Koh Santipheap Daily

Koh Santipheap Daily


មេតុង​ទីន​​រត់បាត់​​​លេច​​មុខ​អ្នក​​​អះ​អាង​​​​​ថា​បាន​​ទិញ​​ផ្ទះ​​​​ និ​ងបង្ក​ហិង្សា​​​ដល់​កូន​តុ​ង​ទីន​​

Posted: 14 May 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រះ​សីហនុ​​​​​​​​​​​​​​​​ ៖​ ភាពក្តៅ​ក្រហាយ​​បានកើ​ត ខណៈ​​ពេល​មេតុង​ទីន​​​ឈ្មោះ​​ឌឿន សុខ​ទ្រី​ អាយុ​​៤​​​៣​ឆ្នាំ​​​ និង​ប្រពន្ធ​​​ឈ្មោះ​​ជិន ចាន់​​​ អាយុ​​​​៤១​ឆ្នាំ បាន​ប្រមូល​លុយ​​ប្រមាណ​​២០​ម៉ឹន​ដុល្លារ​​​ដាក់​សាប៊ូ​​​គូទ​​រត់​​បាត់​ស្រមោល​​ ហើយ​បែរ​ជា​​​េចញអ្នក​​មក​អះ​អាង​​ថា​ផ្ទះ​របស់​មេតុង​ទីន​​​នេះជាកម្ម​សិទ្ធិ​​​របស់​ពួក​គេ​​ ជាហេតុ​​ធ្វើ​​ឱ្យ​​​មាន​​ការ​​​​ផ្ទុះ​ជម្លោះ​​យ៉ាងខ្លាំង​​ដល់​កូន​​តុងទីនប្រមាណ​​​២៥០​នាក់​​កាល​ពី​ល្ងាច​ថ្ងៃ

គ្រូ​​បង្វឹក​​ក្រុម​​ជម្រើស​​ជាតិ​​បណ្តា​​ប្រទេស​​នៅ​​អា​​ហ្វ្រិក​​ត្រូវ​​បាន​​គេ​​បណ្តេញ​​ចេញ

Posted: 14 May 2012 12:44 AM PDT

គ្រូ​​បង្វឹក​​ក្រុម​​ជម្រើស​​ជាតិ​​បណ្តា​​ប្រទេស​​នៅ​​អា​​ហ្វ្រិក​​ត្រូវ​​បាន​​គេ​​បណ្តេញ​​ចេញ
យោង​​ទៅ​​តាម​​ប្រភព​ព័ត៌​​មាន​​អា អែហ្វ​ ប៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៣ ឧសភា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹង​ថា គ្រូ​បង្វឹក​ក្រុម​ជម្រើស​​ជាតិ​បាល់​ទាត់​របស់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​មួយ​ចំនួន​ត្រូវ​គេ​បណ្តេញ​ចេញ​ពីមុខ​តំណែង​មុនពេល​យុទ្ធ​នាការ​ប្រកួត​​ជម្រុះ​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ ដំណាក់​កាល​ទី​២ ។

បុរសម្នាក់​កាត់​កូនឈើ្រកន្ត្រៃយន្ត​បាក់​ផ្លែ​ខ្ទាត​មុត​ដាច់ម្រាម​ជើង

Posted: 14 May 2012 12:40 AM PDT

ជនរងគ្រោះ​កំពុ​ងសម្រាក​ក្នុង​មន្ទីរ​ពេទ្យ
ខេត្ត​ប៉ៃលិន ៖ ​ បុរស​ចំណាស់ម្នាក់​ឈ្មោះ​អៀង​ អួន អាយុ​៥៦​ឆ្នាំ​​​ រស់នៅភូមិ​ក្រចាប់​ក្រោម សង្កាត់អូរតាវ៉ៅ ​ក្រុង​ប៉ៃ​លិន​បាន​រង​របួស​​ដាច់​ម្រាម​ជើង​ខាងឆ្វេង​អស់​៣ ​ខណៈ​កំពុង​កាន់កន្ត្រៃ​យន្ត​កាត់​ស្មៅ និង​កូនឈើតូចៗ​នៅ​ក្បែរ​​ចម្ការ​ដំឡូង​មី​របស់​ខ្លួន បាក់​ផ្លែ​កន្ត្រៃយន្ត​ខ្ទាត​មុត​ដាច់ម្រាម​ជើង​​ បណ្តាល​​ឱ្យហូរ​ឈាម​​ឈឺ​ចុកចាប់​ដួលនៅនឹង​កន្លែង​ តែ​សំណាង​ល្អ ​ត្រូវ​បាន​អ្នក​កាត់​ស្មៅ​ជា

