អូតង់៖ លោក Anders Fogh Rasmussen ប្រធានអង្គការអូតង់ (NATO) និយាយថាសម្ព័ន្ធមិត្ត បានធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យនូវប្រព័ន្ធការពារកាំជ្រួចផ្លោងមីស៊ីលរបស់ខ្លួនសម្រាប់អឺរ៉ុប។ ភូមា-កូរ៉េខាងត្បូង៖ ប្រធានាធិបតី Lee Myung-bak នៃប្រទេសកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ប្រទេសភូមាដើម្បីបំពេញទស្សនៈកិច្ចរយៈពេល២ថ្ងៃ នេះជាដំណើរបំពេញទស្សនៈកិច្ចបែបនេះលើកទី១របស់មេដឹកនាំកូរ៉េខាងត្បូងនៅក្នុងរយៈពេលជិត៣០ឆ្នាំ។ នេប៉ាល់៖ ប៉ូលីសនៅក្នុងប្រទេសនេប៉ាល់និយាយថា យន្តហោះបានធ្លាក់នៅជិតចំណតអាកាសយានមួយនៅក្នុងតំបន់ភាគខាងជើងប្រទេសបានសម្លាប់មនុស្សអស់១៥នាក់។ អាស៊ីបូព៌ា៖ មេដឹកនាំនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង និយាយថា ពួកអស់លោកនឹងមិនអត់ឱនដល់ការបង្កហេតុតទៅទៀតពីប្រទេសកូរ៉េខាងជើង នៅពេលដែលមានការភ័យខ្លាចថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងប្រុងប្រៀបធ្វើតេស្តសាកល្បងនុយក្លែអ៊ែថ្មី។ ឥណ្ឌូនេស៊ី៖ ពួកអ្នកជំនាញការឥណ្ឌូណេស៊ីនិងរុស្ស៊ីរាប់សិបនាក់ បានដើរកាត់តាមតំបន់ភ្នំដាច់ស្រយាលដើម្បីស្វែងរកប្រដាប់ថតសំឡេងរបស់យន្តហោះរុស្ស៊ីដែលធ្លាក់បានសម្លាប់មនុស្សទាំងអស់៤៥នាក់នៅលើយន្តហោះនោះ។ លីបង់៖ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិយាយថា ការប៉ះទង្គិចនៅបន្តនៅក្នុងប្រទេសលីបង់រវាងក្រុមដែលគាំទ្រនិងប្រឆាំងដល់រដ្ឋាភិបាលស៊ីរីដែលបានសម្លាប់មនុស្សម្នាក់នៅពេលដែលអំពើហឹង្សាមានកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរីបានធ្វើឲ្យមនុស្ស៥នាក់ស្លាប់។ ស៊ីរី៖ ពួកសកម្មជនស៊ីរីនិយាយថា ពួកឧទ្ទាមបានសម្លាប់ទាហាន២៣នាក់នៅក្នុងការប្រយុទ្ធនៅជិតទីក្រុងហូមស៍ ដែលជាថ្ងៃដ៏ប្រល័យបំផុតសម្រាប់កងទ័ពស៊ីរីនៅក្នុងការងើបបះបោរប្រឆាំងរដ្ឋាភិបាលរយៈពេល១៤ខែ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |