VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៥ កញ្ញា Posted: 25 Sep 2011 04:18 AM PDT រុស្ស៊ី៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី វ្ល៉ាឌីមា ពូទីន បានបញ្ជាក់ថាលោកនឹងឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីនៅខែមីនាក្រោយ ក្រោយពីលោកប្រធានាធិបតី Dmitry Medvedev បានស្នើគំនិតនេះ។ អ៊ីរ៉ង់៖ អ្នកដើរលេងក្នុងតំបន់ភ្នំអាមេរិកាំងពីរនាក់ដែលបានត្រូវដោះលែងដោយប្រទេសអ៊ីរ៉ង់កាលពីពេលមុននេះក្នុងសប្តាហ៍នេះក្រោយពីបានចំណាយពេលជាងពីរឆ្នាំក្នុងគុកពីបទចោទប្រកាន់ថាធ្វើចារកម្មនឹងវិលត្រទ្បប់មកកាន់ស.រ.អ.វិញនៅថ្ងៃអាទិត្យនេះ។ ស៊ីរី៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតី Yemen Ali Abdullah Saleh និងក្រុមនិស្សិតបាតុករនិងកងកម្លាំងយោធាដែលការពារក្រុមនិស្សិតនៅក្នុងរដ្ឋធានីសាណាបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៤០នាក់ស្លាប់កាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយពីប្រធានាធិបតី Saleh បានវិលត្រទ្បប់មកប្រទេសវិញ ហើយអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នា។ ប៉ាទ្បេស្ទីន៖ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាទ្បេស្ទីនបាននិយាយថាការផ្តើមគំនិតថ្មីមួយអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាថ្មីជាមួយប្រទេសអ៊ីស្រាអែលមានភាពមិនសព្វគ្រប់ទេពីព្រោះវាគ្មានរួមបញ្ចូលការអំពាវនាវមួយឱ្យផ្អាកការកសាងកន្លែងតាំងលំនៅដ្ឋានJuif។ លីប៊ី៖ ក្រុមយុទ្ធជនរបស់រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសលីប៊ីបានប្រយុទ្ធយ៉ាងខ្លាំងជាមួយពួកអ្នកស្មោះត្រង់នឹងអតីតមេដឹកនាំ Moammar Gadhafi ដើម្បីត្រួតត្រាក្រុង Sirte ដែលជាក្រុងកំណើតរបស់ Gadhafi។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិចណាស់៥នាក់នៅក្នុងតំបន់ Homs នាប៉ែកកណ្តាលប្រទេសនៅក្នុងការបង្ក្រាបថ្មីៗបំផុតរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមប្រឆាំង។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |