Koh Santipheap Daily

Koh Santipheap Daily


Ezecom ទទួលពានរង្វាន់ជាក្រុមហ៊ុនផ្ដល់សេវាអិុន​ធើរ​​ណេត​ល្អផ្ដាច់គេពីរឆ្នាំជាប់គ្នា

Posted: 09 Apr 2012 01:23 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ Ezecom ដែលជាក្រុម ហ៊ុនគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ជាក្រុមហ៊ុនផ្ដល់សេវា​អ៊ីនធើរណេត​ល្អផ្ដាច់គេនៅ​កម្ពុជា​ប្រចាំឆ្នាំជាលើកទីពីរ។

ប្រារព្ធ​ទិ​វា​សប្តា​ហ៍​​សុវ​ត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក​​លើក​ទី​5

Posted: 09 Apr 2012 01:19 AM PDT

​ទិដ្ឋ​ភាព​ក្នុង​ពិធីចែក​មួក​សុវត្ថិភាព
ខេត្ត​កំពង់​ឆ្នាំង​ ៖ នៅ​​ទី​លាន​បាល់ទាត់​​​មុខ​​សាលា​ខេត្ត​​ កាលពី​​ព្រឹក​ថ្ងៃទី​​៧ មេសា ​មាន​រៀបចំ​ពិធី​​​​​មិទ្ទីង ស្តី​ពី​​​ទិ​វា​សប្តាហ៍​​ជាតិ​​សុវត្ថិភាព​​ចរាចរណ៍​​ផ្លូវ​គោក​​​លើក​ទី​​៥​​ ក្រោម​អធិប​តី​ភាព​​លោក​​ ត្រាំ អ៊ីវតឹក ​រដ្ឋ​មន្ត្រី​​ក្រសួង​​​សាធារ​​​ណការ​​និង​ដឹក​ជញ្ជូន​​ និង​ជា​ប្រធាន​​​គណៈ​កម្ម​ា​ធិការ​​​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក​​ អញ្ជើញ​ចូល​រួម​​​ក្នុង​​​ពិ​ធី​​នោះ​

រថយន្ត​កាមរី​បុក​ម៉ូតូ​ស្មាស់​រួច​គេច​ខ្លួន​បាត់

Posted: 09 Apr 2012 01:16 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​កាម​រី​ឆ្លាម និង​ម៉ូតូ​​ស្មាស់ បុក​គ្នា​នៅ​កែង​របង​វិទ្យាល័យ​ទួលទំពូង​​ ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣២​កែង​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការ​មន​ កាល​ពី​វេ​លា​ម៉ោង​​៩​យប់​ថ្ងៃ​ទី​៨ មេសា ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​បណ្តាល​​ឱ្យ​អ្នក​ជិះ​​ម៉ូតូ​ស្មាស់​សន្លប់​២០​នាទី​ ទើប​ដឹង​ខ្លួន​វិញក៏​ស្ទុះ​ងើប​​ជិះ​ម៉ូតូ​​ទាំង​ត្រដាប​

រថយន្ត​បើក​ហួស​ផ្លូវ​ជាន់​ហ្វ្រាំង​​ប្រុង​បត់​ត្រូវ​ម៉ូតូ​​បុក​គូទ​ពី​ក្រោយសន្លប់​ម្នាក់​

Posted: 09 Apr 2012 01:14 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​សន្លប់​​ស្តូក​ស្តឹង​​ ខណៈ​ពេល​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ពី​ក្រោយ ហើយ​​ត្រូវគេ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លី​និក​​ឯក​ជន​ជិត​កន្លែង​កើត​ហេតុ​​ ។ បន្ទាប់​ពី​បាន​ធូរ​​ស្រាល​បន្តិចគេ​​​​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​​វិញ​​ក្នុង​គោល​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​ម្ចាស់​រថយន្ត​​​​សង​ការ​​ខូច​ខាត​ម៉ូតូ​របស់​គេ​ដែល​ទើប​តែ​ទិញ​ថ្លៃ​ជាង​៣.០០០​ដុល្លារ ស្រាប់​​តែត្រូវ​

