Koh Santipheap Daily

Koh Santipheap Daily


ទៅ​មើល​គេ​ប្រគំ​តន្ត្រី​​ក្នុង​មណ្ឌល​​កុមារ​​កំព្រា​ត្រូវជន​ដៃ​ដល់​​កាប់​​នឹង​ដាវ​សាំម៉ូរ៉ៃ​​របួស​២​នាក់​

Posted: 25 Jun 2012 01:01 AM PDT

ជន​រងគ្រោះ​ដែល​​គេ​កាប់​ដោយ​ដាវ​សាំម៉ូរ៉ៃ
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​រោង​ចក្រ​២​នាក់​ត្រូវ​ជន​ដៃ​ដល់​កាប់​នឹង​​ដាវ​សាំម៉ូរ៉ៃ​រយះ​​បំពង់.ក​​​ និង​​ដៃ​ម្ខាង ឯ​ម្នាក់​ទៀត​​បែក​ក្បាល​​ដេរ​៦​ថ្នេរ ខណៈ​ពួក​គេ​​កំពុង​ឈរ​មើល​គេ​ជិះ​សេះ​ហោះ​​ក្នុង​កម្ម​វិធី ប្រគំ​តន្ត្រី​​នៅ​មណ្ឌល​កុមារ​កំព្រា​ជិត​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហេតុការណ៍​នេះបាន​​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​​នាទី​យប់​​ថ្ងៃទី​២៣ មិថុនា។

ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​​រថយន្ត​បើក​កៀរ​ពី​ក្រោយ​ដួល​សន្លប់​ក្អួត​ចេញ​សាច់​ក្លែម

Posted: 25 Jun 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​​​​​​​​​​​ប៉ូលិសប៉ុស្តិ៍​ដែល​មាន​ព្រំ​ប្រទល់ជាប់​គ្នា​បាន​សហការ​ដេញ​តាម​រថយន្ត​ឡិច​ស៊ីស​៤៧០ពណ៌​ស​មួយគ្រឿង​រហូត​ដល់​ភូមិ​គ្រឹះ​ដ៏​ស្កឹម​ស្កៃ ខណៈពេល​បើក​កៀរ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិចពី​ក្រោយ​បណ្តាល​ឱ្យ​​​ដួល​បុរស​ម្នាក់​សន្លប់​ក្អូត​ចេញ​សាច់​​ក្លែម និង​ម្នាក់​ទៀត​មិន​មាន​រង​របួស​ ។ បន្ទាប់​មក​ជន​រង​គ្រោះ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិនបាន​ធ្វើការ​ប្តឹង​ប្តល់​ទេ ធ្វើ​ឱ្យ​ប៉ូលិស​

លទ្ធ​ផល​ការ​​ប្រកួតបាល់ទាត់​ពាន​រង្វាន់​ Khmer Real Estate Cup 2012 សម្រាប់​ថ្ងៃសៅរ៍​-អាទិត្យ​ចុង​សប្តាហ៍

Posted: 25 Jun 2012 12:59 AM PDT

ទិដ្ឋ​ភាព​នៃ​ការប្រកួត​បាល់​ទាត់
​រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល់ទាត់​​ពាន​រង្វាន់​ Khmer Real Estate Cup 2012 ​នៅលើ​ទីលាន​ One team ក្នុងខណ្ឌសែន​សុខ​ កាលពី​ថ្ងៃ​សៅរ៍​ទី​២៣ មិថុនា​​ កន្លងមក​នេះ​ សម្រាប់​ពូល​A ក្រុម​ Christianair មាន​ឱ​កាស​អាចរក​បាន​៣ពិន្ទុ​បន្ថែម​ទៀត​ បន្ទាប់ពី​យក​ឈ្នះ​លើ​ក្រុម​ MFF ក្នុង​លទ្ធផល​៦-៣ ​រួច​មក​ ។

បើក​បរ​មិន​យោគ​យល់​គ្នា​នៅ​ចំណុច​ផ្លូវ​កែង​ធ្វើ​ឱ្យ​​រថយន្ត​​ពីរ​គ្រឿង​បុក​គ្នា​​ខូច​ខាត​ទាំង​សង​ខាង​

Posted: 25 Jun 2012 12:58 AM PDT

​មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​កើត​ឡើង​​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​មូល​​ហេតុ​ដែល​បណ្តាល​​ឱ្យ​បុក​​គ្នា​ភាគ​​ច្រើន​​មក​ពី​ការ​មិន​គោរព​​សិទ្ធិ​គ្នា និង​យោគ​យល់​អធ្យា​ស្រ័យ​​​ឱ្យ​​គ្នា​​ទៅ​វិញ​ទៅ​មក​នៅ​ចំណុច​​ផ្លូវ​កែង​តែ​ម្តង ។ ជាក់​ស្តែង​​រថយន្ត​តាក់​ស៊ី​​ម៉ែត្រ ពណ៌​លឿង បាន​បុក​គ្នា​​​ជា​មួយ​រថយន្ត​កូរ៉ូឡា នៅ​ចំណុច​​ផ្លូវ​កែង​ បណ្តាល​ឱ្យ​រថយន្ត​​ទាំងពីរគ្រឿង​ក្រពឹត​ដូច​គ្នា​ ខណៈ​បើក​បរ​មិន​យោគ​យល់​គ្នា​ ។ ហេតុ​ការណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃទី​២៤ មិថុនា នៅ​ចំណុច​​

កូរ៉ូឡា​បែក​កង់​ជ្រុល​ទៅ​បុក​ដើម​ត្របែក​ព្រៃ​

Posted: 25 Jun 2012 12:54 AM PDT

សមត្ថ​កិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌​ខ្មៅ ១​គ្រឿង​​បើក​បរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ​ក្នុង​ទិស​ដៅ​​ពី​ត្បូងទៅ​ជើង​បាន​បែក​កង់​ខាងស្តាំ​ បណ្តាល​ឱ្យ​​រថយន្ត​រេ​ចង្កូត​ទៅ​បុក​ដើម​ត្របែក​ព្រៃ​​ កាលពីវេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ មិថុនា ២០១២ ​ក្នុង​សង្កាត់​​បឹង​ត្របែក ខណ្ឌ​​ចំការ​មន ។ តាម​ការ​ឱ្យ​ដឹង​ពី​បុរស​អ្នក​បើក​​បរ​រថយន្ត​កូរ៉ូឡា​ ពណ៌​ខ្មៅ ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ចរា​ចរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ពីត្បូង​ទៅ​ជើង ស្រាប់តែ​​មក​ដល់​ចំណុច​ខាង​

នារី​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​លោត​ទឹក​ពី​លើ​ស្ពាន​​ជ្រោយ​ចង្វា​លិច​បាត់​ក្នុង​ទន្លេ​​ជិត​កន្លះ​ម៉ោង​​ទើប​ស្រង់​បាន​

Posted: 25 Jun 2012 12:52 AM PDT

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ជួប​វិបត្តិ​​ធ្ងន់​ធ្ងរ​​មិន​មាន​នរណា​ជួយ​ដោះ​ស្រាយ ក៏​សម្រេច​ចិត្ត​យក​ការ​បញ្ចប់​ជីវិត​មក​ដោះ​ស្រាយ​បញ្ហា​​ ដោយ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ឌុប​​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​​ចូលទៅ​ក្នុង​ទន្លេ​​សាប​បាត់​ខ្លួន​នៅ​ទី​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២​​និង​១៥​នាទី​រសៀល ​ថ្ងៃទី​​២៥ មិថុនា ២០១២ ។

​រថយន្ត​​តាកូ​ម៉ា​​បុក​គូទ​​បាឡែន​​​ខូច​ខាត​​ទាំង​សង​ខាង​

Posted: 25 Jun 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​តា​កូម៉ា​​​បើក​ដោយ​បុរ​ស​ម្នាក់​​​តាម​បណ្តោយ​​​មហា​វិថី​ព្រះ​​​មុនី​រ៉េត​​ លុះ​មក​ដល់​កែង​​ផ្លូវ​លេខ​​២១៤ ក្នុង​ល្បឿន​​លឿន​​ក៏​វាក់​​ជា​មួយ​​​រថ​យន្ត​​បាឡែន​​​​ពណ៌​ស បើក​​​ប​រ​ដោយ​​បុរ​ស​ម្នាក់​​​​​​កំពុង​បើក​ឆ្លង​ផ្លូវ​ជិត​ផុត​​​ ក៏​ស្រាប់​តែ​​​តាកូម៉ា​​​​បុក​ចំពី​ចំហៀង​​​រថយន្ត​បាឡែន​បណ្តាល​​ឱ្យ​​ក្រពឹត​​គូទ​​​ខាង​ឆ្វេង​ រី​ឯ​​រថ​យន្ត​​​តា​កូម៉ា​​​​ខ្ទេ​ច​​ផ្នែកខាងមុខ​​​​ស្ទើ​រ​ទាំង​ស្រុង​ ។​ ហេតុ​ការ​ណ៍​នេះ​បាន​

ប៉ាក់គីអាវ​​កំពូល​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពីន​ គ្រោង​​ទិញ​​ឧទ្ធម្ភាគចក្រជិះផ្ទាល់​ខ្លួន​

Posted: 25 Jun 2012 12:42 AM PDT

ប៉ាក់គីអាវ​​កំពូល​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពីន​ គ្រោង​​ទិញ​​ឧទ្ធម្ភាគចក្រជិះផ្ទាល់​ខ្លួន​
លោក​​មេន​នី ប៉ាក់​គី​អាវ ​កំពូល​អ្នក​ប្រដាល់​​ជន​ជាតិ​ហ្វ៊ីលីពីន មាន​លេច​ឮ​​ដំណឹង​ថា ទើប​ចំណាយ​ប្រាក់​​ប្រហែល​៥០០.០០០​ដុល្លារ​​​ទិញ​ឧទ្ធ​ម្ភាគចក្រ​​ធ្វើ​ជា​​យាន​ជំនិះ​ប្រភេទ​ថ្មី​បន្ថែម​លើ​រថយន្ត​ហ្វើ​រ៉ា​រី និង​នាវា​​កម្សាន្ត​​ដ៏​ស្រស់​ស្អាតរបស់​ខ្លួន​ ។តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​​បរទេស ផ្សាយ​ឱ្យ​ដឹង​​ថា លោក​​មេន​នី ប៉ាក់គីអាវ កំពូល​អ្នក​ប្រដាល់​ជន​ជាតិ​ហ្វ៊ីលីពីន ទទួល​បាន​​ប្រាក់​ចំណូលពី​អាជីព​​របស់​ខ្លួន

​អសុរី​ អីុតាលី​ ជូន​ដំណើរ​តោ​កំណាច អង់​គ្លេស ឡើង​យន្ត​ហោះត្រឡប់​ទៅ​មាតុ​ភូមិ​វិញ

Posted: 25 Jun 2012 12:36 AM PDT

ក្រុម​អ៊ីតាលី​សប្បាយ​ពេល​ឈ្នះ​អង់គ្លេស
ក្រុម​អសុរី អីុតាលី បាន​បញ្ចប់​ក្តី​សុបិនរបស់​តោ​កំណាច អង់​គ្លេស ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​កីឡាករ​ ត្រកូល Ahsley ពី​ររូប​ គឺ Ashley Cole និង Ashley Young ស៊ុត​បាល់​ប៉េណាល់​ទីមិន​បាន​សម្រេច ​ធ្វើ​ឱ្យ​ក្រុម​អីុតាលី យក​​ឈ្នះ​ដោយ​លទ្ធ​ផល 4-2 បន្ទាប់​ពី​លេង​ម៉ោង​បន្ថែម​១៥​ នាទី​ ២​លើក​ ទទួល​បាន​លទ្ធ​ផល​ត្រឹមតែ​​ស្មើ 0-0 ។

ជោគជ័យ​នៃការ​ភ្ជាប់គ្នា​ដោយ​ប្រើដៃលើកដំបូងរវាងយាន SHENZHOU-9 និងស្ថានីយTIANGONG-1

Posted: 25 Jun 2012 12:27 AM PDT

អវកាសយានិក​​ទាំង​៣នាក់​ញញឹម​គ្រវីដៃសំដែងការ​រីករាយ​​
អវកាស​​និកចិន​៣នាក់​ដែលជិះក្នុង​យាន​អវកាសSHENZHOU-9 កាលពី​វេលា​​ថ្ងៃត្រង់​​ថ្ងៃទី២៤​មិថុនា​បាន​បំពេញ​ការ​ភ្ជាប់​​គ្នា​ដោយ​ប្រើ​ដៃ​លើក​ដំបូង​របស់ប្រទេសរវាង​យាន SHENZHOU-9 និង​ស្ថានីយ​ពិសោធន៍ TIANGONG-1 ដែល​​ស្ថិតនៅលើតារាវិថី ។​ ​អវកាស​យានិក​ទាំង៣រូប លោក​​លីវវ៉ាង​ លោក​ជីញហៃប៉េង និង​លោក​​ស្រី​លីវយ៉ាង​ ដែល​ជិះ​ក្នុង​​យាន​អវកាស SHENZHOU-9

ព្យុះ​​​ត្រូពី​កាល់​​ឈ្មោះ​​ DEBBY គំរាមតំបន់​​ឆ្នេរ​សមុទ្រ​​រដ្ឋល្វី​ហ្សាណា​

Posted: 25 Jun 2012 12:26 AM PDT

រូបភាព​​​ផ្កាយ​រណប​នៃព្យុះ​ឈ្មោះ​​DEBBY
ព្យុះ​​ត្រូពីកាល់​ឈ្មោះ​ DEBBY អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងនិង​ខ្យល់​​​ខ្លាំង​ដល់​ល្បឿន​​​៩៥គ.ម​ ​ក្នុង​​មួយ​​​ម៉ោងកាលពី​​ថ្ងៃទី២៤ ​មិថុនា​​ហាក់ដូចជា​កំពុង​​​បោកបក់​​​ឆ្ពោះ​ទៅ​កាន់​​បណ្តា​តំបន់​​​​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋល្វី​​ហ្សា​​ណា​របស់​​​សហរដ្ឋ​​​អាមេរិក​​ ដែល​នៅទី​នោះ​​គេបាន​​​ចេញ​ការ​ប្រកាស​អាសន្ន។​

​ចូល​លួច​មាន់​វាយ​តា​ម្ចាស់​​របួស​ធ្ងន់​​ស៊ី​មាន់​អស់​ព្រឹក​ឡើង​ប៉ូលិស​ទៅ​ដល់​ផ្ទះ​

Posted: 25 Jun 2012 12:26 AM PDT

ជនសង្ស័យ​​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​តាកែវ ៖ ជន​សង្ស័យ​​៣​នាក់​ក្នុង​​ចំណោម​បក្ស​ពួក​៥​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គិរី​វង់ ស្រាវជ្រាវ​​​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​យោង​​តាម​ពាក្យ​បណ្តឹង​​លោក​តា​រង​គ្រោះ​ដែល​ចោទ​ពី​បទ​​​ធ្វើ​សកម្ម​ភាព​​ចូល​ទៅ​លួច​មាន់​ ហើយ​វាយ​តា​​ជា​ម្ចាស់​មាន់​ឱ្យ​​រងរបួស​ធ្ងន់​ ខណៈ​ពេល​ដែល​​លោក​តា​ដេក​ចាំ​មាន់​តែ​ម្នាក់​ឯង​នៅក្នុង​រោង​មាន់​ហើយ​​ជន​សង្ស័យ​​ចូល​ទៅ​ចាប់​មាន់​​តែ​ត្រូវ​លោក​តា​ឃើញ​ទាន់​ជន​សង្ស័យ​​ខ្លាច​បែក​ការណ៍ ក៏វាយ​លោក​តា​ឱ្យ​របួស​រួច​ចូល​ចាប់​មាន់​យក​ទៅ​ធ្វើ​ម្ហូប​ក្លែម​ស្រា​ទាំង​យប់ ។

Brittany​ Lang ​ក្លាយ​ជា​ម្ចាស់​ពាន​វាយ​កូន​​ហ្គោល​ Manulife ​Financial​ LPGA​ Classic ​ឆ្នាំ​2012

Posted: 25 Jun 2012 12:19 AM PDT

កីឡាការិនីអាមេរិក Brittany Lang
កី​ឡា​កា​រិ​នី​​អា​​មេ​រិក Brittany Lang បា​ន​​វាយ​​បំ​បែក​​កញ្ចប់​​ថវិ​កា​​១​លាន​​ និង​​៣​​សែន​ដុល្លារ​អា​មេរិក​​របស់កម្ម​វិធី​ Manulife Financial LPGA Classicឆ្នាំ​២០១២ ​ក្រោយ​ពី​នាង​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល ៤​អាន់​ឌ័រ​ប៉ា៦៧ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល Grey Silo Golf Course ស្ថិត​ក្នុង​ខេត្ត Ontario ប្រ​ទេស​កា​ណា​ដា កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៤​

ស្មាសរីវ៉ូ​កៀរ​ដៃ​​កង់​បណ្តាល​ឱ្យ​ដួល​ ម៉ូតូឆាលីមកដល់​បុក​និង​កិនរបួស​ធ្ងន់

Posted: 25 Jun 2012 12:15 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ដោយសារ​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិះ​កង់​​​ប៉ះ​ដៃ​ចង្កូត​ជា​មួយម៉ូតូ​ស៊ុយហ្ស៊ុយ​គី​ស្មាស​រីវ៉ូ មួយគ្រឿង បណ្តាល​ឱ្យ​ដួល​ ហើយ​ស្រប​ពេល​​នោះ​មាន​ម៉ូតូមួយគ្រឿង​ទៀត ម៉ាក​ ឆាលី ​ទៅដល់​កិន​​ពី​លើ​ ព្រម​ទាំង​ដួល​សង្កត់​ថែម​ទៀត ​បន្ទាប់​​មក​ជន​រងគ្រោះ​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​ កាលពី​វេលាម៉ោង​​៨និង​១៥នាទីព្រឹក​ថ្ងៃទី​២៤

​សម្តេច​​ហ៊ុន សែន ​អញ្ជើញ​ចូល​រួម​​សន្និ​សីទ​វិនិ​យោគ​កម្ពុជា-វៀតណាម​

Posted: 25 Jun 2012 12:03 AM PDT

ទិដ្ឋភាព​ក្នុង​ពិធី​សន្និ​សីទ​​វិនិ​យោគ​កម្ពុជា-វៀតណាម
រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​ប្រារព្ធ​​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​បង្គោល​​ព្រំ​ដែន​៣១៤ នៅ​ខេត្ត​កំពត​-កៀន​យ៉ាង រួច​មក​​នៅ​ព្រឹក​ថ្ងៃទី​២៤ មិថុនា ​នោះ​ដែរ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អញ្ជើញ​​ចូល​រួម​សន្និ​សីទ​​កម្ពុជា-​វៀត​ណាម​លើក​ទី​៣ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​​នៅ​ទីក្រុង​ហា​ទៀង ខេត្ត​គៀន​យ៉ាង​ ។

អង្ករ​ និង​ស្រូវ​​មាន​ហាង​ឆេង​​ល្អ​ឈ្មួញ​​​ខ្មែរ​សម្រុក​​​លក់​​ឱ្យ​​ឈ្មួញ​ថៃ​​

Posted: 25 Jun 2012 12:00 AM PDT

[Enter Captioអង្ករ​ និង​ស្រូវ​​មាន​ហាង​ឆេង​​ល្អ​ឈ្មួញ​​​ខ្មែរ​សម្រុក​​​លក់​​ឱ្យ​​ឈ្មួញ​ថៃ​​
ក្រុង​ប៉ោយ​ប៉ែត​​​​​​​ ៖ ​​អង្ករ​ និ​ងស្រូវ​​​ខ្មែរ​នៅ​តែ​​មាន​ហាង​ឆេង​​​ល្អ​ក្នុង​​​ការ​នាំ​ចេញ​​​ទៅ​លក់​​ឱ្យ​ឈ្មួញ​​​ថៃ​តាម​​​បន្ទាត់​ព្រំ​ដែន ​​ដែល​​​ច្រក​​​​របៀង​​មួយ​ចំនួន​​​​ក្នុង​ស្រុក​​៣​រួម​​​មាន​ស្រុក​​​អូរ​ជ្រៅ ​ស្រុក​​ស្វាយ​ចេក ​និង​ស្រុក​​ថ្មពួក​ គេ​ឃើញ​​ឈ្មួញ​​​ខ្មែរ​​​នាំ​អង្ករ​​​ និង​ស្រូវ​លក់​​​ចេញ​យ៉ាង​​​គគ្រឹ​ក​​គគ្រេង​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ មិថុនា ២០១២

Posted: 24 Jun 2012 11:49 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៥ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អីុតាលី Prandel​l​​i សារ​ភាព​ថា ក្រុម​របស់​លោក​អាច​នឹង​មាន​បញ្ហា​ពេល​ជួប​ជា​មួយ​ឥន្ទ្រី​ចំពុះ​ដែក អាល្លឺម៉ង​

Posted: 24 Jun 2012 11:46 PM PDT

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អីុតាលី Prandel​l​​i
បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ប្រភិត​ប្រភើយ​ជា​មួយ​ក្រុមជម្រើស​ជាតិ​​អង់​គ្លេស​​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​យក​ឈ្នះ​ 4-2 កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​២៤ មិថុនា ​ឆ្នាំ​២០១២​ កន្លង​មក​នេះ​ លោក Prandelli គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អីុតាលី​​​ បាន​និយាយ​សារ​ភាព​ថា ក្រុម​របស់​លោក​អាច​នឹង​មាន​បញ្ហា​ពេល​ជួប​ជា​មួយ​ក្រុម​ឥន្ទ្រី​ចំពុះ​ដែក អាល្លឺ​ម៉ង នៅ​ថ្ងៃ​សុក្រ​ទី​២៩ មិថុនា​ ឆ្នាំ​២០១២​

កំពុង​រួម​មេត្រី​​​បានពាក់កណ្តាល​​ទី​ នាង​ស្រែក​រត់​ឡើង​​តាមដំបូល​​​ ក្តៅ​ក្រហាយ​លប​​ដុត​ផ្ទះ​នាងចោល

Posted: 24 Jun 2012 11:45 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​បាត់ដំបង ៖ ​  យុវ​ជន​ម្នាក់​ ត្រូវ​សមត្ថ​​កិច្ច​ឃាត់​ខ្លួន ក្រោយពី​មានការ​ចោទ​ប្រកាន់​​​ថា បាន​ចាប់​បង្ខំ​​​រំលោភ​​​ស្ត្រី​មេម៉ាយ​​​​​កូន២​​​មិន​បាន​ដល់ត្រើយ រួច​ដុត​​ផ្ទះ​នាង​​ចោលទៀត ។ ​ករណី​នេះ បាន​កើត​ឡើង​​​កាលពីវេលាម៉ោង១១​​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​២១ មិថុនា ​នៅ ​ឃុំ​អំពិលប្រាំ​ដើម ស្រុកបរវេល ។

​ទាហាន​សៀម​​បាន​បង្ក​ផល​រមាស់​រាយ​បន្លា​​លួស​នៅ​តំបន់​.ស​ទល់​មុខ​គោ​បុរៈ​ទី​៥

Posted: 24 Jun 2012 11:41 PM PDT

បន្លា​លួស​នៅ​​តំបន់​.សរបស់​​ទាហាន​សៀម​
ខេត្ត​ព្រះវិហារ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៤ មិថុនា ២០១២ ​នៅ​ទល់​មុខ​​ប្រាសាទ​ព្រះ​វិហារ​ខាង​កើត​ឈាង​ខាង​ជើង​ទ្វារ​ដែក​​ក្នុង​តំបន់​.ស ​គេ​សង្កេត​ឃើញ​​ទាហាន​សៀម​បាន​រាយ​លួស​បន្លា​បន្ថែម​​ទៀត​លើ​កន្លែង​​ចាស់ និង​​វាល​ថ្ម​ខាង​លិច​​ឆៀង​ខាង​ជើង​ទ្វារ​ដែក​​ខាង​ក្រៅ។ ​កន្លែង​​បន្លា​លួស​នោះ​កង​ទ័ព​​សៀម បាន​រាយ​ពី​មុន​ម្តង​រួច​មក​ហើយ គឺ​ពេល​នេះ​​ពួក​គេ​​​បាន​រាយ​បន្ថែម​ជា​​ថ្មី​ទៀត​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​មាត់​ស្រះ​ត្រាវ ​ទល់​មុខ​គោ​បុរៈ​​ទី​៥ ​នៃ​ប្រាសាទ​​​ព្រះ​វិហារ​​របស់​ខ្មែរ​ដែល​មាន​ច​ម្ងាយ​​ប្រហែល​

ហ្វ្រែង​ឡាំ​ផាដ​នាំ​គូ​ដណ្តឹង​ដើរ​កម្សាន្ត​លម្ហែ​កាយ​នៅ​អីុតាលី

Posted: 24 Jun 2012 11:39 PM PDT

ហ្វ្រែង​ឡាំ​ផាដ​នាំ​គូ​ដណ្តឹង​ដើរ​កម្សាន្ត​លម្ហែ​កាយ​នៅ​អីុតាលី
ក្រោយ​ពី​ជ្រុះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ទៅ​ប្រកួត​នៅ​អឺរ៉ូ ឆ្នាំ​២០១២ ដោយ​សារ​អាការ​របួស​​ បច្ចុប្បន្ន​​កីឡា​ករ​ហ្វ្រែង​ឡាំ​ផាដ ខ្សែ​បម្រើ​វ័យ​ចំណាស់​​ក្លឹប​តោ​ខៀវ​​ Chelsea បាន​ឆ្លៀត​ឱ​កាស​នាំ​គូ​ដណ្តឹង​នាង​គ្រីស្ទីន​ ប្ល៊ីកគ្លី ទៅ​ដើ​រ​កម្សាន្ត​​លម្ហែ​កាយ​នៅ​កន្លែង​ទេស​ចរណ៍​មាត់​សមុទ្រ​ប្រទេស​អីុតាលី ។

រ៉ូណាល់​ដូ ទទួល​បន្ទុក​ចេញ​ថ្លៃ​ចំណាយ​ព្យា​បាល​មហា​រីក​កុមារ​អាយុ​9​ឆ្នាំ

Posted: 24 Jun 2012 11:37 PM PDT

រ៉ូណាល់​ដូ ទទួល​បន្ទុក​ចេញ​ថ្លៃ​ចំណាយ​ព្យា​បាល​មហា​រីក​កុមារ​អាយុ​9​ឆ្នាំ
គ្រីស្ទៀណូ រ៉ូណាល់​ដូ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​ ដែល​មាន​រូប​រាង​​​ស្រស់​សង្ហា​រទាំង​នៅ​ក្នុង​ និង​ក្រៅ​ទី​លាន​ប្រកួត បាន​ទទួល​បន្ទុក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​ព្យា​បាល​ដល់​កុមារ​អាយុ​​៩​ឆ្នាំ​ ដែល​កើត​មហា​រីក​​រយៈ​ពេល​យូរ​ដល់​ទៅ​២​ឆ្នាំ ។ ខ្សែ​ប្រយុទ្ធ​ក្លឹប Real Madrid រូប​នេះ​រួម​ទាំង​តំណាង​ផ្ទាល់​ លោក​ហ្ស័រ​ហ្គេ ម៉េនដេស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​ចំណាយ​

ពួក​​អ្នករួម​​​ភេទ​ដូច​គ្នា​​​នៅញូវ​យ៉ក​ហែក្បួន​១ឆ្នាំ​ក្រោយ​​ការ​អនុញ្ញាត​​ឱ្យពួកគេរៀបការ

Posted: 24 Jun 2012 11:35 PM PDT

ពួក​មនុស្ស​​ចូលរួម​ក្នុង​ការដើរ​ហែក្បួន​របស់​​ពួកអ្នក​រួមភេទ​ដូចគ្នា​
មនុស្សជាច្រើន​​​សិបនាកពាន់់​​​កាលពី​​ថ្ងៃទី២៤ មិថុនា​បានប្រារព្ធធ្វើនាទីក្រុងញូវយ៉កនូវខួប​លើកទីមួយ​នៃ​ការ​អនុញ្ញាត​​ឱ្យ​មាន​ការរៀបការ​​​​អ្នក​រួមភេទ​ដូចគ្នា​ក្នុងរដ្ឋ​នោះ ។ នេះជាឱកាស​នៃការ​​​​​ដើរហែក្បួន​​​យ៉ាង​សប្បាយរីករាយ​​​របស់ពួក​ខ្ទើយ​​និង​ពួកអ្នក​​​រួម​ភេទដូចគ្នា ។​

