Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ មិថុនា ២០១២

Posted: 26 Jun 2012 12:31 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៦ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា 

រថយន្ត​​​ដឹក​គ្រឿង​សំណង់​លើស​ចំណុះ​ឡើង​ស្ពាន​​​មិនរួច​គាំង​ម៉ាស៊ីន​

Posted: 26 Jun 2012 12:30 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ
ខេត្ត​បាត់​ដំបង​ ៖ ​​រថយន្ត​សណ្ដោង​មួយ​គ្រឿង​​ដែល​​គេ​សង្ស័យ​ថា​ ផ្ទុកលើស​ចំណុះបាន​រលត់​ម៉ាស៊ីន​ជាប់គាំង​ទៅមុខលែង​រួច​ ខណៈ​​ប្រឹង​​​ឡើង​​ជិតដល់​ពាក់​កណ្ដាល​ស្ពាន​ថ្ម​ថ្មី​លើ​​ផ្លូវ​ជាតិ​​​លេខ​៥ ​ឆ្លង​កាត់ស្ទឹង​សង្កែនៅ​ចំ​កណ្ដាល​ក្រុងបាត់​ដំបង ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​​​ថ្ងៃទី​២៥ មិថុនា​ ហើយ​​ធ្វើឲ្យ​មានការ​កក​ស្ទះ​​ចរាចរណ៍​​ជា​ច្រើន​ម៉ោង​​ ​។រថយន្ត​ផ្លាដឺហ្វម​នោះ​​ មិន​ស្គាល់ឈ្មោះ​

សា​រ៉ា​ប៉ូ​វ៉ា និង​លី​ណា ឈ្នះ​ជុំ​ទី​1​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ធំ Wimbledon ខណៈនាងវេនីស ត្រូវហាលអាវ

Posted: 26 Jun 2012 12:27 AM PDT

នាង​សារ៉ា​ប៉ូ​វ៉ា​
កីឡា​កា​រិ​នី​​រុ​ស្ស៊ី​​ម៉ា​​រី​​យ៉ា​ សា​រ៉ា​​ប៉ូ​​វ៉ា​​​និង​​កីឡា ការិនី​ចិន​លី​ណា ​សម្រេច​បាន​នូវ​ជោគ​ជ័យ​របស់​ខ្លួន​១​ជំ​ហាន​នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ Wimbledonប្រ​ចាំឆ្នាំ​ ២០១២​​ ក្រោយ​ពី​​ពួក​គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៥​មិថុនា​កន្លង​មក​នេះ ។ ដោយ​ឡែក​សម្រាប់​កីឡាការិនី​អា​មេរិក​វេនីស វី​លៀម​ ត្រូវ​ហាល​អាវ​ទាំង​ជុំ​បើក​ឆាក​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​

បាញ់​​ប្រហារ​​​នៅ​ព្រ​លាន​យន្ត​ហោះ​ក្រុង​ម៉ិច​ស៊ី​កូ​ស្លាប់​ប៉ូលិស​២​នាក់

Posted: 26 Jun 2012 12:24 AM PDT

ប៉ូលិស​​ព័ទ្ធ​​កន្លែង​មានការ​បាញ់​ប្រហារ
ប៉ូលិស​២នាក់​បាន​ត្រូវស្លាប់កាលពីថ្ងៃទី​២៥ មិថុនា​​នៅព្រលាន​យន្ត​ហោះ​ក្រុង​ម៉ិចស៊ីកូក្នុងការ​បាញ់ប្រហារមួយដែលបង្កភាព​ចលាចលក្នុង​ចំណោម​ពួកអ្នកដំណើរហើយបង្ហាញពីអំពើ​ហិង្សា​រាត​ត្បាត​ក្នុងប្រទេសម៉ិចស៊ិក​ ។​ លោក​ JORGE GOMEZ អ្នក​នាំពាក្យ​របស់ព្រលាន​យន្ត​ហោះ​ថ្លែង​ប្រាប់ទូរទស្សន៍​ MILENIO TELEVISION ​ថា​​ការបាញ់​ប្រហារ​