​បៀម​ប្រេង​សាំង​ក្នុង​មាត់​ព្រួស​​ទៅ​​​លើ​ស្រមោច​​ បែរ​ចា​ឆាបឆេះ​ខ្លួន​ឯង​​រង​របួស​ធ្ងន់​

Posted: 09 Apr 2012 01:03 AM PDT

ជន​រងគ្រោះ​ដែល​រលាកសាំង​
ខេត្ត​ប៉ៃលិន​ ៖ ​បុរស​ម្នាក់​​រង​របួស​​យ៉ាងធ្ងន់​​ធ្ងរ ដោយ​សារ​បៀម​ប្រេង​សាំង​ក្នុង​មាត់​ព្រួស​​ទៅលើ​ឈើ​ជ្រលក់​ប្រេង​ដុត​រោល​ស្រមោច​ បណ្តាល​ឱ្យ​ឆាប​ឆេះ​រលាក​មាត់ និងឆេះ​ខោ​អាវ​លោក​ស្ទើរ​ពេញ​ខ្លួន​ប្រាណ​ ប៉ុន្តែ​​សំណាង​ល្អ​ត្រូវ​ប្រពន្ធ និង​អ្នក​ជិត​ខាង​ឃើញ​ទាន់​​ក៏ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ មេសា ២០១២ ​នៅភូមិ​​កូនដំរី ​​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ។

ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​​ត្រូវ​រថយន្ត​បុក​ស្លាប់​ប្តី​របួស​ប្រពន្ធ​

Posted: 09 Apr 2012 01:02 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក​កាម​រី​ បាន​​​ឆក់​​យក​ជីវិត​​បុរសជា​ប្តី​ និង​ស្រ្តី​​ជា​ប្រពន្ធ​របួស​ធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​​បត់​ចូល​ផ្ទះ​​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨ មេសា ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។ បុរស​នោះ​ឈ្មោះ​កែវ គឿន អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​កាន់ សុខឿន អាយុ​៤៧​ឆ្នាំ មាន​ទី​

មួយ​គ្រួ​សារ​ជិះ​រថយន្ត​មីនី​បុក​ចូល​ក្រោមរថយន្ត​​ធំពី​ក្រោយ​របួស​ធ្ងន់-ស្រាល​

Posted: 09 Apr 2012 01:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ មនុស្ស​​ក្មេង​ចាស់​​ប្រុស​ស្រី​១​គ្រួ​សារ​ចំនួន​​​៦​នាក់​​រង​របួស​​ធ្ងន់​ និង​ស្រាល​កាល​ពី​វេ​លា​ម៉ោង​​៥​ភ្លឺ​​ថ្ងៃ​ទី​​៧ មេសា នៅ​​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៥​ក្នុង​​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិ​បូណ៌​​ ដោយ​សារ​​​​ជិះ​រថយន្ត​ធុន​មីនី​ទៅ​បុ​ក​ចូល​ក្រោម​រថយន្ត​ Fuso​​ ធុនធំ ។ ពុំ​​មាន​សេចក្តី​រាយ​ការណ៍​ពី​ករណី​​នេះ​ពី​ប៉ូលិស​​ទេ ប៉ុន្តែ​នៅ​កន្លែង​កើត​ហេតុ​គេ​

ប្រជា​ពលរដ្ឋ​​ធ្វើ​បាតុ​កម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៧៣ លើក​ទី២ ​​បាន​រំសាយ​ហើយ​​បន្ទាប់​ពី​ដោះ​លែង​បុរស​ជា​តំណាង​ម្នាក់​​ឱ្យ​ស្ថិត​​នៅ​ក្រៅ​​ឃុំ​

