Koh Santipheap Daily

Koh Santipheap Daily


ស្លាប់៣នាក់​​ក្នុង​ការ​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​មួយ​​គ្រឿង​​នៅ​រុស្ស៊ី

Posted: 25 Jul 2011 01:08 AM PDT

ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​ធុន MI-8ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៥​នាក់​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ភាគ​ខាង​កើត​រុស្ស៊ី​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ ហើយ​មនុស្ស​២​នាក់​ទៀត​ត្រូវ​របួស។ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ ITAR-TASS ថា បញ្ហា​ម៉ាស៊ីន​កើត​មាន​ពេល​ឧទ្ធម្ភាគ​ចក្រ​នោះ​ប៉ុន​ប៉ង​ចុះ​ចត​ក្នុង​តំបន់​យូ​កូត​កា​។ ឧទ្ធម្ភាគ​ចក្រ​នេះ​ធ្លាក់​ហើយ​ឆេះ​

អ៊ីស្រាអែល​​នឹង​លក់​​យន្ត​ហោះ​គ្មាន​​មនុស្ស​​បើក​ទៅ​​ឱ្យ​បារាំង​

Posted: 25 Jul 2011 01:05 AM PDT

សារ​ព័ត៌​មាន​អ៊ី​ស្រា​អែល​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ថា ក្រុម​ហ៊ុន​រដ្ឋ​អ៊ីស្រា​អែល​ ISRAEL AEROSPACE INDUSTRIES (IAI)ទទួល​បាន​កុង​ត្រា​មួយ​ស្តី​ពី​ការ​ផ្តល់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ទាំង​ឡាយ​ឱ្យ​ដល់​កង​ទ័ព​បារាំង។ ក្រសួង​ការ​ពារ​ប្រទេស​បារាំង​អះ​អាង​ពី​ការ​ទិញ​នោះ​ក្នុង​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា ក្រុម​ហ៊ុន​បារាំង​

ពិធី​សំណេះសំណា​លជា​មួយ​សមាជិក​ សមាជិកា​គណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា​សង្កាត់ចោមចៅ​និងកាកាប

Posted: 25 Jul 2011 12:50 AM PDT

រាជធានី​ភ្នំពេញ ៖ គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ខណ្ឌ​ដង្កោ​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​​ក្រុម​សមា​ជិក​-សមា​ជិកា​គណ​បក្ស​ សង្កាត់​ចោម​ចៅ និង​សង្កាត់​កាកាប ដើម្បី កាន់​តែ​សិទ្ធ​ស្នាល និង​ពង្រឹង​សមត្ថ​ភាព​ការងារ​កាន់​តែ​​រឹង​មាំ​ថែម​ទៀត។

បាត់​ប្តី​​រកឃើញស្បែក​ជើង​នៅ​មាត់​ទឹក​​ចុះ​រាវឃើញ​សព

Posted: 25 Jul 2011 12:44 AM PDT

សពអ្នកលង់ទឹក
ក្រុងប៉ោយ​ប៉ែត ៖ សពបុរសម្នាក់​​ត្រូវ​​បានអ្នក​​ស្រុក​​ចុះរាវ​​ក្នុង​អូរព្រំដែន​ឃើញ​​​នៅ​ ចំណុច​ភូមិ​​គីឡូម៉ែត្រ​​​លេខ៤​ សង្កាត់​​​ប៉ោយ​ប៉ែត​ ​កាលពី​​​វេលា​​ម៉ោង​​៧​ព្រឹក​​ថ្ងៃទី​២៥​ កក្កដា ​បន្ទាប់​ពី​​​​បាត់​​ខ្លួនពីផ្ទះ​​​នៅ​វេលា​​​ទៀបភ្លឺ​​តាម​រក​​មិន​ឃើញ​ បែរជា​​ឃើញ​​តែ​ស្បែក​ជើង​នៅ​ក្បែរ​​មាត់​​​ទឹក ។ បុរស​ដែល​​ស្លាប់​​​នោះ​ឈ្មោះ​សក់ សេរី អាយុ​​៤២ឆ្នាំ

រោគសញ្ញា​​ច្រើនយ៉ាង​បណ្តាល​ឱ្យស្ត្រី​ឈឺ​ដោះ​

Posted: 25 Jul 2011 12:35 AM PDT

ស្រ្តីបរទេសម្នាក់
​ជាធម្មតា​​​មនុស្សស្រី​ចាប់ពីអាយុ​១៦​ទៅ​ដល់​​​២៥​ឆ្នាំ អាការ​ឈឺ​​ដោះតែង​​តែ​កើ​​ត​មាន​ញឹក​ញាប់...​មាននារីខ្លះ​​ហេតុ​តែ​ការ​ យល់ដឹង​​​នៅ​​ក្មេង​ខ្ចី​​ក៏ចាប់​ផ្តើម​​ព្រួយបារម្ភខ្លាំងក្លា​ ឬ​ខ្វល់​ខ្វាយ​​​ឥត​ស្រាកស្រាន្ត ប៉ុន្តែ​ប្រសិនបើនាង​ឆ្លាត​ ឬ​មាន​​​សេចក្តី​ក្លាហាន នាង​អាច​សួរ​នារីដែល​​មាន​​វ័យ​ចំណាស់​ជាង ឬនារីដែលមានបទពិសោធន៍​​ឆ្លង​កាត់​អាការ​ឈឺ​ដោះ​​នេះ ហើយ​​​ពេល​នោះ​​​​ចម្លើយ​ភាគច្រើន​បាន​បង្ហាញ​ថា ការឈឺ​ដោះ​នេះប្រសិន​បើ​​អ្នក​គ្មាន​​​ពាក់ព័ន្ធ​​​​អ្វីផ្សេង​ទេ គឺ​វា​បណ្តាល​​មកពី «នាង​ជិត​មក​​រដូវ​» ។

នាំអំណោយឧបត្ថម្ភ​​ដល់​លោក​ហ៊ុន ​ឆុន ​ចៅ​សង្កាត់​ព្រែក​តាសេក ​ដែល​​ធ្លាក់​​ខ្លួន​ឈឺ​

Posted: 25 Jul 2011 12:32 AM PDT

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​​ខណ្ឌឫស្សីកែវ ​​ដឹកនាំ​ដោយ​​លោក​នុត ពុធដារ៉ា ​អភិបាល​រង​ខណ្ឌ និង​ជា​តំណាង​​លោក​ឃ្លាំង ​ហួត អភិបាល​​ខណ្ឌ​​​ កាលពីរសៀលថ្ងៃទី​​​២៤ កក្កដា ​​​បាន​ចុះ​សាក​សួរ​​សុខទុក្ខ និង​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​​​ដល់​លោកហ៊ុន ឆុន ​ចៅសង្កាត់​ព្រែក​តា​សេក​ ដល់​​លំនៅឋាន​​ដែលស្ថិត​នៅ​​ក្នុង​ភូមិ​ព្រែក​

វាយប្រហារ​បំផ្ទុះគ្រាប់បែក​​នៅខេត្ត​​យ៉ា​ឡា​​ភាគ​​​ខាង​​ត្បូង​ថៃ​​​របួស​​គ្រូបង្រៀន​៥នាក់​

Posted: 24 Jul 2011 11:52 PM PDT

​នៅខេត្តយ៉ាឡាភាគខាង​ត្បូង​​ថៃ ដែល​មាន​​អស្ថេរ​ភាព​ ​កើត​ការ​វាយប្រហារ​​​ដោយ​បំផ្ទុះ​គ្រាប់បែក​​ជាថ្មីទៀត​​​កាលពីព្រឹកថ្ងៃទី​​​​២៥ កក្កដា ​​ដែលការ​វាយប្រហារ​នេះ​សំដៅលើ​គ្រូបង្រៀន​។ តាម​​​សេចក្តី​​រាយការណ៍​ថា ​ក្នុងការ​​វាយប្រហារ​​​​ពួកបះបោរ​​​បាន​បំផ្ទុះគ្រាប់បែក​​ដែលប្រើ​​​​តេ​ឡា​បញ្ជា​​នៅពេល​អ្នក​ការពារ​​​ស្ម័គ្រ​ចិត្ត​​២នាក់​ការ​ពារ​គ្រូបង្រៀន​​​

ពល​ករ​​ទៅ​មក​​ដី​សៀម​តាម​ច្រករបៀង​​​ស្រុកម៉ាឡៃ​​ដូចហែ​កឋិន

Posted: 24 Jul 2011 11:31 PM PDT

ពលរដ្ឋខ្មែរនៅតាមច្រកចេញ-ចូលជាមួយថៃ
ក្រុង​ប៉ោយប៉ែត ៖ ​​ពល​ករ​ខ្មែរ​នៅ​​​តែ​បន្ត​​ឆ្លង​ទៅ​មក​ដីសៀម​តាម​​​ច្រក​​របៀង​​ក្នុង​ ស្រុក​​ម៉ា​ឡៃទាំង​​អ្នក​ទៅព្រឹក​វិល​ល្ងាច និង​មានទាំងទៅ​មិន​វិល​​​ត្រឡប់ដូច​ហែកឋិន ។ ច្រក​របៀង​​​ជា​ច្រើន​ក្នុង​ស្រុក​ម៉ា​ឡៃ​​​បាន​និងកំពុង​​​បើកចំហ​​ឱ្យ​ ពលករ​​​ទៅ​មក​​រក​​​​ការ​ងារ​ធ្វើ​លើ​ទឹកដី​​សៀម ប៉ុន្តែ​​​​ច្រក​​មួយចំនួនគេ​អនុញ្ញាត​ឱ្យ​តែ​​ពលករ​ទាំង​​ឡាយណា​​ដែល​ទៅ​​ ព្រឹក​វិល​​ល្ងាច​ប៉ុណ្ណោះ ​​ដូច​ជា​ច្រកដែល​​ស្ថិត​​​ក្នុង​ភូមិ​ចាន់​គិរី ​ឃុំអូរ​ស្រឡៅ ​និង​​ច្រក​​​កោះ​ស្នួល ​ស្ថិត​ក្នុង​ភូមិកោះ​ស្នួល ​ឃុំ​ទួលពង្រ ។

គណៈ​កម្មាធិការ​​​​បក្ស​ប្រជាជន​​សង្កាត់ទួលសង្កែ​ និង​ព្រះសង្ឃ​ឧបត្ថម្ភ​គ្រួសារ​ក្រី​​ក្រ​គ្មានទីពឹង​

Posted: 24 Jul 2011 11:12 PM PDT

ទិដ្ឋភាពប្រគល់អំណោយ
រាជធានីភ្នំពេញ​​ ៖ ​​គណៈ​កម្មាធិការ​​បក្ស​ប្រជាជន​​កម្ពុជា​​​សង្កាត់ទួលសង្កែ រួមជា​មួយ​ព្រះ​តេជ​គុណ​​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​សហ​គមន៍​មូលនិធិ​​នគរ​​កាយ​វត្ត​​ព្រះពុទ្ធ​​សាសនា​​​កម្ពុជា និង​​​ជា​ចៅអធិការ​​វត្ត​​​ញាណ រង្សី ​កាលពីរសៀល​​ថ្ងៃទី​​២២ កក្កដា​​​ បាន​នាំ​អំណោយ​​​​ជាសម្ភារ និង​ថវិកា​​មួយចំនួន​ទៅជួយ​ឧបត្ថម្ភ​​ដល់​គ្រួសារ​

ចាប់កូនស្រី​​​ដែលរត់​​​តាមសង្សារ​បញ្ជូន​​មក​ផ្ទះវិញ​

Posted: 24 Jul 2011 11:12 PM PDT

ទិដ្ឋភាពមានការភ្ញាក់​ផ្អើល
រាជធានីភ្នំពេញ​​ ៖ ​​មានហេតុការណ៍​​ភ្ញាក់​ផ្អើល​​​​ឆោឡោ​​មួយបានកើតឡើង​នៅ​មុខ​ផ្ទះ​​យីហោ ​ហេង លី ​លក់គ្រឿងសំណង់ ស្ថិត​​នៅ​​តាម​បណ្តោយផ្លូវ​​ជាតិលេខ​​​២ ​​សង្កាត់​ចាក់​​អង្រែ ​​លើ ខណ្ឌ​មានជ័យ ​​កាលពី​ព្រលប់​ថ្ងៃទី​​​២៤ កក្កដា ​​២០១១​។ ហេតុការណ៍​​ភ្ញាក់​ផ្អើល​​នេះ​ត្រូវ​បានគេ​ដឹង​ថា បណ្តាល​​មក​​ពី​ឪពុក​ម្តាយ​នារី​ម្នាក់​​​​តាម​​​មករ​កកូនស្រី​​ ហើយប្រទះឃើញ​​​​កូន​ស្រី​នោះ​​រត់​ឡើង​ផ្ទះ​កូន​​​កំលោះ​​គេនៅម្តុំ​​​ កន្លែង​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​​ឪពុកម្តាយ​​តាមរកឃើញ​​ក៏​​លើក​​គ្នា​មក​​​ចាប់​កូនស្រី​

ពលរដ្ឋ​​អាហ្វ្រិក​​១១​លាន​​​នាក់​រង​ការ​គំរាម​កំហែង​​​ដោយ​​គ្រោះ​ទុរ្ភិក្ស

Posted: 24 Jul 2011 11:10 PM PDT


អ.ស.ប ​បានប៉ាន់ប្រមាណ​ថា ពលរដ្ឋ​​​១១​​លាន​នាក់​ក្នុងតំបន់​​​ស្នែង​ក្របី​​នៃទ្វីប​​អាហ្វ្រិក​​រង​ការ​គំរាម​កំហែង​​​​​ដោយគ្រោះ​ទុរ្ភិក្ស​​ ហើយ​​​មនុស្ស​ជា​ច្រើន​រយ​ពាន់​​នាក់​ក្នុង​ចំណោម​​មនុស្ស​​ទាំង​នេះ អាច​​ស្លាប់​ដោយ​សារ​​​ការ​​​អត់​ឃ្លាន​​ប្រសិន​បើ​សហគមន៍​​​អន្តរ​ជាតិ​មិន​ខិតខំ​​ដុត​ដៃ​​​ដុត​ជើង​​​ជួយស​ង្គ្រោះ​​ពួកគេ​ទេនោះ ។ ​បណ្តា​​អ្នក​ផ្តល់​ជំនួយ​អន្តរ​ជាតិ​​ និងអ.ស.ប ​រង​ការ​​រិះគន់​យ៉ាងខ្លាំងចំពោះ​ភាពយឺត​យ៉ាវ​​​​ក្នុង​​ការ​​ឆ្លើយ​តប​ចំពោះ​​ភាពរាំង​ស្ងួត​​​​យ៉ា​ងធ្ងន់​ធ្ងរ​​​បំផុត

បញ្ចប់​ដំណាក់​​កាល​ទី​១​នៃ​ការ​ផ្ទេរ​​សន្តិ​សុខ​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​

Posted: 24 Jul 2011 11:07 PM PDT


កង​កម្លាំង​អូតង់​បាន​ផ្ទេរ​សមត្ថ​កិច្ច​ខាង​កិច្ច​ការ​ពារ​សន្តិ​សុខ​ទៅ​ឱ្យ​កង​ទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​ក្នុង​តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ (ភាគ​ឥសាន​ប្រទេស)​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ដែល​បញ្ចប់​ដំណាក់​កាល​ទី​មួយ​នៃ​ដំណើរ​ការ​ផ្ទេរ​សន្តិ​សុខ​នេះ​មុន​ពេល​ធ្វើ​ចប់​សព្វ​គ្រប់ក្នុង​ឆ្នាំ​២០១៤​​តាម​រយៈ​ការ​ផ្ទេរ​ទាំង​ស្រុង​នូវ​ការ​ទទួល​ខុស​ត្រូវ​ឱ្យ​ដល់​កង​ទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​

នាង​ Vonnie Lui ៖ ខ្ញុំ​គឺ​ជាតារា​ភាពយន្ត​​ មិន​មែន​ជា​ស្រី​ពេសន្យា​ទេ

Posted: 24 Jul 2011 11:07 PM PDT

ឈុតក្នុងខ្សែភាពយន្ត3D Sex and Zen: Extreme Ecstasy
ខ្សែភាពយន្ត 3D Sex and Zen: Extreme Ecstasyដែលមានរយៈពេល១ម៉ោងនិង២៨​នាទី ដែលបានដាក់បញ្ចាំងទីក្រុងហុងកុង ប្រទេស​​កូរ៉េខាងត្បូង អូស្រ្តាលី​ និងប្រទេសញូវ​ហ្សេ​ឡែន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១១​កន្លង​មក​នោះ បានធ្វើឱ្យទស្សនិកជនជក់ចិត្ត​និង​កោតសរសើរពីស្នាដៃដឹកនាំដ៏ល្អឥតខ្ចោះរបស់​ លោកChristopher​ Suenប្រចាំឆ្នាំ២០១១នេះ។

បុរសដេក​ចាំចម្ការ​​ត្រូវ​ដើម​ចំប​ក់​រលំ​សង្កត់​​លើ​​ពេទ្យ​ថា ខ្ទាំ​ឆ្អឹង​កង.ក​

Posted: 24 Jul 2011 11:04 PM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ដើម​ចំបក់​​ដែល​មាន​គល់​​ទំហំ​៧​តឹក​បាន​រលំ​សង្កត់​លើ​ខ្ទម​ចាំចម្ការ ត្រូវ​បុរស​ម្នាក់​​កំពុង​ដេក បណ្ដាល​ឱ្យ​​ខ្ទាំ​ឆ្អឹង​កង​.​ក។ ​ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​​នៅ​ឯ​ចម្ការ​ក្បាលទឹក ស្ថិត​ក្នុងភូមិ​កូន​ក្អែក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ដកំពង់ធំ កាល​ពី​​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ កក្កដា កន្លង​មក​នេះ ។

ពងទា និងជ្រូក​​សម្រុក​នាំចូល​​ពី​ស្រុក​យួន​រាល់​ថ្ងៃ​​តាម​ស្រុក​កោះ​អណ្តែត

Posted: 24 Jul 2011 11:04 PM PDT

ខេត្តតាកែវ ៖ ពង​ទា និង​ជ្រូក​រ​ស់​ដែល​នាំ​ចូល​ពី​ស្រុក​យួន​ត្រូវ​បាន​ឈ្មួញ​ដឹក​ចែក​ចាយ​​ ដាក់​ឱ្យ​ម៉ូយ​លក់​នៅតាម​ផ្សារ​​នានា​ក្នុង​ខេត្ត និង​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​នៅ​រាជធានី​​ភ្នំពេញ ជា​រៀង​រាល់​ថ្ងៃ ដែល​​​សកម្ម​ភាព​នេះ​​​ត្រូវបាន​ក្រុម​ឈ្មួញ​និយាយ​ថា ពួកគេ​បាន​បង់​លុយ​ទៅ​ឱ្យ​សមត្ថ​កិច្ច និង​ជំនាញ​ពេទ្យ​សត្វ​ស្រុក​-ខេត្ត​​រួច​​ហើយ ។