យន្ត​ហោះតួកគីទី២រងការបាញ់ប្រហាររបស់ស៊ីរី

Posted: 26 Jun 2012 12:23 AM PDT

យន្តហោះ​ជួយសង្គ្រោះក្នុង​សមុទ្ររបស់​តួកគី​​មួយគ្រឿងបានរងការបាញ់ប្រហាររបស់​​ស៊ីរី​ពេល​ហោះ​​ហើរ​តាម​រុករកពួកអ្នកបើក​យន្តហោះ​​ប្រយុទ្ធតួកគីដែលត្រូវ​ស៊ីរី​បាញ់​ធ្លាក់​កាលពី​​​ថ្ងៃទី២២​មិថុនាកន្លងមកនេះ។​លោកBULENT ARINC ឧបនាយក​រដ្ឋ​មន្ត្រី​​តួកគី​អះអាង​កាលពីថ្ងៃទី២៥មិថុនាថា​យន្ត​ហោះ​ជួយសង្គ្រោះ​ក្នុង​សមុទ្រមួយ​គ្រឿង​របស់តួកគីបានរងការបាញ់ប្រហាររបស់​ស៊ីរី​

កូរ៉ូឡា​បែក​កង់​ជ្រុល​ចង្កូត​ទៅ​ត្របាក់​ដើម​ត្របែក​ព្រៃ

Posted: 26 Jun 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌​ខ្មៅ មួយ​គ្រឿង បើក​​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនីវង្ស ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង បាន​បែក​កង់​ខាង​ស្តាំ បណ្តាល​ឱ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ត្របាក់​​ដើម​ត្របែក​ព្រៃ​បាក់​ដួល​រាប​ដល់​​​​ដី​កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​​ថ្ងៃទី​២៥ មិថុនា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ម៉ូតូ​សណ្តោង​រទេះ​លក់​មី​ឆា​ដាច់​ប៊ូឡុង​ទាញ​ធ្លាក់​ចូល​ប្រឡាយ​

Posted: 26 Jun 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូ​សណ្តោង​រទេះ​លក់​មី​ឆា​មួយ​គ្រឿង​ ខណៈ​ពេល​កំពុង​បើក​​​លឿន​ស្រាប់​​តែ​ដាច់​ប៊ូឡុង​មួយ​ធ្វើ​ឱ្យ​រទេះ​​ញែក​ចេញ​ពី​ម៉ូតូ​​ ​​រួច​​​ទាញ​ទម្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ​ប៉ុន្តែ​​​ពី​រនាក់​ប្តី​-ប្រពន្ធ​ដែល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​នោះ​ដែរ​មិន​​​រង​របួស​​ឡើយ ។

កីឡា​ករ​គ្រី​ស្ទៀន រ៉ូណាល់​ដូ ឬ​ ម៉ារីយូ ហ្គោ​មេស ជា​អ្នក​ពាក់​ស្បែក​ជើង​មាស ​យូរ៉ូ​​ឆ្នាំ​២០១២ ?

Posted: 25 Jun 2012 11:53 PM PDT

កីឡា​ករ​គ្រី​ស្ទៀន រ៉ូណាល់​ដូ
រហូត​ម​ក​ដល់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​យូរ៉ូ​ឆ្នាំ​២០១២ មាន​កីឡា​ករ​​២​រូប​ដែល​កំពុង​​ត្រៀម​ប្រជែងគ្នា​​យក​ស្បើក​ជើង​មាស​ក្នុង​​នោះ​មាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ ម៉ារីយូ ហ្គោមេស របស់​ក្រុម​ជម្រើ​ស​ជាតិ​អាល្លឺម៉ង់ និង​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​គ្រីស្ទៀន រ៉ូណាល់​ដូ របស់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ​។ ឆ្លង​កាត់​ការ​ប្រកួត​កន្លង​មក​ កីឡា​ករ​ទាំង​ពីរ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣​គ្រាប់​ដូច​គ្នា​

កីឡា​ករ​លូកា​ ម៉ូឌ្រីក​ មាន​គម្រោង​សុំ​ផ្លាស់​ចេញពី​ក្លឹប​ Spurs នៅសប្តាហ៍​ក្រោយ​

Posted: 25 Jun 2012 11:50 PM PDT

កីឡាករលូកា​ ​ម៉ូឌ្រិក​
​ក្រុ​ម​អ្នកគាំទ្រ​ក្លឹប​ Spurs កំពុង​សោក​សៅ​ ក្រោយពី​លេច​ឮដំណឹង​ថា​ កីឡាករ​លូកា​ ម៉ូឌ្រីក​ ខ្សែ​បម្រើ​ជន​ជាតិ​ក្រូអាស៊ី​ ត្រៀម​ចូល​ជួប​ប្រធាន​ក្លឹប​ Spurs ដើម្បី​សុំ​ផ្លាស់​ចេ​ញ​ពី​ក្លឹប​នៅ​សប្តាហ៍​ក្រោយ​ បន្ទាប់​ពី​ត្រូវ​ការ​ផ្លាស់​ទៅ​លេង​ជាមួយ​ក្លឹប​ដែល​មាន​ឱ​កាស​ប្រកួត​នៅ​យូហ្វា​ឆេម​​ពាន​លីក​ ។

កីឡាករ​ដ្រក់​បា​​ ទទួល​ប្រាក់​ឈ្នួល​ចំនួន​ ២០០.០០០ ផោន​ ក្នុងមួយសប្តាហ៍​ជាមួយ​ក្លឹប​ Shanghai របស់​ចិន​

Posted: 25 Jun 2012 11:49 PM PDT

កីឡាករដ្រក់​បា​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យដឹងថា​ កីឡាករ​ឌី​ឌីយេ​ ដ្រក់​បា​​ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea បាន​ចុះ​ហត្ថ​លេខា​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប​ Shanghai របស់​ចិន​ ដោយ​មាន​កិច្ច​សន្យា​រយៈ​ពេល​​២ឆ្នាំ​កន្លះ​ តាម​ការបញ្ជាក់​ជាផ្លូវការ​​ កាលពី​ថ្ងៃពុធ​ទី​២០​ មិថុនា ​កន្លងមក​ ។ កីឡាករ​ដ្រក់​បា​ បានបដិសេធ​លេងឱ្យក្លឹប​ល្បី​នៅអឺរ៉ុប​​ រួម​ទាំង​ក្លឹប​ Real Madrid និងផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប​

បិសាច​ក្រហម​ Man Utd ចង់​បានខ្សែ​បម្រើ​ក្លឹប​ Porto មកជំនួស​កីឡាករ​ណានី​

Posted: 25 Jun 2012 11:48 PM PDT

កីឡាករជេម​ រ៉ូ​ឌ្រី​ហ្គេស​
​ទីភ្នាក់​ងារ​ព័ត៌​មាន​ដឹសាន់​ របស់អង់គ្លេស​ផ្សាយ​ឱ្យ​ដឹង​ថា​ ក្លឹប​ Man Utd មាន​លេច​ឮ​ដំណឹង​ចង់​បាន​កីឡាករ​ជេម​ រូ៉ឌ្រីហ្គេស​ ខ្សែ​បម្រើ​វ័យ​ក្មេង​ក្លឹប​Porto ​ក្រោ​យ​ពីការ​ចរចា​បន្ត​កិច្ច​សន្យា​របស់​កីឡាករ​ល្វី​ ណានី​​ ​​ជួប​បញ្ហា​ ។ បច្ចុប្បន្ន​ ណានី​ ​មាន​ទម្រង់​ការលេង​ល្អ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ឆ្លង​ចូល​ទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​​នៃ​ការប្រកួត​យូ​រ៉ូ​២០១២ នៅ​ប៉ូឡូញ​ និងអ៊ុយ​

Chelsea មាន​ចំណាប់​អារម្មណ៍​ទិញ​កី​ឡា​ករ​​ លូកាស​ ភីសសេក​ ពីក្លឹប​ Dortmund

Posted: 25 Jun 2012 11:45 PM PDT

កីឡាករលូកាស​ ភីស​សេក​
ក្លឹប​Chelsea ត្រូវ​ការ​កីឡាក​រ​ក្នុងតំណែង​ខ្សែ​​ការពារ​ខាងស្តាំ ​ដែល​ជា​ចំណុច​ខ្សោយ​​​ កាល​ពី​រដូវកាល​កន្លងមក​ ។ ស្របពេល​ជាមួយ​គ្នា​នេះ​ ក្លឹប​ល្បី​នៅក្នុង​ក្រុងឡុង​ខាង​លើ​ក៏​បាន​សម្រេច​​ឱ្យ​ខ្សែ​ការពារ​ជនជាតិ​ព័រទុយ​ហ្គាល់​​ចាក​ចេញ​​ ទើប​ធ្វើ​ឱ្យ​តំណែង​​កីឡាករ​ខាងលើ​នៅ​សល់​​តែ​ម្នាក់​ គឺ​កីឡាករ​ប្រានីស្លាវ​ អីុវ៉ា​ណូវិក​ ។

រថយន្ត​កាមរី​កៀរ​សង់​កូរ៉េ​ដួល​រថយន្ត​ដឹក​ខ្សាច់​កិន​ពី​លើ​ម៉ូតូ​ខ្ទេច​មនុស្ស​រមៀល​ផុត

Posted: 25 Jun 2012 11:45 PM PDT

រថយន្ត​ដែល​បើក​កិន​ម៉ូតូ
រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូសង់​កូរ៉េ​ មួយ​គ្រឿង​ ត្រូវ​រថយន្ត​កាមរី​បើក​កៀរ​ឱ្យ​ដួល​ស្រប​ពេល​នោះ​មាន​រថយន្ត​​ដឹក​ខ្សាច់​ មួយ​គ្រឿង​ទៀត​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏កិន​ពី​លើ​ម៉ូតូ​​ចំពាក់​កណ្តាល​​បណ្តាល​ឱ្យ​ខ្ទេច​ម៉ូតូ​ តែ​សំណាង​ល្អ​មនុស្ស​រមៀល​ចេញ​​ក្រៅ​ផុត​គ្រាន់តែ​រលាត់​ដៃ​ជើង​តិចតួច ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​ចំពេល​មេឃ​កំពុង​ភ្លៀង​ តាម​មហា​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​​លេខ​៤៣២ ជាប់​របង​

Everton មាន​គម្រោង​ទិញ​កីឡាករ​ម៉ារីយ៉ូ​ ម៉ាន​ស៊ូ​ឃិក​ ក្នុង​តម្លៃ​៧លាន​ផោន​

Posted: 25 Jun 2012 11:43 PM PDT

កីឡាករម៉ារីយ៉ូ​ ​​ម៉ាន​ស៊ូឃិក​
Everton ជាក្លឹប​ក្នុងក្រប​ខណ្ឌ​ប្រឺមីញេលីក​ មា​នដំណឹង​ថា​ ​កំពុង​ចាប់អារម្មណ៍​ទិញ​​កីឡាករ​ម៉ារីយ៉ូ​ ម៉ាន​ស៊ូ​ឃិក​ ​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើ​ស​ជាតិ​​ក្រូ​អាស៊ី​ ក្នុង​​តម្លៃ​ប្រហែល​៧លាន​ផោន​​ក្រោយ​ពី​កីឡាករ​រូបនេះ​ បង្ហាញ​ទម្រង់​ការ​លេង​​ល្អ​ក្នុងការប្រកួត​យូ​រ៉ូ​២០១២ ​។

Newcastle យល់ព្រម​ចំណាយប្រាក់​១៥​លាន​ផោន​ទិញ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Twente​

Posted: 25 Jun 2012 11:40 PM PDT

កីឡាករលុក​ ដឺ​យ៉ុង​
តាម​របាយការណ៍​ពី​ប្រទេស​ហូឡង់​ ផ្សាយ​ឱ្យដឹង​ថា​ ក្លឹប​ Newcastle មាន​ចំណាប់​អារម្មណ៍​​​ក្នុង​ការទិញ​កីឡា​ករ​លុក ​ដឺ​យ៉ុង ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​​របស់​ក្លឹប Twente នៅ​ក្នុងលីក ​ដោយ​មាន​តម្លៃ​ខ្លួន​ប្រហែល​១៥​លាន​ផោន ​។ ​ លោក​អាឡាន​ ផាឌីវ​ គ្រូបង្វឹក​ក្លឹប​ Newcastle បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ជួយ​ក្លឹប​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​នៅរដូ​​វ​កាល​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង២ គ្រោង​ជួប​គ្នា​នៅទីក្រុង​ម៉ានីល ដើម្បីបង្កើត​គណ​បក្ស​ធំ​មួយ

Posted: 25 Jun 2012 11:34 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ មេដឹកនំាគណ​បក្ស​ប្រឆាំង​ពីរក្នុងប្រទេសកម្ពុជា គឺលោកសម រង្ស៊ី និងលោកកឹម សុខា គ្រោងនឹងជួប​គ្នានៅ​ទីក្រុង​​ម៉ានីល ប្រទេសហ្វីលីពីន នាពាក់កណ្តាល​កក្កដា ២០១២ខាងមុខ ជាអ្វីដែលមេបក្ស​ប្រឆាំង​ទំាង​ពីរនេះ បានអះ​អាង​ពីការ​ចាប់ផ្តើមជាថ្មី ដើម្បី​ពិភាក្សារកយន្តការបង្រួបបង្រួមគណបក្ស​ទំាង​ពីរជាគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា ដើម្បី​ប្រកួត​