មន្ត្រី​ប៉េអឹម​ម្នាក់​​ខឹង​ប្រពន្ធ​​​ទាញ​កាំ​ភ្លើង​​បាញ់​មេឃ​ជាប់​អន្ទាក់​ប៉ូលិស​

Posted: 24 Jun 2012 11:30 PM PDT

កាំ​ភ្លើង​ត្រូវ​បាន​រឹបអូស
រាជធានីភ្នំពេញ​​ ៖ មន្ត្រី​​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​សារ​មាន​ជម្លោះ​ជា​មួយ​ប្រពន្ធ​​ក៏​​ចេញ​ពី​ផ្ទះ​ដើរ​ផឹក​ស៊ី​រហូត​​ស្រវឹង ហើយ​​​ដក​កាំ​ភ្លើង​​ខ្លី​ម៉ាកកា៥៤ បាញ់​មេឃ​១​គ្រាប់​​នៅ​ទី​ប្រជុំ​ជនបណ្តាល​​ឱ្យ​ប្រជា​ពលរដ្ឋ​​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​ខ្លាច​​​ព្រលឹង​ចុង​សក់ ​។ បន្ទាប់​​មក​​​បុរស​​នេះ​​ក៏​​បាន​គេច​ខ្លួន​បាត់​លុះ​​​មួយស​ន្ទុះ​​​ក្រោយ​​មកប្រហែល​ដោយ​សារ​​កំហឹង​​ក្នុង​ខ្លួន​មិន​ទាន់​រសាយ​ក៏​​ជិះ​ម៉ូតូ

ហុង​ដា​សេ១២៥​វ៉ា​មិន​ផុត​បុក​គូទ​ម៉ូតូ​​រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​២​នាក់

Posted: 24 Jun 2012 11:23 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវ​ជន​ម្នាក់​​ជិះ​ម៉ូតូ​ម៉ាកហុងដា​​សេ​១២៥ ​ពណ៌​ខ្មៅ ​រួមជាមួយ​​មិត្ត​ភក្តិ​​ម្នាក់​ទៀត ​តាមបណ្តោយ​​ផ្លូវ​មុនីរ៉េត​បានវ៉ា​ម៉ូតូ​១គ្រឿង​ទៀត ​ក្នុងល្បឿន​លឿន ​ជាន់ហ្វ្រាំង​​​មិន​ទាន់ ក៏​ទៅបុក​ម៉ូតូ​គុប​បើកបរ​ដោយបុរស​ម្នាក់ ក្នុងដំណើរ​​ស្របទិសគ្នា ​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់ ស្រាល​​​២នាក់ ។ ​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើនេះ​​បានកើតឡើង​កាលពី​វេលាម៉ោង​​១០ ​និង​​៤០​

ដើ​រ​ផឹក​រហូត​ដល់​ប្រពន្ធ​​មិន​ឱ្យ​ចូល​ដេក​​ក្នុង​ផ្ទះ​មក​ដេក​លើ​ផ្លូវ​

Posted: 24 Jun 2012 11:18 PM PDT

បុរស​ដែល​ផឹក​ស្រា​ស្រវឹង​
រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​ម្នាក់​ដោយ​សារ​តែ​១​ខែ​៣០​ថ្ងៃ​​ និង​យប់​ណា​ក៏​ដូច​យប់​ណា​គឺ​ដើរ​ផឹក​​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​រហូត​ដល់​យប់​ជ្រៅ ហើយ​តែង​តែ​មក​រំខាន​ប្រពន្ធ​នៅ​ផ្ទះ​ជាប់​ជានិច្ច​ធ្វើ​ឱ្យ​ប្រពន្ធ​​​ក្តៅ​ក្រហាយ​ពេក​​មិន​បើក​ទ្វារ​ឱ្យ​ចូល​ដេក​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​បុរស​ជា​ប្តី​មក​ពី​ផឹក។ នៅ​ពេល​ដែល​​ប្រពន្ធ​មិន​បើក​ទ្វារ​ឱ្យ​ចូល​ដេក​ក្នុង​ផ្ទះ​បុរស​ជា​ប្តី​​ក៏​​ដើរ​ទៅ​ដេក​នៅ​លើ​ចិញ្ចើម​​ផ្លូវ​មុខ​ផ្ទះ​ធ្វើ​ឱ្យ​​អ្នក​ដំណើរ​​ស្មាន​តែ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ឬក៏​​ត្រូវ​គេ​វាយ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​

កំពុង​ឈប់​ចូល​ផ្ញើ​ម៉ូតូ​ត្រូវ​រថយន្ត​​ជន​ជាតិ​កូរ៉េ​ថយ​ក្រោយ​អត់​មើល​ប៉ះ​បណ្តាល​ឱ្យ​​ដួល​

Posted: 24 Jun 2012 11:15 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​​ឱ្យ​មនុស្ស​ម្នា​ចោម​រោម​​មើល​ស្ទះ​ច​រា​ចរណ៍​ណែន​ណាន់​តាន់​តាប់​​ កាល​ពីវេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៤ មិថុនា ចំណុច​ខាង​កើត​ផ្សារ​ទំនើប​សុវណ្ណា ​តាម​វិថី​​ហ្គោល​កែង​វិថី​ដាយ​អឺម៉ុន ​ស្ថិត​ក្នុង​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។ ​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​​តិច​តួច​ទេ តែ​មាន​មនុស្ស​ម្នា​ចោម​រោម​មើល​ច្រើន​​ដោយ​សារ​​ចំណុច​កើត​ហេតុ​​ជា​ទី​ប្រជុំ​ជន។ ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​របស់​ជន​

រថយន្ត​ដឹក​ថ្ម​បុក​ចូល​រោង​លក់​បាយ​និង​របង​ផ្ទះ​លោក​ឧត្តមសេនីយ៍បាក់​1ផ្ទាំង​របួស​2នាក់

Posted: 24 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាព​​ផ្ទះ​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកនីស្សាន់ ពណ៌ស ដឹកថ្ម​មួយគ្រឿង​បាន​បើក​បោះ​ពួយធ្លាក់ផ្លូវទៅបុកបញ្ឆិតដើមប្រេងខ្យល់​មួយដើម​ចូល​​រោង​​លក់​បាយ ​និង​បុករបង​ផ្ទះ​លោក​ឧត្តម​សេនីយ៍​ត្រី ទេព​ សំអាត ជាកង​អង្គ​រក្ស​បណ្តាល​ឱ្យ​បុរស​ពីរនាក់ដែលកំពុង​ហូប​បាយ​រង​របួស​ស្រាល​ម្នាក់​និង​ម្នាក់​ទៀត​របួស​ធ្ងន់ ហើយ​ជើង​សសររោងបាក់ដាច់​ទ្វារ​និង​របង​បាន​បាក់​១ផ្ទាំង​រង​ការ​ខូច​ខាត​ ​ហើយ​

ប្រពន្ធ​រវល់​ទៅ​ខេត្ត​បាត់​ដំបង​ប្តី​នៅ​ផ្ទះ​ចាប់​កូន​ដើម​រំលោភ

Posted: 24 Jun 2012 11:00 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​ពោធិ៍សាត់ ៖ ទោះបី​ជាដឹង​ថា ​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ជា​បទ​ឧក្រិដ្ឋ ​ដែល​ច្បាប់​មិន​អាច​អត់​ឱន​ទោសឱ្យ​បាន​ក៏​ដោយ ក៏​ករណី​នេះ​​នៅ​តែ​​​កើត​មាន​ឥត​ឈប់ឈរ និង​មានគ្រប់​រូបភាព​ ដូចជា​ ឪពុក​រំលោភ​កូន​ខ្លួន​ឯង​បង្កើត ​រំលោភ​កូន​ចុង កូនរំលោភ​ម្តាយ ឬ​តាចាស់​ជិត​ចូល​រណ្តៅ​រំលោភ​​ចៅ​ជា​ដើម ។​​ ជាក់​ស្តែង​​ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​ពី​បទ​ចា​ប់​រំលោភ​​កូន​ដើម​

អាជ្ញាធរត្រៀមរៀបចំសណ្តាប់ធ្នាប់ផ្សារអូរឫស្សី ក្រុងក្រចេះ ចុងខែមិថុនា

Posted: 24 Jun 2012 09:15 PM PDT

អាជ្ញាធរត្រៀមរៀបចំសណ្តាប់ធ្នាប់ផ្សារអូរឫស្សី ក្រុងក្រចេះ ចុងខែមិថុនា
ខេត្ត​ក្រចេះ ៖ ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្នាក់​ខេត្ត​ ក៏​មាន​​ការ​​បង្កើត​គណៈ​កម្ម​ការ​ ​ដើម្បី​មាន​វិធាន​ការ​ចុះ​រៀប​ចំ​ និង​លុប​បំបាត់​ភាព​អនា​ធិបតេយ្យ​ ​នៅ​ផ្សារ​អូរឫស្សី​ ក្រុង​ក្រចេះ​ នៅ​ចុង​ខែ​មិថុនា​ ខណៈ​​តំបន់​ក្នុង​ និង​ជុំវិញ​ផ្សារ​​សព្វ​ថ្ងៃ​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុ​ម​អាជីវករ​មួយ​ចំនួន​តូច​​ដែល​នៅ​តែ​បន្តកេណ្ឌ​គ្នា​សាង​សង់ផ្ទះ​ផ្សារ​ពាស​វាល​ ពាស​កាល​ដោយ​គ្មាន​សណ្តាប់​ធ្នាប់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!