Koh Santipheap Daily

Koh Santipheap Daily


​អាជ្ញា​ធរ​ខណ្ឌ​ឫស្សីកែវ ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំអំណោយ​​ឧបត្ថម្ភ​គ្រួសារ​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​

Posted: 17 May 2012 01:16 AM PDT

ការ​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយ​សារ​រន្ទះ​បាញ់​
រាជធានីភ្នំពេញ ៖ ​កាលពី​ព្រឹក​​ថ្ងៃទី​១៧ ឧសភា ​អាជ្ញា​ធរ​ខណ្ឌ​ឫស្សីកែវ ​ដឹក​នាំ​ដោយ​លោក​ឃ្លាំង ​ហួត អភិ​បាល​ខណ្ឌ​​ ព្រម​ទាំង​​លោក​ស្រី អ៊ួង សុផល្លា ​ប្រធាន​សមា​គម​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​ខណ្ឌ​​ឫស្សី​កែវ បាន​ចុះ​​សួរ​សុខទុក្ខ និង​នាំអំណោយ​​ឧបត្ថម្ភ​​ដល់​ប្រជា​ពលរដ្ឋ​១​គ្រួសារ​រស់​នៅភូមិ​រនះ ​សង្កាត់​កោះ​ដាច់ ខណ្ឌ​ឫស្សីកែវ ​ដែល​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​កាលពី​ព្រឹក​​ថ្ងៃទី​១៥ ឧសភា

បុកកិន​អ្នក​រត់​ម៉ូតូ​ឌុប​អូស​ចម្ងាយ​ប្រមាណ​1គីឡូ​ម៉ែត្រ​បើក​រត់​​ចូល​ផ្ទះ

Posted: 17 May 2012 01:15 AM PDT

ម្ចាស់​ម៉ូតូឌុប​ដែល​ស្លាប់
រាជធានី​ភ្នំពេញ ៖​​ ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​ស្លាប់​​​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​បន្ទាប់​ពី​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ះ​ជា​មួយ​អ្នក​ដំណើរ​តាម​ផ្លូវ​ ហើយ​ដួល​បោក​ទៅ​​លើ​ថ្នល់​​ក៏​ត្រូវ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ស្ករ ​មួយ​គ្រឿង​បើក​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​អូស​ជាប់​ពី​ក្រោម​រថយន្ត​ប្រមាណ​ជិត​១​គីឡូ​ម៉ែត្រ​ ទើប​របូត​ហើយ​រថយន្ត​ក៏​បើក​រត់​គេច​ចូល​ផ្ទះ​បាត់ ។ ទោះបី​ជា​យ៉ាង​ណា រថយន្ត​​ដែល​កិន​មនុស្ស​អូស​រត់​តាម​ផ្លូវ​នោះ​ត្រូវ​​​ប៉ូលិស​ការិយាល័យ​ចរា​ចរណ៍​​ផ្លូវ​គោក​សហ​ការ​ជា​មួយ​ប៉ូលិស​

គ្រួសារ​ក្រីក្រ​ទទួល​អំណោយ​ពីកាក​បាទ​ក្រហម​ខណ្ឌដូនពេញ

Posted: 17 May 2012 01:11 AM PDT

ទិដ្ឋភាពក្នុងពិធីចែកអំណោយ
រាជ​ធានីភ្នំពេញ ៖ ​ ទី​ណា​មានការ​លំបាក​ ទីនោះ​គឺ​មាន​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា ជា​ពិសេស​​មន្ត្រី​របស់កាក​បាទ​ក្រហម​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែលតែង​តែ​ជួយ​ដល់​ជន​ក្រីក្រ មិន​ប្រកាន់​ពណ៌​សម្បុរ​នោះទេ ។​ នេះ​ជា​ប្រសាសន៍​របស់​លោកសុខ សម្បត្តិ ​ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខណ្ឌ​ដូន​ពេញ​និង​ជាអភិបាល​​ខណ្ឌដូនពេញ

យន្ត​ហោះ​​​ពណ៌មាស​អង់​គ្លេស​នាំគប់​ភ្លើង​អូឡាំពិក​

Posted: 17 May 2012 01:04 AM PDT

យន្ត​ហោះ​​​ពណ៌​​មាស​របស់​អង់​គ្លេស
គប់​​ភ្លើង​​​អូឡាំពិក​ដែលនាំមកកាន់​​ប្រទេស​​អង់​គ្លេស​​និង​ត្រូវ​រក្សាទុក​​នៅកន្លែង​​ពិសេស​មួួយ​រួច​ត្រូវ​នាំមក​​កាន់​អង់​​គ្លេស​​​តាម​ជើង​​យន្ត​ហោះ​​ BA 2012 ​​ដោយ​ប្រើ​​​យន្ត​ហោះ​​ពិសេស​មួយ​គ្រឿង​​​លាប​ពណ៌​មាស​​របស់ក្រុមហ៊ុន​​អាកាស​ចរណ៍​ BRITISH AIRWAYS ​​នា​ថ្ងៃ​ទី​១៨​ ឧសភា​​២០១២ ។​

នាវា​ចម្បាំង​អាមេរិក​​​២គ្រឿង​​បុក​​គ្នា​​នៅ​កាលីហ្វ័រនីញ៉ា​​ខាងត្បូង​

Posted: 17 May 2012 01:02 AM PDT

នាវា​​វាយ​​លុក USS ESSEX
កងម៉ារីន​​អាមេរិក​​អះអាង​ថា​ នាវា​វាយ​​លុក​​អាមេរិក​មួយគ្រឿង​​កាលពី​ថ្ងៃទី​១៦​ឧសភា​ បាន​បុក​ជាមួយ​នាវា​​ដឹក​ប្រេង​​របស់​​កង​ម៉ារីន​មួយ​​គ្រឿង​​​នៅ​ចម្ងាយ​​១៩៣គីឡូ​​​ម៉ែត្រ​​ក្នុង​​ដែនទឹកនៃ​ឆ្នេរសមុទ្រ​​​​កាលីហ្វ័រនីញ៉ា​​​​ខាង​ត្បូង​ពេល​នាវា​​​វាយ​លុក​​បើក​​ឆ្ពោះ​​ទៅ​កាន់​​​សាន់ឌីយេហ្គោ​ ក្នុង​រដ្ឋ​​​​កាលីហ្វ័រនីញ៉ា ។​

កម្ម​ករ​ កម្ម​ការិនី​​រោងចក្រ​​​ ជី ជី ស៊ី ​ប្រមាណ​​200​នាក់​​​ធ្វើ​កូដ​កម្ម​​​ទាម​ទារ​​​ថ្ងៃ​ឈប់​​​​សម្រាក​

Posted: 17 May 2012 01:00 AM PDT

ក្រុម​កម្មករ-កម្មការិនី​ធ្វើ​ការ​តវ៉ា
ខេត្ត​ព្រះ​សី​ហនុ​ ៖ កម្ម​ករ​ កម្ម​កា​រិនី​ប្រមាណ​​​២០០​នាក់​​​ នៃ​​រោង​ចក្រ​​​​​ ជី ជី ស៊ី ​នៅ​តំបន់​​​សេដ្ឋ​កិច្ច​ពិ​សេស​​ ស្ថិត​ក្នុង​​ភូមិ​​ពូ​ធឿន​ ឃុំ​បិត​​ត្រាំង​​ ស្រុក​​​ព្រៃ​នប់​​ បាន​​នាំគ្នា​​​​ធ្វើ​​​​ការ​​តវ៉ា​​នៅ​​​មុខ​​​​រោង​ចក្រ​​​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​​១៦ ឧសភា ដោយ​ទាម​​ទារ​​​ឱ្យ​ខាង​​​រោង​ចក្រ​​​គោ​រព​សិទ្ធិ​​ការ​ងារ​​​កម្ម​​ករ​ កម្ម​ការិនី​​​ ព្រោះ​នៅ​​​​​ក្នុង​​ព្រះ​រាជ​​​ពិធី​​​​បុណ្យ​ចម្រើន​​​ព្រះ​ជន្ម​​​​ព្រះ​មហាក្សត្រ​​ក៏​ខាង​​​រោង​​ចក្រ​​​បង្ខំ​​ឱ្យ​​ធ្វើ​ការ​​ ដោយ​ពុំ​​មាន​​​ថ្ងៃ​

កីឡា​ករ​ស្លូ​​វ៉ា​​គី Sagan​ឈ្នះ​ដំណាក់​ទី​៤​​ប្រណាំង​កង់​នៅ​​អា​​មេ​រិក​

Posted: 17 May 2012 12:59 AM PDT

កីឡាករស្លូ​វ៉ា​គី​ Peter Sagan
កី​ឡា​ករ​ស្លូ​​វ៉ា​​គី​​ Peter Sagan​បាន​ធ្វើ​​ឱ្យ​​អ្នក​​គាំ​​ទ្រ​​កាន់​​តែ​រំ​​ភើប​ខ្លាំង​ឡើង​ខណៈ​​រូប​គេ​បាន​បន្ត​យក​ឈ្នះ​ការ​ប្រ​ណាំង​​កម្ម​វិធី Tour of California​ ៤​​ដំ​ណាក់​ជាប់​ៗគ្នា​​។ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​ទី​៤​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Clovisសហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ពុធ​​ទី​១៦​ខែ​ឧស​ភា​​។

ចោរឆក់​ខ្សែ​.ក​​៤​នាក់ត្រូវ​បាន​​ប៉ូលិស​​បង្ក្រាប​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​