មេជា​ង​ជួស​ជុល​​ត្រាក់​ទ័រ​​​លួ​ច​លក់​គ្រឿង​បន្លាស់​​​ជាង​​2ម៉ឺន​ដុល្លារ​​​ត្រូវ​ចាប់​ខ្លួន

Posted: 25 Jun 2012 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ​​​​​​​ ៖ មេជាង​ជួស​ជុល​ត្រាក់​ទ័រ​ម្នាក់​​ បាន​ត្រូវ​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគារ​​ជា​បណ្តោះ​អាសន្ន​​​ ក្រោម​​​ការ​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​​​លើ​សេច​ក្តី​ទុក​​ចិត្ត​ ។ ទោស​កំហុស​​នេះ​​គឺ​បណ្តាល​មកពី​​ភាព​មិន​ស្មោះ​ត្រង់​​​របស់​មេ​ជាង​​រូប​នេះ ដែល​​ការ​មិន​​ស្មោះ​ត្រង់​​​​​ទោះ​នៅ​ទីណា​​ក៏​ដោយ​​គឺ​គ្មាន​​​លទ្ធ​ផល​​ល្អ​នោះ​ទេ ។

កម្មករ​លួច​ម៉ូតូ​ម្ចាស់​ចម្ការ​​តាម​រក​ឃើញ​ដល់​ផ្ទះ​ប្តឹង​ប៉ូលិស​ឱ្យចាប់​ខ្លួន

Posted: 25 Jun 2012 11:15 PM PDT

ខេត្ត​ពោធិ៍សាត់​ ៖ ​​​​​​​​​​​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​​លួច​ម៉ូតូ​​ម្ចាស់​ចម្ការរបស់​ខ្លួន​ជិះ​ទៅ​បាត់ លុះ​២ថ្ងៃក្រោយ​មក​ម្ចាស់​តាម​ទៅ​រក​ឃើញ​ដល់​ផ្ទះ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ខ្លួន​តែម្តង ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី​២១ មិថុនា​ នៅ​ចំណុច​ថ្មដំរី ភូមិ​អន្សរក្តាម ឃុំស្នាអន្សារ​ ស្រុក​ក្រគរ​ ហើយ​តាម​រក​ឃើញ​នៅ​ថ្ងៃទី​២៣ មិថុនា ខណៈពេល​យក​ទៅ​លាក់​ទុក​នៅ​ផ្ទះរបស់​ខ្លួន​​ស្ថិតក្នុង

ម៉ូតូ​ស្គូពី​​បត់​មិន​ស៊ី​ញ៉ូ​ត្រូវ​វីវ៉ា​​បុក​ចំ​ពាក់​កណ្តាល​

Posted: 25 Jun 2012 11:08 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​តាម​បណ្តោយ​​​ផ្លូវ​លេខ​២៧១ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​​បត់​​ឆ្វេងចូល​ហ្គារ៉ាស​សាំង​មួយ​ដោយ​មិន​ស៊ីញ៉ូ​ ក៏ត្រូវម៉ូតូ​ម៉ាក​​វីវ៉ា ​​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជា​មួយ​កូន​ស្រី​២​នាក់ ជាន់​ហ្វ្រាំង​​មិន​ទាន់​​ជ្រុល​ទៅ​បុក​ចំ​ពាក់​កណ្តាល​តួ​ម៉ូតូ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួស​​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​២៥ មិថុនា ២០១២ ​នៅ​មុខ​ហ្គារ៉ាស​សាំង​មួយ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ស្ត្រី​ម្នាក់​ឡើង​បេះ​ផ្លែអម្ពិល​​ធ្លាក់​បាក់​ឆ្អឹង​កង​.ក​កម្រើក​ដៃ​ជើង​មិន​រួច

