VOA News: ព័ត៌មាន |
អ្នកស្រី ស៊ូ ជី របស់ភូមាជួបជាមួយពួកបះបោរជនជាតិភាគតិចការ៉ែន Posted: 08 Apr 2012 10:56 AM PDT មេដឹកនាំនៃគណបក្សជំទាស់នៅក្នុងប្រទេសភូមា លោកស្រី អង់សានស៊ូជី បានជួបពិភាក្សាកាលពីថ្ងៃអាទិត្យនេះជាមួយក្រុមបះបោរជនជាតិភាគតិចការ៉ែន (Karen) ដែលជាកិច្ចប្រជុំនយោបាយលើកទីមួយដ៏សំខាន់ចាប់តាំងពីលោកស្រីបានជាប់ឆ្នោតនៅក្នុងរដ្ឋសភាកាលពីដើមសប្ដាហ៍នេះ។ ជ័យលាភីរង្វាន់ណូបែលសន្ដិភាពរូបនេះ ជាសមាជិកានៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីថ្ងៃទី១ ខែមេសា បានចំណាយពេលពីរម៉ោងដើម្បីពិភាក្សាជាមួយគណៈប្រតិភូពីសហភាពសាមគ្គីជាតិការ៉ែន (Karen National Union) នៅក្នុងទីក្រុងយ៉ាងហ្គន (Yangon)។ មេដឹកនាំរបស់គណបក្សសម្ពន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បានពិពណ៌នាថាកិច្ចប្រជុំនោះជាព្រឹត្ដការណ៍ដ៏សំខាន់មួយដែលនឹងជួយដល់កិច្ចការផ្សះផ្សាជាតិ។The National លោកស្រីថ្លែងថា គោលដៅរបស់គណបក្សរបស់លោកស្រី គឺ ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងការបង្រួបបង្រួមជាតិ ។លោកស្រីថ្លែងថា លោកស្រីមានជំនឿថា គ្រប់អម្បូរទាំងអស់ សមនឹងចូលរួមក្នុងដំណើរការទាំងអស់គ្នា។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ បាគីស្ថាន៖ អាជ្ញាធរបាគីស្ថាន បានបន្តការរុករកទាហាន១៣៥នាក់និងជនស៊ីវិលជាច្រើនទៀត ដែលត្រូវបានកប់នៅក្រោមទឹកកកជម្រៅ២០ម៉ែត្រនៅពេលដែលផ្ទាំងទឹកកកបានរមៀលចុះ ហើយសង្កត់មកលើអាគារនៅជើងភ្នំកាសមៀរ (Kashmir) ជិតព្រំដែនជាមួយប្រទេសឥណ្ឌា។ ស៊ីរី៖ រដ្ឋាភិបាលស៊ីរីនិយាយថាខ្លួនចង់បានការធានាដ៏ច្បាស់លាស់ថាក្រុមបះបោរឈប់ធ្វើការវាយប្រហារ មុននឹងខ្លួនអនុវត្ដការដកទ័ពចេញតាមការយល់ព្រមពីប្រធានាធិបតី លោក បាស្សា អាល អាសាដ (Bashar Al Assad)។ ម៉ាលី៖ អគ្គលេខាធិការអ.ស.ប លោក បានគីមូន បានអំពាវនាវដល់រដ្ឋាភិបាលដែលដឹកនាំដោយរបបសឹកម៉ាលីឲ្យអនុវត្ដកិច្ចព្រមព្រាងយ៉ាងឆាប់រហ័ស ចុះហត្ថលេខា ជាមួយក្រុមមេដឹកនាំប្រទេសអាហ្វ្រិកខាងលិច ដើម្បីប្រគល់អំណាចមកឲ្យមន្ដ្រីស៊ីវិល។ កូរ៉េ៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការ យ៉ុន ហាប់ (Yonhap) របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៣។ កូឡុំប៊ី៖ យោធានៃប្រទេសកូឡុំប៊ី (Colombia) និយាយថាក្រុមបះបោរពីកងកម្លាំងបដិវត្ដន៍របស់កូឡុំប៊ី ហៅកាត់ថា FARC បានពួនស្ទាក់វាយប្រហារមកលើកងកម្លាំងយោធាមួយ ដោយបានសម្លាប់ទាហានរដ្ឋាភិបាល៦នាក់។ ចិន៖ សកម្មជនចិនល្បីឈ្មោះ លោក ហ្វាង លីហ្សី (Fang Lizhi) ដែលបានថ្លែងសុន្ទរកថាដ៏រំភើបក្នុងការលើកទឹកចិត្ដដល់ក្រុមបាតុករនៅលើទីលាន ធាន អាន មេន (Tiananmen Square) ក្នុងរដ្ឋធានីប៉េកាំង បានទទួលមរណភាពនៅក្នុងស.រ.អាក្នុងអាយុ៧៦ឆ្នាំ។ វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា (Venezuela) លោក ហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) ថ្លែងថាលោកនឹងវិលទៅកាន់ប្រទេសគុយបាវិញនៅល្ងាចថ្ងៃសៅរ៍ ដើម្បីធ្វើការព្យាបាលជាលើកទីបីនៃជំងឺមហារីករបស់លោក។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |