Koh Santipheap Daily

Koh Santipheap Daily


ខុទ្ទ​កាល័យ​សម្តេច​តេជោ​នាំ​អំណោយ​ជូន​អង្គភាព​កង​ទ័ព​សម្ព័ន្ធ​មេត្រី​ភាព

Posted: 11 Apr 2012 09:00 PM PDT

ទិដ្ឋ​ភាព​ក្នុង​តំបន់ព្រះវិហារ
ខេត្ត​ព្រះ​វិហារ​ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​មេសា ឆ្នាំ​២០១២​​ លោក ហូ សិ​ទ្ធី នាយក​ខុ​ទ្ទ​កាល័យ​សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះរា​ជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូនាំ​យក​អំណោយ​ទៅ​ចែក​ជូន​អង្គភាពវរ​សេនា​តូច​ការពា​រ​ព្រំដែន​លេខ​៣៧៥ នៃកងពលតូចអន្ដរាគមន៍​លេខ​៧ ដែល​ជា​សម្ព័ន្ធ​​​

ល្បួង​នាង​ក្រមុំ​​យក​ទៅ​​រំលោភ​រួច​រត់​ចោល​ស្រុក​​2ឆ្នាំ​ក្រោយ​​ត្រូវ​ចាប់​ខ្លួន​

Posted: 11 Apr 2012 08:30 PM PDT

ជន​ជាប់ចោទ​ត្រូវ​​បានចាប់​ខ្លួន
ខេត្ត​បាត់​ដំបង​​ ៖ ជនម្នាក់ត្រូវសមត្ថកិច្ច​មូលដ្ឋានចាប់ខ្លួនតាម​ដីកាកាល​២​សៀល​ថ្ងៃ​ទី​១០ មេសា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុក​មោង​ប្ញស្សីបន្ទាប់ពីរត់ចោល​ស្រុកជាង២ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធនឹងសំណុំរឿងល្បួង នាង​ក្រមុំម្នាក់​យក​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ក្បែរផ្ទះ ។មន្រ្តីនគរបាលព្រហ្ម​ទណ្ឌផ្នែក​អនុ​វត្ត​ដីកា​បាន

មន្ត្រី​​រាជការ​​​សាលា​ខណ្ឌ​ប្ញស្សីកែវ សូត្រ​​មន្ត​ប្រោះ​​ព្រំ​សុំ​សេចក្តី​សុខ​​​​​

Posted: 11 Apr 2012 08:02 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
​​រាជ​ធានី​ភ្នំពេញ​​ ៖ នៅ​ព្រឹក​​​ថ្ងៃទី​១១ មេសា មន្ត្រី​​រាជការ​​​​​ជុំ​វិញ​សាលា​​​ខណ្ឌ​​ប្ញស្សី​​កែវ បាន​និមន្ត​​ព្រះសង្ឃ​​ចំនួន​​៧អង្គ​​​មកសូត្រ​​មន្ត​​​ប្រោះ​​ព្រំ​​​លើ​​ក​រាសី​​​ ដើម្បី​សុំ​សេចក្តី​សុខ​​​ និង​​ឧទិ្ទស​​កុសល​​ជូន​ដល់​​បុព្វ​​ការី​ជន​ មាន​​​​ជីដូន​​ជីតា​​​​ ​​​​​ញាតកា​​​​ទាំង​​៧សន្តាន​​ និង​​​ជូនដល់​​យុទ្ធ​ជន​​យុទ្ធ​នារី​ ដែលបាន​ស្លាប់​បាត់​បង់​​ជីវិត​​ដោយ​បុព្វ ហេតុ​​​​មា​​តុ​ភូមិ​ ។

សមាគម​សិស្ស​​ និសិ្សត​​ បញ្ញវន្ត​​ក្មេង​វត្ត​​ នាំ​​យក​​អំណោយ​​សម្តេច​​តេជោ​​ ផ្តល់​​ជូន​​​​និស្សិត​​​ក្រីក្រ​​

Posted: 11 Apr 2012 07:30 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​​ព្រឹក​​ថ្ងៃទី​​​​១១ មេសា លោក​​ ហ៊ុន​ ម៉ានិត​ នាយក​​រង​​​​ខុ​​ទ្ទ​កាល័យ​​ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ រួម​នឹ​​ង​​​ថ្នាក់​ដឹក​នាំ​​​​សមាគម​​សិស្ស​​ និស្សិត​ បញ្ញ​​វន្ត​​ក្មេង​វត្ត​ ដែល​​​អម​ដំណើរ​​ដោយ​លោក ឈឹម សៅគី ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​តេជោ​​ បាន​នាំ​​យក

ការចាប់​ឆ្នោត​​ផ្សង​សំណាង​លើក​ទី​1 របស់​គ្រឹះ​ស្ថាន​ អេ​ អឹម ខេ ដើម្បី​អប​អរ​ពិធី​បុណ្យចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ ឆ្នាំ​រោង ព.ស 2556 នៅ​ថ្ងៃ​ទី​ 10 ខែ​មេសា ឆ្នាំ​2012

Posted: 11 Apr 2012 07:15 PM PDT

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១២ ៖ គ្រឹះ​ស្ថាន​ អេ អឹម ខេ បា​​ន​ប្រារព្ធ​ពិធី​ចាប់​ឆ្នោត​​ផ្ស​ង​សំណាង​លើក​ទី​១ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ ក្នុង​គោល​បំណង​​លើក​ទឹក​ចិត្ត​ និង​សម្តែង​នូវ​ការ​ដឹង​គុណ​​ដល់​អតិ​ថិជន​ដែល​បាន​គាំ​ទ្រ​ប្រើ​ប្រាស់​សេវា​ប្រាក់​សន្សំ​ និង​​ផ្ទេរ​ប្រាក់​នៅ​ទូ​ទាំង​ប្រទេស​ នា​ថ្ងៃ​ទី​១០ មេសា

ផឹក​ទាល់​តែ​ស្រវឹង​ដល់​ក​ទៅ​មុខ​មិន​រួច​ចត​ម៉ូតូ​​ដេក​លើ​ចិញ្ចើម​ផ្លូវ​

Posted: 11 Apr 2012 07:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​អាយុ​ប្រមាណ​៤០​ឆ្នាំ ដោយ​សារ​តែ​ស្រវឹង​​ស្រា​ជោក​បើក​​ម៉ូតូ​លែង​ទៅ​មុខ​រួច ក៏​​ដាក់ចន្ទល់​​អែប​ចិញ្ចើម​ផ្លូវ រួច​ដេក​នៅ​ក្បែរ​ម៉ូតូ​ ដោយ​មិន​ខ្វាយ​ខ្វល់​នឹង​នរណា​យក​ម៉ូតូ​របស់​ខ្លួន​ឡើយ ។ ​នៅ​ពេល​​អ្នក​រត់​ម៉ូតូ​ឌុប​ឃើញ​ទៅ​ដាស់បុរស​នោះ ​មិន​ងើប​ ក៏​ទាក់​ទង​ទៅ​សមត្ថកិច្ច​​ឱ្យ​ទៅ​អន្តរាគមន៍​ ព្រោះ​តែ​ខ្លាច

ពិធី​បុណ្យ​ដារ​ភូមិ​បួងសួង​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តី​សុខ​រៀង​រាល់​ឆ្នាំ

Posted: 11 Apr 2012 06:30 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីបុណ្យ
រាជធានី​ភ្នំពេញ ៖​​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​​២០១២ គឺ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​២​ថ្ងៃ​អ្នក​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ជា​រៀង​រាល់​ឆ្នាំ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ដារ​ភូមិ​ពោល​គឺ​ដើម្បី​បួង​សួង​ដល់​ម្ចាស់​ទឹក​ម្ចាស់ដី​ជួយ​ថែ​រក្សា​ដល់​អ្នក​ភូមិ​ឱ្យ​មាន​សេចក្តី​សុខ​សប្បាយ​ និង​គ្មាន​ជំងឺ​ដង្កាត់​ផ្សេង​ៗ​មក​បៀត​បៀន​ដល់អ្នក​ភូមិ​

លួច​ដំបង​ឆក់​​ និង​ទូរស័ព្ទដៃ​ពីប៉ូលិសត្រូវ​ចាប់​ខ្លួន

Posted: 11 Apr 2012 06:15 PM PDT

ជនល្មើស​ត្រូវ​បានចាប់ខ្លួន
រាជធានីភ្នំពេញ​​​​ ៖ ជនសង្ស័យ​​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ដំបង​ឆក់​ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​របស់​មន្ដ្រី​ប៉ូលិសម្នាក់​កាលពី​ជាង​១០​ថ្ងៃមុន​ត្រូវ​​ប៉ូលិស​ប៉ុ​ស្តិ៍ទឹក​ថ្លា​ចាប់ខ្លួន​បាន​កាលពីវេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច ថ្ងៃ​ទី​៩​ មេ​សា​ ​នៅ​ក្នុងភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។​ ការ​ចាប់ខ្លួន​ជន​​សង្ស័យ​២​នាក់​នេះ​

កម្ម​វិធី​​​សប្បុរស​ធម៌​​PSE ប្រមូល​​ថវិកា​​ឧបត្ថម្ភ​​​សិស្ស​ដែល​​ខ្វះ​​​លទ្ធភាព​​​ចូល​រៀន

Posted: 11 Apr 2012 05:45 PM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ កាល​​ពី​​ថ្ងៃ​សៅរ៍ ​ទី​​៧ មេសា កម្ម​វិធី​​​សប្បុរស​​ធម៌​​​ PSE ត្រូវ​​​បាន​ទទួល​​ស្គាល់​​ពីសំណាក់​​​​​ប្រជាជន​​​​ទាំង​​ជាតិ​​​​ និង​អន្តរជាតិ​ជា​​ច្រើន​​ ​​ហើយ​​​​ត្រូវ​បាន​​​គេ​ស្គាល់​​ថា ជា​រាត្រី​​សប្បុរស​ធម៌​​​PSE ។ រាត្រី​​​សប្បុរស​​ធម៌​PSE ជា​កម្មវិធី​​​សប្បុរស​​ធម៌​មួយ​​​ដែល​អង្គការPSE​​ បាន​រៀប​ចំ​​​ឡើង​​ដើម្បី​​​ផ្តល់​​​​ភាព​​សប្បាយ​​រីក​​រាយ​​​សម្រាប់​​

បើកបរ​មិន​យោគ​យល់​គ្នា​​​នៅ​ចំណុច​​ផ្លូវ​កែង​​​​​​បណ្តាល​​ឱ្យ​រថ​យន្ត​​និង​ម៉ូតូ​​បុក​គ្នា​​ប្រាវ​

Posted: 11 Apr 2012 05:30 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សារ​តែ​ការ​បើក​បរ​​មិន​ចេះ​យោគយល់​គ្នា​ធ្វើ​ឱ្យ​រថយន្ដ​កាម​រី​ឆ្លាម ដែល​បើកដោយ​នារី​វ័យក្មេងម្នាក់​ និង​ម៉ូតូ​គុប​ជ្រុង​៧០ បុក​គ្នា​នៅ​ចំណុច​ផ្លូវកែង ។ ករណី​នេះ ម្ចាស់​ម៉ូតូ​សង​ទៅ​ខាង​រថយន្ដ​ចំនួន​១០​ដុល្លារ ដើម្បី​បញ្ចប់រឿង ។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀលថ្ងៃ​ទី​១០ មេ​សា

ដឹក​ក្រដាស​​សម្បក​​កេស​ខ្ពស់​​ពេក​​ធូរ​ខ្សែ​​​ចំណង​​​ក្រឡាប់​​ដេក​កណ្តាល​ផ្លូវ​​​

Posted: 11 Apr 2012 05:20 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​​ ៖ រថយន្ដ​កូរ៉េ​ចំណុះ​​​១​តោនមួយ​គ្រឿង​​​ ពណ៌​ស​​ ដឹក​ក្រដាស​សម្បក​​កេស​ពេញ​​​​ បាន​ក្រឡាប់​ដេក​លើ​​ផ្លូវ​​​​ខណៈ​ពេល​​បម្រុង​ឈប់​ដើម្បី​​រឹត​​ខ្សែ​ចំណង​ដែល​ធូរ​ម្ដងទៀត​ចំ​កន្លែង​ដី​ទួលក៏​​​បណ្ដាល​ឱ្យ​ហើប​កង់​ តែ​​​សំណាងល្អ​​​​ដែល​​រថយន្ដ​បើក​យឺត​ៗ​ធ្វើ​ឱ្យ​អ្នក​អង្គុយ​លើ​ក្រដាស​លោត​ចុះ​បាន​​មិន​មាន​រង​របួស​ ។​

ផ្ទៃ​បឹង​​ព្រែក​​ទប់​​​កំពុង​​​រង​ការ​​រំលោភ​​បន្ទាប់​​ពី​​​មាន​​​ព័ត៌​​មាន​​​​ប្រគល់​​​ដី​ឱ្យ​​ពលរដ្ឋ​​​នៅតំបន់​​នេះ​​

