Koh Santipheap Daily

Koh Santipheap Daily


ក្មេងអនាថា​នៅតែ​​ជា​បញ្ហា​​ចោទ​ប្រសិន​បើ​​គ្មាន​​អ្នក​យក​ចិត្តទុកដាក់​

Posted: 15 May 2012 01:10 AM PDT

ទិដ្ឋ​ភាព​​ក្មេង​អនាថា​
ក្រុងប៉ោយប៉ែត ៖ ​ក្មេង​អនាថា​រើ​ស​អេត​ចាយ​​ ហិត​កាវ ដេក​តាម​សំយាប​តូប​នៅ​ក្រុង​ប៉ោយប៉ែត ​នៅតែ​ជា​បញ្ហា​ចោទ​​នៅ​ឡើយ ហើយ​​ពួកគេ​អាច​ងាយ​នឹង​រង​​គ្រោះ​​ផ្នែក​សុខ ភាព ព្រោះ​តែ​​កង្វះ​​អនាម័យ​ និងអវិជ្ជា​ នាពេល​អនាគត​ ប្រសិន​​បើ​គ្មាន​​អ្នក​យក​ចិត្តទុកដាក់​​ទេ​នោះ ។ នេះ​ជា​ការ​​លើក​ឡើង​​របស់​ប្រជា​ពលរ​ដ្ឋ​មួយចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែត ។

បញ្ចូល​​សមា​ជិក​ថ្មីរបស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​នៅ​ស្រុក​ភ្នំ​ស្រុក​

Posted: 15 May 2012 01:06 AM PDT

ទិដ្ឋភាព​​ក្នុងពិធី​បញ្ចូល​សមា​ជិក​ថ្មី​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សមា​ជិក​របស់​គណ​បក្ស​​ផ្សេង​ជាង​៥០០​នាក់ ​មក​ពី​៦​ឃុំ​ ក្នុង​ស្រុក​ភ្នំ​ស្រុក ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មក​សុំ​រួម​រស់​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​​បាន​​ប្រកាស​បញ្ចូល​​ជា​សមា​ជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី កាលពី​ថ្ងៃទី​១៤ ឧសភា ២០១២ ​ក្រោម​អធិបតី​ភាព​​លោក​ទ្រី ឈាង​ហួត ​សមា​ជិក​សភា​ មណ្ឌល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​អឹុម ​ភាន់​សុផល និង​លោក​ចុង ផែត ​អភិ​​បាល​​រង​ខេត្ត និង​​ជា​សមា​ជិក​​អចិន្ត្រៃយ៍​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ខេត្ត​បន្ទាយ​

រដ្ឋ​​ញូវ​ចឺ​ស៊ី ត្រៀម​​ពិន័យ​អ្នក​វាយ​បញ្ជូនសារ​​តាម​ទូរស័ព្ទ​​ខណៈ​ពេល​កំពុង​ដើរ

Posted: 15 May 2012 01:03 AM PDT

រដ្ឋ​​ញូវ​ចឺ​ស៊ី ត្រៀម​​ពិន័យ​អ្នក​វាយ​បញ្ជូនសារ​​តាម​ទូរស័ព្ទ​​ខណៈ​ពេល​កំពុង​ដើរ
ទី​ភ្នាក់​ងារ​ព័ត៌មាន​បរទេស​ ផ្សាយ​ឱ្យ​ដឹងថា អាជ្ញាធរ​ប៉ូលិស​ក្នុង​រដ្ឋ​ញូវ​​ចឺ​ស៊ី ត្រៀម​ពិន័យ​ជា​ទឹក​ប្រាក់​​ចំនួន​៨៥​ដុល្លារ ទៅ​លើ​អ្នក​ដែល​ងប់​ងុល​លេង​​ទូរស័ព្ទ​​ចល័ត​ ឬ​វាយ​អត្ថ​បទ​​បញ្ជូន​សារ​ ខណៈ​ពេល​កំពុង​​ដើរ​​​នៅ​​​​លើ​ដង​​ផ្លូវ​ ។ លោក​ថូ​ម៉ាស់​ រី​ប៉ូលី អធិការ​ប៉ូលិស​ថ្លែង​ថា​ ទង្វើ​ខាង​លើ​​ចាត់​ទុក​ជា​ការ​រំខាននិង​ធ្វើ​ឱ្យ​​​​គ្មាន​លក្ខណៈ​​​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​ដើរ​ទៅ

នាយ​ឧត្តម​សេនីយ៍​ ជា តារា អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​​ផ្សព្វ​ផ្សាយការ​ងារ​បក្ស

