Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ប្រឹក្សា​ឃុំ​​​-​​សង្កាត់​​​អាណត្តិ​ទី​​​3ជាប់​ឆ្នោត11.459​​នាក់​ ស្ត្រី​​1.938នាក់

Posted: 27 Jun 2012 01:15 AM PDT

​រាជ​ធានី​ភ្នំពេញ​​​​​​​​​ ៖ យោង​តាម​សេច​ក្តី​​ថ្លែង​ការណ៍​​របស់​សម្ព័ន្ធ​​ឃុំ​-​សង្កាត់​​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី​​២៥ មិថុនា ​​​ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​​​ឱ្យ​​ដឹងថា ​ផ្អែក​តាម​លទ្ធ​ផល​​នៃ​ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​-​សង្កាត់​​ អាណត្តិ​ទី​៣ ឱ្យ​​ដឹងថា ​សមាជិក​​ដែល​បាន​ជាប់​ឆ្នោត​​​មាន​ចំនួន​​១១​.​៤៥៩​នាក់ ​ក្នុង​នោះ​​ស្រ្តីចំនួន​​១.៩៣៨​នាក់ ​ដែល​ចំនួន​នេះ​​មាន​ការ​កើន​ឡើង​​បើ​ប្រៀប​ធៀប​​នឹង​អា​

ម្តាយ​​ចន ច័ន្ទ​​លក្ខិណា ​តវ៉ា​រឿង​អាជ្ញា​​ធរ​ខណ្ឌ​មានជ័យ ចាប់​ឡាន​ដឹក​ខ្សាច់៤​គ្រឿង (មានវីដេអូឃ្លីប)

Posted: 27 Jun 2012 01:12 AM PDT

ម្តាយ​​ចន ច័ន្ទ​​លក្ខិណា ​ឡាំប៉ា​រឿង​អាជ្ញា​​ធរ​ខណ្ឌ​មានជ័យ ចាប់​ឡាន​ដឹក​ខ្សាច់៤​គ្រឿង
រាជ​ធានីភ្នំពេញ ៖ ​ លោកស្រីវ៉ាន់​​ដានី អាយុ​៥៩​ឆ្នាំ​​ មានទីលំនៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ​​​ ត្រូវ​ជា​ម្តាយ​របស់​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​ បានឡាំប៉ា​​​នៅចំពោះ​​មុខ​លោក​ហៀក ​ចាន់លាង ​អភិបាល​​រង​ខណ្ឌ​មានជ័យ​​អំពីបញ្ហា​​​ដែល​អាជ្ញា​ធរ​មូលដ្ឋាន​ខណ្ឌ​​មានជ័យ​ចាប់​ឡាន​ដឹក​ដី​របស់​គាត់​ចំនួន៤គ្រឿង ​ដាក់​ទុក​នៅ​បរិវេណ​វត្ត​និរោធ​ សង្កាត់​​និរោធ ​ខណ្ឌ​មានជ័យ ​ធ្វើ​​ឱ្យ​ខក​ខាន​ដឹក

​ចោរ​៤​នាក់​ចូល​ប្លន់​ផ្ទះ​លក់​មាស​-ប្តូរ​ប្រាក់​កណ្តាល​ថ្ងៃ​ចែសនៅ​ក្រុង​តា​ខ្មៅ​​ យក​គ្រឿង​​អលង្ការ​ច្រើន​សន្ធឹក​សន្ធាប់​

Posted: 27 Jun 2012 01:11 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ក្រុង​​តា​ខ្មៅ, កណ្តាល ៖ ចោរ​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ស្ទើរ​គ្រប់​ដៃ​បាន​ឆ្មក់​ចូល​ប្លន់​ផ្ទះ​លក់​មាស-ប្តូរ​ប្រាក់​នៅ​ផ្សារ​តា​ខ្មៅ​ថ្មី​ប្រមូល​យក​គ្រឿង​អលង្ការ​មាស​-ប្លាទីន​ច្រើន​សន្ធឹក​សន្ធាប់​ រួច​ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់​​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ២០១២ ស្ថិត​ក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ​ក្រុង​តា​​ខ្មៅ ។

លោកទូត​អាមេរិក​​បង្ហាញ​ជំហរ​ចង់​ធ្វើ​​ជា​មិត្ត​ល្អ​​ជាមួយកម្ពុជា

Posted: 27 Jun 2012 01:04 AM PDT

លោកឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង ជួបពិភាក្សា​​ការ​ងារ ​និង​សម្តែង​ការ​គួរសម​ជាមួយ​លោកវី​លៀម​ ធូដ (Willilam E-Todd)
រាជ​ធានីភ្នំពេញ ៖ ​ លោកវីលៀម​ធូដ (William E-todd) ឯកអគ្គ​រដ្ឋទូត​អាេមរិក​​​ប្រចាំ​កម្ពុជាជួបពិភាក្សា​​ការ​ងារ ​និង​សម្តែង​ការ​គួរសម​ជាមួយ​លោកហោ ណាំហុង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​ និងសហ​ប្រតិ​បត្តិ​ការ​​អន្តរជាតិ កាលពីថ្ងៃទី​២៧ មិថុនា ​២០១២ នៅទីស្តី​ការ​ក្រសួង​​ការ​បរ​ទេស​ ។

​រយៈ​​ពេល​កន្លះ​ខែ​ឆេះ​ឡចំ​ហុយ​ដើម​កៅស៊ូ និង​កៅស៊ូក្រែប​២​កន្លែង​ខាត​បង់​ជាង​១៥​ម៉ឺន​ដុល្លារ​

Posted: 27 Jun 2012 01:02 AM PDT

ទិដ្ឋភាព​នៃ​ការ​ឆេះ​ឡ​ចំហុយ​​ដើម​​កៅស៊ូ
ខេត្ត​កំពង់​ចាម ៖ ​សិប្ប​កម្ម​ឡ​ចំហុយ​កៅស៊ូ​ក្រែប​ខ្នាត​តូច​មួយ​​កន្លែង ​ស្ថិត​នៅ​ភូមិ​អណ្តូង​ស្វាយ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់ ដោយ​មាន​ផ្សែង​ឆេះ​ហុយ​ខ្មួល​ខ្មាញ់​នៅ​លើ​អាកាស បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​រហូត​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង​​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ កាល​ពី​វេលា​ម៉ោង​​៧​និង​៤០នាទី​ព្រឹក​​ថ្ងៃទី​២៦ មិថុនា ២០១២ តែសំណាងល្អ​មិន​មាន​កម្ម​ករ​ណា​ម្នាក់​រង​របួស ឬ​បាត់​បង់​អាយុ​ជីវិត​នោះ​ទេ ។ ប៉ុន្តែ​​គ្រោះ​មហន្ត​រាយ​

ប្អូន​​ប្រុស​ចាក់​បង​ប្រុស​បង្កើត​​​ចំនួន​4កាំ​បិត​​របួស​​ធ្ងន់

Posted: 27 Jun 2012 01:00 AM PDT

ជនរ​ងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
​ក្រុង​ប៉ោយ​ប៉ែត​​ ៖ បុរស​ម្នាក់​​បាន​ត្រូវ​ប្អូន​​បង្កើត​​ចាក់​ចំនួន​​​៤​​កាំ​បិត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​កាល​ពី​​វេ​លាម៉ោង​​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​​២៥ មិថុនា ​នៅ​ភូមិ​​ប៉ោយ​ប៉ែត​ ​សង្កាត់​​ប៉ោយ​ប៉ែត​ ដែល​តាម​ក្រុម​គ្រួ​សារ​​​ប្រាប់​ថា បញ្ហា​​ខាង​លើ​អាច​បណ្តាល​មក​ពី​ជន​​ដៃ​ដល់​​ជា​ប្អូន​ ជា​មនុស្ស​ញៀន​ថ្នាំ​​ញៀន ។

រថយន្ត​​ឡិចស៊ីស​​​បុក​ម៉ូតូ​​ស្លាប់1 របួស1ឃាត់ខ្លួនអ្នកបើក

Posted: 27 Jun 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖រថយន្តម៉ាកឡិចស៊ីស របស់ថៅកែនំ បានបុកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី​២០០៧ ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាល​ឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់​មន្ទីរ​ពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ ។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាល​ពីវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១២ នៅតាមមហាវិថីសេនាប្រមុខគីម អ៊ីលស៊ុង កែងផ្លូវលេខ៥៦៦ ខាងត្បូងសាលា

លោក​​អា​សាដៈ ស៊ីរី​​ស្ថិត​ក្នុង​សភាព​ការណ៍​សង្គ្រាម​ពិត​ប្រាកដ

Posted: 27 Jun 2012 12:40 AM PDT

ពួកអ្នកសង្កេតការណ៍អ.ស.ប ដែល​​​ស្ថិតនៅស៊ីរី
យោងតាមទីភ្នាក់ងារព័ត៌​មាន​ផ្លូវការស៊ីរី​SANA​ថា ប្រធានា​ធិបតី​ស៊ីរី​លោក​​បាចា​​អាល់​អាសាដ ដែលប្រឈមមុខចាប់​តាំងពីជាង​១៥ខែ​មក​ហើយ​ចំពោះ​ការ​បះបោរ​របស់​ប្រជាជន​ហើយ​បង្ក្រាប​ក្នុងថ្លុកឈាមនោះអះអាងកាលពី​ថ្ងៃទី២៦មិថុនាថា​ប្រទេស​របស់​លោករស់ក្នុង​សភាពការណ៍​នៃសង្គ្រាមដ៏ពិតប្រាកដមួយ ក៏ប៉ុន្តែលោកអះអាងពីការប្តេជ្ញាចិត្ត​​យកឈ្នះ​​​សង្គ្រាម​នោះ ។​

ទណ្ឌកម្ម​​របស់​សហភាព​អឺរ៉ុប​​លើ​ប្រេងកាតអុីរ៉ង់បំផ្លាញផល​ប្រយោជន៍ពួកអឺរ៉ុប

Posted: 27 Jun 2012 12:38 AM PDT

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អុីរ៉ង
អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក​រ៉ាមីន មេហ៍ម៉ានប៉ារ៉ាស្តថ្លែងកាលពីថ្ងៃទី២៦​មិថុនាថា ការ​​សម្រេចចិត្ត​​​របស់​សហភាព​អឺរ៉ុប​ដាក់ការហ៊ុមព័ទ្ធ​លើ​ការនាំចេញប្រេងអុីរ៉ង់នឹង​បំផ្លាញ​​ផលប្រយោជន៍​របស់បណ្តាប្រទេស​​ជា​សមាជិក​​សហភាពអឺរ៉ុប​វិញទេ ។​ អ្នកនាំពាក្យ​​រូបនេះ​ថ្លែងថា ឥរិយាបថ​ជាឯកតោភាគីនិងពុំទំនងរបស់សហភាពអឺរ៉ុប​ដែល​បាន​សម្រេចដាក់ទណ្ឌកម្ម​លើប្រេង​កាត​

​រថយន្ត​រ៉ង់​រ៉ូ​វែ​ស៊ី​ញ៉ូ​បត់​មិន​ផុត​ទៅ​ប៉ះ​រថយន្ត​ហាយឡែន​ឌ័រ

Posted: 27 Jun 2012 12:36 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ជិះ​​រថយន្ត​ម៉ាក​រ៉ង់រ៉ូវែ ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ ហើយ​វ៉ា​រថយន្ត​ហាយឡែន​ឌ័រ តែ​វ៉ា​មិន​ផុត​​ក៏​ទៅ​ប៉ះចំពី​មុខរថយន្ត​ហាយឡែនឌ័រ បណ្តាល​​ឱ្យ​ក្រពឹត​​កាង​ខាង​មុខ​​ផ្នែក​ខាង​ស្តាំ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៦ មិថុនា ២០១២ ​ត្រង់ចំណុច​ស្តុប​រង្វង់​មូល​​អាង​ទឹក​ស្តាត​អូរឡាំពិក ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក។

Sampdoria​ គ្រោង​ឱ្យ​លោក​បេនី​តេស​​ ធ្វើ​ជា​គ្រូបង្វឹក​

Posted: 27 Jun 2012 12:34 AM PDT

លោក​ចូ​សេប​ប៉េ​​ ឡាគី​នី​ អតីត​គ្រូបង្វឹក​
ទីភ្នាក់ងារ​ព័ត៌​មាន​ដឹសាន់​របស់​អង់គ្លេស​បង្ហើប​ឱ្យដឹងថា​ លោក​រ៉ា​ហ្វាអេល ​បេនី​តេស​ អតីត​គ្រូបង្វឹក​ក្លឹប​ហង្ស​ក្រហម​Liverpool ដែល​គ្មាន​ការងារ​តាំងពី​ឆ្នាំ​២០១០​ ​មានតម្រុយ​ថា​ នឹង​បាន​ដឹក​នាំ​ក្លឹប​ Sampdoria ជាក្លឹប​ថ្មី​ទើប​រំកិល​ឡើងទៅ​លេង​ក្នុងក្របខណ្ឌ​ Calcio SerieA​អីុតាលី​ ​ចំណែក​លោក​រីកាដូ​ ហ្គារ៉ូ​ណេ​​ម្ចាស់​ក្លឹប​បាន​ទទួល​ស្គាល់​ថា​ កំពុង​ធ្វើ​ការ​ចរចា​ ។