Posted: 09 Apr 2012 12:58 AM PDT

ទិដ្ឋភាពនៃ​ធ្វើ​បាតុ​កម្ម​បិទ​ផ្ឡូវ​
ខេត្ត​ក្រចេះ ៖ ​ប្រជា​ពលរដ្ឋ​​​ជិត​២​០០នាក់ ​បាន​នាំ​គ្នា​តវ៉ា​ឈរ​ត្រៀប​ត្រា​លើ​ស្ពាន​បិទ​ផ្លូវ​ជាតិ​លេខ​៧៣ ជា​លើក​ទី​២ ដើម្បី​សុំ​ឱ្យ​តុលា​ការ​ដោះ​លែង​បុរស​ជា​តំណាង​ពួក​គាត់​ម្នាក់​ដែល​បាន​ចាប់​​ឃុំ​ខ្លួន​កាលពី​​ព្រឹក​ថ្ងៃទី​៦ មេសា កន្លង​ទៅ ​បង្ក​ឱ្យ​មាន​ការ​កកស្ទះ​​ចរាចរណ៍​យ៉ាង​ខ្លាំង​ ហើយ​ប៉ុន្មាន​​ម៉ោង​ក្រោយ​មក​ត្រូវ​រំសាយ​វិញ បន្ទាប់​ពី​មាន​ដំណោះ​ស្រាយ​ដោះ​លែង​តំណាង​របស់​​ពួក​គាត់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ។

ប្រកួត​តឺន្នីស​​ពាន​​រង្វាន់​ Davis Cup អា​​មេ​រិក​​​ដល់​​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ប​​ន្ទាប់​​ពី​​​ឈ្នះ​​ក្រុម​​បារាំង

Posted: 09 Apr 2012 12:56 AM PDT

កីឡាករចន អ៊ីសន័រ​អបអរ​ជ័យ​ជម្នះ​ជា​មួយ​ក្រុម​របស់​ខ្លួន​​
បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ស្វ៊ីសនិង​ក្រុម​បា​រាំង​រួច​មក ពេល​នេះ​ក្រុម​អា​មេរិក​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​។ ក្នុង​វគ្គ​នេះ​ អា​មេរិក​នឹង​ប៉ះ​ជា​មួយ​ក្រុម​ការ​ពារ​ជើង​ឯក​អេស្ប៉ាញ​។

ក្រុមហ៊ុន​ឡាយ សេង សម្ពោធ​ជីកសិកម្ម​សញ្ញា​ត្រា​មកុដ ក្រោម​អធិ​បតី​ភាព​លោកជំទាវ​ម៉ែន សំអន

Posted: 09 Apr 2012 12:55 AM PDT

រាជធានី​ភ្នំពេញ ៖​​ ក្រុម​ហ៊ុន​ឡាយ ​សេង​ ខូអិល​ធីឌី បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជីកសិកម្ម​សញ្ញា​ត្រា​មកុដ កាល​ពី​ថ្ងៃទី​៦ មេសា នៅ​កោះ​ពេជ្រ​​ ក្រោម​អធិ​បតី​ភាព​លោក​ជំទា​វបណ្ឌិត​ម៉ែន សំអន ឧបនា​យក​រដ្ឋ​មន្ត្រីប្រចាំ​ការ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​​អធិ​ការ​កិច្ច ។

ខ្យល់​ព្យុះ​​ក្នុង​ស្រុក​ជុំ​គីរី ​រង​ការ​ខូច​ខាត​លំនៅ​ឋាន​​ធ្ងន់ និង​មធ្យម​​១០៦​ខ្នង មនុស្ស​រង​របួស​ធ្ងន់​បី​នាក់ និង​​ក្របី​១​ក្បាល​

Posted: 09 Apr 2012 12:34 AM PDT

ខេត្ត​កំពត ៖ ​យោង​តាម​ប្រភពព័ត៌​មាន​​ពី​លោក​ខៀវ រិទ្ធភ័ណ ​អភិ​បាល​​ស្រុក​ជុំ​គិរី ​បាន​ឱ្យ​​ដឹងថា ​កាលពី​វេលា​​ម៉ោង​៨ដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​​៨ មេសា ២០១២ ​មាន​ខ្យល់​ព្យុះ​​កំបុត​ត្បូង​មួយបាន​បោក​បក់​ប៉ះ​ចំលំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​​ចំនួន​បី​ឃុំ​ក្នុង​ស្រុក​ជុំ​គិរី ​ខេត្ត​កំពត ​បង្ក​ឱ្យ​​ខូច ខាត​​លំនៅ​​ឋាន​ធ្ងន់​ធ្ងរ​ និង​មធ្យម​​សរុប​​ចំនួន​១០៦​ខ្នង ​របួស​មនុស្សបី​នាក់​​ដោយ​សារក្បឿង​ធ្លាក់​ត្រូវ​និង​ងាប់​ក្របី​​មួយ​ក្បាល ដោយ​សារ​​ផ្ទះ​​រ​​លំ​​​សង្កត់​

អ៊ីរ៉ង់​​​​​ប្រកាស​​បន្ត​​ផលិត​កម្ម​អ៊ុយរ៉ានីញ៉ូម​​​​មាន​កម្រិត​​​ចម្រាញ់​ខ្ពស់​

Posted: 09 Apr 2012 12:29 AM PDT

ប្រមុខ​​អង្គការ​​​ថាម​ពល​​​បរមាណូ​​​​អ៊ីរ៉ង់​​​លោក​​​ FEREIDON OABBASI ថ្លែង​កាលពី​ថ្ងៃទី​៨ មេសាថា​​​​ អុីរ៉ង់​​​​ពុំ​មាន​​​ចេតនា​​​បញ្ឈប់​​ផលិត​កម្ម​អ៊ុយ​រ៉ានីញ៉ូម​​​​មាន​កម្រិត​​​ចម្រាញ់​​ខ្ពស់​​ឡើយ ។

​រ៉ឺម៉ក​ម៉ូ​តូ​​​​ចេញ​ពី​ហា​​ង​ផឹក​ស៊ី​​បើក​​ផ្លូវ​​បញ្ច្រាសបុក​​គ្នា​​ជា​មួយ​រ៉ឺម៉កម៉ូតូ​​​​ជជែក​គ្នា​បែក​ពពុះ​មាត់​​

Posted: 09 Apr 2012 12:21 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រ៉ឺ​ម៉ក​ម៉ូតូ​១គ្រឿង​​​ពេល​ចេញពី​ហាង​ផឹកស៊ីបើកផ្លូវ​បញ្ច្រាស​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​រង​របួសស្រាល​៣​នាក់ និង​ម៉ូតូ​សេ​១២៥ បាក់​ខ្នងកង់​​ខាង​មុខ ។ ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​ពីរបាន​ដោះស្រាយ​គ្នា​ខ្លួន​ឯង​​ដោយ​ជជែក​រហូត​បែកពពុះមាត់​អស់​រយះ​ពេល​២​ម៉ោង​នៅ​តែ​មិន​ត្រូវ​គ្នា​

ម៉ូតូ​2គ្រឿង​ទាក់​ដៃចង្កូតដួល ​ក្រុម​អ្នក​របួស​ស្រាល​ទារ​អ្នក​របួស​ធ្ងន់សង

Posted: 09 Apr 2012 12:17 AM PDT

ទិដ្ឋ​ភាព​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ​​​​ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​ដោយសារ​តែ​ភាគីម៉ូតូ​​របួស​ស្រាល​ទាមទារ​ឱ្យ​ភាគីម៉ូតូ​របួសធ្ងន់​សង​ ដោយ​អះអាង​ថា ​បើក​ម៉ូតូ​មក​បុក​គូទ​ម៉ូតូ​របស់​គេ​ពី​ក្រោយ​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩​ មេ​សា​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុង​ក្រុម​៨​ ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ។

កីឡា​ករ​បែល​ហ្ស៊ិក​ប៊ូ​ណិន​ឈ្នះ​ជើង​ឯក​ប្រណាំង​កង់​នៅ​ប្រទេស​បារាំង

Posted: 09 Apr 2012 12:16 AM PDT

កីឡាករបែលហ្ស៊ិកប៊ូណិន(​រូប​កណ្តាល)​
កីឡាករ​ជំ​នាញ​ខាង​ជិះ​កង់​ឡើង​ភ្នំ​របស់​បែល​ហ្ស៊ិក​​ថំ​ ប៊ូណិន​​​​​​​​​​ បាន​សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់រយៈ​ពេល​មួយ​ថ្ងៃ​​​​​ Paris Roubaix ជា​លើក​ទី​៤​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី៨​​​​​​ខែមេសា​​​​​ ។ ការ​ប្រណាំង​​បាន​បញ្ចប់​នៅ​​​ទី​ក្រុង​Roubaix​ប្រទេស​​បា​រាំង​។

រដ្ឋា​ភិបាល​​​ស៊ីរី​​នឹងមិន​​ដកកងទ័ព​​បើ​គ្មាន​ការ​ធ្វើ​ដូច​គ្នា​របស់ពួក​ប្រឆាំង​

Posted: 09 Apr 2012 12:15 AM PDT

ក្រសួង​​​​ការបរទេស​​​ស៊ីរី​​គូស​បញ្ជាក់​​​​កាលពី​​ថ្ងៃទី​​៨ មេសា​ថា កងទ័ព​នឹង​​មិន​ដក​ថយ​​ចេញ​​ពីទីក្រុង​​​ទាំងឡាយ​​​ឡើយបើ​​ដរាបណា​​​បេសកជន​​រួមរបស់​អ.ស.ប​​និង​​របស់​សម្ព័ន្ធ​មិត្ត​​​អារ៉ាប់​​លោក​កូហ្វីអាណាន់​​ ពុំ​ផ្តល់​​​ការធានា​​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​ថា​បណ្តា​​ក្រុម​ប្រដាប់​​អាវុធ​នឹង​ប្រកាន់​​​យក​ជំហរ​ដូចគ្នា​នឹង​ការសន្យា​ដក​កងទ័ព​​​របស់​រដ្ឋាភិបាល​។​

យុទ្ធនាការឃោសនាអប់រំឱ្យ​មានការយល់ដឹងពី​ការ​ពាក់មួក​សុវត្ថិភាព

Posted: 09 Apr 2012 12:12 AM PDT

ការចាប់រង្វាន់​ក្នុង​ការ​ឃោសនា​ពាក់មួក​សុវត្ថិភាព
ខេត្តកំពង់ឆ្នាំង ៖ រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃទី​៥​ និង​ទី៦ មេសា​ នៅខេត្ត​កំពង់​ឆ្នាំង​ អង្គការ​​មូល​និ​ធិ​បង្ការ​របួស​​អាស៊ី​​ បាន​​ធ្វើ​យុទ្ធនាការ​ឃោស​នា​​អប់​រំ​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​ក្នុង​ខេត្ត​​ ឱ្យ​បាន​យល់​ដឹ​ង​ពី​ការ​ពាក់​មួក​សុវត្ថិ​ភាពទាំង​អ្នក​​រួម​ដំណើរ​ ​ហើយ​កម្មវិធី​​ឃោសនា​អប់រំនេះ ក៏​មាន​សំណួរ​ពាក់​ព័ន្ធ​​ដល់​ការ​ប្រើ​ប្រាស់​​មួក​សុវត្ថិ​ភាព​ដែរ ​

កី​ឡា​ករ​​​ម៉េ​ស​​ស៊ី ស៊ុត​​បញ្ចូល​​ទី​​បាន​​ចំនួន​​60​​គ្រាប់​​ក្នុ​ង​​រដូវ​​កាល​​តែ​​មួយ​ ​​​ក្លាយ​​ជា​កីឡា​​បាល់​ទាត់​​ដំបូង​នៅ​​​ក្នុង​​អំឡុង​​ពេល​​40​​ឆ្នាំ​​កន្លង​​មក

Posted: 08 Apr 2012 11:58 PM PDT

កី​ឡាករ​​ម៉េ​ស​ស៊ី
កីឡា​ករ​លី យ៉ូ​ណេល​ ម៉េ​ស​ស៊ី ខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន​ របស់​ក្លឹប​Barcelona ​ក្លាយ​ជាកីឡា​ករ​បាល់​ទាត់ដំបូង​ក្នុង​អំឡុង​ពេល​៤០​ឆ្នាំ ដែល​ស៊ុត​បញ្ចូល​ទី​ក្នុងរដូវ​កាល​តែ​មួយ​ដល់​ទៅ​៦០​គ្រាប់​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​​គេ​​កំពុង​រំកិល​ទៅ​រក​ការ​បំបែក​ឯ​តទគ្គ​កម្ម​របស់​លោក​ហ្គែក​ មុលល័រ​​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ ដែល​ធ្លាប់​ស៊ុត​

ដាច់​ភ្លើង​ងងឹត​តាម​ផ្លូវ​ម៉ូតូ​ស្មាស់​បុក​រទេះ​សំរាម

Posted: 08 Apr 2012 11:53 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​សំរាម​បាន​​​ខ្ទាតកំពប់​​រាយ​ប៉ាយ​ពេញ​ថ្នល់​ ​ដោយ​សារ​​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ​មួយ​គ្រឿង ជិះ​ទៅ​បុក​គូទ​រទេះដឹក​សំរាម​កាល​​ពីវេលាម៉ោង​៩ និង​៤៥​នាទី​យប់​ថ្ងៃទី​៨ មេសា តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ កែង​​ផ្លូវ​លេខ​២២៥ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូទី​៣ ខណ្ឌ​ទួល​គោក ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​មិន​បណ្តាល​ឱ្យ​រង​របួស​ទេ

​សម្តេច​ហ៊ុន សែន ​បញ្ជា​ឱ្យ​ទប់​ស្កាត់​​ពល​រដ្ឋ​ឆ្លង​​ដែន​ដែល​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ចៀស​វាង​គេ​បាញ់​​ស្លាប់​បន្ត​ទៀត​

Posted: 08 Apr 2012 11:34 PM PDT

ខេត្ត​សៀមរាប ៖ ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​​មេ​បញ្ជា​ការ​​កង​កម្លាំង​​ប្រដាប់​អាវុធ​ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​​ទាំង​អស់​​ដែល​ឈរ​​ជើង​​ការ​ពារ​នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​​ការ​ពារ​ទប់​ស្កាត់​ឱ្យ​ម៉ឺង​ម៉ាត់​​កុំ​ឱ្យ​​ពល​ករ​ ឬ​ពល​រដ្ឋ​កម្ពុជា​លួច​ឆ្លង​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ហើយ​ត្រូវ​គេបាញ់​សម្លាប់​​បន្ត​ទៀត ព្រោះ​ថា កន្លង​មក​​មាន​ស្លាប់​ច្រើន​រួច​មក​ហើយ ​។

​សម្តេច​​តេជោ ហ៊ុន សែន ​បញ្ជាក់ថា ​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា​ នឹង​មក​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប​

Posted: 08 Apr 2012 11:32 PM PDT

ខេត្ត​​សៀមរាប ៖ ​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ឱ្យ​​ដឹង​ថា ​មិត្តភក្តិ​​ចាស់​របស់​សម្តេច​​​អតីត​ជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​​របស់​រដ្ឋា​ភិបាល​​កម្ពុជា និង​​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន ​ស៊ី​ណា​វ៉ា​ត្រា ​ដែល​រស់​នៅ​និរទេស​​នៅ​ឡើយ ​នឹង​អញ្ជើញ​​មក​អប​​អរ​​សាទរ​​ឆ្នាំ​ថ្មី​នៅ​​ប្រទេស​ឡាវ និង​​ប្រទេស​កម្ពុជា​​នៅ​ខេត្ត​សៀម​រាប ​ដើម្បី​បញ្ជាក់​ពី​សក្ខី​ភាព​មិត្ត​ល្អ​ ប្រទេស​ជិត​ខាង​​ល្អ​ត​រៀង​ទៅ ។

​តំបន់​រ៉ែ​មាស​ភ្នំ​ព្រិច ស្រុក​​ស្នួល រង​ការ​វិនាស​ដោយ​ការ​ជីក​កកាយ​​អនាធិប​តេយ្យ​​

Posted: 08 Apr 2012 11:27 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​វិនាស​ដោយ​ការ​ជីក​កកាយ​ដី​
ខេត្ត​ក្រចេះ​ ៖ តំបន់​រ៉ែ​មាស​ចំណុចខាង​លិច​​ភ្នំ​ព្រិច ​ក្នុង​ភូមិ​​សាស្ត្រ​​​ឃុំ​ស្វាយ​ជ្រះ ​ស្រុក​ស្នួល កំពុង​តែ​​រង​នូវ​ការ​វិនាសហិន​ហោច ខណៈ​អាជ្ញា​ធរ​​បណ្តែត​​បណ្តោយ​ឱ្យ​ជន​​មួយ​ចំនួន​ធំ​ធ្វើ​ការ​ជីក​កកាយ​​​យ៉ាង​អនា​ធិបតេយ្យ​​បំផុត។

កីឡា​ករ​អេ​ស្ប៉ាញ​ឡូ​រេន​ហ្សូ​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​នៅ​ប្រទេស​កាតា

Posted: 08 Apr 2012 11:13 PM PDT

កីឡាករ​អេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ
កីឡាករអេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​​​​​បាន​សម្តែង​​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Qatar MotoGP Grand Prix នៅទីលាន​ប្រណាំង​ Losail International Circuit ស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​ដូ​ហា​ប្រទេសកា​តា​​​​​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​​ទី​៨​​ខែ​មេសា​​​​កន្លង​មកនេះ​។

លីប៊ី​​នឹងមិនព្រម​​​ប្រគល់​ខ្លួន​​​សៃអុីហ្វ​អាល់អុី​ស្លាម​ទៅ​តុលាការ​​​CPI

Posted: 08 Apr 2012 11:11 PM PDT

លោក​អាលី​អាសួរ​រដ្ឋមន្ត្រី​យុត្តិធម៌​​​លីប៊ី​ថ្លែង​​កាលពី​ថ្ងៃទី​​​​៨​មេសា​ប្រាប់​រ៉យទ័រថា លីប៊ី​​​​នឹង​មិន​ប្រគល់​ខ្លួន​​កូន​ប្រុស​​លោក​​មូអាម៉ា​កាដា​ហ្វី​ទៅ​ឱ្យ​តុលាការ​​ឧក្រិដ្ឋកម្ម​ អន្តរជាតិ​ CPI​ឡើយ​​ហើយ​​លីប៊ី​​នឹងកាត់​ទោសជន​​នេះដោយ​ខ្លួន​ឯង ។​

​ម៉ូតូ​ពី​រ​គ្រឿង​​បើក​លឿន​ដូច​ហោះបុក​គ្នា​របួស​ធ្ងន់​៣​នាក់ ស្រាល​​ម្នាក់​

Posted: 08 Apr 2012 08:52 PM PDT

សមត្ថ​កិច្ច​រឹប​អូស​ម៉ូតូ​ទៅ​​ស្នង​ការ​ដ្ឋាន​
រាជធានីភ្នំពេញ ៖ ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ បុក​គ្នា​ជាមួយ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ មេ​សា នៅ​ខាងជើង​ស្ពាន​ជ្រោយចង្វា ទល់មុខ​មណ្ឌល​សុខភាព​ដូន​ពេញ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

​រ៉ឺម៉ក​​ម៉ូតូ​ចេញ​ពី​ហាង​ផឹក​ស៊ី​​​បើក​ផ្លូវ​បញ្ច្រាស​បុក​គ្នា​​ជា​មួយ​ម៉ូតូ​​ឌ្រីម​សេ​១២៥​

Posted: 08 Apr 2012 08:45 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ហាង​ផឹក​ស៊ី​បើកផ្លូវ​បញ្ច្រាសបុក​​គ្នា​ជាមួយ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​រង​របួសស្រាល​៣​នាក់ ឯ​ម៉ូតូ​ឌ្រីម​​សេ​១២៥ បាក់​ខ្នង​ខាង​មុខ។ ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ ដោះស្រាយ​ដោយ​ខ្លួនឯង​រហូត​បែកពពុះមាត់​អស់​​២​ម៉ោង​នៅ​តែ​មិន​​ត្រូវ​គ្នា​ទើប​ទូរស័ព្ទ​ហៅ​ប៉ូលិស​ទៅ​ជួយ​អន្ដរា​គមន៍​ហើយ​ត្រូវ​​តំណាង​ភាគី​​ទាំង​សងខាង​ដែល​ទៅ​ជួយ​ដោះស្រាយ​សុទ្ធ​តែ​ស្រវឹង​ជោកជាំ​

កីឡាការិនីអាមេរិកស៊េរីណា វីលៀមឈ្នះជើងឯកតឺន្នីសលើទឹកដីកំណើត

Posted: 08 Apr 2012 08:32 PM PDT

នាង​ស៊េរី​ណា​ វីលៀម​-អា​មេរិក​​
កីឡាការិនី​អា​មេរិក​​​​ស៊េរី​ណា ​វីលៀម​​បាន សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​​បន្ទាប់​​ពី​​​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រ​កួតតឺន្នីស​កម្ម​វិធី Family Circle Cup​​ព្រម​ទាំង​ទឹក​ប្រាក់​១១​ម៉ឺននិង​៥​ពាន់​ដុល្លារ​កាល​ពី​ថ្ងៃអា​ទិត្យ​​​​​ទី​៨​​​ខែ​មេសា​កន្លង​មក​នេះ​។ ការ​ប្រ​កួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolinaសហ​រដ្ឋ​អា​មេរិក​ ។​នាង​ស៊េរី​ណា​បាន​យក​ឈ្នះកីឡារិនី​ឆែក​លូ​ស៊ី សា​ហ្វា​រ៉ូ​វ៉ា​​​ក្នុង​លទ្ធផល២​សិត​ជាប់​ៗ​គ្នា​ ៦-០និង​៦-១។ ការ​ប្រ​កួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ​ នាង​ស៊េរី​ណា​បាន​ប្រើ​ពេល​តែ​៥៨​​នា​ទី​ប៉ុណ្ណោះ​គឺ​មួយ​នា​ទី​តិច​ជាង​កាល​ពី​នាង​យក​ឈ្នះ​កីឡាការិនីូ​អូ​ស្ត្រា​លី​សា​ម៉ាន់​ថា ស្តូ​សួ​កាល​ពី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

​ម៉ូតូស្មាស់​​ពន្លះ​ជា​មួយ​ឌ្រីម​​សេ​១២៥ ​រង​របួស​២​នាក់

Posted: 08 Apr 2012 08:25 PM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ស្មាស់ ​ពណ៌​ខ្មៅ បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​ពន្លះ​គ្នាជាមួយ​ម៉ូតូ​ហុងដា​ឌ្រីម​​សេ​១២៥​ នៅ​ចំណុច​មុខ​ភោជនីយ​ដ្ឋាន​​ចតុមុខ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃ​ទី​៨ មេសា ២០១២ ​បណ្ដាល​ឱ្យ​យុវជន​២​នាក់រងរបួស និង​បង្ក​ឱ្យ​មាន​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ ព្រោះតែ​ម្នាក់​ៗ​ដណ្ដើម​យក​ត្រូវ​រៀង​ៗ​ខ្លួន​។

រងរបួស​ស្រាល​៣​នាក់​ ព្រោះ​​​តែ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​

Posted: 08 Apr 2012 08:22 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​និង​ក្មេង​ប្រុស​​ម្នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​តាម​ប​ណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មា​នជ័យ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ មេសា ២០១២ ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​។

ប្រធានាធិបតី​​ប៉ាគីស្ថាន​​​​ជួប​ពិភាក្សាជាមួយ​នាយក​រដ្ឋមន្ត្រី​​​​​ឥណ្ឌា

Posted: 08 Apr 2012 08:20 PM PDT

នាយករដ្ឋមន្ត្រី​​ឥណ្ឌា​និង​ប្រធានាធិបតី​​ប៉ាគី​ស្ថាន​
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​​​ម៉ាន់​​​ម៉ូហាន់ស៊ិញ​ ​កាលពី​ថ្ងៃទី​៨​មេសា​បាន​ចាត់​ទុក​​​​ការពិភាក្សា​​របស់​​​លោក​ជា​មួយ​ប្រធានាធិបតី​​​​ប៉ាគីស្ថាន​​​ ​លោកអាស៊ីហ្វ​អាលី ហ្សាដាវី​លើ​បញ្ហា​ទ្វេភាគី​​​ថា ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​​​​ការ​ស្ថាបនា​​​និង​មិត្តភាព ។​ម្យ៉ាងទៀត​​លោក​បាន​ប្រកាស​ថា​លោក​​ទទួល​យក​ការ​អញ្ជើញ​​​​រូប​លោក​​ទៅ​កាន់​ប្រទេស​​ប៉ាគីស្ថាន​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!