VOA News: ព័ត៌មាន: “អង្គការ​សិទ្ធិ​មនុស្ស៖ កុមារី​ខ្មែរ​ត្រូវ​បាញ់​ស្លាប់​ក្នុង​អំពើ​ហិង្សា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ” plus 3 more

VOA News: ព័ត៌មាន: “អង្គការ​សិទ្ធិ​មនុស្ស៖ កុមារី​ខ្មែរ​ត្រូវ​បាញ់​ស្លាប់​ក្នុង​អំពើ​ហិង្សា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ” plus 3 more


អង្គការ​សិទ្ធិ​មនុស្ស៖ កុមារី​ខ្មែរ​ត្រូវ​បាញ់​ស្លាប់​ក្នុង​អំពើ​ហិង្សា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ

Posted: 16 May 2012 09:43 AM PDT

ទី​ភ្នាក់ងារ​ព័ត៌មាន AP​​ ឲ្យ​ដឹង​ថា​ សកម្មជន​ខ្មែរ​និយាយ​ថា​ នារី​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​ពើប​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​រវាង​ក្រុម​ពលរដ្ឋ​និង​អាជ្ញាធរ​ដែល​ព្យាយាម​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅដ្ឋាន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។

​ភ្នាក់ងារ​ប៉ូលីស​និង​ទាហាន​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ព្យាយាម​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​នៅ​ក្នុង​ខេត្ដ​ក្រចេះ​នៅ​ភាគឦសាន​ដែល​អាជ្ញាធរ​អះអាង​ថា​ ជា​ដី​របស់​រដ្ឋ​ នេះ​បើ​តាម​លោក​ ប៊ុន​ រដ្ឋា​ ដែល​ជា​អ្នក​ភូមិ​និង​សកម្មជន។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->

ឡាអេ៖ ការ​ជំនុំជម្រះ​អតីត​មេបញ្ជាការ​ លោក​ឧត្ដមសេនីយ៍​កងទ័ព​ជើង​គោក​ រ៉ាត់កូ​ម៉្លាឌិក​ (Ratko Mladic) នៃ​ជនជាតិ​បូស៊្នី​កំណើត​ស៊ែរប៊ី​ (Bosnian-Serb) បាន​ចាប់​ផ្ដើម​នៅ​សាលាក្ដី​របស់​អ.ស.ប.​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់ នៅ​២០​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​បូស៊្នី​បាន​ចាប់​ផ្ដើម។

ស៊ីរី៖ សកម្មជន​ស៊ីរី​រាយការណ៍​ថា ​មាន​ស្នូរ​កាំភ្លើង​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់​ដដែល​ គឺ​រដ្ឋធានី​ដាម៉ាស់​ ដែល​នៅ​ទី​នោះ​ មនុស្ស​យ៉ាង​តិច​២០​នាក់​ដែល​កំពុង​កាន់ទុក្ខ​ ​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អង្គារ​មុន​បន្ដិច​ប៉ុណ្ណោះ​ពេល​មាន​គ្រាប់បែក​បង្កប់​តាម​ផ្លូវ​បាន​ផ្ទុះ​នៅ​ជិត​ក្រុម​អ្នក​សង្កេតការណ៍​នៃ​អ.ស.ប.។

ចិន៖ នៅ​ថ្ងៃ​ពុធ​នេះ ​ប្រទេស​ចិន​បដិសេធ​ការ​ចោទ​របស់​លោក​ឆិន​ហ្កួងឆិង​ (Chen Guangcheng) ​សកម្មជន​ពិការ​ភ្នែក​ ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​រឿង​របស់​លោក​នៅ​សវនាការ​របស់​សភាជាតិ​ស.រ.អ.​ជា​លើក​ទី​ពីរ​ក្នុង​រយ:ពេល​តិច​ជាង​ពីរ​សប្តាហ៍។

ក្រិក៖ លោក​ការ៉ូឡូស ​ប៉ាពូលីយ៉ាស (Karolos Papoulias)​ ប្រធានាធិបតី​នៃ​ប្រទេស​ក្រិក​ កំពុង​តែ​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​គណបក្ស​នៅ​ថ្ងៃ​ពុធ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែល​នឹង​ដឹកនាំ​ប្រទេស​មួយ​នេះ​ ដែល​ត្រូវ​ការ​ប្រាក់​រហូត​ដល់​មាន​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ។

