Koh Santipheap Daily

Koh Santipheap Daily


យូនីសេហ្វ ៖​ ផ្ទុះ​​ជំងឺ​​អាសន្នរោគ​​នៅប្រទេស​​​កុងហ្គា​ស្លាប់​​​​279​នាក់​

Posted: 28 Jul 2011 12:26 AM PDT


​មន្ត្រី​អង្គការ​យូនីសេហ្វ និយាយ​ថា ការ​ផ្ទុះ​ឡើង​នូវ​​ជំងឺ​អាសន្ន​​រោគ​នៅប្រទេស​​កុងហ្គោ​បាន​បណ្តាល​ឱ្យស្លាប់​​មនុស្ស​​​២៧៩នាក់ ​និង​​ឆ្លង​ដល់​​​មនុស្ស​​ជាង​​​៤.០០០​នាក់ ក្នុងរយៈ​ពេល​​​៤ខែ​ចុង​ក្រោយនេះ ។ ​​មន្ត្រី​អង្គការ​​យូនីសេហ្វរូបនេះ​​ លោកវេជ្ជ​បណ្ឌិត Ibrahim Cisse និយាយ​កាល​ពីថ្ងៃទី​​២៧ កក្កដា ​​កន្លងមក​ថា ​ខេត្ត Orientale ភាគ​ឦសាន

ប្រកួត​​ឱ្យឃ្មុំ​​រោម​ខ្លួនបាន​​ច្រើន​ហើយ​​​​បាន​យូរ​​បំផុត​​​នៅចិន​

Posted: 28 Jul 2011 12:23 AM PDT


​ការប្រកួត​ដោះសម្លៀកបំពាក់​ចេញ​ឱ្យ​សត្វ​ឃ្មុំ​រោម​ខ្លួនបាន​​ច្រើន ហើយ​​​បាន​រយៈ​ពេលយូរ​បំផុត​ត្រូវ​បានរៀបចំឡើង​នៅសង្កាត់ Longhui ក្នុងទីក្រុង Shaoyang ខេត្ត​ហៃណាន ​ភាគ​កណ្តាល​​ប្រទេស​ចិន កាលពីពេលថ្មីៗ​កន្ល​ងមក ​ដោយមានអ្នក​ចិញ្ចឹម​​ឃ្មុំ​​ជា​ច្រើននាក់​ចូលរួម​ប្រកួត​។​ ​ក្នុងការ​ប្រកួត​​​ដែល​កម្រ​​បាន​​ជួបប្រទះ​បំផុត​នេះធ្វើឡើង​​​ដោយ​កំណត់​ថា

ក្រុមប្រឆាំង​​ស៊ីរី​​​ជួបប្រជុំ​​គ្នា​​ក្នុង​ទី​ក្រុង​​អ៊ីស្តង់ប៊ុល​​ ​ប្រទេស​​តួកគី​

Posted: 28 Jul 2011 12:20 AM PDT

​​សកម្មជន​ប្រឆាំង​ស៊ីរី​​ប្រហែល​​​២០០​នាក់ បានជួប​ប្រជុំគ្នា​ក្នុង​​ទីក្រុង​​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពីថ្ងៃទី​​​​២៧ កក្កដា ​​កន្លង​មក ​សម្រាប់​កិច្ច​​ប្រជុំ​មួយ​​ដែល​​គ្រោងធ្វើ​​​ឡើង​​រយៈ​ពេល​​៤ថ្ងៃ​ ដើម្បី​​រិះរក​​មធ្យោបាយ​​បង្កើន​កិច្ច​ខិត​ខំប្រឹងប្រែង​​​របស់ពួកគេ​​ប្រឆាំង​របប​របស់​លោក​ប្រធា​នា​ធិបតី​​បាចា អាល់​អាសាដ​។ លោក Moaz al-Sibaai ជាអ្នក​

ទាហាន​ម៉ារីន​​ហ្វីលីពីន​៧នាក់ស្លាប់​​ក្នុងការប៉ះ​​ទង្គិច​​គ្នា​ជាមួយ​ពួក​​​អាប៊ូ​សៃយ៉ាហ្វ​