គ្រូបង្វឹកក្រុម​​អាល្លឺ​ម៉ង់​ច្រាន​ចោល​ព័ត៌​មាន​ថា លោក​ចង់​សង​សឹក​អីុតាលី​ តែ​បង្ហាញ​ពី​បំណង​ចង់​នាំ​យក​ពាន​យូរ៉ូ​ ឆ្នាំ​២០១២ មក​ឱ្យ​អាល្លឺម៉ង់

Posted: 27 Jun 2012 12:31 AM PDT

គ្រូបង្វឹកក្រុម​​អាល្លឺ​ម៉ង់
យោង​ទៅ​តាម​ប្រភ​ពព័ត៌​មាន ​អេស៊ី​វ័ន ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី ​២៧ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​​ថា លោក​ Joachim Loew គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​បដិ​សេធ​​​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​ថា លោក​មាន​មហិច្ឆតា​សង​សឹក​ក្រុម​អសុរី អីុតាលី បន្ទាប់​ពី​ក្រុម​នេះ​បាន​បំ​បាក់​ក្រុម​អាល្លឺ​ម៉ង់​ ​ដោយ​លទ្ធ​ផល ​2-0 កាល​ពី​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០០៦ ក្នុង​វគ្គ​ពាក់​កណ្តាល​

រថយន្ត​ដឹក​ឥដ្ឋ​​ក្រឡាប់​​​ផ្ងា​រជើង​​កណ្តា​លថ្ងៃ​ត្រង់​ពេល​គេច​​រថយន្ត​កូរ៉េ​

Posted: 27 Jun 2012 12:30 AM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ព្រះ​សី​ហនុ​ ៖ ភាព​​តក់​ស្លុត​​មួ​យ​បាន​កើត​ឡើង​​​ខណៈ​ពេល​​​មនុស្ស​​ម្នា​ដែលកំពុ​ង​​ធ្វើ​​ដំណើរ​​​ឃើញ​​រថយន្ត​ដឹក​ឥដ្ឋ​​ធុន​ធ្ងន់​​​ដែល​​​​គេច​រថយន្ត​​ដឹក​អ្នក​​ដំណើរ​​​ក៏បាន​ជ្រុល​​ចង្កូត​​ទៅ​បុក​​បង្គោល​​ភ្លើង​​​ដាច់​​ជា​ពីរ​​ ជា​បី​​​កំណាត់​ បន្ទាប់​មក​​ក្រឡាប់​ផ្ងា​រជើង​​​ ឯ​កម្ម​ករ​​ចំនួន​​​៣នាក់​​​នៅ​លើ​រថយន្ត​​​បាន​ត្រូវ​​ឥដ្ឋ​​​ចាក់​សង្កត់​ពី​លើ​​រង​របួស​យ៉ាង​ដំណំ​​ ។

វាយ​ចាញ់​គេ​ទៅ​នាំ​បក្ស​​ពួក​មក​សង​សឹក​ដូច​មក​ចូល​ស៊ង​សមត្ថ​កិច្ច​​ក្របួច​បាន​៥​នាក់​យក​មក​ដុសក្អែល​

Posted: 27 Jun 2012 12:28 AM PDT

​សម​ត្ថកិច្ច​ឃាត់​ក្រុម​ក្មេង​ពាល​​យក​មក​ដុស​ក្អែល​
ខេត្ត​​បាត់​ដំបង​ ៖ ​កម្លាំង​បង្ក្រាប​​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​ចាប់​​ឃាត់​ខ្លួន​ក្រុម​ក្មេង​ពាល​ចំនួន​៥​នាក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ មិថុនា ​នៅ​ចំណុច​​ភូមិ​ទួល​តា​ឯក ​សង្កាត់​ទួល​តាឯក ​ក្រុង​បាត់​ដំបង បន្ទាប់​ពី​ក្រុម​នេះ លើក​គ្នា​ជា​ថ្មី​បម្រុង​ទៅ​សង​សឹក​ជា​មួយ​គូបក្ស​ដិបក្ស​​ដែល​ពួ​ក​ខ្លួន​វាយ​ចាញ់​មុននេះបន្តិច ។ ប៉ុន្តែ​ការ​លើក​​គ្នា​ទៅ​សង​សឹក​ជា​ថ្មី​នេះ ដូច​នាំគ្នា​ទៅ​ចូល​ស៊ង​សមត្ថ​កិច្ច​ ខណៈ​ភាគី​ម្ខាង​​ឆ្លាត​​ដាក់​មេ​ប្រូច​បាត់​​អស់ ។

​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​បាល់​ទាត់​យូ​ហ្វា​ពិន័យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ជាង​បី​ម៉ឺន​​​​​ដុល្លារសហរដ្ឋ​អាមេរិក