ចិន-ជប៉ុន៖ ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​កំពុង​តែ​សន្ទនា​គ្នា​លំដាប់​ថ្នាក់​ខ្ពស់​នៅ​ថ្ងៃ​ពុធ​ ដែល​គេ​រំពេង​ថា​នឹង​ផ្ដោត​ទៅ​លើ​ប្រជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ​ នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ទាមទារ​ថា​ជា​របស់​ខ្លួន។

លីបេរីយ៉ា៖ លោក​ ឆាលស៍​ ថេល័រ​ (Charles Taylor) អតីត​មេដឹកនាំ​ប្រទេស​លីបេរីយ៉ា​ត្រូវ​គេ​រំពឹង​ថា ​នឹង​ថ្លែង​ការណ៍​ការពារក្ដី​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​ចៅក្រម​ស្ដាប់​ទឡ្ហីករ​ដោយ​ពាក្យ​សម្ដី​នៅ​ក្នុង​សាលក្រម​ក្នុង​ការ​ជំនុំជម្រះ​កាត់​សេចក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​លោក។

ព័ត៌មាន​ចុង​ក្រោយ​អំពី​យុទ្ធនាការ​បោះឆ្នោត​នៅ​អាមេរិក៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

អាមេរិក​ដាក់​សំពាធ​លើ​ឥណ្ឌា​ឲ្យ​បន្ថយការ​នាំ​ចូល​ប្រេង​ពី​អ៊ីរ៉ង់

Posted: 16 May 2012 02:01 AM PDT

ឥណ្ឌា​និយាយ​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ពីអ៊ីរ៉ង់​ចំនួន​១១​ភាគរយ ​នៅ​ក្រោយ​មាន​ការ​គាប​សង្កត់​ពី​ស.រ.អ.​ដែល​ធ្វើឱ្យ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​នៅ​ដាច់​ឯកោ​ពី​គេ​ឯង​ដោយសារ​កម្មវិធី​បរមាណូ​របស់​ខ្លួន។​

លោក​ ស៊ីញ ​R.P.N. Singh ​ទេសរដ្ឋមន្ត្រី​ក្រសួង​ប្រេង​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​នៅ​ពេល​នេះ​រោងចក្រ​ចម្រាញ់​ប្រេង​ឥណ្ឌា​គ្រោង​នឹងដឹក​ជញ្ជូន​ប្រេង​ឆៅ​១៥,៥​លាន​តោន​ពី​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ​ដោយ​កាត់​បន្ថយ​ពី​ចំនួន​១៧,៤៤​លាន​តោន​កាល​ពី​ឆ្នាំ​មុន។​

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុន ​បាន​សុំ​ឱ្យ​ឥណ្ឌា​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ប្រេង​អ៊ីរ៉ង់​ចូល​ក្នុង​ប្រទេស​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ស្រី​ក្នុង​ប្រទេស​នេះ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន។

<!--IMAGE-LEFT-->

ក្រិក៖ កិច្ចចរចា​ដែល​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​ច្រើន​បាន​បរាជ័យ​ហើយ។​ សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ពី​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ក្រិក​ ការ៉ូឡូស ប៉ាប៉ូលីយ៉ាស​ ​បាន​ប្រកាស​ថា​កិច្ច​ចរចា​គ្នា​មិនមាន​ជោគជ័យ​ទេ។​ ហើយ​លោក​ អេវ៉ង់ជេឡូស វេនីហ្សេឡូស​ Evangelos Venizelos ​មេដឹកនាំ​គណបក្ស​ PASOK​ បាន​និយាយ​ថា​នៅ​ពេល​នេះ​ប្រទេស​ត្រូវ​ធ្វើការ​បោះឆ្នោត​​ជា​ថ្មី។​ការ​បោះឆ្នោត​នេះ​អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ។​

ក្រិក៖ លោក​ ហ្វ្រង់ស្វ័រ ហូឡង់ដ៍​ ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​បារាំងបាន​ជួប​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ អេនជេឡា​ ម៉ាគេល ​នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពិធី​សម្ពោធ​តំណែង​របស់​លោក​ជា​មេដឹកនាំ​សង្គមនិយម​ទី​មួយ​នៃ​ប្រទេស​បារាំង​ក្នុង​រយៈពេល​១៧​ឆ្នាំ។​​​​​

អ៊ីរ៉ង៖ ប្រទេស​អ៊ីរ៉ង់​និង​ទីភ្នាក់​ងារ​បរមាណូ​អ.ស.ប.​បាន​បញ្ចប់​កិច្ច​ចរចា​២​ថ្ងៃ​នៅ​ក្នុង​ក្រុង​វ្យែន​Vienne ​ជាមួយ​ការ​ព្រម​ព្រៀង​គ្នា​មួយ​ថា​នឹង​ជួប​គ្នា​ទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​គ្នា​អំពី​កង្វល់​អន្តរជាតិ​ស្តី​ពី​កម្មវិធី​បរមាណូ​ចម្រូងចម្រាស់​របស់​អ៊ីរ៉ង់។​

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​​២០​នាក់​នៅ​ក្នុង​ការ​ដង្ហែ​សព​មួយ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ខណៈ​ដែល​ពួក​អ្នក​សង្កេតការ​យោធា​អ.ស.ប.​ឋិត​នៅ​ក្នុង​តំបន់​នោះ។​

សូម៉ាលី៖ កងកម្លាំង​ប្រឆាំង​នឹង​ពួក​ចោរ​សមុទ្រ​នៃ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ពួក​គេ​បាន​វាយ​ប្រហារ​មូលដ្ឋាន​ពួក​ចោរ​សមុទ្រ​សូម៉ាលី​​ជា​លើ​ក​ដំបូង​ដោយ​បាន​បំផ្លាញ​ទូក​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ពួក​អ្នក​ចាប់​ចំណាប់​ខ្មាំង។​

ភូមា៖ លោកស្រី​អោង សានស៊ូជី​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​បាន​មាន​ប្រសាសន៍​ថា​​លោកស្រី​គាំទ្រ​ដោយ​ប្រុង​ប្រយ័ត្ន​ដល់​សេចក្តី​ស្នើ​មួយ​ឱ្យ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ស.រ.អ.​ប្រឆាំង​នឹង​ប្រទេស​ភូមា។​

<!--AV-->

.adslot-overlay {position: absolute; font-family: arial, sans-serif; background-color: rgba(0,0,0,0.65); border: 2px solid rgba(0,0,0,0.65); color: white !important; margin: 0; z-index: 2147483647; text-decoration: none; box-sizing: border-box; text-align: left;}.adslot-overlay-iframed {top: 0; left: 0; right: 0; bottom: 0;}.slotname {position: absolute; top: 0; left: 0; right: 0; font-size: 13px; font-weight: bold; padding: 3px 0 3px 6px; vertical-align: middle; background-color: rgba(0,0,0,0.45); text-overflow: ellipsis; white-space: nowrap; overflow: hidden;}.slotname span {text-align: left; text-decoration: none; text-transform: capitalize;}.revenue {position: absolute; bottom: 0; left: 0; right: 0; font-size: 11px; padding: 3px 0 3px 6px; vertial-align: middle; text-align: left; background-color: rgba(0,0,0,0.45); font-weight: bold; text-overflow: ellipsis; overflow: hidden; white-space: nowrap;}.revenue .name {color: #ccc;}.revenue .horizontal .metric {display: inline-block; padding-right: 1.5em;}.revenue .horizontal .name {padding-right: 0.5em;}.revenue .vertical .metric {display: block; line-height: 1.5em; margin-bottom: 0.5em;}.revenue .vertical .name, .revenue .vertical .value {display: block;}.revenue .square .metric, .revenue .button .metric {display: table-row;}.revenue .square .metric {line-height: 1.5em;}.revenue .square .name, .revenue .square .value, .revenue .button .value {display: table-cell;}.revenue .square .name {padding-right: 1.5em;}.revenue .button .name {display: block; margin-right: 0.5em; width: 1em; overflow: hidden; text-overflow: clip;}.revenue .button .name:first-letter {margin-right: 1.5em;}a.adslot-overlay:hover {border: 2px solid rgba(58,106,173,0.9);}a.adslot-overlay:hover .slotname {border-bottom: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}a.adslot-overlay:hover .revenue {border-top: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}div.adslot-overlay:hover {cursor: not-allowed; border: 2px solid rgba(64,64,64,0.9);}div.adslot-overlay:hover .slotname {border-bottom: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}div.adslot-overlay:hover .revenue {border-top: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}

