Koh Santipheap Daily

Koh Santipheap Daily


អេហ្ស៊ីប ៖ ​សុខភាព​​អតីត​​ប្រធានាធិបតី​​​​ទន់ខ្សោយ​​យ៉ាង​ខ្លាំង​ ​ព្រោះមិន​​​​បរិភោគ​​អាហារ​

Posted: 27 Jul 2011 12:54 AM PDT


​អតីតប្រធានាធិបតី​អេហ្ស៊ីប លោកហូស្នី មូបារ៉ាក់ ​ដែលកំពុង​សម្រាក​ព្យា​បាល​​នៅមន្ទីរ​ពេទ្យ​​ ហើយ​​​នឹងត្រូវ​ទទួល​ការកាត់ទោស​​​​នៅ​សប្តាហ៍​ក្រោយ​​ពីបទ​ចោទប្រកាន់​​បញ្ជា​​ឱ្យ​សម្លាប់​បាតុ​ករ​​ប្រឆាំង​លោក​​​ ពេលនេះ​មានភាព​ទន់ខ្សោយ​​យ៉ាង​ខ្លាំង ​ព្រោះ​​លោក​មិនទទួល​​​ទាន​អាហារ​រឹង ទទួល​ទាន​តែ​អាហារ​រាវ​មានទឹក ឬ​ទឹក​ផ្លែ​ឈើ​ ។ ​​នេះបើ​តាមការ​រាយ​​ការណ៍​ឱ្យដឹង​​​ដោយ​ទីភ្នាក់ងារ​​ព័ត៌មានផ្លូវ​ការ MENA របស់​អេហ្ស៊ីប។

ស្រាទំពាំងបាយ​ជូ​រមួយដប​​អាយុ​២០០​ឆ្នាំ​លក់ថ្លៃ​ជាង​១០ម៉ឺនដុល្លារ​

Posted: 27 Jul 2011 12:52 AM PDT

​
​ស្រាទំពាំង​បាយជូរ​មួយដប​មានអាយុ​​​២០០​ឆ្នាំ ​ហើយ​ផលិត​នៅទីក្រុង​​ Bordeaux ប្រទេស​បារាំង កាលពីថ្ងៃទី​​២៦ កក្កដា ​កន្លង​មក ត្រូវ​​គេ​លក់​បានតម្លៃ​​​ដល់ទៅ​​​៧៥.០០០​ផោន ប្រហែល​​​​១១៧.០០០ដុល្លារអាមេរិក ជាប់​ឯតទគ្គ​កម្ម​ជា​ស្រា​ទំពាំង​បាយជូរ ដែល​លក់​បាន​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​។​ ស្រា​ដ៏ថ្លៃ​​បំផុតនេះត្រូវ​បាន​គេលក់​ទៅ​ឱ្យ​​អ្នក​​ទិញ​

ក្មេង​ប្រុស​ឥណ្ឌា​​ម្នាក់មាន​​​ម្រាមដៃ​ និង​​ម្រាម​ជើង​​​​៣៤ជាប់​ឯតទគ្គ​កម្ម​​ពិភព​លោក​

Posted: 27 Jul 2011 12:36 AM PDT


​ក្មេងប្រុស​​ជនជាតិ​ឥណ្ឌាម្នាក់​បានធ្វើ​​ឱ្យ​មនុស្ស​​​​ផងទាំងឡាយ​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​​នៅពេលកើតមក​មានម្រា​មដៃ និងម្រាម​ជើង​ដល់ទៅ​៣៤​ឯណោះ ។ ក្មេង​ប្រុស​​នេះ​ឈ្មោះ Kshat Saxena អាយុ​​​​​១​ឆ្នាំ ហើយ​​​រស់​នៅ​​ក្នុង​​រដ្ឋអ៊ុត​តាប្រាដេស ភាគខាងជើង​ឥណ្ឌា​។ ក្មេងប្រុស​​នេះកើតមក​មាន​ម្រាមដៃ​​ម្ខាង​​៧ និង​ម្រាម​ជើង​​ម្ខាង​​​១០ ប៉ុន្តែ​​មិន​មាន​មេដៃ​ទេ​។​