Posted: 27 Jun 2012 12:28 AM PDT

​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​បាល់​ទាត់​យូ​ហ្វា​ពិន័យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ជាង​បី​ម៉ឺន​​​​​ដុល្លារសហរដ្ឋ​អាមេរិក
យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ពីស៊ី អិន ​អិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៧ មិថុនា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​បាល់​ទាត់​យូហ្វា​បាន​សម្រេច​​ពិន័យ​​ក្រុម​ជាម្រើស​ជាតិ​អាល្លឺម៉ង​់ចំនួន​​​៣១.០០០ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ពី​បទ​អ្នក​គាំ​ទ្រ​របស់​ប្រទេស​​នេះ​បាន​កាន់​ទង់​ជាតិ​ និង​បដា​ដែល​មាន​សរសេរ​អក្សរ​ Neo Nazi ក្នុង​អំឡុង​ចូល​ទស្សនា​ការ​ប្រកួត​​បាល់​ទាត់យូរ៉ូ​ ឆ្នាំ​២០១២ ។

កម្ម​វិធី​​ចាប់​ឆ្នោត​​​ផ្សង​​សំណាង​​​ជូន​ដល់​​​អតិ​ថិ​ជន​​​ផ្សារ​​បឹង​​ត្របែក​ផ្លាហ្សា

Posted: 27 Jun 2012 12:15 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ចាប់​រង្វាន់
រាជធានីភ្នំពេញ ៖ ដើម្បី​​ថ្លែង​​អំណរ​គុណ​​​ និង​លើក​​​​​​ទឹក​ចិត្ត​​​​ដល់​អតិ​ថិ​ជន​​​ ផ្សារ​បឹង​ត្របែក​ផ្លាហ្សា បាន​រៀប​ចំ​​​កម្ម​វិធី​​​ចាប់​ឆ្នោត​ផ្សង​សំណាង​​ រង្វាន់​​ម៉ូតូ​យ៉ាម៉ាហាហ្វ៊ី​ណូ​ ១​រង្វាន់​​ និង​រង្វាន់​​​ជា​ច្រើន​​​សន្ធឹក​សន្ធាប់​​ទៀត​ ដែល​មាន​​​ការ​ផ្សាយ​​បន្ត​ផ្ទាល់​​ក្នុង​កម្ម​វិធី​​​​ តារា​មាស​​តន្ត្រី​ តាមរយៈ​​កញ្ចក់​ទូរ​​ទស្សន៍​អប​្ស​រា​​ ដែល​ផ្សាយ​​ចេញ​ពី​​ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​​ ។

ជិះ​ម៉ូតូ​ផ្លូវ​បញ្ច្រាស​បុក​រថយន្ត​ឡិចស៊ីស RX300 បើក​​បរ​ដោយ​ជន​ជាតិ​ចិន​បែក​កង់​មុខ​ខាង​ឆ្វេង​

Posted: 27 Jun 2012 12:04 AM PDT

រថយន្ត​ឡិចស៊ីស​ដែល​ជិះ​បញ្ច្រាស​ហើយ​បែក​កង់​
រាជធានីភ្នំពេញ ៖ ​ជិះ​ម៉ូតូ​ផ្លូវ​​បញ្ច្រាស​បុក​រថយន្ត​ឡិចស៊ីស RX300 ​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ លុះ​ពេល​បុក​ហើយ​នាំ​គ្នា​បើក​រត់​បាត់​ទាំង​រថយន្ត និង​​ម៉ូតូ ។ ​ដោយ​ឡែក​រថយន្ត​ជន​ជាតិ​ចិន​បើក​បាន​បន្តិច ទើប​ដឹង​ថា រថយន្ត​បែក​កង់​​មុខ​ខាង​ឆ្វេង​ក៏​ឈប់​ដោះ​ដូរ​កង់​ទាំង​យប់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​

ក្រុម​ហ៊ុន​ តាំង​ ងួន​ងួន ​ចាប់​ឆ្នោត​​ផ្តល់​រង្វាន់​​ជូន​អតិថិជន​ Perfect Care

Posted: 27 Jun 2012 12:00 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ចាប់​​រង្វាន់
រាជ​ធានី​ភ្នំពេញ​​​​​​ ៖ នៅ​ក្នុង​​កម្ម​វិធី​​ផ្សាយ​ផ្ទាល់​​ប្រជុំ​តារា​តន្ត្រី​​នៅ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​​ កាល​ពី​ថ្ងៃ​ទី​​២៤ មិថុនា ​ក្រុម​ហ៊ុន​​ តាំង​ ងួន​ងួន​ បាន​រៀប​ចំ​​​ពិធី​​ចាប់​ឆ្នោត​ដើម្បី​ផ្តល់​​​​​រង្វាន់​ជូន​​អតិថិ​ជន​​ដែល​​និយម​​​ប្រើ​ប្រាស់​​ផលិត​ផល​ ​Perfect Care​​ ដែល​រង្វាន់​​​ទាំង​នោះ​​មាន​ដូច​ជា ម៉ូតូ​​​​Dream Fi ​​១​​គ្រឿង ​និង​ទូរទស្សន៍​​Sony LCD ចំនួន​​៣​គ្រឿង ។

ស្ត្រី​មេ​ម៉ាយ​​ក្មេង​​​ធ្វើ​កម្មករ​​សំណង់​កូន​លេង​ដែក​​កេះ​ឆេះ​​ផ្ទះ​ហ្មត់

Posted: 26 Jun 2012 11:45 PM PDT

ផ្ទះ​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​អគ្គី​លេប​​ត្របាក់​ខ្ទេច​
ខេត្ត​ពោធិ៍​សាត់​ ៖ ស្ត្រី​មេ​ម៉ាយ​​កូន​​៣ម្នាក់​ ដោយ​សាររវល់​​ទៅ​ធ្វើ​កម្មករ​សំណង់​​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​កូន​ ស្រាប់​តែ​​​​កូន​នៅ​ផ្ទះ​​នាំ​គ្នា​លេង​ដែក​កេះ​ឆេះ​ផ្ទះ​​អស់​​គ្មាន​សេស​សល់​អ្វី​ឡើយ ។ ហេតុការណ៍​គ្រោះ​អគ្គិ​ភ័យ​នេះ​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២៣ មិថុនា ២០១២ ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ នៅ​ភូមិ​​ទួល​ក្រួស​​ ​​សង្កាត់​ចំរើន​ផល​ ក្រុង​​ពោធិ៍​សាត់ ។

បើក​ការ​ដ្ឋាន​សាង​សង់​អគារ​មជ្ឈ​មណ្ឌល​​វិទ្យា​សាស្ត្រ​​​ប្រព័ន្ធ​​​ប្រសាទ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

Posted: 26 Jun 2012 11:37 PM PDT

ទិដ្ឋភាព​ក្នុង​ពិធី​បើក​ការ​សាង​សង់​អគារ​មជ្ឈមណ្ឌល​
រាជធានីភ្នំពេញ ៖ ​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិបាល​​អម​ដំណើរ​​ដោយ​លោក​សាស្ត្រា​ចារ្យ​ ​ឈាង ​រ៉ា ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​ជា​អគ្គ​នាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​​ប្រចាំ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រម​ទាំង​​រដ្ឋ​លេខា​ធិការ​ វេជ្ជ​បណ្ឌិត និងមន្ត្រី​រាជ​ការ​បុគ្គ​លិក​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចូល​រួម​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​មជ្ឈ​មណ្ឌល​​វិទ្យា​សាស្ត្រ​​ប្រព័ន្ធ​​ប្រសាទ និង​សម្ពោធ​​អគារ​ជួស​ជុល​ថ្មី​

ជិះ​ម៉ូតូលឿនបុក​​រថយន្ត​ឡិចស៊ីសបាក់ជើងម្ខាង​

Posted: 26 Jun 2012 11:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់របួសបាក់​ជើងស្តាំនិងម្នាក់ទៀតរលាត់ដៃជើង ខណៈពេលជិះម៉ូតូលឿនពេកទៅបុករថយន្តឡិចស៊ីស RX-300 ​បើក​បរដោយជនជាតិ​ចិននៅវេលាម៉ោង​៧និង៤០នាទីយប់ថ្ងៃទី២៥ មិថុនា នៅចំណុចផ្លូវ លេខ២៥៧ កែងផ្លូវលេខ១៥០ ជិតភោជនីយ​ដ្ឋានចក្រវាឡ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក ។

គោ ​39​ក្បាល​ ស៊ី​ត្រួយ​ដំឡូង​មី​គេ​បាញ់​​ថំ្នា​ពុល​ងាប់​ ​12​ក្បាល​សង្គ្រោះ​​បាន​​ 27​ក្បាល​

Posted: 26 Jun 2012 11:15 PM PDT

ខេត្តបន្ទាយមានជ័យ​​ ៖ យ៉ាងហោច​ណាស់​​មាន​គោ​ចំនួន១២​ក្បាលបាន​ងាប់ ​និង​២៧​ក្បាល​ទៀត ត្រូវបាន​សង្គ្រោះ​ទាន់ពេល​ ដោយ​សារ​គោទាំង​នោះ​ ​ស៊ី​ត្រួយ​ដំឡូង​មី ដែល​គេ​បាញ់​​ថ្នាំ​នៅក្នុង​ចម្ការ​​ភូមិចំនួន​២គឺ ភូមិស្រះ​ជ្រៃ​និង​ភូមិ​បន្ទាយ​ឆ្មារលិច ឃុំបន្ទាយ​ឆ្មារ ស្រុកថ្ម​ពួក ​កាលពីល្ងាច​ថ្ងៃទី២៤​ មិថុនា ឆ្នាំ​២០១២ ។ ក្រោយពីមាន​ហេតុការណ៍​នេះ​កើត​ឡើង​ នៅ​ព្រឹកថ្ងៃ​ទី​២៥ មិថុនា ​គេ​​ឃើញ​មន្ត្រី​បសុពេទ្យ​ខេត្ត និង​មន្ត្រី​បសុពេទ្យ​ភូមិ(ពេទ្យ​សត្វប្រចាំ​ភូមិ)​ ចុះ​​​ទៅដល់​ភូមិ​ខាងលើ​

​​​ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​​ និង​យក​ព័ត៌​​មាន​

Posted: 26 Jun 2012 11:09 PM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែក​និពន្ធ​ ចេះ​កែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ មិថុនា ២០១២

Posted: 26 Jun 2012 11:07 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៧ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ម៉ូតូស្មាសបើក​បុក​ម៉ូតូ​វ៉េវ​របួស​ស្រាល​4នាក់

Posted: 26 Jun 2012 11:00 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ស្មាស ពណ៌​ខ្មៅ មួយ​គ្រឿងបាន​បើក​​យ៉ាង​លឿន ហើយ​ព្យាយាម បើក​វ៉ា​ម៉ូតូ​​ទៅ​​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​វ៉េវ ​ពណ៌​ខ្មៅ មួយគ្រឿង ​បើក​បរ​ដោយ​បុរស​ម្នាក់ ​ដែល​កំពុង​បើក​បញ្រ្ចាស​ទិសគ្នាចំពីមុខ​ពេញ​ទំហឹង​ តែ​មិន​រង​របួស​​ធ្ងន់​ទេ ដោយ​អ្នក​ទាំង​៤​​​បាន​រង​របួស​​រលាត់​ដៃ​ជើង​តិច​តួច ។ ។ ហេតុ​ការណ៍នេះ បានកើត​ឡើង​​​​កាល​ពី​​​វេលាម៉ោង ​៩និង​៤៥នាទី​យប់​ថ្ងៃទី​២៤ មិថុនា ​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ។

នារី​ម្នាក់​​ចរន្ត​អគ្គិសនី​​​​ឆ្លង​តាម​ក្បាល​​មី​​ក្រូ​​ហ្វូន​​ឆក់​ស្លាប់​

Posted: 26 Jun 2012 09:15 PM PDT

នារី​រងគ្រោះ​ត្រូវ​ចរន្ត​ឆក់​ស្លាប់​
ខេត្ត​កំពត​​​​​​​​ ៖ យុវនារី​ម្នាក់​បាន​​ត្រូវ​ចរន្ត​​អគ្គិ​សនី​​ឆក់​ស្លាប់​​​ ​ខណៈ​ពេល​កាន់​មី​​​ក្រូ​​ហ្វូន​​​បម្រុង​​​ច្រៀង​​ខារ៉ា​អូខេ​​លេង​នៅ​ក្នុង​​ផ្ទះ​​របស់​ខ្លួន​ ​កាល​ពី​​វេលា​​​ម៉ោង​​៨​និង​​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​​២៥ មិថុនា​ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​​ទង​ខាង​ជើង​ ស្រុក​កំពង់​ត្រាច ។ លោក​​អ៊ា ស៊ី​ថា ​អាយុ​៥៤​ឆ្នាំ ​​ជា​ឪពុក​​ឱ្យ​​ដឹង​ថា​ កូន​ស្រី​​គាត់​ដែល​​ស្លាប់​នេះ​ឈ្មោះ​អ៊ា ឌី​ណា អាយុ​​២៤​​ឆ្នាំ​ នៅ​ព្រឹក​​កើត​ហេតុ​ រូប​គាត់​​បាន​ដឹក​គោ​​ទៅ​ចង​​នៅ​ក្រោយ​​ផ្ទះ​

រាជ​ទាយាទ​ជប៉ុន​យាង​មក​ដល់​កម្ពុជា​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ

Posted: 26 Jun 2012 09:07 PM PDT

រាជ​ធានីភ្នំពេញ ៖ ក្នុងដំណើរបំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ព្រះ​អង្គ​ម្ចាស់រាជទាយាទ ណារុហ៊ីតូ នៃព្រះរា​ជាណា​ចក្រ​ជប៉ុន បានមកដល់ព្រលានយន្តហោះអន្តរ​ជាតិភ្នំពេញហើយ កាលពីវេលាម៉ោង៩​និង​៥០នាទីព្រឹក ថ្ងៃទី២៧ មិថុនា ២០១២នេះ ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជាបានបញ្ជាក់ឲ្យដឹងថា ដំណើរ​ទស្សនកិច្ចរបស់​ព្រះ​អង្គ​

ផ្លូវ​​ថ្នល់​ជាតិ​លេខ​១៣ កំពុង​រង​ការ​ខូច​ខាត​ដោយ​សារ​​រថយន្ត​ដឹក​ទំនិញ​

Posted: 26 Jun 2012 09:07 PM PDT

ផ្លូវ​​ថ្នល់​ជាតិ​លេខ​១៣ ដែល​កំពុង​រង​ការ​ខូច​ខាត
ខេត្ត​ស្វាយរៀង ៖ ​ផ្លូវ​ថ្នល់​ជាតិ​លេខ​១៣ ចាប់​ពី​ឃុំ​ជ្រុង​ពពែល ស្រុក​រំដួល និង​ភូមិ​ហង្ស ភូមិ​កំពង់​ត្រាច ឃុំ​កំពង់​ត្រាច ស្រុក​រមាស​ហែក កំពុង​​រង​ការ​ខូច​ខាត​ទាំង​ស្រុង ដែល​បណ្តាល​មក​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​​ធំ​បំផ្លិច​បំផ្លាញ​ដោយ​​​ពុំ​ទាន់​​ឃើញ​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​​អើពើ និង​ធ្វើ​អន្តរា​គមន៍​​ឡើយ ។ បើ​តាម​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ​១៣ នេះ​ត្រូវ​ឈ្មួញ​ដឹក​ស្រូវ និង​​ដឹក​ដំឡូង​មី​ប្រើ​ប្រាស់​​រថយន្ត​​ធុន​ធំ​យីឌុប​ចំណុះ​ចាប់​ពី​២៥​តោន​ទៅ​៣០​

ឡិច​ស៊ីស​​បត់​បុក​រ៉ឺ​ម៉ក​ម៉ូតូ​វេ​រទៅ​ទទឹង​ផ្លូវ​​សង​40​ដុល្លារ​

Posted: 26 Jun 2012 09:00 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ​ ៖ រថយន្ត​ឡិច​ស៊ីស​កូន​កាត់​មួយ​គ្រឿង​​បត់​បុក​រ៉ឺ​ម៉ក​ម៉ូតូ បណ្តាល​ឱ្យ​​វៀច​ក​ម៉ូតូ​វេ​រទៅ​ទទឹង​ផ្លូវ​ តែ​សំណាង​ល្អ​អ្នក​បើក​រ៉ឺ​ម៉ក​​មិន​រង​របួស​​​ធ្ងន់ ។ ​ហេតុ​ការណ៍​​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​​៥​នាទី​យប់​ថ្ងៃ​ទី​២៤ មិថុនា ​តាម​ផ្លូវ​លេខ​​៣១០ ​ទល់​មុខ​ស្កាយ​​ម៉ា​ស្សា ក្នុង​សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន​។ ​អ្នក​​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ ទេស ​ម៉ាប់ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គាត់​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ពី​កើត​

ដល់​ផ្លូវ​កែង​ដណ្តើម​គ្នា​ទៅ​មុន​រៀង​ខ្លួន បណ្តាល​ឱ្យ​បុក​គ្នា​ស្ទះ​ចរា​ចរ​កន្លះ​ម៉ោង​

Posted: 26 Jun 2012 08:46 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត និង​ម៉ូតូ​ដណ្តើម​គ្នា​ទៅ​​មុន​នៅ​ចំណុច​ផ្លូវ​កែង​ បណ្តាល​ឱ្យ​បុក​​គ្នា​ដួល​រលាត់​ដៃ​ជើង​តិច​តួច តែ​បង្ក​ការ​កក​ស្ទះ​​ចរា​ចរ​កន្លះ​ម៉ោង​ដោយ​សារ​អ្នក​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​ចោម​​រោម​​មើល ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹកថ្ងៃទី​២៥ មិថុនា លើ​កំណាត់ផ្លូវ​១០៥ កែង​ផ្លូវ​លេខ​៤២៨ ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!