Posted: 17 May 2012 12:58 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​
ខេត្ត​តាកែវ ៖ ជន​​ជាប់​សង្ស័យ​៤​នាក់​ត្រូវ​បាន​ប៉ូលិស​​ស្រុក​គិរី​វង់ ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ចាត់​ការតាម​ច្បាប់​ពីបទ​​ធ្វើ​សកម្ម​ភាព​​​ឆក់ខ្សែ.ក​​ពី​នារីរងគ្រោះ​​ម្នាក់ ​កាល​ពី​វេលាម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​១៤​ ឧសភា ​២០១២ ​ចំណុច​ភូមិ​​ស្វាយធំ ឃុំ​អង្គ​ប្រាសាទស្រុក​គិរីវង្ស ​ខណៈ​​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​ហូប​ការ​ត្រូវ​ជន​សង្ស័យ​ខាងលើ​​ជិះ​ម៉ូតូ​​តាម​ពី​ក្រោយ​​ធ្វើ​សកម្ម​

សង្កាត់​ច្បារ​អំពៅ​ទី១ បើក​ការ​ដ្ឋាន​ស្ថាបនា​ដាក់​អំពូលភ្លើង​គោម​បំភ្លឺ​ផ្លូវ​សាធា​រណៈ

Posted: 17 May 2012 12:54 AM PDT

ពិធី​ថ្លែង​សុន្ទរកថា​
រាជធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃទី​១៦ ឧសភា ​២០១២ ​លោក​​គួច ចំរើន ​អភិ​បាល​ខណ្ឌ​មាន​ជ័យ ​និង​លោក​អែម ​សុខ​​លាង ប្រធាន​ក្រុម​​ប្រឹក្សា​ខណ្ឌ​​មាន​ជ័យ ​​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​​ដាក់​អំពូល​ភ្លើងបំភ្លឺ​ផ្លូវ​សាធា​រណៈ​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ច្បារ​អំពៅ​ទី​១ ដែល​ជា​គម្រោង​អភិ​វឌ្ឍន៍​របស់​មូល​និធិ​សង្កាត់ ។

ស្ត្រី​មាន​ផ្ទៃ​ពោះ​​​3ខែ​​​ជិះ​ម៉ូតូ​​បុក​​​រ៉ឺម៉ក​​​ម៉ូតូ​​​ដួល​ស្លាប់​

Posted: 17 May 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កណ្តាល​​ ៖ ស្រ្តី​ម្នាក់​បាន​ស្លាប់បាត់​បង់​ជី​វិត​​​យ៉ាង​អា​ណោច​អាធ័ម​ ក្នុង​​​​​​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​មួយ​ដែល​បាន​កើត​ឡើង​​​នៅ​​​លើ​កំណាត់​ផ្លូវ​​​ជាតិ​​លេខ​​១ ក្នុង​ភូមិ​​​ស្តៅ​​កន្លែង​ ​ឃុំ​​ដី​ឥដ្ឋ​ ស្រុក​​​កៀន​ស្វាយ​ កាល​ពី​​​វេ​លាម៉ោង​​​៩​និង​​៣០​នាទី​​​ព្រឹក​ថ្ងៃ​ទី​​​១៥ ឧសភា ​​​។ តាម​ប្រភព​ព័ត៌​មាន​​បាន​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើង​ហេតុ​​​ស្ត្រី​រង​គ្រោះ​​ជិះ​ម៉ូតូ​​​​​ម៉ាក​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១១​​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​​​លើ​

ព្រះខ័នរាជ្យ​​​ 2-1 គិរីវង់​សុខសែន​ជ័យ​ក្នុង​ការ​ប្រកួត​បាល់ទាត់​​ក្របខណ្ឌ​​ថ្នាក់​ជាតិ​

Posted: 17 May 2012 12:41 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួត​បាល់​ទាត់
រាជធានីភ្នំពេញ​ ៖ លទ្ធផល​​នៃការ​​ប្រកួត​​បាល់ទាត់​​ជើង​ឯក​​​​ក្របខណ្ឌ​​​ថ្នាក់​​ជាតិ​​ឆ្នាំ​២០១២​ ដែល​បានធ្វើ​ឡើង​​នៅ​ទីលាន​​ពហុ​កីឡ​ដ្ឋានជាតិ​ កាលពី​ថ្ងៃទី​១៦ ឧសភា​កន្លង​មក​នេះ ក្រុម​​ព្រះ​ខ័នរាជ្យ​បាន​យក​ឈ្នះ​ក្រុម​​​គិរីវង់​សុខសែន​ជ័យ​២-១ ។​ ក្រុម​​គិរីវង់​សុខសែនជ័យ​ មាន​ឱកាសរក​បាន​​​១គ្រាប់​នាំមុខមុន​ ប៉ុន្តែ​បែរជា​ជួប​សំណាងមិន​ល្អ​​​ដោយសារ​នៅ​តង់ទី​២ ត្រូវ​​ក្រុម​ព្រះ​

