VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ០១ តុលា Posted: 30 Sep 2011 08:16 PM PDT យែម៉ែន៖ បព្វជិតអ៊ីស្លាមនិយមជ្រុលឈ្មោះ Anwar al-Awlaki ដែលកើតនៅសហរដ្ឋអាមេរិកត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយនៅយេម៉ែន ដែលរបាយការណ៍ព័ត៌មាននិយាយថាបានត្រូវសម្របសម្រួលដោយទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ស៊ីអាយអេ។ ស៊ីរី៖ មានមនុស្សយ៉ាងតិចណាស់៥នាក់បានត្រូវសម្លាប់នៅស៊ីរីក្រោយពីកងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ពេលដែលរដ្ឋាភិបាលស៊ីរីបន្តការបង្ក្រាបរបស់ផងខ្លួនលើក្រុមប្រឆាំង។ អាហ្វហ្គានីស្ថាន៖ លោកឧត្តមនាវីចូលនិវត្តន៍ Mike Mullen ដែលចាកចេញពីតំណែងប្រធានក្រុមនាយអគ្គសេនាធិការចម្រុះរបស់កងយោធពលអាមេរិកបានមានប្រសាសន៍ថាលោកមានជំនឿថាគ្មានដំណោះស្រាយដល់ជម្លោះក្នុងប្រទេសអាហ្វហ្គានីស្ថានទេបើគ្មានប្រទេសប៉ាគីស្ថាន។ អ៊ីរ៉ាក់៖ មានមនុស្សយ៉ាងហោចណាស់១៥នាក់បានត្រូវសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងនៅឯព្រះវិហារ Shi'ite មួយកន្លែងក្នុងក្រុង Hilla ក្នុងប្រទេសអ៊ីរ៉ាក់។ អាហ្វហ្គានីស្ថាន៖ កាសែតបស្ចឹមប្រទេសនាំមុខគេមួយបានរាយការណ៍កាលពីថ្ងៃសុក្រថារដ្ឋាភិបាលអាហ្វហ្គានីស្ថានគ្រោងនឹងផ្អាកកិច្ចខិតខំប្រឹងប្រែងមួយដើម្បីនាំយកពួកតាលីបាន់មកកាន់តុធ្វើការចរចាគ្នា មួយសប្តាហ៍ក្រោយពីអ្នកធ្វើការចរចាអាហ្វហ្គានីស្ថានជាន់ខ្ពស់បានត្រូវធ្វើឃាត។ តួកគី៖ ការផ្ទុះមួយនៅជិតស្ថានីយ៍ប៉ូលីសយោធាប្រតិព័ទ្ធមួយក្នុងផ្នែកខាងត្បូងតួកគីបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងមានមនុស្សពីរនាក់ទៀតត្រូវរបួស។ ប៉ាឡេស្ទីន៖ គណៈកម្មាធិការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំគ្នាជាសម្ងាត់កាលពីថ្ងៃសុក្រដើម្បីចាប់ផ្តើមពិចារណាអំពីការដាក់ពាក្យសុំរបស់ប៉ាទ្បេស្ទីនជាសមាជិកនៃអង្គការនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |