Koh Santipheap Daily

Koh Santipheap Daily


លោក​មេ​បញ្ជា​ការ​រង​វរ​សេនា​​តូច​លេខ​៨០៧ បាញ់​៣​គ្រាប់​បំភ័យ​ពល​រដ្ឋ​

Posted: 29 Jun 2012 01:07 AM PDT

ក្មេង​រងគ្រោះ​ដែល​ត្រូវ​ឆ្កែ​ខាំ​
ខេត្តបន្ទាយមានជ័យ ៖ មេ​បញ្ជា​ការ​រង​ប៉ូលិស​ព្រំ​ដែន​ម្នាក់​បាន​​បាញ់​សំញែង​​៣​គ្រាប់​​ដើម្បី​សម្លាប់​ឆ្កែ​​មួយ​ក្បាល​កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៥ មិថុនា ២០១២ ​នៅភូមិ​សាមគ្គី​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដោយ​សារ​តែ​​​ខឹង​សម្បា នឹង​ឆ្កែ​របស់​គាត់​ខាំ​អ្នក​ស្រុក​ច្រើន​នាក់​ ហើយ​តាម​​ចាប់​មិន​បាន​ ប៉ុន្តែ​​ការ​បាញ់​​នោះ​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល និងភ័យ​​ខ្លាច​​ដល់​​អ្នក​ស្រុក។ ​មន្ត្រី​ប៉ូលិស​​ផ្ទុះ​អាវុធ​​សម្លាប់​ឆ្កែ​​ខាង​លើ​​ឈ្មោះ​រស់ ​សារុំ ភេទប្រុស ជា​មេ​បញ្ជា​

បណ្តា​​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​​​ចិន​​ប្រុង​ប្រយ័ត្ន​​​ចំពោះ​​ព្យុះ​ឌុក​សូរី​

Posted: 29 Jun 2012 01:01 AM PDT

អាជ្ញាធរ​ចិន​កាល​ពី​​ថ្ងៃទី២៨ មិថុនា​​បាន​​អំពាវ​នាវ​ដល់​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​​ឱ្យ​រៀបចំ​ខ្លួន​​ទប់​ទល់​ខណៈ​ព្យុះ​​ត្រូពីកាល់​ ឈ្មោះ​​​ឌុកសូរី DOKSURI ជិត​បោក​បក់​​មក​ដល់​​ ។​​គណៈកម្មាធិការ​​ជាតិ​ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​​​ធម្ម​ជាតិ​​​បាន​ស្នើ​ដល់​មន្ទីរ​កិច្ចការ​ស៊ីវិល​នៃ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មាន​ខេត្តហ្វូជាន ក្វាងទុង ក្វាង​ស៊ី និង​​ហ៊ូណាន់ឱ្យ​ចេញ​​​ការ​ប្រកាស​អាសន្ន​ឱ្យ​សមស្រប

ប្រតិ​ភូ​​​យោ​ធា​ឡាវ​ទៅ​ធ្វើ​ទស្សន​កិច្ច​​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​

Posted: 29 Jun 2012 01:00 AM PDT

ខេត្តព្រះ​វិហារ​ ៖ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៧ មិថុនា ​លោក​ឧត្តម​សេនីយ៍ទោ នួន ភា ​​​​សេ​នា​ធិកា​រ​រង​​ទី​ចាត់​ការ​ព្រំ​ដែន​អគ្គ​​បញ្ជា​ការ​​ បាន​ជូន​​ដំណើរ​​គណៈ​ប្រតិ​ភូ​យោ​ធា​​​ឡាវ​ចំនួន​៩​នាក់ ​​ដឹក​នាំ​ដោយលោក​​​វរ​សេនីយ៍​ឯក ស៊ី ផាត់​ភុត​ថាក់​វង្ស​​ ប្រធាន​នាយក​ដ្ឋាន​ព្រំ​​ដែន​ឡាវ​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រា​សាទ​ព្រះ​វិហារ និង​ដក​បទពិសោធន៍​ផ្លាស់​ប្តូ​​រយោ​បល់​គ្នា​ពី​ការ​ងារព្រំ​ដែន​​រវាង​​ប្រទេស​​ទាំង​២​ដើម្បី​​បង្កើន​​​

វាយ​ប្រហារ​​នានា​នៅអុីរ៉ាក់ស្លាប់​20​នាក់​​របួស​ជាង100​នាក់​

Posted: 29 Jun 2012 12:58 AM PDT

នៅ​កន្លែង​​វាយ​ប្រហារ​មួយ​
មនុស្ស​២០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ជាង​១០០​នាក់​ត្រូវ​របួស​កាលពីថ្ងៃទី២៨ មិថុនា​​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នានា​​ដែល​មាន​ការកើន​ឡើង​ក្នុង​ខែ​​មិថុនានេះ​នៅ​អុីរ៉ាក់​ដែលកំពុងស្ថិត​ក្នុង​វិបត្តិនយោ​បាយ​​យ៉ាង​ធ្ងន់​ធ្ងរមួយ ។​​យោងតាម​​មន្ត្រី​ម្នាក់​​នៃក្រសួង​​​មហា​ផ្ទៃ​​​អុីរ៉ាក់​​ថា មនុស្ស​៨​នាក់​ស្លាប់​ហើយ​៣០​នាក់ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​រថយន្តបង្កប់គ្រឿង​ផ្ទុះ​​មួយនៅ​​​ឯផ្សារ​មួយ​ភាគ​ខាង​

អា​​មៀ​ ខាន់​​ត្រូវ​​តែ​​ឡើង​​សង្វៀន​​ជួប​​ជា​​មួយ​​​ដា​នី ហ្គា​​ស្យ៉ា​​ក្រោយ​​ពី​ Petersonត្រូវ​​បាន​​គេ​​ដក​​ហូត​​ខ្សែ​​ក្រ​វាត់​

Posted: 29 Jun 2012 12:55 AM PDT

កីឡាករ​​អង់​គ្លេស​​អា​មៀ ខាន់​-ឆ្វេងនិង​ដា​នី ហ្គា​ស្យ៉
ដើម្បី​​ទទួល​​បាន​​ខ្សែ​​ក្រវាត់​​ស្ថា​ប័ន WBA​​ក្នុង​​ប្រ​ភេទ​ទម្ងន់ Light-Welterweight អា​មៀ ខាន់​ចាំបាច់​ត្រូវ​តែ​ឡើង​​សង្វៀន​ប្រ​កួត​ជា​មួយ​កីឡាករ​ដា​នី ហ្គា​ស្យ៉ា​នៅ​ថ្ងៃ​ទី​១៤​ខែ​កក្កដា​ ​។ នេះ​ក៏​ព្រោះ​តែ​កីឡាករ Lamont Peterson​ត្រូវបាន​គេ​ដក​ហូត​យក​ខ្សែ​ក្រវាត់​វិញ​បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា មាន​ប្រើ​សារ​ធាតុ​ហាម​ឃាត់ ។

ជនសង្ស័យ​​មុខ​សញ្ញា​ចោរ​ប្លន់​ម៉ូតូ​ម្នាក់​ត្រូវ​​​អស់លក្ខណ៍

Posted: 29 Jun 2012 12:52 AM PDT

ចោរ​ប្លន់​ត្រូវ​បាន​ចាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ ​ ជន​សង្ស័យ​មុខ​សញ្ញា​​ចោរ​ប្លន់​ម៉ូតូ​​យ៉ាងស​កម្ម​ម្នាក់ ខណៈ​ធ្វើស​កម្ម​ភាព​ប្លន់​ម៉ូតូ​ម៉ាកស្មាស​​ ពណ៌ស​ ក្នុង​ភូមិ​​​សាស្ត្រ​សង្កាត់​ទួល​ទំពូង​ទី១ ខណ្ឌចំការមន ​ត្រូវ​​សមត្ថ​​កិច្ច​​ចាប់​ឃាត់​​ខ្លួន​​បាន​កាលពីវេលា​ម៉ោង​១ និង​៥០នាទី​រសៀល​ថ្ងៃទី២៩ មិថុនា ២០១២ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស សង្កាត់​​បឹង​កេង​កង​ទី២ ខណ្ឌចំការមន ។ រហូតមកដ​ល់​ពេលនេះ សមត្ថ​កិច្ច​នៅមិន​

ម្តាយ​អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា តវ៉ា​រឿង​អាជ្ញាធរ​ចាប់​រថយន្ត​ដឹក​ខ្សាច់​4គ្រឿង

Posted: 29 Jun 2012 12:45 AM PDT

ម្តាយ​អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា តវ៉ា​រឿង​អាជ្ញាធរ​ចាប់​រថយន្ត​ដឹក​ខ្សាច់​4គ្រឿង
រាជធានីភ្នំពេញ ៖ លោក​ស្រី ​វ៉ាន់ ​ដានី​ ​​អាយុ​​៥៩ឆ្នាំ ​មាន​​ទី​លំនៅ​សង្កាត់​ភ្នំពេញ​​​ថ្មី ​ខណ្ឌ​សែន​សុខ ​​ត្រូវ​​ជា​​ម្តាយ​របស់​​អ្នក​នាង ​ចន ​ច័ន្ទ​លក្ខិណា​ បាន​ត​វ៉ា​នៅ​ចំពោះ​មុខ​លោក ហៀក ចាន់​​លាង ​ អភិបាល​រង​ខណ្ឌ​មានជ័យ អំពីបញ្ហា​​ដែល​អាជ្ញា​ធរ​មូល​ដ្ឋាន​​ខណ្ឌ​មានជ័យ ​ចាប់​រថយន្ត​​​ដឹក​ខ្សាច់ ​​របស់​គាត់​ចំនួន​៤គ្រឿង ​​​ទុក​នៅ​ក្នុង​បរិវេណ​​​វត្ត​និរោធ សង្កាត់​​និរោធ ខណ្ឌ​មានជ័យ​ ​ខក​ខាន​ការ​