ខាំ សុខ​​នាង​​មក​ពី​ជប៉ុន​បង្ហាញ​ខ្លួន​ក្នុង​​កម្ម​វិធី​​នាទី​យុទ្ធ​ជន​

Posted: 14 May 2012 12:38 AM PDT

លោកខាំ សុខ​នាង
រាជធានីភ្នំពេញ ៖ លោក​ខាំ សុខ​នាង ក្នុង​វ័យ​៣៣ឆ្នាំ តែង​តែ​​បង្ហាញ​​​​ទេព​កោសល្យ​​សម្តែង​ និង​ច្រៀង​នៅ​​លើ​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​​នានា ។ លោក​​ចាក​ចេញ​ពី​មាតុ​ប្រទេស​​ទៅ​សម្តែង​នៅ​​ប្រទេស​​​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​២០១២ ហើយ​បាន​វិល​ត្រឡប់​​មក​ដល់​មាតុ​​ប្រទេស​​​​វិញ​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា និង​​​បាន​ចូល​រួម​​​ច្រៀង​ក្នុង​​កម្ម​វិធី​នាទី​យុទ្ធ​ជន​កាល​ពី

សម្ពោធ​អគារ​ការិយាល័យ​រៀប​ចំដែន​ដី​ នគរ​ូបនីយ​កម្ម​ សំណង់​និងភូមិបាល​ស្រុក

Posted: 14 May 2012 12:30 AM PDT

​ខេត្ត​មណ្ឌល​គិរី​​ ៖ សមិទ្ធផល​សម្រាប់​បម្រើ​ដល់វិស័យ​រដ្ឋបាល​សាធារណៈ​រួមមាន​អគារ​ការិយាល័យរៀប​ចំដែនដី​ នគរូប​នីយកម្ម​ សំណង់ និងភូមិបាល ស្រុកកោះ​ញែក ស្រុក​កែវ​សី​មា​ និងស្រុក​អូរាំង របស់ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នា​ព្រឹកថ្ងៃ​ទី១០ ឧសភា ឆ្នាំ២០១២ ក្រោមអធិប​តីភាព​លោក​ទេសរដ្ឋ​មន្រ្តី​អ៊ឹម​ ឈុនលឹម រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយ​កម្ម

កីឡា​ករ​អា​មេ​រិក Kuchar​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​ Players ​Championship ​នៅ​ផ្ល​រី​ដា

Posted: 14 May 2012 12:29 AM PDT

កីឡាករ​អា​មេរិក​ Matt Kuchar
កីឡា​ករ​អា​​មេ​រិក​ Matt Kucharបាន​​វាយ​​បំ​បែក​​កញ្ចប់​​ថវិ​កា​​៩​​លាន​​និង​៥​សែន​ដុល្លារ​របស់​​កម្ម​វិធី THE PLAYERS Championship​ ខណៈ​គេ​ធ្វើ​បាន​ពិន្ទុ​២​អាន់​ឌ័រ ប៉ា​ ៧០​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​១៣​ឧស​ភា​​។ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ TPC Sawgrass ស្ថិត​ក្នុង​ទី​ក្រុង Ponte Vedra Beachរដ្ឋ​ផ្លរី​ដា​សហ​រដ្ឋ​អា​មេរិក។

កូន​ប្រុស​ឧត្តម​សេនីយ៍​​ផឹក​ស្រាស្រវឹង​បាញ់​រះ​ផ្អើល​

Posted: 14 May 2012 12:26 AM PDT

រាជធានីភ្នំពេញ ៖ ​កូន​ប្រុស​​ឧត្តម​សេនីយ៍​ម្នាក់​ឈ្មោះ​ឃួន សុភ័ក្រ ​ត្រូវបាន​សមត្ថ​កិច្ច​មូល​ដ្ឋាន និងប្រជា​ពល​រដ្ឋ​រស់​នៅ​ជិត​ខាង​រាយ​ការណ៍​ថា ផឹក​ស្រា​ស្រវឹង​ទាញ​កាំភ្លើង​ AK បាញ់​ឡើង​លើ​អស់​ជា​ច្រើន​គ្រាប់​​បង្ក​ការ​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​ដល់​​អ្នក​​ភូមិ​​បោះ​​​អង្កាញ់​ ​សង្កាត់​​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ កាលពី​​​ល្ងាច​​ថ្ងៃទី​១២ ឧសភា ២០១២។

ព្រះ​ខ័ន​រាជ្យ​ 4-0 សាកល​វិទ្យាល័យ​​វេស្ទើន, ណា​ហ្គាខប 2-1 បឹង​កេត​

Posted: 14 May 2012 12:26 AM PDT

ទិដ្ឋភាព​នៃការប្រកួតបាល់ទាត់
រាជ​ធានី​ភ្នំពេញ​​ ៖ ក្រុម​​​ព្រះ​ខ័ន​រាជ្យបាន​​​បំបាក់​​​ក្រុម​​​សាកល​វិទ្យាល័យ​​​វេស្ទើន​​ឱ្យ​​​​​​​ចាញ់ ៤-០ សម្រាប់​​ការ​ជួប​គ្នា​​នៅ​លើ​​ទី​លាន​​ពហុ​កី​ឡ​ដ្ឋាន​​​​ជាតិ​​​ កាល​ពី​​​រសៀល​​ថ្ងៃ​​សៅ​រ៍ ទី​​​១២ ​ឧ​សភា ​​​​កន្លង​មក​នេះ ដែល​​​ជា​ការ​ប្រកួត​​បាល់​ទាត់​​​ក្រប​ខណ្ឌ​​​ថ្នាក់​ជាតិ​​​ឆ្នាំ​២០១២ ។ ​ការ​ជួប​​គ្នា​រវាង​ក្រុម​ទាំង​ពីរ​​​ នៅ​តង់​ទី​១​ ក្រុម​​ព្រះ​ខ័ន​រាជ្យ​​​​ ​​​ធ្វើឱ្យ​​​​​ក្រុម​​​សាកល​វិទ្យា​ល័យ​​​វេស្ទើន​​ចាញ់​ ២-០​ រួច​​​ទៅ​ហើយ​ ។ ​កីឡាករ​​​​​ទុំ

អាណា ក្រវាន់​​សៀម​រាប​ ចាប់​ផ្តើម​រះ​

Posted: 14 May 2012 12:23 AM PDT

កញ្ញា​អាណា
រាជធានីភ្នំពេញ ៖ ក្នុង​ទឹក​មុខ​​ញញឹម​ ស្លៀក​ពាក់បែប​យុវវ័យ​សម័យ​ថ្មី​​នេះ គឺ​កញ្ញា​​​អ៊ុង​ អាណា ​​វ័យ​២១​ឆ្នាំ ​ជា​តារា​សម្តែង​​កាយ​វិការ​ខារ៉ា​អូ​ខេ ទើប​បោះ​ជំហាន​ចូល​ប្រឡូក​​តាម​រយៈ​ក្លឹប​សាន​ណា​រ៉ា​អង្គរ​ ខេត្ត​សៀម​រាប​ ។ ជួប​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន​​​ថ្មី​ៗនេះ ​កញ្ញ​ា​អ​ាណា ​រៀប​រាប់​ឱ្យ​​ដឹងថា នាង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចុង​កៅ​ស៊ូ ​ឃុំ​ស្ល​

​លោក​នាយ​ឧត្តម​សេនីយ៍ ​គន់ គីម ដឹក​នាំ​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ចុះ​សំណេះ​សំណាល​ និង​ចែក​ប័ណ្ណ​​ប្រើ​ប្រាស់​ដី​ធ្លី​

Posted: 14 May 2012 12:22 AM PDT

ទិដ្ឋ​​ភាព​នៃ​ការ​ចែក​ប័ណ្ណ​ប្រើ​ប្រាស់​ដីធ្លី​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​លោក​នាយ​ឧត្តម​សេនីយ៍​ គន់ គីម ​ប្រធាន​ក្រុម​ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះ រាជា​ណាចក្រ​កម្ពុជា និង​ជា​អគ្គ​​មេ​បញ្ជា​ការ នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ អនុ​ប្រធាន​ទី​១ ​គណៈ​​បញ្ជា​ការ​សមរភូមិ​តាម​​​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-ថៃ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​អញ្ជើញ​​ចុះ​សំណេះសំណាល​ និង​ចែក​ប័ណ្ណ​​ប្រើ​ប្រាស់​ដីធ្លី​​ដល់​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​តាមាន់​សែន​ជ័យ ​ដោយ​មាន​ការ​ចូលរួម

ប្រទេសចិនកាត់បន្ថយទុន​បម្រុង​កាតព្វ​កិច្ច​​ធនាគារ​ដើម្បីជួយ​សេដ្ឋកិច្ច

Posted: 14 May 2012 12:21 AM PDT

ប្រទេស​ចិន​បាន​និយាយ​នៅថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​ទៅថា​​​​ ​ខ្លួន​នឹងកាត់​បន្ថយ​​ប្រាក់បម្រុង​​សម្រាប់​ធនាគារ ​​បន្ទាប់​ពីមាន​ការខក​ចិត្ត​ចំពោះ​ទិន្ន​ន័យ​សេដ្ឋកិច្ច​ដែល​បង្កើនការភ័យ​ខ្លាចពី​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​ជាតិ​ខ្លាំង ។ធនាគារកណ្តាល​ចិននិយាយ​ថា ​ខ្លួននឹង​កាត់ ប​ន្ថយ​តម្រូវ​ការ​ប្រាក់​បម្រុង​ធនាគារ​ចំនួន​០,៥​ភាគ​រយ​ដែលនឹ​ង​​មាន​ប្រសិទ្ធ​ភាពចាប់​ពីថ្ងៃ១៩ ​ឧសភា​តទៅ​ នេះ​បើ​យោង​តាម​គេហ

សប្តាហ៍​នេះមហា​សេដ្ឋីលេខ​១ពិភព​លោក​Carlos Slim​ខាតបង់​ប្រាក់​​ចំនួន​១៧​ពាន់​​លាន​ដុល្លារ

Posted: 14 May 2012 12:19 AM PDT

​បុរសអ្នក​មានប្រាក់​ច្រើនជាង​គេបំផុត​លើ លោក​បាន​បាត់បង់​ប្រាក់​ចំនួន​១៧,១​ពាន់​លាន​ដុល្លារ​ក្នុងសប្តាហ៍នេះ​ ដោយសារ​ក្តីបារម្ភ​ទៅ​​លើ​ពាណិជ្ជ​កម្មរបស់​ក្រុមហ៊ុនJP Morgan Chase &Co.តម្លៃ២ពាន់លានដុល្លារខាតបង់ ​ម្យ៉ាង​ទៀតតម្លៃប្រាក់​អឺរ៉ូចុះ​ថោក​ជំរុញ​​ឲ្យផ្សារ​​ហ៊ុន​​Standard & Poor 500 ធ្លាក់​ចុះទាបពីរខែ។

​វិមាន​ឯក​រាជ្យ​មាន​អាយុ​កាល​ជាង​៥០​ឆ្នាំ ​ស្ថិតក​្នុង​សភាព​ប្រេះ​​ពុក​រដ្ឋា​ភិបាល​ជួស​ជុល​កែ​លម្អ​ឡើងវិញ​

Posted: 14 May 2012 12:19 AM PDT

ទិដ្ឋភាព​នៃ​ការជួស​ជុល​វិមាន​ឯករាជ្យ​
រាជធានីភ្នំពេញ ៖ សំណង់​​វិមា​ន​ឯក​រាជ្យ​​​នៃ​​រាជ​​​ធានី​ភ្នំពេញ​​ដែល​​​​មាន​​​អាយុ​​កាល​ជាង​​៥០​ឆ្នាំ​​​ បើ​គិត​​​​ពី​ការ​ចាប់​​ផ្តើម​​ស្ថាបនា​​ឡើង​​កាល​​​ពីឆ្នាំ​​​​១៩៥៧​​ ដែល​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការ​​​ចាប់​ពី​ថ្ងៃ​​ទី​​៩ វិច្ឆិកា ​ឆ្នាំ​​១៩៦២​​ មក​សម្រាប់​បុណ្យ​​ឯក​រាជ្យ​​លើក​​ទី​​៩ នោះ​ រហូត​មក​​ដល់​ពេល​នេះ​​ សំណង់​​ស្ថិត​ក្នុង​សភាព​​ពុក​​ ប្រេះ​ស្រាំ​​ ដែល​រាជ​

សម្ពោធ​កាស៊ីណូ​ឌ្រីម​វើល​​ជា​កាស៊ីណូ​យុទ្ធ​សាស្ត្រ​​តាម​បណ្តោយ​​ព្រំ​ដែន​​​កម្ពុជា​-ថៃ​

Posted: 14 May 2012 12:15 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ប៉ៃ​លិន​ ៖ ​​​ក្រុម​​ហ៊ុន​​ Entertainment Gaming Asia ​បាន​​រៀប​ចំ​​​ពិធី​សម្ពោធ​​បើក​​កាស៊ីណូ​​ Dreamworld ​នៅ​ខេត្ត​​ប៉ៃ​លិន​​ កាល​​​ពី​​​ថ្ងៃទី​​៩ ឧសភា ​​កន្លង​មក​នេះ​ ​​ក្រោម​​អធិ​ប​តី​​ភាព​លោក​ ​អ៊ី ឈាន ​អភិ​បាល​ខេត្ត​ប៉ៃ​លិន​​​ ។ ​លោក​ Clarence Chung អគ្គ​នាយក​ក្រុម​ហ៊ុន Entertainment Gaming Asia ​បាន​ថ្លែង​ថា ​​ខេត្ត​ប៉ៃ​លិន​គឺជា​ខេត្ត​​​​ប្រវត្តិ​សាស្រ្ត​

ផឹក​ស្រា​​ក្លែម​​សាច់ឆ្កែ ស្រវឹង​កាប់គ្នា​​ស្លាប់ម្នាក់

Posted: 14 May 2012 12:05 AM PDT

ខេត្ត​កំពត ៖ បុរសម្នាក់​​​បាន​ស្លាប់​​​​បាត់​បង់​ជីវិត​​​ដោយ​សារ​​ត្រូវ​អ្នក​ផឹក​ស៊ី​ជាមួយ​​​គ្នា​​កាប់​នឹង​ពូថៅ​​ ខណៈ​​ពេល​ស្រវឹង​​​ ហើយ​ទាស់​​ពាក្យ​សម្តី​គ្នា​​ ។ ​ហេតុការណ៍​​​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​​៨​​​យប់​ ​​ថ្ងៃទី​​១១ ឧសភា​ នៅ​​ផ្ទះ​របស់​​ឈ្មោះ នាក់ បឿន​​ ស្ថិត​​ក្នុង​ភូមិ​​​ត្នោត​​ចុង​ស្រង់​ ​ឃុំ​​ត្នោត​ចុង​​ស្រង់​ ​ស្រុក​​​បន្ទាយ​​​​មាស​ ​ ។​

​បើក​ការ​ដ្ឋាន​​​ស្ថាបនា​ផ្លូវ​បេតុង​៤​ខ្សែ​​នៅ​ភូមិ​ឫស្សី ​សង្កាត់ស្ទឹង​មាន​ជ័យ​

Posted: 13 May 2012 11:58 PM PDT

ទិដ្ឋភាព​ក្នុងពិធី​បើក​ការ​ដ្ឋាន​​ស្ថាបនា​ផ្លូវ​
រាជធានីភ្នំពេ​ញ ៖ ​កំណាត់​ផ្លូវ​លំ​ចំនួន​៤​ខ្សែ​​ ស្ថិត​នៅ​ភូមិ​ឫស្សី​ទី​១ ​សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ដែល​កំពុង​ជួប​ប្រទះ​ការលំបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​នា​រដូវ​វស្សា​នេះ​ត្រូវបាន​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ចាក់​បេតុង​​កាលពី​​រសៀល​ថ្ងៃទី​១៣​ ឧសភា ​២០១២ ​ក្រោម​អធិបតី​ភាព​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​​ជ័យ ​លោក​ហ៊ុយ​ សារុន អភិ​បាល​​រងខណ្ឌ​ និង​លោក​សេង សាញ់ ​ចៅសង្កាត់​ស្ទឹង​​មាន​ជ័យ ។

ជុំវិញ​​ការ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ដណ្តើម​​​ពាន​​​ជើង​ឯក​​សម្តេចតេជោ

Posted: 13 May 2012 11:55 PM PDT

រាជធានីភ្នំពេញ ៖ សំរិទ្ធ សុភាព មកពីក្លឹប​​​​​ក្រសួងកសិកម្ម​​​ សង​សឹក​​​ ឯម ​វុត្ថា ​មកពី​ក្លឹប​​​គ្រុឌ​​​មាន​ជ័យ​​ ​បាន​​​សម្រេច​​​ និង​​​បាន​ក្លាយ​​ជា​ម្ចាស់​​​​ពាន​រង្វាន់​​សម្តេច​​​តេជោ ​​​ហ៊ុន សែន​ ឆ្នាំ​២០១២​ ប្រភេទ​ទម្ងន់​​​៥៨គីឡូក្រាម​​ បន្ទាប់​ពី​គេ​បាន​យក​ឈ្នះ​​​ ឯម វុត្ថា ​ដោយ​ពិន្ទុ​យ៉ាង​​លំបាក​​ក្នុង​ការ​ប្រកួត​​​នៅលើ​សង្វៀន​​​​​​ពហុកីឡដ្ឋាន​​​ជាតិ​ ​ដែល​ផ្សាយ​​​ផ្ទាល់​​​តាម​កញ្ចក់ទូរទស្សន៍​​​អប្សរា ​កាលពី​​ល្ងាច​​ថ្ងៃ សៅរ៍​

ហ្វេ​​ដឺ​​រ័រ​​និង​​នាង​​ស៊េ​រី​​ណា​​ឈ្នះ​ជើង​​ឯក​​តឺ​​ន្នីស ​​Madrid​ ​Open​​នៅ​​ប្រទេស​​អេ​​ស្ប៉ាញ

Posted: 13 May 2012 11:50 PM PDT

-កីឡាករស្វ៊ីស​រ៉ូ​ជើ​ ហ្វេដឺរ័រ
រ៉ូ​​​ជើ ហ្វេ​​​ដឺ​​រ័រ​​​និង​​​នាង​​​ស៊េ​រី​​​ណា វី​​លៀម​​​បាន​​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​​ឯក​​កម្ម​​វិធី Madrid Open​ខណៈកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​​១៣​ខែ​​ឧស​ភា​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ ពួក​គេ​បាន​យក​ឈ្នះ​គូ​ប្រ​កួត​របស់​ខ្លួន​ជា​ស្ថា​ពរ​។ ការ​ប្រ​កួត​ព្រឹត្តិ​ការ​ណ៍​នេះ​​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ ។​

រថយន្ត​​ដឹក​កំណាត់​​ឈើ​លើស​ចំណុះ​​បើក​ឡើង​​​ស្ពាន​​​អត់​រួច​រអិល​ធ្លាក់ក្រឡាប់​​ផ្ងា​រជើង

Posted: 13 May 2012 11:40 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ រថយន្ត​​ដឹក​កំណាត់​​ឈើ​មួយ​គ្រឿង​​ម៉ាក​ហ៊ី​ណូ ពណ៌​ស ដែល​ជា​ប្រភេទ​​រថយន្ត​​យី​ឌុប ​ដោយ​សារ​​ដឹក​លើស​​ចំណុះ​បាន​ជួប​ហេតុការណ៍​​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ពេល​បើក​​ឡើង​ស្ពាន​​ព្រះ​មុនី​វង្ស​​ថ្មី​អត់​រួច​ក៏​រអិល​ធ្លាក់​​ចុះ​ក្រោម​ប៉ះ​ខឿន​សួន​ច្បារ​​​ក្រោម​​ស្ពាន​អាកាស​​ បណ្តាល​​ឱ្យ​ដាច់​កង់ក្រោយ​​ក្រឡាប់​​ផ្ងា​រ​​ជើង​​ជ្រុះ​កំណាត់​ឈើ​​រាយ​ប៉ាយ​​ពាស​ពេញ​​ក្រោម​ស្ពាន​​

ស្រវឹងធ្លាក់​​ភ្នែក​បើក​​ម៉ូតូ​បុក​កង់​កំពុង​ឆ្លង​​ថ្នល់​

Posted: 13 May 2012 11:39 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​បាន​​បើក​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​២០០៦ ​យ៉ាង​លឿង​ ហើយ​ជ្រុល​ទៅ​បុក​កង់​មួយ​គ្រឿងដែល​កំពុង​​ឆ្លង​ថ្នល់ បណ្តាល​ឱ្យ​​បុរស​​អ្នក​ជិះ​កង់​ម្នាក់​រង​របួស​ធ្ងន់​​​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ ។

រថយន្ត​តូយ៉ូតា1បាំង​​កន្លះ​ដឹក​ផ្លែ​ឈើ​ផ្ទុះ​កង់​ក្រោយក្រឡាប់

Posted: 13 May 2012 11:20 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តតាកែវ ៖ កាលពីវេលាម៉ោង​​៨និង​៥នាទីព្រឹក​​​​ថ្ងៃ​ទី១១ ​ឧសភា ​​នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​២ ​​ត្រង់​ចំណុច​​ភូមិ​​​ថ្នល់​​​បំបែក​​សន្លុង​​ ឃុំ​​​ជីខ្នា ​ស្រុក​ទ្រាំង​​ មាន​ករណី​ផ្ទុះ​​កង់​រថយន្ត​​មួយ​គ្រឿង​ ​លាន់​​សូរ​​ដូច​​ផ្ទុះ​គ្រាប់​​មីន​​​ធ្វើ​ឱ្យ​​ប្រជា​​ពលរដ្ឋ​​​នៅទីនោះភ័យ​​ស្លន់​ស្លោ​​រត់​ចែក​ផ្លូវ​គ្នា ដោយ​ឃើញ​រថ​យន្ត​​​ដែលផ្ទុះ​កង់​​នោះ​បើក​​រេ​ពេញ​​ផ្លូវ​​​ប្រមាណ​៥០​ម៉ែត្រ​​ ទើប​​​ក្រឡាប់​​​ទៅ​លើ​ចិញ្ចើម​​​ផ្លូវ​​​ក្បែ​រ​​រោង​

សម្តេច​តេជោ​អំពានាវ​ឱ្យ​ក្រុម​ហ៊ុន​ផលិត​​ភេសជ្ជៈ​ក្នុង​ស្រុក​បង្កើន​គុណភាព​ប្រកួត​ប្រជែង និងថា បរិភោគ​ស្រាបៀរ​កម្ពុជា​ ១​កំប៉ុង​ ស្មើ​នឹង​ផ្តល់​ថវិកា​ជាតិ​៣០%