Posted: 15 May 2012 01:00 AM PDT

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖​​ ​កាលពីព្រឹកថ្ងៃទី៩ ​ឧសភា​ ​កន្លង​ទៅនេះ ​នៅ​ទីស្នាក់​ការគណៈ​កម្មា​ធិការ​​បក្ស​ប្រជាជន​កម្ពុជា​​ខេត្ត​ មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ស្តីពីសភាពការ​ណ៍​ ការងារ​បក្ស​​ឆ្នាំ២០១១​ និងទិសដៅបន្តឆ្នាំ​២០១២​​ក្រោមអធិបតីភាពលោក​នាយ​ឧ​ត្តម​សេនីយ៍ ជា តារា​ សមាជិកគណៈកម្មាធិការ​កណ្តាល​​គណបក្ស​ប្រជាជនកម្ពុជា​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​

ចាប់​ខ្លួន​ជន​សង្ស័យ​ប្រុស-ស្រីឆក់ និង​​ចែក​ចាយ​គ្រឿង​ញៀន​

Posted: 15 May 2012 12:55 AM PDT

ចាប់​ខ្លួន​ជន​សង្ស័យ​ប្រុស-ស្រីឆក់ និង​​ចែក​ចាយ​គ្រឿង​ញៀន​
រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​យុវ​ជន​ស្ទាវ​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគ​រ​បាល​ផ្នែ​ក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ តាម​ប្រមាញ់​ និង​ឃាត់​ខ្លួន​នៅ​មុខ​សណ្ឋា​គារ​ចក​ឃី តាម​បណ្តោយ​​ផ្លូវ​លេខ​៦៣ ភូមិ៥ សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​១២​ ឧសភា ឆ្នាំ​២០១២​ ក្រោយ​ពីពួកគេ​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.ក​នៅ​​ចំណុច​​មុខ​ស្ថានីយ​ទូរទស្សន៍​អប្សរា​

Osprey នឹងចូលចតលើកោះ​អូគីណា​វ៉ា​​ចាប់ពី​ចុងខែកក្កដា

Posted: 15 May 2012 12:46 AM PDT

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងជប៉ុន​បាន​ព្រមព្រៀងគ្នាឲ្យនាវា MV-22 Osprey ដែលជា​នា​វា​​ដឹក​យន្តហោះចម្បាំងបោះទីតាំងនៅ​មូល​ដ្ឋាន​​​យោធា​អាមេរិកលើដែនកោះ Okinawa ចាប់ពីចុងខែកក្កដាតទៅ ។Ospreys ចំនួន១២គ្រឿង​នឹងត្រូវ​បញ្ជូន​ទៅ​ឲ្យ​កង​កម្លាំង​ម៉ារីនអាមេរិកនៅមូលដ្ឋានកងទ័ព Futenma Air Station ក្នុង​ឆ្នាំនេះ និង​​១២​គ្រឿង​​​ទៀតនៅឆ្នាំបន្ទាប់ ។

បុរស​ម្នាក់​ខឹង​ម្តាយ​ស្តី​បន្ទោស​​លេបថ្នាំ​​ងុយ​​ដេក​អស់​៣០​គ្រាប់​

Posted: 15 May 2012 12:46 AM PDT

ជន​រងគ្រោះសម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ខឹង​ម្តាយ​ស្តី​បន្ទោស​​បាន​លេប​ថ្នាំ​ងុយ​​ដេក​អស់​​៣០​គ្រាប់ ដើម្បី​​ប៉ង​បញ្ចប់​ជីវិត​​ខ្លួន​​ តែពេល​ប្រពន្ធ​មក​ទាន់​ប្រាប់ថា ស្លាប់ ឬ​រស់​កុំ​ប្រាប់​ម្តាយ​​​ឱ្យ​​សោះ ។ ហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​​ព្រឹក​ថ្ងៃទី​​១៤ ឧសភា នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

ប្រធានYahoo! លាលែងពីតំណែង

Posted: 15 May 2012 12:44 AM PDT

ក្រុមហ៊ុនYahoo! បានប្រកាសនៅថ្ងៃ​អាទិត្យ​​ទី​១២ ឧសភា ថា លោក Ross Levisohn នឹង​ត្រូវអង្គុយ​លើ​​​កៅអីប្រធាន​មួយ​រយៈ​ជំនួស​លោក​ប្រធាន​Scott​ Thompson ដែល​សម្រេច​លា​លែង​ពី​តំណែង​ដោយសារប្រឈមមុខនឹង​ជម្លោះដ៏​ស្រួច​ស្រាល់​មួយ ។ ក្រុមហ៊ុនYahoo! ដែលកំពុងសម្របសម្រួល ​ជា​មួយសកម្មជនវិនិយោគDaniel Loeb​​និយាយថា លោកFred Amoroso នឹង​​

អវយវៈប្រមាណ៤៩បំណែកត្រូវបាន​គេរកឃើញក្នុងប្រទេសម៉ិចស៊ិក

Posted: 15 May 2012 12:42 AM PDT

ប៉ូលិសម៉ិចស៊ិកបានរកឃើញបំណែកអវ​យវៈ​មនុស្សនៅផ្លូវក្រោមដី​នា​ភាគខាងជើង​ប្រទេស​ម៉ិចស៊ិក។ វាជារឿងមួយដ៏កាច​សាហាវ​ចុងក្រោយបំផុតក្នុងប្រទេសដែលមានសង្គ្រាមគ្រឿងញៀន ។ ប៉ូលិស​សង្កាត់ទី៣ នៃទីក្រុង Monterrey អះអាងថា បំណែកសាកសពបុរសចំនួន៤៣ និងស្រី្តចំនួន​៦ត្រូវបានគេរកឃើញក្នុងថង់

ក្រុមអ្នកទេសចរចិនភាគច្រើនវិល​ត្រឡប់ពីប្រទេសហ្វ៊ីលីពីននៅថ្ងៃ១៦ ឧសភា

Posted: 15 May 2012 12:40 AM PDT

ក្រុម​អ្នកទេសចរចិនក្នុងប្រទេសហ្វ៊ីលីពីន ​ភាគ​ច្រើន​ត្រូវ​​វិលត្រឡប់ទៅផ្ទះវិញចំថ្ងៃទី១៦ ឧសភា​ តាមតារាងកាលវិភាគ នេះ​បើ​តាមមន្ត្រី​ផ្នែក​ទេសចរចិននិយាយ​ ។ស្ទើរ​គ្រប់ក្រុមអ្នកទេសចរចិន ត្រូវ​ត្រឡប់​ ម​ក​ប្រទេស​វិញនៅថ្ងៃទី១៦ ឧសភា ដែលជា​ថ្ងៃ​ចុងក្រោយនៃដំណើរ​​កម្សាន្ត​របស់​ពួក​គេ​នៅក្នុង​ប្រទេសហ្វ៊ីលីពីន ។​

ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ព្រែក​លៀប​រួម​គ្នា​ស្ថា​បនា​ផ្លូវ​ជូន​ប្រជា​ពល​រដ្ឋ​

Posted: 15 May 2012 12:40 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖​​ ​ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​រស់​នៅ​ភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប ដែល​បាន​រង​គ្រោះ​ដោយ​សារ​ការ​បូម​ខ្សាច់ធ្វើ​ឱ្យ​ទឹក​ជាន់​លិច​លំ​នៅឋាន​​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ក្រុម​ការ​ងារ​របស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ព្រែក​លៀប និង​គណៈ​កម្មា​ធិ​ការបក្ស​សង្កាត់​បាន​ជួប​​ប្រជុំ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដើម្បី​រក​វិធី​ដោះ​ស្រាយ​ ហើយ​

ប្រទេស​អាស៊ីអាគ្នេយ៍​4គ្រោង​បង្កើត​​តំបន់​​​សេដ្ឋកិច្ច​ពិសេស​​តាម​​ព្រំដែន​​

Posted: 15 May 2012 12:33 AM PDT

អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​​ឥណ្ឌូណេស៊ី​​​ម្នាក់​គូសបញ្ជាក់​​​​កាលពី​ថ្ងៃទី​១៤ឧសភា​ថា ឥណ្ឌូ​ណេស៊ី​​ ព្រុយណេ​ ម៉ាឡេស៊ី​ និង​ហ្វ៊ីលីពីន​​​ នឹង​ពិភាក្សា​គ្នា​ពី​លទ្ធភាព​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ក្នុង​ឱកាស​​នៃកិច្ច​ប្រជុំ​​របស់​តំបន់​កំណើន​ខាង​​កើត​របស់​អាស៊ាន EAGA​។​

កីឡា​ករ​អេ​ស្ប៉ាញ Ventoso Alberdi​ឈ្នះ​ដំណាក់​ទី​9​ប្រណាំង​កង់ ​Tour of Italy

Posted: 15 May 2012 12:30 AM PDT

កីឡាករ​អេស្ប៉ាញ​ Ventoso Alberdi
កីឡា​ករ​អេ​ស្ប៉ាញ​​​ Francisco José Ventoso Alberdi បាន​​សម្តែង​​​ក្តី​​រី​ក​​រាយ​ជា​ខ្លាំង​ក្រោយ​ពី​រូប​គេ​យក​ឈ្នះ​ដំណាក់​ទី​៩​ប្រណាំង​​​កង់​កម្ម​វិធី Tour of Italyឬ​​ ​Giro d'Italia​នៅប្រ​ទេស​អ៊ីតា​លី​កាល​ពីថ្ងៃ​ទី​១៤​​​​​ខែ​សភា​​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Frosinoneប្រ​ទេស​អ៊ីតា​លី ។

ចិន​​ស្នើ​ជាថ្មី​ឱ្យ​ហ្វ៊ីលីពីន​​បញ្ឈប់​​​បង្កើត​​ភាព​តានតឹង​​ជុំ​វិញ​កោះ​​HUANGYAN

Posted: 15 May 2012 12:25 AM PDT

អ្នកកាសែត​​ចិន​​ដោតទង់​ជាតិលើ​កោះ​
ប្រទេស​ចិន​​បាន​ស្នើ​​ជាថ្មី​​ដល់​ហ្វ៊ីលីពីន​​ឱ្យ​បញ្ឈប់​​បង្កើន​​ភាព​តាន​តឹង​រវាង​ប្រទេសទាំង២​ លើ​បញ្ហា​​អធិបតេ្យ​​ភាព​​​នៃកោះ​ HUANGYAN ជា​ជម្លោះ​​ក្តៅ​មួួយដែល​​កើត​មាន​ចាប់តាំងពី​ជាង​១ខែមក​ហើយ ។​ លោក​ហុង​​ឡី អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន ក្នុងសន្និសីទ​សារព័ត៌​​មានមួយ​ថ្លែង​ថា ​ភាគី​ចិន​អំពាវ​នាវ​ដល់​​​ភាគី​​​ហ្វ៊ីលីពីន​​​​

បើក​ការដ្ឋាន​​ស្ថាប​នា​ផ្លូវ​បេតុង​​4​ខ្សែ​នៅ​ភូមិ​ឫស្សី​សង្កាត់​​ស្ទឹង​មាន​ជ័យ

Posted: 15 May 2012 12:25 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ កំណាត់ផ្លូវ​​លំ​ចំនួន​៤​ខ្សែ​​នៅ​ភូមិ​ឫស្សី​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​ដែល​កំពុង​​ជួប​ប្រទះ​​​ការ​លំបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​​នារ​ដូវ​វស្សា​នេះ ​បាន​បើក​ការដ្ឋាន​​​ស្ថាបនា​​ចាក់​បេតុង​​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ​ឧសភា ​២០១២ ​ក្រោម​អធិបតី​ភាព​លោក​គួច​ ចំរើន​ អភិបាល​ខណ្ឌ​មានជ័យ លោក​ហ៊ុយ​ សារុន អភិបាលរង​​ខណ្ឌ​​ និង​លោក​​សេង សាញ់ ចៅ​សង្កាត់​​ស្ទឹង​មាន​ជ័យ។

កូរ៉េខាងជើង​​រៀបចំ​​ពិព័រណ៍​​អន្តរជាតិមួយ​ជំរុញ​ពាណិជ្ជ​កម្ម​

Posted: 15 May 2012 12:24 AM PDT

ប្រទេសកូរ៉េខាងជើង​​បាន​រៀប​ចំ​​ធ្វើ​​កាលពី​ថ្ងៃទី​១៤​ឧសភា​នូវ​ពិព័រណ៍​​អន្តរជាតិ​​មួយដែល​សំដៅ​​ជំរុញ​​ដល់​ការ​ពង្រីក​​ទំនាក់ទំនង​​សេដ្ឋកិច្ច​ជាមួយពិភព​​ខាង​ក្រៅ ។​ លោក​អូរីយ៉ុង ​ចុល​ អនុរដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​ក្រៅ​ប្រទេសកូរ៉េខាងជើង​គូស​បញ្ជាក់​ថា ពិព័រណ៍​​​​ពាណិជ្ជកម្ម​អន្តរជាតិ​រដូវ​ផ្ការីកក្រុង​