Posted: 28 Jul 2011 12:03 AM PDT

​មន្ត្រីយោធា​​ហ្វីលីពីន​និយាយ​ថា ទាហាន​ម៉ា​រីន​​៧​នាក់​​ស្លាប់​ និង​​២១នាក់​ទៀត​រង​របួស​​ក្នុង​ការ​ប្រយុទ្ធគ្នា​យ៉ាង​សាហាវ​​ជា​មួយ​ពួក​សកម្ម​​​ប្រយុទ្ធ​​​អាប៊ូ​សៃ​​យ៉ា​ហ្វ ​មានខ្សែ​​បណ្តាញ​​អាល់​កៃ​ដា ។ អ្នក​នាំពាក្យ​​យោធា​ប្រចាំ​​តំបន់​​​ លោក Randalph Cabangbang និយាយ​ថា ទាហានម៉ារីន​​មួយកង​​ធំ​ត្រៀម​ចូល​ទៅ​តំបន់​ព្រៃ​​ជា​ជំរំ​​​របស់​ពួក​សកម្ម​ប្រយុទ្ធ​​​

ការ​ច​រចា​​យុទ្ធ​សាស្ត្រ​លើក​ដំបូង​​ស្តីពីកិច្ច​ការពារ​​​កូរ៉េ​ខាង​ត្បូង​-ចិន

Posted: 27 Jul 2011 11:16 PM PDT


​ប្រទេស​​​កូរ៉េ​​​ខាង​ត្បូង​​​ និង​ចិន​បានធ្វើ​​កាល​ពី​ថ្ងៃទី​២៧ ​កក្កដា ​​នូវ​ការ​​ចរចា​​យុទ្ធសាស្ត្រ​​ស្តីពី​​កិច្ច​ការពារ​​លើកដំបូង​​នៅទីក្រុង​​សេអ៊ូល ដោយ​​សម្រេច​បាន​កុងសង់​ស៊ុស​មួយដែល​​ផ្តោត​លើ​​ការ​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​កិច្ច​ការពារ និង​​លើ​ការ​ងាររួម ដើម្បីថែរក្សា​​​សន្តិភាព​និងស្ថិរភាព ​​ក្នុងតំបន់ ។

នារីចិនម្នាក់​លុត​ជង្គង់​​​​នៅ​កន្លែង​​​​សាធារណៈ​សុំ​ការ​​អភ័យទោស​​ពីមិត្ត​ប្រុស​

Posted: 27 Jul 2011 09:11 PM PDT


​នារីជនជាតិ​ចិនដ៏​ស្រស់ស្អាត​​ម្នាក់​កាលពី​ពេល​​ថ្មីៗ​​កន្លង​មក បាន​​ធ្វើ​​ឱ្យ​មនុស្ស​ផងទាំង​ឡាយ​​​​មានការភ្ញាក់​ផ្អើល​​​យ៉ា​ងខ្លាំង​​នៅពេល​​​នាង​លុត​ជង្គង់​នៅតំបន់ប្រជុំ​ជន​មួយមានមនុស្ស​​យ៉ាង​ច្រើន​​​កុះករ​​ក្នុងទីក្រុង​ Zhengzhou ខេត្ត​​ហៃ ណាន ​។ នារី​រូបនេះ​ឈ្មោះ Cao Meimei អាយុ​​២១​ឆ្នាំ ​បានលុតជង្គង់​​​នៅតាមចិញ្ចើម​ថ្នល់​ក្រោយ​​ពី​មិត្ត​​

រដ្ឋមន្ត្រី​ការពារជាតិម៉ាឡេស៊ី និង​គណៈ​ប្រតិភូ​​​ទស្សនកិច្ច​​​​ជាផ្លូវការ​​នៅ​កម្ពុជា​

Posted: 27 Jul 2011 09:08 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​​​គេហ​ទំព័រ​ក្រសួងការពារជាតិ​កម្ពុជា​បាន​​ឱ្យដឹង​ថា ​គណៈ​ប្រតិភូ​​ក្រសួងការពារ​ជាតិនៃ​ប្រទេសម៉ាឡេស៊ី ​​ដឹកនាំ​ដោយ​​ដាតូ សេរ៉ី អាម៉េដ ​​ហ្សាហ៊ីដ ​ហាមីឌី (Dato Seri Ahmad Zahid Hamidi) រដ្ឋមន្ត្រី​​ក្រសួងការពារ​ប្រទេស​ម៉ាឡេស៊ី ​បានអញ្ជើញ​​​មក​ដល់​ចំណត​​​អាកាស​យានអន្តរជាតិ​​ភ្នំពេញ