This posting includes an audio/video/photo media file: Download Now

នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ពីគ្រោះថ្នាក់​ពីការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ

Posted: 15 May 2012 08:24 PM PDT

នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមាន​ជា​ចំហ​ពី​គ្រោះថ្នាក់​របស់​ប្រទេស​ប្រសិន​បើ​គេ​ធ្វើ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​នោះ។

លោក​ហ៊ុន ​សែន ​ដែល​កាន់កាប់​អំណាច​ជិត​៣០​ឆ្នាំ​មកហើយ​ បាន​ធ្វើ​ការ​ព្រមាន​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រំកិល​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​វិមជ្ឈការ​ក្នុង​ប្រទេស។

«អា​រឿង​ដូរ​ៗ​នេះ ​ដូរ​ចុះ​ដូរ​ឡើង​ហិនហោច​ខេ្ទចខ្ទី។ ទំនៀម​ទម្លាប់​បាត់បង់​អស់​រលីង។ ​ដោយសារ​អារឿង​ដូរ​ហ្នឹង​ហើយ»។

ថ្លែង​ក្នុ្ងង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​អាចារ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក ​ហ៊ុន ​សែន ​បាន​វាយប្រហារ​ដោយ​មិន​ចំ​ឈ្មោះ​ចំពោះ​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​យក​ព្រះនាម​អតីត​ព្រះមហាក្សត្រ និង​សេចក្ដី​អះអាង​ពី​ភក្ដីភាព​ចំពោះ​របប​រាជានិយម​យក​មក​ប្រើ​សម្រាប់​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត។

លោក ​ហ៊ុន ​សែន ​បាន​ឆ្លៀត​ទាញ​យក​គុណសម្បតិ្ត​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក។

«ទោះ​បី​ជា​យើង​នៅ​ក្រ ​នៅ​លំបាក​ តែ​អ្វី​ដែល​ច្បាស់​សេចក្ដីសុខ ​អត់​សង្រ្គាម​ អត់​ចលាចល។ កុំ​មាន​គណបក្សប្រជាជន​ស្មាន​តែ​មាន​លោក​សង្ឃ ​មាន​អាចារ្យ ​មាន​យាយ​ជី ​មាន​វត្តអារាម​ទាំង​អស់​ហ្នឹង។​ បើ​គ្មាន​គណបក្ស​ប្រជាជន​ទេ​ អត់​មាន​រាជានិយម​នៅ​ស្រុក​ខ្មែរ​ទេ ​កុំ​ភន្ដ​ច្រឡំ»។

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​កាន់​អំណាច​យូរ​ បាន​ធ្វើ​សំអាង​បែប​នេះ​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​មាន​ការ​បាក់​ស្បាត​នឹង​ភាព​ហិង្សា​ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លងកាត់​យុគ​សម័យ​សង្រ្គាម​ស៊ីវិល​ជាង​បី​ទសវត្សរ៍​មក។

លោក ​យឹម ​សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សម ​រង្ស៊ី ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​លោក ​ហ៊ុន ​សែន ​ថា​ជា​ការ​គំរាម​ដល់​ស្មារតី​របស់​អ្នក​បោះឆ្នោត។ ​លោក ​យឹម ​សុវណ្ណ ​មាន​ប្រសាសន៍​ថា ​ប្រទេស​ដែល​មាន​អ្នក​ដឹកនាំ​តែ​ម្នាក់​ពុំ​មាន​ការ​ផ្លាស់ប្តូរ ប្រឈម​នឹង​ការ​វិវត្ត​ទៅ​កាន់​អំណាច​ផ្តាច់ការ។

«ប្រទេស​និមួយៗ​ មិនមែន​មាន​តែ​អ្នក​ដឹកនាំ​ម្នាក់​ខ្លាំង​នោះ​ទេ។ ​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិ​ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ​គេ​មាន​មេដឹកនាំ​ច្រើន​ណាស់។ ​បើ​សិន​ជា​មាន​តែ​ម្នាក់​ថ្ងៃ​ណា​មួយ​នឹង​នាំ​ទៅ​រក​របប​ផ្តាច់ការ​ជា​មិន​ខាន​ទេ»។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ ខាង​មុខ។​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​១៨​ ខែ​ឧសភា​នេះ។​