Posted: 11 Apr 2012 05:05 PM PDT

ផ្ទៃ​បឹង​​ព្រែក​​ទប់​​​កំពុង​​​រង​ការ​​រំលោភ
ខេត្ត​ព្រះ​សីហនុ​​​​ ៖ ផ្ទៃ​បឹង​​ព្រែក​​​ទប់​ដែល​​​ជា​អាង​ស្តុក​​​ទឹក​​​សាប​មួយ​​​​​ដ៏​ធំ​​​សម្រាប់​​​ផ្គត់​ផ្គង់​​ដល់​ក្រុង​​​​​ព្រះ​​​​​​​​សីហនុ​​ មក​ដល់​​ពេល​នេះ​​កំពុង​រង​​​ការ​​រំលោភ​​​​ទន្ទ្រាន​​​​ដណ្តើម​​គ្នា​កាន់​​កាប់​យ៉ាង​​អនា​​​ធិបតេយ្យ​​​ បន្ទាប់​​​ពីបាន​ទទួល​​​ដំណឹង​​ថា​​ រាជ​រដ្ឋា​ភិបាល​​​​​ប្រគល់​ដី​​​ជូន​ប្រជា​ពលរដ្ឋ​​​នៅតំបន់​​ព្រែក​ទប់​​​នេះ​​​វិញ ។

គ្មាន​ម្ចាស់​ឡូត៍​នេសាទ​ទៀត​ទេ ឡូ​ត៍​នេសាទ​ដែល​កើត​ឡើង​​អស់​រយៈ​ពេល​១០៤​ឆ្នាំ ត្រូវបាន​បញ្ចប់​ឆ្នាំ​២០១២

Posted: 11 Apr 2012 02:40 AM PDT

រាជ​ធានីភ្នំពេញ​​ ៖ សម្តេច​​អគ្គ​មហា​សេនា​​បតី​​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​បាន​បញ្ជាក់​ថា បន្ទាប់​​ពីកែ​​​​ទម្រង់​​វិស័យ​​ជល​ផល​​ឡូត៍​​នេសាទ​​ត្រូវ​លុប​ទាំង​​​អស់នោះ គឺ​គ្មា​​​ន​ទៀតឡើយ ពាក្យ​​​ម្ចាស់​​ឡូតិ៍​​​នេសាទ ។ ដូច្នេះ​​​ត្រូវ​រៀប​ចំ​​​បោះ​បង្គោល​​​ព្រំ​ប្រទល់​​​​កន្លែងអភិរក្ស​​ និង​កន្លែង​​នេសាទគ្រួសារ​ ឱ្យ​​​បាន​ច្បាស់​លាស់​​ ដោយ​​​​​សហកា​រជាមួយ​​​ក្រសួង​​​ ស្ថាប័ន​រដ្ឋ​​ និង​

សេចក្តីជូនដំណឹង

Posted: 11 Apr 2012 02:38 AM PDT

ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំថ្មី​របស់​​ប្រជា​ជាតិ​កម្ពុជា​យើង ​​សារព័ត៌មាន «កោះសន្តិភាព» បាន​​​​សម្រេច​​ផ្អាក​​ការផ្សាយ​របស់​ខ្លួន​ចំនួន​​​៥ថ្ងៃ ​គិត​ចាប់​​​ពី ថ្ងៃសុក្រ ទី​​១៣ ខែមេសា ​រហូត​ដល់​ថ្ងៃ​អង្គារ ទី​​១៧ ខែ​មេសា​ ។ ​លោក​អ្នក​អាន​​​​ជាទីមេត្រី​ នឹង​មាន​សារព័ត៌​មាន «កោះ​សន្តិ​ភាព» អានជា​​​ប្រក្រតី​ឡើងវិញ ចាប់​ពីថ្ងៃ​ពុធ ទី​​១៨ ខែ​មេសា ​តរៀង​ទៅ ។

ចិត្ត​សឿង​លួច​ដំបង​ឆក់ និង​ទូរស័ព្ទ​ប៉ូលិស​ដល់​ក្នុង​ផ្ទះ

Posted: 11 Apr 2012 02:33 AM PDT

ជន​សង្ស័យ​ដែលត្រូវ​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ​​​​ ៖ ជនសង្ស័យ​​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ដំបង​ឆក់​ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​របស់​មន្ដ្រី​ប៉ូលិសម្នាក់​កាលពី​ជាង​១០​ថ្ងៃមុន​ត្រូវ​​ប៉ូលិស​ប៉ុ​ស្តិ៍ទឹកថ្លា​ចាប់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច ថ្ងៃ​ទី​៩​ មេ​សា​ ​នៅ​ក្នុងភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។​ ការ​ចាប់ខ្លួន​ជន​​សង្ស័យ​២​នាក់​នេះ​ ដោយសារ​តែ​ជន​នេះ​យក​ដំបង​ឆក់​ទៅ​លក់​ឱ្យ​ប្រជា​

ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​រាយ​ការណ៍ អ.ស.ប ផ្នែក​សិទ្ធិ​មនុស្ស ស៊ូយ៉ា​ស៊ូបែឌី

Posted: 11 Apr 2012 02:30 AM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ អង្គភាព​​ព័ត៌មាន​​ និង​ប្រតិ​កម្ម​រហ័ស​​​បាន​ចាត់​ទុក​​ថា​ លោក​​​ ស៊ូ​​យ៉ា​​ស៊ូ​​បែឌី​ គួរ​​រៀន​សូត្រ​​​បន្ថែម​​​អំពី​​តួនាទី​​​របស់​ប្រមុខ​រាជ​រដ្ឋា​​ភិបាល​​​កម្ពុជា​​​ក្នុង​ការ​​​គ្រប់​គ្រង​​រដ្ឋ​​ឯក​រាជ្យ​​មួយ ។ ការថ្លែង​បែប​នេះ​ បន្ទាប់​​ពី​​​កា​រផ្តល់​​បទសម្ភាសន៍​​ដ៏​​ខុស​ឆ្គងមួយ​​​​​ជាមួយវិទ្យុ​​បរទេស​​​ដែលបាន​​​​​ផ្សព្វ​ផ្សាយ​​​​​កាល​ពី​ថ្ងៃទី​​​១១ មេសា ឆ្នាំ​​២០១២ ​​ទាក់​ទង​​​ទៅនឹង​​ដំណើរ​​ការ​របស់​​​សាលា​​ក្តី​​កាត់​ទោស​​មេ​

ជោគ​ជតា​រាសី​របស់​លោក​អ្នក​នៅ​ក្នុង​ឆ្នាំ​រោង​ការ​ទស្សន៍​ទាយ​ទៅ​តាម​អាយុ​កំណើត​ពិត​ប្រាកដ

Posted: 11 Apr 2012 02:26 AM PDT

លោ​ក​អ្នក​កើត​ឆ្នាំ​រោង​ ពង្ស​ទេ​វតាប្រុស​ នា​មជាសត្វ​នាគ​រាជ​ ធាតុ​មាស​ ទន្សាកំ​ណើត​ថ្ងៃ​ព្រហស្បត្តិ៍ សិរី​ធ្នាក់​មកពី​លើ​ដើម​ទ្រូវ​ព្រះ​ព្រហ្ម មូល​ព្រលឹង​នឹង​ដើមឫស្សី​ និង​ដើម​រការ។ លោក​អ្នក​កើត​ឆ្នាំ​នេះ​គួរ​កាល​ បើ​ទៅតាំង​លំ​នៅ​ទី​ណា​ត្រូវ​រក​រំ​សេង​ឫ​ដីខ្សាច់​ទៅ​ចាក់​បំ​ពេញគុម្ព​រឫគល់​នៃ​ដើ​ម​ឫស្សី​​ ឫ​ដើម​រការ​ដើ​ម្បី​ជាសិរី​មង្គល​ដល់​ខ្លួ​ន​ និង​ក្រុម​គ្រួសារ​ ។

កង​ទ័ព​ស៊ូ​ដង់​ខាង​ត្បូង​ធ្វើ​ការ​វាយ​ប្រហារ​​ដោយ​ទ្រង់​ទ្រាយ​ធំ​មួយ​

Posted: 11 Apr 2012 02:21 AM PDT

កង​ទាហាន​ស៊ូ​ដង់​ខាង​ត្បូង​
កង​ទ័ព​ស៊ូ​ដង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ មេសា ថា កង​ទ័ព​ស៊ូ​ដង់​ខាង​ត្បូង​បាន​បើក​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ទ្រង់​ទ្រាយ​ធំ​មួយ​ប្រឆាំង​ចំការ​ប្រេង​កាត​​យុទ្ធ​សាស្ត្រ​មួយ​កន្លែង​ស្ថិត​នៅ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២ ។

ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ​បើក​កិច្ច​ប្រជុំ​​ត្រៀម​​លក្ខណៈ​​ទទួល​ភ្ញៀវ​ទេស​ចរ​​ ​ពិសេស​​ភ្ញៀវអាវក្រហម​

