VOA News: ព័ត៌មាន |
សហគមន៍អន្តរជាតិធ្វើការផ្គោលទុកកូរ៉េខាងជើងទោះបីជាការបង្ហោះបរាជ័យ Posted: 14 Apr 2012 06:33 AM PDT លោកអគ្គលេខាធិការអ.ស.ប.បានគីមូននិងពូកមេដឹកនាំអន្តរជាតិច្រើននាក់ទៀតបានថ្កោលទោសការបង្ហោះកាំជ្រួច មីស៊ីលមានវង់ប្រតិបត្តិការឆ្ងាយដោយប្រទេសកូរ៉េខាងជើងទោះណាជាការបាញ់ពិសោធន៍នេះគ្មានជោគជ័យក៏ដោយ។រ៉ុក្កែតនេះបានធ្លាក់ក្នុងសមុទ្រនៅប្រមាណមួយនាទីក្រោយការបង្ហោះ។ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានបំពានលើការតវ៉ាអន្តរជាតិដោយបានបង្ហោះកាំជ្រួចនេះទោះណាជាមានជំនឿជាទូទៅថាកិច្ចប្រតិបត្តិការនេះជាការធ្វើ test កាំជ្រួចផ្លោងមានវង់ប្រតិបត្តិការឆ្ងាយមួយដែលអាចផ្ទុកគ្រាប់បែកបរមាណូបានយ៉ាងងាយដូចផ្ទុកផ្កាយវិទ្យាសាស្ត្រដែរ។ការបរាជ័យក្នុងការបង្ហោះរ៉ុក្កែតនេះ បានធ្លាក់ក្នុងសមុទ្រលឿងដោយមិនបានធ្លាក់លើដីឬធ្លាក់ត្រូវចំកប៉ាល់ណាមួយក្នុងបណ្តានាវាច្រើនគ្រឿងដែលឃ្លាំមើលការបាញ់បង្ហោះនេះពីដែនសមុទ្រអន្តរជាតិទេ។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់បាតុករយ៉ាងតិចណាស់បីនាក់កាលពីថ្ងៃសុក្រហើយការប៉ះទង្គិចគ្នាបានកើតមានទ្បើងនៅជិតព្រំដែននៃប្រទេសទួរគីនៅពេលដែលកិច្ចឈប់បាញ់គ្នាមានរយៈពេលមួយថ្ងៃរវាងរដ្ឋាភិបាលនិងពួកប្រឆាំងបានបង្ហាញសញ្ញានៃការរលុំ។ អ៊ីរ៉ង់៖ គណៈប្រតិភូមកពីប្រទេសអ៊ីរ៉ង់និងពួកប្រទេសមហាអំណាចពិភពលោកបានឋិតនៅក្នុងប្រទេសទួរគីនៅមុនកិច្ចចរចាទីមួយអំពីកម្មវិធីបរមាណូចម្រូងចម្រាស់របស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ។ប្រទេសអ៊ីរ៉ង់និងពួកសមាជិកនៃក្រុមដែលគេស្គាល់ថា P5+1 បានធ្វើការប្រជុំដំបូងកាលពីថ្ងៃសុក្រនៅមុនកិច្ចចរចាដោយផ្ទាល់ដែលបានកំណត់នឹងចាប់ផ្តើមធ្វើនៅថ្ងៃសៅរ៍នៅក្នុងក្រុង អ៊ីស្តាបុល (Istanbul)។ ហ្គីណេប៊ីស្យូ៖ ពួកទាហាននៅក្នុងប្រទេស ហ្គីណេប៊ីស្យូ (Guinee-Bissau) បានប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយបានកាន់កាប់ផ្លូវ, ស្ថានីយ៍ទូរទស្សន៍និងវិទ្យុនិងការិយាល័យរបស់រដ្ឋាភិបាលនៅក្នុងរដ្ឋធានីរបស់ប្រទេស។កាលពីយប់ថ្ងៃព្រហស្បតិ៍គឺពួកទាហានបានវាយប្រហារទៅលើផ្ទះលោក រ៉ាយម៉ូនដូ ផឺរីរ៉ា (Raimundo Pereira) ប្រធានាធិបតីបណ្តោះអាសន្ននិងលោក ហ្កាឡូស ហ្គូមេស ជេ (Carlos Gomes Jr.)អតីតនាយករដ្ឋមន្ត្រី ដែលជាបេក្ខជនប្រធានាធិបតីនាំមុខគេក៏ប៉ុន្តែគេដឹងថាលោកគ្មានប្រជាប្រិយភាពជាមួយពួកយោធាទេ។ សូដង់៖ ការិយាល័យរបស់ប្រធានាធិបតី សាលវ៉ា គីរ (Salva Kiir) បាននិយាយថាស៊ូដង់ខាងត្បូងនឹងដកថយចេញពីក្រុងHeglig ប្រសិនបើមាន"យន្តការនិងការធានារ៉ាប់រងច្បាស់លាស់"មួយថាប្រទេសស៊ូដង់មិនអាចប្រើប្រាស់តំបន់នោះដើម្បីវាយប្រហារស៊ូដង់ខាងត្បូងទេ។ ភូមា៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត ហ្គាមឺរ៉ន (David Cameron) និងលោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំងភូមាបានប្រកាសថាលោកនិងលោកស្រីបានគាំទ្រដល់ការព្យួរការដាក់ទ័ណ្ឌកម្មលើអតីតរដ្ឋយោធានេះជាការឆ្លើយតបនឹងការកែទម្រង់ប្រជាធិបតេយ្យ។ កូឡំប៊ី៖ លោក ជូស អាតូន្ញា អូខេមផូ (Jose Antonio Ocampo) អ្នកសេដ្ឋសាស្ត្រ កូឡំប៊ី បានដកខ្លួនថយចេញពីការប្រកួតប្រជែងរវាងបេក្ខជនបីនាក់ដើម្បីដឹកនាំធនាគារពិភពលោក។ ឥណ្ឌា៖ និយាយថាខ្លួនគ្រោងនឹងអនុញ្ញាតឱ្យប្រទេសប៉ាគីស្ថានបណ្តាក់ទុនដោយផ្ទាល់នៅក្នុងប្រទេស នៅក្នុងសញ្ញាមួយទៀតនៃចំណងទាក់ទងគ្នាដែលមានភាពកក់ក្តៅរវាងគូប្រជែងយូរយាមកហើយទាំងពីរនេះ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |