Koh Santipheap Daily

Koh Santipheap Daily


លោកអូបាម៉ា ​​អំពាវ​នាវ​​​ឱ្យមានការ​​សម្រប​សម្រួល​​​​អំពី​បញ្ហា​​បំណុល​

Posted: 26 Jul 2011 01:15 AM PDT


​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ​​​កាលពីថ្ងៃទី​​​២៥ កក្កដា ​​បានអំពាវ​នាវ​​​ដល់​ពលរដ្ឋ​​​អាមេរិក​ទាំងអស់​​​ឱ្យ​ដាក់​សម្ពាធ​លើ​ពួក​អ្នក​​សាធារណរដ្ឋ​​​ដើម្បី​​​ឱ្យ​​សម្រេច​​​បាន​កិច្ច​ព្រមព្រៀង​​មួយស្តីអំពីបញ្ហា​បំណុល​​ដោយ​លោក​ព្រមាន​ថា បើ​ពុំ​​មានកិច្ច​​ព្រមព្រៀង​​​នេះ​ទេ​នោះ​ ប្រទេស​នឹង​​ប្រឈ​មមុខ​​នឹង​​ការ​ខក​ខាន​​សង​បំណុល

ពលករខ្មែរ​​​ចំណាកស្រុក​​​ត្រូវសៀម​​ចាប់បញ្ជូន​​​មកវិញ​​ជិត​​​២០០នាក់​

Posted: 26 Jul 2011 01:12 AM PDT

រថយន្តដឹកពលករខ្មែរត្រឡប់មកវិញ
​ក្រុងប៉ោយប៉ែត​​​ ៖ ​​​ព្រោះតែ​ដើម្បីក្រពះ ​​គួប​​ផ្សំ​ជាមួយនឹង​​ការ​ចាញ់​បោក​​​មេ​ខ្យល់​​ពលករ​​​ចំណាកស្រុក​​​នៅតែ​ ​បន្ត​ចូល​ទៅដីសៀម​ដោយ​ខុសច្បាប់​​ ហើយ​​​​ត្រូវភាគី​សៀមចាប់​​​បញ្ជូន​​មក​វិញ​ជា​បន្ត​បន្ទាប់​ដោយ​ដឹក​តាម​​​ ​រថយន្ត​ដាក់ទ្រុង​​ដូច​ជា​សត្វ​​​ធាតុ ជារៀង​រាល់ថ្ងៃឥត​ឈប់​​​ឈរ​ ជាក់ស្តែង​​ថ្ងៃទី​​​២៦ កក្កដា ​២០១១ ភាគី​​សៀម​ចាប់​

ហួស​ពេល​ហើយ តើ​​ជា​កំហុស​អ្នក​​ណា?

Posted: 26 Jul 2011 01:05 AM PDT

នារីម្នាក់អង្គុយរវើរវាយ
ប្រ​ភព​គេ​ហ​ទំព័រ​ Asia one ​បាន​លាត​ត្រ​ដាង​នូវ​វិប្ប​​ដិ​សារ​ដ៏​ឈឺ​ចាប់​របស់​នារី​ម្នាក់​ដែល​បាន​ ប្រ​គល់​ខ្លួន​ប្រាណ​ឱ្យ​បុរស​ម្នាក់ទៀត ដោយ​​ការ​ភាន់​ច្រ​ឡំ ព្រោះ​ស្មាន​ថា​ជា​សង្សារ​របស់​ខ្លួន។ នៅ​យប់​ថ្ងៃ​ទី​២៧ មិថុនា កន្លង​ទៅ នាង​ស៊ាវ ជាន (Xiao Juan) ​អាយុ​២៦​ឆ្នាំ ជា​មួយ​មិត្ត​ប្រុស​​របស់​នាង​បាន​ទៅ​ចូល​រួម​ពិ​ធី​ខួប​កំណើត​មិត្ត​

រឿង​ចម្លែក​​បុរស​អាហ្វ្រិក​​ខាង​ត្បូងម្នាក់​​ស្លាប់​​ហើយ​​រស់​​វិញ​

Posted: 26 Jul 2011 01:02 AM PDT


រឿងរ៉ាវចម្លែក​មួយបានកើតឡើង​នៅ​​សាល​តម្កល់​សព​មួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​​ខាងត្បូង កាលពីពេលថ្មីៗ​កន្លងមក ដោយបុរស​ម្នាក់​​បាន​ស្លាប់​​បាត់បង់​ជីវិត​ទៅ​​ហើយ​ ស្រាប់តែ​ដឹង​ខ្លួន​វិញ ហើយ​​សុំ​ចេញពី​កន្លែង​ត្រជាក់ ។ ទាក់ទិន​នឹង​​រឿង​រ៉ាវ​​​ដ៏ចម្លែកនេះ ត្រូវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​​អាហ្វ្រិកខាង​ត្បូង​លាតត្រដាង​​ឱ្យដឹង​ថា

យោធាប៉ាគីស្ថាន ៖ ​​អាមេរិក​​បើក​ប្រតិបត្តិការ​​សម្លាប់​​ប៊ីនឡាដេន​​ស្ងាត់ៗ

Posted: 26 Jul 2011 01:00 AM PDT


មន្ត្រីយោធា​​​ជាន់ខ្ពស់​​ប៉ាគីស្ថាន​​​មួយ​រូប​​បាន​ជម្រាប​​​គណៈ​កម្ម​ការ​​​ស៊ើបអង្កេត​​​​កម្រិត​​​ខ្ពស់​មួយ​​ដែលបើក​​ការ​ស៊ើបអង្កេត​​លើប្រតិបត្តិ​ការ​​របស់​អាមេរិក ​​សម្លាប់​​មេដឹកនាំ​​បណ្តាញ​​​ភេរវ​កម្ម​អាល់​កៃដា ​​អូសាម៉ា ប៊ីនឡា​ដេន នៅទីក្រុង​​ Abbottabad ក្បែររដ្ឋធានី​​អ៊ីស្លា​​ម៉ាបាដ កាល​ពីថ្ងៃទី​​​២ ឧសភា កន្លងមក ​ថា អាមេរិក​​បានធ្វើ​​ប្រតិបត្តិការ​​​នោះយ៉ាង​សម្ងាត់​​

ជួល​សន្តិ​សុខ​ឯក​ជន​ឱ្យ​ទៅ​យាម​ឃ្លាំង​ឃុប​ឃិត​គ្នា​​លួច​​ចន្ទាស​រថភ្លើង​

Posted: 26 Jul 2011 01:00 AM PDT

ជនជាប់ចោទទាំង២នាក់
រាជធានីភ្នំពេញ ៖​ជន​សង្ស័យ​​២​នាក់​ក្នុង​ចំណោម​​បក្ស​ពួក​​៦​នាក់ ត្រូវ​​បាន​​កម្លាំង​កង​រាជអាវុធ​ហត្ថ​​ខណ្ឌ​ទួល​​​​គោក ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​​រសៀល ថ្ងៃ​ទី​២៣ កក្កដា ​នៅ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ចន្ទាស​រថភ្លើង​​នៅ​ក្នុង​ឃ្លាំង​រ​បស់​ក្រុម​ ហ៊ុន Poll Royal ស្ថិត​នៅ​តាម​ផ្លូវ​រទេះ​ភ្លើង​​ សង្កាត់​ផ្សារ​​ដេប៉ូ​ទី​៣ ​ខណ្ឌ​ទួល​គោក ។

កងកម្លាំង​​​លោកកាដាហ្វី ​វាយប្រហារ​​ដោ​យ​​គ្រាប់​​​រ៉ុក្កែត​លើ​​​ទីក្រុង​មីស្ត្រាតា

Posted: 26 Jul 2011 12:58 AM PDT


កង​កម្លាំង​​ដែល​មាន​​ភក្តីភាព​​ចំពោះ​​មេដឹក​នាំ​​ផ្តាច់​​ការលីប៊ី ​​លោកមូអាម៉ា ​​កាដាហ្វី ​កាលពីថ្ងៃ​ទី​​​​២៥ កក្កដា ​កន្លង​មក ​​បាន​បើកការ​វាយប្រហារ​ដោយ​​​រ៉ុក្កែត លើទីក្រុង​​មីស្ត្រាតា ​ដែល​កាន់​​កាប់​ដោយ​​ពួកឧទ្ទាម​នៅភាគខាង​លិច​​​ប្រទេស ​បណ្តាល​​​​ឱ្យ​ឆេះ​កន្លែង​ស្តុកប្រេង​​យ៉ាង​សន្ធោ​សន្ធៅ​​​។ ​ការវាយប្រហារ​​​លើក​ន្លែង​​ស្តុកប្រេង​​នេះ​អាច​ធ្វើ​​ឱ្យក្រុង​នេះ​

អ្នកទទួលខុសត្រូវ​​​​ជាន់ខ្ពស់​​នៃ​កង​ទ័ព​​អាមេរិក​​ថា ​អូតង់​ស្ថិត​ក្នុង​​​ភាព​ទាល់​ច្រក​​នៅលីប៊ី​

Posted: 26 Jul 2011 12:48 AM PDT


​នាយសេនាធិការ​​កងទ័ពចម្រុះ​អាមេរិក ឧត្តមនាវី MICHAEL MULLEN វាយតម្លៃ​​​កាលពីថ្ងៃទី​​​​២៥ កក្កដា ថា អូតង់​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាព​ទាល់ច្រកនៅ​លីប៊ី តែ​លោក​មានសុទិដ្ឋិ​និយម​លើជ័យ​ជំនះ​ចុងក្រោយ​នៃ​យុទ្ធ​សាស្ត្រ​របស់អូតង់​។​ អ្នក​ទទួលខុស​ត្រូវ​ជាន់​ខ្ពស់​នៃកង​ទ័ព​អាមេ​រិក​រូបនេះ​អះអាង​ទៀត​ថា

ការ​អភិវឌ្ឍសង្គម​មួយ​ចាំបាច់​ត្រូវ​​​មាន​ក្រុម​អ្នកគិត ​​អ្នក​ពិចារណា​និង​​បង្កើត​ចក្ខុវិស័យ

Posted: 26 Jul 2011 12:43 AM PDT

រាជធានីភ្នំពេញ ៖ ​ក្នុង​ជំនួប​សវនាការ​ជា​មួយ​​លោកជំទាវ​​ លោកបណ្ឌិតសភាចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ក្រោយពី​ពិធី​​ប្រគល់​គោរម​ងារ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត្យនៃ​រាជបណ្ឌិត្យ​​​ សភា​​កម្ពុជា​​ជូនលោក​​​ជំទាវ​បណ្ឌិត​​​ប៊ុន រ៉ានី ​ហ៊ុន សែន ​​​នៅ​វិមាន​​សន្តិភាព​ទីស្តី​ការ​នាយករដ្ឋ​​មន្ត្រី​ព្រឹក​ថ្ងៃ ​ទី២៥ ​កក្កដា រួច​មក ​​សម្តេច​​អគ្គ​មហា​សេនាបតី​​

ការប្រឡង​យកសញ្ញា​បត្រ​បាក់ឌុប​បានឈាន​​ដល់ថ្ងៃទី​​​២ ដំណើរការ​​បាន​ល្អ​នៅ​រាជធានីភ្នំពេញ​

Posted: 26 Jul 2011 12:37 AM PDT

មណ្ឌលប្រឡងមួយក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ​​ ៖ ​​ការប្រឡង​​​យកសញ្ញា​​បត្រ​បាក់​ឌុប​​​បានឈាន​ចូល​ដល់​ថ្ងៃទី​​២​ហើយ ​​កាលពីថ្ងៃ​​ទី​​២៦ កក្កដា ​​​២០១១ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ប្រព្រឹត្ត​​ទៅ​​បានល្អ​​ បើទោះ​​ជា​មានការ​លេច​ឮ​ថា មានការ​នាំយក​សំណៅ​ឯក​សារ​​​នានា​​ពីក្រៅ​​ចូលបានខ្លះ​ក្តី និងមានការ​ចោទ ប្រកាន់​​ថា បេក្ខ​ជន​បានព្យាយាម​​​​សូកប៉ាន់​​​មេប្រយោគ​​​

ស្លៀកឈុត​​ហែលទឹក​បុរស ឬ​​​ឈុត​ម៉េនគីនី ជិះម៉ូតូ​​តាម​ផ្លូវ​​​កាត់បន្ថយ​កំដៅ​

Posted: 26 Jul 2011 12:01 AM PDT

សកម្មភាពជិះម៉ូតូ
​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​ពីបរទេស​​កាលពីថ្ងៃទី​​​២៥ កក្កដា ​​បង្ហើប​​ឱ្យដឹង​ថា លោកហ្សា​ខុប ​ស៊ូត​ហាត​​ ក្លាយ​ជា​មនុស្ស​ល្បីប្រចាំ​​ទីក្រុង​​ហ្សង់​​ល្វី ​សហរដ្ឋអាមេរិកបន្ទាប់ពីលោក​​បង្កើត​​ភាព​ល្បី​ល្បាញ​ ដោយ​ស្លៀក​ឈុត «ម៉េន​គីនី» ឬ​ឈុត​​​ហែល​​​ទឹក​បុរស​ក្នុង​ខ្សែ​ភាពយន្ត​កំប្លែង "Borat" ជិះលើ​ម៉ូតូ​​នៅ​តាម​​ផ្លូវ​​ក្រោម​​​បរិយាកាស​ក្តៅ​​ហួត​ហែង​។​

កម្មករ​​​សំណង់​​​ដែក​​ថ្នាំ​ងអំពៅ​ចាក់ទម្លុះ​​គូទ​រួច​ផុតពី​ស្លាប់​ទទួល​អំណោយ

Posted: 25 Jul 2011 11:57 PM PDT

យុវជនជាកម្មករសំណង់រងគ្រោះទទួលអំណោយ
រាជធានីភ្នំពេញ ៖ ​ទឹក​ប្រាក់​​សប្បុរស​​​ចំនួន​​១០​ដុល្លារ​​ដែល​​ផ្ញើ​តាម​រយៈ​​​កោះ​​សន្តិ ​ភាព​​ត្រូវ​​​បាន​ប្រគល់​​​ដល់​យុវ​កម្ម​ករ​​​រង​គ្រោះ​​​កាល​ពី​ថ្ងៃទី​២៥ ​កក្កដា ។ ​ប្រាក់​អំណោយ​​នេះ​គឺ​​បាន​​ទទួល​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​កែវ សារ៉ុម ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ។ អស់រយៈពេលជា​​​ច្រើន​​ថ្ងៃហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំ​

ការដក​កងទ័ព​​នៅតំបន់ប្រាសាទព្រះ​វិហារ​មួយផ្នែក ​មិនទាក់ទិនទៅនឹង​ការ​អនុ​វត្ត​​ដីកា​សម្រេច​របស់តុលាការ​យុត្តិធម៌​​អន្តរជាតិ​​​ទេ​

Posted: 25 Jul 2011 11:54 PM PDT

រាជធានីភ្នំពេញ​​ ៖ ​អ្នកនាំពាក្យក្រសួងការ​ទេសកម្ពុជា លោកកុយ គួង បានថ្លែងថា ជំហរ​របស់កម្ពុជានៅតែដដែលគឺដរាបណាអ្នកសង្កេត ការណ៍​ឥណ្ឌូណេស៊ី មិនទាន់មានវត្តមាននៅ​តំបន់​ព្រំដែនកម្ពុជា-ថៃទេ គឺកម្ពុជាមិនដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារនោះឡើយ ។

ដើរ​បរ​បាញ់​​​សត្វ​​ពេល​យប់​​ក្នុងចំការ​​​ឆក់​​ចរន្ត​ភ្លើង​គេបង្កៃ​​ស្លាប់​

Posted: 25 Jul 2011 11:51 PM PDT

សពជនរងគ្រោះ
ខេត្ត​រតនគិរី ៖​ ​បុរស​ម្នាក់​ពេល​ដើរឆ្លុះ​​សត្វ​ពេល​យប់​​ក្នុង​ដីចំការ​​សណ្តែក​​​សៀង​បាន ​ទាក់​នឹង​ខ្សែ​​​ចរន្ត​អគ្គិសនី​ដែល​​គេ​​ដាក់​​បង្កៃ​បណ្តាល​ឱ្យ​​ឆក់​ ស្លាប់​​ រហូត​ដល់​​ព្រឹក​​​ឡើង​ទើប​សាច់​ញាតិ​ដើររកក៏​ប្រទះ​ឃើញ​ដេក​ស្លាប់ក្នុង​ ចំការ​​។ រីឯ​ម្ចាស់​​ចំការ​ដែល​បង្កៃ​ខ្សែលួួស​​​ចរន្ត​​អគ្គិសនីនេះ​បាន​រត់​គេច​ ខ្លួនបាត់​​ ហើយ​សមត្ថកិច្ច​​កំពុង​តាម​