ក្មេង​ប្រុស​ជំទង់​ត្រូវ​ក្មេ​ង​ទំនើង​វាយ​​ ខណៈ​ពេល​លេង​បាល់​ទាត់​​មាន​ជម្លោះ​

Posted: 24 Jul 2011 11:03 PM PDT

ក្មេងប្រុសរងគ្រោះ
រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​​​ក្រុម​ក្មេង​ទំនើង​វាយ​នឹង​ខ្សែក្រវាត់​ ដួល​ហើយ​យក​ដុំ​​ថ្ម​គប់​ពី​លើ​​ទៀត ​រហូត​ដល់​សន្លប់ ខណៈ​ពេល​កំពុង​លេង​បាល់ទាត់​ហើយ​មាន​ជម្លោះ​​បន្ដិចបន្ដួច ស្រាប់តែ​ភាគី​ម្ខាង​ទៀត​ទូរស័ព្ទ​​ហៅ​មិត្ដភក្ដិ​មក​ព្រួត​វាយ​តែ​ម្ដង​នៅ​ ចំណុច​​​ស្ថានីយ​ប្រេង​​កាល់​តិច​ស្ដុ​ប​ពេទ្យ​ព្រះ​កុសុមៈ ភូមិ​បឹង​ឈូក ក្នុង​

វាយប្រហារ​​​​អត្តឃាត​នៅ​​ភាគខា​ងត្បូង​​​យេម៉ែន​​ស្លាប់​ទាហាន​​​១០នាក់​

Posted: 24 Jul 2011 11:03 PM PDT


​ជនអត្តឃាត​ម្នាក់បានបើក​​​ការ​វាយប្រហារ​​​អត្តឃាត​​ដោយបើក​រថយន្ត​មានបង្កប់​គ្រឿង​​ផ្ទុះ​ចូលប៉ុស្តិ៍​​ឆែកឆេរ​មួយ​​​នៅទីក្រុង​​​កំពង់ផែ​ Aden ភាគ​ខាងត្បូង​យេម៉ែន ​ហើយ​បំផ្ទុះ​គ្រឿងផ្ទុះ​នោះ​បណ្តាល​​​ឱ្យ​​ស្លាប់​ទាហាន​​១០នាក់ និង​​របួស​​២១​នាក់ ​​។ ការវាយប្រហារ​​អត្តឃាត​នេះកើតឡើង​កាល​ពីថ្ងៃទី​​២៤ កក្កដា ​កន្លង​មក​ ហើយ​​​​អាជ្ញាធរ​ក្រុង​​​ Aden

អាល្លឺម៉ង់​​ផ្តល់​ប្រាក់​កម្ចី​​១៤៤​លានដុល្លារ​​ទៅ​ឱ្យ​ពួក​​​ឧទ្ទាម​​លីប៊ី​

Posted: 24 Jul 2011 10:51 PM PDT

ពួក​ឧទ្ទាម​លីប៊ី
ប្រទេស​អាល្លឺម៉ង់​​បាន​ប្រកាស​កាលពី​ថ្ងៃទី​​​​២៤ កក្កដា កន្ល​ងមក​ថា ​ខ្លួន​បាន​យល់ព្រម​​​ផ្តល់​ប្រាក់​​កម្ចី​​១០០​លាន​អឺរ៉ូ ​ប្រហែល​១៤៤លាន​ដុល្លារ​​អាមេរិក ទៅ​ឱ្យពួក​ឧទ្ទាម​លីប៊ី​​​សម្រាប់​ផ្នែក​​​មនុស្សធម៌ និង​ការពារ​ជនស៊ីវិល​​ បើទោះបី​ជា​ខ្លួន​​មិន​​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រតិបត្តិ​ការ​​យោ​ធា​ដឹកនាំ​ដោយ​អង្គការ​​អូតង់​ប្រឆាំង​​កង​កម្លាំង​​របស់​​

កម្មករជិត​​៥០នាក់​ទៀត​ដួល​សន្លប់នៅ​រោងចក្រ​​កាត់ដេរ​ហុងវ៉ា​ថ្មី ​នេះជាលើកទី​​​៣​ហើយ​​

Posted: 24 Jul 2011 09:37 PM PDT

កម្មករដែល​សន្លប់
រាជធានីភ្នំពេញ​​ ៖ ​​​​កម្មករ​-កម្មកា​រិនី​​រោង​ចក្រ​កាត់​​ដេរ​ហុងវ៉ាថ្មី ជិត​​៥០​​​នាក់ ​​ទៀត​​ហើយ​បាន​ទទួល​រង​នូវ​ភាពល្ហិត​ល្ហៃ​​ ទន់ដៃ ​ទន់ជើង ​ដួលស​ន្លប់​​​បន្តបន្ទាប់ ​បង្ក​ឱ្យ​មានការ​ផ្អើល​​​​​ឈុល​​​ពេញរោង​ចក្រ​​​​ កាលពី​វេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥​ កក្កដា ២០១១ ហើយ​ត្រូវ​បាន​ចាត់​​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ មណ្ឌល​​សុខភាព និង​គ្លីនិក​ឯកជន

បុរសម្នាក់​​​ស្លាប់នៅមន្ទីរ​​​ពេទ្យ​​កាល់​ម៉ែត​សង្ស័យ​​​​ប្រពន្ធ​ចាក់សាំង​ដុត​

Posted: 24 Jul 2011 08:46 PM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​មានមុខរបរ​​​ជា​កម្មករ​​​ស៊ីឈ្នួល​​​ចល័ត​ត្រូវ​​បងប្រុស​​​ បង្កើត​​​​ដឹក​បញ្ជូន​​មក​មន្ទីរពេទ្យ​​​កាល់ម៉ែត ដើម្បី​​​​សង្គ្រោះ​​ជីវិត ប៉ុន្តែ​​ដោយសារ​របួសធ្ងន់​​​ធ្ងរពេក ក៏​ស្លាប់​​​ទៅក្រោយ​ពី​សង្ស័យ​ថា​ ប្រពន្ធ​ចាក់​សាំង​ដុត​​នៅ​លើ​​​ផ្ទះកាលពី​វេលាម៉ោង​​​២​រសៀល​​​ថ្ងៃទី​​​ ២៤ ​កក្កដា ២០១១ ​នៅ​ភូមិ​​​កោ ឃុំ​​សុភាសស្រុក ​​ស្ទឹង​ត្រែង

អ៊ីរ៉ង់​ចោទ​អាមេរិក ​និង​អ៊ីស្រា​អែល​ថា​​សម្លាប់​​អ្នក​ប្រាជ្ញ​​នុយ​ក្លេ​អ៊ែរ​​របស់​ខ្លួន​

Posted: 24 Jul 2011 08:28 PM PDT


ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ FARS រាយ​ការណ៍​ថា អាជ្ញា​ធរ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ និង​អ៊ីស្រា​អែល​ថា បាន​ធ្វើ​ឃាត​នា​ពេល​មុន​នេះ​ក្នុង​ទី​ក្រុង​តេហេ​រ៉ង់​នូវ​អ្នក​រូប​វិទ្យា​អ៊ីរ៉ង់​ម្នាក់​មាន​ឯក​ទេស​ខាង​នុយ​ក្លេ​អ៊ែរ​។ លោក DARIOUSH REZAIE បណ្ឌិត​ខាង​រូប​វិទ្យា​អាយុ​៣៥​ឆ្នាំ​ត្រូវ​បាញ់​សម្លាប់នៅ​មុខគេ​ហដ្ឋាន​របស់​លោក​ក្នុង​ទី​ក្រុង​តេហេរ៉ង់​​ដោយ​បុរស​​ម្នាក់​ដែល​ជិះ​ម៉ូតូ​។

សមត្ថកិច្ច​​​​បង្ក្រាប​​​ចាប់​ក្រុមជួញដូរ​គ្រឿង​ញៀន​​ជនជាតិស្បែកខ្មៅ​​​​៥​នាក់ និង​ស្ត្រីខ្មែរ​​ម្នាក់ជាប្រពន្ធ​

Posted: 24 Jul 2011 08:20 PM PDT

ជនជាប់ចោទជាជនស្បែកខ្មៅ២នាក់​និង​ស្រ្តី​ខ្មែរម្នាក់
រាជធានីភ្នំពេញ​​ ៖ ​ជនជាតិស្បែកខ្មៅ​​​ចំនួន​​​​៥​នាក់ ​រួមទាំង​​ស្ត្រី​​​ខ្មែរម្នាក់​​ជា​ប្រពន្ធ​​ត្រូវ​សមត្ថ​កិច្ច​​​​ មន្ទីរប្រឆាំង​គ្រឿងញៀន​​ក្រសួង​​មហាផ្ទៃ​​ចាប់​ខ្លួន​​ នៅក្នុងប្រតិបត្តិការ​​​បង្ក្រាបគ្រឿងញៀន​កាលពី​​​វេលា​ម៉ោង​​​​៧​យប់ថ្ងៃទី ​​​២៤ កក្កដា នៅ​​​​ក្នុង​សង្កាត់​ទឹកល្អក់ទី​​​៣ ខណ្ឌ​ទួលគោក ។ ​

​ស្ត្រី​​​អ្នក​ចម្រៀង​ម្នាក់​ផឹក​​ថ្នាំកណ្តុរ​ប៉ុនប៉ង​​ធ្វើ​​អត្តឃាត​​​ ព្រោះ​តូច​ចិត្ត​​​​ប្តី​បែក​ចិត្ត​

Posted: 24 Jul 2011 08:20 PM PDT

​ខេត្ត​កំពត​​​ ៖ ​ស្ត្រី​អ្នក​ចម្រៀង​​​សម័យ​​របស់ក្រុម​តន្ត្រី​​សម័យ​ក្រុង​ព្រះសីហនុ​​​ ម្នាក់​​បាន​ផឹក​ថ្នាំ​​កណ្តុរ​​អស់ជាច្រើន​​​កញ្ចប់​​ដើម្បី​បញ្ចប់​ជីវិត​ ​​ខ្លួន​ឯង ដោយ​តូចចិត្ត​​​នឹង​ប្រុស​ស្នេហ៍​រត់​ចោល​ទៅរក​​គូ​ស្នេហ៍ថ្មី​​​ តែដោយ​​បាន​បង​ប្អូន​​​យកមក​សង្គ្រោះ​​​​នៅមន្ទីរពេទ្យ​​​ទាន់ពេល​​​វេលា​ ទើប​​ស្ត្រី​រូបនោះ​​បាន​រួច​ផុត​ពីការ​​​បាត់បង់​ជីវិត ។ ​

រថយន្ត​២គ្រឿង​​​ ​និងម៉ូតូ​២គ្រឿង​បុក​គ្នា​​​ឆេះ ​ហុយ​​​ផ្សែង​​​ទ្រលោម​​២នាក់​​ស្លាប់ ​​​​​៤​នាក់របួស​ធ្ងន់ ​និងស្រាល​៣នាក់​

Posted: 24 Jul 2011 08:17 PM PDT


​ខេត្តតាកែវ​​​ ៖ ​​​រថយន្ត​២គ្រឿង​ និង​​ម៉ូតូ​២​គ្រឿង​ទៀត​បានបុកគ្នា​ជា​បន្តបន្ទាប់បង្ក​ឱ្យ​មាន​ចំហេះ​​​កើត​ជា​អណ្តាត​ភ្លើង​​ឡើង បណ្តាល​​ឱ្យ​មនុស្ស​​​​២នាក់ស្លាប់​ ​​រង​របួស​​​ធ្ងន់​​​៤នាក់ ដោយ​សារ​​ការ​​​រលាក​អណ្តាតភ្លើង និង​​ប៉ះ​​ទង្គិច​​​​ផង និង​ស្រាល​​៣នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​យ៉ាងប្រញាប់​ប្រញាល់​ ហើយបើមើល​ទៅ​ទិដ្ឋ​ភាពនោះ​​បាន​

បាញ់ប្រហារ​​ក្នុង​កាស៊ីណូ​​មួយនៅ​អាមេរិក​របួស​៧​នាក់

Posted: 24 Jul 2011 07:59 PM PDT

សារ​ព័ត៌​មាន​​អាមេរិក​​រាយ​ការណ៍​ថា ​មនុស្ស ​៧​នាក់​ត្រូវ​របួស​​​កាលពីព្រឹក​ថ្ងៃទី២៤ កក្កដា ក្នុង​នោះ​​​២នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ​ពេល​មាន​ការ​បាញ់​ប្រហារ​ក្នុង​កាស៊ីណូ​មួយនៅ​ទីក្រុង SEAT-TLE (ភាគ​ពាយ័ព្យ​​​សហ​រដ្ឋ​អាមេរិក) ។ ការបាញ់​ប្រ​ហារ​នោះ​កើត​​មាននាវេលា​ម៉ោង​​​​១ និង​៣០​នាទី​​រំលង​អធ្រាត្រម៉ោ​ងក្នុង​​ស្រុក​ក្នុង​កាស៊ីណូ MUCHIESHOOT

សារាយ​សមុទ្រ​​ការ​ពារ​ជំងឺ​បេះ​ដូង​ និង​បញ្ចុះ​សម្ពាធ​ឈាម

Posted: 24 Jul 2011 07:54 PM PDT


យោង​តាម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ទទួល​ទាន​សារាយ​សមុទ្រ​អំឡុង​អាហារ​ពេល​ល្ងាច​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​ គាំង​បេះ​ដូង​បាន​។ ពួក​គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​ប្រភេទ​វារីជាតិ​នេះ​មាន​ប្រ​សិទ្ធភាព​ជួយ​ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​ថ្នាំ​ពេទ្យ​ផងដែរ។ យោង​តាម​ការ​សិក្សា​ដ៏​សំ​ខាន់​មួយ​ សារាយ​សមុទ្រ​ជា​ប្រភព​សំ​បូរ​ទៅ​ដោយ​ប្រូ​តេអុីន​ដែល​មាន​ឈ្មោះ​ថា bioactive peptides។ ប្រភេទ​សារ​ធាតុ​នេះ​គេ​ក៏​ឃើញ​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ផងដែរ​។ វា​មាន​ប្រ​សិទ្ធភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ឱសថ​ACE inhibitorsដែល​ប្រើ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​និងការ​ពារ​ជំ​ងឺ​គាំង​បេះ​ ដូង​ព្រម​ទាំង​ជំ​ងឺ​ស្ត្រូក​​។

នេះឬយុវវ័យ ? (បទមេបួន)

Posted: 24 Jul 2011 07:49 PM PDT


-ពេលរៀនមិនចូល នាំគ្នាដើរលេង ចូលបារស្តាប់ភ្លេង សេពស្រាគ្រឿងញៀន ។ -កៀកកើយឱបថើប មិនចេះខ្មាសអៀន កាមគុណស្រេកឃ្លាន ភ្លេចប្រពៃណី ។

អបាយមុខទាំងបួន (បទពាក្យប្រាំពីរ)

Posted: 24 Jul 2011 07:48 PM PDT


-អបាយទីមួយឈ្មោះថាល្បែង ប្រព្រឹត្តជាក់ស្តែងតែងវិនាស បៀប៉ោអាប៉ោងមានពោរពាស ត្រូវគិតដើរចៀសទើបថ្លៃថ្លា ។ -អបាយទីពីរឈ្មោះថាស្រី សូមកុំគិតខ្លីកាមតណ្ហា នាំខ្លីវិជ្ជាខូចសាវតារ ពិតក្ស័យជីវ៉ាដោយសាររោគ ។

​ប្រយុទ្ធគ្នា​យ៉ាង​​សាហាវ​​​រយៈ​ពេល​​​​ប៉ុ​ន្មាន​ថ្ងៃ​​​​​បន្ត​បន្ទាប់​​​​នៅ​​អាហ្វហ្គានីស្ថាន​​​ស្លាប់​ពួក​​សកម្ម​ប្រយុទ្ធ​​​​៨០នាក់​

Posted: 24 Jul 2011 07:47 PM PDT


​ពួកសកម្មប្រយុទ្ធ​​យ៉ាង​ហោចណាស់​​៨០នាក់ ​បានត្រូវ​ស្លាប់ក្នុងប្រតិបត្តិ​ការ​​​​ជាបន្ត​បន្ទាប់​​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង​​សន្តិសុខ​​​អាហ្វហ្គានីស្ថាន​​​ និង​កង​កម្លាំង​អង្គការ​អូតង់​​ដែលមាន​ការ​ប្រយុទ្ធ​​​គ្នា​យ៉ាង​សាហាវ​​នៅ​តំបន់​​ភាគអាគ្នេយ៍​​អាហ្វហ្គានី ស្ថាន​​​ដែល​​​មាន​អស្ថេរ​ភាព​បំផុត​។​​​ ប្រតិបត្តិ​​ការនេះ​ដែល​ចាប់ផ្តើម​​​កាលពីថ្ងៃទី​​​​២១ កក្កដា ​កន្លង​មក ​​​បង្ក​ឱ្យមាន​

ទៅស៊ីឈ្នួល​ភ្ជួរ​​​រាស់ដី​ចំការ​​​ឱ្យគេ​​ត្រូវ​​​ត្រាក់ទ័រ​សង្កត់​​​លើ​ស្លាប់​ចោលប្រពន្ធ​​មាន​ផ្ទៃ​ពោះ​

Posted: 24 Jul 2011 07:42 PM PDT

​ខេត្តប៉ៃ​លិន​​ ៖ ​​​បុរស​អ្នក​បើក​ត្រាក់ទ័រ​​​ម្នាក់​ឈ្មោះ​​​​ប៊ុន ​ដេត ភេទប្រុស អាយុ​​២៣​ឆ្នាំ ​​រស់​នៅ​ភូមិ​អូរប្រើស ​​សង្កាត់អូរ​តាវ៉ៅ​ ក្រុងប៉ៃលិន ​បានស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​​ឧប្បត្តិហេតុ​​​​ក្រឡាប់​​ត្រាក់ទ័រ ​​កាលពីព្រឹកថ្ងៃទី​​​២៣ កក្កដា ​​​២០១១​ ​ក្នុងពេល​ចេញទៅ​​​ស៊ីឈ្នួល​​​​ភ្ជួរ​រាស់​​ដី​ដាំពោត​​ឱ្យ​អ្នក​​​ភូមិ​ ម្នាក់ឈ្មោះ​​​​វុធ ​រស់នៅភូមិ​​​ប៉ាហ៊ី​​ខាង​​ជើង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!