ជាទូទៅ​គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​កត្តា​រំដោះប្រទេស​ពី​របប​ខ្មែរក្រហម ​និង​ការ​ការពារ​ប្រទេស​មិន​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​សារ​ជា​ថ្មី​ ជា​ចំណុច​គោល​សម្រាប់​ឃោសនា។ ​រីឯ​គណបក្ស​ប្រជែង​ច្រើន​តែ​ជ្រើសរើស​យក​បញ្ហា​អន្ដោប្រវេសន៍​ខុស​ច្បាប់ ​ការ​បាត់បង់​ដីធ្លី​ក្នុង​ប្រទេស​និង​ដោយសារ​ប្រទេស​ជិត​ខាង​ទន្រ្ទាន​យក ​និង​បញ្ហា​ពុករលួយ​មក​ធ្វើ​ជា​មូលដ្ឋាន​ឃោសនា។

លោក ​គល់​ បញ្ញា ​នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា Comfrelមាន​ប្រសាសន៍​ថា ​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើសរើស​មេ​ដឹកនាំ​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត៕

This posting includes an audio/video/photo media file: Download Now

ក្មេង​ប្រុស​ស្លាប់​ក្រោយ​មាន​ការ​បណ្តេញចេញ

Posted: 15 May 2012 06:23 PM PDT

កំពុង​អង្គុយ​នៅ​ក្រោយ​ខ្ទម​ដ៏​តូច​មួយ ​ដែល​ធ្វើ​អំពី​ឈើ​តូច​ៗ ​និង​ប្រក់​សំពត់​កៅស៊ូ​ចាស់​ៗ​ អ្នកស្រី ​ឃួន ​តឿន ​អាយុ​៣៣​ឆ្នាំ​ បាន​យំ​ខ្សិបខ្សួល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​កូន​របស់​អ្នកស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​ចន្ទ។

«ខ្ញុំ​អាណិត​កូន​របស់​ខ្ញុំ​ណាស់!»។

ទារក​ឈ្មោះ​ចាន់ សំណាង ​អាយុ​៩​ខែ ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​កាល​ពី​វេលា​ម៉ោង​៤​ល្ងាច ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រោយ​ព្រះបរមរាជវាំង​ នា​ក្រុង​ភ្នំពេញ ​បន្ទាប់​ពី​បាន​សម្រាក​ព្យាលបាល​អស់​រយៈពេល​ជាង​មួយ​ខែ។

ឪពុក​ម្តាយ​កុមារ​ជន​រងគ្រោះ​បាន​និយាយ​ថា ទារក​ចាន់ ​សំណាង ​បាន​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​អស់​ពេល​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​បាន​ទទួល​រងគ្រោះ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៃ​សហគម​បុរីកីឡា​ដទៃ​ផ្សេងទៀត ​ដោយសារ​តែ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ខែ​មករា​ កន្លង​ទៅ​នេះ។

សព​ទារក​ចាន់ សំណាង​ ត្រូវ​បាន​ឪពុកម្តាយ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជា​អ្នក​រៀបចំ​ដោយសារ​តែ​គ្មាន​ថវិកា​សម្រាប់​ធ្វើ​បុណ្យ។

អ្នកស្រី ​ឃួន ​តឿន ​ម្តាយ​របស់​ទារក​ចាន់ ​សំណាង ​បាន​និយាយ​ថា ដោយសារ​តែ​ការ​រស់នៅ​របស់​អ្នក​ស្រី​នៅ​កន្លែង​ដែល​មាន​បរិស្ថាន​មិន​ស្អាត​បាន​បណ្តាល​ឲ្យ​កូន​របស់​អ្នកស្រី​បាន​ឆ្លង​ជំងឺ​ស្លាប់។

«ឈូស​ឆាយ​ផ្ទះ​ហ្នឹង​មក​ កូន​ខ្ញុំ​មាន​ការ​ក្តៅ​គ្រុញ​រាគអាចម៍​ ព្រោះ​រវល់​ខ្ញុំ​ដើរ​តាម​តវ៉ា​រហូត​មិន​ដឹង​ថា​កូន​ឈឺ​ទេ។ ​ដល់​ពេល​ឃើញ​ថា​កូន​វា​រាគ​ខ្លាំង ​ហើយ​ហើម​ ដល់​ពេល​យក​ទៅ​ពេទ្យៗ​ពេទ្យ​ថា វា​ឈឺ​ខ្លាំង​មើល​មិន​បាន​ទេ»។

ប្រជាពលរដ្ឋ​ប្រមាណ​១១៧​គ្រួសារ ​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​សហគមន៍​បុរីកីឡា​បាន​មក​ចង​តង់កៅស៊ូ​ចាស់​ៗ ​និង​ជញ្ជាំង​ពី​កន្ទេល​ចាស់​ៗ ​សម្រាប់​ធ្វើ​តូប​ស្នាក់​នៅ។ ក្រុម​គ្រួសារ​ភាគច្រើន​រស់នៅ​ក្បែរ​ទឹកស្អុយ ​និង​គំរសំរាម​ដែល​រុំជំជិត​ដោយសារ​សត្វរុយ​ ជាមួយ​នឹង​ការ​លាយ​ឡំ​ក្លិនស្អុយ​ដែល​ភាយ​ចេញ​ពី​គំនរសំរាម ​ហើយ​គ្មាន​ទេ​បង្គន់​អនាម័យ​បន្ទូរបង់​ឲ្យ​បាន​ត្រឹមត្រូវ។ ​ចំណែក​ឯ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ក៏​មិន​គ្រប់គ្រាន់​ដែរ។

ប្រជាពលរដ្ឋ​បាន​សង់​ខ្ទម​តូច​ៗ​ សម្រាប់​ស្នាក់នៅ ​និង​អ្នក​ខ្លះ​ក្រាល​សំពត់​កៅស៊ូ​សម្រាប់​គេង​ផ្ទាល់ដី​ និង​មួយ​ចំនួន​ទៀត​មាន​គ្រែ​សម្រាប់​គេង។

អ្នកស្រី ​សោម ​សុម៉ាលី ​ប្រធាន​ក្រុម​ទី​៣​ នៃ​សហគម​បុរីកីឡា​បាន​និយាយ​ថា​មាន​កុមារ​ជា​ច្រើន​មាន​ជំងឺ​ក្អក​ និ​ងក្តៅ​ខ្លួន​ដោយសារ​តែ​ពួក​គេ​មិន​អាច​ទ្រាំ​នឹង​បរិស្ថាន​ជុំវិញ​របស់​ពួក​គេ​បាន។

«ក្មេង​នៅ​ទីនេះ​ ឈឺ​ច្រើន​ដែរ​ហ្នឹង​។ ​ក្តៅ​ត្រជាក់​ៗ​មិន​ទៀង​ដែរ​ សូម្បី​តែ​កូនខ្ញុំ​។ ​ភាគច្រើន​ក្អក​ក្តៅ​តែ​ម្តង។ ​ដោយសារ​តែ​ចំហាយ​ជ្រំ​ហ្នឹង​ វា​ឥត​ល្អ ​ហើយ​ណាមួយ​ហ្នឹង​ខាង​លើ​ហ្នឹង​គេ​បោះ​សំរាម​មក​ ដុំថ្ម​ សំបក​ដូង​អីញ្ចឹង។ ​មុន​ដំបូង​កូន​ខ្ញុំ​ពីរ​នាក់​ ធ្លាប់​ត្រូវ​ពក​ក្បាល»។

នៅ​ចម្ងាយ​ប្រមាណ​ពីរ​ម៉ែត​ពី​ផ្ទះ​ទារក​រងគ្រោះ ​អ្នកស្រី​កែវ ​ថា ​អាយុ​៥៨​ឆ្នាំ​ បាន​និយាយ​ថា ចៅ​របស់​អ្នកស្រី​ពីរ​នាក់​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ។

«ឈឺ​ដល់​តែ​ពីរ​នាក់ ​មួយ​អាយុ​មួយ​ខួប មួយ​ទៀត​អាយុ​ប្រាំពីរ​ខែ។ ពីរ​នាក់​ហ្នឹង​តូច​ៗ​ហ្នឹង​ ឈឺ​រហូត។ ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទី​ជម្រក​ឲ្យ​ខ្ញុំ​នៅ​កន្លែង​សំរាម​ហ្នឹង ​នៅ​ប្រក់​តង់​ហ្នឹង​ក្តៅណាស់ ​ហើយ​ឥត​មាន​អី​ហូប​ផង​។ ​ណាមួយ​ចៅ​សុទ្ធ​តែ​កំព្រា ​មាន​ម៉ែ​ឥត​ឪពុក ​មាន​ឪពុក​ឥត​ម្តាយ​។ ​ខ្ញុំ​ហ្នឹង​ចាស់​ហើយ​ មិន​ដឹង​ទៅ​រក​អី​បាន​ទេ»។

ទារក​ចាន់ ​សំណាង ​បន្ទាប់​ពី​បាន​ស្លាប់​បាត់បង់​ជីវិត​គ្មាន​ក្រុមហ៊ុន​ណា​ចេញ​សំណង​ និង​ផ្តល់​សោហ៊ុយ​សម្រាប់​ចេញ​ធ្វើ​បុណ្យ​ទេ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឪពុកម្តាយ​របស់​កុមារ​រងគ្រោះ។

អ្នកស្រី​ស៊ុយ ​ស៊ីផាន​ ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ដែល​ជា​ដើមចម​ក្នុង​ការ​ដឹកនាំ​កម្លាំង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​សហគម​បុរីកីឡា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​អ្នកស្រី​និយាយ​ថា​កំពុង​តែ​ជាប់​រវល់​ប្រជុំ។

«មាន​ស្អី​ចាំ​ល្ងាច ​ឬ​ក៏​ព្រឹក»។

លោក​មឿន ​តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគម​ បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​លើ​កត្តិកាសញ្ញា​ស្តីពី​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាបណ្ណ។​ លោក​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា​ ក្រោយ​ពី​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ពួក​គេ​មិន​ត្រូវ​បាន​ធានា​តាម​កត្តិការសញ្ញា​នេះ​ទេ៕

.adslot-overlay {position: absolute; font-family: arial, sans-serif; background-color: rgba(0,0,0,0.65); border: 2px solid rgba(0,0,0,0.65); color: white !important; margin: 0; z-index: 2147483647; text-decoration: none; box-sizing: border-box; text-align: left;}.adslot-overlay-iframed {top: 0; left: 0; right: 0; bottom: 0;}.slotname {position: absolute; top: 0; left: 0; right: 0; font-size: 13px; font-weight: bold; padding: 3px 0 3px 6px; vertical-align: middle; background-color: rgba(0,0,0,0.45); text-overflow: ellipsis; white-space: nowrap; overflow: hidden;}.slotname span {text-align: left; text-decoration: none; text-transform: capitalize;}.revenue {position: absolute; bottom: 0; left: 0; right: 0; font-size: 11px; padding: 3px 0 3px 6px; vertial-align: middle; text-align: left; background-color: rgba(0,0,0,0.45); font-weight: bold; text-overflow: ellipsis; overflow: hidden; white-space: nowrap;}.revenue .name {color: #ccc;}.revenue .horizontal .metric {display: inline-block; padding-right: 1.5em;}.revenue .horizontal .name {padding-right: 0.5em;}.revenue .vertical .metric {display: block; line-height: 1.5em; margin-bottom: 0.5em;}.revenue .vertical .name, .revenue .vertical .value {display: block;}.revenue .square .metric, .revenue .button .metric {display: table-row;}.revenue .square .metric {line-height: 1.5em;}.revenue .square .name, .revenue .square .value, .revenue .button .value {display: table-cell;}.revenue .square .name {padding-right: 1.5em;}.revenue .button .name {display: block; margin-right: 0.5em; width: 1em; overflow: hidden; text-overflow: clip;}.revenue .button .name:first-letter {margin-right: 1.5em;}a.adslot-overlay:hover {border: 2px solid rgba(58,106,173,0.9);}a.adslot-overlay:hover .slotname {border-bottom: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}a.adslot-overlay:hover .revenue {border-top: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}div.adslot-overlay:hover {cursor: not-allowed; border: 2px solid rgba(64,64,64,0.9);}div.adslot-overlay:hover .slotname {border-bottom: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}div.adslot-overlay:hover .revenue {border-top: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!