Posted: 11 Apr 2012 02:16 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រប​ពេល​ដែល​មាន​ព័ត៌មាន​​ថា ក្រុម​​អាវ​ក្រហម​​ថៃ​​នឹង​ធ្វើ​ដំណើរ​​​ចូល​ម​ក​កម្ពុជា​​​តាម​ច្រក​​ទ្វា​រ​អន្ត​រជាតិ​​នានា​​​ រួម​ទាំង​​​ច្រក​ទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែតផង​នោះ​ មាន​​ចំនួន​​ច្រើន​​រហូត​​ដល់​៤ទៅ​៥ម៉ឺននាក់​​​​ដើរ​ទៅ​ជួប​លោក​អតី​ត​​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ គឺលោក​ ថាក់ ស៊ីន​ស៊ីណាវ៉ាត្រា​​​ ដែល​គ្រោង​​​មក​កម្ពុជា​​នា​ថ្ងៃ​ទី​១៤ មេសា ក្នុង

រថយន្តឡិចស៊ីស​​បើក​លឿន​បត់​​ផ្លូវ​កោង​ជ្រុល​​ធ្លាក់​​​ផ្លូវក្រឡាប់​​ច្រើន​ត្រឡប់​

Posted: 11 Apr 2012 02:12 AM PDT

ទិដ្ឋ​ភាព​កន្លែ​ងកើតហេតុ
​ខេត្ត​ស្ទឹងត្រែង ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ មួយគ្រឿង​បានបោះ​ពួយពី​ត្បូងទៅ​​ជើងក្នុងល្បឿនលឿន រួចបត់ទៅ​លិច​បំណងចូលក្រុងស្ទឹងត្រែង តែដោយ​សារ​អ្នក​បើក​បរ​ទាញចង្កូតមិនទាន់ ក៏ជ្រុល​រអិល​ធ្លាក់​ពីលើផ្លូវជាតិ​ក្រឡាប់ជាច្រើនត្រឡប់ តែ​សំណាង​​ល្អ មិន​ធ្វើ​ឱ្យអ្នកនៅ​ក្នុងរថយន្តរង​របួស​ទេ។ហេតុការណ៍នេះ​

ក្មេង​ឈួល​ដែក​កេះ​ឆេះ​ពំនូក​ចំបើង​ផ្អើល​ទាំង​ព្រឹក

Posted: 11 Apr 2012 02:10 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានី​ភ្នំពេញ​​ ៖ គំនរ​ចំ​បើង​ដ៏​ធំ​មួយ​ត្រូវ​​​ភ្លើង​ឆាប​ឆេះ​យ៉ា​ង​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​​​​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច​​ព្រ​លឹង​ចុង​សក់​​​​ ​​​​នាំគ្នា​ចេញទៅ​ពន្លត់​ភ្លើង​រួម​ជាមួ​យ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​មួ​យ​គ្រឿង​​​ ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​​របស់​ពួក​គាត់​​ដែល​ស្ថិត​​​នៅ​​ជិត​គំនរ​ចំបើង​នោះ។​ ហេតុ​ការណ៍​​​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១១​ មេសា​

បុក​សាំង​ដប​លក់​តាម​ផ្លូវ​ផ្ទុះ​ឆេះ​ក្លាយ​ជា​អគ្គិភ័យ​សន្ធោ​សន្ធៅ​កណ្តាល​រាត្រី

Posted: 11 Apr 2012 02:08 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បោះ​ពួយ​បុក​ដប​ប្រេង​សាំង​​​លក់​​តាម​ចិញ្ចើម​ផ្លូវ​បង្កើត​បាន​នូវ​​គ្រោះ​អគ្គិ​ភ័យ​ដ៏​សន្ធោរ​​​សន្ធៅ​មួយ​កើត​មាន​ឡើង​នៅក្នុង​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ បាន​​​​​​​បំផ្លាញ​​​​លំនៅ​​​​ឋាន​​​​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​ចំនួន​៦​ខ្នង​ និង​ទទួល​រង​ការ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ធំៗ​ចំនួន​ពីរ​ខ្នង​ទៀត​​​។

កងកម្លាំង​ប្រដាប់​អាវុធ​​​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​​​ ជួប​​ប្រជុំ​គ្នា​​​បែង​ចែក​កម្លាំង​​ចេញ​ល្បាត​​ពង្រឹង​​​សន្តិ​សុខ​​​​​

