VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ក្រុម​ប្រទេស G-8 នឹង​ផ្តោត​លើ​បញ្ហា​វិបត្តិ​បំណុល​របស់​អឺរ៉ុប

Posted: 19 May 2012 10:28 AM PDT

ពួក​មេដឹកនាំ​នៃ​ពួក​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ពេល​ដែល​ពួកលោក​ធ្វើ​ការ​ចរចា​​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួកលោក។

ប្រធានាធិបតី​ស.រ.អា. លោក បារ៉ាក់ អូបាម៉ា នឹង​ជំរុញ​ពួក​មេ​ដឹកនាំ​នៃ​ក្រុម​ប្រទេស G-8 ឱ្យ​ពិចារណា​អំពី​របៀប​វារៈ​នៃ​រឿង​កំណើន នៅ​ពេល​ដែល​ពួក​លោក​ពិភាក្សា​គ្នា​អំពី​វិធី​ដោះស្រាយ​កំណើន​ប្រាក់​បំណុល​ដែល​បាន​គំរាម​កំហែង​ស្ថិរភាព​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

បញ្ហា​សេដ្ឋកិច្ច​ទាក់​ទិន​នឹង​រូបីយប័ណ្ណ​តែ​មួយ​របស់​ប្រទេស​ជាតិ​១៧​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ឯ​ទៀត​ៗ​ដែរ ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អា.​ផង​ដែរ។

គេ​រំពឹង​ថា​ពួក​មេដឹកនាំ​មក​ពី​ស.រ.អា. អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន កាណាដា និង​រុស្សី​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​យ៉ាង​ច្រើន​ដែល​អាច​លះបង់​ប្រាក់​អឺរ៉ូ​ដើម្បី​គេច​ខ្លួន​ចេញ​ពី​វិធានការ​ចំណាយ​ត្បិត​ត្បៀត។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក ចូសេ ម៉ានូអេល បារ៉ូសូ (Jose Manuel Barroso) ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា​ជា​ការ​មាន​សារៈសំខាន់​ដែល​ប្រទេស​ក្រិក​និង​សមាជិក​ឯ​ទៀត​ៗ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​គោរព​តាម​ការ​សន្យា​របស់​ផង​ខ្លួន។

"ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​យ៉ាង​ច្បាស់​លាស់​ថា​យើង​ចង់​ឱ្យ​ប្រទេស​ក្រិក​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ។ ប្រទេស​ក្រិក​ជា​ផ្នែក​​មួយ​នៃគ្រួសារ​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​គម្រោងការ​អឺរ៉ូ​និង​សហភាព​អឺរ៉ុប។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ឱ្យ​ការណ៍​នេះ​មាន​ភាព​ប្រាកដ​ប្រជា។"

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->ភូមា៖ លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​នឹង​ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​សភា​ទាំង​ពីរ​នៃ​ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ នៅ​ពេល​លោកស្រី​ធ្វើ​ដំណើរ​លើក​ដំបូង​ចេញ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​២៤​ឆ្នាំ។

កូរ៉េខាងជើង៖ ពួក​អ្នក​ការទូត​អ.ស.ប.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​សេចក្តី​រាយការណ៍​មួយ​របស់​គណៈកម្មាធិការ​ពួក​អ្នក​ជំនាញ​និយាយ​ថា​ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប.​ដោយ​និយាយ​យោង​ដល់​ការ​ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿង​អាវុធ​ទៅ​ឱ្យ​ប្រទេស​ស៊ីរី​និង​ប្រទេស​ភូមា​និង​ដឹក​ចូល​ក្នុង​ប្រទេស​ដោយ​ខុស​ច្បាប់​នូវ​វត្ថុ​ប្រណិត។

តៃវ៉ាន់៖ ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​កណ្តាល​ក្រុង​តៃប៉ិ (Taipei) ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​នៅ​មុន​ពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក ម៉ា យ៉ីងចឿ (Ma Ying-jeou) ដែល​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អវកាស៖ បញ្ហា​បច្ចេកទេស​​បាន​បង្ខំ​ឱ្យ​យានអវកាស SpaceX បញ្ឈប់​អ្វី​ដែល​អាច​ជា​ការ​បង្ហោះ​លើក​ដំបូង​នៃ​យាន​អវកាស​របស់​ឯកជន​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!