Posted: 25 Jun 2012 11:04 PM PDT

​នារី​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បាក់​ឆ្អឹង​កង​.ក​កម្រើក​ដៃ​ជើង​មិន​រួច ខណៈ​​ពេល​ឡើង​​បេះ​ក្តឹប​អម្ពិល​​បាក់​មែក​ធ្លាក់​​ពី​លើ​ដើម​អម្ពិល​កម្ពស់​៦​​ម៉ែត្រ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៣ មិថុនា ​នៅ​​ក្នុង​ព្រៃ​ខាង​លិច​ភូមិ​ស្រី​យ៉ុល ​ឃុំ​ស្វាយ​អង្ចឹប ស្រុក​បសេដ្ឋ ។ ​ស្ត្រីធ្លាក់​ពី​លើដើម​អម្ពិល​មាន​ឈ្មោះ​​ម៉ៃ អាយុ​៣០​ឆ្នាំ មុខ​របរ​​ដើរ​បេះ​ស្លឹក​អម្ពិល​​ និង​ក្តឹប​អម្ពិល​​លក់​មាន​ប្តី​​ឈ្មោះ​សោ សឿន អាយុ​៣៥​ឆ្នាំ ​មុខ​របរ​កសិ​ករ​ និង​មាន​កូន

អុីស្រាអែល​​និងអាមេរិក​​គ្រោង​ធ្វើ​សមយុទ្ធ​​​រួម​ប្រឆាំង​មីស៊ីល​

Posted: 25 Jun 2012 11:01 PM PDT

​មីស៊ីល​ប្រឆាំងមីស៊ីល​PAC-3
សារព័ត៌​មាន​​​ក្នុងស្រុករាយការណ៍កាលពីថ្ងៃ​ទី​២៥ មិថុនាថាអុីស្រាអែលនិង​សហរដ្ឋអាមេរិក​​គ្រោងធ្វើសមយុទ្ធ​ប្រឆាំង​មីស៊ីលរួម​ដ៏ធំមួយ​នាខែតុលា​​ខាងមុខនេះ ។ ​កាសែត​អុីស្រាអែល​MA'ARIVរាយ​ការណ៍ថា​ទាហាន​ប្រមាណជា៣.០០០​នាក់​​ត្រូវ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដែល​ពេលធ្វើ​សម​យុទ្ធ​កង​ទាហានទាំង​នោះ​នឹងធ្វើត្រាប់ឆ្លើយតប​ចំពោះ​​ការ​បាញ់​​មីស៊ីល​ជាច្រើន​រយ​គ្រាប់​​ដែល​បាញ់​​

សប្បាយ​យក​ស្លាក​លេខ​ខេមរភូមិន្ទ និង​ស្លាក​នគរ​បាល​ជាតិ​បំពាក់​លើ​រថយន្ត​អនាធិបតេយ្យ

Posted: 25 Jun 2012 11:00 PM PDT

រថយន្ត​ដែលបំពាក់​ដោយ​ស្លាកនគរបាល
ក្រុង​ប៉ោយ​ប៉ែត ៖ ​​​​​​​​​​​ស្លាក​លេខ​​ខេមរភូមិន្ទ​ និង​ស្លាក​លេខ​នគរបាល​​​ជាតិ​​​ ដែល​ជា​ស្ថាប័ន​បម្រើ​ឱ្យ​អង្គភាព​រដ្ឋ​នោះ កំពុង​ត្រូវបាន​​ក្រុម​អាជីវ​ករ​​ និង​មន្ត្រី​រាជការ​មួយ​ចំនួន​ជ្រួលជ្រើម​ដូច​​សត្វ​មមៀច​ឃើញ​ភ្លើង​មិន​ដឹង​ខ្លួន​ថា ការយក​ស្លាក​លេខ​​ខាង​លើ​ទៅ​បំពាក់​លើ​រថយន្ត​ឯកជន​របស់​ខ្លួន​យ៉ាង​សង្ហា​បែប​អនាធិបតេយ្យ​នេះ ទី​បំផុត​ត្រូវ​មាន​​ទោស​បែប​ណា​បើ​សិ​ន​ជាមាន​​​ការ​បង្ក្រាប​​ពី​សមត្ថកិច្ច​

