The Phnom Penh Post - KHMER: “ចំនួន​ទេសចរ​ទៅ​កម្សាន្ត​ឆ្នេរ​ធ្លាក់​ចុះ​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង” plus 9 more

The Phnom Penh Post - KHMER: “ចំនួន​ទេសចរ​ទៅ​កម្សាន្ត​ឆ្នេរ​ធ្លាក់​ចុះ​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង” plus 9 more


ចំនួន​ទេសចរ​ទៅ​កម្សាន្ត​ឆ្នេរ​ធ្លាក់​ចុះ​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង

Posted: 29 Sep 2011 03:05 AM PDT

110929_b03

ភ្នំពេញៈ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដែល​ទៅ​កម្សាន្ត​នៅ​តាម​តំ​បន់​ឆ្នេរ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បាន​​ធ្លាក់​ចុះបើ​ធៀបនឹង​​ឆ្នាំ​មុន​ ដោយ​មន្ត្រី​ទេស​ចរណ៍​ខេត្ត​​ជាប់​ឆ្នេរ​សមុទ្រ​អះអាង​ស្រប​គ្នា​ថា ​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ជា​ឧបសគ្គ​ចម្បង​ដល់​ដំណើរ​កម្សាន្តក្នុង​អំឡុង​ពេល​នេះ។

មេ​ពិធីការ​លោក ជា ស៊ីម កំពុង​ជាប់​ឃុំ​នៅ​ព្រៃ​ស

Posted: 29 Sep 2011 02:56 AM PDT

ភ្នំពេញៈ លោក​ឧត្ដម​សេនីយ៍​ ខេង ទីតូ អ្នក​នាំ​ពាក្យ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា ប្រធាន​ពិធី​ការ​របស់​ប្រធាន​ព្រឹទ្ធ​សភា​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន ​នៅ​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ក្រោយ​ពី​អ្នក​ស្រី​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​ចោទ​ ប្រកាន់​ជា​ផ្លូវ​ការ។

ពីរ​នាក់​ស្លាប់​ពីរ​នាក់​សង្រ្គោះ​បន្ទាន់​ក្រោយ​ហូប​នំ​អន្សម

Posted: 29 Sep 2011 02:48 AM PDT

ភ្នំពេញៈ ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា យ៉ាង​ហេច​ណាស់​មាន​មនុស្ស ២​នាក់ បាន​ស្លាប់ និង​មនុស្ស ២​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ជួយ​សង្រ្គោះ​បន្ទាន់​ពី​ក្រុម​គ្រូ​ពេទ្យ​ បន្ទាប់​ពី​មាន​ករណី​ពុល​អាហារ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​នេះ។

ជន​ជាតិ​​ឥណ្ឌូណេស៊ី​ម្នាក់​លោត​ពី​ជាន់​ទី៦​សម្លាប់​ខ្លួន

Posted: 29 Sep 2011 02:24 AM PDT

ភ្នំពេញៈ ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ អាយុ ២៧​ឆ្នាំ បាន​ធ្វើ​អត្តឃាត​ដោយ​​លោត​តាម​បង្អួច​ជាន់​ទី​៦ របស់​សណ្ឋាគារ​មួយ ​នៅ​ចំណុច​កែង​មហា​វិថី​ព្រះមុនីវង្ស និង​មហា​វិថី​ហ្សាលដឺហ្គោល ​ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី​ទី ៤ ខណ្ឌ​៧មករា ​កាល​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​មិន​ដឹង​មូល​ហេតុ​ពិត​ប្រាកដ។

ថៃ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ

Posted: 29 Sep 2011 02:17 AM PDT

បាងកកៈ ក្រសួង​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ថៃ បាន​កាត់​បន្ថយ​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ឆ្នាំ​ នេះ ដោយ​សារ​តែ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​គ្មាន​ស្ថិរភាព គំរាម​កំហែង​ដល់​តម្រូ​វការ​នាំ​ចេញ ហើយ​ទឹក​ជំនន់ បាន​បង្ក​ការ​ខូច​ខាត​ដល់​ដំណាំ​កសិកម្ម។

មន្ត្រី​ឥណ្ឌូនេស៊ី​កំពុង​ចរចា​នាំ​អង្ករ​ចូល​ពី​ថៃ

Posted: 29 Sep 2011 02:07 AM PDT

ហ្សាការតាៈ លោកស្រី​ Mari Pangestu រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុម​មន្ត្រី​ឥណ្ឌូនេស៊ី កំពុង​ស្ថិត​នៅ​ទីក្រុង​បាងកក ដើម្បី​​ពិភាក្សា​​អំពី​ការ​ផ្គត់​ផ្គង់​អង្ករ។ លោក​ស្រី បាន​បន្ត​ថា ឥណ្ឌូនេស៊ី នឹង​​ព្យាយាម​នាំ​ចូល​អង្ករ​ពី​ប្រទេស​ផលិត​អង្ករ​ធំៗ​ផ្សេង​ទៀត​​ជំនួស​ វិញ។

វៀតណាម​កាត់​បន្ថយ​កំណើន​ឥណទាន​ឆ្នាំ​២០១២

Posted: 29 Sep 2011 01:53 AM PDT

ហាណូយៈ សារ​ព័ត៌មាន​រដ្ឋ​វៀត​ណាម បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធថា ធនាគារ​កណ្តាល​វៀតណាម អាច​នឹង​កាត់​បន្ថយ​ចំណុច​ដៅ​កំណើន​ឥណទាន​របស់​វៀត​ណាម​ប្រចាំ​​ឆ្នាំ​២០១២ ពី​កម្រិតនៃ​ការ​​ព្យាករ​ ២០​ភាគ​រយ​នៅ​ឆ្នាំ​នេះ មក​នៅ​ចន្លោះ​ពី ​១៥ ទៅ​ ១៧​ភាគ​រយ​ ដោយសារ​អាជ្ញាធរ​​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា។

យុវជន​ម្នាក់​សម្លាប់​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្រោយ​ចាប់​ខ្លួន

Posted: 29 Sep 2011 01:40 AM PDT

កោះកុងៈ យុវជន​វ័យ ១៦​ឆ្នាំ​ម្នាក់ ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ​៦​ឆ្នាំ បាន​សម្រេច​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​សមត្ថកិច្ច​ហៀប​នឹង​បញ្ចូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ។

អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ តែ​ចំនួន​អ្នក​ស្លាប់​​នៅ​ថេរ

Posted: 29 Sep 2011 01:12 AM PDT

110929_b02

ភ្នំពេញៈ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​ បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​ឆ្នាំ​នេះ បាន​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​ទ្រឹង។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​អះ​អាង​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បញ្ឈប់​​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​បុរាណ

Posted: 28 Sep 2011 11:07 PM PDT

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា​នេះ បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន ដោយ​បង្ហាញ​នូវ​ក្ដី​កង្វល់​ចំពោះ​​ប្រាសាទ​បុរាណ​នៅ​បរិវេណ​តំបន់​អង្គរ ដែល​លិច​លង់​ដោយ​ទឹក​ជំនន់ ខណៈ​អាជ្ញាធរ​អប្សរា​ពុំ​មាន​វិធានការ​ទប់​ស្កាត់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ ទស្សនា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!