Koh Santipheap Daily

Koh Santipheap Daily


រដ្ឋាភិបាល​ភូមា​​​ចុះហត្ថលេខា​​​លើ​កិច្ច​​​ព្រម​ព្រៀង​​សន្តិភាពជាមួយ​​ក្រុម​ជនជាតិ​​ភាគតិច​​​អារ៉ាកាន

Posted: 08 Apr 2012 01:07 AM PDT

បណ្តា​នារី​​នៃ​ក្រុម​ជន​ជាតិ​ភាគតិច អារ៉ាកាន​ ដែលស្រស់ស្អាត
ម៉ា​ស៊ីន​ឃោសនា​​​​​ផ្លូវ​ការ​​​មីយ៉ាន់ម៉ា ​(ភូមា)​​រាយ​ការណ៍​​កាលពីថ្ងៃ​ទី​​៧ ​មេសា ថា​​ រដ្ឋាភិបាល​​រដ្ឋ​រ៉ាឃីនរបស់ភូមា និង​ក្រុម​ជនជាតិ​​​​ភាគតិច​​ប្រដាប់​​​អាវុធតំបន់នោះ ​គឺ​ក្រុម​​គណបក្ស​​រំដោះ​​​អារ៉ាកាន PLA ​​បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​សន្តិភាព​​​ដំបូង​មួយ ។

ភ្លៀង​មួយមេយ៉ាងធំ​លាយឡំ​​​នឹង​ព្យុះ​​​ ផ្គរ រន្ទះ បង្កការ​ភ្ញាក់​ផ្អើល​ដល់​​​អ្នក​ក្រុង​​​ស្ទឹងត្រែង

Posted: 08 Apr 2012 01:04 AM PDT

រូបភាពកំពុង​​ភ្លៀង​ខ្លាំង
ខេត្តស្ទឹងត្រែង ៖ ​ភ្លៀង​មួយមេ​យ៉ាង​ធំ ​​​លាយឡំនឹង​​សន្ធឹក​ខ្យល់​​ ផ្គរ​រន្ទះ ​​កាលពី​រសៀល​​ថ្ងៃទី៧​មេសា ២០១២ ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​​ក្នុង​​​ក្រុង​ស្ទឹង​ត្រែង​រងារញ័រ​ចំប្រ៉ប់​ ​រត់បែក​ផ្សែង​​​ស្វែង​រក​​ទីសុវត្ថិភាព​ ព្រោះ​តែ​​ភ្លៀង​មួយ​មេ​នេះ ​​មានកម្លាំង​ខ្យល់ខ្លាំង​​មហិមា ​បណ្តាល​ឱ្យ​​ដួល​បាក់​រលំ​ដើមឈើ​កាត់កណ្តាល​ផ្លូវរួម​ទាំងប៉ាណូ ​ពាណិជ្ជ​កម្ម​មួយ​ចំនួន​

​បើក​រថយន្ត​ទៅ​លាង​មិន​ដឹងថា ​ជាងពុំ​ទាន់​ធ្វើ​រួច​ ស្រាប់តែ​របូត​កង់​​កណ្តាល​ផ្លូវ​

Posted: 08 Apr 2012 01:00 AM PDT

ទិដ្ឋ​ភាពរថយន្ត​ដែល​របូត​កង់​នៅ​កណ្តាល​ផ្ឡូវ​
ក្រុងប៉ោយប៉ែត ៖ ​កាមរី​​គូទ​ស្វិត​មួយ​គ្រឿង​​បើក​បររហូត​របូត​កង់​ម្ខាង​កណ្តាល​ផ្លូវ ខណៈ​ស្ត្រី​ម្នាក់​​ប្រុង​យក​ទៅ​លាង​ដោយ​ពុំ​ដឹង​ថា ជាង​ពុំ​ទាន់​ធ្វើ​រួច​ដែល​ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពីវេលា​​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៨ មេសា ២០១២ ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​​ក្នុង​ភូមិ​បាលិ​លេយ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

ម៉ូតូ​​ដឹក​ធុង​ហ្គាស​ប៉ះ​ជា​មួយ​​​​រថយន្ត​​តា​កូម៉ា​​​​បណ្តាល​ឱ្យ​​អ្នក​ដឹក​​ហ្គាស​​របួស​​​ក្បាល​​ជង្គង់​​

Posted: 08 Apr 2012 12:56 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​ដឹក​ធុង​ហ្គា​សមួយ​គ្រឿង​ បាន​​ប៉ះ​គ្នា​ជាមួយ​រថយន្ដ​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ដែល​បើកបរ​ដោយ​នារី​ម្នាក់បណ្តាល​ឱ្យ​ម៉ូតូ​ដួល​សង្កត់ជើង​រយះ​ក្បាលជង្គង់​ខាងឆ្វេង​ដេរ​ចំនួន​៧​ថ្នេរ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​មុខ​មន្ទីរ​ព្យា​បាល​​ធ្មេញ​តា​ព្រហ្ម តាម​បណ្ដោយផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​​៥និង​​៣០នាទី​​ល្ងាច​ថ្ងៃ​ទី​០២ មេ​សា​កន្លង​ទៅ​នេះ ។

​ប្រជាពលរដ្ឋ​​​​បាត់​​​​​គោយន្ត​​​​​ច្រើនគ្រឿង ឯ​បុរស​​​​ម្នាក់​​ប្រកាស​​លក់គោយន្ត​​​​​ច្រើនគ្រឿង​​​​​ត្រូវ​ឃាត់ខ្លួន

Posted: 08 Apr 2012 12:50 AM PDT

វត្ថុតាងគោយន្ត
ខេត្ត​​បន្ទាយ​មានជ័យ ៖ ​បុរស​ម្នាក់​​ជាប់​ពាក់ព័ន្ធ​នឹង​​​អំពើ​​​ចោរ​កម្ម​​​​ ត្រូវ​បាននគរ​​បាល​​​​ស្រុក​​​ស្វាយចេក​​​សហការ​ជាមួយ​សមត្ថ​កិច្ច​​​​​ជំនាញ​របស់ការិយាល័យ​​​​​កម្រិត​ស្រាលនៃ​ស្នង​ការ​​ដ្ឋាននគរបាល​​ខេត្ត​​​ ​​​​ដោយ​អនុវត្ត​​​​​តាមបទ​បញ្ជា​​​ផ្ទាល់​របស់​លោក​​​​វរ​សេនីយ៍​​​​​​ឯកឆេង ​​ឈួត ​ស្នង​ការ​​​រង​ខេត្តចុះឃាត់​ខ្លួន​​​កាលពី​វេលាម៉ោង​​​​១២ និង​១៥នាទី​​​​​ថ្ងៃត្រង់​

​ប្រទះឃើញ​​ទារក​ម្នាក់​​ទើប​នឹង​​កើត​បាន​ជាង​១​ម៉ោង​ត្រូវ​គេ​យក​ទៅ​បោះ​ចោល​​នៅ​ក្បែរ​​ចេតិយ

Posted: 08 Apr 2012 12:44 AM PDT

ទារក​ដែលត្រូវ​ម្តាយ​បោះ​បង់​ចោល​
ខេត្តកណ្តាល ៖ ​ទារ​ក​ម្នាក់​​ដែល​​មជ្ឈ​ដ្ឋាន​​នានា​​អះ​អាង​ថា ​ទើ​ប​នឹង​កើត​បាន​រយៈ​ពេល​​ប្រហែល​​ជាង​១​ម៉ោង​ប៉ុណ្ណោះ ​ត្រូវ​បាន​ម្តាយ​របស់​គេ​យក​ទៅ​បោះ​ចោល​​​នៅ​កណ្តាល​ថ្ងៃ​ក្តៅ​ហែង​ធ្វើ​ឱ្យ​ទារក​នោះ​ស្រែក​យំ​ស្ទើរ​ដាច់​ខ្យល់ ប៉ុន្តែ​​សំណាង​ល្អ​​មាន​ក្មេង​ស្រី​ម្នាក់​ទៅ​បត់​ជើង​នៅ​ជិត​នោះ​ឮ​សំឡេង​​យំ​បាន​រត់​ទៅ​មើល ទើប​ប្រទះ​ឃើញ​ ហើយ​​រត់​ទៅ​​ប្រាប់​ចាស់​ៗ​​នៅក្នុង​ភូមិ​ឱ្យ​ទៅ​ពិនិត្យ​​មើល​ ។

ផ្សារ​​ពោធិ៍​​សាត់​ប៊ិះ​រលាយ​ដោយ​អគ្គិ​ភ័យ​​​​​លើកទី២​​ តែ​​បានក្រុម​​សន្តិសុខ​​​ពន្លត់​​ទាន់

Posted: 08 Apr 2012 12:29 AM PDT

ទិដ្ឋ​ភាព​កន្លែង​ឆេះ
ខេត្ត​ពោធិ៍សាត់ ៖ ​មាន​ករណី​​​​ឆេះ​ផ្សារ​​​​ថ្មី​ពោធិ៍​​​សាត់ទាំងព្រលប់​​​​​​បណ្តាល​ឱ្យ​​​​អាជីវករ​​​​ និង​​ប្រជាពលរដ្ឋ​​​​ភ័យ​ស្លន់​ស្លោ​បារម្ភ​​​​រឿង​អីវ៉ាន់​​​លក់​ដូរ​​របស់ខ្លួន ខ្លាច​ត្រូវ​​​អគ្គិភ័យ​​​​ឆេះ​ខ្ទេច​​​​ដូច​​កាល​ពី​​ឆ្នាំ​២០០៦ទៀត ​​​។ ហេតុការណ៍​​​គ្រោះ​អគ្គិ​ភ័យ​​​​​​នេះ​បាន​កើត​​​​​​​​ឡើង​​​​​​​​កាលពីវេលាម៉ោង៦ ​និង​៤០នាទី​ល្ងាច​ថ្ងៃទី៧ មេសា​​​ ២០១២ ​​ប៉ុន្តែ​​​ត្រូវ​​បាន​​​​ក្រុម​សន្តិសុខ​ផ្សារ​​​​

​ជាប់​គុក​​ម្នាក់​​ពីរ​ដង​ចេញ​មក​វិញ នៅតែ​ប្រព្រឹត្ត​​បទ​ល្មើស​​ប្លន់​ដដែល​

Posted: 08 Apr 2012 12:26 AM PDT

សម​ត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​
រាជធានីភ្នំពេញ ៖ ​មុខ​សញ្ញា​​ដែល​ធ្លាប់​​ធ្វើ​សកម្ម​ភាព​ប្លន់ ទើប​ចេញពី​ពន្ធ​នាគារ​​៣​នាក់​ត្រូវ​នគរបាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ មេសា និង​បញ្ជូន​ទៅ​សាលា​​ដំបូង ដើម្បី​សម្រេច​ឃុំ​​ខ្លួន​ដាក់​ពន្ធនា​គារ​វិញ ។

ភរិយា​​មន្ត្រី​ប៉េអឹម​​​រួម​មេត្រី​​ជា​មួយ​​សហាយ​​ក្មេង​នៅ​​សណ្ឋា​គារ​​ត្រូវស​មត្ថ​កិច្ច​​ឃាត់​ខ្លួន​

Posted: 08 Apr 2012 12:20 AM PDT

សមត្ថ​កិច្ច​ឃាត់​ដល់​ក្នុង​បន្ទប់​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ស្ត្រី​ជា​ភរិយា​របស់​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ម្នាក់​​បាន​ផិត​ក្បត់​​លប​លួច​​មាន​សហាយបណ្តើរ​គ្នា​​​ឡើង​សណ្ឋា​គារ​​សេកុង​ស្តារ តែ​ត្រូវ​​ប្តី​តាម​ទាន់​​​កាលពី​វេលា​​ម៉ោង​៤​និង​៣០​នាទី​​​​រសៀល​ថ្ងៃទី​៦ មេសា ២០១២ ​ឃាត់​ខ្លួន​ទាំង​សហាយ​ទាំង​ប្រពន្ធ​ផិត​ក្បត់​។

កីឡា​កា​រិ​នី​អង់​គ្លេស Laura Trott ឈ្នះ​ជើង​ឯក​ប្រណាំង​កង់ Track Cycling World Championships​នៅ​អូស្ត្រាលី

Posted: 08 Apr 2012 12:14 AM PDT

កីឡាការិនីអង់គ្លេស Laura Trott
នាង Laura Trott បាន​សម្តែង​​​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​មេដាយ​មាស​ប្រ​ណាំង​កង់​កម្ម​វិធី​ 2012 UCI Track Cycling World Championshipsនៅ​ទី​ក្រុង​ Melbourne ប្រ​ទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៧​ខែ​មេសា​ ។​

