Koh Santipheap Daily

Koh Santipheap Daily


ចិន​ប្រឆាំង​​ការ​លក់​​អាវុធ​របស់​​អាមេរិក​ឱ្យ​​ដល់​តៃ​វ៉ាន់​

Posted: 29 Jul 2011 01:30 AM PDT

មន្ត្រី​ជាន់​ខ្ពស់​ចិន​មួយ​រូប​បាន​សំដែង​កាល​ពីថ្ងៃ​ទី​២៨​ កក្កដា ពី​ការ​ប្រឆាំង​ចំពោះ​ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​តៃ​វ៉ាន់​ដោយ​វាយ​តម្លៃ​ថា ការ​លក់​អាវុធនោះ​បំផ្លាញ​ដល់​ទំនាក់​ទំនង​ចិន​-អាមេរិក​​ និង​មាន​ឥទ្ធិ​ពល​ជា​អវិជ្ជ​មាន​មក​លើ​ការ​ពង្រីក​ទំនាក់​ទំនង​រវាង​ផ្នែក​ទាំង​ពីរ​​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​។

ផ្ទុះក្នុង​​អណ្តូង​​រ៉ែ​​ធ្យូង​ថ្ម​​នៅ​អ៊ុយ​ក្រែន​ស្លាប់​​​កម្មករ​​រ៉ែ​17នាក់​

Posted: 29 Jul 2011 01:04 AM PDT

​ក្រសួង​​សភាពការណ៍​​បន្ទាន់របស់​ប្រទេស​អ៊ុយ​ក្រែន​​និយាយ​ថា ការផ្ទុះ​​នៅអណ្តូងរ៉ែ​​ធ្យូងថ្ម​​​មួ​យ​ក្នុង​តំបន់ Lugansk ភាគខាង​កើត​​អ៊ុយ​ក្រែន បណ្តាល​ឱ្យ​​​ស្លាប់កម្មករ​​រ៉ែ​​១៧នាក់ ​កាល​ពីព្រឹក​ថ្ងៃ​ទី​​​២៩ កក្កដា ។ ​​ក្រសួងនេះ​និយាយ​​ក្នុងសេច​ក្តី​​​ថ្លែង​ការណ៍​​មួយថា ​ឧប្បត្តិ​​​ហេតុផ្ទុះ​ក្នុងអណ្តូង​រ៉ែ​នេះ​កើតនៅ​វេលាម៉ោង​​​១​និង​​៥៧​នាទី​​រំលង​អធ្រាត្រ​​ថ្ងៃទី​​២៩ កក្កដា

ចាប់ខ្លួន​គ្រូបង្រៀន​ក្បាច់គុន​ប្រដាល់​​​ជនជាតិបារាំង​

Posted: 29 Jul 2011 01:04 AM PDT

ជនជាតិបារាំងដែលត្រូវឃាត់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​​២៩ កក្កដា ​សាលា​ដំបូង​​រាជធានី​ បានសម្រេច​​​ចេញ​ដីកា​ឃុំ​ខ្លួន​គ្រូប្រដាល់​​​ជនជាតិបារាំងម្នាក់​​ដាក់​​​ ពន្ធនាគារ​​​ជាបណ្តោះអាសន្ន​​​ តាម​​​អំណាច​ដីកា​បញ្ជា​​​ឱ្យ​​​ចាប់ខ្លួន​​របស់​អគ្គ​​ព្រះរាជអាជ្ញា​​​ សាលា​ឧទ្ធរណ៍​។​ គ្រូប្រដាល់​​ជនជាតិបារាំង​​​ម្នាក់នេះ​​ឈ្មោះ DAVID

វាយប្រហារ​​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាង​ត្បូង​​អាហ្វហ្គានីស្ថាន​​ស្លាប់​​​25នាក់​

Posted: 29 Jul 2011 01:02 AM PDT

​ការវាយប្រហារ​​អត្តឃាត​ដោយការបំផ្ទុះ​​​គ្រាប់បែក​​​មួយ​បាន​កើតឡើង​​​​​នៅខេត្ត​​​ភាគខាង​ត្បូង ​ប្រទេស​អាហ្វហ្គានីស្ថាន​​ ជា​ថ្មី​​ទៀត​​កាល​ពីល្ងាច​​ថ្ងៃទី​​២៨ កក្កដា ​កន្លងមក ​ដោយ​ជន​អត្ត​ឃាត​​​មួយក្រុម​​បើកការ​វាយប្រហារ​​ប្រឆាំង​​អគារ​រដ្ឋាភិបាល​​​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​២៥នាក់ ក្នុង​នោះ​​១២នាក់ជា​កូនក្មេង​។ ​​ការ​វាយប្រហារ​​អត្ត​ឃាត​នេះ​​ជាការ​​​សំពង​

ចាប់រថយន្ត​​តូច៤​​គ្រឿង​ដឹក​​គ្រញូង​សំដៅ​​​​ទៅព្រំដែនវៀតណាម​

Posted: 29 Jul 2011 01:00 AM PDT

រថយន្តដែលដឹកឈើប្រណីត
​ខេត្តកំពង់ចាម​​​ ៖ ​​ឈើគ្រញូង​ចំនួន​៤​រថ​យន្ត​ ក្នុងនោះ​រថយន្តឡិចស៊ីស​​១គ្រឿង​​ និងកាម​រី​៣គ្រឿង ត្រូវ​បានកម្លាំង​​​សមត្ថកិច្ច​​​ចម្រុះ​​​ប៉ុស្តិ៍​​សង្កាត់​សំបួរ​មាស ​នគរបាល​​សេដ្ឋកិច្ច​​​ខេត្ត អាវុធ​ហត្ថខេត្ត និង​​រដ្ឋបាលព្រៃឈើ ​បាន​បើក​​ប្រតិបត្តិការ​​​បង្ក្រាប​យ៉ាង​​ក្តៅគគុក​ កាលពី​វេលា​ម៉ោង​៦​និង​​១៥​នាទីព្រឹក​

លោក​ខៀវ កាញារីទ្ធ ផ្តល់​រូប​សំណាកព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​7ដល់​អនុ​វិទ្យា​ល័យ​ភ្នំ​យ៉ាត

Posted: 29 Jul 2011 12:54 AM PDT

លោករដ្ឋមន្រ្តីមានមតិ
ខេត្ត​ប៉ៃលិន ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ធ្វើ​ពិធី​ប្រគល់​រូប​សំណាក​ព្រះ​បាទ​ជ័យ ​វរ្ម័ន​ទី​៧ដល់​អនុវិទ្យាល័យ​​ភ្នំយ៉ាត​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា កន្លង​មក​ស្ថិត​នៅ​ភូមិ​វត្ត​ សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃ​លិន ដែល​អម​ដំណើរ​ដោយ​មន្ត្រី​អ្នក​មុខ អ្នក​ការ​ជា​ច្រើន​នាក់​​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​

តារាម៉ូដែល​​អ៊ីតាលីនាង ​Vittoria Risi ​ថត​ស្រាត​​ផ្សាយ​​ពាណិជ្ជ​​​កម្ម​ស្នាដៃ​សិល្បៈ​

Posted: 29 Jul 2011 12:40 AM PDT


​តារាម៉ូដែល​​ជនជាតិ​អ៊ីតាលី​​ល្បីឈ្មោះ​​​ម្នាក់ កាលពីពេលថ្មីៗ​កន្លងមក ​បានធ្វើ​​​ឱ្យ​មនុស្ស​​​ទាំង​ឡាយ​​​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​នៅ​​ពេលនាង​​ស្រាត​សម្លៀកបំពាក់​ចេញអស់ ហើយ​អង្គុយ​ឱ្យគេថត​​លើ​​របស់​ស្នាដៃសិល្បៈ​មួយ​​ប្រភេទ ដែល​ដាក់បង្ហាញ​​នៅ​កន្លែង​ប្រជុំ​​ជន​មួយ​ក្នុង​​ទីក្រុង​​វ៉េនីស ​​ប្រទេស​អ៊ីតាលី ។

រថយន្តស្ព័រ​​ពាស​លំអ​ទៅ​ដោយ​មាស​​នៅចិន​មួយ​​​គ្រឿងត្រូវ​​​ប៉ូលិស​​​រឹបអូស​

Posted: 29 Jul 2011 12:36 AM PDT

​រថយន្តស្ព័រស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​ប៉ូលិស​រឹបអូស
​រថយន្តស្ព័រស៊េរី​ទំនើប​មួយ​គ្រឿង​ពាស​​​លម្អ​ទៅដោយ​​មាស​ផលិត​នៅ​ប្រទេសចិន ​ត្រូវ​ប៉ូលិស​រឹបអូស​​កាលពីពេលថ្មីៗ​កន្លងមក ​​ក្រោយ​ពី​ប៉ូលិស​​​រកឃើញ​ថា ​រថយន្តនេះ​ពុំ​មាន​​លិខិត​​ចុះ​បញ្ជី​​ត្រឹមត្រូវ​។ ​រថយន្ត​នេះ​ផលិត​​​ដោយក្រុមហ៊ុន​​ផលិត​រថ​យន្ត​​​មួយរបស់​​ប្រទេស​ចិន​​ ហើយពាស​លម្អ​ទៅ​ដោយ​​​ក្រុមហ៊ុន​ច្នៃ

លោកស្រី​ស៊ូជី ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​​បាញ់​គ្នា​​ជាមួយ​​ក្រុម​ឧទ្ទាម​

Posted: 29 Jul 2011 12:33 AM PDT


​ជ័យ​លាភី​​ពានរង្វាន់​ណូបែ​​ល​សន្តិភាព​​​ និងជា​​មេ​ដឹកនាំ​​បក្ស​ប្រឆាំងភូមា​​ លោកស្រីអ៊ួង​ សាន់​ស៊ូជី​ កាលពីថ្ងៃទី​​​២៨ កក្កដា ​​កន្លង​មក បាន​អំពាវ​នាវ​​ឱ្យមានបទឈប់បាញ់​គ្នាបន្ទាន់​​មួយ​រវាង​​កង​កម្លាំង​​រដ្ឋាភិបាល​​ និងក្រុម​ជនជាតិ​​ភាគ​តិច​ដែលបានប្រយុទ្ធគ្នា​​អស់រយៈ​ពេលជា​ច្រើន​​ទសវត្ស​មកហើយ ។ ក្នុង​លិខិតមួយ​ច្បាប់​​ដែលផ្ញើជូន​លោកប្រធា​នាធិបតី​​ថេន សេន

កងកម្លាំង​​សន្តិសុខ​​ស៊ីរីបាញ់​សម្លាប់​​បាតុករ​​5នាក់​ទៀត​ ​ខណៈ​មនុស្ស​​3.000នាក់​បាត់ខ្លួន​

Posted: 29 Jul 2011 12:31 AM PDT


កង​កម្លាំងសន្តិសុខ​ស៊ីរីបានបាញ់​សម្លាប់​​បាតុ​ករ​ប្រឆាំងរដ្ឋាភិបាល​​ទៀត​កាលពី​ថ្ងៃទី​​២៨ កក្កដា ​កន្លងមក ដោយ​បាតុករ​​​៥​នាក់ទៀត​​ ស្លាប់​ក្នុង​ទីក្រុង Deir al-zor ភាគខាង​កើត​​​ប្រទេស​ដែល​​នោះ​​ជា​សញ្ញា​បង្ហាញ​ពីការបង្ក្រាប​​ដោយ​ហិង្សា​​ប្រឆាំង​​​ហ្វូងបាតុករ​​​​​របស់​​កង​កម្លាំង​​ដែលគាំទ្រ​​លោកប្រធានាធិបតី​​បាចា​អាល់​អាសាដ ។ សាក្សី​និយាយ​​ថា

ប្រយុទ្ធគ្នា​យ៉ា​ង​សាហាវ​នៅ​ភាគខាង​ត្បូង​​ហ្វីលី​ពីន​​ស្លាប់​ពួក​សកម្ម​​​ប្រយុទ្ធ​​​អាប៊ូ​សៃ​យ៉ាហ្វ​​​13នាក់​

Posted: 29 Jul 2011 12:29 AM PDT

​មេបញ្ជាការ​​​យោធា​ហ្វីលីពីន​​មួយរូប​និយាយ​ថា ​​ពួកសកម្ម​ប្រយុទ្ធ​​អាប៊ូសៃយ៉ាហ្វ ១៣នាក់ បានត្រូវស្លាប់ នៅក្នុង​ការប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​​ជាមួយទាហានរដ្ឋាភិបាល​​នៅ​តំបន់ ជា​យ​ក្រុង​​​ Patikul ខេត្ត Sulu ភាគខាង​ត្បូង​​​ហ្វីលីពីន កាលពី​ថ្ងៃទី​​២៨ កក្កដា​ ​​កន្ល​ងមក ។ មេ​បញ្ជា​ការ​​យោធា​រូបនេះ​​លោក​ Romeo Tanal-go និយាយ​ថា លោក​ក៏​​ទទួល​

គណៈ​​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌទួលគោក​ចាប់ប្រមូល​ស្ត្រីរក​ស៊ីផ្លូវ​ភេទ

Posted: 29 Jul 2011 12:08 AM PDT

ស្រ្តីប្រកបរបរផ្លូវភេទដែល​ត្រូវ​ឃាត់​ខ្លួន
​​រាជធានីភ្នំពេញ ៖ ​គណៈ​បញ្ជា​ការ​ឯក​ភាព ​​ខណ្ឌទួល​គោក​កាលពី​​វេលាម៉ោង​១២​​​អធ្រាត្រថ្ងៃ​ទី​​២៨ ​កក្កដា ​បានប្រមូល​ស្ត្រីរកស៊ី​ផ្លូវ​​ភេទ​​ដែល​​ឈរ​បោយដៃ​នៅតាមដង​ផ្លូវ​សាធារណៈ​ ​ចំនួន​៧​នាក់ ​រួច​បញ្ជូន​នៅ​មន្ទីរសង្គម​កិច្ច បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​​ និងស្តារនីតិ​សម្បទា​​​​រាជធានី​ភ្នំពេញ​​កាលពីព្រឹក​

នាង​តាំង វេ ៖ ​បរិ​ភោគ​​ខ្លាញ់​​គឺ​ជា​បច្ច័យ​​ល្អ​សម្រាប់​ស្បែក​

Posted: 29 Jul 2011 12:00 AM PDT

នាងតាំង វេ (Tang Wei)
ថ្មី​ៗ​នេះ​តារា​ភាព​យន្ត​ចិន​នាងតាំង វេ (Tang Wei) បាន​និយាយថា ​ការ​បរិភោគ​​ខ្លាញ់​ដែល​​យក​ចេញ​ពី​សាច់ គឺ​មាន​សារ​​ប្រយោជន៍​ដល់​ស្បែក​របស់​​​លោក​អ្នក ។ ​នាង​និយាយ​បែប​នេះ​នៅ​ក្នុងពិធី​សម្ពោធ​បើក​សាខា​ក្រុម​ហ៊ុន​​ផលិត​ផល​ ថែរក្សា​សម្ផស្ស​​ម៉ាក SK II របស់​ជប៉ុន ។ តារា​ភាព​យន្ត​​អាយុ​៣២​ឆ្នាំ រាង​តូច​ច្រឡឹង​រូប​នេះ​ទទួល​អារម្មណ៍​​រំភើប​ញាប់​ញ័រ​​ ខណៈ​​ពេល​​ឃើញ​​អ្នក​សារ​ព័ត៌​មាន​​មក​ចូលរួម​យ៉ាង​ច្រើន ​ហើយ​នាង​ខំ​ប្រឹង​ទប់​ជំហរ និង​និយាយ​ថា

បុរស​​អាមេរិក​កាំង​ម្នាក់ស្លាប់​​​នៅ​សណ្ឋាគារ​ម៉ូ​ឌែន​ស៊ីធី

Posted: 28 Jul 2011 11:54 PM PDT

សពបុរសបរទេស
រាជធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​នេ​ប៉ាល់ សញ្ជាតិ​អាមេរិក​កាំង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ដេក​ស្លាប់​ក្នុង​បន្ទប់​ លេខ​៤០១ ជាន់ទី​៤ នៃ​សណ្ឋា​គារ​ម៉ូ​ឌែន​ស៊ីធី​ ស្ថិត​នៅ​ទី​តាំង​លេខ​៦៨.៧០អឺ​សូន្យ ផ្លូវ​លេខ​១៣៦ ភូមិ​១០ សង្កាត់​ផ្សារ​កណ្តាល ខណ្ឌ​ដូន​ពេញ​ កាល​ពីថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១១។​

ហ្សាង ហ្ស៊ី​យី​ ជាប់ក្នុង​បញ្ជី​តារា​សម្តែង​ដែល​មាន​សម្រស់ស្អាត

Posted: 28 Jul 2011 11:37 PM PDT


តាម​​ប្រ​ភព​សារ​ព័ត៌​មាន​ចិន​ឱ្យ​ដឹង​ថា កំពូល​តារា​ភាព​​យន្ត​ចិន​នាង​ហ្សាង ហ្ស៊ី​យី​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តារា​សម្តែង​ដែល​មាន​សម្រស់​ ស្រស់​​ស្អាត​ទាំង​១០​ក្នុង​ពិ​ភព​លោក។​ ​ពេល​នេះ​នាង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦ សម្រាប់​​ស្នា​ដៃ​របស់​នាង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​២០៤៦ដែលនិ​ពន្ធ​លោក​ Wong Kar-Wai។ ​នាង​គឺ​ជា​តារា​ភាព​យន្ត​អា​ស៊ី​តែ​ម្នាក់​គត់​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ ក្នុង​បញ្ជី​នេះ។​

