Koh Santipheap Daily

Koh Santipheap Daily


ផឹក​ស្រា.ស​៥​នាក់​អស់​៣​លីត្រ ហើយ​ទៅឡើង​ដាក់​ទឹក​ត្នោត​ជូរ​មក​ផឹក​ទៀត​ធ្លាក់​ស្លាប់​ទាំង​យប់​

Posted: 28 Jun 2012 01:25 AM PDT

ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​ម្នាក់​ក្នុង​ចំណោម​​៥​នាក់​ផឹក​ស្រា.ស​ស្រវឹង ហើយ​បាន​ទៅ​ឡើង​ដើម​ត្នោត ដើម្បី​ដាក់​ទឹក​ត្នោត​ជូរ​យក​មក​ផឹក​ទៀត​ស្រាប់តែ​ភ្លាត់​​ស្នៀត​​របូត​ដៃ​ធ្លាក់​មក​ដី បណ្តាល​ឱ្យ​​ស្លាប់​​ភ្លាមៗ​​មួយ​រំពេច ។ គ្រោះថ្នាក់​នេះ​​បាន​កើត​ឡើង​នៅ​ចំណុច​ស្រម៉ ស្ថិត​ក្នុង​ភូមិ​ប៉ែន ឃុំ​លាច ​ស្រុក​ភ្នំ​ក្រាញ ​កាលពី​​ថ្ងៃទី​២៧ មិថុនា ២០១២ វេលា​ម៉ោង​១០​យប់។

កី​ឡា​ករ​ហែល​ទឹក​ប្រេ​ស៊ីល​ជាប់​បម្រាម2​ឆ្នាំ​បាត់​បង់​ឱកាស​ចូល​រួម​ព្រឹត្តិ​ការណ៍​អូ​ឡាំពិក​ក្រុង​ឡុង​ឆ្នាំ​2012

Posted: 28 Jun 2012 01:23 AM PDT

កីឡាករ​ប្រេ​ស៊ីល Glauber​​ Silva
Glauber Silva កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ត្រូវ​បាន​គេ​ប្រ​កាស​​ព្យួរ​ការ​ប្រ​កួត​រយៈ​ពេល​២​ឆ្នាំ​ក្រោយ​ពី​​មាន​លទ្ធផល​តេស្ត​វិជ្ជ​មាន​នៃ​សារ​ធាតុ Testosteroneហើយ​បម្រាម​នេះ​បាន​ធ្វើ​ឱ្យ​គេ​បាត់​បង់​ឱកាស​ចូល​រួម​ការ​ប្រ​កួត​ព្រឹត្តិការ​ណ៍​អូ​ឡាំពិក​ទី​ក្រុង​ឡុង​ ឆ្នាំ២០១២ ។

ជិះ​ម៉ូតូ​ទៅ​យក​ប្រពន្ធ​មិន​ពាក់​មួក​សុវត្ថិ​ភាព​រថយន្ត​កៀរ​ដួល​បោក​ក្បាល​ដេរ​7​ថ្នេរ

Posted: 28 Jun 2012 01:15 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវបានសង្គ្រោះ
រាជធានី​ភ្នំពេញ ៖​​ ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​​​ឌុប​​ចៅ​អាយុ​៣​ឆ្នាំ ទៅ​យក​ប្រពន្ធ​​នៅ​សង្កាត់​ព្រែក​លៀប​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ត្រូវ​រថយន្ត​ដឹក​​ស្មៅ​មួយ​គ្រឿង បើក​កៀរ​ឱ្យ​ដួល​បោក​​ក្បាល​​ដេរ​៧​ថ្នេរ ​តែ​ចៅ​សំណាង​ល្អ​មិន​មាន​របួស​។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០នាទី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​

​ផ្ទុះ​ជម្លោះ​វាយ​តប់​​គ្នា​រឿង​ដណ្តើម​​ម៉ូយ​ពល​ករ​

Posted: 28 Jun 2012 01:05 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ក្រុងប៉ោយប៉ែត ៖ ​ការ​ចាប់​ដណ្តើម​ម៉ូយ​​ពល​ករ​ខុស​ច្បាប់​ក្រោយ​​ចេញពី​ស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​នៅ​ចំណុច​​រង្វង់​​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ ដែលខាង​​​ភាគីថៃ​ចាប់​បញ្ជូន​​មក​វិញ​នោះ​នៅ​តែ​ជា​បញ្ជា​ចោទ​នៅ​​ឡើយ ដោយ​ក្រុម​អ្នក​ចាប់​ម៉ូយ​​ទាំង​អ្នក​រត់​​ម៉ូតូ​ឌុប និង​​អ្នក​រត់​តាក់ស៊ី​ រួម​ទាំង​អ្នក​ដូរ​ប្រាក់​ផង​នោះ​​ បង្ក​​ការ​ចាប់​​ប្រទាញ​ប្រទង់​បែប​អនា​ធិបតេយ្យ​​ឥត​ឈប់​ឈរ ។

​ប្រជា​ជន​៥​ភូមិ​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច សុំ​ឱ្យ​សម្តេច​តេជោ ហ៊ុន សែន ជួយ​ដោះ​ស្រាយ​ដីធ្លី​

Posted: 28 Jun 2012 01:01 AM PDT

​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​មក​សុំ​សម្តេច​ឱ្យ​ជួយ​ដោះ​ស្រាយ​ដីធ្លី
រាជធានីភ្នំពេញ ៖ ប្រជា​ជន​ប្រមាណ​ជា​១០០​នាក់​រស់​នៅ​ភូមិ​ទី​១ ភូមិ​ទី​៣ ភូមិ​ទី​៣ (ចំការ​ចេក), ភូមិ​ទី​៦ និង​ភូមិ​សម្បទាន​សែន​ជ័យ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ បាន​នាំគ្នា​​ជិះ​រថយន្ត​មក​​ឈប់​នៅ​មុខ​វត្ត​បទុម​វត្តី កាល​ពី​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១២ ​ដើម្បី​ដាក់​ញត្តិ​​សុំ​ឱ្យ​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរា​គមន៍​​ដោះ​ស្រាយ​ទំនាស់​​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​នៅ​៥​ភូមិ​​ខាង​លើ។ ​

ប៉ូលិស​អត់​ពាក់​មី​ជិះ​ម៉ូតូ​2គ្រឿង​ដេញ​តាម​ម៉ូតូ​ស្តេប​បុក​ខឿន​សួន​ច្បារ​របួស​ធ្ងន់​

Posted: 28 Jun 2012 01:00 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូ​ស្តេប​ ពណ៌​ខ្មៅ មួយ​គ្រឿង​ ជិះ​គ្នា​៣​នាក់​ ត្រូវបាន​​សមត្ថ​កិច្ច​អត់​អត្ត​សញ្ញាណ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​បើក​ដេញ​​តាម​​ពី​ក្រោយ​​រហូត​​ ហើយ​​គេច​ពី​រថយន្ត​ក្រុង​ទៅ​បុក​ខឿន​សួន​ច្បារ​មុខ​អតី​ត​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​​​ស្តេប​ ដួល​បោក​ក្បាល​សន្លប់​ស្តូក​ស្តឹង​និង​ប៉ូលិស​អត់​ពាក់​មី​​២​នាក់​​ទៀត​បែក​មុខ​បែក​មាត់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា តាម​ផ្លូវ​លេខ​៧០​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​​ប្រណាំង​រថ​យន្ត​ឆ្លង​កាត់ឧបសគ្គ​ឆ្នាំ២០១២

Posted: 28 Jun 2012 12:59 AM PDT

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទីពីរ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លង​កាត់​
រាជ​ធានីភ្នំពេញ ៖ ​ មន្រ្តីគណៈកម្មាធិការ​ជាតិ​អូឡំាពិកកម្ពុជាបានបង្ហើបឲ្យដឹងថា កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំការប្រកួត​ប្រណាំង​រថ​យន្តឆ្លងកាត់ឧបសគ្គថ្នាក់អន្តរជាតិនៅថ្ងៃទី១៥ សីហា ឆ្នាំ២០១២ខាងមុខនេះ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការ​ប្រកួត​នៅក្នុងឆ្នាំ២០១២នេះ មានឈ្មោះថា 2012 Asia Cross Country Rally ដោយ​

រវល់​ងា​ក​ក្រោយ​ជិះ​​ម៉ូតូ​ទៅ​បុក​ម៉ូតូ​ឆ្លង​ផ្លូវ​ចូល​ផ្ទះ​ជិត​ដល់​មុខ​ផ្ទះ​របស់​គេ បណ្តាល​ឱ្យ​​ដួល​ទាំង​អស់​គ្នា​​តែ​មិន​មាន​រង​របួស​

Posted: 28 Jun 2012 12:47 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ជិះ​ម៉ូតូ​រវល់​ងាក​ក្រោយ​មិន​បាន​មើល​ជ្រុលទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​កំពុង​បើក​​ឆ្លង​ផ្លូវ​ចូល​ផ្ទះ​ជិត​ដល់​មុខ​ផ្ទះ​ទៅ​ហើយ បណ្តាល​ឱ្យ​ដួល​តែ​មិន​មាន​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​៦​និង​១៥​នាទី​ល្ងាចថ្ងៃទី​២៧ មិថុនា ជិត​វិទ្យា​ល័យ​ ជា ស៊ីម សាមគ្គី តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។

ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ U22 កម្ពុជា ជួប U22 ចិន ថ្ងៃទី២៨ មិថុនា

Posted: 28 Jun 2012 12:46 AM PDT

U22កម្ពុជា ប្រកួតជាមួយ​នឹង​ចិន
រាជ​ធានីភ្នំពេញ ៖ ​ បន្ទាប់ពីចាញ់ថៃ ៤-០ និងឈ្នះហុងកុង៣ ទល់នឹង២រួចមក ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​កម្ពុជា​អាយុក្រោម​២២ឆ្នាំ (U22) ត្រូវប្រកួតជាមួយU22ចិន ក្នុងទី​ក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅវេលាម៉ោង៤​រសៀលថ្ងៃទី២៨ មិថុនា ២០១២​នេះ។

ផ្លូវជាតិ​លេខ​​13កំពុង​​រង​ការ​ខូច​ខ្ទេច​ខ្ទាំ​​ដោយ​សារ​រថយន្ត​​ដឹក​ទំនិញ​​ធ្ងន់​​

Posted: 28 Jun 2012 12:45 AM PDT

ផ្លូវជាតិ​លេខ​​13កំពុង​​រង​ការ​ខូច​ខ្ទេច​ខ្ទាំ​​ដោយ​សារ​រថយន្ត​​ដឹក​ទំនិញ​​ធ្ងន់​​
ខេត្ត​ស្វាយ​រៀង​​​​​​​​​​ ៖ ​ផ្លូវ​​ជាតិ​លេខ​​១៣​​ ​ចាប់​ពី​​​​ឃុំ​ជ្រុង​ពពែល​​ ស្រុក​រំដួល​ ​និង​ភូមិ​​ហង្ស ​ភូមិ​កំពង់​ត្រាច ​ឃុំ​កំពង់​ត្រាច​ ស្រុក​រមាស​ហែក​​​ ឆ្ពោះ​​ទៅព្រំ​ដែន​​​វៀត​ណាម​​កំពុង​ត្រូវ​ខូច​ខាត​​​​ស្ទើរ​ទាំង​ស្រុង​​ បណ្តាល​​មក​​ពី​ក្រុម​ឈ្មួញ​​​ដឹក​ទំនិញ​​​តាម​រថយន្ត​ធុន​ធំ​ បំផ្លាញ​រាល់​ថ្ងៃ​ ហើយ​គ្មាន​​​សមត្ថ​កិច្ច​​​ណា​អើ​ពើ​​​ និង​ធ្វើ​​អន្តរា​គមន៍​​​​ឡើយ ។

​ក្រុម​ការ​ពារ​ជើង​ឯក​ គោជល់ អេស្ប៉ាញ​បន្ត​ដំណើរ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោយ​ពី​ទម្លាក់​ព័រ​ទុយ​ហ្គាល់​ 

Posted: 28 Jun 2012 12:33 AM PDT

​ក្រុម​ការ​ពារ​ជើង​ឯក​ គោជល់ អេស្ប៉ាញ​បន្ត​ដំណើរ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោយ​ពី​ទម្លាក់​ព័រ​ទុយ​ហ្គាល់​ 
ការ​ស៊ុត​​បាល់​ប៉េណាល់​ទី​២​គ្រាប់​មិន​បាន​សម្រេច​របស់​កីឡា​ករ Moutinho និង Alves របស់​ក្រុម​ព័រ​ទុយ​ហ្គាល់​ គឺ​ជា​កាដូ​ដ៏​មាន​តម្លៃ​ជូន​ទៅ​ក្រុម​គោល​ជល់ អេស្ប៉ាញ ឱ្យ​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ត្រូវ​ជួប​​ជា​មួយអសុរី ​អីុតាលី ឬ​ឥន្ទ្រី​ចំពុះ​ដែក អាល្លឺម៉ង់ នៅ​រាត្រី​ថ្ងៃ​​អាទិត្យ​ទី​១ កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ ។

គំនុំ​​រាប់​ឆ្នាំ​ហើយ​​​ឃើញ​មុខ​ទាញ​​ប៉័ង​តោ​​​កាប់​ប្រហារ​​

Posted: 28 Jun 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រា​ជ​ធានី​ភ្នំពេញ​​​​​​​​​​​​ ៖ កាល​ពី​​វេលា​ម៉ោង​​១និង​​៣០​នាទី​​រសៀល​ថ្ងៃ​ទី​​២៦ មិថុនា ​មាន​ករណី​​កាប់​ប្រហារ​​គ្នា​មួយ​បាន​កើតឡើង​​នៅ​តាម​​បណ្តោ​យ​ផ្លូវ​​​ជាប់​វត្ត​​​មង្គល​វ័ន​ ហៅ​​វត្ត​​ថ្វាយ​បង្គំ​​ សង្កាត់​​​មិត្ត​ភាព​ ​ខណ្ឌ​៧​មករា ​​ក្បែរ​​ចំណត​​​រថយន្ត​តាក់​ស៊ី​​ ​បង្ក​ឡើង​​ដោយ​​​​​ជន​​២​នាក់​ គឺ​ជន​​​រង​គ្រោះ​ម្នាក់​​​ និង​ជន​ដៃ​ដល់​​ម្នាក់ ។ ​

ស្រាវជ្រាវ​ឃាត់​ខ្លួន​ចោរ​ប្លន់​អាជីវ​ករ​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​បាន​៣​នាក់​

Posted: 28 Jun 2012 12:29 AM PDT

សមត្ថ​កិច្ច​ស្រាវជ្រាវ​​ឃាត់​ខ្លួន​​ចោរ​ប្លន់​អាជីវ​ករ​លក់​គ្រឿង​អលង្ការ
រាជធានីភ្នំពេញ ៖ ​មុខ​សញ្ញា​​​​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ដែល​សមត្ថ​កិច្ច​អះអាងថា​តែង​តែ​ធ្វើ​សកម្ម​ភាព​ប្លន់ និង​កាច់​.ក​​ម៉ូតូ​យ៉ាង​កក្រើក​ ហើយ​លើក​ចុង​ក្រោយ​នេះ​ប្លន់​អាជីវករ​លក់​គ្រឿង​​អលង្កា​រ​ប្លាទីន​​ នៅ​ផ្សារ​ត្រពាំង​ថ្លឹង បាន​ជាង​១​ម៉ឺុន​ដុល្លារ​អាមេ​រិក​កាលពី​១​អាទិត្យ​​មុន​​នេះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការិយា​​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​ធ្វើ​ការ​ចាប់​ខ្លួន​បាន​​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​​ដក​ហូតបាន​អាវុធ​ខ្លី​១​ដើម ឯ​ក​សណ្ឋាន​​

​ផ្ទុះ​ជម្លោះ​វាយ​តប់​​គ្នា​រឿង​ដណ្តើម​​ម៉ូយ​ពល​ករ​

Posted: 28 Jun 2012 12:22 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ក្រុងប៉ោយប៉ែត ៖ ​ការ​ចាប់​ដណ្តើម​ម៉ូយ​​ពល​ករ​ខុស​ច្បាប់​ក្រោយ​​ចេញពី​ស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​នៅ​ចំណុច​​រង្វង់​​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ ដែល​​ភាគីថៃ​ចាប់​បញ្ជូន​​មក​នោះ​នៅ​តែ​ជា​បញ្ជា​ចោទ​នៅ​​ឡើយ ដោយ​ក្រុម​អ្នក​ចាប់​ម៉ូយ​​ទាំង​អ្នក​ម៉ូតូ​ឌុប​ទាំង​អ្នក​រត់​តាក់ស៊ី​ រួម​ទាំង​អ្នក​ដូរ​ប្រាក់​ផង​នោះ​​បង្ក​​ការ​ចាប់​ប្រទាញ​ប្រទង់​បែប​អាណា​ធិបតេយ្យ​​ឥតឈប់​ឈរ ។ ដោយ​សារ​ការ​ចាប់​ដណ្តើម​​​ម៉ូយ​​ពល​ករ​នេះ​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​​ថ្ងៃទី​២៧ មិថុនា

បុរស​ប្រមឹក​ហែល​ឆ្លង​ទឹក​លង់​អណ្តែត​ទៅជាប់​មង​ក្នុង​ទឹក​ដី​វៀតណាម​

Posted: 28 Jun 2012 12:15 AM PDT

ការ​ដឹក​សព​តាម​ទូក​ត្រឡប់មកវិញ
ខេត្ត​ព្រៃវែង ៖ ​សព​បុរស​ម្នាក់​​​ឈ្មោះ សូ សារឹត អាយុ​៥៦​ឆាំ្ន​ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សិត​ក្រមួនឃុំ​ជាងដែក ស្រុក​កំពង់​ត្របែក​ ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​​​​អណ្ដែត​មក​ជាប់​​នឹង​មង​ក្នុង​ទន្លេ​នៅ​ក្នុង​​​ទឹកដី​វៀតណាម​ជាប់​​​ព្រំ​ប្រទល់​​កម្ពុជា​ ត្រង់​តំបន់​ច្រក​ទ្វេភាគី​ពាម​មន្ទារ កាល​ពី​វេលា​ម៉ោង​ប្រមាណ​​​៨​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា ។

ម៉ូ ហ្វា​រ៉ា ទទួល​បាន​ជោគ​ជ័យ​ការ​ពារ​ជើង​ឯក​អឺរ៉ុប​រត់​ចម្ងាយ​5.000​ម៉ែត្រ

Posted: 28 Jun 2012 12:12 AM PDT

អត្ត​ពលិក​អង់​គ្លេស ម៉ូ ហ្វា​រ
អត្ត​​ព​លិ​​ក​​អង់​​គ្លេស​ម៉ូ ហ្វា​រ៉ា​ រក្សា​​បាន​​នូវ​​ភាព​​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​​រ៉ុប​របស់​ខ្លួន​លើ​ចម្ងាយ​៥.០០០​ម៉ែត្រ​ បន្ទាប់​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ត្រ​ចះ​ត្រ​ចង់​ក្នុង​កម្ម​វិធី European Athletics Championships លើក​ទី​២១​ នៅ​ទី​ក្រុង​ហែល​ស៊ិនគី​ ប្រ​ទេស​ហ្វាំង​ឡង់​ កាល​ពី​ថ្ងៃ​ទី​២៧​មិថុ​នា​កន្លង​មក​ ។

ជំហរ​អា​មេ​រិក​ចំពោះ​ភូមា​នា​ពេល​បច្ចុប្បន្ន

Posted: 28 Jun 2012 12:06 AM PDT

លោក​​​ DEREK MITCHELL
លោក​​ DEREK MITCHELL ដែលត្រូវ​តែង​តាំងជា​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំប្រទេស​ភូមាគូសបញ្ជាក់ថា ប្រសិន​បើភូមាចង់​ធ្វើ​ឱ្យ​មាន​​ប្រក្រតីភាព​ឡើង​វិញ​នៃទំនាក់ទំនងរបស់​ខ្លួន​ជា​មួយ​សហរដ្ឋអាមេរិកនោះប្រទេសនេះត្រូវកាត់​ផ្តាច់ទំនាក់ទំនងខុសច្បាប់ទាំង​ឡាយជាមួយ​កូរ៉េខាងជើង​ជាមុន​សិន ។​

បើកវគ្គ​​បណ្តុះ​បណ្តាល​​ដល់នគរ​​បាល​ប៉ុស្តិ៍​​រដ្ឋ​បាល ដើម្បី​សុវត្ថិភាព​សហគមន៍

Posted: 28 Jun 2012 12:02 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
ខេត្តកំពង់ធំ ៖ ​ ដើម្បី​សុវត្ថិ​ភាព​​សហគមន៍​​​និងការយល់​ដឹង​​អំពីមធ្យោ​បាយ​​ និង​វិធាន​ការ​ក្នុង​ការរួមចំណែក​​អនុវត្ត​​គោល​នយោ​បាយ​ភូមិ-ឃុំ ​មាន​សុវត្ថិភាព នៅ​ស្នង​ការ​ដ្ឋា​នគរ​​បាល​ខេត្ត​​​​បាន​រៀបចំ​វគ្គបណ្តុះបណ្តាល​មួយ​ស្តីពីការ​ពង្រឹង​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ ដើម្បី​សុវត្ថិភាព​​សហ​គមន៍​​ក្នុង​ទិសដៅ​​ចូលរួម​អនុវត្ត​គោល​នយោ​បាយ​ភូមិ-ឃុំមាន​សុវត្ថិភាព​ ដែលវគ្គបណ្តុះ​បណ្តាល​នេះប្រព្រឹត្ត​

មន្ត្រី​គយ​ចាប់ឃាត់​រថយន្ត​ក្រុង​4គ្រឿង​សង្ស័យ​ដឹក​ទំនិញ​គេច​ពន្ធ​ចូលពី​​​វៀតណាម​

Posted: 28 Jun 2012 12:00 AM PDT

ខេត្ត​ព្រៃវែង ៖ សាខា​​គយ​ និងរដ្ឋាករ​ខេត្ត​​​បាន​ឃាត់​​​រថយន្ដ​ក្រុង​​ចំនួន​៤​គ្រឿង​ ដើម្បី​ត្រួត​ពិនិត្យ​ដោយ​សង្ស័យ​ថា មាន​បង្កប់​ទំនិញ​គេច​ពន្ធ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ។ រថយន្ដ​ក្រុង​ដែល​ត្រូវ​បាន​ចាប់​ឃាត់​នេះ​​ជា​ប្រភេទ​​រថយន្ដ​ទេស​ចរណ៍​៤៤​កៅអី ដែល​រថ​យន្ដ​ទី​១​​ ពាក់​ស្លាក​លេខ​ភ្នំពេញ៣​B-២២៩៩ ដឹក​អ្នក​ដំណើរ​​តាម​ផ្លូវ​ភ្នំពេញ​-​ហូ​ជី​មិញ ជា​របស់​ក្រុម​ហ៊ុន ខា​យ ណា​ម ត្រេ​ន​ស្ពរ​ថេ​

កម្ពុជា-ថៃ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​សម្រេច​លើ​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រឈម​តាមព្រំដែន​

Posted: 27 Jun 2012 11:58 PM PDT

រាជធានីភ្នំពេញ ៖ ​​គិត​ត្រឹម​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​២៨ មិថុនា ២០១២ ក្រុម​ការ​ងារ​រួម​កម្ពុជា-ថៃ​​នៅ​មិន​ទាន​់​​​ឈាន​ដល់​ការ​យោគ​យល់​គ្នា​លើ​​បញ្ហា​​កង​ទ័ព​​ជា​បណ្តោះ​អាសន្ន​នៅ​តាម​តំបន់​​ព្រំដែន​នៃ​​ប្រទេស​ទាំង​ពីរ​នៅ​ឡើយទេ។ ប្រធាន​ក្រុម​ការ​ងាររួម​នៃ​ប្រទេស​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយ​ឧត្តម​សេនីយ៍​ នាង ផាត រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និង​ភាគីថៃ​ដឹក​នាំ​ដោយ​​លោក​នាយ​ឧត្តម​សេនីយ៍​ វ៉ូរាក់​ពង្ស

ប៉េអឹម​ចុះ​បង្ក្រាប​​មុខ​​សញ្ញា​ជួញដូរ​ថ្នាំ ញៀន​​មាន​ការ​គំរាម​​ដោយ​គ្រាប់​បែក​ដៃ​

Posted: 27 Jun 2012 11:51 PM PDT

គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​
ខេត្ត​ស្ទឹងត្រែង ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​មួយ​បាន​កើត​ឡើង​កាលពី​រសៀល​ម៉ោង​​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៧ មិថុនា ២០១២ នៅ​ចំណុច​ក្រោយ​​ដំណាក់​ស្ថិត​ក្នុង​ភូមិ​ព្រែក​សង្កាត់​ស្ទឹង​ត្រែង ក្រុង​​ស្ទឹង​ត្រែង​ដោយ​សារ​​អតីត​នាយ​រង​ការិយា​ល័យ​បច្ចេក​ទេស និង​វិទ្យា​សាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត យក​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​​ដក​គន្លឹះ​គំរាម​ដល់​កម្លាំង​មន្ទីរ​ប្រឆាំងគ្រឿងញៀន​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ខណៈ​ដែល​ចុះ​

វ៉ៃ​ចាញ់​គេ​​​ទៅ​នាំ​​បក្ស​ពួក​​មក​សង​សឹក​​ដូច​មក​​​​ចូ​ល​ស៊ង​​​ប៉ូលិស​​​ក្របួច​បាន​​5នាក់​​

Posted: 27 Jun 2012 11:45 PM PDT

ក្រុម​ក្មេងពាល​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​បាត់​ដំបង​ ៖ កម្លាំងបង្រ្កាបរបស់​ស្នង​ការ​ដ្ឋានខេត្ត បានឃាត់ខ្លួន​ក្រុមក្មេង​ពាល​ចំនួន​៥​នាក់ កាលពីល្ងាចថ្ងៃទី២៦ មិថុនា នៅចំណុច​ភូមិ​ទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង បន្ទាប់ពីក្រុមនេះលើកគ្នាជាថ្មីបម្រុងទៅសងសឹកជាមួយ​គូ​​បក្ស​ដិ​បក្សដែលពួក​ខ្លួនវាយ​ចាញ់​មុន​នោះ​បន្តិច ។ ប៉ុន្តែការលើក​គ្នាទៅ​សង​សឹក​ជា​ថ្មី​នេះ ដូចនាំគ្នាទៅចូលស៊ងសមត្ថកិច្ច ខណៈ​ភាគី​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ មិថុនា ២០១២

Posted: 27 Jun 2012 11:38 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៨ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ចេញពីគុក​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​លួច​កាច់​សោ​.កម៉ូតូ​ចាប់​ញាត់គុកវិញ

Posted: 27 Jun 2012 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​ស្វាយ​រៀង ៖ ជន​សង្ស័យ​ម្នាក់​បាន​កាច់​សោ​.ក​ម៉ូតូ​អ្នកគ្រូពេទ្យ​​ដែល​ចត​នៅ​មុខ​មន្ទីរពេទ្យ​​ទាំង​​​ថ្ងៃ​ ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ឆោឡោ​​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​​ និងតាមប្រមាញ់​​តាំងពី​ខេត្ត​ស្វាយ​រៀង ​ហើយទៅចា​ប់​បាន​​នៅ​​កំពង់​ចម្លង​អ្នក​លឿងត្រើយ​ខាង​កើត​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​​វេលាមោ៉ង​១​និង​៣០នាទី​រសៀល ថ្ងៃទី​២៥ មិថុនា ​នៅ​មុខ​មន្ទីរពេទ្យ​សម្តេច​ឪ មន្ទីរពេទ្យ​របេង​

ស្ត្រី​អនាថា​ម្នាក់​ស្រវឹង​ស្រា​ដើរទៅ​ដេក​កើយ​លើ​របាំង​ថ្ម​ចែក​ផ្លូវ​ធ្វើ​ជា​ខ្នើយ​

Posted: 27 Jun 2012 11:27 PM PDT

ស្ត្រីអនាថា​ដែល​ស្រវឹង​ស្រា​​ទៅ​ដេក​កើយ​លើ​របាំង
រាជធានីភ្នំពេញ ៖ ​ស្ត្រី​អនាថា​​ម្នាក់​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ ស្រវឹង​ដេក​ដួល​ដើរ​ទៅ​ដេក​កើយ​លើ​របាំងថ្ម​​ចែក​ផ្លូវ​​​ដូច​ដេក​នៅ​ផ្ទះ​របស់​គេ​មិន​ភ័យ​ខ្លាច​នរណា​ធ្វើ​ដំណើរ​មិន​បាន​មើល​បុក​បង្ក​គ្រោះ​ថ្នាក់ដល់​អាយុ​ជីវិត​ទេ សូម្បី​តែ​អាជីវ​ករ​ផ្សារ​ដើម​គ ដាស់​ឱ្យ​ភ្ញាក់​​ក៏​មិន​ព្រម​ភ្ញាក់​​ យក​​ទឹក​ជះ​ស្រោច​ទទឹក​​ជោក​​អស់​ក៏​នៅ​តែ​មិន​ព្រម​ភ្ញាក់​​ទៀត ។ ហេតុ​ការណ៍​នេះ​គេ​ប្រទះ​ឃើញ​​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៨ មិថុនា តាម

វគ្គបណ្តុះបណ្តាល​ស្តី​ពី​ការ​ពង្រឹង​​សមត្ថ​ភាព​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល

Posted: 27 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាពក្នុង​ពិធីប្រជុំ
ខេត្ត​កំពង់​ធំ ៖ ដើម្បី​សុវត្ថិភាព​សហគមន៍ ក្នុង​ទិស​ដៅ​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​​ការ​ពង្រឹង​សមត្ថភាពនគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ បាន​ប្រារព្ធ​ធ្វើ​នៅ​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​​ កាល​ពី​ថ្ងៃទី​២៦ មិថុនា ​ក្រោមអធិប​តីភាព​លោក​ឧត្តម​សេនីយ៍​ទោ យ៉េត រ៉ា​ហ្សាក់ ​អនុប្រធាន​សេនា​ធិការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ និង​លោក​ឧត្តម​សេនីយ៍​ត្រី

ក្មេង​ទំនើង​3នាក់​ជិះម៉ូតូបញ្ច្រាសរង្វង់មូល​បុក​និស្សិតម្នាក់​សន្លប់​ធំ​​

Posted: 27 Jun 2012 11:00 PM PDT

ក្មេង​ទំនើង​3នាក់​ជិះម៉ូតូបញ្ច្រាសរង្វង់មូល​បុក​និស្សិតម្នាក់​សន្លប់​ធំ​​
ខេត្ត​ស្វាយរៀង ៖ ក្មេង​ទំនើង​៣នាក់​​ជិះ​ម៉ូតូ​បញ្រ្ចាស​​​រង្វង់​មូលវិមាន​ឯក​រាជ្យ​ ក្រុង​ស្វាយរៀង ​ទៅ​បុក​ជាមួយ​​ម៉ូតូ​និសិ្សត​សាកល​វិទ្យា​ល័យស្វាយ​រៀង​​ម្នាក់ បណ្តាល​ឱ្យ​ដួល​បោក​​ក្បាល​ទៅ​លើ​ថ្នល់​ផុង​លលាដ៍​​សន្លប់​ស្តូក​ស្តឹង ហើយក្មេង​ទំនើង​ទាំង​៣នាក់​ត្រូវ​​សមត្ថ​កិច្ច​ចាប់​​ខ្លួន​បញ្ជូន​ទៅ​​អធិ​​ការ​ដ្ឋាន​នគរបាល​ក្រុង​ភ្លាមៗ កាលពី​វេលា​ម៉ោង​​​១០​និង​៣០នាទីព្រឹក ថ្ងៃទី​២៥ មិថុនា ​នៅ​ចំណុច​រង្វង់​

ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ជុំ​ទី​៣​ប្រកួត​វាយ​កូន​បាល់ Wimbledon​ខណៈ​នាង​វ៉ូ​នី​អាក​គី​និង​នាង​ស្តូ​សួ​ត្រូវ​វេច​សម្ពាយ​ដើរ​ចេញ

Posted: 27 Jun 2012 09:28 PM PDT

កីឡាករ​​ស្វ៊ីសហ្វេដឺរ័រ
កីឡាករស្វ៊ីស​​រ៉ូ​ជើ ហ្វេដឺរ័រ ​​សម្រេច​បាន​ជោគជ័យ​​​ជំ​ហាន​ទី​២​នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌ Wimbledon​ជា​លើក​ទី​៧​​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រ​កួត​ជាតិ​អុីតា​លី​​ Fabio Fognini ក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃ​ពុធ​​ទី​២៧​ ​មិថុ​នា​។ ចំណែក​នាង​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ និង​នាង​សាម៉ាន់​ថា ស្តូ​សួ​​​ បាន​ជួបនឹង​សំ​ណាង​អា​ក្រក់​ក្រោយ​ពី​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​គូ​ប្រ​កួត​របស់​ពួក​គេ​រៀង​ៗ​

សាលារៀនសុវណ្ណភូមិ ចុះដាំកូនឈើ និងចែកអំណោយនៅខេត្តតាកែវ

Posted: 27 Jun 2012 09:15 PM PDT

សាលារៀនសុវណ្ណភូមិ ចុះដាំកូនឈើ និងចែកអំណោយនៅខេត្តតាកែវ
ខេត្ត​តា​កែវ​​​ ៖ ដើម្បី​ចូលរួម​អប​អរក្នុង​ពិធី រុក្ខទិវា​លើក​ទី​២៣ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ ២០១២ សាលារៀន​សុវណ្ណ​ភូមិ ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាស​វៃ​​របស់ លោក ជា ធី​ឡាយ ជា​អគ្គនាយក​អុិន​ធី​ស៊ី​គ្រុប និង​លោក ឃឹម ផុ​ន ជានា​យក​ប្រតិបត្ដិ​​​អ៊ិន​​ធី​ស៊ី​គ្រុប ដែល​បាន​ជួយ​គាំទ្រ​ទាំង​កម្លាំ​ង​កាយ កម្លាំង​ចិត្ដ និង​ថវិកា​ផង​នោះ កាលពី​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០១២ សាលា​បាន​រៀបចំ​ពិធី​ដាំ​កូន​ឈើ

​សមា​ជិក​មូល​និធិ​សហ​គមន៍​អភិវឌ្ឍន៍​​មក​ពី​​ប្រទេស​វៀត​ណាម ហ្វ៊ីលីពីន​ ថៃ និង​នៅ ក្នុង​ខេត្ត​នានា​បាន​ចុះ​ពិនិត្យ​មូល​ដ្ឋាន​

Posted: 27 Jun 2012 09:11 PM PDT

សមា​ជិក​មូល​និធិ​សហ​គមន៍​​ចុះ​​ពិនិត្យ​មូល​ដ្ឋាន​នានា​
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ លោក​អ៊ុំ រាត្រី អភិ​​បាល​ក្រុង​សិរី​សោភ័ណ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១២ បាន​ដឹក​នាំ​សមា​ជិក​មូល​និធិ​សហ​គមន៍​អភិ​វ​ឌ្ឍន៍​អន្តរ​ជាតិ​មកពី​​៣​​ប្រទេស​ គឺ​ប្រទេស​វៀត​ណាម ថៃ ហ្វ៊ីលីពីន និង​សមា​ជិក​ក្នុង​​​ខេត្ត​បន្ទាយ​មាន​ជ័យ រួម​ទាំង​​បណ្តា​សមា​ជិក​មួយ​ចំនួន​មក​ពី​​ភ្នំពេញ ខេត្ត​ព្រៃ​វែង កណ្តាល ​សៀម​រាប ​តាកែវ ​ជាង​៣០​នាក់ ចុះ​ទៅ​​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យ​​មើល​ស្ថាន​ភាព​បង​ប្អូន​សហ​គមន៍​​មូល​និធិ​អភិ​វឌ្ឍន៍ សហ​គមន៍​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!