​ភ្លៀងពី​រ​មេ​ជាប់គ្នា​​បង្ក​ជា​ព្យុះ​បក់​​បោក​ប៉ើង​​របស់​របរ​

Posted: 08 Apr 2012 12:12 AM PDT

ទិដ្ឋ​ភាព​​ក្រោយ​ពេល​ភ្លៀង​ពីរមេ​រួច​មក​
ខេត្ត​ស្ទឹងត្រែង ៖ ​ព្រះភិរុណ​​បង្អុរ​ភ្លៀង​​​ពីរ​មេ​ជាប់​គ្នា​​ពីរ​ថ្ងៃ​ បណ្តាល​ឱ្យ​​ខូច​ខាត​​​របស់​របរ​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​​រសៀល​ថ្ងៃទី​៧​ ដល់​ថ្ងៃ​​ទី​៨ មេសា ២០១២ ។ ភ្លៀង​​ពីរមេ​នេះ​បង្ក​ឱ្យ​ប្រជា​ជន​មាន​ការ​ភ័យ​ខ្លាច​​​ ខណៈ​​មេឃកំពុងតែ​ធ្លាក់​​ភ្លៀង​ខ្លាំង ហើយ​​នោះ​ស្រាប់តែ​មាន​ខ្យល់​យ៉ាង​ខ្លាំង​​បោក​បក់​ បណ្តាល​ឱ្យ​ប៉ើង​ដំបូល​ផ្ទះ។ ចំណែក​ដើម​ឈើ​នៅតាម​ផ្លូវ​ក៏​​ត្រូវ​​​ប៉ើងរលំ​ផង​ដែរ

អតីត​មនុស្ស​ជំនិត​​របស់​លោក​​មូបារ៉ាក់​​​​ចង់​ឈរ​​ជា​បេក្ខជន​​ប្រធានាធិបតី

Posted: 08 Apr 2012 12:02 AM PDT

ឧត្តម​​​សេនីយ៍​អូម៉ាស៊ូឡីម៉ាន​
ឧត្តម​សេនីយ៍​​​​​អូម៉ា​ ស៊ូ​ឡឺម៉ាន ​ប្រមុខ​​​​ភ្នាក់​ងារ​​ ​​ស៊ើប​​​ការណ៍​​របស់​អតីត​ប្រធានាធិបតី​​​​អេហ្ស៊ីប​លោក​ហូស្នី​​​មូបារ៉ាក់​​រយៈពេល​​​២ទសវត្ស​កាលពី​​ថ្ងៃទី​​​​៧ មេសាបាន​ចាប់​ផ្តើម​​​ដំណើរ​ការ​នានា​​ដើម្បី​ឱ្យ​បាន​​ឈរឈ្មោះ​​​​ជា​បេក្ខជន​ប្រធានា​ធិប​តីដែល​​​រឿង​នេះ​ធ្វើ​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​មួយ។​

ជន​​ប្រឆាំង​​លោក​​​ហ្វាង​​​លីហ្ស៊ី​​​ហៅ​​សាខារ៉ូ​វចិន​​ស្លាប់​​​នៅ​អាមេរិក​

Posted: 08 Apr 2012 12:00 AM PDT

រូប​​​លោក​​ហ្វាង​លី​ហ្ស៊ី​​និង​​​ភរិយា​​ក្នុង​​​ដីកា​ចាប់​ខ្លួន​
ជន​​ប្រឆាំងចិន​ម្នាក់​​​​លោក​ហ្វាង​លីហ្ស៊ី​ ដែល​រត់​ភៀសខ្លួន​​រយៈពេល​១ឆ្នាំក្នុង​ស្ថានទូត​អាមេរិក​ប្រចាំក្រុង​ប៉េកាំង​ក្រោយ​​​ការ​​​បង្ក្រាប​​បាតុកម្ម​ នៅទីលានធានអាន​មេន​បាន​​ទទួល​មរណភាព​​ ហើយ​​​នៅ​សហរដ្ឋអាមេរិក ។ នេះជាការ​​ប្រកាស​​មួយកាលពី​​ថ្ងៃទី​៧ មេសា របស់​លោក​វ៉ាង​ដាន​ ជា​មេដឹកនាំ​ម្នាក់​​ក្នុង​ចំណោម​មេដឹកនាំ​ចលនា​និស្សិត​

​ជាង​សំណង់​​ដេក​មមើ​មមាយ​ដើរ​ធ្លាក់​ពី​លើ​ឡៅតឿ​កម្ពស់​៣​ម៉ែត្រ​ បាក់​ក.ដៃ​ឆ្វេង បាក់​ភ្លៅ និង​បែក​ចង្កា

Posted: 07 Apr 2012 10:55 PM PDT

ទិដ្ឋ​ភាព​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ជាងសំណង់​ម្នាក់​របួស​បាក់​ក.ដៃ​ឆ្វេង បាក់​ភ្លៅ​ឆ្វេង និង​បែក​ចង្កា ខណៈដេក​យប់​ឡើង​មមើ​​មមាយ​ដើរ​ធ្លាក់​​ពីលើ​ឡៅតឿ​កម្ពស់​៣​ម៉ែត្រ​ដែល​កំពុង​សាង​ស​ង់​មិន​ទាន់​រួចរាល់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ មេសា នៅផ្ទះ​២​ល្វែង​កំពុង​សាង​សង់​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការ​មន ។

បើក​ម៉ូតូ​​គេច​​ពី​គេ​​ដេញ​វាយ​ទៅ​បុក​រថយន្ត​ បណ្តាល​ឱ្យ​រង​​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់

Posted: 07 Apr 2012 10:16 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ​​​​ ៖ យុវជន​ជា​សិស្សសាលា​ម្នាក់​របួសធ្ងន់​ និង​ម្នាក់​ទៀត​របួសស្រាល​ ខណៈ​ពេល​ជិះ​ម៉ូតូ​គេច​ពី​គេ​ដេញ​វាយ​ទៅ​បុក​ជាប់​ជាមួយ​កង់​រថយន្ដ​កូ​រ៉ូ​ឡា​បណ្ដាល​ឱ្យ​រង​របួស ។ គ្រោះថ្នាក់​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦​ មេ​សា​ នៅ​មុខ​ភោជ​នីយ​ដ្ឋាន​ផ្ទះ​ម៉ែក្មេក​ ត្រង់​ចំណុច​ផ្លូវលេខ​៥៥​កែង​លេខ២៤០​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ ។

ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​កាបូប​ត្រូវ​រថយន្ត​កាម៉ាស្ស​បុក​ពី​​ក្រោយ​ស្លាប់​កូន​អាយុ​២​ឆ្នាំ និង​របួស​ធ្ងន់​៣​នាក់

Posted: 07 Apr 2012 09:08 PM PDT

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​
រាជធានីភ្នំពេញ ៖ រថយន្ត​កាម៉ាស្ស​ជ្រុល​ទៅ​​បុក​ម៉ូតូ​ហ្វ៊ីណូ ​​ពី​ក្រោយ​ពេល​ជិះ​គ្នា​៣​នាក់ គឺ​ប្តី​​ឌុប​ប្រពន្ធ​ និង​កូន​ៗ​ទៅ​ផ្សារ​ដីហុយ​រក​ទិញ​កាបូប​ បណ្តាល​ឱ្យ​​កូន​ប្រុស​អាយុ​២​ឆ្ន​ាំ​ស្លាប់ ចំណែក​​ប្តី​-ប្រពន្ធ និង​កូន​ស្រី​អាយុ​៨​ឆ្នាំរង​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។

ម៉ូតូ​​3គ្រឿង​​​បុកគ្នា​​នៅ​​ផ្លូវ​កែង​​​របួស​​ធ្ងន់​​2នាក់​​

Posted: 07 Apr 2012 09:03 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ​
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​ចំនួន​៣​​គ្រឿង​​​រួម​មាន​​ម៉ាក​ឃ្លី​ក គុប​ជ្រុង​សេ៧០ និង​ SH ១៥០​E បាន​បុក​​គ្នា​នៅ​កែង​​ផ្លូវ​លេខ៣៦០​ និង​ផ្លូវ​លេខ​១១៣ ទល់មុខ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍​​ទួល​ស្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៦ មេ​សា ។

រថយន្ត​​​ដឹកដែក​​ប៉ះរ​ថយន្ត​​​​ហ្វដ​នៅ​គល់​ស្ពានជ្រោយ​ចង្វា​ខាងលិច

Posted: 07 Apr 2012 08:51 PM PDT

រថយន្តត្រូវបានខូ​ចខាត
រាជធានីភ្នំពេញ ៖ រថយន្ដ​ដឹក​ដែក​ប៉ះ​ជាមួយ​រថយន្ដ​ហ្វ​ដ​នៅ​គល់​ស្ពាន​ជ្រោយចង្វា​ខាងលិច ខណៈ​​រថយន្ដ​ដឹក​ដែកបម្រុងបើក​​ឡើង​ស្ពាន​ជ្រោយចង្វា​គេចពី​រថយន្ដក្រុង​ជ្រុល​ចង្កូត​ទៅ​ប៉ះ​ជាមួយ​រថយន្ដ​ហ្វ​ដនៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វាខាងលិច តាម​វិថី​ព្រះ​មុនី​វង្ស​កែង​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១ ​និង​២០​នាទី​