កម្ម​ករ​រង​គ្រោះ​ដោយ​ដែក​ថ្នាំង​អំពៅ​ចាក់​ទម្លុះ​គូ​ទទ​ទួល​អំណោយ​ពី​បុគ្គលិក​ធនា​គារ UCB

Posted: 28 Jul 2011 11:35 PM PDT

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ម​ក​ លោក​​ជា មង្គល និង​លោក​សុខ សុផាត ​បាន​នាំ​​យក​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន ​៣៣០.០០០​រៀល និង​៩​ដុល្លារ ដែល​បាន​មក​ពី​បុគ្គ​លិក​ធនា​គារ​​សហ​ពាណិជ្ជ​អ.ក (UCB) យក​​ទៅ​ប្រ​គល់​ជូន​លោក​អ៊ុក ស៊ុន និង​អ្នក​ស្រី​ទូច ហ៊ន ជា​ឪ​ពុក​ម្តាយ​​

សិល្បករ សិល្បការិនីល្បីៗ​អំពាវ​នាវ​ចូលរួមការងារ​សម្អាត​បរិស្ថាន​

Posted: 28 Jul 2011 11:35 PM PDT

កំពូលតារាចម្រៀងទាំង៣ដួង
រាជធានីភ្នំពេញ​​ ៖ ​​ដោយ​ផ្តោត​​ការយក​ចិត្ត​ទុកដាក់​​លើ​ការងារ​​បរិស្ថាន​​នោះ សិល្បករ សិល្បការិនីល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អំពាវ​នាវ​ប្រជា​ពលរដ្ឋ​​ទាំងអស់​ចូលរួមក្នុង​កិច្ច​ការ​សង្គម ​​សំខាន់​ការសំអាត​​ទីក្រុង​តំបន់​ទេស​ចរណ៍​។ ​​ការអំពាវ​នាវ​​នេះ​​ធ្វើ​ឡើង​​​មុនពេល​ដែលសិល្បករ

សមត្ថ​កិច្ច​រុះរើ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​​របាំង​ស្បៃ​មុង​ដុត​បំផ្លាញ​ចោល​

Posted: 28 Jul 2011 11:28 PM PDT

សកម្មភាពបង្ក្រាបឧបករណ៍នេសាទ
ខេត្តកណ្តាល ៖ ​កម្លាំង​ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ខេត្ត កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា បាន​បើក​យុទ្ធ​នា​ការ​​​បង្ក្រាប​​បទ​ល្មើស​​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​​ ​បិទ​នេសាទ​​នៅ​​ភូមិ​រាំង​ដេក ​ឃុំ​គគី​រធំ ស្រុក​​កៀន​ស្វាយ ​ដោយ​ធ្វើ​ការ​រុះ​រើ​របាំង​ស្បៃ​មុង​ និង​លូ​ស្បៃ​​មុង​បាន​ជា​ច្រើនធ្វើ​ការ​​ដុត​កម្ទេច​ចោល ។

កង​រាជអាវុធ​ហត្ថ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​គ្រញូង​ប​ន្ត​ប​ន្ទាប់​​លើ​ផ្លូវ​ជាតិ​លេខ​5

Posted: 28 Jul 2011 11:28 PM PDT

រថយន្តដឹកឈើ​ និងម្ចាស់រថយន្ត​ដែល​ត្រូវ​ឃាត់​ខ្លួន
ខេត្ត​កំពង់ឆ្នាំង ៖ ​ឈើគ្រញូង​​​ចំនួន១៥៤​​គីឡូ​ក្រាម​​ដែល​ជនល្មើស​​​​លួច​លាក់​បង្កប់​​ក្នុង​ រ​ថ​យន្ត​កាមរី​​គូទស្វិត​​​ពណ៌.ស​​ ពាក់ស្លាកលេខ​ ច.១៤៤០ ភព២ ​​បាន​​​​​ត្រូវ​កម្លាំង​​​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់ការ​លេខ​៥០០ មានទីតាំង​​ស្ថិត​នៅ​​​ភូមិចំការ​ស្វាយ ​ឃុំ​​សេដ្ឋី ​ស្រុក​សាមគ្គី​​មានជ័យ ​ស្ទាក់ចាប់​​​បាន​

