The Phnom Penh Post - KHMER: “ខ្មាន់​កាំ​ភ្លើង អះអាង​ថា​មាន​បណ្តាញ​សកម្ម​នៅ​ឯ​សវនាការ​តុលាការ” plus 9 more

The Phnom Penh Post - KHMER: “ខ្មាន់​កាំ​ភ្លើង អះអាង​ថា​មាន​បណ្តាញ​សកម្ម​នៅ​ឯ​សវនាការ​តុលាការ” plus 9 more


ខ្មាន់​កាំ​ភ្លើង អះអាង​ថា​មាន​បណ្តាញ​សកម្ម​នៅ​ឯ​សវនាការ​តុលាការ

Posted: 26 Jul 2011 03:06 AM PDT

តុលាការ​មួយ​នៅ​ក្រុង​អូស្លូ បាន​បញ្ជា​ឲ្យ​លោក អាន់​ឌើរ បឺរីង ប្រេវីក ​ជាប់​ឃុំ​៨​សប្តាហ៍​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ខ្មាន់​កាំ​ភ្លើង​រូបនេះ​ដែល​បាននិយាយ​ថា លោក នៅ​ពី​ក្រោយ​ការ​សម្លាប់​រង្គាល​មនុស្ស​៧៦​នាក់​កាល​ពី​សប្តាហ៍​មុន​ បាន​អះ​អាង​ថា​មាន​បណ្តាញ​សកម្ម​មួយ​របស់​អ្នក​សម​គំនិត​។

ម៉ាឡេស៊ី និងអូស្រ្តាលី ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន

Posted: 26 Jul 2011 03:06 AM PDT

ប្រទេស​ម៉ាឡេស៊ី និង​អូស្រ្តាលី កាល​ពី​ថ្ងៃ​ចន្ទ បានចុះ​ហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​ចម្រូង​ចម្រាស់​មួយ​ដើម្បី​បញ្ជូន​ អ្នក​ធ្វើ​ដំណើរ​តាម​ទូក​រាប់​រយ​នាក់​ទៅ​ប្រទេស​អាស៊ី​​អាគ្នេយ៍​វិញ​ ទោះ​បី​​មាន​ការ​រិះ​គន់​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្សក៏​ដោយ​។

ជីជី៖ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន និយាយ​ថា ការ​បោះ​ឆ្នោត​មុន​អាណត្តិ​​ផ្ទុយ​ពី​អារម្មណ៍​សាធារណ​ជន​

Posted: 26 Jul 2011 03:04 AM PDT

នាយក​រដ្ឋ​មន្រ្តី​​ជប៉ុន​ដែល​មិន​មានការ​គាំ​ទ្រ​ពី​ប្រជា​ពល​រដ្ឋ​ លោក ណាអូតូ កាន់ កាល​ពីថ្ងៃ​អង្គារ បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា លោក អាច​នឹង​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​​សម្រាប់​សភា​តំណាង​ រាស្ត្រ​​ដែល​មាន​ឥទ្ធិ​ពល​ក្នុង​សភា​ ជា​ទង្វើ​មួយ​ដែល​ប្រថុយ​នឹង​ការ​បង្ក​ឲ្យ​មាន​ការ​បះបោរ​នៅ​ខាង​ក្នុង​គណ​ បក្ស​ប្រជា​ធិបតេយ្យ​របស់​លោក​។

មាន​ការ​ខ្វះ​ប្រេង​នៅ​ក្រុង​មីស្រាតា បន្ទាប់​ពី​ទាហាន​របស់​លោក កាដាហ្វី

Posted: 26 Jul 2011 03:01 AM PDT

ក្រុង​មីស្រាតា​ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ កំពុង​តែ​ជិត​អស់​ប្រេង​​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​អគ្គីភ័យ​មួយ​ បាន​ឆាប​ឆេះ​នៅ​ឯ​​ឃ្លាំង​ស្តុក​មួយ​កន្លែង​​ដោយ​សារ​តែ​ការ​​ផ្លោង​គ្រាប់​ រ៉ុក្កែត​មួយ​គ្រាប់​ពី​ទាហាន​រដ្ឋា​ភិបាល​លីប៊ី​។

អំពើ​ហិង្សា​ថ្មី​ៗ​នៅ​ការ៉ាជី ធ្វើ​ឲ្យ​មនុស្ស​៤៤​នាក់​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​

Posted: 26 Jul 2011 02:58 AM PDT

ប៉ូលិស​ក្រុង​ បាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​ អំពើ​ហិង្សា​ខាង​នយោបាយ និង​ជាតិ​សាសន៍​ថ្មី​ៗ បាន​​យាយី​ក្រុង​ពាណិជ្ជ​កម្ម​របស់​ប៉ាគីស្ថាន​​ក្នុង​រយៈ​​ពេល​បី​ថ្ងៃ​ កន្លង​ទៅ​នេះ ដោយ​ធ្វើ​ឲ្យ​មនុស្ស​រហូត​ដល់​៤៤​នាក់​ស្លាប់ និង​បានធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​នៅ​ខែ​កក្កដា​នេះ​ឡើង​ដល់​៣៣៩​នាក់​។

Super Junior ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ទេសចរណ៍​កូរ៉េ​

Posted: 26 Jul 2011 02:56 AM PDT

ក្រុម​តារា​ចម្រៀង​ល្បី​ Super Junior ទើប​តែ​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ទេសចរណ៍​ប្រចាំ​ប្រទេស​កូរ៉ែ​។  កាលពីថ្ងៃ​ទី​២៦ កក្កដា កន្លង​ទៅ​ថ្មី​ៗនេះ នាយកដ្ឋាន​​ទេសចរណ៍​កូរ៉េ​ នឹង​ចុះ​ហត្ថលេខា​ស្ដីពី​អនុស្សារណ​នៃ​ការ​យោគ​យល់​​ជាមួយ​ផលិត​កម្ម SM តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​ផលិត​កម្ម SM និង​នាយកដ្ឋាន​​ទេសចរណ៍​កូរ៉េ​ វា​បាន​ផ្ដល់​ឱកាស​សហ​ប្រតិបត្ដិការ​ដើម្បី​អភិវឌ្ឍ​បន្ថែម​នៃ​ភាព​ល្បី​ ល្បាញ​របស់​វិស័យ​សិល្បៈ​កូរ៉េ​ដែល​រួម​ទាំង​សកម្មភាព​ក្រៅប្រទេស ទេសចរណ៍ និង​​សកម្មភាព​ផ្សេង​ៗ​ទៀត​។

ការ​អង្កេត​ពិច្ច័យលើ​ទឹក​មុខ​អាច​ចាប់​អ្នក​ភូត​កុហក់​

Posted: 26 Jul 2011 02:51 AM PDT

ការ​សិក្សា​ថ្មី​មួយ បាន​បង្ហាញ​ថា អ្នក​ប្រសប់​កុហក់​ពិត​ជា​អាច​សម្ដែង​​​ទឹក​មុខបាន​យ៉ាង​ល្អ​បើទោះជា​គេ​​ខំ ​​ពិនិត្យរក​កំហុស​​យ៉ាង​ណាក៏ដោយ ក៏​មិន​អាច​មើល​ដឹង​បាន​ដែរ ប៉ុន្ដែ​ពួកគេ​មិនអាច​​​ពូកែ​លាក់បាំង​​បាន​​គ្រប់​ពេលវេលា​ឡើយ​។

ទូរស័ព្ទដៃទំនើប​អាច​រំខាន​ដល់​ភ្នែក​​អ្នក​ប្រើ​

Posted: 26 Jul 2011 02:48 AM PDT

ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា អ្នក​ដែល​អាន​សារ​អក្សរ​ឬក៏​រុក​រកព័ត៌មាន​តាម​អ៊ីនធើណិតក្នុង​ទូរស័ព្ទដៃ​ ទំនង​ជា​ត្រូវ​កាន់​​ឧបករណ៍​កៀក​ភ្នែក​ជាង​ពួកគេ​អាន​សៀវភៅ​ឬក៏​កាសែត​ ដែល​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​មាន​កិច្ចការ​ធ្ងន់​ធ្ងរ​ជាង​​ធម្មតា​។

គ្រីស្ដេន ស្ទេវើត ខ្លាច​ទារក​តុក្កតា

Posted: 26 Jul 2011 02:21 AM PDT

គ្រីស្ដេន ស្ទេវើត (Kristen Stewart) ខ្លាច​ទារក​តុក្កតា​ ​ដែល​នាង​ត្រូវ​សម្ដែង​ជាមួយនៅ​ក្នុង​រឿង «​The Twilight Saga: Breaking Dawn» វគ្គ​១​។

ភរិយា​ចិត្ដ​ស្លុយ​ កាត់​អាច្រមក់​របស់ប្តី

Posted: 26 Jul 2011 02:17 AM PDT

ក្រុង​តូរ៉ុនតូ​: ករណី​​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មកលើ​​​បុរស​​​ក្នុង​កាលីហ្វរនីញ៉ា​ម្នាក់​ ដែល​ត្រូវ​ភរិយា​ចិត្ដ​ស្លុយ​ ​​កាត់​អាច្រមក់​របស់​លោក​ បោះ​ចោល​ក្នុង​ធុងសំរាម​ បាន​បង្កើត​ជា​ចម្ងល់​គរ​ដូច​ភ្នំ​ ថា​តើ​ក្រុម​គ្រូពេទ្យ​អាច​ធ្វើ​អ្វី​បាន​​ខ្លះ​ នៅពេល​បុរស​ម្នាក់​នោះ​រងគ្រោះ​ពី​ការ​ឈឺ​ចាប់​ក្លាយ​ដំបៅ​ ប្រើការ​លែង​កើត​​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!