ដេញ​ថ្លៃ​ពេជ្រ​​របស់​អតីត​ព្រះ​រាជិនី​នៃ​ប្រទេស​បារាំង​​តម្លៃ​​10លានដុល្លារ​

Posted: 17 May 2012 12:38 AM PDT

ដេញ​ថ្លៃ​ពេជ្រ​​របស់​អតីត​ព្រះ​រាជិនី​នៃ​ប្រទេស​បារាំង​​តម្លៃ​​10លានដុល្លារ​
សារ​​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា គ្រាប់​ពេជ្រ​​របស់​អតីត​ព្រះ​រាជិនី​​នៃ​ប្រទេស​បារាំង​​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​ខ្ពស់​ប្រហែល​១០​លាន​ដុល្លារ​ នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ដែល​រៀប​ចំ​ឡើង​ដោយ​«​​សូត​ប៊ី» នៅ​ទី​ក្រុង​​​ហ្សឺ​ណែវ ។ពេជ្រ​«​បូ សង់​ស៊ី» (Beau Sancy) មាន​ទំហំ​៣៥​ការាត់​ ជា​ពេជ្រ​​​សម្អាង​របស់​អតីត​ព្រះ​រាជិនី​​ម៉ារី ​ដឺមេ​ឌី​ស៊ី ​នៃ​ព្រះ​រាជ​វង្ស​ហង់​រី​ទី​៤ ដោយ​ទ្រង់​បាន​សោយ​ទិវង្គត កាល​ពី​ឆ្នាំ​

រមណីយដ្ឋាន​​កៀន​ស្វាយ​​ប្រឈមនឹង​បញ្ហា​បរិស្ថាន​មិន​ល្អ​

Posted: 17 May 2012 12:34 AM PDT

ទិដ្ឋភាព​នៅ​រមណីយដ្ឋាន​កៀន​ស្វាយ
រាជធានីភ្នំពេញ​​​​​ ៖ អំឡុង​ថ្ងៃ​ឈប់​សម្រាក​​បុណ្យ​ចំរើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រ​​​​ព្រះ​នរោត្តម​សីហមុនី​កន្លង​ទៅ​ថ្មីៗនេះ គេ​សង្កេត​​ឃើញ​ភ្ញៀវ​ទេសចរ​ទៅ​​កម្សាន្ត​​នៅ​តាម​តំបន់​​ទេសចរណ៍​ជិត​ឆ្ងាយ​នៅ​​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា ច្រើន​កុះករ។ដោយ​ឡែក​គេ​សង្កេត​ឃើញ​​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​​​ជា​ច្រើន​រយ​នាក់​ នាំ​គ្នា​​ពពាក់​ពពូន​ទៅ​ដើរ​កម្សាន្តនៅ​រមណីយដ្ឋាន​ផ្ទះ​ទឹក​កៀន​​ស្វាយ​តាំង​ពី​

ប្រជា​ពលរដ្ឋ​​ជឿជាក់​​បន្ត​ចូល​ជា​សមា​ជិក​គណ​បក្ស​សង្កាត់​ព្រែក​លៀប ​ចំនួន​៧៣​នាក់​ទៀត​

Posted: 17 May 2012 12:32 AM PDT

ពិធីការ​ដាក់​បញ្ចូល​​សមា​​ជិក​ថ្មី
រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​គណ​បក្ស​ប្រជាជន​​កម្ពុជា​សង្កាត់​​ព្រែក​លៀប ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ​បាន​រៀបចំ​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​​ចំនួន​៧៣​នាក់​ទៀត​នៅ​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​សង្កាត់​​ព្រែក​លៀប ​ក្រោម​អធិបតី​ភាព​លោក​ព្រាប មុនី ​ប្រធាន​គណៈ​កម្មាធិការ​​គណ​បក្ស​សង្កាត់​ព្រែក​លៀប និងមាន​​ការ​ចូលរួម​ពី​សមា​ជិក​ ​សមាជិកា​គណ​បក្ស​យ៉ាង​ច្រើន​កុះករ ។

ជម្លោះ​​ដី​សម្រាប់​​សាង​សង់​​​មន្ទីរ​ពេទ្យ​​ព្រះ​សង្ឃ​​​ ​​​បាន​​​ឈាន​​ដល់​ការ​ដក​​​របង​​ចេញ​វិញ​​

Posted: 17 May 2012 12:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជ​ធានីភ្នំពេញ​​​​ ៖​​​ ជម្លោះ​ដីធ្លី​​មួយ​​ដែល​គ្រូ​បង្រៀន​ម្នាក់​​​​​​រង​ការ​​ចោទថា រំលោភ​​យក​ដី​​សម្រាប់​​សង់​មន្ទីរ​​ពេទ្យ​​ព្រះ​សង្ឃ​​​ មាន​ទីតាំង​​​នៅភូមិ​​ក្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ នោះ​​​​​ត្រូវ​បាន​​​​លោក​​មេធាវី​​​​តំណាង​​​មន្ទីរ​ពេទ្យ​​​​​ ព្រម​ទាំង​​ព្រះ​សង្ឃ​​​​ជា​​​​​ប្រធាន​​​ដឹក​នាំ​​​ការ​បង្កើត​​​មន្ទីរ​ពេទ្យ​​​ និង​អាជ្ញាធរ​​​​ទៅ​ពិនិត្យ​​​ កាល​​​ពី​ថ្ងៃទី​​​១២ ឧសភា ​​កន្លង​​មក​នេះ ហើយ​​​​លោក​គ្រូ​បង្រៀន​​​ព្រម​​ដក​​បង្គោល​​​ចេញ​ពី​ដី​ទំនាស់​​នោះហើយ ។

Peterson​៖ ខ្ញុំ​នៅ​តែ​ជា​ជើង​​ឯក​​ស្ថា​ប័ន WBA​និង​ IBF​ទោះ​ជា​​បរា​ជ័យ​ធ្វើ​ពិសោធ​ក្តី​

Posted: 17 May 2012 12:29 AM PDT

កីឡាករ​អា​មេរិក Lamont Peterson​មេរិក Lamont Peterson
កីឡា​ករ​​ប្រ​ដាល់​​អា​​មេ​រិក​ Lamont Peterson​បាន​​ទាត់​​ចោល​​ការ​​អំ​ពាវ​​នាវ​របស់​អា​មៀ ខាន់​ដែល​ថាសូម​ឱ្យ​រូប​គេ​បោះ​បង់​ខ្សែ​ក្រវាត់​​ស្ថាប័ន​ WBAនិង IBFចោល​។ ការ​អំ​ពាវ​នាវ​បែប​នេះ​របស់​​អា​មៀ ខាន់​បាន​កើត​មាន​ឡើង​បន្ទាប់​ Petersonបរា​ជ័យ​នៅ​ក្នុង​ការ​ធ្វើ​ពិសោធ​រក​សារ​ធាតុ​ញៀន​ក្នុង​ពេល​ថ្មី​ៗ​នេះក្តី ​។

ដូនជី​ម្នាក់​អំពាវ​នាវ​សុំ​ឱ្យ​​អង្គ​ការ​ជួយ​អន្តរាគមន៍ ព្រោះ​កូន​ប្រុស​កើត​ជំងឺ​​សរសៃ​ប្រសាទ​វាយ​ធ្វើ​បាប

Posted: 17 May 2012 12:19 AM PDT

ជីដូន​ដែល​​កូន​ប្រុស​វាយ​ធ្វើ​បាប​
ខេត្តកំពត ៖ ​ដូន​ជី​វ័យ​ចំណាស់​​ម្នាក់​រង​ការ​វាយ​ធ្វើ​បាប​​ជារៀងរាល់​ថ្ងៃ​ពី​សំណាក់​កូន​ប្រុស​​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ ដោយ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​អប់រំ ឬ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​ តែ​សមត្ថ​កិច្ច​មិន​បាន​ចាត់​វិធាន​ការ​ ទើប​រូប​គាត់​សូមអំពាវ​ដល់​អង្គ​ការ​ណា​ដែល​អាច​ជួយ​រូប​គាត់​បាន សូម​មេត្តា​​ផង ​។

លោកអ៊ុំ ម៉ារ៉ា ​អញ្ជើញ​ជា​អធិបតី​​ភាព​ក្នុង​ពិធិស​ម្ពោធ​សមិទ្ធ​ផល​បី​ក្នុង​ក្រុង​ព្រះវិហារ

Posted: 17 May 2012 12:15 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​កាត់​ខ្សែបូ
ខេត្តព្រះវិហារ ៖ ​ ព្រឹកថ្ងៃទី​១៧ ឧសភា ​២០១២ លោក​អ៊ុំ ម៉ារ៉ា អភិ​បាល​ខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​​ជា​អធិបតីភាព​​ក្នុងពិធី​ក្រុង​ពលី និង​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធផល​បី ក្នុងនោះ រួម​មាន​បុស្បុក និង​រូប​សំណាក​អតីត​មេទ័ព​ឌី និង​កំណាត់​ផ្លូវ​នានា​ ប្រភេទ​ក្រាល​កៅស៊ូ ឌីប៊ី​អេសប៊ី ក្នុងទីរួម​ខេត្ត​សរុប​ប្រវែង​៥៦១៨ម៉ែត្រ ។ ​

គ.ជ.ប បង្ហាញ​​តួលេខ​​​​អ្នក​​ចុះឈ្មោះ​​​បោះ​ឆ្នោត​​​​ជាង​​​​​9លាន​នាក់​​​សម្រាប់​​​ការ​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់​​ឆ្នាំ​​​2012

Posted: 17 May 2012 12:15 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានីភ្នំពេញ​​​​ ៖​​​ អគ្គ​​លេខា​ធិការ​​​​​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំកា​របោះ​ឆ្នោត​​​ បាន​បង្ហាញ​​​តួ​លេខ​អ្នក​​បាន​ចុះ​ឈ្មោះ​​​បោះ​​ឆ្នោត​ ឬ​​​មាន​សិទ្ធិ​​បោះ​ឆ្នោត​​​ក្នុង​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ​​-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​​ទៅនៅ​​ថ្ងៃ​ទី​​៣ មិថុនា ឆ្នាំ​​​២០១២ ខាងមុខនេះ គឺ​​មាន​​ចំនួន​​​​៩.​​២០៣.​​៤៩​៣​នាក់ ក្នុង​​នោះ​​​អ្នក​ចុះ​ឈ្មោះ​​​ថ្មី​មាន​​ប្រមាណ​​​៩០០.០០០​​​​នាក់​ បើ​ប្រៀប​ធៀប​​បញ្ជី​ឈ្មោះ​​​បោះ​ឆ្នោត​​ឆ្នាំ​មុន។

ទើប​រៀប​ការ​ជាង​១០​ថ្ងៃ​ជិះ​ម៉ូតូ​ដឹក​ម្តាយ​ត្រឡប់​មក​ពី​សាលា​ឃុំ​​ត្រូវ​រថយន្ត​ដឹក​ប្រេង​បុក​បាក់​ថ្គាម​ និង​បែក​ក្បាល​

Posted: 17 May 2012 12:11 AM PDT

ជន​រងគ្រោះ​កំពុង​ស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​
ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ទើប​នឹង​រៀប​ការ​បាន​ជាង​១០​ថ្ងៃ​ជិះ​ម៉ូតូ​​ដឹក​ម្តាយ​ទៅ​​សាលា​ឃុំ​​រួច​ត្រឡប់​មក​យក​ប្រពន្ធ​ត្រូវ​រថយន្ត​ដឹក​ប្រេង​បុក​បាក់​ថ្គាម និង​បែក​ក្បាលរង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​បានស្លាប់​នៅ​មន្ទីរ​ពេទ្យ ។

ក្រុម​ហ៊ុន​ រិចឆ័រមុន​ នៅ​ស្វ៊ីស​បង្ហាញ​ថា​ អត្រា​​លក់​ទំនិញ​មាន​ស្លាក​យី​ហោ​ល្អនៅអាស៊ីជំរុញ​ឱ្យ​​​ទទួល​បាន​ប្រាក់​​ចំណេញ​កើន​ឡើង​

Posted: 17 May 2012 12:10 AM PDT

ក្រុម​ហ៊ុន​ រិចឆ័រមុន​
ប្រភពពី​ AFP បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​រិចឆ័រ​មុន​ (Richemont) ម្ចាស់​​​ស្លាក​​យី​ហោ​​មុខ​​ទំនិញ​​ល្អ​របស់​​​ស្វ៊ីស​​បាន​បង្ហើប​​ពី​ប្រាក់​​ចំណេញ​​ប្រចាំ​​​​ឆ្នាំ​ថា​បាន​កើន​ឡើង​ខ្ពស់​​​ ខណៈ​ពេល​​​បរិមាណ​​នៃ​តម្រូវ​ការ​​ទំនិញ​​ប្រភេទ​​​​នាឡិកា​ និង​គ្រឿង​​​ពេជ្រ នៅ​ក្នុង​ភូមិ​​ភាគ​អាសីុ​​គ្មាន​​ការ​ធ្លាក់​ចុះ​ ។

ពិធី​​​សំណេះ​សំណាល​​​ជាមួយ​​​​​សមាជិក​​សមាជិកា​​​​គណបក្ស​​​ដែល​ផ្តាច់​ខ្លួន​​

Posted: 17 May 2012 12:00 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានីភ្នំពេញ​​​​ ៖​​​ ដោយ​​មើល​ឃើញ​​​ពី​គោល​​នយោ​បាយ​​​ដ៏​ច្បាស់​​​លាស់​​​របស់​គណបក្ស​​​ប្រជាជន​កម្ពុជា និងការ​​ដឹកនាំ​​​ប្រទេស​ជាតិ​​​របស់​រាជ​​រដ្ឋា​​ភិបាល​​​មាន​ការ​រីក​ចម្រើន​​​ឥត​ឈប់​ឈរ​​​បានធ្វើ​​ឱ្យ​​​សមាជិក​​សមាជិកា​​​គណបក្ស​មួយចំនួន​​​ទៀត​បាន​សម្រេច​​ចិត្ត​ចាក​ចេញ​​​ពីគណបក្ស​​របស់ខ្លួន​​​រួច​ចុះ​​ចូល​​​ជាមួយ​​គណបក្ស​​​ប្រជាជន​កម្ពុជា​វិញ ។ ជាក់ស្តែង​​​នៅ​ក្នុង​​ខណ្ឌ​ដង្កោ​​​ទទួល​បាន​​​សមាជិក