យេម៉ែន​​៖ពួកឧត្តម​​សេនីយ៍​​ស្និទ្ធ​អតីត​​​ប្រធានាធិបតី​​​​​ផ្គើន​រដ្ឋអំណាចថ្មី​

Posted: 07 Apr 2012 08:48 PM PDT

 ​កងយោធា​​​យេម៉ែន​​​ក្នុង​វិថី​​នៃរដ្ឋធានី​សាណា
បណ្តាឧត្តម​សេនីយ៍​​ជិតដិត​នឹង​អតីត​ប្រធានា​ធិបតី​​​​យេម៉ែន​ លោក​អាលី​អាប់​ឌុលឡាហ៍ សាឡេហ៍​ បាន​​បដិសេធ​បទបញ្ជា​ដក​ហូត​​តំណែង​​ឬ​​ផ្លាស់​ប្តូរតំណែងដោយ​​ផ្គើន​​​ចំពោះ​​រដ្ឋ​អំណាច​បណ្តោះ​​អាសន្ន​ដែល​ចង់​ធ្វើ​ការ​​កែទម្រង់​និងការ​​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​​​កងទ័ព​ជាថ្មី ។​

កាមរី​២០០៧ ​បុក​រថយន្ត​​ដឹក​ទឹក​កក​បែក​ធុង​ប្រេង​ហូរ​ពេញ​ថ្នល់​

Posted: 07 Apr 2012 08:46 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​កាម​រី​​មួយ​គ្រឿង​បុក​រថយន្ដ​ដឹក​ទឹកក​ក​ដែល​កំពុង​បើក​ឆ្លង​​​ផ្លូវ​បណ្តាល​​ឱ្យ​បែក​ធុង​ប្រេង​ហូរ​ពេញ​ថ្នល់រអិល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ចំណុច​ផ្លូវកែងលេខ​​១២៨​កែង​​ផ្លូវលេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មេ​សា ។

ចច ឡូ​រេន​ហ្សូ​នាំ​មុខ​បណ្តោះ​អាសន្ន​ប្រណំាំង​ម៉ូតូ​ជី​ភី​នៅ​ប្រទេស​កា​តា

Posted: 07 Apr 2012 08:45 PM PDT

កីឡាករ​អេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​
កីឡាករអេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​​​​​បាន​សម្តែង​​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Qatar MotoGP Grand Prix នៅទីលាន​ប្រណាំង​ Losail International Circuit ស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​ដូ​ហា​ប្រទេសកា​តា​​​​​​​កាល​ពី​សៅរ៍​​ទី៧​​ខែមេសា​​ ។

ថ្ងៃសីល​អុជ​ទៀន​ធូប​សុំ​សេចក្តី​សុខ​បែរ​ជា​ឆេះផ្ទះ

Posted: 07 Apr 2012 08:34 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ស្ពឺ​ ៖ ​ផ្ទះ​ឈើ​ទំហំ​​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​​សង់​អំពី​ឈើ​ ជញ្ជាំង​ក្តារ​ប្រក់​ក្បឿង​​ចាក់​បេតុង​ខាង​ក្រោម ​ត្រូវ​ព្រះ​អគ្គី​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ហ្មត់​​ដោយ​សារ​​កម្ទេច​ភ្លើង​ធូប​​ដែល​ម្ចាស់​ផ្ទះ​អុជ​​ក្នុង​ថ្ងៃ​ឱបោស​ថ​សីល​ ​។ ​​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៦ មេសា ២០១២ ​ស្ថិត​ក្នុងភូមិ​ឯក​​ភាព ឃុំ​ខ្ទម្ភក្រាំង ស្រុក​សំរោង​ទង ។

ស្រវឹង​​ស្រា​ជិះម៉ូតូ​បុកគូទ​​​រថយន្ត​​​​ខូច​​ចត​នៅចិញ្ចើម​ផ្លូវ​​បណ្តាល​ឱ្យ​​របួស​ធ្ងន់​​២នាក់ និងស្រាលម្នាក់

Posted: 07 Apr 2012 08:31 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ស៊ីទែន​ទឹក​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ដស្ទឹងត្រែង​ខូច​បូម​ចង្កូត​កាច់​ទៅ​មុខ​មិន​រួច ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ព្រូ​ចង​អង្រឹង​ដេក​នៅ​ពីក្រោយ​រថយន្ដ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ និង​ស្រីម្នាក់ បុក​បណ្ដាល​ឱ្យ​ដាច់​ខ្សែ​អង្រឹង​ធ្លាក់​គ្រេចដៃ ហើយ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ដួល​បោក​ចូល​ក្រោម​រថ​

ពល​​ករ​ខ្មែរ​​ខុស​ច្បាប់​​ត្រូវ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​មាន​ចំនួន​ច្រើន​ខុស​ឆ្នាំ​មុនៗ​