Posted: 13 May 2012 11:19 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញអោយក្រុមហ៊ុនផលិត​ស្រា​បៀ និងភេសជ្ជៈក្នុងស្រុកទាំងអស់ ត្រូវ​បង្កើន​គុណភាពផលិតផលរបស់ខ្លួន ដើម្បី​ប្រកួតប្រជែងជាមួយផលិតផលដែលនំាចូលពីបរទេស ។ ប្រសាសន៍ថ្លែងរបស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះគឺបានធ្វើឡើង​នៅព្រឹកថ្ងៃទី១៤ ឧសភានេះ​ក្នុ្ងង​

ដាឡៃឡាម៉ា​​​​ចោទ​ចិន​ថា​​ប៉ង​​បំពុល​​ព្រះអង្គ​

Posted: 13 May 2012 11:11 PM PDT

ប្រមុខ​​សង្ឃទីបេ​ដាឡៃឡាម៉ា បាន​ចោទ​​​​ប្រកាន់​​ថាពួក​​ភ្នាក់​ងារ​​​​សម្ងាត់​​ចិន​​ប៉ុនប៉ង​​​​ធ្វើ​ឃាត​​ព្រះអង្គ​​ដោយ​បញ្ជូន​​ពួក​នារី​ដែល​មាន​​សំលៀក​​បំពាក់​​​និង​សក់​មាន​ជាតិ​ពុល ។​ ​ពេល​សម្ភាសន៍​ពីរឿង​នេះ​ជាមួយ​​កាសែត​អង់​គ្លេស​​​ SUNDAY TELEGRAPH សម្តេច​​​សង្ឃ​​ដាឡៃឡា​ម៉ា ឆ្លើយ​ថាមែន​​​​ហើយ​​ពួក​

គណបក្ស​នយោបាយ​​6​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​អ្នក​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​នៅ​ពោធិ៍​សាត់

Posted: 13 May 2012 11:10 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តពោធិ៍សាត់​​ ៖ គណៈកម្មាធិការ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ខេត្ត​ពោធិ៍​សាត់​កាល​ពី​ថ្ងៃ​ទី​​១២ មេសា ​២០១២ បាន​បើក​វគ្គ​​បណ្តុះ​បណ្តាល​ស្តី​ពី​​ការ​បោះ​ឆ្នោត​ ចាប់​សន្លឹក​ឆ្នោត​ និង​បូក​សរុប​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​​ជ្រើ​ស​រើស​​​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ជូន​ដល់​​មន្ត្រី​​បម្រើ​ការ​ងារ​​បោះ​ឆ្នោត​​​ តំណាង​គណបក្ស​​នយោ​បាយ​ អង្គការ​​សង្គម​ស៊ី​វិល និង​សមត្ថកិច្ច​​​ដើម្បី​​ឱ្យ​មាន​ការ​​​

ចិន ជប៉ុន​ កូរ៉េ​​​ខាង​ត្បូង​​​នឹង​ចរចា​​ពី​តំបន់​​ផ្លាស់​ប្តូរ​​​សេរីនា​ឆ្នាំ​នេះ​

Posted: 13 May 2012 11:08 PM PDT

 ក្នុង​កិច្ច​ប្រជុំ​​​​កំពូល​​ត្រីភាគី​​​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង​
នាយក​​រដ្ឋមន្ត្រី​ចិន​​​លោក​វេន​ជាបាវ​​​គូស​បញ្ជាក់​​​កាលពី​​ថ្ងៃទី​​១៣ឧសភា​ថា​ចិន​ ជប៉ុន​ និង​កូរ៉េខាងត្បូង​​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​​ចរចា​ស្តីពី​ការ​បង្កើត​​តំបន់​ផ្លាស់​ប្តូរ​សេរី​នាដំណាច់​​ឆ្នាំ​​​នេះ ។​ ​ លោក​​​​​វេន​ជាបាវ​​​​អះអាង​បែប​នេះ​ក្នុង​​សន្និសីទ​​​​សារព័ត៌​មាន​មួយបន្ទាប់ពី​​កិច្ច​ប្រជុំ​​កំពូល​​ត្រីភាគី​​ជាមួយ​នាយករដ្ឋមន្ត្រី​​ជប៉ុន លោក​

​ជីក​បាន​ព្រះ​បដិ​មា​​មួយ​អង្គ​​អ្នក​ជីក​ក្លាយ​ជា​អ្នក​ទស្ស​ទាយ​

Posted: 13 May 2012 11:08 PM PDT

បដិ​មា​មួយ​អង្គ​​ដែល​ជីក​បាន​
ខេត្តកំពត ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​នៅ​ភូមិ​គីឡូម៉ែត្រ​​លេខ​១២ ស្ថិត​​នៅ​ឃុំ​កោះ​តូច ស្រុក​ទឹក​ឈូ ដោយ​សារ​តែ​​បុរស​​​២​នាក់ ​បាន​ស៊ីឈ្មួល​​រែក​​ដី​ឱ្យ​​គេ​​​ក៏​ប្រទះ​​ឃើញ​បដិ​មា​មួយ​ព្រះ​​អង្គ​​​កប់​នៅ​ក្នុងដី​ ​​កាល​ពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃទី​៧ ឧសភា ​។