អ្នក​​សង្កេតការណ៍​​យោធា​ចិន​​​​6នាក់​​​ទៅ​ដល់​ស៊ីរី​

Posted: 15 May 2012 12:22 AM PDT

អ្នក​សង្កេតការណ៍​​ចិន​​៦​នាក់​​ដែល​​​ទើប​​​ទៅ​ដល់​​ក្រុងដាម៉ាស់​
ជន​ជាតិ​​ចិន​​៦​នាក់​​ដែលធ្វើ​ការ​​ជាអ្នក​​សង្កេត​ការណ៍​​យោធាសម្រាប់​​អ.ស.ប​​បាន​ទៅ​ដល់​​រដ្ឋធានីស៊ីរី​ទីក្រុង​ដាម៉ាស់​​ហើយ​ដែល​នៅទី​នោះ​​​​ពួកគេ​​នឹងចូល​រួម​ក្នុង​​ក្រុម​អ្នក​សង្កេតការណ៍​​អ.ស.ប​​​ដែល​មាន​​១៨៩​នាក់​​ស្ថិត​នៅទី​​លាន​​​​រួច​ហើយ​​ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​​គ្នា​តាម​សំណើ​របស់​អ.ស.ប ។

ជិះ​ម៉ូតូ​លឿនពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​ចូល​ក្រោម​រថយន្ត​ហ៊ីយ៉ាន់ដាយ​របួស​បែក​មាត់

Posted: 15 May 2012 12:21 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ​ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ខាង​ឆ្វេង បណ្តាល​ឱ្យ​ម៉ូតូ​​ដួល​ចូល​ក្រោម​រថយន្ត ឯ​​អ្នក​បើក​​បរ​បែក​មាត់​​ និង​រលាត់​ដៃ​ជើង ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១​​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ឧសភា ​តាម​ផ្លូវ​លេខ​២៦១ កែង​ផ្លូវលេខ​១៥០ ​មុខ​ផ្ទះ​លេខ​31B ក្នុង​សង្កាត់​ទឹក​ល្អក់ទី២ ខណ្ឌទួល​គោក។

លោកអូបាម៉ា​​នឹង​មិន​ទៅ​​ចូល​​​កិច្ចប្រជុំ​​កំពូល​​APECនៅរុស្ស៊ី​

Posted: 15 May 2012 12:20 AM PDT

សេត​វិមាន​​អះអាង​កាលពី​ថ្ងៃទី​១៤ឧសភា​​ថា ប្រធានាធិបតី​​អាមេរិក​​លោក​បារ៉ាក់ អូបាម៉ា ​នឹង​ពុំ​​ទៅចូលរួម​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​​នៃ​​​វេទិកា​​កិច្ច​សហ​ប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ី​ ប៉ាស៊ីហ្វិក​​ APEC ​ដែល​នឹង​ប្រព្រឹត្តទៅ​​នៅរុស្ស៊ី នា​​រដូវ​ស្លឹក​ឈើ​​ជ្រុះ​ខាង​មុខនេះឡើយ ។​ ​អ្នកនាំពាក្យ​​របស់​សេតវិមាន​​លោក​​JAY CARNEY ពន្យល់​​ថា​អវត្ត​មាន​របស់​​លោក​​ប្រធានាធិបតី​​​អូបាម៉ា ក្នុង​កិច្ច​ប្រជុំ​​កំពូល​​APEC ​

ប៉ះ​ទង្គិច​គ្នា​​​​រវាង​​ពួក​​ស្និទ្ធនិងពួក​ប្រឆាំង​របប​ស៊ីរី​​នៅ​​លីបង់​​ស្លាប់​​5នាក់​ទៀត

Posted: 15 May 2012 12:18 AM PDT

​ពួក​ជន​ប្រដាប់​​អាវុធ​​​កំពុង​​បាញ់គ្នា​​​​​នៅ​​តាម​ដងវិថី​​​ក្រុងទ្រីប៉ូលី​
​ការ​ប៉ះទង្គិចគ្នា​​​​រវាង​សមាជិក​សហគមន៍​​​លីបង់​​ដែល​​ស្និទ្ធ​​​និង​ប្រឆាំងរបប​​​ស៊ីរី​​នៅទីក្រុង​​​ទ្រី​ប៉ូលី​​ ជាទីក្រុង​សំខាន់​មួយ​នៅភាគ​ខាង​ជើង​​​​លីបង់​​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​៥​នាក់​ទៀត​កាលពី​ថ្ងៃទី​១៤ឧសភា ​ខណៈដែល​​​ការ​បាញ់​​កាំភ្លើង​​​ស្វ័យ​​ប្រវត្តិ​និង​គ្រាប់​​​រ៉ុក្កែត​រារាំង​ដល់​​​ការដាក់​​​ពង្រាយ​​កង​ទ័ព​លីបង់ ។​