អង់គ្លេស​​​​បណ្តេញ​​​អ្នកការ​ទូត​​លីប៊ី​​​ទាំងអស់​​ចេញ​ពី​​ប្រទេស​ ​ហើយ​​​គាំទ្រ​​ពួក​ឧទ្ទាម​

Posted: 27 Jul 2011 09:05 PM PDT

​រដ្ឋមន្ត្រី​ការបរទេស​​​អង់គ្លេស លោក William Haque
​រដ្ឋមន្ត្រី​ការបរទេស​​​អង់គ្លេស លោក William Haque បានប្រកាស​​​កាលពីថ្ងៃទី​​​២៧ កក្កដា ​​កន្លងមក ​ថា ប្រទេស​របស់លោក​នឹង​បណ្តេញ​​អ្នកការទូតលីប៊ី​​​ដែលនៅ​សល់​ចេញ​ពី​ប្រទេស​ ហើយ​​​​ទទួលស្គាល់​​ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន​ដែលដឹកនាំ​​ដោយ​ពួកឧទ្ទាម​​​​ថា ជា​តំណាង​ស្របច្បាប់​​​របស់​ពលរដ្ឋ​​លីប៊ី ។ ​លោក Haque ថ្លែង​ក្នុង​​សន្និសីទ​​

ចិនមាន​​នាវាផ្ទុក​​យន្តហោះ​មួយ​ហើយ​នឹង​​​កសាង​បន្ត​​​បន្ទាប់ទៀ​ត

Posted: 27 Jul 2011 08:40 PM PDT


​លោក GENG YANSHENG អ្នកនាំ​ពាក្យ​​របស់ក្រសួង​​ការពារ​ប្រទេស​ចិន ក្នុង​ឱកាស​​នៃសន្និសីទ​​​សារព័ត៌មាន​មួយរាយការណ៍​​​កាលពី​ថ្ងៃទី​​​២៧ កក្កដា ​ថា ប្រទេសចិន​​នា​ពេលនេះ​មាន​​នាវា​​ផ្ទុក​យន្តហោះ​​មួយ​​​សម្រាប់​​ស្រាវ​ជ្រាវ​​​វិទ្យា​សាស្ត្រ ធ្វើ​​ការ​ពិសោធន៍​​ និង​ហ្វឹក​ហ្វឺន។ នេះជាលើក​​ដំបូងហើយដែល​រដ្ឋាភិបាល​​ចិនអះអាង​ជា​ផ្លូវការ

ធ្លាក់​ភ្លៀង​ខ្លាំង​​​​ប៉ុន្មានថ្ងៃ​​ជាប់​ៗគ្នា​នៅ​កូរ៉េ​ខាង​ត្បូង​​បណ្តាល​​ឱ្យ​ស្លាប់​​មនុស្ស​ជិត​៤០​នាក់​ហើយ​

Posted: 27 Jul 2011 08:38 PM PDT


ការធ្លាក់​ភ្លៀងខ្លាំង​​នៅប្រទេស​កូរ៉េ​ខាង​ត្បូង រយៈ​ពេលប៉ុន្មានថ្ងៃ​ជាប់​ៗគ្នា​បង្ក​ឱ្យ​កើត​មាន​​​ការបាក់ដីនៅ​តំបន់ភាគច្រើនក្នុង​​​ប្រទេស​​នេះ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជិត​​៤០នាក់ ហើយ​​ច្រើន​នាក់ទៀត​បាត់ខ្លួន ។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​រាយការណ៍​​ថា ការធ្លាក់​ភ្លៀងនេះ​​​ជាការ​​ធ្លាក់​ភ្លៀង​​​ធ្ងន់ធ្ងរ​បំផុត ​មិនធ្លាប់កើតឡើងនៅប្រទេស​​កូរ៉េខាងត្បូង ​

អនុរដ្ឋ​​មន្ត្រីអ៊ីតាលី អញ្ជើញ​​​ជួបពិភាក្សា​​​​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រីសុខ អាន​

Posted: 27 Jul 2011 08:31 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោក​បណ្ឌិត​​​ឧបនាយករដ្ឋមន្ត្រី​​សុខ អាន ​បានអនុញ្ញាត​​​ឱ្យ​លោក​​​អនុរដ្ឋ​​លេខាធិការ​​ទីស្តីការ​នាយករដ្ឋ​មន្ត្រី​ ​អ៊ីតាលី​ ចូលជួប​សម្តែង​ការ​គួរសម​​​ និងពិភាក្សា​​ការងារ​​កាលពីរសៀល​ថ្ងៃទី​​​​២៧ កក្កដា ​​​២០១១ នៅ​វិមាន​​មិត្តភាព ។ លោកបណ្ឌិត​​​​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​អាន ​រដ្ឋ​មន្ត្រី​​​ទទួលបន្ទុក​​​

ទឹក​ប្រាក់5ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ញឹក ហេង អាយុ​85​ឆ្នាំ

Posted: 27 Jul 2011 08:27 PM PDT

លោកយាយពេលទទួលអំណោយ
រាជធានី​ភ្នំពេញ ៖ ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៏​ផប​ តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ជូន​លោក​យាយ​ញឹក ហេង អាយុ​៨៥​ឆ្នាំ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា នៅ​ក្នុង​ខ្ទម​របស់​គាត់​ដែល​រស់នៅ​ម្នាក់​ឯង​ដោយ​គ្មាន​កូន​ចៅ​មើល​បី​បាច់ ​ថែ​រក្សា​ និង​ស្ថិត​នៅ​ដី​

អ្នក​​ដើរ​​លក់ឆ្នាំង​ទៅរក​សេវា​​ផ្លូវភេទ​​ចាំទារលុយអាប់ត្រូវ​គេ​ចាក់​មួយកាំបិត​

Posted: 27 Jul 2011 08:26 PM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​បុរសដើរ​លក់​ឆ្នាំង​ម្នាក់​​​បានទៅរក​​​​សេវា​ផ្លូវភេទ​​​​រួច​ចាំ​អាប់លុយ ​​គេមិន​អាប់​ឱ្យ ថែមទាំង​​​ចាក់មួយកាំបិត​​ចុងស្រួច​​ចំ​ពោះ​ខាង​ឆ្វេង ​​កាលពីវេលាម៉ោង​​​១០យប់ថ្ងៃទី​​​​២៦ កក្កដា ​​នៅជិត​​អង់តែន​ទូរទស្សន៍​​ តាមបណ្តោយ​​​វិថី​​​លេខ​​​៣៥៥ ក្នុងភូមិ​​​​ទួលគោក ​​សង្កាត់ទួល​សង្កែ ​​ខណ្ឌឫស្សីកែវ​

ភ្ញៀវទេសចរ​បរទេស​ជិះ​លើ​ដំបូល​ទូក​​ឃ្លីងឃ្លោង​ក្រឡាប់លិច​ក្នុង​សមុទ្រ​

Posted: 27 Jul 2011 08:19 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​កំពត​​​ ៖ ​​យោងតាម​​សេចក្តីរាយ​ការណ៍​ពីភ្នាក់ងារ​​​យកព័ត៌​មាន​​​បាន​ដឹង​ថា ទូកដឹក​ភ្ញៀវ​ទេសចរ​​បរទេស​​១គ្រឿង ផ្ទុក​មនុស្ស​​​២៣​នាក់ ​​បានលិច​​កាលពីវេលាម៉ោង​​​៤​និង​​៣០នាទី​រសៀល​​ថ្ងៃទី​​២៧ កក្កដា ​២០១១​ នៅ​ក្នុង​​​ព្រែក​កំពត ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រុង​កំពត​ ប៉ុន្តែ​​ពុំ​បណ្តាល​ឱ្យ​​​​មាន​

គ្រោះថ្នាក់​​​រថយន្ត​​បឺ​ស​មួយ​នៅ​​ហ្សំប៊ី​ស្លាប់​ដល់​ទៅ​​34នាក់

Posted: 27 Jul 2011 07:48 PM PDT


ប៉ូលិស​​រាយការណ៍​ថា គ្រោះថ្នាក់​​ចរាចរណ៍​​មួយ​កាលពី​​ថ្ងៃទី​២៧ ​កក្កដា ​​បណ្តាល​ឱ្យ​​​មនុស្ស​​ស្លាប់​​ដល់​ទៅ​៣៤​នាក់ នៅហ្សំ​​​ប៊ី ។ រថយន្ត​​បឺស​មួយគ្រឿង​ដែល​​រត់​រវាង​ប្រទេស ​ហ្សំប៊ី ​និង​​ម៉ាឡាវី ​បាន​ក្រឡាប់​​កាលពីព្រឹក​​ថ្ងៃ​ទី​២៧ ​កក្កដា ​ដោយសម្លាប់​​​មនុស្ស​២៨​នាក់ ​នៅ​​នឹង​​កន្លែង​​ហើយ​មនុស្ស៤នាក់​ទៀត​​​ស្លាប់​​ក្រោយ​​ពេលបញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ

ជាង​សំណង់​​​ជួសជុលដំបូល​ផ្ទះ​ឱ្យ​គេ​ភ្លាត់​ស្នៀត​​ធ្លាក់​​​​បាក់​ចង្កេះ​

Posted: 27 Jul 2011 07:29 PM PDT

បុរសរងគ្រោះពេលនាំមកមន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​​ ៖ ​​បុរសជាង​សំណង់​ម្នាក់ធ្លាក់​​ពីលើ​​ដំបូល​​កម្ពស់​​​៣ម៉ែត្រ ​បណ្តាល​ឱ្យ​​បាក់ចង្កេះ កាលពីវេលាម៉ោង​​​៨​និង​​​៣០​នាទីព្រឹក​​ថ្ងៃទី​​​២៧ កក្កដា នៅ​ក្រោយ​មន្ទីរ​ពេទ្យមិត្ត​ភាព​​​ខ្មែរ​-សូវៀត ស្ថិតក្នុងភូមិ​​​៧ ​​សង្កាត់ទំនប់ទឹក ខណ្ឌ​មានជ័យ​។​ ប្រភពព័ត៌មាន​​​បាន​ឱ្យដឹង​ថា បុរស​ធ្លាក់​​​ពី​លើ​ដំបូលបាក់ចង្កេះ​​​ឈ្មោះ​​កែវ រតនា អាយុ​​៥១​ឆ្នាំ

ប្រទេស​​​មហា​អនុតំបន់​ទន្លេ​​មេគង្គ៦ បើក​កិច្ចប្រជុំ​ស្តីពីការ​ការពារបរិស្ថាន​

Posted: 27 Jul 2011 07:29 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​២៨ កក្កដា ២០១១ នេះ បាន​អញ្ជើញ​​ចូលរួម​ជា​អធិប​តី​​ដ៏ខ្ពង់ខ្ពស់​ ក្នុង​ពិធីបើក​កិច្ចប្រជុំ​លើក​ទី៣ ថ្នាក់​​រដ្ឋមន្ត្រី​បរិស្ថាន​​ទាំង​៦ ​ប្រទេស​ម​ក​ពី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នៅវិមាន​​សន្តិភាព​ទីស្តី​ការ​នាយករដ្ឋមន្ត្រី​​ក្នុងរាជធានីភ្នំពេញ​។​

ស្លាប់​25នាក់​ ​បាត់​ខ្លួន​31​​នាក់​ក្រោយ​ព្យុះ​ ​NOCK-TEN ​នៅ​ហ្វី​លី​ពីន​​

Posted: 27 Jul 2011 07:10 PM PDT


មនុស្ស​យ៉ាង​តិច​២៥​នាក់​ស្លាប់ និង​៣១​នាក់​ទៀត​បាត់​ខ្លួន​ចាប់​តាំង​ពី​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ NOCK-TEN បោក​បក់​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា លើ​ខេត្ត​អូរ៉ូ​រ៉ា ភាគ​ឥសាន​ហ្វី​លីពីន​មក​។ លោក​ប័រ​ណា​ដូ រ៉ា​ហ្វា​អ៊ី​លីតូ​ អាឡឺ​ហ្សាន់​ដ្រូ​IV ប្រធាន​ការិយា​ល័យ​ការ​ពារ​ជន​ស៊ីវិល​ក្នុង​តំបន់​ប៊ី​កុល ថ្លែង​ថា ព្យុះ​នេះ​ធ្វើ​​ឱ្យ​មាន​ការ​ប៉ះពាល់​​ខ្លាំង​បំផុត​ដល់​តំបន់​ប៊ីកុល​ដែល​

ម៉ឹង រីសា ​មាន​អាណិក​ជន​ខ្មែរ​នៅអាមេ​រិក​​ចែចូវ​សុំ​រៀបការ​

Posted: 27 Jul 2011 06:49 PM PDT


រាជធានីភ្នំពេញ ៖ អ្នកចម្រៀង​​មិន​សូវ​ល្បី​​ឈ្មោះ​ម៉ឹង រីសា ក្នុង​វ័យ​២៧​ឆ្នាំ មក​ទល់​ពេល​នេះ​​ក្រៅពី​មាន​អាជីព​​ជា​អ្នក​ចម្រៀង​​នៅក្នុង​ភោជនីយ​ដ្ឋាន ​​នាង​ក៏​បាន​ថត​សំឡេង​​ចូល​ស៊ី​ឌី​​ និង​សម្តែង​កាយ​​វិការ​​ខារ៉ា​អូខេ​ឱ្យ​ផលិត​​​​កម្ម​ក្រៅ​ប្រទេស​ជាច្រើន​។ ​​ពេល​នេះ​នាង​កំពុងតែ​ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​​អូស្ត្រាលី​​នា​ខែ​ កញ្ញា​ខាង​មុខ។

Palermo,​Atletico,​Manz,​Bursaspor,​Levski Sofia ​នឹងឈ្នះ​គូប្រកួត​ថ្ងៃនេះ

Posted: 27 Jul 2011 06:38 PM PDT


ការ​ប្រកួត​បាល់​ទាត់​យូ​ហ្វា​ខាប់​ជុំ​ទី​3ជើង​ទី​1សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​25ប្រកួត​។ ក្រុម Palermo, Atletico, Mainz, Bursaspor និង Levski Sofia នឹង​ឈ្នះ​ការ​ប្រកួត​ក្នុង​ទឹក​ដី​។ Bursaspor(ទួក​គី​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Steaua 1-0 ស្មើ PSV 1-1 និង​ស្មើ Leicester 0-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

បង្ក្រាបផ្ទះស្ដុកឈើគ្រញូងរឹបអូសបាន311គីឡូក្រាមចាប់ខ្លួនម្នាក់

Posted: 27 Jul 2011 06:00 PM PDT

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី២៧ កក្កដា ២០១១ លោក​ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអម​សាលា​ដំបូងខេត្ត បានចេញដីកាឃុំខ្លួនបុរស​ម្នាក់​ឈ្មោះ​ចាន់ ប៊ុនធឿន អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ពីបទ​ធ្វើ​សន្និធិឈើនិងការប្រើរណារយន្ត ដោយ​គ្មាន​

និស្សិត​​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​​សុខាភិបាល​ស្ម័គ្រចិត្ត​​​ផ្តល់​ឈាម ​​ក្រុមហ៊ុន​វីតាល់​ចូលរួម​ផ្តល់​អាហារ

Posted: 27 Jul 2011 05:00 PM PDT

ក្នុងពិធីបរិច្ចាកឈាម
រាជធានីភ្នំពេញ ៖ ​កាល​ពីព្រឹក​​​ថ្ងៃទី២៧ ​កក្កដា ​​នៅ​សាកល​វិទ្យា​ល័យវិទ្យា​សាស្ត្រ​​​​សុខា​ភិបាល ​​​ក្រុម​​យុវ​​និស្សិត​​​រាប់រយ​​នាក់​បាន​បរិច្ចាគ​ឈាម​​​ជូន​​​ក្រសួង​ សុខាភិបាល​​​ប្រយោជន៍​​ដើម្បី​​យក​ទៅ​​​ជួយ​ជន​រងគ្រោះ​​​​ដែលកំពុង​​សម្រាក ​​​ក្នុង​មន្ទីរ​ពេទ្យ ។​​ ពិធី​នេះ​រៀបចំ​ឡើង​​ដោយក្រសួង​​សុខាភិ​បាល​​​ និង​

សម្ពោធអគារនគរបាលយុត្តិធម៌ តុលាការនិងពន្ធនាគារខេត្ត

Posted: 27 Jul 2011 09:52 AM PDT

គណៈអធិបតីកាត់ខ្សែបូ
ខេត្តកំពង់ចាម ៖ នៅស្នងការដ្ឋាន​នគរ​បាលខេត្តនាព្រឹកថ្ងៃទី២៧ កក្កដា មានរៀប​ចំ​ពិធីសម្ពោធអគារនគរបាលយុត្តិធម៌ អគារ​តុលា​ការ និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារខេត្ត​ ក្រោម​អធិបតីភាព​លោក​អង្គ វង្សវឌ្ឈានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និងលោកជំទាវ Penny Richards

កំណាត់​ផ្លូវ​​​មុខ​សាលា​​ឃុំ​​នរា​ដក់​ទឹក​​ក្លាយ​ទៅជា​​បឹង​

Posted: 27 Jul 2011 09:43 AM PDT

ចូរពណ៌នាពីផ្លូវ
ខេត្ត​បាត់់​ដំបង ៖ កំណាត់​ផ្លូវ​​ប្រវែង​ប្រហែល​​៥០​ម៉ែត្រ​នៅ​ខាង​​​មុខសាលា​ឃុំនរា​​ ស្រុក​​សង្កែ​ ​ដែល​កន្លែង​ខ្លះ​ស្ទើរ​ក្លាយ​ជា​​​បឹង​​​​​ទៅ​ហើយ​ ​ប៉ុន្តែ​​​ហាក់​ដូច​ជា​មិន​រំខាន​​ដល់​​អារម្មណ៍​​​​ឬទើសភ្នែក​​​​អាជ្ញាធរ ​​មូល​ដ្ឋា​ន​​ឡើយ​ ​បើទោះ​ជា​​កន្លងមក​មាន​ការ​​​បង្ក​ឱ្យ​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ជាបន្ត​ បន្ទាប់​​​​ដល់​អ្នក​​​ដំណើរ​ក្តី ។

តំបន់​ប្រតិបត្តិ​ការ​សឹករង​កំពង់​ឆ្នាំង​អបអរ​សាទរ​និងជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​​ចូល​​បម្រើ​​កង​​ទ័ព​

Posted: 27 Jul 2011 09:37 AM PDT

ទិដ្ឋភាពការជូនដំណើរកងទ័ពស្ម័គ្រចិត្ត
ខេត្តកំពង់ឆ្នាំង ៖ នៅទីបញ្ជា​ការ​តំ​បន់​​ប្រតិ​បត្តិការសឹករងកំពង់ឆ្នាំង កាលពីព្រឹក​ថ្ងៃទី​២៦ ខែកក្កដា មានរៀប​ចំ​ពិធីអបអរ​សាទរ និង​ជូនដំណើរ​យុវជនស្ម័គ្រចិត្តចូល​បម្រើកង​យោធ​ពលខេមរភូមិន្ទចំនួន១៥០នាក់ ដែល​ត្រូវ​បាន​ជ្រើស​រើស​ពី​តាមបណ្តាស្រុកទាំង៧ និងក្រុង​១​ក្នុង​ខេត្ត។ ពិធីនេះ​

នគរ​បាល​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​​​​​បញ្ជូន​​ជន​ជាតិ​​ស្បែក​​ខ្មៅទៅសាលា​ដំបូង

Posted: 27 Jul 2011 04:41 AM PDT

ជនជាប់ចោទស្បែកខ្មៅ
រាជធានីភ្នំពេញ ៖​ កាលពីព្រឹក​​ថ្ងៃទី​​២៧ កក្កដា ​សមត្ថកិច្ច​​នគរ​បាល​​​​​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​​ក្រសួង​មហា​​ផ្ទៃ​​​ បាន​បញ្ជូន​​ជន​ជាតិ​ស្បែក​ខ្មៅ​​​៥​នាក់​និង​ខ្មែរ​ម្នាក់​​ដែល​ ជាប់ពាក់ព័ន្ធ​​នឹង​អំពើ​​ជួញដូរ​គ្រឿង​ញៀន​​​ទៅ​កាន់​សាលា​​ដំបូង​​​រាជ​ ធានី​​​​​​ដើម្បី​សាកសួរ​​ធ្វើ​ការ​​ចោទ​ប្រកាន់​ជាផ្លូវ​ការ​​ និង​សម្រេច​ឃុំ​ខ្លួន​ដាក់​

កីឡា​ករ​-​កីឡា​ការិនី​​​តេក្វា​ន់​ដូ​​អាយុ​ក្រោម​​១៨ឆ្នាំ​​​ នាំ​​មេ​ដាយ​ប្រាក់​៦​ ​មេដាយសំរឹទ្ធិ​១មក​​ប្រទេស​​វិញ​

Posted: 27 Jul 2011 03:13 AM PDT

កីឡាករ-កីឡាការិនី​តេក្វាន់ដូកម្ពុជា​ថតរូបជា​អនុស្សាវរីយ៍​ក្រោយ​ទទួលបាន​មេដាយនៅ​វៀតណាម
រាជធានីភ្នំពេញ ៖ ​ក្រុម​កីឡា​ករ កីឡា​ការិនី​​​​តេក្វាន់​ដូ​ជម្រើស​ជាតិ​​​កម្ពុជា អាយុ​ក្រោម​១៨​​ឆ្នាំ ​ចំនួន​​៤​នាក់​ ដែល​បាន​​ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​​អន្តរ​ជាតិ​ក្នុង​ក្រប​ខណ្ឌ​អន្តរ​ក្លឹប​លើក​ទី​៩ នៅ​ទី​ក្រុង​ហូជី​មិញ ប្រទេស​វៀត​ណាម ​ទទួល​បាន​ជ័យ​ជម្នះ​​គួរ​ឱ្យ​​មោទន​ភាព​​បំផុត គឺ​​ត្រឡប់​​មក​វិញ​ជា​​​មួយ​នឹង​​មេដាយ​​ប្រាក់​៦ និង​សំរឹទ្ធិ​១ ។ សូម​បញ្ជាក់​ថា

ម្តាយ​ក្មេក​និង​កូន​ប្រសា​ប្រុស​បីទា​រក​ដែល​ម្តាយ​ស្លាប់​ចោល​ចោទ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់

Posted: 27 Jul 2011 03:11 AM PDT

កន្លែងមានការភ្ញាក់ផ្អើល
ក្រុង​ប៉ោយ​ប៉ែត ៖ ម្តាយ​ក្មេក​ និង​កូន​ប្រសា​​ដែល​ប្រពន្ធ​ស្លាប់​ក្រោយ​ពី​សម្រាល​បាន​កូនស្រី​​កាល​ពី​ ថ្ងៃ​ទី​១១ កក្កដា ហើយចោទ​ប្រកាន់​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ឆ្មប​នៅ​មណ្ឌល​សុខ​ភាព​ប៉ោយ​ប៉ែត​១​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត​ថា មិន​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ធ្វើ​ឱ្យ​ដាច់​ស្បូន​ហូរ​ឈាម​ឥត​

ក្រសួង​អប់រំ​ច្រាន​ចោល​ព័ត៌​មាន​បែក​ធ្លាយ​វិញ្ញាសា​ជុំវិញ​សម័យ​ប្រលង​សញ្ញា​បត្រ​បាក់​ឌុប​ឆ្នាំ​សិក្សា​2010-2011

Posted: 27 Jul 2011 03:11 AM PDT

មណ្ឌលប្រឡងមួយក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រឡងយក​សញ្ញា​បត្របាក់ឌុបបានឈានចូលដល់ថ្ងៃ​បញ្ចប់ ហើយ​កាលពីថ្ងៃទី២៧ កក្កដា ដែលការ​ប្រឡង​រយៈពេលពីរថ្ងៃ​កន្លះ​នេះត្រូវបានគេមើល​ឃើញ​ថា ប្រព្រឹត្តទៅបានល្អ បើទោះជាមានការ​លេច​ឮ​ថា មានការនាំយកសំណៅឯកសារនានា​ពី​ក្រៅ​ចូលបានខ្លះក្តី និង បេក្ខជន

​ក្មេង​ប្រុស​​អាយុ​5​ឆ្នាំ ត្រូវ​រថយន្ត​កាមរី​​ផ្តាច់​ជីវិត​​លើ​ដង​ផ្លូវ​

Posted: 27 Jul 2011 03:08 AM PDT

ក្មេងប្រុសរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ ​គ្រោះថ្នាក់​​ចរា​​ចរណ៍​គួរ​ឱ្យ​​រន្ធត់​មួយ​​​​បាន​ផ្តាច់​​សង្ខា​​រក្មេង ​ប្រុស​​អាយុ​៥​ឆ្នាំ ​​នៅ​នឹង​​កន្លែង​កើត​ហតុ​​ដោយ​អ្នក​​បើក​បរ​​រថយន្ត​កាមរី​​មួយ​គ្រឿង ។ ក្រោយ​​​ពី​កើត​ឧប្បត្តិ​ហេតុ​នេះ​​ភ្លាមអ្នក​បើក​​បររ​ថយន្ត​បាន​​បង្កើន​ ល្បឿន​​បើក​​គេច​បាត់​​​ស្រមោល ។ ​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះកើត​ឡើង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!