ប្រទះឃើញ​ស្រោម​អនាម័យ​​នៅ​ក្នុង​កំប៉ុង​​ទឹក​ប៉េង​ប៉ោះ​

Posted: 28 Jul 2011 11:28 PM PDT

ស្រោមអនាម័យ
តាម​ប្រព័ន្ធ​​វេប​សាយ "Globo" ​ផ្សាយ​​ថា ស្ត្រី​ជន​ជាតិ​​ប្រេសីុល​ម្នាក់​ដែល​ទទួល​ទាន​​សាច់​ជា​មួយ​ទឹក​ប៉េង​ប៉ោះ​ ​កំប៉ុង​​ក៏​បាន​ប្រទះ​ឃើញ​ស្រោម​អនាម័យ ដោយ​ទទួល​បាន​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ ​ពី​ក្រុម​ហ៊ុន​ផលិត​ទឹក​ប៉េង​ប៉ោះ​​ខាង​លើ ។ ​រដ្ឋ​រីយ៉ូ​ហ្គ្រាន​​ឌី​ដូ​ស៊ូល ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​​ប្រេសីុល​​បាន​ពិន័យ​​​ក្រុម​ហ៊ុន​ផលិត​ ទឹក​ប៉េង​ប៉ោះ​ជា​ប្រាក់​សំណង​ជំងឺ​​ចិត្ត​ដោយ​ខុស​​សុជីវ​ធម៌ ។

នាវា2​បុកគ្នា​នៅ​កុងហ្គោ​​អាច​​មាន​មនុស្ស​​ស្លាប់​ជិត​​100នាក់​

Posted: 28 Jul 2011 11:19 PM PDT

អ្នកទទួលខុសត្រូវ​​​តំបន់​​ម្នាក់​​ឱ្យដឹង​ថា នាវា​​​២គ្រឿង​​​បានបុក​​គ្នា ក្នុងទន្លេ​មួយ​នាភាគពាយ័ព្យ​​​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្គោ ​​ហើយ​មនុស្ស​​​​ប្រមាណជា​​​ជិត​​១០០នាក់ ​​​អាច​ស្លាប់​​បាត់​បង់ជីវិត​។​ លោកស្រី REBECCA EBALE NGUMA រដ្ឋមន្ត្រី​​​គមនាគមន៍​ និងម៉ាស៊ីន​​​​ឃោស​នា​​របស់​កុងហ្គោ​​​ថ្លែង​ប្រាប់ទីភ្នាក់ងារ​​​ព័ត៌​មានចិន​​​ស៊ីន​ហួ​ថា

បង្ហាញ​ម៉ូដសម្លៀក​បំពាក់​​ប្លែកៗ​​ប្រចាំ​ឆ្នាំ​2011 នៅ​ក្រុង​ប៉ារីស​​​ប្រទេស​បារាំង​

Posted: 28 Jul 2011 11:06 PM PDT


​តារាម៉ូដែល​ម្នាក់នេះ​បានបង្ហាញ​​ឱ្យឃើញ​​ម៉ូដ​សម្លៀកបំពាក់​​យ៉ាង​ចម្លែក​កម្រ​​បានជួបប្រទះ​​​មួយឈុត​​​ដែល​សំពត់​មានលក្ខណៈ​យ៉ាង​សំពោង​​ផ្លូវ​​មួយ​ដើរ​តែ​ម្នាក់ឯង ។ ម៉ូដសម្លៀកបំពាក់​យ៉ាង​ប្លែក​​ភ្នែកនេះ ច្នៃ​ដោយ​​ជាង​ច្នៃម៉ូដ​​សម្លៀក​បំពាក់​ល្បីឈ្មោះ​​​ម្នាក់​​ជា​ជន​ជាតិបារាំង​ ហើយ​ត្រូវ​បានស្លៀកពាក់​បង្ហាញ​ក្នុង​កម្មវិធីបង្ហាញម៉ូដ​សម្លៀកបំពាក់​

សមត្ថកិច្ច​​​ចម្រុះ​ត្រួតពិនិត្យ​​វាស់វែង​​​​ឈើ​​នៅ​កន្លែង​សិប្ប​កម្ម​​គ្រឿងឈើ​​​ធំ​មួយ​ក្នុង​រាជធានី​

Posted: 28 Jul 2011 09:23 PM PDT

សកម្មភាពបង្ក្រាបឈើ
រាជធានីភ្នំពេញ​​ ៖ ​​សមត្ថកិច្ចរដ្ឋបាល​​​ព្រៃ​ឈើ​​សហការជាមួយ​អាជ្ញាធរ​​​មូលដ្ឋានខណ្ឌ​​សែន​ សុខ ​មានលោក​អធិការម៉ក់​ ហុង, ​​លោក​អភិ​បាល​​រង​​ទាវ​​ សំអឿន, លោកចៅសង្កាត់​ចុះធ្វើ​ការ​​ត្រួតពិនិត្យ​​​​វាស់វែង​​​​លើ​សិប្ប​កម្ម​​ គ្រឿង​​​ឈើ​​មួយកន្លែង​​​ស្ថិតនៅ​ផ្ទះលេខ​​២០៧ ផ្លូវ​លេខ​​​៦២ ​ភូមិ​ពោង​ពាយ ​

ពិធីបុណ្យ​​​​លោត​រំ​លង​​ទារក-ទារិកា​​​ជា​ពិធី​បុណ្យ​​ប្រពៃណី​របស់​​​អេស្ប៉ាញ​

Posted: 28 Jul 2011 09:14 PM PDT


​ពិធីបុណ្យ​​​ចម្លែ​​ក​មួយ​មាន​ឈ្មោះ​ថា El Colacho ឬពិធិបុណ្យ​លោតរំលង​ទារក-ទារិកា​ជា​ពិធីបុណ្យ​​ប្រពៃណី​​ប្រចាំ​ឆ្នាំ​​មួយរបស់​ប្រទេស​​អេស្ប៉ាញ ហើយត្រូវ​បានប្រារព្ធ​​​ធ្វើឡើង​​នៅខែ​កក្កដា ​​ជារៀង​រាល់​​ឆ្នាំ​។ ​​ក្នុងពិធីនេះ​​គេបាន​ជ្រើស​តាំង​​បុរសម្នាក់​ឱ្យធ្វើជា​អ្នកផ្តល់​​​​ប្រសិទ្ធ​ពរ​ជ័យ​​​​ដល់​ទារក-ទារិកា​​ដែលទើប​កើត​ដោយ​​ឱ្យលោត​រំលង​​​​ទារក-ទារិកា​​

អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​លោក​​បេន​អាលី​ត្រូវ​​កាត់​ទោស​​ដាក់​គុក​​16​ឆ្នាំ​ទៀតពី​​បទ​ពុក​រលួយ​​ក្រោយ​ការ​កាត់​ក្តី​​លើក​ទី​3

Posted: 28 Jul 2011 08:59 PM PDT

 លោក​ហ្ស៊ីន​អែល អាប៊ី​ឌីន បេន​អាលី អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​
លោក​ហ្ស៊ីន​អែល អាប៊ី​ឌីន បេន​អាលី អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​ត្រូវ​ទទួលការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ដោយ​កំបាំង​មុខ​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​១៦​ឆ្នាំទៀត​ ពី​បទ​ពុក​រលួយ​ និង​ក្លែង​បន្លំ​អចលន​ទ្រព្យ​ក្នុងរឿង​ទិញ​ និង​ប្រគល់​ដី​ធ្លី​ជា​អចលន​ទ្រព្យ​កាល​ពី​ដើម​ទស​វត្ស​​ឆ្នាំ​២០០០។

កងទ័ព​​ប្រយុទ្ធ​​​ជាមួយ​រថក្រោះ​​​បញ្ជា​​ដោយ​ដៃ​​​ស្នាដៃ​សិល្បៈ​​​របស់វិចិត្រ​​ករ​អ៊ីតាលី​

Posted: 28 Jul 2011 08:56 PM PDT


​រូបចម្លាក់​​​ដែលធ្វើជា​​​រូបកង​ទ័ព​​ប្រយុទ្ធ​ជា​មួយរថក្រោះ​​ និង​រូបចម្លាក់​​​​​ដៃ​មនុស្សយ៉ាង​ធំ​​បញ្ជា​រថក្រោះ​​​​ដូចក្នុងរូបភាពដែល​​លោកអ្នក​បានឃើញ​នេះជាស្នាដៃ​​​សិល្បៈ​មួយ​ប្រភេទ​​បង្កើត​ឡើងដោយ​​​វិចិត្រ​ករ​​​ល្បីឈ្មោះ​​​ម្នាក់របស់​​​​ប្រទេស​អ៊ីតាលី​​ ហើយត្រូវ​បានបង្កើត​​​ឡើង​នៅ​ក្នុង​​ដែនទឹក​មួយ​នៃ​​​ទីក្រុង​វ៉េនីស ។

ជប៉ុន ៖​ ស្លាប់​3នាក់​​​ក្នុងការធ្លាក់​​យន្តហោះ​​​​ហ្វឹកហ្វឺន​​​មួយគ្រឿង​​នៅ​​កោះ​​ហុកកៃ​ដូ​

Posted: 28 Jul 2011 08:54 PM PDT

​បណ្តាញវិទ្យុ​​​ និងទូរទស្សន៍​រដ្ឋជប៉ុន NHK គូស​បញ្ជាក់​ថា ​មនុស្ស​​​៣នាក់​បានត្រូវ​ស្លាប់កាល​ពីថ្ងៃទី​​​២៨ កក្កដា ​ក្នុង​​​ការធ្លាក់​យន្តហោះហ្វឹក​ហ្វឺន​​មួយគ្រឿង​នៅកោះហុក​កៃដូ​​ជា​កោះ​មួយ​នៅ​ចុង​​ខា​ងជើង​​​ជប៉ុន​។​ យន្តហោះ​នោះ​​​បានធ្លាក់​​ក្រោយ​ការ​​ហោះ​ឡើង​​​បន្តិ​ចពីព្រលាន​​យន្តហោះ​​​អូប៊ីហ៊ីរ៉ូ កាលពី​ព្រឹក​​ថ្ងៃទី​​​​២៨ កក្កដា ។

ប្រគល់​ថវិកា​​មិត្ត​នគរ​បាល​​​ជាតិ​ចំនួន​6លាន​រៀល​ដល់​គ្រួសារសព​

Posted: 28 Jul 2011 08:49 PM PDT

គ្រួសារសពទទួលអំណោយ
​ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​នា​ព្រឹក​​ថ្ងៃទី​២៨​ កក្កដា នៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ មាន​​រៀប​ចំ​ពិធី​​​ប្រគល់​ថវិកា​ជូនដល់​​​ក្រុម​គ្រួសារ​​សព​មន្ត្រី​​នគរ​ បាល​​​ទទួល​​មរណភាព​​ និង​​ភរិយា​​​ទទួល​​មរណភាព​សរុប​ចំនួន​​​៣នាក់​ ក្រោម​អធិបតី​ភាព​​លោក​​​វរ​សេនីយ៍​​ឯក​ចាន់ កុសល​ ស្នង​ការ​​រង​​ និង​​ជាប្រធាន​​សេនា​

បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដោយការសាងសង់រង្វង់មូលអស់ជាទឹកប្រាក់ជិត8ម៉ឺនដុល្លារ

Posted: 28 Jul 2011 08:47 PM PDT

ទីតាំងត្រូវធ្វើរង្វង់មូល
ខេត្តស្ទឹងត្រែង ៖ ចំណុច​ដែល​ធ្លាប់តែ​មាន​​ឈាម​ដិតដាម និងស្នាមគំនូសពណ៌ស ដែល​បាញ់ដោយមន្ត្រីចរាចរណ៍ជាញឹកញាប់ស្ទើរតែពុំ​លស់ថ្ងៃនោះ បច្ចុ​ប្បន្ន​បាន​ប្រែ​ក្លាយជារង្វង់មូល​ដ៏​ធំស្រស់ស្អាត​គួរ​ ជាទីមោទនៈដែលអាច​បញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍ជាច្រើនក្នុងក្រុង និង​បង្កើត​ឲ្យប្រជា​ពល​

តៃវ៉ាន់​​​បើក​គម្រោង​ការ​ឃោស​នា​ឱ្យ​ប្រជា​ជន​ប្រមូល​លាមក​​ឆ្កែ​ដូរ​មាស​

Posted: 28 Jul 2011 08:44 PM PDT

ស្លាកសញ្ញាហាមឃាត់
​អាជ្ញា​ធរ​ក្រុង «ញូវ​ តៃប៉ិ ​ស៊ីធី» ​ស្ថិត​នៅ​ភាគ​​ខាង​ជើង​របស់​កោះ​​តៃវ៉ាន់​​បាន​ធ្វើ​ការ​ឃោស​នា​ថែរក្សា​​ អនា​ម័យ​ដ៏​ចម្លែក​​មួយ​ដោយ​បំផុស​ដល់​បណ្តា​ម្ចាស់​សុនខ​​ទាំង​ឡាយ​ធ្វើ​ ការ​ប្រមែ​ប្រមូល​លាមក​​​សត្វ​ចិញ្ចឹម​​របស់ខ្លួន​យក​​ទៅ​ដូរ​ប័ណ្ណ​ផ្សង​ សំណាងសម្រាប់​ចាប់​យក​រង្វាន់​​​ជា​មាស​ពីអាជ្ញា​ធរ​ក្នុង​គោល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!