Posted: 07 Apr 2012 08:20 PM PDT

ទិដ្ឋ​ភាព​នៃ​​​ពល​ករ​ខុសច្បាប់​
ក្រុង​ប៉ោយប៉ែត ៖ ​ពល​ករ​​ខ្មែរ​ចំណាក​ស្រុក​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ឱ្យ​​សមត្ថ​កិច្ច​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរ​​ជាតិ​ប៉ោយ​ប៉ែត ក្នុង​រយៈ​ពេល​ជិត​១​សប្តាហ៍​​ចុង​ក្រោយ​នេះ​ ​មាន​ចំនួន​ច្រើន​​ខុស​ពី​ឆ្នាំ​មុនៗ​ ​បើ​ប្រៀប​ធៀប​​រយៈ​ពេល​​ជិត​​ដល់​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​​ដូច​គ្នា​នេះ ។ មួយ​​រយៈ​ពេល​នេះ​គេឃើញ​ពល​ករខ្មែរ​ខុស​ច្បាប់​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​​មាន​​ពេល​ខ្លះ​រហូត​ដល់​ទៅ​៣​រថយន្ត ក្នុង​ពេលតែ​​មួយ ។

​ឃើញ​​ស្ងាត់​ប៉ូលិស​ ​ចោរ​ឆ្មក់​​ប្លន់​​យ៉ាង​ឱឡារិក​យក​កាបូប​ប្រាក់ ចិញ្ចៀន​ពេជ្រ​ បាញ់​២​គ្រាប់​

Posted: 07 Apr 2012 08:15 PM PDT

រាជធានីភ្នំពេញ ៖ ​បុរស​​អ្នក​កមាន​ធូរ​ធារ​ម្នាក់​ត្រូវ​ចោរ​តាម​ប្លន់​​បាញ់​​២​គ្រាប់ ​ត្រូវ​១​គ្រាប់ បណ្តាលឱ្យ​រង​របួស​ ខណៈ​បើក​ទ្វារ​ចុះ​ចេញ​ពី​រថយន្ត​ ដើម្បី​ពិនិត្យ​មើល​​ការ​ដ្ឋាន​សំណង់ ហើយ​ចោរ​បាន​កញ្ឆក់​​ដណ្តើម​យក​​កាបូប​ប្រាក់ និង​ចិញ្ចៀន​ពេជ្រ​២​វង់ ជិះ​​ម៉ូតូ​​ទៅ​បាត់​​សើច​ចំអក​ដល់​ភាព​អសន្តិ​សុខរបស់​មូល​ដ្ឋាន និង​បន្សល់​ទុក​បុរស​រងគ្រោះ​ដេក​ដួល​ដិត​ដាម​ដោយ​ឈាម​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ 

ឃើញ​នាង​​កំពុង​លាប​ម្សៅ​ផ្លោះ​របង​លប​ចូល​តាមបង្អួច​បម្រុងចាប់រំលោភ​នាង​ស្រែក

Posted: 07 Apr 2012 08:13 PM PDT

ជន​ជាប់ចោទ​ត្រូវបានចាប់​ខ្លួន
ខេត្ត​បន្ទាយមានជ័យ ៖ ​យុវ​ជន​​​ម្នាក់​បាន​ផឹកស្រា​​​ស្រវឹង​​​ផ្លោះ​របង​​លប​ឡើង​​​តាមបង្អួច​​​ផ្ទះ​​អ្នក​ជិត​​ខាង​បម្រុង​​ចូលទៅ​​​​ធ្វើ​​​សកម្ម​ភាព​ចាប់​​​រំលោភកូនស្រី​​​ម្ចាស់​ផ្ទះ​​អាយុ​ទើប​តែ​១៦​ឆ្នាំ ​​ដែល​កំពុងលាប​ម្សៅ​​ក្នុង​បន្ទប់​ ប៉ុន្តែ​​​បែក​ការណ៍​​​ត្រូវ​​​នាង​ស្រែក​​​ឆោ​ឡោ​​បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​ ត្រូ​វបាន​​ប្រជាពលរដ្ឋ​​​​​អ្នកជិត​ខាង​​​ចាប់​ឱ្យ​សមត្ថ​​កិច្ច​​ ។ ​អំពើ​ដ៏គម្រក់​​​

ជិតដល់​ថ្ងៃ​កំណត់​​​10មេសា​​​មនុស្ស​ជាង​120​​នាក់​ស្លាប់​​នៅស៊ីរី​

Posted: 07 Apr 2012 08:11 PM PDT

កង​ទាហានស៊ីរី​​ជិះ​​លើ​រថយន្ត​​​យោធា​​មួយ
មនុស្ស​ជាង​១២០នាក់​​​បាន​ត្រូវ​​ស្លាប់​​កាលពី​​ថ្ងៃទី​៧ មេសានៅ​​ស៊ីរី ដែល​នៅទីនោះ​​អំពើ​​ហិង្សា​​សម្លាប់មនុស្សមានការ​កើន​ឡើង​​វិញ​​​ខណៈ​​ដែល​​​របប​​ស៊ីរី​​ហាក់​ដូចជាស្វះ​ស្វែង​​បញ្ចប់​​​ឧទ្ទាម​កម្ម​មុន​ពេល​​ដល់​ថ្ងៃកំណត់ ១០​មេសារបស់​​អ.ស.ប​ ​សម្រាប់​​​​ការដក​ថយ​នៃ​ក​ងកម្លាំង​​​របស់​ខ្លួន​​ចេញពី​​ទីក្រុង​ទាំងឡាយ​ដែល​មានការ​បះបោរ ។​ក្រុម​​​សិទ្ធិ​

នាង​ស៊េរី​​ណា​ វីលៀម​ឈាន​​ចូល​​វគ្គ​​ផ្តាច់​​ព្រ័ត្រ​​ប្រកួត​តឺន្នីស​នៅ​អា​មេ​រិក

Posted: 07 Apr 2012 08:07 PM PDT

នាង​ស៊េរី​ណា​-អា​មេរិក
កីឡាការិនី​អា​មេរិក​​​​ស៊េរី​ណា ​វីលៀម​​បានសម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​​ក្រោយ​ពី​​បាន​ឆ្លង​ផុត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​កម្ម​វិធី Family Circle Cup​​កាល​ពី​ថ្ងៃសៅរ៍​​​ទី៧​​​​ខែ​មេសា​ ។ ការ​ប្រ​កួត​កម្ម​វិធី​នេះ​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolinaសហ​រដ្ឋ​អា​មេរិក​ ។​នាង​ស៊េរី​ណា​បាន​យក​ឈ្នះកីឡារិនី​អូ​ស្ត្រា​លី​​សា​ម៉ាន់​ថា ស្តូ​

វាយ​ប្រពន្ធ​មួយ​ដងរែក​​​បែក​ក្បាល​​ ព្រោះ​ដើរ​​ផ្ទះ​គេ​មិន​ដាំ​បាយ​ហូប​​

Posted: 07 Apr 2012 07:57 PM PDT

​ជន​​ចាប់​ចោទ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​​ពោ​ធិ៍​សាត់​​ ៖ ប៉ូលិ​ស​​​ស្រុក​​​បាកាន​​បាន​​​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​ពី​ប​ទ​​ប្រើ​អំពើ​​​​ហិង្សា​​វាយ​ប្រពន្ធ​​បែក​ក្បាល​​​ ព្រោះ​តែ​​​​រឿង​ទំនាស់​​​ពាក្យ​សម្តី​​​គ្នា​​​បន្តិ​ច​បន្តួច​ កាល​ពីថ្ងៃទី​​​៣១ ​​​​មីនា ​​២០១២ ​មក​ម៉្លេះ​ វេលា​ម៉ោង​​​១១យប់​​​ នៅ​ភូមិ​​​ឆ្នាល​​​មាន់ ឃុំ​​​តាលោ ស្រុក​​បាកាន ​​​ប៉ុន្តែ​​​ទើប​តែ​​​ឃាត់ខ្លួន​​​​​​​នៅថ្ងៃទី​​​​៧ មេសា ២០១២ តាម​ពាក្យ​​បណ្តឹង​​​របស់​ស្ត្រី​​​ជាប្រពន្ធ​​ ។

អ្នក​​ទោស​​​3នាក់​ប្រហារ​ជីវិត​​​​នៅ​ហ្គាហ្សា​​ក្នុង​នោះ​មាន​សង្ឃកាតូលិក​​មួយអង្គ

Posted: 07 Apr 2012 07:47 PM PDT

ជន​​ប៉ាឡេស្ទីនម្នាក់​​​​ដែល​​ចោទ​​ប្រកាន់​ថា​​រួម​សហការ​​ជាមួយ​​អ៊ីស្រាអែល​​និង​មនុស្ស២នាក់​​ដែល​ចោទ​ថា​​​រួមគំនិត​សម្លាប់​មនុស្ស​​​​បាន​ត្រូវ​​​ព្យួរ.ក​​កាលពី​​ថ្ងៃទី​៧ ​មេសា​​​នៅ​ហ្គា​ហ្សា។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!