កងទ័ព​ស៊ីរី​ធ្វើ​ប្រតិបត្តិការ​​ជាច្រើន​​ក្នុង​ប្រទេស

Posted: 16 May 2012 11:59 PM PDT

ពួក​​ប្រឆាំង​​​ប្រដាប់​អាវុធ​​ស៊ីរី​
កងទ័ពស៊ីរី​​​កាលពី​ថ្ងៃទី​១៦ឧសភា​បានធ្វើ​ប្រតិបត្តិការ​ក្នុង​​តំបន់​ជា​​ច្រើន​​​របស់​​ប្រទេស​ ពិសេសក្នុង​ខេត្ត​ដឺរ៉ាអា និង​ខេត្ត​អ៊ីលីប ព្រម​ទាំងនៅទីក្រុង​ហូម ។​ប្រធានាធិបតី​​ស៊ីរី​​លោក​​បាចា​​អាល់​អាសាដ​ អះអាង​ក្នុង​បទសម្ភាសន៍​មួយជាមួយ​​ទូរទស្សន៍​រុស្ស៊ី​ថា​ការបោះ​​ឆ្នោតសភា​កាលពី​ថ្ងៃទី៧ឧសភា​ដោយពួក​​ប្រឆាំងធ្វើ​ពហិការ​មាន​អ្នក​​​ចូល​រួម​បោះឆ្នោតដល់​ទៅ​​៥១,២៦​%​បង្ហាញ​​ថា ពល​រដ្ឋ​ស៊ីរី​

កម្ម​ករ​រោង​ចក្រ​ផលិត​​ស្បែក​ជើង​រាប់​ពាន់​​នាក់​​ធ្វើ​បាតុ​កម្ម​​ទាមទារ​១៨​ចំណុច​

Posted: 16 May 2012 11:46 PM PDT

ទិដ្ឋភាព​នៃ​ការ​ធ្វើបាតុ​កម្ម​របស់​កម្ម​ករ-កម្ម​ការិនី​ទាម​ទារ​រក​ដំណោះស្រាយ
ខេត្តកំពង់​ស្ពឺ ៖ ​កម្ម​ករ កម្ម​ការិនី​រាប់​ពាន់​នាក់​​នៃ​រោង​ចក្រ​ផលិត​ស្បែក​​ជើង​ជេណឺរេសិន អីុនធើរណេស្សូណល ​បាន​នាំ​គ្នា​​មិន​ចូល​ធ្វើ​ការ​ ​ទាមទារ​ឱ្យ​​ខាងក្រុម​ហ៊ុន​ដោះ​ស្រាយ​នូវ​លក្ខ​ខណ្ឌ​​មួយ​ចំនួន​របស់​ថ្នាក់​ដឹក​នាំ​សហ​ជីពខ្មែរ សមា​ជិក​សមា​ជិកា​​កម្ម​ករ កម្ម​ការិនី​នៃ ក្រុម​ហ៊ុន​ទាំង​អស់​​១៨​ចំណុច ដោយ​ឈរ​កក​កុញ​ត្រៀប​ត្រា​នៅ​​ខាង​មុខ​​រោង​ចក្រ​កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ស្ថិតនៅ​

ប្រុង​លើក​ប៉ាយ​គណបក្ស​លើ​រង្វង់​មូល​ត្រូវ​ប៉ូលិស​ហាមឃាត់

Posted: 16 May 2012 11:45 PM PDT

ទិដ្ឋភាព​នៃ​ការលើកស្លាក​គណបក្ស
ក្រុង​ប៉ោយ​ប៉ែត ៖ ​ គណបក្ស​មួយ គឺគណ​បក្ស​​នរោត្តម រណប្ញទ្ធិ ​ដែលមានសមាជិក​មួយ​ក្រុម​ដឹក​សម្ភារ​ប៉ាយ​គណបក្ស ប្រុង​លើក​លើ​ចំណុច​រង្វង់​មូលច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ត្រូវ​បាន​កម្លាំង​ប៉ូលិសក្រុង​ ធ្វើ​ការ​ហាម​ឃាត់​​កាលពីវេលា​ម៉ោង៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ។​

រថយន្ត​ក្រុម​ហ៊ុន​រិទ្ធិ​មុនី​​​បុកមនុស្សស្លាប់​​2នាក់​ទៀត​ហើយ​នៅ​ស្រុក​ថ្ម​​គោល

Posted: 16 May 2012 11:45 PM PDT

រូបថតជនរងគ្រោះ​ដែលស្លាប់
ខេត្ត​បាត់​ដំបង​ ៖​​ ​មន្ត្រី​​​នគរ​បាល​ជំនាញ​បាន​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​ទៀតបាន​​ស្លាប់​ដោយ​សារ​រថយន្ត​ដឹក​អ្នក​ដំណើរ​​របស់​ក្រុម​ហ៊ុន«​រិទ្ធិ​មុនី»​បុក​កាល​ពី​វេលា​ម៉ោង​៦ និង​៥០​នាទីល្ងាច​ថ្ងៃ​ទី​១៥ ឧសភា នៅ​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្ម​គោល ។

ចូល​បង្ក្រាប​​បទ​ល្មើស​​គ្រឿង​ញៀន​ប៉ះ​ចំ​វង់​ល្បែង​​ឃាត់​ខ្លួន​មនុស្សប្រុសស្រី​៧​នាក់​

Posted: 16 May 2012 11:40 PM PDT

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង និង​ចែក​ចាយ​គ្រឿងញៀន
ក្រុង​ប៉ោយប៉ែត ៖ ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​​សម្រុក​ចូល​ទៅ​បង្ក្រាប​​បទ​ល្មើស​​គ្រឿង​ញៀន​ប៉ះ​ចំវង់​ល្បែង​ក្នុង​កន្លែង​តែ​មួយ​កាល​ពី​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ​ថ្ងៃទី​១៦ ឧសភា ២០១២ ​នៅភូមិ​ប្រជា​ធម្ម​លិច​​ សង្កាត់​​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ប្រុ​ស្រី​៧​នាក់ ​គឺ​៣​នាក់​ជាប់​ចោទ​ចែក​ចាយ​​​គ្រឿង​ញៀន និង​៤​នាក់​ពាក់​ព័ន្ធ​ល្បែង​​ស៊ី​សង ។

ធនាគារ​កណ្តាល​នៃ​ចក្រភព​អស់​គ្លេស​ ត្រៀ​ម​​ប្រកាស​កាត់បន្ថយ​ទិសដៅ​ការរី​ក​ចម្រើន​សេដ្ឋ​កិច្ច​ឱ្យ​នៅ​សល់​ក្នុង​អត្រា​ ​0,75%

Posted: 16 May 2012 11:38 PM PDT

ធនាគារ​កណ្តាល​នៃ​ចក្រភព​អស់​គ្លេស
សារព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​១៦​ ឧសភា​ ​​ផ្សាយ​ឱ្យដឹង​ថា​​ ធនាគារ​កណ្តាល​នៃ​ចក្រភព​អង់​គ្លេស​​​«​Bank of England» ត្រៀម​ប្រកាស​កែ​សម្រួល​កាត់​បន្ថយ​ទិសដៅ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​របស់​អង់​គ្លេស​ ​ដោយ​រំពឹងថា​ ការរីក​ចម្រើ​ន​ផ្នែក​​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ អា​ច​ស្ថិត​នៅ​០,៧៥​%​ ។

ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ជុំ​ទី​៣​ប្រកួត​តឺន្នីស Internazionali BNL d'Italia​នៅ​អ៊ី​តា​លី

Posted: 16 May 2012 11:34 PM PDT

កីឡាករ​ស្វ៊ីស រ៉ូ​ជើ​ ហ្វេដឺរ័រ​
កីឡា​ករ​​លំ​ដាប់​​ទី​​២​​ពិភព​លោក​​​សញ្ជាតិ​​ស្វ៊ីស​​​រ៉ូ​​ជើ ហ្វេ​ដឺរ័រ​​កាល​ពី​ថ្ងៃពុធ​​ទី​១៦​​ឧស​ភា​បាន​យក​ឈ្នះ​កីឡាករ​អា​ហ្សង់​ទីន​ Carlos Berlocq​ក្នុង​លទ្ធផល២​សិត​ទល់​នឹង​សូន្យ​​​ ៦-៣​និង​៦-៤​​​ឆ្លង​ផុត​ជុំ​ទី​២​កម្ម​វិធី​ Internazionali BNL d'Italia​ដោយ​ក្តី​រីក​រាយ​។ ការ​ប្រ​កួត​ក្នុង​ជុំ​ទី​២​នេះ​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម ប្រ​ទេស​អ៊ីតា​លី​ ។​

ពលករខ្មែរ​ទៅរកស៊ី​នៅថៃ​ត្រូវ​​ថៅកែ​ថៃ​ធ្វើ​ទារុណ​កម្ម​ ​អាជ្ញាធរ​យកមកវិញ

Posted: 16 May 2012 11:30 PM PDT

ពលករខ្មែរ​ទៅរកស៊ី​នៅថៃ​ត្រូវ​​ថៅកែ​ថៃ​ធ្វើ​ទារុណ​កម្ម​ ​អាជ្ញាធរ​យកមកវិញ
ខេត្ត​ប៉ៃលិន ៖ លោក​វរសេនីយ៍​​ទោ ទី សុខា ​ ប្រធាន​​ក្រុម​​ការងារ​ទំនាក់​ទំនង​​ច្រក​ព្រំ​ និង​លោក​ ចាវ ​ខាន់ ​​នាយក​រង​​រដ្ឋ​បាល​​សាលា​ខេត្ត ​សហ​ការ​​ជាមួយ​ក្រុម​ការងារ​​ទំនាក់ទំនង​​ជនជាតិ​ថៃ ​​បានទៅ​រំដោះ​ពល​ករ​ខ្មែរចំនួន​​២០នាក់​​ ​​ក្នុង​នោះពល​ការិនីមា្នក់​​​​រស់​នៅស្រុក​មោង​ឫស្សី ​ខេត្ត​បាត់​ដំបង ​នៅ​​ស្រុក​នើន​ស៊ូង ខេត្ត​ច័ន្ទ​បុរី ​ប្រទេស​ថៃ ​ដែល​​ត្រូវ​ថៅកែ​​​ថៃ​ធ្វើ​បាប ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!