កូរ៉េ​ខាង​ត្បូង​​មាន​ការ​ប្រឈម​​​សំខាន់ៗ​ជា​មួយ​ប្រជា​ជន​៥០​លាន​នាក់

Posted: 25 Jun 2012 10:58 PM PDT

អនុរដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​កូរ៉េខាងត្បូង​
លោកSHIN JE-YOON អនុរដ្ឋ​មន្ត្រី​ក្រសួង​យុទ្ធ​សាស្ត្រ​និង​ហិរញ្ញវត្ថុកូរ៉េខាងត្បូង​ក្នុង​កិច្ចប្រជុំមួយ​របស់គណៈកម្មាធិការ​សម្រប​សម្រួល​យុទ្ធសាស្ត្រសេដ្ឋកិច្ច​វាយ​តម្លៃកាលពី​ថ្ងៃទី​២៥​មិថុនា​ថា​​ប្រទេកូរ៉េ​ខាងត្បូង​នឹងអាចជួប​ការប្រឈម​​​សំខាន់ៗខណៈ​ដែល​​ប្រជាជន​ខ្លួន​មាន​លើសពី៥០លាននាក់ទៅ ។

ខឹង​ប្តី​​ដើរ​លេង​បាត់​មួយ​យប់​ទល់​ភ្លឺ​លេប​ថ្នាំ​សរសៃ​ជា​ច្រើន​គ្រាប់​សម្លាប់​ខ្លួន​

Posted: 25 Jun 2012 10:58 PM PDT

ស្ត្រី​រង​គ្រោះ​​​ដែល​លេប​ថ្នាំ​សម្លាប់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ខឹង​ប្តី​ចូល​ចិត្ត​ដើរ​លេង​សប្បាយ​ ​និយាយ​មិន​ស្តាប់ ​ពេល​ខ្លះ​​ដើរ​ដាច់​មួយ​​យប់​ទល់​ភ្លឺ ធ្វើ​ឱ្យ​​នាង​ជា​ប្រពន្ធ​តូច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​​ល្ងាច​ថ្ងៃទី​២៥ មិថុនា នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​២០១១ ​ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លៀង ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។ ស្ត្រីលេប​ថ្នាំ​សម្លាប់​ខ្លួន​មាន​ឈ្មោះ​ស្រី​ហួន អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​មាន​ស្រុក​កំណើត​នៅ​​ភូមិ​កោះ​​ចូរ៉ាម ​ឃុំ​កោះ​​ចូរ៉ាម ​ស្រុក​ខ្សាច់​​កណ្តាល ខេត្ត​

ចិន​​ស្នើ​​​ហ្វ៊ីលីពីន​​កុំធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​​ដល់​​សភាពការណ៍​នៅសមុទ្រ​​ចិន​ខាងត្បូង​

Posted: 25 Jun 2012 10:56 PM PDT

ប្រទេសចិន​បាន​ស្នើ​​កាលពី​ថ្ងៃទី​២​៥​មិថុនា​​ដល់ប្រទេសហ្វ៊ីលីពីនកុំធ្វើឱ្យ​ធ្ងន់ធ្ងរ​ដល់​សភាព​ការណ៍​នៅ​សមុទ្រ​​ចិន​ខាង​ត្បូង ។​អ្នក​នាំពាក្យរបស់ក្រសួងការបរទេស​ចិន​លោក​ហុងឡី អះអាង​​​បែបនេះក្នុងឱកាសនៃសន្និ​សីទ​សារព័ត៌​មាន​មួយ​ខណៈដែល​លោក​ធ្វើ​អត្ថា​ធិប្បាយ​ពីការ​កសាងសាលា​មតេ្តយ្យហ្វ៊ីលីពីន​មួយ​​នៅ​លើ​កោះ ZHONGYE ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​

កំពុង​ជិះ​​ម៉ូតូ​រថយន្ត​មិន​ស្គាល់​​​ម៉ាក​​បុក​ពី​ក្រោយ​​សន្លប់​ស្តូក​ស្តឹង​

Posted: 25 Jun 2012 10:55 PM PDT

ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
ខេត្តពោធិ៍​សាត់​ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​​​ម៉ាក​បុក​ពី​ក្រោយ​សន្លប់​​ដេក​ស្តូក​ស្តឹង​លើ​ថ្នល់​ម្នាក់​ឯង​ ខណៈ​កំពុង​ជិះ​ម៉ូតូ ។ គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​បាន​កើត​ឡើង​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ម្តុំ​ផ្សារ​ស្នាម​ព្រះ​ស្ថិត​ក្នុង​ភូមិ​អារ៉ែន ​ឃុំ​ស្នាម​ព្រះ ​ស្រុក​បាកាន ​កាល​ពី​ថ្ងៃទី​២៥ មិថុនា ២០១២ វេលា​ម៉ោង​១១​និង​១២​នាទី​ព្រឹក ។

ភ្លៀង​ធ្លាក់​​ខ្លាំង​​បន្ត​រាត​ត្បាត​​ប្រទេស​ចិន​

Posted: 25 Jun 2012 10:54 PM PDT

អាជ្ញាធរ​មូល​ដ្ឋាន​ចិន​​រាយការណ៍កាលពីថ្ងៃ​ទី២៥​មិថុនាថា​តំបន់ជាច្រើនរបស់​ចិន​រង​ការ​វាយ​ប្រហាររយៈពេល​​ប៉ុន្មាន​ថ្ងៃ​​ចុងក្រោយ​នេះដោយ​ភ្លៀងធ្លាក់ខ្លាំងដែលញ៉ាំងឱ្យ​មាន​ការជំលៀសមនុស្សចេញជាច្រើនលាននាក់ ហើយ​បង្កឱ្យ​មានគ្រោះ​មហន្ត​រាយធម្ម​ជាតិ។​

គ្រាប់​បែក​សម្លាប់អ្នកទាត់បាល់និងអ្នកគាំទ្រ៩នាក់នៅអ៊ីរ៉ាក់​

Posted: 25 Jun 2012 10:52 PM PDT

កីឡាករបាល់ទាត់វ័យក្មេងអុីរ៉ាក់និងអ្នក​គាំទ្រសរុប៩​នាក់​បានត្រូវ​ស្លាប់ក្នុងការ​ផ្ទុះគ្រាប់​បែក​មួយគ្រាប់​ដែល​លាក់​នៅក្បែរ​ទីលាន​បាល់​ទាត់​​​មួយ​ក្នុង​ទីក្រុង​ហ៊ីល​ឡា​​ដែល​មាន​ពួកស៊ីអុីត​​ភាគ​ច្រើន​ស្ថិត​នៅ​ចម្ងាយ​១០០គ.ម​ ខាង​ត្បូង​​ក្រុង​បាដាដ ។

ស្ត្រី​មេម៉ាយ​ក្មេង​ខ្ចី​រវល់​ទៅ​​ធ្វើ​កម្មករ​​សំណង់​កូន​​លេង​ដែក​កេះ​ឆេះ​ផ្ទះម៉ត់

Posted: 25 Jun 2012 10:50 PM PDT

ស្ត្រី​មេម៉ាយ​ក្មេង​ខ្ចី​រវល់​ទៅ​​ធ្វើ​កម្មករ​​សំណង់​កូន​​លេង​ដែក​កេះ​ឆេះ​ផ្ទះម៉ត់
ខេត្តពោធិ៍សាត់ ៖ ​ ស្ត្រីមេម៉ាយ​កូន៣​​ក្មេង​ខ្ចី​​ម្នាក់​​រវល់​​តែ​ទៅ​ធ្វើ​កម្មករ​សំណង់​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ ស្រាប់តែ​​កូន​នៅ​ផ្ទះ​នាំ​គ្នា​លេង​ដែកកេះ​​​​ឆេះ​​ផ្ទះម៉ត់ ។ ​ហេតុការណ៍​គ្រោះ​អគ្គិ​ភ័យ​នេះ បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ២០១២ វេលាម៉ោង​១ និង​៣០​នាទី​រសៀល​​ស្ថិត​ក្នុងភូមិ​ទួលក្រួស ​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍​សាត់ ។

ម៉ូតូវីវ៉ា​បុក​គូទ​ម៉ូតូគុប​ជ្រុង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​3នាក់

Posted: 25 Jun 2012 09:15 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ម៉ូតូ​វីវ៉ា មួយគ្រឿង ​បាន​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូគុប​​ពេញ​ទំហឹងបណ្តាល ឱ្យ​របួស​ធ្ងន់​៣នាក់ ខណៈ​ពេល​មាន​រថយន្ត​បត់​កាត់មុខ​ម៉ូតូគុប​​ជ្រុង​​ដែល​ជិះ​ពី​មុខ​ហើយ​ចាប់​​ហ្វ្រាំង​ឈប់​ភ្លាមៗ ។ េហតុ​ការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង​៩​​និង​២០នាទីយប់ ថ្ងៃទី​២៤ មិថុនា តាម​មហាវិថី​សហព័ន្ធ​​រុស្ស៊ី ជិត​​ដេ​អិន ស្ថិត​ក្នុង​សង្កាត់​មិត្ត​ភាព ​ខណ្ឌ​៧មករា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!