ជន​សង្ស័យ​​ឆក់​កាបូប​2នាក់​​ត្រូវ​សមត្ថកិច្ច​​​ប៉ូលិស​ឃាត់​ខ្លួន

Posted: 25 Jul 2011 11:46 PM PDT

​ខេត្ត​កណ្តាល ៖ ​ជន​សង្ស័យ​​ឆក់​កាបូបពីរ​នាក់​បានត្រូវ​កម្លាំង​​ប៉ូលិស​ស្រុក​អង្គ​ស្នួល​ សហ​ការ​ជាមួយ​​ប៉ូលិស​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​​ចាប់​ខ្លួន​ ក្រោយពី​​ពួកគេ​​ធ្វើសកម្ម​ភាព​ឆក់កាបូប​ពី​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​​ ហើយ​ត្រូវ​ស្ត្រី​រូបនោះ​​​ស្រែក​ថា ​ចោរៗ​ផ្អើល​​ដល់​កម្លាំង​​ប៉ូលិស​​​​ស្រុក​អង្គស្នួល​កំពុងល្បាត​តាម​​ ផ្លូវ​ក៏​​ដេញ​តាម​​ឃាត់​

ជួលសន្តិសុខ​ឯកជន​​ឱ្យ​​យាមឃ្លាំង​​បែរ​ជា​ឃុបឃិត​​ជាមួយចោរ​លួច​ចន្ទាស​រថ​ភ្លើង ​​ប៉េអឹម​​​ចាប់ខ្លួន​​បាន​​២នាក់​

Posted: 25 Jul 2011 09:09 PM PDT

 ជនសង្ស័យ​ចំនួន​២នាក់ ក្នុងចំណោមបក្សពួក​ចំនួន​៦​នាក់ ត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យ​ចំនួន​២នាក់ ក្នុងចំណោមបក្សពួក​ចំនួន​៦​នាក់ ត្រូវកម្លាំង​​​កង​រាជអាវុធ​ហត្ថ​ខណ្ឌទួលគោក ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​​​២​និង​​​២០នាទី​​រសៀលថ្ងៃទី​​​២៣ កក្កដា ​​នៅ​ពេលធ្វើ​​សកម្មភាពលួច​ចន្ទាស​​​​រថ​ភ្លើង​នៅក្នុងឃ្លាំង​របស់ក្រុម​ហ៊ុន POLL Royal ស្ថិតនៅ​​តាមផ្លូវ​រថភ្លើង​​ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក​។​

នាវា​មុជទឹក​​​ចិន​មាន​មនុស្ស​ជិះ​ JIAOLONG ​ចុះ​ដល់​​ជម្រៅ​​5038​ម៉ែត្រ​​​ក្នុង​មហា​​សមុទ្រ​​ប៉ាស៊ីហ្វិក

Posted: 25 Jul 2011 08:52 PM PDT

​នា​វា​មុជ​ទឹក​ចិន​មាន​មនុស្ស​ជិះ​ឈ្មោះ​ «JIAOLONG»
ផ្នែក​​រដ្ឋ​បាល​មហាសមុទ្រ​​របស់ចិន AEO ​រាយ​ការណ៍​​ថា ​នា​វា​មុជ​ទឹក​ចិន​មាន​មនុស្ស​ជិះ​ឈ្មោះ​ «JIAOLONG» បាន​ចុះ​​ទៅ​ក្នុង​ទឹក​ដល់​ជម្រៅ​​៥០៣៨,៥ម៉ែត្រ ក្នុង​ឱកាស​​នៃ​ការ​​សាក​ល្បង​មួយ​កាលពីថ្ងៃទី២៦ កក្កដា ​​ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក ។ ​នាវា​មុជទឹក​ JIAOLONG ​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៣នាក់ ចាប់​​ផ្តើម​​សាកល្បង​​មុជ​ក្នុង​ទឹក​

បក្សកាន់អំណាច​​​ និង​​ក្រុម​​​ប្រឆាំង​​យេម៉ែន​​កំណត់​​​​លក្ខខណ្ឌ​​សម្រាប់​ការ​​​ផ្សះផ្សា​គ្នា​

Posted: 25 Jul 2011 08:46 PM PDT

​បេសក​ជន​អង្គការ​សហប្រជាជាតិ​​ លោក Jamal bin Omar ដែលកំពុងស្នាក់នៅ​ក្នុង​ប្រទេស​​​យេម៉ែន ដើម្បី​រិះរក​មធ្យោបាយ​​​បន្ធូរ​បន្ថយ​​ការ​ប្រឈមមុខ​​ដាក់គ្នា​​ផ្នែកនយោ​បាយ​ដែលអូសបន្លាយ​​ពេលជាយូរមក​ហើយ​​នៅ​ប្រទេស​​​នេះ​រវាង​​គណបក្ស​​កំពុងកាន់អំណាច​ និង​ក្រុម​​ប្រឆាំង ​​ថ្លែង​​កាលពីថ្ងៃទី​​២៥ កក្កដា ​កន្ល​ង​​មក​​ថា ​​គូប្រជែង​បានដាក់​

តុលាការ​​ន័រវែស​​សម្រេច​​ឃុំខ្លួន​​បណ្តោះអាសន្ន​​ជន​​វាយ​ប្រហារ​​​​​រយៈ​ពេល​៨សប្តាហ៍​​

Posted: 25 Jul 2011 08:35 PM PDT

ជា​ជនសង្ស័យ​​ក្នុងការ​វាយប្រហារ​​ការ​បំផ្ទុះគ្រាប់បែក និង​​ការបាញ់ប្រហារ​​​យ៉ាង​សាហាវ​
​តុលាការមួយ​របស់ក្រុង​អូស្លូ ​រដ្ឋធានី​​ន័រវែស បានបើក​កាលពីថ្ងៃទី​​​​២៥ កក្កដា ​​កន្លង​មក នូវ​សវនាការ​​​លើកដំបូង​​​លើករណី​​ជនដៃ​ដល់​​នៃការ​វាយប្រហារ​​​ដ៏សាហាវ​​២លើក​​​នៅក្នុង​រដ្ឋធានី​​អូស្លូ កាលពីថ្ងៃទី​​២២ កក្កដា ​​បណ្តាល​​ឱ្យ​ស្លាប់​​​មនុស្ស​៧៦​នាក់ ។ ​​ក្នុងសវនាការ​​នេះ​ចៅ​ក្រម​​​តុលាការ​​បាន​សម្រេច​​​​​ឃុំ​​ខ្លួនជន​ដៃ​ដល់​​​​បណ្តោះ​អាសន្ន​រយៈ​ពេល​​៨​សប្តាហ៍​​​​

ក្រុង​ប៉េ​កាំង​ជួប​​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​​ពុំ​ធ្លាប់​​មាន​ចាប់​​តាំង​ពី១៣​​ឆ្នាំ​មក​ហើយ

Posted: 25 Jul 2011 08:34 PM PDT

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​២៤ កក្កដា កន្លង​មក​នេះ​នៅ​ទី​ក្រុង​ប៉េ​កាំង​សង្ស័យ​ត្រូវ​រន្ទះ​បាញ់ ខណៈ​ដែល​ទី​ក្រុង​នេះ​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​​ចាប់​តាំង​ពី​១៣​ឆ្នាំ​មក​ហើយ​ ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​កើត​មាន​រវាង​ថ្ងៃ​ទី​២៤ និង​២៥ កក្កដា​

ប៉ូលិសបាញ់​​សម្លាប់មនុស្ស​​២៣​នាក់​នៅ​នីហ្សេរីយ៉ា​

Posted: 25 Jul 2011 08:22 PM PDT

​អង្គការ​​ការពារ​សិទ្ធិមនុស្ស​​ AMNESTY INTERNATIONAL រាយការណ៍​កាលពីថ្ងៃទី​​២៥ កក្កដា ​​ថា កង​កម្លាំង​​សន្តិសុខ​​បានសម្លាប់​​មនុស្ស​​​២៣​នាក់ នៅក្រុង​ MAIDUGURI ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា ​ជា​​​ការ​សង​សឹក​ចំពោះការ​វាយប្រហារ​ភេរវ​កម្ម ដោយ​គ្រាប់​បែក​​មួយកាលពីថ្ងៃទី​​​២៣ កក្កដា កន្ល​ងមក​នេះ ​​ដែល​គេសង្ស័យ​ថា​ ជា​អំពើ​​​

ដុត​កម្ទេច​ចោល​ទំនិញ​ និង​ប្រហិត​ខូច​គុណ​​ភាព​770គីឡូ​ក្រាម​

Posted: 25 Jul 2011 08:18 PM PDT

សកម្មភាពដុតកម្ទេចទំនិញចម្រុះ
ក្រុងប៉ោយប៉ែត ៖ ​ទំនិញ​ចម្រុះ​​ និង​ប្រហិត​ខូច​​គុណ​ភាព​ប្រមាណ​៧៧០​គីឡូ​​ក្រាម​ ត្រូវ​បាន​មន្ត្រី​កាំ​កុង​ត្រូល​​សហ​ការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​​ដូច​ ជា​មន្ត្រី​គយ​និង​រដ្ឋា​ករ ​មន្ត្រី​គណៈ​កម្ម​ការ​​ច្រក និង​​ប៉ូលិស​អន្តោ​ប្រវេសន៍​ឈរ​​ជើង​នៅ​ខ្លោង​ទ្វារ​​ប្រាសាទ​​កំពូល​​បី​នៃ ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ​នាំ​យក​ទៅដុត​កម្ទេច​ចោល​​កាល​ពីវេលា​​

ការ​សំចត​ចាំ​រថយន្ត​របស់​អ្នក​ទេស​ចរ​យូរ​ធ្វើ​ឱ្យ​កើត​មាន​ការ​រអ៊ូ​រ​ទាំ

Posted: 25 Jul 2011 08:17 PM PDT

ភ្ញៀវទេសចររង់​នៅចំណត
ក្រុង​ប៉ោយ​ប៉ែត ៖ ភ្ញៀវ​ទេស​ចរ​បរទេស​បាន​​ឈប់​សំ​ចត​ត្រៀប​ត្រា​ ខ្លះ​ឈរ​ ខ្លះ​អង្គុយ​រង់​ចាំ​​រថយន្ត​នៅ​​ចំណត​ផ្លូវ​ ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ​ក្នុងភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ។ ​អ្នកនាំភ្ញៀវ​ពី​ប្រទេស​​សៀម​និយាយ​ថា ​ក្រុម​ភ្ញៀវ​បានរអ៊ូ​រទាំពីការចាំ​រថយន្ត​យូរ ​ដែល​ប្រការ​នេះ​បង្ហាញ​ថា ​គេ​មិន​សប្បាយ​​ចិត្ត​

កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​​ចំពោះ​អំពើ​ភេរវ​កម្ម​​បង្ក​ឱ្យ​ស្លាប់​​ច្រើ​ន​នាក់​នៅ​ប្រទេស​ន័រវែស​

Posted: 25 Jul 2011 08:17 PM PDT

រាជធានីភ្នំពេញ ៖​ដោយ​ឡែក​ប្រទេស​កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះ អំពើភេរវកម្មបំផ្ទុះគ្រាប់បែកទៅលើអគាររដ្ឋាភិ បាលក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស និង​ការ​បាញ់​សម្លាប់យ៉ាងរង្គាលទៅលើយុវជន-យុវនារី នៅ​លើ​កោះអ៊ូតូយ៉ាប្រទេសន័រវែស កាលពី​ថ្ងៃ​សុក្រ​ ទី​២២ កក្កដា ​២០១១ កន្លងទៅ​។ នេះ​បើ​

អាមេរិក​បដិ​សេធ​ថា ​មិន​នៅ​ពី​ក្រោយ​​ការ​ធ្វើ​ឃាត​​អ្នក​វិទ្យា​សាស្ត្រ​​អ៊ីរ៉ង់​ម្នាក់​

Posted: 25 Jul 2011 08:08 PM PDT


ក្រុង​វ៉ា​ស៊ីន​តោន​បាន​បដិ​សេធ​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ថា​ ខ្លួន​ពុំ​មែន​ស្ថិត​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​មួយ​រូប​ លោក DARIUSH REZAEI NEJAD អាយុ​៣៥​ឆ្នាំ​ដែល​សង្ស័យ​ថា ធ្វើ​ការ​ឱ្យ​ក្រសួង​ការ​ពារ​ប្រទេស​អ៊ីរ៉ង់​ ហើយ​ដែល​ត្រូវ​បាញ់​សម្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា កន្លង​មក​នេះ​នៅ​ទី​ក្រុង​តេហេ​រ៉ង់​

ប្រព័ន្ធសម្ពាធ​ទាប​កើតឡើង​​​ ភ្លៀងធ្លាក់​ខ្លាំង ​​កម្ពស់ទឹក​​​ទន្លេមេគង្គ​ហក់ឡើង​

Posted: 25 Jul 2011 08:01 PM PDT

រាជធានីភ្នំពេញ​​ ៖ យោងតាមសេចក្តីជូន​ព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះ ថ្ងៃទី២៥ កក្កដា ​២០១១ បានអោយដឹងថា ចាប់​ពីថ្ងៃ​ទី​២៦ ដល់ថ្ងៃទី​២៩ កក្កដា ព្រះ​រាជា​ណាចក្រកម្ពុជា នឹងទទួលឥទ្ឋិពលពីប្រព័ន្ធ​សម្ពាធ​ទាប អាយ ធី ស៊ី ហ្សិត ស្ថានភាពបែប​នេះ​នឹង​បង្ក​អោយ​តំបន់មាត់សមុទ្រ មានភ្លៀង​ធ្លាក់ខ្លាំង

ពីរនាក់ប្តីប្រពន្ធ​​​បើកម៉ូតូ​​ឆ្លងកាត់​ផ្លូវ​​កែង​ត្រូវ​រថយន្ត​​ឡិចស៊ីស​​បុកប៉ើង​ដូច​កណ្តប​

Posted: 25 Jul 2011 07:43 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​ពីរនាក់​ប្តីប្រពន្ធ​​​ត្រូវ​រថ​យន្តឡិចស៊ីស​​​ RX 300 បុក​ប៉ើង​ដូច​កណ្តប​ស្បូវ ​និង​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​​​៣​​ទៀបភ្លឺ​​​​ឈាន​ ចូលថ្ងៃទី​​​២៦ កក្កដា ​​២០១១ នៅ​​កែង​ផ្លូវ​​លេខ​​​​​​៥១ និង​ផ្លូវ​លេខ​​​២២២ ស្ថិត​​​ក្នុងសង្កាត់​បឹង​​​រាំង​ ខណ្ឌ​ដូនពេញ ហើយ​រថយន្ត​បាន​បើកគេច​​ដោយសុវត្ថិភាព​។​

បាល់ទាត់​ជម្រុះ​យូហ្វាឆេមពានលីក​ជុំទី៣​ជើងទី១ ​Dynamo Kyiv,​Rangers,​Twente ​រំពឹងឈ្នះ

Posted: 25 Jul 2011 07:22 PM PDT

ការប្រជែងដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម ​Celtic ​និងកីឡាករក្រុម ​Rengers
ការ​ប្រកួត​បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​ជុំ​ទី​3 ជើង​ទី​1នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះមាន​8ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន Twente, Dynamo Kyiv, Rangers និង APOEL ។ Lovech(ប៊ុ​ល​ហ្គារី​)លទ្ធ​​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Kaliakra 0-0 ក្នុង​ផ្ទះ​ឈ្នះ Mogren 2-1 ក្រៅ​ផ្ទះ​ និង​ឈ្នះ Mogren 3-0 ក្នុង​ផ្ទះ​។

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​កូរ៉េ​ខាង​ជើង​បង្ហាញ​ពីសក្តានុពល​ពាណិជ្ជ​កម្ម​​រវាង​​​កម្ពុជា​-កូរ៉េ​ខាង​ជើង​

Posted: 25 Jul 2011 07:19 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ខណៈ​ពេលនេះ ​វេលា​ម៉ោង​​៩​និង​​​៣០នាទី ថ្ងៃទី​​​២៦ កក្កដា ​​២០១១ លោកឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បានអនុញ្ញាត​​ឱ្យ​លោក Ri myong San អនុរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​កូរ៉េ​ខាងជើង ចូលជួបសម្តែង​ការ​គួរសម និង​ពិភាក្សា​​ការងារ​​នៅទីស្តី​ការ​ក្រសួង​ការបរទេស​។ លោកទាំង​​​២​

បើ​ក​រថយន្ត​​រេពេញ​ផ្លូវ​ទៅបុក​បង្គោល​ដង​គោម​​បំភ្លឺ​ផ្លូវ​​​បាក់ដួល​​រាប​ដល់ដី​

Posted: 25 Jul 2011 07:18 PM PDT

កន្លែងមានគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ​​ ៖ ​​យុវជន​​ម្នាក់​​បើក​រថ​យន្ត​​​រេពេញផ្លូវ​ បន្ទាប់មក​​​ទៅបុក​សសរ​ដង​គោម​​បំភ្លឺ​​ផ្លូវ​មួយធ្វើ​​​ឱ្យ​ដួលរាបដល់ដី កាលពី​វេលា​ម៉ោង​​​​១​និង​​​៨នាទីរំលង​អធ្រាត្រ​​​​ឈាន​ចូលថ្ងៃទី​​​២៦ កក្កដា ​នៅតាមបណ្តោយ​​ផ្លូវ​​​២៧១ ​មុខ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​តូតាល់ ​ស្ថិតក្នុង​ក្រុម​ទី​២ មណ្ឌល​​១ ​​សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ហេតុ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!