Posted: 11 Apr 2012 02:07 AM PDT

លោក គិត​​ សុផា កំពុង​សំណេះសំណាល
រាជ​ធានីភ្នំពេញ​​ ៖ លោក គិត​​ សុផា អភិ បាល​ខណ្ឌ​​​ និង​ជាប្រ​​ធាន​​​គណៈ​​បញ្ជាការ​ឯកភាព​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ ​បាន​ប្រមូល​កង​កម្លាំង​​ប្រដាប់​អាវុធ​​ទាំង​​២​​ប្រភេទ​​​​​​​​​ គឺ​​ប៉ូលិស​​​ និង​ប៉េអឹម​ទៅ​ជួប​​ប្រជុំ​គ្នា​​​ធ្វើ​ការ​​​ណែនាំ​​​ពីរបៀប​​របប​ការងារ​​​ផ្សេងៗ​​ និង​​​បែង​ចែក​​​មុខ​ព្រួញ​​​ចេញ​​ ល្បាត​​ពួន​ស្ទាក់​​​បទ​ល្មើស​​​ការ​ពារ​​​​សន្តិសុខ​​សុវត្ថិភាព​​​ ជូន​​​​​បង​

ស្ថាបនា​រូប​សំណាក​ស្តេច​នាគ​ត្រៀម​ស្វាគមន៍​ឆ្នាំ​រោង

Posted: 11 Apr 2012 01:58 AM PDT

រូប​នាគ​ដែលត្រៀម​អប​អរ​សាទរ​ឆ្នាំ​រោង​
រាជធានីភ្នំពេញ​​​​ ៖ ឆ្នាំរោង ចត្វាស័ក​ ពុទ្ធសករាជ ​​២៥៥៦ គ្រិស្ត​សករាជ​២០១២ ទេព​ធី​តា​ព្រះនាម​កិមិរាទេវី​​ ដែល​ជា​បុត្រីទី៦របស់ កបិល​មហាព្រហ្ម​​ ហើយឆ្នាំ​​រោង​តំណាង​ដោយ​​ស្តេច​នាគរាជ​ ពង្ស​ទេវតា​ប្រុស មាន​ភាព​អង់​អាច​​ក្លាហាន​​ មាន​​ឫទ្ធិ​ខ្លាំង​​ក្លា និង​មាន​ចិត្ត​សន្តោស​​ប្រណី​ដល់​មនុស្ស​ផង​ទាំង​ពួង​ ។

មហា​សង្ក្រាន​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធ​សក​រាជ ២៥៥៦

Posted: 11 Apr 2012 01:57 AM PDT

រូបភាព​មហា​​ចង្ក្រាន​ឆ្នាំ​រោង​
មហា​សង្ក្រាន្ក ៖​ ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៥៥​ត្រឹម​ថ្ងៃ​១៥កើត​ ខែ​ពិ​សាខ​ លុះ​ដល់​ថ្ងៃ​១​រោច ខែ​ពិសាខ​ ឆ្នាំ​រោង​ ចត្វាស័ក​ត​ទៅ​ចូ​ល​ពុទ្ធ​សករាជ​២៥៥៦ ។ នឹង​​គណនា​ឆ្នាំ​ រោង​ឥឡូវ​នេះ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​សុក្រ​​៧​រោច​ ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​មេសា គ្រឹស្តសករាជ ​២០១២ វេលា​ម៉ោង​១៩​​និង​​១១នាទី​​​ ។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​

ក្តឹប​ចោរ​ដើរ​លួច​រាប់​ភ្លេច​មក​អស់​លក្ខណ៍​ត្រឹម​លួច​ម៉ូតូ​យោ​ធា

Posted: 11 Apr 2012 01:57 AM PDT

ជនជាប់​ចោទ​ត្រូវបានចាប់ខ្លួន
ខេត្ត​ពោធិ៍​សាត់​ ៖ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​​ត្រូវ​សមត្ថកិច្ច​​​ឃាត់​ខ្លួន​ពី​បទ​លួច​ម៉ូតូ​របស់​មន្ត្រី​យោ​ធា​នៅ​ស្រុក​វាល​វែង កាល​ពី​ថ្ងៃ​ទី​១០ មេសា ២០១២ វេ​លា​ម៉ោង​៤​និង​៤០​នាទី​រសៀល​​ ខណៈ​ទុក​ចោល​ក្នុង​អង្គ​ភាព​មួយ​ភ្លែត​ពុំ​មាន​អ្នក​នៅ​ប្រចាំ​ការ ។ប៉ូលិស​ស្រុក​វាល​វែង​ឱ្យ​ដឹងថា ក្មេង​ប្រុស​នោះ​ ឈ្មោះ​រី មាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ

បរិភោគ​ស្អាត​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ

Posted: 11 Apr 2012 01:55 AM PDT

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជិត​ឈាន​មក​ដល់​ហើយ​​គ្រប់​គ្នា​បាន​ត្រៀម​រួច​ជា​ស្រេច​​ក្នុង​ការ​ជួប​ជុំ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ។ គ្រប់​គ្នា​ចាប់​យក​ឱកាស​​​​​​​​​​​​នេះ​ដើម្បី​​ដើរ​កម្សាន្ត​​ទៅ​រមណីយដ្ឋាន​នានា និង​លេង​ល្បែង​​ប្រជា​ប្រិយ​ខ្មែរ ដោយ​មាន​អាហារ​​ត្រៀម​ទុក​ជា​ច្រើន ។ ឆ្លៀត​​​ក្នុងកាស​​នេះ​ផង​ដែរ​ក្រុម​ហ៊ុន DKSH បាន​រួម​ចំណែក​ក្នុង​ការ​អប​អរ​

​នគរ​បាល​ក្រុង​សិរី​សោភ័ណ​ ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​​យក​ប្រាក់

Posted: 11 Apr 2012 01:52 AM PDT

ជន​សង្ស័យ​​ត្រូវ​បានចាប់ខ្លួន
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​សមត្ថកច្ច​​នគរ​បាល​​ក្រុង​សិរី​សោភ័ណ បាន​​​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​តាម​បណ្តឹង​​របស់​ជន​រង​គ្រោះ ដោយ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​យក​ប្រាក់​ពី​ពលករ​ខ្មែរ​​។ កាល​ចាប់​ឃាត់​​ខ្លួន​ជន​សង្ស័យ​​រូប​នេះ ​​​​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ មេសា ២០១២ នៅ​ចំណុច​ចំណត​រថយន្ត​ថ្មី​

មន្ត្រី​​កាំ​កុង​​ត្រូល​ចុះ​ពិនិត្យ​ផលិត​ផល​ម្ហូប​អា​ហារ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី

Posted: 11 Apr 2012 01:47 AM PDT

មន្ត្រី​កាំកុង​ត្រូល​កំពុង​​ត្រួតពិនិត្យ
ខេត្ត​ព្រះ​សី​ហនុ​​​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១០ មេសា ឆ្នាំ​២០១២​ មន្ត្រី​​កាំ​​កុង​​ត្រូល​​​ខេត្ត​​បាន​​ចុះ​​ត្រួត​ពិនិត្យ​​​ផលិត​​ផល​​ម្ហូប​អាហារ​​​តាម​ទី​កន្លែង​​​​លក់​​ដូរ​​ក្នុង​​​ផ្សារ​​​​នាទី​ប្រជុំ​​​​ជន​​​ក្រុង​​​ព្រះ​សី​ហនុ ​ក្រោម​​កិច្ច​​​សហ​​​ការ​​​​ពី​មន្ត្រី​​តំណាង​​​មន្ទីរ​​​​ពាណិជ្ជ​​កម្ម​​​​ខេត្ត មន្ត្រី​​​​តំណាង​​​សាលា​​ខេត្ត ​​ព្រម​ទាំង​​​​មន្ត្រី​​តំណាង​​​អាជ្ញា​​ធរ​​​ពាក់​ព័ន្ធ​​​​ ប្រយោជន៍​​ទប់​​ស្កាត់​​​ការ​​​ចរា​ចរណ៍​​

វាយ​ប្រហារ​​គ្រាប់​​បែក​ក្នុង​រថយន្ត​បឺស​មួយ​នៅហ្វ៊ីលីពីន

Posted: 11 Apr 2012 01:45 AM PDT

​លោក​​​បេនជី​​ហាវ​​​ មេបញ្ជាការ​​​កង​វរ​សេនា​​​តូច​ទី​៧​​របស់​កងទ័ព​​ថ្មើរជើង​​ហ្វ៊ីលីពីន​​រាយ​ការណ៍​ថា​ មនុស្ស២នាក់​​បាន​ត្រូវ​ស្លាប់​ហើយ​៥​នាក់​​ទៀត​ត្រូវ​របួស​ដោយសារការ​ផ្ទុះ​គ្រាប់​​​បែក​​​​កែច្នៃ​​មួយគ្រាប់​​​កាលពី​ព្រឹក​ថ្ងៃទី​​១១មេសា​​ក្នុងរថយន្ត​បឺស​មួយ​នាភាគ​ខាង​ត្បូង​ប្រទេស ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!