ដល់​ផ្លូវ​កែង​ដណ្តើម​គ្នា​​ទៅ​មុន​​​បុកគ្នា​ស្ទះ​​ចរាចរណ៍​​កន្លះ​ម៉ោង​

Posted: 29 Jun 2012 12:30 AM PDT

រថយន្ត​ដែល​ប៉ះ​នឹង​ម៉ូតូ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​​និង​ម៉ូតូ​​​ដណ្តើម​គ្នា​​ទៅ​មុន​​នៅ​ចំណុច​ផ្លូវ​កែង​​បណ្តាល​ឱ្យ​​បុក​គ្នា​​ដួល​​​រលាត់​ដៃ​​ជើង​តិច​តួច​ តែ​បង្ក​​ឱ្យ​​មាន​ការ​​កក​ស្ទះ​​​ចរាចរណ៍​​កន្លះ​ម៉ោង​​ ដោយ​សារ​​​អ្នក​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​​​ចោម​រោម​មើល​ច្រើន ។​ គ្រោះ​​ថ្នាក់​​នេះ​​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​១១និង​​៣០​នាទី​ថ្ងៃ​​ត្រង់​​ថ្ងៃទី​​​២៥ មិថុនា ​លើ​ផ្លូវ​លេខ​​​១០៥ កែង​ផ្លូវ​លេខ​​៤២៨​ ស្ថិត​ក្នុង​​​សង្កាត់​បឹង​​​​ត្របែក​​ ខណ្ឌ​ចំការ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ មិថុនា ២០១២

Posted: 29 Jun 2012 12:26 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៩ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ពលរដ្ឋ​ពីរ​ភូមិ​បដិសេធ​ស្នាម​មេដៃ​ក្លែង​ក្លាយខណៈ​ក្រុមមួយ​មក​តវ៉ា​នៅភ្នំពេញ

Posted: 29 Jun 2012 12:15 AM PDT

ទិដ្ឋ​ភាព​ប្រជាពលរដ្ឋ​មក​ធ្វើការ​តវ៉ា
ខេត្តព្រះ​វិហារ ៖ ប្រជា​ពល​រដ្ឋ​​ភូមិ​ស្រឯម​ជើង​ និង​ស្រឯម​ត្បូង​ អតីតភូមិ​សហគមន៍​អង្គ​ការទប់​ស្កាត់​​គ្រឿង​ញៀន​ និង​ជំងឺ​​អេ​ដស៍បាន​លើក​ឡើង​​​​ទៅ​លើ​​​សក្ខី​កម្ម​​ក្លែង​ក្លាយ​​ ខណៈ​អាជ្ញាធរ​ខេត្ត​រក​ដំណោះ​ស្រាយ​ជុំវិញ​​​ករណី​បណ្តឹង​របស់​​មនុស្ស​៥នាក់​ដែល​ ​១-ឈ្មោះ​ សាត​​ សា​វឿន​ ភេទស្រី​ រស់​នៅ​ភូមិ​​ស្រឯម​ខាង​ត្បូង​ ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន្ត ២-ឈ្មោះ​ ស្រី សុផាន​​ ភេទប្រស​ ៣-​

អង្គ​ការ​ KOICA ​បំពាក់ឯក​សណ្ឋាន​​តេ​ក្វាន់​ដូ​ដល់​គរុសិស្ស​វិទ្យា​ស្ថាន​ជាតិ​​អប់​រំ​កាយ​ និង​កីឡា​150​នាក់

Posted: 29 Jun 2012 12:12 AM PDT

អង្គ​ការ​ KOICA ​បំពាក់ឯក​សណ្ឋាន​​តេ​ក្វាន់​ដូ​ដល់​គរុសិស្ស​វិទ្យា​ស្ថាន​ជាតិ​​អប់​រំ​កាយ​ និង​កីឡា​150​នាក់
រាជធានី​ភ្នំពេញ ៖​​ ​គរុសិស្សដែល​​បាន​សិក្សា​​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​កាយ​ និង​កីឡា​ជំនាន់​ទី​២១ ចំនួន​១៥០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ទី​២៨ មិថុនា កន្លង​មក​នេះ បាន​ទទួល​ឯក​សណ្ឋាន​​​​កីឡា​តេ​ក្វាន់​ដូ​ម្នាក់​១​សម្រាប់​ពី​អង្គ​ការ​ KOICA របស់​សាធារណ​រដ្ឋ​កូរ៉េ ។

ថ្ងៃ​នេះ​រៀប​អាពាហ៍​​ពិពាហ៍​​ អ៊ុក ណារីម-ឆោម ឆពុំ ទទួល​កិត្តិ​យស​ធំធេង​​សម្តេច​​តេជោ និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ជា​អ្នក​ផ្សំ​ផ្គុំ

Posted: 29 Jun 2012 12:10 AM PDT

លោក​ជំទាវ​ ប៊ុន រ៉ានី ហ៊ុន សែន ចូល​រួម​ក្នុងពិធី​មង្គល​ការ​
រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ និងពិធី​ករ​​ប្រុស​ស្រី​មួយ​​គូ ​គឺ​លោក​អ៊ុក ណារីម និង​កញ្ញា​ឆោម​ ឆ​ពុំ ត្រូវ​បាន​សម្តេចតេជោ​ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀប​មង្គល​ការ​ឱ្យ​ដោយ​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង និង​លោក​ជំទាវ​ធ្វើ​ជា​ឪពុក​ម្តាយ ដែល​ពិធី​នេះ​​បាន​​ប្រព្រឹត្ត​ទៅ​កាល​ពី​​​ព្រឹក​ថ្ងៃទី​២៩ មិថុនា ២០១២ ​នៅ​ផ្ទះ​លេខ​២៩ ក្រុម​ទី​១៨ ភូមិ​ត្រពាំង​ឈូក សង្កាត់​​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

មន្ត្រី​គយ​​​ចល័ត​​ចុះ​រឹប​អូស​​ម៉ូតូ​គេច​ពន្ធ​នៅ​ទី​រួម​ខេត្ត​​កំពង់​ឆ្នាំង​​​ជិត​​70​គ្រឿង​

Posted: 29 Jun 2012 12:00 AM PDT

មន្ត្រី​គយ​​​ចល័ត​​ចុះ​រឹប​អូស​​ម៉ូតូ​គេច​ពន្ធ​នៅ​ទី​រួម​ខេត្ត​​កំពង់​ឆ្នាំង​​​ជិត​​70​គ្រឿង​
ខេត្ត​កំពង់​ឆ្នាំង​​​​​​​​​​​​ ៖ មន្ត្រី​គយ​ចល័តលើ​​​​​ផ្ទៃ​ប្រទេស​​​​សហការ​ជា​មួយ​​​ប៉េអឹម​​​លើ​ផ្ទៃ​ប្រទេស​​ កាលពី​​រសៀល​ថ្ងៃទី​​២៧ មិថុនា ​បាន​ចុះ​រឹប​អូស​​ប្រមូល​ម៉ូតូ​គេច​ពន្ធ​​គ្រប់​ប្រ​ភេទ​​ដែល​តាំង​​លក់​ក្នុង​ទី​រួម​ខេត្ត​​កំពង់​ឆ្នាំង ​ដោយ​រឹប​អូស​​​ពីឃ្លាំង​​​លក់ម៉ូតូ​​​ចំនួន​​៦​កន្លែង​​បាន​ប្រមាណ​​​ជិត​​​​៧០​គ្រឿង​ តែ​ក្នុង​រយៈ​ពេល​មួយ​​​រសៀល​ប៉ុណ្ណោះ ។

កី​ឡា​ករ​​លំ​ដាប់​​ទី​​​២​​ពិភ​ព​លោក​​ណា​ដាល់​​ត្រូវ​ហាល​​អាវ​​ត្រឹម​​ជុំ​​ទី​​២​​ប្រកួត​វាយ​កូន​បាល់ Wimbledon​ឆ្នាំ​​២០១២​

Posted: 28 Jun 2012 11:46 PM PDT

កីឡាករ​​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល
ក្តី​​សង្ឃឹម​​របស់​​កី​ឡា​ករ​​​អេ​ស្ប៉ាញ​​រ៉ា​​ហ្វា​​អែល ណា​​ដាល់​​ក្នុង​​ការ​​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ Wimbledon​ជា​លើក​ទី​៣​ក្នុង​អា​ជីព​ត្រូវ​បាន​រលាយ​បាត់​ទាំង​ស្រុង​ ខណៈ​កាល​ពី​ថ្ងៃ​ទី​២៨​មិថុនា​​គេ​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​លំ​ដាប់​ទី​១០០​ពិភពលោក​ Lukas Rosolធ្លាក់​ចេញ​ពី​ជុំ​ទី​២​ជា​ស្ថា​ពរ ។ ណា​ដាល់​ដែល​ជា​ជើង​ឯក​ក្រប​ខណ្ឌនេះ​កាល​ពី​ឆ្នាំ​២០០៨​និង​២០១០​ បាន​ចាញ់​

លោត​ពី​លើ​ផ្ទះ​ជាន់ទី​2​តោង​មែក​ឈើ​បាក់​​ធ្លាក់រង​របួស​ធ្ងន់​

Posted: 28 Jun 2012 11:45 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បានសង្គ្រោះ
រាជធានី​ភ្នំពេញ ៖​​ ​និស្សិត​ម្នាក់​លោត​ទម្លាក់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​ទី​២​ហក់​ទៅ​តោង​មែក​ឈើ​បណ្តាល​ឱ្យ​បាក់​ធ្លាក់​​ដលើ​ដី​​​រង​របួស​ធ្ងន់​ ត្រូវ​បាន​ម្តាយ​ និង​បង​ប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ ។ ទាក់​ទិន​នឹង​ការ​លោត​​ពី​លើ​​ផ្ទះ​នេះ​​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​​ឡើយ។ ​បើ​តាម​ជន​រង​គ្រោះ​បាន​​អះ​អាង​ថា ខ្លួន​ងងឹត​មុខ​ធ្លាក់​មក​ក្រោម​ តែ​ទោះ​បី​ជា​យ៉ាង​ណា​សាក្សី​សង្ស័យ​ថា អាច​​ថ្នាំ​

ស្រវឹង​ដល់ថ្នាក់​បើក​ម៉ូតូ​ទៅ​បុក​ខឿន​​ផ្លូវ​​របួសធ្ងន់​២​នាក់

Posted: 28 Jun 2012 11:41 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​  យុវជន២​នាក់​​ស្រវឹង​​​ជោក​ជាំ​បើក​ម៉ូតូ​គុប​៥០ ពណ៌​ទឹកប៊ិច​មួយ​គ្រឿង​ក្នុង​ល្បឿនលឿនដូចហោះ​​ហើយ​រេ​ចង្កូត​ពេញ​​ផ្លូវ ក៏​ជ្រុលទៅ​បុក​ខឿន​ផ្លូវពេញ​​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើកបរ​ទាំង​ពីរខ្ទាត​ហោះ​ទៅ​បុក​នឹង​ដើមក្ងោក ​រង​របួស​ធ្ងន់​​ ត្រូវ​រថយន្ត​​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​ ។ ហេតុ​ការណ៍នេះ កើត​ឡើង​កាលពីវេលាម៉ោង​១២​យប់​​អធ្រាត្រថ្ងៃទី​២៨ ​មិថុនា 

អធិការ​​រង​ស្រុក​កែវ​សីមា គ្រប់​ទឹក​​នឹង​ការ​ដឹក​​ឈើ​ប្រណីត​ទៅ​លក់​នៅ​ច្រក​របៀង​

Posted: 28 Jun 2012 11:35 PM PDT

ខេត្ត​មណ្ឌលគិរី ៖ ​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជការ​បាន​រិះ​​គន់​ចំៗថា លោក​ទិន ស៊ីន អធិ​ការ​រង​នគរ​បាល​ស្រុក​កែវ​សីមា គឺ​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ប្រណីត​ដ៏​សកម្ម​ដែល​បាន​យក​កំណាច​និង​តួនាទី​ទៅ​បម្រើ​ដល់​ការ​រក​ស៊ី​នៅ​ក្នុង​ដែន​គ្រប់​​គ្រង​របស់​ខ្លួន ។ ប្រភព​ពី​ក្រុម​មន្ត្រី​បាន​រយា​ការណ៍​ដោយ​សម្ងាត់​ថា កន្លង​ទៅ​នេះ​លោក​អធិ​ការ​រង​​ស្រុក​កែវសីមា បាន​​ប្រមូល​ទិញ​ឈើ​ជា​ច្រើន​ចំណុច​នៅ​ក្នុង​ឃុំ​ស្រែ​ព្រះ លុះ​ប្រមូល​បាន​ច្រើន​គេ​បាន​យក​រថយន្ត​ប្រភេទ

រាជ​រដ្ឋា​ភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​

Posted: 28 Jun 2012 11:30 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ក្រសួង​កិច្ច​ការ​នារី​ បាន​រៀបចំ​សិក្ខា​សាលា​ស្តីពី​ប្រព័ន្ធ​ប្រមូល​ទិន្ន​ន័យ​ និង​ពិនិត្យ​តាម​ដាន​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​​ នៅ​សណ្ឋា​គារ​ឡឺរ៉ូ​យ៉ាល់ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ក្រោម​អធិ​បតី​ភាព​លោក​ជំទាវ​វេជ្ជ​បណ្ឌិត អុឹង កន្ថា​ផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ។

ខឹងសង្សារ​​សុំ​បែក​រត់​ចូល​ឡាន​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​

Posted: 28 Jun 2012 11:23 PM PDT

ស្រី​រូប​ស្រស់​ដែល​ខឹង​សង្សារ​រត់​ចូល​ឡាន​
រាជធានីភ្នំពេញ ៖ ​ស្រី​​​រូ​ប​ស្រស់​​ម្នាក់​ខឹង​សង្សារ​សុំ​បែក​ចូល​ក្លឹប​បញ្ចេញ​កំហឹង ដោយ​យក​ស្រា​មក​បំបាត់​ទុក លុះ​ស្រវឹង​ជោក​​ជាំចេញពី​​ក្លឹប​ព្យាយាម​រត់​ចូល​ឡាន​បម្រុង​សម្លាប់​ខ្លួន តែ​​បាន​សន្តិ​សុខ​នៅ​យាម​ក្បែរនោះ​​ជួយទាន់ កុំ​អី​ត្រូវ​​រថយន្ត​បុក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ មិថុនា ២០១២ ​នៅ​ខាង​លិច​ផ្សារ​ទំនើប​ស៊ីធីម៉ល ឆៀង​​​ហ្គារ៉ាស​សាំង​តេលា ក្នុងសង្កាត់​វាល​វង់

ជន​មិនស្គាល់​មុខ​បាញ់​សម្លាប់​បុរស​ម្នាក់​ដេក​ក្នុងអង្រឹង​សមត្ថកិច្ច​សង្ស័យ​គំនុំ​

Posted: 28 Jun 2012 11:15 PM PDT

ខេត្ត​បាត់ដំបង​ ៖ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឱ្យដឹង​​ថា​ បុរសម្នាក់​បាន​ត្រូវខ្មាន់​កាំភ្លើង​ប្រើ​ប្រាស់​កាំភ្លើង​អាកាបាញ់សម្លាប់ ក្នុងគ្រា​ដែល​គាត់​​កំពុងដេក​លក់នៅក្នុង​អង្រឹងក្រោម​ដើម​ស្វាយ​ក្បែរផ្ទះ កាល​ពីវេលា​ម៉ោង១១​និង៣០​នាទី​យប់ថ្ងៃទី​២៧ មិថុនា នៅក្នុង​ភូមិអូរ​ដា ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក​ ហើយ​សមត្ថ​កិច្ចដាក់​ការ​សង្ស័យ​​ជំហាន​ដំបូង​​ថា​អាចជា​រឿងគំនុំ ​។

​ទម្លាក់​​ស្លាក​យីហោ​មន្ទីរ​សម្រាក​ព្យាបាល​សុភមង្គល​មិន​ឱ្យ​ដំណើរ​ការ​ក្រោយ​ពី​រក​ឃើញ​កំហុស និង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​

Posted: 28 Jun 2012 11:01 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​សុភមង្គល​
ខេត្ត​សៀមរាប ៖ ​ស្លាក​យីហោ​មន្ទីរ​សម្រាក​ព្យា​បាល​សុភមង្គលអតីត​មន្ទីរពេទ្យ​ចិន​ប៉េកាំង​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ព្យាបាល​នាយ​ទាហាន​​ម្នាក់​ស្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​សមត្ថ​កិច្ច​​ចម្រុះ​ចុះទម្លាក់​​​បិទ​មិន​​ឱ្យ​ដំណើរ​ការ​ជា​ស្ថាពរ​ បន្ទាប់​ពី​ឆ្មក់​ចូល​ឆែកឆេរ​ កាល​ពី​ដើម​ខែ​ មិថុនា រក​ឃើញ​ឱសថ​ដែល​មន្ត្រី​ជំនាញ​មិន​ស្គាល់​ឈ្មោះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​វេជ្ជ​បណ្ឌិត​ឈរ​ឈ្មោះ​បាន​បោះ​បង់​ចោល​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ។

បើករថយន្តបុករបាំង​​ចែក​ទ្រូង​ផ្លូវ​​រួច​ជេរ​​ប្រមាថ​សមត្ថកិច្ច

Posted: 28 Jun 2012 11:00 PM PDT

ម្ចាស់​រថយន្ត​បង្កហេតុ
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្រៀន​​បាន​បើ​ក​រថយន្ត​​បុក​របាំង​​​ថ្ម​ចែក​ទ្រូង​​​ផ្លូវ​​បាក់​អស់​មួយ​កង់​ត្រង់​ចំណុច​ភ្លើង​ស្តុប​ទួលទំពូងស្ថិតក្នុង​សង្កាត់​​ទួល​ទំពូង​ទី​១​ខណ្ឌ​ចំការមន​ កាលពី​វេលា​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មិថុនា ។តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា​ គេបាន​​​ឃើញ​បុរស​ខាងលើ​​បើក​​រថយន្ត​​​ម៉ាក​កាមរី​​គូទ​ប៉ោង​ពណ៌ទឹក​ប៊ិច ជិះ​គ្នា​​

យុវ​តី​​វិទ្យាល័យ​​ម្នាក់​ស្លាប់ពេល​​​​​បើក​ម៉ូតូ​​បុក​​​បង្គោល​ភ្លើង​​​នៅ​កោះ​ពេជ្រ​

Posted: 28 Jun 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំ​ពេញ​​ ៖ ​យុ​វ​តី​​ជា​សិស្ស​​វិទ្យា​ល័យ​ម្នាក់​បាន​ស្លាប់​​​​​ខណៈ​ពេល​បញ្ជូន​ទៅ​​​ដល់​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត​​​ ចំណែក​ម្នាក់​​​​​របួស​​​ធ្ងន់​​ និង​ម្នាក់​ទៀត​​​របួស​ស្រាល​ ​ដោយ​សារ​​​ពួក​នាង​​ជិះ​​ម៉ូតូ​​​ទៅ លេង​​​​ទី​ក្រុង​​កោះ​ពេជ្រ​​​​​ជ្រុល​ទៅ​បុក​​​បង្គោល​ភ្លើង​​​បំ​ភ្លឺ​ផ្លូវ​​​ ។ ហេតុ​ការណ៍​​នេះ​កើ​ត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​៩​និង​​៣០​ព្រឹក​​ថ្ងៃ​ទី​​២៨ មិថុនា​ ​។ ​​

តុលាការ​កំពូល​អាមេរិកផ្តល់​​សុពលភាព​លើ​ច្បាប់ស្តីពី​​ធានារ៉ាប់រ​ង​សុខភាព​

Posted: 28 Jun 2012 09:12 PM PDT

លើកគ្នា​សំដែង​ក្តី​រីករាយ​មុខ​តុលាការ​កំពូល
តុលាការ​កំពូល​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី២៨​មិថុនា​​បាន​​ផ្តល់​សុពលភាព​ដល់​ការ​កែទម្រង់ការធានារ៉ាប់រង​ជំងឺ​ជាការ​សម្រេច​​ចិត្ត​មួយទាក់ទិន​ដល់​​ពលរដ្ឋ​អាមេរិកជា​ច្រើន​លាន​នាក់​ ដែល​គ្មាន​ការធានារ៉ាប់រង​​សុខភាព​​ ហើយ​ជាការផ្តល់នូវ​ជោគជ័យ​ដ៏ខ្ទរខ្ទារ​មួយ​សម្រាប់​​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ដែល​​កំពុង​តែធ្វើ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ដើម្បី​បន្ត​អាណត្តិ​ទី២មួយ​ទៀត ។

អាង​ខ្លួន​ជា​ប៉ូលិស​ចត​រថយន្ត​បញ្ច្រាស​អាជ្ញា​ធរ​ឃាត់​រថយន្ត​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដើម្បី​អប់រំ​

Posted: 28 Jun 2012 09:06 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​ឃាត់​រថយន្ត​ដែល​​ជិះ​បញ្ច្រាស
រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិស​ម្នាក់​ជា​អ្នក​អនុ​វត្តន៍​ច្បាប់​តែ​មិន​គោរព​ច្បាប់ ដោយ​បើក​រថយន្ត​ម៉ាក​កាមរី ពណ៌​ត្រី​ឆ្លូញ ​មួយ​គ្រឿង​មក​ឈប់​ចត​បញ្ច្រាស​នៅតាម​ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ហើយ​ចូល​ហូប​​គុយ​ទាវ​​ បណ្តាល​ឱ្យ​​​កក​ស្ទះ​ចរា​ចរណ៍​​​ត្រូវ​​អាជ្ញា​ធរ​ខណ្ឌ​ទួលគោក ចុះ​ឃាត់​រថយន្ត​​នោះ​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​​​​ដើម្បី​អប់រំ ។

​​​ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​​ និង​យក​ព័ត៌​​មាន​

Posted: 28 Jun 2012 09:06 PM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែក​និពន្ធ​ ចេះ​កែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

រថ​យន្ត​កូរ៉េ២​​តោន​កន្លះ​ចៀស​អ្នក​លក់នំ​ក្រឡាប់​​បាស់ជើង​ច្រូង

Posted: 28 Jun 2012 09:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​  រថយន្តកូរ៉េ​​ពណ៌ខៀវ​១គ្រឿង​ចំណុះ​២តោនកន្លះ បានក្រឡាប់​ប្រះខ្លួន​ដេក​នៅ​កណ្តាល​​ថ្នល់​​ជាតិលេខ៧ ​ស្ថិតក្​នុង​ភូមិ​​ទន្លេ​បិទ​លើ ឃុំ​​​ទន្លេបិទ ​ស្រុក​ត្បូងឃ្មុំ ដោយ​​ក្អួត​ចេញ​​សុទ្ធ​​​តែ​កូន​ដើម​កៅស៊ូជ្រុះ​រាយ​ប៉ាយពាស​​ពេញ​​ថ្នល់។ហេតុការណ៍នេះ បានកើតឡើង​កាល​ពីវេលាម៉ោង​៣ ​និង​៤០​នាទី​រសៀល ​ថ្ងៃទី​២៨ មិថុនា ២០១២ ​តែ​មិនបណ្តាលឱ្យ​អ្នកបើក​បរ​រង​​គ្រោះ​ថ្នាក់​ដល់​

ម៉ូតូ២គ្រឿង​បុកគ្នា​ពេញ​ទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​របួសធ្ងន់​៣នាក់

Posted: 28 Jun 2012 08:56 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ
រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូម៉ាក​វីវ៉ា ពណ៌​ខ្មៅ ​មួយគ្រឿង ​បាន​បើកបោះ​ពួយបុក​ម៉ូតូ​​​ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម​មួយគ្រឿង ក្នុង​ទិស​ដៅ បញ្ច្រាសគ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​៣​នាក់​រងរបួស​ធ្ងន់​ ត្រូវ​រថយន្ត​សង្គ្រោះ​បញ្ចូន​ទៅ​​​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ បានកើតឡើង​​កាល​ពីវេលាម៉ោង​៩ និង​៥​នាទី​យប់​ថ្ងៃទី​២៨ មិថុនា ២០១២​​នៅតាមកំណាត់ផ្លូវ​ជាតិលេខ៥ ​មុខ​

របក​គំហើញ​ថ្មីៗ​ពាក់ព័ន្ធ​​នឹង​បុរាណ​វត្ថុ​​​​នឹង​ត្រូវ​​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី៧ កក្កដា

Posted: 28 Jun 2012 08:54 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ វេលាម៉ោង៩ព្រឹកថ្ងៃ​ទី២៩ មិថុនា ២០១២នេះ នៅទីស្តីការ​ក្រសួង​ព័ត៌មានមានការរៀបចំធ្វើសន្និ​សីទសារព័ត៌​មាន​មួយស្តីពីការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវផ្នែកបុរាណវិទ្យា និងរបកគំហើញថ្មីៗ ក្រោមអធិបតី​ភាពលោករដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ខៀវ កាញា​រីទ្ធ ។ សន្និសីទកាសែតនេះ ​ធ្វើឡើងក្នុង​គោល​បំណងត្រៀមបើកសិក្ខាសាលានៅថ្ងៃទី៧ កក្កដា ​២០១២ខាងមុខ ដើម្បី

សិក្ខា​សាលា​ស្តី​ពី​ការ​ផ្ទេរ​មុខ​ងារ និង​ធន​ធាន​ឱ្យ​ទៅ​ថ្នាក់ក្រោម​ជាតិ​

Posted: 28 Jun 2012 08:45 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជធានី​ភ្នំពេញ ៖​​ ​លេខាធិការដ្ឋានគណៈ​កម្មាធិការ​ជាតិ​សម្រាប់ការ​អភិវឌ្ឍ​តាមបែប​ប្រជា​ធិបតេយ្យ(គ.ជ.អ.ប)​នៅថ្នាក់ក្រោម​ជាតិ​បាន​បើក​សិក្ខា​សាលាមួយ​កាលពីព្រឹកថ្ងៃទី២៧ ​មិថុនា ​នៅ​សណ្ឋា​គារអាំងទែរកុងទីណង់តាល់ ដើម្បីផ្សព្វ​ផ្សាយការ​អនុ​វត្ត​អនុក្រឹត្យ​ស្តីពី​ដំណើរ​​ការ​ទូទៅនៃ​ការ​ផ្ទេរមុខងារ និងធនធាន​ឲ្យទៅ​ដល់​ក្រុម​ប្រឹក្សា​រដ្ឋបាល​​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតី​ភាព​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!