Koh Santipheap Daily

Koh Santipheap Daily


​រាជធានី​ភ្នំពេញ​ទឹកកំពុងស្រកចុះខណៈទឹក​​ទន្លេ​មេគង្គ​នៅ​​ខេត្តភាគ​ខាង​លើ​​​ស្រក​អស់​ច្រើន

Posted: 27 Sep 2011 10:19 PM PDT

លោកចាន់​ យុត្ថា​ នាយក​ខុទ្ទ​កាល័យ​ក្រ​សួង​ធន​ធាន​ទឹក​ ឧតុនិយម​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ទឹក​​ទន្លេ​មេគង្គ​នៅ​​ខេត្តភាគ​ខាង​លើ​​គឺស្ទឹងត្រែង​ ក្រចេះ កំពង់ចាម​ បាន​ស្រក​អស់​ច្រើន​ហើយ​ នៅ​ឡើយ​រាជធានី​ភ្នំពេញ​ទឹក​ពី​លើ​មក​ហាក់នៅ​ទើរ​ទីនេះ​បន្តិច​ ប៉ុន្តែវាក៏កំពុង​តែ​ស្រក​ដែរ​ ដោយ​គ្រាន់​តែយើង​មើល​ មួយ​ភ្លែត​ទៅ ឃើញ​ហាក់​ដូច​ជានៅ​ទ្រឹង​ប៉ុណ្ណោះ។​

ប្រ​ធាន​​មន្ទីរ​​​មួយ​​រូប​​ត្រូវ​គេ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ទាំង​គ្រួសារ​ក្លាយ​ជា​សោក​នាដ​កម្ម​ពេល​ផឹក​ស៊ី​អប​អរ​បុណ្យ​ភ្ជុំ​បិណ្ឌ​

Posted: 27 Sep 2011 07:46 PM PDT

ប្រ​ធាន​មន្ទីរ​​មួយ​រូប​កំពុង​ផឹក​ស៊ី​ជួប​ជុំ​ក្រុម​គ្រួសារ​សប្បាយ​រីក​រាយ​ ស្រាប់​តែ​ប្រែ​ក្លាយ​ទៅ​ជា​រន្ធត់​ភ្លាមៗ​ដោយសារ​តែ​ជន​ម្នាក់​លប​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ ដៃ​១គ្រាប់​លាន់​ខ្ទ័រ​ទ្រហឹង​បណ្តាលឱ្យស្លាប់ម្នាក់ និង​របួស​ធ្ងន់​៥នាក់​ ដេក​ដួល​រដូក​រណែល​ និង​បង្ក​ឱ្យ​អ្នក​ជិត​ខាងផ្អើលឆោឡោ កាល​ពី​វេលា​ម៉ោង​៨យប់​ ថ្ងៃទី២៧កញ្ញា២០១១​ នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយ​ភ្លាមៗ​នោះ​

កូន​ប្រុស​បង្កើត​ទាញ​កាំបិត​អារ.ក​ឳពុកហូរ​ឈាម​ដូចអារ.កមាន់

Posted: 27 Sep 2011 05:19 AM PDT

បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​កូន​បង្កើត​របស់​​ខ្លួន​​ស្ទុះ​ទៅ​ទាញ​កាំបិត​ចុង​ស្រួច​​អារ.ក​ដែល​មើល​ទៅ​ហាក់​ដូចជា​ឃោរ​ឃៅ​ពេក​ណាស់​បន្ទាប់់​ពីរូបគាត់​ស្តី​បន្ទោស​ កុំ​ឱ្យ​ផឹក​ស៊ី​ច្រើន​ពេក​ ព្រោះ​​ខ្លួន​នៅ​ឈឺ​នៅ​ឡើយ​ ប៉ុន្តែ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​អារ.ក​ត្រូវ​កូន​ប្រុស​ច្បង​​ម្នាក់​ទៀត​ជួយ​ឃាត់​ និង​​ចាប់​ជាប់​​ ហើយ​​ហៅ​​អ្នក​​ភូមិ​ មក​ជួយ​ចាប់​កូន​ប្រុស​ប្អូន​នោះ​ចងជាប់​នឹង​សសរផ្ទះ​មិន​ឱ្យ​រើ​ខ្លួន​រួច បន្ទាប់​មក​នាំ​យក​ឳពុក​ដែល​ហូរ​ឈាម​ដូច​គេ​អារ.ក​មាន់​នោះ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ខេត្ត។​

អ្នក​ដំណើរ​សំរុក​ទៅ​លេង​ស្រុក​កំ​ណើត​ភ្លូក​ទឹក​ភ្លូកដី​កក​ស្ទះ​ចរាចរណ៍​នៅ​កំពង់​ចម្លង​អ្នក​លឿង​ស្ទើរ​ពេញ​​មួយ​ថ្ងៃ​

Posted: 27 Sep 2011 03:32 AM PDT

ចាប់​ពី​ព្រឹក​ថ្ងៃ​ទី២៤​កញ្ញា​២០១១​ តាម​​ដង​​ផ្លូវ​​ជាតិ​​លេខ​១​មាន​អ្នក​ធ្វើ​ដំណើរ​ណែន​​ណាន់​ និង​កក​ស្ទះ​ជា​ច្រើន​កន្លែង​​ ជា​ពិសេស​កក​ស្ទះ​នៅ​កំពង់​ចម្លង​អ្នក​ លឿង​ត្រើយ​ខាង​លិច​រថយន្ត​ឈប់​​ត​កន្ទុយ​គ្នា​លាត​​សន្ធឹង​រាប់​គីឡូម៉ែត្រ​ ពោល​គឺ​ស្ទះ​ចរាចរណ៍​​ចាប់​​តាំង​​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ក៏នៅ​មិន ទាន់​ស្បើយ​រថយន្ត​នៅ​ឡើយ​ដែរ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!