បិទការប្រកួត​​កីឡា​​កាយ​សម្ព័ន្ធ​​ជ្រើសរើសជើងឯក​​​​2012

Posted: 15 May 2012 12:16 AM PDT

បិទការប្រកួត​​កីឡា​​កាយ​សម្ព័ន្ធ​​ជ្រើសរើសជើងឯក​​​​2012
រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើសរើសជើង​ឯក​​ទូទាំង​ប្រទេសប្រចាំ​​ឆ្នាំ​២០១២​​ត្រូវ​បានបញ្ចប់ទាំងស្រុង​កាលពីថ្ងៃ​ទី​១២​ ឧសភា​​កន្លង​មក បន្ទាប់​​​ពី​​ចាប់​ផ្តើម​​​ការ​ប្រកួត​​តាំងពី​​ថ្ងៃទី​៨ ឧសភា​ ហើយ​​​ពិធី​បិទ​ការ​​ប្រកួតត្រូវ​បាន​​រៀបចំ​​​​ធ្វើ​​​​នៅ​​សាល​​ដំបូល​ទូក​​នៃ​​​ពហុកីឡដ្ឋានជាតិ ។​

ជិះ​ម៉ូតូ​លឿនពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​ចូល​ក្រោម​រថយន្ត​ហ៊ីយ៉ាន់ដាយ​របួស​បែក​មាត់

Posted: 15 May 2012 12:12 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ​ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ខាង​ឆ្វេង បណ្តាល​ឱ្យ​ម៉ូតូ​​ដួល​ចូល​ក្រោម​រថយន្ត ឯ​​អ្នក​បើក​​បរ​បែក​មាត់​​ និង​រលាត់​ដៃ​ជើង ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១​​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ឧសភា ​តាម​ផ្លូវ​លេខ​២៦១ កែង​ផ្លូវលេខ​១៥០ ​មុខ​ផ្ទះ​លេខ​31B ក្នុង​សង្កាត់​ទឹក​ល្អក់ទី២ ខណ្ឌទួល​គោក។

នាង​អ៊ី​​វ៉ា​ណូ​វិច​ឈ្នះ​ជុំ​បើក​ឆាក​ប្រកួត​តឺន្នីស​នៅ​អ៊ី​តា​លី

Posted: 15 May 2012 12:11 AM PDT

កីឡាការិនី​ស៊ែ​ប៊ី​អ៊ីវ៉ា​ណូ​វិច
អា​ណា អ៊ី​វ៉ា​​ណូ​​វិច​​​កំពុង​​រៀប​​ចំ​​ខ្លួន​​យ៉ាង​​ល្អ​​បំ​ផុត​​ត្រៀម​​ដណ្តើម​​យក​​ពាន​​ក្រប​​ខណ្ឌ​ធំ​French Open​​ជា​​លើក​​ទី​​២​ខ​ណៈ​កាល​ពី​ថ្ងៃ​ចន្ទ​១៤​ ឧសភា​ នាង​យក​ឈ្នះ​ជុំ​បើក​ឆាក​ប្រ​កួត​កំ​ដៅ​សាច់​ដុំ​កម្ម​វិធី Internazionali BNL d'Italia​នៅ​ទី​ក្រុង​រ៉ូម​ប្រ​ទេស​អ៊ីតា​លី។​ អ៊ី​វ៉ា​ណូ​វិច​បាន​បំ​បាក់​កីឡាការិនី​រុស្ស៊ី ស្វេត​ឡា​ណា គូ​នេត​សូ​វ៉ា​ក្នុង​លទ្ធផល​ពីរ​សិត​ទល់​នឹង​សូន្យ​៦-៤​និង​៦-៣ ។​ ជ័យ​ជម្នះ​លើក​

កូន​ប្រុស​ឧត្តម​សេនីយ៍​​ផឹក​ស្រា​ស្រវឹង​​​បាញ់​ផ្អើល​​​អ្នក​ស្រុក​

Posted: 15 May 2012 12:10 AM PDT

រាជធានីភ្នំពេញ​ ៖ កូន​ប្រុស​​ឧត្តម​​សេនីយ៍​មួយ​រូប​​ឈ្មោះ​ឃួន សុភ័ក្រ ត្រូវ​​សមត្ថកិច្ច​​មូល​ដ្ឋាន និង​ប្រជា​ពលរដ្ឋ​​រស់​នៅ​​ជិត​ខាង​​​រាយ​ការណ៍​​ថា ពេល​​ផឹក​ស្រា​ស្រវឹងក៏​​​​​​ទាញ​កាំ​ភ្លើង​​​អា​កា បាញ់​មេឃ​លេង​ អស់​ជា​​ច្រើន​គ្រាប់​​ បង្ក​ការ​ភ័យ​ខ្លាច​​​​យ៉ាង​ខ្លាំង​​ដល់​អ្នក​ភូមិ​បោះ​អង្កាញ់ សង្កាត់​​ព្រែក​​ឯង ខណ្ឌ​​មាន​ជ័យ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១២ ឧសភា ។

មេឃភ្លៀង​រ៉ឺម៉កម៉ូតូចាប់ហ្វ្រាំងមិនស៊ី​ជ្រុល​ទៅ​បុក​គូទ​សាំង​​យ៉ុង​បែក​កញ្ចក់​​ខាង​ក្រោយ​ខ្ទេច​

Posted: 15 May 2012 12:06 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ទើបតែ​ជួល​រ៉ឺម៉ក​​ម៉ូតូ​គេយក​មក​រត់​មិន​​ទាន់​បាន​មួយ​ថ្ងៃ​ផង ត្រឡប់​មក​ពី​ដឹក​ប្អូន​ស្រីវិញ​ពេលភ្លៀងទើប​នឹង​រាំង​ផ្លូវ​រអិល​ចាប់​​ហ្វ្រាំង​​មិន​ស៊ី​ជ្រុល​ទៅ​បុក​​រថយន្ត​​​សាំយ៉ុង​​ដែល​កំពុង​​​ឈប់​ចំណុចភ្លើង​ស្តុប បណ្តាល​​បែក​​កញ្ចក់​ក្រោយ​មួយ​ផ្ទាំង ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង ​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤ ឧសភា ​ទល់​មុខ​ស្ថានីយ​​ប្រេង PTT ​តាម​មហា​​វិថី​ព្រះ​មុនី​វង្ស ​កែង​វិថី​​ម៉ៅ​សេទុង​ក្នុង​សង្កាត់​​បឹង​កេង​​កង​ទី​៣ ខណ្ឌ​ចំការ​មន ។

ទៅ​បង់​ត្រី​បាន​អាវុធ​1ដើម​យក​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​រក្សាទុក​

Posted: 15 May 2012 12:00 AM PDT

ការ​ប្រគល់កាំភ្លើង​ដល់សមត្ថកិច្ច
ខេត្ត​បន្ទាយ​មានជ័យ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៣ ឧសភា​ ​ប្រជាពល​រដ្ឋ​ម្នាក់​ឈ្មោះ​វឿន​ ស៊ុយ​ ភេទប្រុស​ អាយុ​៤១ឆ្នាំ​ នៅភូមិ​កំបោរ​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះ​នេត្រ​ព្រះ​ បាន​​យក​អាវុធ​១ដើម​ ធុនសេកាសេ​ខូចគុណ​ភាព​​មក​ប្រគល់​ជូន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ភ្នំ​លៀប​ ​រក្សា​ទុក​ ។

អ្នក​នយោបាយ​ស៊ីម​បាវ៉េ​ព្រាង​ច្បាប់​ឱ្យស្ត្រី​ងូត​ទឹក​តិច​ កោរសក់​ធ្វើ​ឱ្យ​រូប​អាក្រក់​ទប់​ស្កាត់​ជំងឺ​អេដស៍

Posted: 14 May 2012 11:59 PM PDT

អ្នក​នយោបាយ​ស៊ីម​បាវ៉េ​ព្រាង​ច្បាប់​ឱ្យស្ត្រី​ងូត​ទឹក​តិច​ កោរសក់​ធ្វើ​ឱ្យ​រូប​អាក្រក់​ទប់​ស្កាត់​ជំងឺ​អេដស៍
ប្រភព​ពីទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​១៤ ឧសភា​ ​ផ្សាយ​ឱ្យ​ដឹង​ថា​ លោក​ម័រ​ហ្គេន​ ហ្វេ​ម៉ាយ​ សមាជិក​ព្រឹទ្ធ​សភា​ស៊ីម​បាវ៉េ​ បាន​បញ្ជាក់​ឱ្យដឹង​ពី​វិធី​សាស្ត្រ​ដ៏​ល្អ​ក្នុងការ​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​អេដស៍​ គឺ​ត្រូវ​​តែ​ចេញ​ច្បាប់​បង្ខំ​ឱ្យស្ត្រី​បន្ថយ​ការងូតទឹក​ និង​​​កោរសក់​ ដោយ​ផ្តល់​នូវ​ហេត​ុ​ផល​​ថា​ ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​ស្ត្រី​មិន​មាន​ចំណុច​ទាក់​ទាញ​ពីបុរស​ ហើយ​​​អាច​គេ​ច​ផុត​ពី​ការឆ្លង​ជំងឺ​

ក្រុម​​ការ​ងារ​​នាំគ្រូ​ពេទ្យ​​ទៅពិនិត្យ​​ព្យា​បាល​​​ជំងឺ​​ជូន​ប្រជា​​ពលរ​ដ្ឋ​ចាស់​​ជរា​​

Posted: 14 May 2012 11:55 PM PDT

ក្រុម​​ការ​ងារ​​នាំគ្រូ​ពេទ្យ​​ទៅពិនិត្យ​​ព្យា​បាល​​​ជំងឺ​​ជូន​ប្រជា​​ពលរ​ដ្ឋ​ចាស់​​ជរា​​
ខេត្ត​តាកែវ​​​​​​​ ៖​ លោក​បណ្ឌិ​​ត​​ពេជ សោភ័ន​​​ អនុ​ប្រធាន​​ក្រុម​ការងារ​​ថ្នាក់​កណ្តាល​​​ចុះ​ជួយ​​ខេត្ត​​ និង​ជាអនុ​ប្រធាន​​ទី​​១​ក្រុម​ការងារ​​​ថ្នាក់​កណ្តាល​​ចុះ​ជួយ​​ស្រុក​​ព្រៃ​កប្បាស​ បាន​ដឹក​នាំ​​ក្រុម​គ្រូ​ពេទ្យ​​​​ស្ម័គ្រ​ចិត្ត​​​ទៅពិនិត្យ​​ព្យាបាល​​​ជំងឺ​​ជូន​ប្រជា​​ពលរដ្ឋ​​​ចាស់​ជរា​​នៅ​​​​​​​ឃុំ​​ពោធិ​​រំចាក ស្រុក​​ព្រៃ​កប្បាស​​ កាល​ពី​ថ្ងៃ​​ទី​​១២ ឧសភា​​ដោយ​មាន​ការ​ចូលរ​ួម​​​ពី​លោក​​ហេង សួរ អ​នុ​ប្រធាន​​ក្រុម​ការ​ងារ​​ថ្នាក់​កណ្តាល​​ចុះ

ងងឹតពេក​ជិះ​ម៉ូតូ​​បុក​អ្នក​ថ្មើរ​ជើង​ដួល​បោក​ក្បាល​​របួស​ធ្ងន់​

Posted: 14 May 2012 11:54 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​រង​របួស​ធ្ងន់​ដោយ​សារ​គេ​ជិះ​​​ម៉ូតូ​សេ១២៥ ​ពណ៌​ខ្មៅ ​បុក​ពី​ក្រោយ ខណៈ​កំពុងដើរ​​លើ​ចិញ្ចើម​ផ្លូវ​​​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ឧសភា ​នៅលើ​កំណាត់​​ផ្លូវ​វែង​ស្រេង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រូប​ភាព​ឪពុក​ម្តាយ​ចិញ្ចឹម​បីបាច់​កូន​មាន​លក្ខ​ណៈព្រងើយ​កន្តើយ​

Posted: 14 May 2012 11:52 PM PDT

[Enter Caption]
តាម​ទី​ភ្នាក់​ងារ​​សារ​ព័ត៌​មាន​ដេលី​ម៉េល​ ​របស់​អង់​​គ្លេស​បាន​ផ្សព្វ​ផ្សាយ​រូបភាព​គួរ​ឱ្យ​តក់​ស្លុត​របស់​ឪពុក​ម្តាយ​ ​និង​រូប​ភាព​​កុមារ​ចាប់​ពី​ទារកមក​​ ដែល​ទទួល​រង​ការ​ចិញ្ចឹម​បីបា​ច់​រក្សា​ប្រកប​ដោយ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មាន​លក្ខ​ណៈ​ប្រមាថ​ ។ សម្រាប់​រូបភាពដែល​បង្ហាញ​នៅទី​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ថា​ ក្មេង​នោះ​​អាច​ប្រ​ឈម​មុខ​នឹងគ្រោះថ្នាក់​ដល់​ជីវិត​ចំពោះ​ទង្វើ​ដ៏​ព្រងើយ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!