អាមេរិក​ផ្អាក​​ជំនួយ​350​លានដុល្លារ​សម្រាប់​ប្រទេស​​ម៉ាឡាវី​

Posted: 27 Jul 2011 12:19 AM PDT

​សហរដ្ឋអាមេរិក​កាលពីថ្ងៃទី​​២៦​ កក្កដា ​កន្លង​មក បាន​សម្រេច​ផ្អាក​​ជំនួយ​​​៣៥០លាន​ដុល្លារ សម្រាប់ប្រទេស​ម៉ាឡាវី ក្រោយពី​ប្រទេស​នៅអាហ្វ្រិក​ភាគ​ខាង​ត្បូង​មួយនេះ​​​បង្ក្រាប​បាតុករ​ដោយ​ហិង្សា​ បណ្តាល​ឱ្យស្លាប់​​​មនុស្សជា​ច្រើន​​នាក់​ដែលធ្វើ​​បាតុកម្ម​​ ប្រឆាំង​លោក​ប្រធានាធិបតី​​ Bingu wa Mutharika

អ.ស.ប ៖ ​តំបន់​គ្រប់គ្រង​​ដោយ​លោក​​កាដាហ្វី​ ប្រឈមមុខ​​ការ​​ខ្វះប្រេង​ និង​ស្បៀង​

Posted: 27 Jul 2011 12:00 AM PDT


​តំបន់មួយផ្នែក​​ធំនៃ​ប្រទេស​លីប៊ី ​ដែលស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​លោក​កាដាហ្វី ​កំពុង​ប្រឈមមុខ​នឹង​កា​រខ្វះខាត​យ៉ាង​ធ្ងន់ធ្ងរ​​នូវប្រេង ស្បៀងអាហារ និង​ថវិកា​។ នេះបើ​តាម​ការ​​ឱ្យ​ដឹង​​ដោយ​បេសក​កម្ម​​ស្វែងរក​ការពិតរបស់អង្គការ​សហប្រជាជាជាតិ ។ ​ក្នុងរបាយការណ៍​​​មួយ​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៦ កក្កដា ​កន្លង​មក អង្គការ​​សហប្រជាជាតិ​​

ស្ត្រី​​​អ្នក​ទេស​ចរ​​​ជន​ជាតិ​​អង់គ្លេស​​​កើត​ជំងឺ​​បេះ​ដូង​​ស្លាប់​ក្នុង​ផ្ទះជួល

Posted: 26 Jul 2011 11:57 PM PDT

សពស្រ្តីជនជាតិអង់គ្លេស
ខេត្តព្រះសីហនុ ៖ ​ដោយសារ​តែជំងឺ​បេះ​ដូង​រ៉ាំរ៉ៃអស់រយៈពេល៤ឆ្នាំមកហើយ ​បណ្តាលឱ្យស្រ្តីជនជាតិអង់គ្លេសម្នាក់ស្លាប់​កាល​ពីវេលាម៉ោង៤​រសៀលថ្ងៃទី២៦ កក្កដា​ ឆ្នាំ​២០១១​នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុង​ក្រុមទី១​ ភូមិ​៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា

បង្ក្រាប​​ទីតាំង​​រក​ស៊ី​ផ្លូវភេទ​​2​កន្លែង​​រំដោះស្ត្រី​​បម្រើ​ផ្លូវភេទ​15នាក់

Posted: 26 Jul 2011 11:55 PM PDT

នារីរកស៊ីផ្លូវភេទដែលត្រូវឃាត់ខ្លួន
ខេត្តប៉ៃ​លិន ៖ ក្រោមបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ឡី ចាន់ឆាយ ស្នងការនគរ​បាល​ខេត្ត និងលោកវរសេនីយ៍ឯក ជា ចាន់ឌិន ស្នងការរងនគរ​បាលខេត្ត ទទួលផែនកណ្តាល​យុត្តិធម៌បានចាត់ឱ្យកម្លាំងក្រោមឱវាទចុះបង្រ្កាប​ផ្ទះ​​ សំណាក់​រក​ស៊ី​ផ្លូវ​ភេទចំនួន២​កន្លែង​ផ្សេងគ្នានៅក្រុងប៉ៃលិន

បុរស​ពីរ​នាក់​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​ទិញ​ និង​លក់​​កញ្ឆា

Posted: 26 Jul 2011 11:53 PM PDT

ប៉ូលិសបង្ហាញមុខជនជាប់ចោទ
ខេត្តព្រៃវែង ៖ កាលពីថ្ងៃ​ទី​២៦ កក្កដា ​​សមត្ថ​កិច្ច​បាន​ចាប់​​ខ្លួន​បុរស​២​នាក់ ​នៅ​មុខ​ប៉ុស្តិ៍​រ​ដ្ឋ​បាល​ឃុំ​ពាម​មានជ័យ នៅវេលា​ម៉ោង​១៧​ពី​បទ​សង្ស័យ​ថា បាន​ទិញ និង​​លក់​កញ្ឆា ។ ​បុរស​ដែល​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ចំនួន​២​នាក់​ ​​នោះ ម្នាក់​ឈ្មោះ​​យិន ថុង អាយុ​៥១​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម

ទុក​ម៉ូ​តូ​ចោល​ក្បែរ​ស្ពាន​ទៅ​បង់​សំ​ណាញ់​​ចោរ​លួច​​បាត់​រក​ឃើញ​វិញ

Posted: 26 Jul 2011 11:41 PM PDT

ខេត្ត​កំពង់​ធំ ៖ មុខ​សញ្ញា​​ចោរ​លួច​ម៉ូ​តូ​ម្នាក់ ក្នុង​ចំណោម​២​នាក់​​ត្រូវ​​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​សន្ទុក​ ឃាត់​ខ្លួន​កាល​ពីថ្ងៃ​ទី​២៤ កក្កដា បន្ទាប់​ពីពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​​លួច​ម៉ូ​តូ​មួយ​គ្រឿង​របស់​អ្នក​បង់​ សំណាញ់​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ​នៅ​ចំណុច​ស្ពាន​ទួល​វិហារ ឃុំ​ជ្រាប​​ស្រុក​សន្ទុក​។​

បេក្ខនារី​​ប្រេឡង​សញ្ញាបត្រ «បាក់ឌុប» ជួបគ្រោះថ្នាក់​​ចរាចរណ៍​

Posted: 26 Jul 2011 11:41 PM PDT

​ខេត្តកំពង់ឆ្នាំង​​​ ៖ ​​យុវនារីម្នាក់ដែល​​​កំពុង​ស្ថិត​ក្នុង​​​ឱកាស​ប្រឡង​​បាក់​ឌុប ​បាន​រង​របួស​​យ៉ាង​ធ្ងន់​​ធ្ងរ កាលពី​វេលា​យប់​ម៉ោង​​​៧ បានជិះ​ម៉ូតូ​​ម៉ាក C125 ស៊េរី​​​​​​២០១០​មួយគ្រឿង ​​​ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ ​ទៅ​បុក​​រទេះ​គោមួយ​គ្រឿង​ពីក្រោយ​​​ ​ពេលត្រឡប់​ពីប្រឡង​វិញ។​ ​ចំណែក​​មនុស្ស​​៥​នាក់​ទៀត​​ដែល​

មេព្រៃ​​ និង​ប៉េអឹម​​ដេញ​ស្ទាក់​​ចាប់​រថយន្ត​ដឹក​ឈើ​​ប្រណីត​​មួយ​គ្រឿង​

Posted: 26 Jul 2011 11:33 PM PDT

រថយន្តដែលចាប់បាន
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញ​​ខណ្ឌ​រដ្ឋ​​បាល​ព្រៃ​ឈើ​​ សហ​ការ​ជា​មួយ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​ កាល​ពី​វេលា​​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​២៦ កក្កដា ​បាន​ដេញ​ស្ទាក់​​ចាប់​រថយន្ត​​​ដឹក​ឈើ​​​១​គ្រឿង​ក្នុង​​​ចំណោម​​៤​គ្រឿង​ ដែល​​បាន​ធ្វើ​ច​រា​ចរណ៍​ឆ្លង​កាត់​ខេត្ត​កំពង់​​ឆ្នាំង។ ​

ព្រះ​មហា​ក្សត្រ​​ម៉ូណា​កូ​ប្តឹង​ទស្សនា​វដ្តី​បារាំង​ដែល​ថា ​ព្រះអង្គ​នឹង​បែក​បាក់​ក្រោយ​​អភិ​សេក​

Posted: 26 Jul 2011 11:33 PM PDT

ព្រះអង្គ​ម្ចាស់​​អាល់​ប៊ើត​​ទី២
តាម​​ទីភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ​​បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ព្រះអង្គ​ម្ចាស់​​អាល់​ប៊ើត​​ទី២ នៃ​រាជ​វង្ស​​ម៉ូណា​កូ និង​ម្ចាស់​ក្សត្រី​​ឆ័រលីន បាន​ប្តឹង​​ទស្សនា​វដ្តី "L'express" របស់​បារាំង​ពី​បទចុះ​​ផ្សាយ​ថា ​ ព្រះអង្គ​ម្ចាស់​អាល់​ប៊ើត​ទី២ និង​​ព្រះ​ជាយា​​នឹង​​​បែក​បាក់​គ្នា​ក្រោយ​ពី​រៀប​អភិ​សេក​ ។

នីស្សាន់ គ្រោង​បង្កើន​​ការ​លក់​រថយន្ត​នៅ​ទី​ផ្សារ​

Posted: 26 Jul 2011 11:33 PM PDT

ការបង្ហាញរថយន្តនីស្សាន់
​ក្រុម​ហ៊ុន «នីស្សាន់​ ម៉ូទ័រ» ​(NISSAN MOTOR) មាន​ផែន​ការ​​បង្កើន​​ចំនួន​​លើក​​រថយន្ត​​​នៅ​ភូមិ​ភាគ​អាសីុ​អាគ្នេយ៍​​ ឱ្យ​បាន​៥​សែន​​គ្រឿង ឬ​ច្រើន​ជាង​ពេល​បច្ចុ​ប្បន្ន​​ចំនួន​​៣​ដង​នៅ​ក្នុង​ឆ្នាំ​២០១៦ ​​ខាង​មុខ​​ ដែល​នេះ​ចាត់​ទុកថា​​ជា​ផ្នែក​​មួយ​នៃ​​កិច្ច​​​ខិត​ខំ​ប្រឹង​ប្រែង​​ប្រជែង ​ទី​ផ្សារ​​​លក់​រថយន្ត​នៅ​ក្នុង​ភូមិ​ភាគនេះ ។ ​តាម​ទីភ្នាក់​ងារ​​ព័ត៌​មាន​រ៉យ​ទ័រ​ផ្សាយ​ថា ​ក្រុម​ហ៊ុន​​ផលិត​​​រថយន្ត​លំដាប់​ទី​២ ​រប​ស់​ជប៉ុន​​​ខាង​លើ​បាន​បញ្ជាក់​​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថា

បាក់ដី​ដោយសារ​​​​ធ្លាក់​​ភ្លៀង​ខ្លាំង​​​នៅកូរ៉េ​​ខាងត្បូង​ស្លាប់​​​​មនុស្ស​១០នាក់​

Posted: 26 Jul 2011 11:07 PM PDT


​មន្ត្រីកូរ៉េ​ខាងត្បូង​និយាយ​ថា មនុស្ស​​​១០​នាក់​បានស្លាប់​​បាត់បង់ជីវិត​​ និង​​២នាក់ទៀត​​បាត់ខ្លួន​ក្នុងការបាក់ដី​​ដែលកើតឡើង​​​ដោយសារ​ការធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តំបន់​ភាគខាង​ជើងប្រទេស​។​ មន្ត្រីម្នាក់ដែល​ធ្វើការ​នៅស្ថានីយ​ពន្លត់អគ្គិ​ភ័យ​​​ក្នុងទីក្រុង Chuncheon និយាយ​ថា ​មនុស្ស​៨​​នាក់​ក្នុងចំណោម​​​អ្នកស្លាប់​ទាំងនោះដោយ​​ការ​បាក់ដី​​

ICC ៖ ​លោក​​កាដាហ្វី ​​នឹង​មិនត្រូវ​​​អនុញ្ញាត​​ឱ្យ​​​រស់នៅ​​ក្នុង​​​ប្រទេស​ឡើយ​

Posted: 26 Jul 2011 10:53 PM PDT

​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC) កាល​ពីថ្ងៃទី​​​២៦ កក្កដា ​​កន្ល​ងមក បាន​ច្រានចោល​​ការ​លើកឡើង​​​ដោយ​​ប្រទេស​អង់គ្លេស ​​និង​បារាំង ​ដែលថា មេដឹកនាំ​​​ផ្តាច់ការ​លីប៊ី ​​លោកមូអាម៉ា កាដាហ្វី ​​អាចត្រូវ​អនុញ្ញាត​​​ឱ្យ​ស្នាក់​​នៅ​ក្នុង​ប្រទេស​​ជា​​ផ្នែកមួយ​​​នៃការ​ចរចា​ដើម្បីសម្រេច​​​​បាន​កិច្ច​ព្រមព្រៀង​​​​មួយដែលតម្រូវ​ឱ្យលោក​លា​លែង​ចេញពីតំណែង​ ​

ចិន​បាញ់​បង្ហោះ​​ផ្កាយ​រណប​ទី​9នៃ​​ប្រព័ន្ធ​នាវា​ចរណ៍​ ​ឬ​អាកាស​ចរណ៍ ​​BEIDOU

Posted: 26 Jul 2011 09:00 PM PDT


យោង​តាម​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ី​ចាង​ថា ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ទៅ​កាន់​តារា​វិថី​ប្រកប​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា វេលា​ម៉ោង​៥ និង​៤៤​នាទី​ព្រឹក ម៉ោង​នៅ​ក្រុង​ប៉េកាំង​នូវ​ផ្កាយ​រណប​ទី​៩​ស្ថិត​ក្នុង​ប្រព័ន្ធ​នាវា​ចរណ៍​ឬ​អាកាស​ចរណ៍ BEIDOU របស់​ខ្លួន​។ ផ្កាយ​រណប​នោះ​ត្រូវ​បាន​បាញ់​បញ្ជូន​តាម​រយៈ​កាំ​ជ្រួច​ LONGUE MARCHE-3A ចេញ​ពី​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ី​ចាង​ស្ថិត​ក្នុង​ខេត្ត​ស៊ី​ឈួន(ភាគ​និរតី​ចិន​)។

ជនទំនើង​​​កូនមន្ត្រី​​ថ្នាក់ធំ​បាញ់បោះ សេរី​ បង្កការ​ភ័យខ្លាច​​នៅមុខ​​ក្លឹប​កម្សាន្ត​​មួយ​

Posted: 26 Jul 2011 08:48 PM PDT

ទីតាំងក្លឹប
រាជធានីភ្នំពេញ​​ ៖ ​​ស្នូរផ្ទុះ​​អាវុធ​មួយ​​ប្រាវ​បាន​​លាន់​កក្រើក​ឡើង​​នៅមុខ​​ក្លឹប​​​ កម្សាន្តឌីស្កូ មួយ​កន្លែង ​មានទីតាំង​​​ស្ថិត​នៅ​តាមបណ្តោយ​​វិថីលេខ​​៣១០ សង្កាត់​បឹង​កេង​​កង​ទី​៣ ខណ្ឌ​ចំការមន ​កាលពីវេលាម៉ោង​​​២​និង​​​៣០នាទី​​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​​​២៧ កក្កដា ​​​២០១១ ។ ​ស្នូរផ្ទុះអាវុធ​នេះមិ​ន​

កង​កម្លាំង​​​សន្តិសុខ​​ស៊ីរី​បាញ់សម្លាប់​​​បាតុករ​ ​និងចាប់ខ្លួន​មនុស្សច្រើន​នាក់​ទៀត​

Posted: 26 Jul 2011 08:30 PM PDT

ការបង្ក្រាប​​ដ៏សាហាវ​ប្រឆាំង​ហ្វូង​បាតុ​ករ​​ស៊ីវិល
​ក្នុង​ប្រទេសស៊ីរី​​​នៅតែមានការប៉ះទង្គិច​​​គ្នាជា​បន្ត​បន្ទាប់ទៀត ​​រវាង​កង​កម្លាំង​សន្តិសុខ​​​ជាមួយ​ហ្វូង​បាតុករ​ ដោយ​ក្នុងរយៈ​ពេល​​៣ថ្ងៃ​​ចុង​ក្រោយ​​នេះ កងកម្លាំង​​សន្តិសុខ​បានបាញ់​ស​ម្លាប់​​​បាតុករ​​​១០​នាក់ និងបាតុករ​​ច្រើន​នាក់​ទៀត​ត្រូវ​​ចាប់ខ្លួន​។ ​ការប៉ះទង្គិច​​គ្នា​កើតឡើង​នៅ​ក្នុង​ទីក្រុង​ Homs ដែលជា​​កន្លែងធ្វើ​បាតុកម្ម​​យ៉ាង​ខ្លាំងក្លា ប្រឆាំង​លោក​

ទាហាន​មួក​ខៀវ​​​​បារាំង​​​6នាក់​​​ត្រូវ​របួស​​​​នៅ​ភាគ​​ខាងត្បូង​​លីបង់

Posted: 26 Jul 2011 08:27 PM PDT


គ្រាប់​​បែក​មួយ​​គ្រាប់​បាន​ផ្ទុះ​​នៅ​ជិត​ច្រក​ចូល​​​​ខាង​ត្បូង​នៃតំបន់​សៃ​អ៊ីដា ​ភាគ​ខាងត្បូង​​​លី​បង់​​ពេល​រថយន្ត​មួយគ្រឿង​របស់​កង​កម្លាំង​​បណ្តោះ​​​អាសន្ន អ.ស.ប ​​​​នៅលីបង់​ FINUL ​បើក​​​កាត់​​បណ្តាល​ឱ្យ​ទាហាន​មួកខៀវ​​​​បារាំង​៦​នាក់​ត្រូវ​របួស ។ នេះ​ជា​សេចក្តី​​រាយការណ៍​​​​កាលពីថ្ងៃ​ទី​២៦ ​កក្កដា​ របស់​​សាក្សី​ទាំង​ឡាយ​​​​និង​ភ្នាក់​ងារ​​​​សន្តិសុខ​​លីបង់

លោកង្វៀន​តាន់យុង​នៅ​តែ​ជា​​​នាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម​​​ដដែល

Posted: 26 Jul 2011 08:24 PM PDT

​ក្នុង​​ឱ​កាស​​នៃ​សម័យប្រជុំ​​លើក​ដំបូង​របស់​​សភា​ជាតិ​វៀត​ណាម​​នីតិ​កាល​ទី១៣ ​លោក​ង្វៀន​​តាន់​យុង ​ត្រូវ​បាន​ជ្រើស​​តាំង​ជា​ថ្មី​កាលពីរសៀល​ថ្ងៃ​ទី២៦ ​កក្កដា ​​ជានាយករដ្ឋ​មន្ត្រី​​​វៀត​ណាម​បន្ត​ទៀត ។ ​ជាង​៩៤% នៃ​សមាជិក​សភា​ជាតិ​វៀត​ណាម ​​ទាំង​៥០០​​រូប ​បាន​បោះឆ្នោត​គាំទ្រ​​លោក​ង្វៀន ​​តាន់យុង សមាជិក​​ការិយាល័យ​នយោ​បាយ​​នៃ​គណៈ​

កាកបាទក្រហម​​ខេត្តព្រះសីហនុ​នាំអំណោយចែកជូន​​​ប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​​ព្យុះ​ប្រមោយដំរី​

Posted: 26 Jul 2011 07:57 PM PDT

លោកអភិបាលខេត្តចែកអំណោយ
​ខេត្តព្រះសីហនុ​​​ ៖ ​​ប្រជាពលរដ្ឋ​ចំនួន​​​២៧​គ្រួសារ ​ដែលបានរង​គ្រោះដោយខ្យល់​ព្យុះប្រមោយ​ដំរី កាលពីថ្ងៃទី​២៣ កក្កដា ​២០១១ នៅចំណុច​​ក្រុម​​​៣១ ​ភូមិ​​​៣ សង្កាត់​​​១ ​ក្រុង​ព្រះសីហនុ ​ត្រូវសាខាកាកបាទក្រហម​​​​ខេត្ត​ព្រះសីហនុ ដឹកនាំដោយ​​លោកស្បោង សារ៉ាត់ ​អភិបាល​​នៃគណៈ​អភិបាល​ខេត្ត​

ធ្លាក់​​យន្តហោះ​​មួយ​គ្រឿង​នៅ​ម៉ារ៉ុក​ស្លាប់​​80នាក់​

Posted: 26 Jul 2011 07:37 PM PDT


​ទីភ្នាក់ងារ​​​ព័ត៌មានម៉ារ៉ុក​​​រាយការណ៍​​​ថា យន្តហោះ​ដឹកជញ្ជូនយោធា​​មួយគ្រឿង​បានធ្លាក់​នៅ​ភាគខាង​ត្បូង ​ប្រទេសម៉ារ៉ុក ​កាលពី​យប់​ថ្ងៃទី​​២៦ កក្កដា ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស៨០​នាក់ ។ ទីភ្នាក់ងារ​ព័ត៌មាន​​​ Maghreb Arabe រាយ​ការណ៍​​​ឱ្យដឹង​ទៀត​ថា ​​យន្តហោះ​​នោះ​ជា​យន្ត​ហោះ​​​យោធាប្រភេទ C-130 ​របស់​កង​កម្លាំង​​ប្រដាប់អាវុធ​​​ភូមិន្ទ​​ម៉ារ៉ុក

ការ​ដោះ​ដូរ​​កីឡា​ករ​​នៅ​មុន​​ពេល​បើក​​រដូវ​កាល​​បាល់​ទាត់​​2011-2012

Posted: 26 Jul 2011 07:20 PM PDT


ខ្សែ​បម្រើ​អាយុ​២២​ឆ្នាំ ហា​វៀ​ប៉ា​ស្ទ័រ​រ៉េមាន​ដំណឹង​ថា កំពុង​ពាក់​ព័ន្ធ​នឹង​ការទៅ​លេង​ឱ្យ​ក្លឹប​ថ្មី​នៅ​តំបន់​អឺ​រ៉ុប​ ដូច​ជា Real Madrid, Juven​-tus និង Chelsea ​​ក្រោយ​ពី​មាន​ទម្រង់​លេង​ល្អ​នៅ​ក្លឹប​ Palermo កាល​ពី​រដូវ​កាល​មុន។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កី​ឡា​ករ​ហាវៀ ប៉ា​ស្ទ័រ​រ៉េ​ បាន​បង្ហាញ​គំនិត​យល់​ឃើញ​របស់​ខ្លួន​ថា

ចាប់ខ្លួន​មនុស្ស​​​៤នាក់​សំងំ​ប្រើប្រាស់​​ និង​ចែកចាយគ្រឿងញៀន​ក្នុងបន្ទប់ជួល​

Posted: 26 Jul 2011 06:53 PM PDT

ការបង្ក្រាបក្រុមសេពថ្នាំញៀន
​ខេត្ត​បាត់ដំបង​​​ ៖ ​ក្រុម​​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន ដែលមានការ​​ចូលរួម​កម្លាំង​ពី​កង​អន្តរាគមន៍​ពិសេស​​​ផង បានឆ្មក់​​​កាលពីល្ងាច​ថ្ងៃទី​​​២៦ កក្កដា ​​ចូលបំបែក​​សំបុក​​ប្រើប្រាស់​​​ និង​ចែកចាយ​​គ្រឿងញៀន​ក្នុង​បន្ទប់​ផ្ទះជួល​មួយ​កន្លែង​ ក្នុងក្រុមទី​​៩ ភូមិ​​សូភី​​១ ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ហើយ​​

សាលា​ខណ្ឌ​​​ដូនពេញ​​បើកការដ្ឋាន​​​អភិ​វឌ្ឍ​សង្កាត់​ទាំង​​១១

Posted: 26 Jul 2011 06:43 PM PDT

លោកអភិបាលខណ្ឌមានមតិ
រាជធានីភ្នំពេញ​​ ៖ ​​សាលាខណ្ឌ​ដូនពេញ​បាន​​ប្រារព្ធ​​​ពិធីបើកការដ្ឋាន​​គម្រោង​អភិវឌ្ឍ​ សង្កាត់ទាំង​​១១ សម្រាប់ឆ្នាំ​​​២០១១ ​​ក្រោម​អធិប​​តីភាពលោកសុខ សម្បត្តិ ​​អភិបាលខណ្ឌ​ដូនពេញ ​អភិបាល​រង​​ ចៅសង្កាត់​​ និងប្រជា​ពល​រដ្ឋ​​ចូលរួមប្រមាណជា​​៣០០នាក់ ​​អបអរសាទរ​​កាលពីព្រឹកថ្ងៃទី​​​២៧ កក្កដា ​​ឆ្នាំ​

ឯម វុត្ថា​ សងសឹក​ ​​​សេក គឹមផាន​​ ​នៅបាយ័ន​ ​ខណៈ​ ​ខុន ស៊ី​ចាន់​​ ជួប​ ​លាភ សំណាង ​​នៅ​CTN

Posted: 26 Jul 2011 06:29 PM PDT

កីឡាករប្រដាល់ ឯម វុត្ថា​
រាជធានីភ្នំពេញ ៖ ឯម ​វុត្ថា ​មកពី​ក្លឹប​​​គ្រុឌ​មាន​ជ័យ ចង់​ជម្រះ​បញ្ជី​​​ជាមួយសេក គឹម​ផាន​ មកពី​ក្លឹប​​សឹករង​​ខេត្ត​សៀម​រាប​សាជាថ្មី​ម្តង​​ទៀត​នៅលើ​សង្វៀន​​ស្ថានីយទូរទស្សន៍​​បាយ័ន​​នា​ថ្ងៃ​សុក្រ​​​ទី​២៩ កក្កដា ​បន្ទាប់​ពីបាន​ប្រកួត​​ចាញ់​គឹម​ផាន​ដោយ​ពិន្ទុ​​ម្តង​កាលពី​ជាង​១​ខែមុន ។​ ការជួបគ្នា​​លើក​ទី១​រវាង​​វុត្ថា​និងគឹម​ផាន​​កាលពី​លើក​មុន​ធ្វើ​ឱ្យ​​វុត្ថា​​ដេក​មិន​លក់​ឡើយ​ ព្រោះ​ថា​ការ​​បរាជ័យ​របស់​គេកាល​ណោះ​ ធ្វើ​ឱ្យ​រូបគេ​​មិនអស់​ចិត្ត​ ​ហើយ​តែង​​​តែ​គិត​ថា​​បណ្តាល​មកពី​​គេ​មាន​ការ​​ធ្វេស​ប្រហែស​​បន្តិច​ប៉ុណ្ណោះ ។

កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​រវាង​កម្ពុជា​-កូរ៉េខាងជើង​ស្តីពី​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​​ចាប់​​ផ្តើម​ព្រឹកនេះ​

Posted: 26 Jul 2011 06:17 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​​លោក Ri Myong San អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​នៃសាធារណរដ្ឋ​​ប្រជាធិប​តេយ្យ​​ប្រជា​មានិត​កូរ៉េ​ បានបើក​​កិច្ច​ប្រជុំ​​គណៈ​កម្ម​ការ​ច​ម្រុះ​កម្ពុជា​-កូរ៉េ​ខាង​ជើងស្តីពីកិច្ច​​​សហប្រតិបត្តិ​ការ​​​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម វិទ្យាសាស្ត្រ​ បច្ចេក​ទេស​​លើកទី​១ នៅទីស្តីការ​

សាលា​​ដំបូង​​រាជធានី​​សម្រេច​​ឃុំ​ខ្លួន​ជន​ប្រមឹក​បើក​រថយន្ត​បុក​ស្លាប់​មួយ​គ្រួសារ​

Posted: 26 Jul 2011 12:30 PM PDT

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ​លោក​អឿង សៀង ​ចៅ​​ក្រម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ចេញដីកា​​​ឱ្យ​ឃុំ​ខ្លួន​អ្នក​​បើក​បរ​ស្រវឹង​​​ដែល​បង្កើត​​​ ឱ្យ​មាន​សោកនា​ដ​កម្ម​​កិន​​​មនុស្ស​ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​​​កុមារ​ម្នាក់​ ក្រោម​បទ​បើក​បរ​ធ្វើ​ឱ្យ​​​ស្លាប់​​អ្នក​ដទៃ​ ដោយ​ដាក់​ពន្ធនាគារ​​ជា​

អូស្ត្រាលី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​​ទ្រព្យ​សម្បត្តិ​​ផ្លូវ​ថ្នល់​នៅ​ប្រទេស​កម្ពុជា

Posted: 26 Jul 2011 11:49 AM PDT

រាជធានីភ្នំពេញ ៖ ​​នៅ​ថ្ងៃ​ពុធ ទី២៧ ​កក្កដា ឆ្នាំ​២០១១ ​​លោកត្រាំ អីុវតឹក ​​រដ្ឋ​មន្ត្រី​ក្រសួង​​​សា​ធារណការ ​និងដឹកជញ្ជូន​​​នឹងអញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីដ៏​សំខាន់​មួយ​ ដើម្បី​​សម្ពោធ​​ការ​សម្រេច​​​បាន​​ការ​ជួស​ជុល​​ថែ​ទាំ​​ផ្លូ​វ​ជាតិ​​លេខ៥ ​ប្រវែង​៨៧ ​គីឡូ​ម៉ែត្រ ​​ពីរាជ​ធានីភ្នំពេញ ដល់​ខេត្ត​​កំពង់​ឆ្នាំង ​ដែល​ជា​ផ្នែក​​

​ប្រតិភូ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ​ផ្តល់​​​អំណោយ​ដល់​​កង​វរ​សេនាតូច​ទាំង​​4

Posted: 26 Jul 2011 11:00 AM PDT

គណៈអធិបតីក្នុងពិធី
​ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​នៅ​ព្រឹកថ្ងៃទី​​​​២៥ កក្កដា ​​​កន្លង​មក ប្រតិភូ​​​ស្នងកា​រដ្ឋាន​​​នគរ​បា​​ល​ខេត្ត​ក្រចេះ​ ដឹកនាំ​ដោយ​​លោក​ឧត្តមសេនីយ៍​ត្រី​​​​ជួន​ ស៊ាង​ហាក់​​ ស្នងការ​នគរបាលខេត្ត ​រួម​ទាំង​​​ប្រតិភូ​​​អមដំណើរ​​បាននាំ​យក​​នូវអំណោយ​​ជា​គ្រឿង​​​ឧបភោគ​ បរិភោគ និងថវិកា​​​មក​ប្រគល់​ជូន​កងកម្លាំង​​​​វរសេនា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!