ការ​ប៉ះទង្គិចបង្ហូរ​ឈាមគ្នា​​រវាង​​សហគមន៍​​​2​​នៅលីបង់​

Posted: 13 May 2012 11:05 PM PDT

កងទាហាន​​​លីបង់​ល្បាត​​នៅក្រុង​​​ទ្រីប៉ូលី
បណ្តា​សាក្សី​​និង​ប្រភព​​ព័ត៌​មាន​​សន្តិសុខ​​​រាយការណ៍​​កាលពី​ថ្ងៃទី​១៣ឧសភា​​ថា ការ​​ប្រយុទ្ធ​​គ្នានានា​​រវាង​បណ្តា​សមាជិក​សហគមន៍​​​អេឡាហ្វីត​ ដែល​​គាំទ្រ​ប្រធានាធិបតី​​​ស៊ីរី​លោកបាចា​អាល់​អាសាដ និង​សមាជិក​​សហ​គមន៍​​ស៊ុន​នីត​​​​ បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​យ៉ាង​តិច​​៣​នាក់ នៅទី​ក្រុង​​​ទ្រីប៉ូលី​របស់​​​លីបង់ ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​2លើក​​​ស្លាប់​​1របួសធ្ងន់​​2បង្កឡើង​​ដោយ​រថយន្ត​​-ម៉ូតូ​និង​​អ្នក​ថ្មើរជើង​

Posted: 13 May 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​​​បាត់​ដំបង​ ៖ សមត្ថកិច្ចនិយាយថា យ៉ាងហោចណាស់មានមនុស្សម្នាក់បាន​ស្លាប់ និង​២នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន២លើកនៅក្នុងស្រុកសង្កែ និងនៅ​ក្នុង​ក្រុងបាត់ដំបង ។ មន្រ្តីជំនាញប្រាប់ថា លើកទី១ បានកើត​ឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី​១២ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥

ចត​គ្មាន​សណ្តាប់​ធ្នាប់​ប៉ូលិស​ទៅ​ណែ​នាំ​ជេរ​ប្រមាថ​ចាប់​ផាក​ពិន័យ​

Posted: 13 May 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពត​ ៖​​ ​រថយន្ត​ម៉ាក​​​ហ៊្វុយ​ហ្សូ​ដឹក​ឥដ្ឋ​និង​ស៊ីម៉ង់​ត៍​មួយ​គ្រឿង​ ត្រូវ​​បាន​នគរ​បាល​ចរាចរ​​សណ្តាប់​ធ្នាប់​ក្រុង​កំពត​​នាំ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​​ ​​កាល​ពី​​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ដើម្បី​ធ្វើ​ការ​អប់​រំ​អ្នក​បើក​បរ​ពី​បញ្ហា​​នៃ​ការ​ចត​រថយន្ត​គ្មាន​សណ្តាប់​ធ្នាប់​ ។​រថយន្ត​នេះ​ដឹក​សម្ភារ​សំណង់​​​ចត​រាំង​ផ្លូវ​ធ្វើ​ដំណើរ​ ហើយ​ពេល​នគរ​បាល​ចរាចរសណ្តាប់​ធ្នាប់​ទៅ​ប្រាប់​

គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ចិន​​ស្លាប់​​8​នាក់​​របួស​14នាក់​

Posted: 13 May 2012 09:10 PM PDT

 ទិដ្ឋភាព​នៃរថយន្ត​​បុកគ្នា​​
មនុស្ស​​៨​នាក់​​​បាន​ត្រូវ​​ស្លាប់​​និង​១៤នាក់​​ទៀត​ត្រូវ​​របួស​កាលពី​ថ្ងៃទី​​​១៣​ឧសភា​​​ក្នុង​ការ​​​​​បុកគ្នា​​​​រវាង​​រថយន្ត​​២គ្រឿង​​​​នៅក្រុង​ប៉េកាំង​និង​ក្នុង​ការ​បុក​បន្ត​កន្ទុយ​គ្នា​នានា​​នៅ​ខេត្ត​​ហ៊ឺណាន់់​​ ភាគ​កណ្តាល​​ចិន ។​ ក្នុងសេចក្តី​​ប្រកាសមួយការិយាល័យ​គ្រប់​គ្រង​​ ចរាចរណ៍​​ក្រុង​​​​ប៉េកាំង​និយាយ​ថា រថយន្ត​មួយ​គ្រឿង​​​​បើក​​តាម​ផ្លូវ​​មិន​សូវ​ល្អមួយ​បាន​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!